-
ក្រសួងប្រៃសណីយ៍និងធុរកិច្ចថ្មីឌីជីថលកម្ពុជាចំនួន៨ ចូលរួមវេទិកាបច្ចេកវិទ្យា ECHELON SINGAPORE 2026 នៅប្រទេសសិង្ហបុរី

សិង្ហបុរី៖ ឯកឧត្តម គី ឌីបូម៉ា អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានដឹកនាំប្រតិភូនិងធុរកិច្ចថ្មីឌីជីថលកម្ពុជាចំនួន៨ នៃកម្មវិធីពន្លឿននិងអភិវឌ្ឍធុរកិច្ចថ្មី (Innovate Cambodia Accelerator Program) រដូវកាលទី២ របស់មជ្ឈមណ្ឌល Plug and Play ចូលរួមក្នុងវេទិកាបច្ចេកវិទ្យា ECHELON SINGAPORE 2026 ដែលធ្វើឡើងរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី។ វេទិកា ECHELON គឺជាការពិភាក្សារវាងអ្នកជំនាញបច្ចេកវិទ្យាឌីជីថល វិនិយោគិន និងធុរកិច្ចថ្មីឌីជីថល មកពីតំបន់អាស៊ីប៉ាស៊ីហ្វិកនិងជុំវិញពិភពលោក ដើម្បីស្វែងយល់ពីនិន្នាការបច្ចេកវិទ្យាថ្មីៗ និងលើកកម្ពស់គំនិតផ្តួចផ្តើមសម្រាប់សេដ្ឋកិច្ចឌីជីថល ក៏ដូចជាការបង្ហាញគំនិតអាជីវកម្មទៅកាន់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ និងអ្នកវិនិយោគ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ និងឱកាសទទួលបានទុនវិនិយោគ។ បន្ថែមពីនេះ ប្រតិភូ ក.ប.ទ. និងធុរកិច្ចថ្មីឌីជីថលកម្ពុជា បានធ្វើទស្សនកិច្ចទៅកាន់ទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Airwallex ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) ដ៏លេចធ្លោមួយដែលផ្តល់សេវាសម្រាប់ប្រតិបត្តិការទូទាត់ប្រាក់ឆ្លងដែនឱ្យកាន់តែមានប្រសិទ្ធភាព និងជាក្រុមហ៊ុនកម្រិត Unicorn មួយក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ទន្ទឹមនឹងនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុន និងអ្នកវិនិយោគទុន ដើម្បីស្វែងយល់បន្ថែមអំពីការកសាងបណ្តុំទុនវិនិយោគ…
-
កម្ពុជារួមគ្នាគ្រប់គ្រងត្រួតពិនិត្យសារធាតុគីមីផ្សំ ដើម្បីទប់ស្កាត់ការលួចបង្វែរយកទៅផលិតគ្រឿងញៀនខុសច្បាប់

ភ្នំពេញ៖នាយឧត្ដមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបញ្ជាក់ថាបន្ទាប់ពីមន្ត្រីជំនាញរកឃើញសារធាតុគីមីផ្សំពាក់ព័ន្ធទៅនិងការផលិតផ្សេងៗ មាននៅទីតាំងកែច្នៃផលិតគ្រឿង ញៀននេះហើយទើប បង្កើនការប្រុងប្រយត្ន័ដើម្បីបង្ការទប់ស្កាត់កុំឱ្យមានការលួចបង្វែរសារធាតុគីមីផ្សំស្របច្បាប់យកទៅទៅផលិតគ្រឿងញៀនខុសច្បាប់។ សិក្ខាសាលាស្តីពី «ការពង្រឹងប្រសិទ្ធភាពកិច្ចសហការគ្រប់គ្រងត្រួតពិនិត្យសារធាតុគីមីផ្សំ ដើម្បីបង្ការទប់ស្កាត់ការលួចបង្វែរយកទៅផលិតគ្រឿងញៀនខុសច្បាប់»បានប្រារព្ធនៅព្រឹកថ្ងៃទី៩ ខែមិថុនា ។សិក្ខាសាលានេះមានការពន្យល់ពីមន្រ្តីក្រុមការងារលើការនាំចូលនូវសាធាតុគីមី ដែលត្រូវមានការស្នើរសុំទៅតាមកម្រិត និងតម្រូវឱ្យមន្រ្តីមានការត្រួតពិនិត្យមុននឹងអនុញ្ញាតឱ្យនាំចូល។ក្នុងសិក្ខាសាលានេះដែរ ក៏មានកិច្ចពិភាក្សាដោយមានការចូលរួមពីសំណាក់មន្ត្រីជំនាញតំណាងក្រសួង ស្ថាប័ន ជាសមាជិកក្រុមការងារអន្តរក្រសួងត្រួតពិនិត្យសារធាតុញៀន និងសារធាតុគីមីផ្សំ និងតំណាងមកពីបណ្តាក្រុមហ៊ុន រោងចក្រ សហគ្រាស ក្នុងវិស័យឧស្សាហកម្មដែលមានប្រតិបត្តិការពាក់ព័ន្ធនឹងសារធាតុគីមីផ្សំចំនួន១៧៦រូប។ ថ្លែងក្នុងសិក្ខាសាលានាយឧត្ដមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបញ្ជាក់ថា ការពង្រឹងប្រសិទ្ធភាពកិច្ចសហការគ្រប់គ្រងត្រួតពិនិត្យសារធាតុគីមីផ្សំ ជាការឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងនាមក្រសួងជំនាញដែលមានតួនាទី ភារកិច្ចចម្បងក្នុងការគ្រប់គ្រងត្រួតពិនិត្យគ្រប់សកម្មភាពស្របច្បាប់ពាក់ព័ន្ធនឹងការស្នើសុំនាំចូល ការចែកចាយ ការប្រើប្រាស់ និងការធ្វើសន្និធិសារធាតុគីមីផ្សំរបស់ក្រុមហ៊ុន រោងចក្រសហគ្រាស នៅក្នុងវិស័យឧស្សាហកម្ម ក្នុងការលើកកម្ពស់ប្រសិទ្ធភាពការងារ ក៏ដូចជាការចូលរួមដោះស្រាយបញ្ហាប្រឈមនានាពាក់ព័ន្ធ នឹងការចូលរួមអនុវត្តយន្តការគ្រប់គ្រងត្រួតពិនិត្យសារធាតុគីមីផ្សំរបស់រាជរដ្ឋាភិបាលឱ្យកាន់តែសកម្ម ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់សារធារណៈការថែរក្សាសុខុមាលភាពសង្គម និងប្រជាពលរដ្ឋ។ នាយឧត្តមសេនីយ៍បានគូសរំលេចថា បច្ចុប្បន្នស្ថានភាពនិងនិន្នាការនៃការផលិត ការចរាចរ និងការប្រើប្រាស់គ្រឿងញៀនសំយោគទាំងនៅក្នុងតំបន់ និងនៅលើពិភពលោក កំពុងវិវត្តទៅមុខឥតឈប់ឈរ មានលក្ខណៈកាន់តែស្មុគស្មាញទៅៗគួរឱ្យព្រួយបារម្ភបំផុត។ ក្រុមឧក្រិដ្ឋជនគ្រឿងញៀនបាននឹងកំពុងផ្លាស់ប្តូរទម្រង់ប្រតិបត្តិការ ដោយងាកមកប្រើប្រាស់បច្ចេកវិទ្យាទំនើបជឿនលឿន និងមានការកែច្នៃរូបមន្តគីមីផ្សំថ្មីៗ ដើម្បីផលិតគ្រឿងញៀនសំយោគ ដែលមានឥទ្ធិពលបំផ្លិចបំផ្លាញខ្លាំងជាងមុនចំពោះសុខភាពមនុស្ស។ នាយឧត្តមសេនីយ៍…
-
សម្តេចតេជោ ហ៊ុន សែន សុំទោសពលរដ្ឋ ចំពោះការទុកចិត្តគេពេក

បន្ទាយមានជ័យ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសុំទោសជាសាធារណៈចំពោះប្រជាពលរដ្ឋ នូវអ្វីដែលសម្ដេចបានបញ្ជាក់ថា«មិនបានត្រៀមខ្លួនដើម្បីការប្រយុទ្ធមួយ ព្រោះទុកចិត្តគេពេក» ក្នុងអំឡុងពេលដែលសម្ដេចនៅធ្វើជានាយករដ្ឋមន្ត្រី។សម្ដេចបន្ថែមថា សព្វាវុធមិនគ្រប់គ្រាន់ពេលនេះមិនមែនជាកំហុសនាយករដ្ឋមន្ត្រីបច្ចុប្បន្នឡើយ ។ មានប្រសាសន៍ក្នុងឱកាសសំណេះសំណាលជាមួយប្រជាពលរដ្ឋភៀសសឹកនៅមណ្ឌលបណ្តោះអាសន្ន ស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីបានលើកឡើងថា សម្ដេចដឹកនាំប្រទេសនេះ តាំងពីសង្គ្រាមបែកបាក់មួយមកជាប្រទេសដែលមានសន្តិភាពមួយពេញលេញ ។ សម្ដេចតេជោបានរម្លឹកពីតំបន់ស្វាយចេក បឹងត្រកួននាឆ្នាំ១៩៩០ ដែលកាលណោះនៅមានសង្គ្រាមហែកហួរគ្នា។ ប៉ុន្តែតាមរយៈនយោបាយឈ្នះឈ្នះ គឺយើងបានបង្កើតឱ្យមានស្ថានភាពនៃប្រទេសមួយ ដែលមានតំបន់ត្រួតត្រាមួយ។សម្ដេចតេជោបន្តថាសម្ដេចបានដាក់ចេញនូវគោលដៅ ២ ក្រោយបានឯកភាពទឹកដីហើយ ។ គោលដៅទី១ ប្រែក្លាយតំបន់អតីតសមរភូមិឱ្យទៅជាតំបន់អភិវឌ្ឍន៍ ដូចជា តំបន់ដែលយើងមានជាបឹងត្រកួន ជោគជ័យ ព្រៃចាន់ ជាដើម ឱ្យក្លាយទៅជាតំបន់ដែលមានការអភិវឌ្ឍ ។ គោលដៅទី២ គឺប្រែក្លាយខ្សែព្រំដែនជាមួយប្រទេសជិតខាងឱ្យទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។ សម្ដេចតេជោ ក៏បានបន្តរម្លឹកថា កាលពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៣ មានហេតុការណ៍ប្រទូសរ៉ាយនៅព្រះវិហារ រហូតដល់ឧត្តរមានជ័យ។ ប៉ុន្តែមិនរីករាយដល់នៅទូទាំងប្រទេសទេ ហើយក៏មិនរីករាលដាលរហូតដល់វិស័យផ្សេងៗទៀតនោះដែរ ។…
-
កម្ពុជានឹងរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈលើកទី៩នៅពាក់កណ្តាលខែមិថុនា

ទិវាជាតិអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ នឹងធ្វើឡើងនៅថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល»។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គ្រោងនឹងអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីនេះ។ នេះបើយោងតាមការបញ្ជាក់ពី ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីនៅក្នុងសន្និសិទកាសែត ស្ដីពីការត្រៀមរៀបចំកម្មវិធី «TVET-Day» លើកទី៩ ឆ្នាំ២០២៦ នាព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦ ។ មន្រ្តីអ្នកនាំពាក្យរូបនេះ បញ្ជាក់បន្ថែមថា ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ នៅថ្នាក់ជាតិ (រាជធានីភ្នំពេញ) គ្រោងមានអង្គភាពចូលរួមតាំងបង្ហាញពីវឌ្ឍភាពវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងខ្សែច្រវាក់ផលិតកម្មពីវិស័យឯកជនចំនួនប្រមាណ ១០០ អង្គភាព ព្រមទាំងមានការធ្វើបាឋកថាចែករំលែកបទ ពិសោធន៍ពីវាគ្មិនល្បីៗ និងកម្មវិធីសំខាន់ៗ ជាច្រើនទៀត។ ប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» មានគោលបំណងដើម្បីបានបង្ហាញ ពីសារៈសំខាន់នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ…
-
ក្រសួងបរិស្ថានសហការជាមួយវិស័យឯកជន ដើម្បីលើកកម្ពស់ការប្រើប្រាស់យានយន្តអគ្គិសនី

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពី “កិច្ចសហប្រតិបត្តិការការពារបរិស្ថាន និងការលើកកម្ពស់ការប្រើប្រាស់រថយន្ត ដំណើរការដោយថាមពលអគ្គិសនី និងមេត្រីបរិស្ថាននៅប្រទេសកម្ពុជា” រវាងក្រសួងបរិស្ថាន និងក្រុមហ៊ុន វ័នរ៉ូដ អ៊ិនដាសស្ទ្រៀល (ខេមបូឌា) នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ នាទីស្តីការក្រសួងបរិស្ថាន។ ឯឧត្តមបានមានប្រសាសន៍ថា ការប្រើប្រាស់យានយន្តអគ្គិសនីបានចូលរួមចំណែកសំខាន់ដល់កិច្ចគាំពារបរិស្ថាន ជួយវិស័យការដឹកជញ្ជូនបៃតង ហើយក៏ស្របតាមគោលនយោបាយជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ តាមរយៈការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ (កាបូនឌីអុកស៊ីត) ការកាត់បន្ថយការបំពុលខ្យល់ចេញពីប្រេងឥន្ធនៈបញ្ចេញដោយយានយន្ត និងការលើកកម្ពស់ថាមពលបៃតង។ ឯកឧត្តមបានបន្ថែមថា ការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា គឺជាយុទ្ធសាស្ត្រស្នូលក្នុងការអនុវត្តរបាយការណ៍រួមចំណែកជាតិ NDC3.0 តាមរយៈការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ពីវិស័យដឹកជញ្ជូន។ សូមបញ្ជាក់ថា កម្ពុជាជំរុញការប្រើប្រាស់រថយន្តអគ្គិសនី (EV) ដើម្បីឆ្លើយតបនឹងគោលនយោបាយអាកាសធាតុ ដោយផ្តល់ការលើកទឹកចិត្តផ្នែកពន្ធ ការពង្រីកហេដ្ឋារចនាសម្ព័ន្ធ និងការកំណត់ទិសដៅកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ដើម្បីឆ្ពោះទៅរកអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។ រាជរដ្ឋាភិបាលបានកំណត់គោលដៅយុទ្ធសាស្ត្រជំរុញការប្រើប្រាស់យានយន្តអគ្គិសនីឱ្យបាន ៧៧ម៉ឺនគ្រឿងនៅត្រឹមឆ្នាំ២០៣០ ដែលបែងចែកជារថយន្ត ៣ម៉ឺនគ្រឿង, ម៉ូតូ ៧២ម៉ឺនគ្រឿង និងត្រីចក្រយានយន្ត ២ម៉ឺនគ្រឿង។ ដើម្បីសម្រេចបានគោលដៅនេះ រដ្ឋាភិបាលបានអនុវត្តយន្តការលើកទឹកចិត្តផ្នែកពន្ធដារយ៉ាងខ្លាំងក្លា ដោយបញ្ចុះពន្ធនាំចូលរថយន្ត EV ឱ្យទាបជាងរថយន្តសាំងប្រមាណ ៥០% និងកាត់បន្ថយពន្ធលើគ្រឿងបន្លាស់…
-
កម្ពុជារំពឹងលើមិត្តភាពជាប្រវត្តិសាស្ត្រជាមួយគីហ្ស៊ីស្ថាន ដើម្បីដោះស្រាយប្រឈមបញ្ហានានាក្នុងក្របខ័ណ្ឌ UN

ការដែលប្រទេសគីហ្ស៊ីស្ថានទទួលបានអាសនៈជា «សមាជិកមិនអចិន្ត្រៃយ៍» នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិឆ្នាំ២០២៧-២០២៨ កំពុងត្រូវបានមើលឃើញថា ជាឱកាសការទូតដ៏សំខាន់មួយសម្រាប់កម្ពុជា ក្នុងការពង្រឹងបណ្តាញមិត្តភាពអន្តរជាតិ និងស្វែងរកការគាំទ្រលើបញ្ហាដែលកំពុងប្រឈម ពិសេសបញ្ហាព្រំដែនជាមួយប្រទេសថៃ។ គីហ្ស៊ីស្ថានបានបង្កើតប្រវត្តិសាស្ត្រថ្មីមួយ ដោយទទួលបានជ័យជម្នះលើហ្វីលីពីនក្នុងការបោះឆ្នោតជាច្រើនជុំ ដើម្បីក្លាយជាតំណាងតំបន់អាស៊ី-ប៉ាស៊ីហ្វិកនៅក្នុងស្ថាប័នសន្តិសុខដ៏មានឥទ្ធិពលបំផុតរបស់ពិភពលោក។ សម្រាប់ប្រទេសកម្ពុជា ការឡើងមកកាន់តួនាទីសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិរបស់ប្រទេសជាមិត្តចាស់មួយនេះ គឺមានអត្ថន័យលើសពីទំនាក់ទំនងទ្វេភាគីធម្មតា។ ឯកឧត្តម ចាន់ រតនា អ្នកនាំពាក្យស្តីទីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា គីហ្ស៊ីស្ថាន និងកម្ពុជា មានទំនាក់ទំនងជាប្រវត្តិសាស្ត្រជាមួយគ្នាតាំងពីសម័យអតីតសហភាពសូវៀត ហើយបានបង្កើតទំនាក់ទំនងការទូតផ្លូវការតាំងពីឆ្នាំ១៩៩៣។ អស់រយៈពេលជាងបីទសវត្សរ៍កន្លងទៅនេះ ប្រទេសទាំងពីរបានគាំទ្រគ្នាទៅវិញទៅមកនៅលើវេទិកាពហុភាគី ជាពិសេសក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ។ ទំនាក់ទំនងដ៏យូរអង្វែងនេះ ត្រូវបានគេមើលឃើញថា អាចក្លាយជាទុនការទូតដ៏សំខាន់សម្រាប់កម្ពុជា ខណៈដែលរាជរដ្ឋាភិបាលកំពុងបន្តប្រមូលការគាំទ្រពីសហគមន៍អន្តរជាតិចំពោះបញ្ហានានាដែលខ្លួនកំពុងប្រឈម ជាពិសេសសការរំលោភបំពានអធិបតេយ្យភាពពីសំណាក់ភាគីថៃ និងការដោះស្រាយវិវាទព្រំដែនសមុទ្រត្រួតស៊ីគ្នាជាមួយថៃដោយសន្តិវិធី។ អ្នកនាំពាក្យរងក្រសួងការបរទេសបានបញ្ជាក់ថា កម្ពុជាស្វាគមន៍ការជាប់ឆ្នោតរបស់គីហ្ស៊ីស្ថាន និងចាត់ទុកថា នេះជាឱកាសដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការការទូតជាមួយប្រទេសអាស៊ីកណ្តាលមួយនេះឱ្យកាន់តែស៊ីជម្រៅ។ ទោះជាយ៉ាងណា លោកបានគូសបញ្ជាក់ថា ការដោះស្រាយបញ្ហានៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ មិនអាចពឹងផ្អែកលើការគាំទ្រពីប្រទេសណាមួយបានឡើយ ព្រោះយន្តការសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ UN ត្រូវការសំឡេងគាំទ្រពីសមាជិកភាគច្រើន និងមិនត្រូវមានការប្រើសិទ្ធិវេតូពីសមាជិកអចិន្ត្រៃយ៍ទាំងប្រាំនោះទេ។ កន្លងមក កម្ពុជាបានបញ្ជូនបេសកជនពិសេស គឺឯកឧត្តម សុខ ស៊ីផាន់ណា ដើម្បីជួបពិភាក្សាជាមួយបណ្តាប្រទេសសមាជិកអង្គការសហប្រជាជាតិ ដើម្បីពន្យល់ពីស្ថានការណ៍ជាក់ស្តែងពាក់ព័ន្ធនឹងបញ្ហាព្រំដែន។ កិច្ចខិតខំប្រឹងប្រែងនេះត្រូវបានរំពឹងថានឹងបន្តទទួលបានការគាំទ្រពីបណ្តាប្រទេសជាមិត្ត រួមទាំងគីហ្ស៊ីស្ថានផងដែរ។ ក្រសួងការបរទេសក៏បានបញ្ជាក់ដែរថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការស្នើសុំកោះប្រជុំក្រុមប្រឹក្សាសន្តិសុខសារជាថ្មី ប្រសិនបើមានស្ថានការណ៍ចាំបាច់ណាមួយកើតឡើង ដែលទាមទារឱ្យសហគមន៍អន្តរជាតិចូលរួមពិនិត្យ និងដោះស្រាយ។ សូមបញ្ជាក់ថា ក្រៅពីគីហ្ស៊ីស្ថាន ប្រទេសចំនួន៤ទៀតក៏បានជាប់ឆ្នោតជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ…
-
កម្ពុជាអបអរទិវាបរិស្ថានជាមួយការប្រកាសរកឃើញសត្វព្រៃកម្រជាច្រើនប្រភេទ

នៅថ្ងៃសុក្រនេះ កម្ពុជាអបអរទិវាបរិស្ថាន ជាមួយការប្រកាសពីការរកឃើញវត្តមានសត្វព្រៃជាច្រើនប្រភេទនៅក្នុងឧទ្យានជាតិ វើនសៃ-សៀមប៉ាង ក្នុងនោះមានទាំងសត្វដែលទទួលរងការគំរាមកំហែងជិតផុតពូជ និងសត្វដែលគេមិនដែលបានជួយប្រទះនៅក្នុងតំបន់សិក្សានោះ។ ការសិក្សាស្រាវជ្រាវដែលទើបចុះផ្សាយថ្មីៗនេះ បានបញ្ជាក់ពីវត្តមានសត្វព្រៃជិត៥០ប្រភេទក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង នៅតំបន់ភាគឦសាននៃប្រទេសកម្ពុជា ក្នុងនោះ មានថនិកសត្វចំនួន ៧ប្រភេទស្ថិតក្នុងក្រុមទទួលរងការគំរាមកំហែងនៃការផុតពូជ ហើយមានប្រភេទខ្លះ ពុំដែលត្រូវបានប្រទះឃើញផ្ទាល់ភ្នែកនៅក្នុងតំបន់សិក្សានោះឡើយ។ សត្វព្រៃកម្រទាំង៧ប្រភេទនោះ មាន៖ ទន្សោង ពង្រូល ស្វាកន្ទុយសជើងក្រហម ទោចថ្ពាល់លឿងឦសាន សត្វកែះ ខ្លាឃ្មុំតូច និងខ្លាពពក។ ការស្រាវជ្រាវតាមរយៈម៉ាស៊ីនថតស្វ័យប្រវត្តិរយៈពេល៨ខែ គិតចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០២៥ ត្រូវបានអនុវត្តដោយក្រុមអ្នកវិទ្យាសាស្រ្តចម្រុះមកពីក្រសួងបរិស្ថាន អង្គការអភិរក្សអន្តរជាតិកម្ពុជា (CI) និងអង្គការ Wild Earth Allies។ អ្នកស្រាវជ្រាវបានកត់ត្រាវត្តមានសត្វព្រៃសរុបចំនួន ៤៧ ប្រភេទ រួមមាន ថនិកសត្វ២៦ប្រភេទ បក្សី១៨ប្រភេទ និងសត្វល្មូន៣ប្រភេទ។ លទ្ធផលទាំងនេះបានឆ្លុះបញ្ចាំងពីសារៈសំខាន់ជាសកលនៃឧទ្យានជាតិវើនសៃ-សៀមប៉ាង ហើយក៏បានផ្តល់ព័ត៌មានសំខាន់ៗអំពីស្ថានភាពសត្វព្រៃ និងមូលដ្ឋានគាំទ្រដល់ការសម្រេចចិត្តផ្អែកលើភស្តុតាងវិទ្យាសាស្ត្រ ដែលអាចជួយតម្រង់ទិសដល់ការងារអភិរក្សនាពេលអនាគត។ ទោះបីជាតំបន់សិក្សានេះមានសារៈសំខាន់ខ្ពស់ផ្នែកប្រព័ន្ធអេកូឡូស៊ីយ៉ាងណាក៏ដោយ ក៏នៅមិនទាន់មានការស្រាវជ្រាវ និងអង្កេតជីវៈចម្រុះឱ្យបានទូលំទូលាយនៅឡើយទេ ដោយសារវាជាតំបន់មិនទាន់ទទួលបានការចាប់អារម្មណ៍ ពិបាកចូលទៅដល់ ហើយធនធានសម្រាប់ការស្រាវជ្រាវនៅមានកម្រិត។ ទោះជាយ៉ាងណា កិច្ចសហការរវាងស្ថាប័នរដ្ឋ អង្គការក្រៅរដ្ឋាភិបាល វិស័យឯកជន…
-
អាមេរិកប្រកាសវិនិយោគ១០០លានដុល្លារក្នុងគម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ

ក្រុមប្រឹក្សាភិបាលនៃសាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិ (DFC) របស់សហរដ្ឋអាមេរិក កាលពីថ្ងៃទី៣ ខែមិថុនា បានអនុម័តលើការវិនិយោគជាយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារ ដើម្បីគាំទ្រដល់ការបន្តពង្រីកហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានអន្តរជាតិតេជោ។ DFC បញ្ជាក់ថា ការវិនិយោគជាមួយក្រុមហ៊ុន OCIC នេះនឹងជួយពង្រីកសមត្ថភាពវិស័យអាកាសចរណ៍កម្ពុជា បង្កើនការតភ្ជាប់ជាមួយពិភពលោក និងបង្កើតឱកាសសេដ្ឋកិច្ចថ្មីៗសម្រាប់ពាណិជ្ជកម្ម ការវិនិយោគ និងការអភិវឌ្ឍជាតិ។ ការគាំទ្រពីស្ថាប័នហិរញ្ញវត្ថុអភិវឌ្ឍន៍របស់រដ្ឋាភិបាលអាមេរិកនេះ ក៏ឆ្លុះបញ្ចាំងពីការទទួលស្គាល់លើសក្តានុពលរបស់អាកាសយានដ្ឋានអន្តរជាតិតេជោ ក្នុងការក្លាយជាច្រកទ្វារអាកាសដ៏សំខាន់សម្រាប់កម្ពុជា និងតំបន់។ យោងតាមសាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិរបស់សហរដ្ឋអាមេរិក ការវិនិយោគនេះនឹងជួយពង្រីកសមត្ថភាពទទួលអ្នកដំណើរ និងការដឹកជញ្ជូនទំនិញរបស់ព្រលានយន្តហោះកម្ពុជា ដោយចំនួនអ្នកដំណើរត្រូវបានរំពឹងថានឹងកើនឡើងទ្វេដងក្នុងរយៈពេលប្រាំឆ្នាំខាងមុខ និងអាចបម្រើអ្នកដំណើរបានលើសពី ៩ លាននាក់ក្នុងមួយឆ្នាំ។ ការកែលម្អហេដ្ឋារចនាសម្ព័ន្ធទាំងនេះនឹងជួយបង្កើនការតភ្ជាប់អន្តរជាតិ កាត់បន្ថយការពឹងផ្អែកលើមជ្ឈមណ្ឌលដឹកជញ្ជូនក្នុងតំបន់ និងពង្រឹងសក្តានុពលរបស់កម្ពុជាក្នុងវិស័យពាណិជ្ជកម្ម និងទេសចរណ៍។ គម្រោងនេះក៏ត្រូវបានរំពឹងថានឹងបង្កើតការងារអចិន្ត្រៃយ៍ដោយផ្ទាល់ជាង ១៣០ កន្លែង បង្កើនប្រាក់ចំណូលនៅក្នុងមូលដ្ឋាន និងផ្តល់អាទិភាពដល់ការទិញទំនិញ និងសេវាកម្មពីអ្នកផ្គត់ផ្គង់ក្នុងស្រុក ដែលអាចជួយឱ្យសហគ្រាសធុនតូច និងមធ្យមទទួលបានអត្ថប្រយោជន៍ដោយផ្ទាល់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ។ការសម្រេចចិត្តរបស់ DFC លើកនេះ ត្រូវបានមើលឃើញថា ជាសញ្ញាវិជ្ជមានមួយដែលបង្ហាញពីទំនុកចិត្តរបស់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិចំពោះអនាគតសេដ្ឋកិច្ចកម្ពុជា និងតួនាទីកាន់តែសំខាន់របស់អាកាសយានដ្ឋានអន្តរជាតិតេជោក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ និងការធ្វើសមាហរណកម្មរបស់កម្ពុជាជាមួយសេដ្ឋកិច្ចពិភពលោក៕
-
មន្ត្រីក្រសួងប្រៃសណីយ៍នបានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី “ការប្រើប្រាស់បញ្ញាសិប្បនិម្មិតដើម្បីបង្កើនប្រសិទ្ធភាពការងារក្នុងដំណើរឆ្ពោះទៅបរិវត្តកម្មឌីជីថល”

ភ្នំពេញ៖ ឆ្លើយតបទៅនឹងការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានផ្តល់អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ ដោយតម្រូវឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ក.ប.ទ. ទាំងអស់បានសិក្សាស្វែងយល់និងប្រើប្រាស់បញ្ញាសិប្បនិម្មិតដើម្បីបង្កើនប្រសិទ្ធភាពការងារ ជំរុញនវានុវត្តន៍ លើកកម្ពស់ការផ្តល់សេវាសាធារណៈ និងចូលរួមកសាងអនាគតឌីជីថលរបស់កម្ពុជា នៅវិទ្យាស្ថានអភិបាលកិច្ចឌីជីថល នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ដែលបានចាប់ផ្តើមពីថ្ងៃទី២៩ ខែឧសភា រហូតដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ដែលបានបែងចែកជា១១ក្រុម តាមពេលវេលា និងទីកន្លែងកំណត់ ផងដែរ។ វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណង ពង្រឹងសមត្ថភាពមន្ត្រីរាជការ លើមូលដ្ឋានគ្រឹះបញ្ញាសិប្បនិម្មិត ទិដ្ឋភាពទូទៅនៃប្រព័ន្ធអេកូឡូស៊ីបញ្ញាសិប្បនិម្មិតរបស់កម្ពុជា ហានិភ័យនិងបញ្ហាប្រឈមនៃការប្រើប្រាស់បញ្ញាសិប្បនិម្មិត ព្រមទាំងរបៀបប្រើប្រាស់ប្រកបដោយក្រមសីលធម៌ និងទាញយកអត្ថប្រយោជន៍ពីបញ្ញាសិប្បនិម្មិតឱ្យបានជាអតិបរមា ដើម្បីបង្កើនប្រសិទ្ធភាពការងាររួមមាន សមត្ថភាពក្នុងការសួរសំណួរដើម្បីបំផុសគំនិត ការសង្ខេបឯកសារឱ្យមានភាពខ្លីខ្លឹម ការរៀបចំលិខិតស្នាម កាលវិភាគ ផែនការហិរញ្ញវត្ថុ ការរៀបចំស្លាយបទបង្ហាញ ការបង្កើតមាតិកា ឬគេហទំព័រផ្សព្វផ្សសាយ រួមទាំងការងារបច្ចេកទេសកម្រិតខ្ពស់លើការវិភាគទិន្នន័យស្មុគស្មាញ និងការគ្រប់គ្រងឯកសារ ឬគម្រោងរបស់ស្ថាប័ន ដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍យ៉ាងឆាប់រហ័សរបស់បច្ចេកវិទ្យា ជាពិសេសចូលរួមក្នុងការកសាងមូលធនមនុស្សឌីជីថលក្នុងវិស័យសាធារណៈស្របតាមចក្ខុវិស័យគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥៕ ដោយ៖ង៉ាន់ ទិត្យ
-
ស្ថានីយអាកាសយានដ្ឋានអន្តរជាតិតេជោជាប់លេខ៥លើលោក

អបអរសាទរអាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) ជាប់ចំណាត់ថ្នាក់លេខ ៥ ក្នុងចំណោមស្ថានីយអាកាសយានដ្ឋានថ្មីល្អបំផុតរបស់ពិភពលោក (World’s Best New Airport Terminal 2026) តាមការវាយតម្លៃរបស់ Skytrax World Airport Awards ដោយផ្អែកលើវិសាលភាពពេញលេញនៃបរិក្ខារ, សេវាកម្មអាកាសយានដ្ឋាន ព្រមទាំងគុណភាពសេវាកម្មរបស់បុគ្គលិក, និងបទពិសោធន៍របស់អ្នកដំណើរ។ ពានរង្វាន់នេះត្រូវបានផ្តល់ជូនសម្រាប់អគារស្ថានីយអ្នកដំណើរថ្មីនៃអាកាសយានដ្ឋាន ដែលបានដាក់ឱ្យដំណើរការក្នុងអំឡុងពេល១៨ខែមុនការប្រគល់ពានរង្វាន់អាកាសយានដ្ឋានពិភពលោកឆ្នាំ២០២៦ និងបានប្រកាសជាផ្លូវការក្នុងពិធីប្រគល់ពានរង្វាន់អាកាសយានដ្ឋានពិភពលោក Skytrax ឆ្នាំ២០២៦ (Skytrax World Airport Awards 2026) ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ក្នុងទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ។ ក្នុងចំណាត់ថ្នាក់ទី៥ ស្ថានីយអ្នកដំណើរអាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាសមិទ្ធផលអន្តរជាតិដ៏សំខាន់មួយ ដែលសបញ្ជាក់ច្បាស់ៗពីស្តង់ដានៃអាកាសយានដ្ឋានដែលទើបតែចាប់ផ្តើមប្រតិបត្តិការថ្មីៗនេះ ដូចអាកាសយានដ្ឋានដែលទើបនឹងអភិវឌ្ឍថ្មីៗនិងជឿនលឿនមួយចំនួនទៀតនៅទូទាំងពិភពលោក។ ចំណាត់ថ្នាក់កំពូលទាំង៥នៃពានរង្វាន់ “អគារស្ថានីយអ្នកដំណើរថ្មីល្អបំផុតលើពិភពលោក ឆ្នាំ២០២៦” មាន៖ ១. អាកាសយានដ្ឋាន Aso Kumamoto ប្រទេសជប៉ុន២. ស្ថានីយទី 3 អាកាសយានដ្ឋានអន្តរជាតិ Guangzhou Baiyun…