Category: ព័ត៌មានជាតិ

  • សម្ដេចតេជោ ហ៊ុន សែន ប្រសិទ្ធនាមមណ្ឌលជនភៀសសឹកបណ្តោះអាសន្នឃុំស្លក្រាមថា ជា”ភូមិរង់ចាំ”

    សម្ដេចតេជោ ហ៊ុន សែន ប្រសិទ្ធនាមមណ្ឌលជនភៀសសឹកបណ្តោះអាសន្នឃុំស្លក្រាមថា ជា”ភូមិរង់ចាំ”

    បន្ទាយមានជ័យ៖ក្នុងឱកាសសំណេះសំណាលជាមួយជនភៀសសឹកជាង ៣ពាន់នាក់ កំពុងស្នាក់នៅមជ្ឈមណ្ឌលជនភៀស​សឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី​បាន​ប្រសិទ្ធនាម​ឈ្មោះថ្មីដល់ ​មណ្ឌលជនភៀសសឹកបណ្តោះអាសន្ននោះថា ជា “ភូមិរង់ចាំ “។ កាលពីព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញទៅកាន់មណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ និងផ្តល់អំណោយជូនជនភៀសសឹកចំនួន ៣.៣១៨គ្រួសារដែលកំពុងស្នាក់​នៅទីនោះ។នៅទីនោះសម្ដេចតេជោ បានកត់សម្គាល់ដោយភ្ញាក់ផ្អើលចំពោះរាជរដ្ឋាភិបាលដឹកនាំដោយនាយករដ្ឋមន្ត្រីបច្ចុប្បន្ន ដែលបានធ្វើ​សកម្មភាព​​​យ៉ាងឆាប់រហ័សតាមរយៈគណៈកម្មការចំពោះកិច្ច ដែលមានឯកឧត្តម គន់ គីម ទេសរដ្ឋមន្ត្រី ជាប្រធាន និងក្រុម​ការងារ​ដឹកនាំដោយឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ។សម្ដេចតេជោបញ្ជាក់ថា នេះបង្ហាញឱ្យឃើញថា រាជរដ្ឋាភិបាលមិនបាន​ព្រងើយ​កន្តើយ​ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋនោះទេ ។ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ទៀតថា សម្ដេចចង់ប្រសិទ្ធនាមមណ្ឌលជនភៀសសឹកឃុំស្លក្រាម ថា “ភូមិរង់ចាំ”។សម្ដេចបានពន្យល់ថា ការបង្កើត «ភូមិរង់ចាំ» គឺដើម្បីផ្ដល់ទីស្នាក់នៅ និងសម្រួលជីវភាពប្រជាពលរដ្ឋដែលរង​ផលប៉ះពាល់ពី​ស្ថានការណ៍តាមតំបន់ព្រំដែន ប៉ុន្តែមិនមែនមានន័យថា រាជរដ្ឋាភិបាលកម្ពុជាបោះបង់ចោលការទាមទារ និងការពារបូរណភាព​ទឹកដីរបស់ខ្លួននោះឡើយ ។ សម្ដេចប្រមុខរដ្ឋស្ដីទី…

  • កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី

    កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី

    ឆ្លៀតក្នុងឱកាសអមដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារទ្វេភាគីជាមួយ លោកជំទាវ Lam Thi Phoung Thanh រដ្ឋមន្រ្តីក្រសួងវប្បធម៍ កីឡា និងទេសចរណ៍វៀតណាម និងសហការីជាន់ខ្ពស់ នៅទីស្តីការក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវការអបអរសាទរចំពោះលោកជំទាវ Lam Thi Phoung Thanh ដែលត្រូវបានតែងតាំងជារដ្ឋមន្រ្តីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម និងគូសបញ្ជាក់ថាក្រោមការដឹកនាំរបស់លោកជំទាវរដ្ឋមន្រ្តី កិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ នឹងរឹតតែត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត។ ក្នុងជំនួបដ៏សំខាន់ ​និងប្រកបដោយផ្លែផ្កានេះ រដ្ឋមន្រ្តីទាំងពីរ បានផ្លាស់ប្តូរយោបល់ និងទស្សនៈស៊ីជម្រៅលើការពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ អនុលោមតាមស្មារតីនៃអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ កម្ពុជា-វៀតណាម ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០២៣ ដោយបានឯកភាពលើផែនការសកម្មភាពការងារសំខាន់ៗ៖១. ជំរុញការតភ្ជាប់ទេសចរណ៍តាមគ្រប់មធ្យោបាយ ទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាសបន្ថែមទៀត ជាពិសេស ឯកភាពក្នុងការតភ្ជាប់ខ្សែនាវាចរណ៍តាមសមុទ្ររវាងកំពង់ផែអន្តរជាតិកោះភូកួក និងកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត និងទេសចរណ៍តាមនាវាតាមបណ្តោយទន្លេមេគង្គនៃប្រទេសទាំងពីរ ដោយភ្ជាប់ពីទីក្រុងហូជីមិញមករាជធានីភ្នំពេញ និងខេត្តសៀមរាប…

  • សាកលវិទ្យាល័យសុខាភិបាលធំៗ២របស់អាម៉េរិក ជួបជាមួយក្រសួងសុខាភិបាលកម្ពុជា ស្វែងយល់ពីប្រព័ន្ធសុខាភិបាល និងលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា

    សាកលវិទ្យាល័យសុខាភិបាលធំៗ២របស់អាម៉េរិក ជួបជាមួយក្រសួងសុខាភិបាលកម្ពុជា ស្វែងយល់ពីប្រព័ន្ធសុខាភិបាល និងលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា

    ភ្នំពេញ៖ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបពិភាក្សាជាមួយ លោក Ted Morley សាស្ត្រាចារ្យនៃសាកលវិទ្យាល័យ Utah និងសាកលវិទ្យាល័យ Brigham Young University (BYU) សហរដ្ឋអាមេរិក ព្រមទាំងនិស្សិតចំនួន ២១រូប ដែលមានមុខជំនាញសិក្សាចម្រុះក្នុងវិស័យសុខាភិបាល ការព្យាបាលដោយចលនា ការព្យាបាលបញ្ហាការនិយាយ និងធុរៈកិច្ច។ ជំនួបនេះមានគោលបំណងផ្លាស់ប្តូរបទពិសោធន៍ និងសិក្សាស្វែងយល់អំពីប្រព័ន្ធសុខាភិបាល ការផ្តល់សេវាថែទាំសុខភាព ការផ្តល់ហិរញ្ញប្បទានសុខាភិបាល ភាពជាអ្នកដឹកនាំក្នុងវិស័យសុខាភិបាល ក៏ដូចជាការប្រើប្រាស់បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន។ ក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានចែករំលែកអំពីវឌ្ឍនភាពនៃវិស័យសុខាភិបាលកម្ពុជា ដោយផ្តោតលើការពង្រឹងសេវាថែទាំសុខភាពគ្រប់កម្រិត ការលើកកម្ពស់សុខភាពសាធារណៈ និងការពង្រីកការគ្របដណ្តប់សុខភាពជាសកល តាមរយៈប្រព័ន្ធគាំពារសង្គម និងមូលនិធិសមធម៌សុខភាព។ ឯកឧត្តមក៏បានចែករំលែកទស្សនៈ និងបទពិសោធន៍ស្តីពីភាពជាអ្នកដឹកនាំក្នុងវិស័យសុខាភិបាល ដោយសង្កត់ធ្ងន់លើការធ្វើជាគំរូល្អ ការកសាងទំនុកចិត្ត និងការពង្រឹងសមត្ថភាពថ្នាក់ដឹកនាំជាបន្តបន្ទាប់។ ជាចុងបញ្ចប់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកឡើងពីទិសដៅអាទិភាពនៃការអភិវឌ្ឍវិស័យសុខាភិបាលកម្ពុជា ដោយផ្តោតលើការពង្រឹងការថែទាំសុខភាពបឋម ការលើកកម្ពស់សមធម៌សុខាភិបាល អភិបាលកិច្ចប្រកបដោយប្រសិទ្ធភាព និងការកសាងប្រព័ន្ធសុខាភិបាលដែលមានភាពធន់ ដើម្បីធានាសុខភាព និងសុខុមាលភាពប្រជាជនប្រកបដោយចីរភាព។…

  • ក្រសួងសុខាភិបាល និងស្ថានទូតអាមេរិករំលឹកខួប២០ឆ្នាំនៃកិច្ចសហការតាមដាន និងឆ្លើយតបជំងឺផ្តាសាយ និងមេរោគផ្លូវដង្ហើមនៅកម្ពុជា

    ក្រសួងសុខាភិបាល និងស្ថានទូតអាមេរិករំលឹកខួប២០ឆ្នាំនៃកិច្ចសហការតាមដាន និងឆ្លើយតបជំងឺផ្តាសាយ និងមេរោគផ្លូវដង្ហើមនៅកម្ពុជា

    ក្រសួងសុខាភិបាល សហការជាមួយស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានរៀបចំសន្និសីទស្តីពី «វឌ្ឍនភាពនៃការតាមដាន និងឆ្លើយតបទៅនឹងមេរោគផ្តាសាយ និងមេរោគផ្លូវដង្ហើមនៅកម្ពុជា» ក្នុងរយៈពេល ២០ឆ្នាំ ចាប់ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០២៦ ដើម្បីបង្ហាញពីសមិទ្ធផល និងវឌ្ឍនភាពរបស់កម្ពុជាក្នុងការពង្រឹងប្រព័ន្ធសុខាភិបាល និងការបង្ការ ទប់ស្កាត់ជំងឺឆ្លង ជាពិសេសជំងឺផ្លូវដង្ហើម។ សន្និសីទនេះត្រូវបានចាត់ទុកជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងពីការរីកចម្រើននៃប្រព័ន្ធសុខាភិបាលកម្ពុជា ក្នុងការតាមដាន ស្រាវជ្រាវ និងឆ្លើយតបទៅនឹងជំងឺឆ្លង។ សមិទ្ធផលដែលសម្រេចបានក្នុងរយៈពេលពីរទសវត្សរ៍កន្លងមក គឺជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងវិទ្យាស្ថានជាតិសុខភាពសាធារណៈ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល និងមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺសហរដ្ឋអាមេរិក (US-CDC)។ ការពិនិត្យឡើងវិញនូវសមិទ្ធផលកន្លងមក មិនត្រឹមតែជាឱកាសសម្រាប់អបអរសាទរជោគជ័យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាវេទិកាសម្រាប់វាយតម្លៃបញ្ហាប្រឈម និងកំណត់ទិសដៅអនាគត ក្នុងការពង្រឹងការអង្កេតតាមដាន និងការត្រៀមខ្លួនឆ្លើយតបចំពោះជំងឺផ្តាសាយ និងមេរោគផ្លូវដង្ហើមផ្សេងៗ ដែលអាចបង្កការរាតត្បាតទាំងនៅកម្ពុជា តំបន់ និងពិភពលោក។ ថ្នាក់ដឹកនាំបានបញ្ជាក់ថា ក្នុងបរិបទសន្តិសុខសុខភាពសកល គ្មានប្រទេសណាមួយអាចគេចផុតពីហានិភ័យនៃជំងឺឆ្លងបានឡើយ ប្រសិនបើជំងឺទាំងនោះកំពុងរាតត្បាតនៅប្រទេសដទៃ។ ជាក់ស្តែង ការរាតត្បាតនៃជំងឺកូវីដ-១៩ បានបង្ហាញយ៉ាងច្បាស់ពីផលប៉ះពាល់ធ្ងន់ធ្ងរលើសុខភាព សង្គម និងសេដ្ឋកិច្ច ដែលបណ្តាប្រទេសជុំវិញពិភពលោកបានជួបប្រទះ។ ដើម្បីពង្រឹងការបង្ការ និងទប់ស្កាត់ជំងឺឆ្លង ក្រសួងសុខាភិបាល និងដៃគូអភិវឌ្ឍន៍ ជាពិសេស US-CDC បានបង្កើត និងអភិវឌ្ឍប្រព័ន្ធតាមដានជំងឺផ្តាសាយជាបន្តបន្ទាប់ ដើម្បីឆ្លើយតបនឹងការគំរាមកំហែងពីមេរោគកើតថ្មី និងមេរោគដែលកំពុងរាតត្បាតឡើងវិញ។ តាមរយៈកិច្ចខិតខំប្រឹងប្រែងនេះ កម្ពុជាបានក្លាយជាតួអង្គសំខាន់មួយនៃយន្តការរបស់អង្គការសុខភាពពិភពលោក (WHO)…

  • អាកាសចរណ៍ជាតិចាប់ដៃជាមួយក្រុមហ៊ុនចិនពង្រីកផ្លូវហោះហើរ ​

    អាកាសចរណ៍ជាតិចាប់ដៃជាមួយក្រុមហ៊ុនចិនពង្រីកផ្លូវហោះហើរ ​

    ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រុមហ៊ុន Hainan Airport Infrastructure ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធស្នូលរបស់ក្រុមហ៊ុន Hainan Development Holdings។ កិច្ចព្រមព្រៀងនេះ ធ្វើឡើងក្នុងគោលបំណងរៀបចំផែនការជាដំណាក់កាល ក្នុងការពង្រីកបណ្តាញជើងហោះហើរដឹកជញ្ជូនអ្នកដំណើរតភ្ជាប់រវាងកម្ពុជា និងកោះហៃណាន ប្រទេសចិន ព្រមទាំងដាក់ឱ្យដំណើរការជើងហោះហើរឆ្លងដែនក្រោមគំនិតផ្តួចផ្តើម «សិទ្ធិសេរីភាពទី៥ និងទី៧ នៃលំហអាកាស» ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអាកាសចរណ៍ស៊ីវិល និងវប្បធម៌-ទេសចរណ៍ទ្វេភាគី កម្ពុជា-ចិន ឱ្យកាន់តែស៊ីជម្រៅ។ ពិធីចុះហត្ថលេខានេះ ត្រូវបានរៀបចំឡើងនៅថ្ងៃទី ៨ មិថុនា រវាងលោកបណ្ឌិត Zhan David អនុប្រធាន និងជាអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន Air Cambodia និងលោក Li Guohong ប្រធានក្រុមហ៊ុន Hainan Development Holdings ព្រមទាំងការអញ្ជើញចូលរួមជាសាក្សីពីសំណាក់ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។ ក្រុមហ៊ុន Hainan Airport Infrastructure គឺជាប្រតិបត្តិករព្រលានយន្តហោះខ្នាតធំរបស់រដ្ឋចិន ស្ថិតក្រោមក្រុមហ៊ុនធំ…

  • រដ្ឋមន្រ្តីបរិស្ថានណែនាំឲ្យប្តឹងអ្នកចោទប្រកាន់មន្រ្តីបរិស្ថានខេត្តកំពង់ស្ពឺរឿងពុករលួយ

    រដ្ឋមន្រ្តីបរិស្ថានណែនាំឲ្យប្តឹងអ្នកចោទប្រកាន់មន្រ្តីបរិស្ថានខេត្តកំពង់ស្ពឺរឿងពុករលួយ

    រដ្ឋមន្រ្តីក្រសួងបរិស្ថានបានណែនាំដល់ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ឲ្យបន្តនីតិវិធីប្តឹងទៅតុលាការ ពាក់ព័ន្ធនឹងការចោទប្រកាន់មន្ទីរបរិស្ថាន២រូបថាបានទាមទារប្រាក់ពីក្រុមហ៊ុនផលិតដំណាប់ស្វាយមួយជាថ្នូរនឹងការបឹទបាំងព័ត៌មានអំពីការបំពល់បរិស្ថាន។ Read : ក្នុងលិខិតមួយចុះថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានណែនាំឲ្យប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បន្តនីតិវិធីទៅតុលាការពាក់ព័ន្ធនឹងការផ្សព្វផ្សាយព័ត៌មានមិនពិត ស្តីពីការទទួល ឬទារប្រាក់ពីក្រុមហ៊ុន HONG CHENG FANG DRIED MANGO PROCESSING FACTORY របស់មន្ត្រីមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ២រូប គឺលោក ឈុន ឈៀងហេង ប្រធានការិយាល័យគាំពារបរិស្ថាន និងលោក ជួប ពន្លឺ មន្ត្រីជាប់កិច្ចសន្យា។ ឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់ថា ការស៊ើបអង្កេត ស្រាវជ្រាវ និងការប្រមូលព័ត៌មាន ព្រមទាំងការពិនិត្យឯកសារ និងភស្តុតាងពាក់ព័ន្ធដោយក្រុមការងារអធិការកិច្ច បានរកឃើញថា ករណីនេះ គឺពុំមានភស្តុតាងជាក់ស្តែងគ្រប់គ្រាន់ និងគួរឱ្យជឿទុកចិត្តណាមួយ សម្រាប់បញ្ជាក់ថា រឿងរ៉ាវបានកើតមានឡើងពិតប្រាកដដូចការចោទប្រកាន់នោះឡើយ។ ការពិនិត្យលើប្រភពព័ត៌មាន សក្ខីកម្ម ឯកសារពាក់ព័ន្ធ និងទិន្នន័យដែលប្រមូលបាន មិនបានបង្ហាញពីអង្គហេតុ ឬ មូលដ្ឋានច្បាស់លាស់ដែលអាចគាំទ្រដល់ការចោទប្រកាន់ក្នុងករណីនេះបានទេ។ ក្នុងន័យនេះ ដើម្បីរកការពិត និងភាពយុត្តិធម៌ដល់មន្ត្រីមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺទាំង ២រូបខាងលើ ឯកឧត្តម…

  • ប្រមុខការពារជាតិទាត់ចោលការមួលបង្កាច់របស់សារព័ត៌មានថៃថាកម្ពុជាបង្កើនទ័ពនៅព្រំដែន

    ប្រមុខការពារជាតិទាត់ចោលការមួលបង្កាច់របស់សារព័ត៌មានថៃថាកម្ពុជាបង្កើនទ័ពនៅព្រំដែន

    ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិ នៅព្រឹកថ្ងៃអង្គារនេះ បានប្រកាសទាត់ចោលចំពោះការចុះផ្សាយរបស់សារព័ត៌មាន និងការលើកឡើងរបស់បុគ្គលមួយចំនួននៅក្នុងប្រទេសថៃ ដែលបានចោទប្រកាន់ថា ក្រសួងការពារជាតិកម្ពុជាបដិសេធការប្រើប្រាស់យន្តការទ្វេភាគី ព្រមទាំងកំពុងបង្កើនទ័ព និងសព្វាវុធ ដើម្បីបង្កសង្គ្រាមក្នុងពេលឆាប់ៗនេះ។ តាមរយៈបណ្តាញសង្គមផ្លូវការ ឯកឧត្តម ទៀ សីហា បានគូសបញ្ជាក់ជាថ្មីម្តងទៀតថា កម្ពុជានៅតែប្រកាន់ខ្ជាប់ជំហរម៉ឺងម៉ាត់ដោះស្រាយបញ្ហាដោយសន្តិវិធី ស្របតាមសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព នៅទីក្រុងកូឡាឡាំពួ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ព្រមទាំងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងយន្តការទ្វេភាគីនានាដែលមានស្រាប់។ ជាមួយគ្នានេះដែរ ប្រមុខក្រសួងការពារជាតិកម្ពុជា បានបង្ហាញក្តីសង្ឃឹមថា ភាគីកម្ពុជា-ថៃ នឹងអាចរួមគ្នាដោះស្រាយរាល់បញ្ហាប្រឈមដោយសន្តិវិធី និងបញ្ចៀសឱ្យបានជាដាច់ខាត់នូវការប្រើប្រាស់កម្លាំងយោធា ដើម្បីរក្សាសន្តិភាព និងស្ថិរភាពនៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ។ កាលពីពេលថ្មីៗនេះ ប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គមមួយចំនួននៅក្នុងប្រទេសថៃ បានចុះផ្សាយព័ត៌មានមិនពិតដោយចោទប្រកាន់ថា កម្ពុជាបានចល័តកម្លាំងទ័ព និងបញ្ជូនសព្វាវុធទៅកាន់តំបន់ព្រំដែន ដើម្បីត្រៀមប្រយុទ្ធជាមួយភាគីថៃ។ ប៉ុន្តែ អ្នកនាំពាក្យរងកងទ័ពភូមិន្ទថៃ ក៏បានចេញមកបដិសេធទាំងស្រុងផងដែរចំពោះព័ត៌មានបំផ្លើសដែលថា កម្ពុជាបានបញ្ជូនរថក្រោះចំនួន ២០០ គ្រឿង ព្រមទាំងកម្លាំងទ័ពយ៉ាងច្រើនទៅកាន់តំបន់ព្រំដែន។ បន្ទាប់ពីបានធ្វើការពិនិត្យ និងផ្ទៀងផ្ទាត់យ៉ាងម៉ត់ចត់ជាមួយគ្រប់អង្គភាពជួរមុខដែលឈរជើងនៅតាមបណ្តោយព្រំដែនទាំងអស់រួចមក កងទ័ពថៃបញ្ជាក់ថា…

  • ថៃប្រឹងបង្អួតប្រាសាទតាក្របី និងភ្នំ៣៥០ ដែលឈ្លានពានបានពីកម្ពុជា

    ថៃប្រឹងបង្អួតប្រាសាទតាក្របី និងភ្នំ៣៥០ ដែលឈ្លានពានបានពីកម្ពុជា

    ប្រទេសថៃធ្វើមិនដឹងមិនលឺចំពោះការតវ៉ារបស់កម្ពុជា ដោយបន្តប្រកាសបើកឱ្យពលរដ្ឋខ្លួនចូលទៅទស្សនាប្រាសាទតាក្របី និងតំបន់ភ្នំ ៣៥០ របស់កម្ពុជា ដែលពួកគេឈ្លានពានយកទៅគ្រប់គ្រងដោយខុសច្បាប់។ បន្ទាប់ពីបើកឲ្យទេសចរថៃចូលទស្សនាកាលពីថ្ងៃទី៦-ទី៧ ខែមិថុនាកន្លងទៅ ប្រទេសថៃនឹងបើកតំបន់នេះជាថ្មីនៅចុងសប្តាហ៌នេះ។ ឯកឧត្តម ចាន់ រតនា អ្នកនាំពាក្យស្តីទីក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន AMS ថា ក្រសួងការបរទេស និងក្រសួងវប្បធម៌ កំពុងបន្តសហការគ្នាធ្វើការតវ៉ាយ៉ាងម៉ឺងម៉ាត់បំផុត ប្រឆាំងនឹងភាគីថៃដែលបានរំលោភបំពានលើដែនអធិបតេយ្យភាពរបស់កម្ពុជា តាមរយៈការយកតំបន់ប្រាសាទបុរាណរបស់ខ្មែរមកធ្វើជាសកម្មភាពទេសចរណ៍ និងការប្រារព្ធពិធីសាសនាផ្សេងៗទាំងខុសច្បាប់។ ថ្មីៗនេះ ក្រសួងវប្បធម៌កម្ពុជា បានតវ៉ាចំពោះករណីដែលកងទ័ពថៃបើកឲ្យទេសចរចូលទៅ «ប្រាសាទតាក្របី» និងតំបន់ភ្នំ៣៥០របស់កម្ពុជា ដោយខុសច្បាប់។ បើតាមក្រសួងវប្បធម៌ ប្រាសាទតាក្របី គឺជាទីតាំងបេតិកភណ្ឌវប្បធម៌ និងប្រវត្តិសាស្ត្រដែលស្ថិតនៅក្នុងដែនអធិបតេយ្យកម្ពុជា ដូចមានបញ្ជាក់ច្បាស់តាមសន្ធិសញ្ញា និងអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ ព្រមទាំងលិខិតូបករណ៍ច្បាប់ពាក់ព័ន្ធ ដែលត្រូវបានទទួលស្គាល់ក្រោមច្បាប់អន្តរជាតិ។ ការរៀបចំសកម្មភាពសាធារណៈ ការទទួលភ្ញៀវទេសចរ និងការប្រមូលថ្លៃចូលទស្សនាដោយអាជ្ញាធរថៃនៅប្រាសាទតាក្របី គឺជាការអនុវត្តអំណាចដោយខុសច្បាប់លើទឹកដីកម្ពុជា និងជាការរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។ សកម្មភាពទាំងនេះមិនអាចទទួលយកបានឡើយ ហើយនេះជាចេនតាបង្កើតភាពស្របច្បាប់នៃការគ្រប់គ្រងរដ្ឋបាលរបស់ភាគីថៃលើទីតាំងបេតិកភណ្ឌវប្បធម៌របស់កម្ពុជា។ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សង្កត់ធ្ងន់ថា សកម្មភាពទាំងនេះគ្មានអានុភាពផ្លូវច្បាប់ និងមិនអាចកែប្រែអធិបតេយ្យភាពស្របច្បាប់របស់កម្ពុជាលើប្រាសាទតាក្របីបានឡើយ ហើយបានអំពាវនាវដល់រដ្ឋាភិបាលថៃឱ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពទាំងអស់នេះ៕ ទួន សុផល

  • សម្តេចតេជោ ហ៊ុន សែន សុំទោសពលរដ្ឋចំពោះការមិនបានត្រៀមសព្វាវុធគ្រប់គ្រាន់ ដោយសារផ្តល់អាទិភាពដល់ការអភិវឌ្ឍសង្គម

    សម្តេចតេជោ ហ៊ុន សែន សុំទោសពលរដ្ឋចំពោះការមិនបានត្រៀមសព្វាវុធគ្រប់គ្រាន់ ដោយសារផ្តល់អាទិភាពដល់ការអភិវឌ្ឍសង្គម

    សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា បានថ្លែងសុំទោសប្រជាពលរដ្ឋ ចំពោះការមិនបានត្រៀមសម្ភារៈ និងយុទ្ធភណ្ឌការពារជាតិឱ្យបានគ្រប់គ្រាន់ក្នុងអំឡុងពេលដែលសម្តេចកាន់តំណែងជានាយករដ្ឋមន្ត្រី ដោយសារបានផ្តល់អាទិភាពដល់ការអភិវឌ្ឍប្រទេស និងការវិនិយោគលើវិស័យសង្គមកិច្ច សុខាភិបាល និងអប់រំ។ ការលើកឡើងនេះធ្វើឡើងក្នុងឱកាសដែលសម្តេចតេជោ អញ្ជើញសំណេះសំណាលជាមួយប្រជាពលរដ្ឋភៀសសឹកនៅមណ្ឌលស្នាក់នៅបណ្តោះអាសន្ន ស្លរក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦។ សម្តេចតេជោ ហ៊ុន សែន បានរំឭកថា កម្ពុជាបានឆ្លងកាត់ដំណាក់កាលសង្គ្រាម និងការបែកបាក់យ៉ាងយូរ មុននឹងឈានទៅរកសន្តិភាពពេញលេញក្រោមនយោបាយឈ្នះ-ឈ្នះ។ បន្ទាប់ពីសម្រេចបានឯកភាពជាតិ និងបង្រួបបង្រួមទឹកដី រាជរដ្ឋាភិបាលបានដាក់ចេញគោលដៅសំខាន់ពីរ គឺទី១ ប្រែក្លាយអតីតសមរភូមិឱ្យទៅជាតំបន់អភិវឌ្ឍន៍ និងទី២ ប្រែក្លាយខ្សែបន្ទាត់ព្រំដែនជាមួយប្រទេសជិតខាងឱ្យក្លាយជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ សម្តេចតេជោក៏បានរំឭកដល់ព្រឹត្តិការណ៍ប្រទូសរ៉ាយនៅតំបន់ព្រះវិហារ និងឧត្តរមានជ័យ ក្នុងអំឡុងឆ្នាំ២០១១ ដល់ឆ្នាំ២០១៣ ដោយបញ្ជាក់ថា ទោះបីមានការប៉ះទង្គិចកើតឡើងក៏ដោយ ក៏ស្ថានការណ៍មិនបានរីករាលដាលដល់ទូទាំងប្រទេស ឬប៉ះពាល់ដល់វិស័យផ្សេងៗនោះទេ។ សម្តេចតេជោបានមានប្រសាសន៍ថា ដោយសារបរិយាកាសសន្តិភាព ក្នុងអំឡុងពេលដឹកនាំរាជរដ្ឋាភិបាល សម្តេចមិនបានផ្តោតលើការបង្កើនការចំណាយទិញសព្វាវុធ និងយុទ្ធភណ្ឌយោធាច្រើននោះទេ។ ផ្ទុយទៅវិញ ថវិកាជាតិត្រូវបានបង្វែរទៅគាំទ្រវិស័យអាទិភាពដូចជា សង្គមកិច្ច សុខាភិបាល និងការអប់រំ។ សម្តេចបានទទួលស្គាល់ថា ការវាយតម្លៃស្ថានការណ៍បែបនោះ បានធ្វើឱ្យកម្ពុជាមិនមានអាវុធគ្រប់គ្រាន់នៅពេលប្រឈមនឹងបញ្ហាសន្តិសុខដែលកើតឡើងនៅតាមបណ្តោយព្រំដែន។ សម្តេចបញ្ជាក់ថា មិនធ្លាប់នឹកស្មានថា នឹងមានស្ថានភាពជម្លោះដែលអាចរាលដាលនៅតាមខ្សែបន្ទាត់ព្រំដែនក្នុងកម្រិតបែបនេះឡើយ។ ក្នុងន័យនេះ…

  • ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត អនុញ្ញាតជូន ​ឯកអគ្គរដ្ឋទូត​សិង្ហបុរីប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

    ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត អនុញ្ញាតជូន ​ឯកអគ្គរដ្ឋទូត​សិង្ហបុរីប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

    ​ភ្នំពេញ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអនុញ្ញាតជូន ឯកឧត្តម Steven PANG Chee Wee ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសិង្ហបុរីប្រចាំកម្ពុជា និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ នាទីស្តីការ ក.ប.ទ. ក្នុងឱកាសដែលឯកឧត្តមទើបទទួលបានការតែងតាំងបេសកកម្មការទូតថ្មីនៅកម្ពុជា។ ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូន ឯកឧត្តមឯកអគ្គរដ្ឋទូត អំពីវឌ្ឍនភាពការងារដែលក្រសួងសម្រេចបាន នាពេលកន្លងមក ជាពិសេសការពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈតាមរយៈថ្នាល DG SuperApp ការធ្វើបច្ចុប្បន្នភាពវឌ្ឍនភាពបញ្ញាសិប្បនិម្មិត (AI) នៅកម្ពុជា តាមរយៈការអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីបញ្ញាសិប្បនិម្មិត និងការពង្រឹងសមត្ថភាពមន្ត្រីរាជការក្នុងការប្រើប្រាស់ AI ដើម្បីបង្កើនផលិតភាពការងារ និងលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ។ ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងកោតសរសើរចំពោះសមិទ្ធផលនានាដែលក្រសួងសម្រេចបាន។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី និង ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានពិភាក្សាលើការងារធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល ការរៀបចំបង្កើតសួនឌីជីថល ការជួយគាំទ្រគ្នាទៅវិញទៅមកលើការបណ្តុះបណ្តាលធនធានមនុស្សឌីជីថល និងការរួមគ្នាប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធអនឡាញ។ មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី និង ឯកឧត្តមឯកអគ្គរដ្ឋទូត…