-
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជូនដំណឹង ស្តីពី កម្មវិធីប្រកួតថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រប្រចាំឆ្នាំ ២០២៦

ភ្នំពេញ៖ ដើម្បីចូលរួមលើកកម្ពស់ និងពង្រឹងសមត្ថភាព ចំណេះដឹង និងមូលធនឌីជីថលក្នុងវិស័យសន្តិសុខសាយប័រ និងការប្រកួតប្រជែងក្នុងវិស័យសន្តិសុខសាយប័រនៅប្រទេសកម្ពុជា និងក្នុងតំបន់ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កនឹងរៀបចំ “កម្មវិធីប្រកួតថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រប្រចាំឆ្នាំ ២០២៦ (Cambodia National Cybersecurity Competition 2026)” ដែលនឹងបែកចែកចេញជា ២វគ្គគឺ “ការប្រកួតសាយប័រអារីណា ២០២៦ (Cyber Arena 2026)” និង “ការប្រកួតថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រប្រចាំឆ្នាំ ២០២៦”។ ១.ទិដ្ឋភាពទូទៅនៃកម្មវិធីកម្មវិធីប្រកួតថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រប្រចាំឆ្នាំ ២០២៦ គឺជាកម្មវិធីប្រកួតប្រជែងលក្ខណៈជាក្រុមដែលមានទម្រង់ Jeopardy ដោយតម្រូវឱ្យក្រុមនីមួយៗ ចូលរួមដោះស្រាយបញ្ហាសន្តិសុខ (Security Challenges) ទៅលើដែនដូចជា វិស្វកម្មបញ្ច្រាស (Reverse Engineering) គ្រីបតូក្រាហ្វ៉ី (Cryptography) សន្តិសុខគេហទំព័រ (Web Security) កោសល្យវិច័យ (Forensics) ឬការកេងប្រវ័ញ្ចកម្មវិធីប្រព័ន្ធគោលពីរ (Binary Exploitation) ជាដើម ដោយស្វែងរកបំណែកនៃព័ត៌មានហៅថា “Flag” ដែលលាក់នៅក្នុងលំហាត់នីមួយៗ។ ២.លក្ខខណ្ឌនៃការជ្រើសរើស– ត្រូវមានសញ្ជាតិខ្មែរ (ស្ត្រីត្រូវបានលើកទឹកចិត្តក្នុងការដាក់ពាក្យ)–…
-
“យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់” ដើម្បីជួយមន្ទីរពេទ្យគន្ធបុប្ផា

មូលនិធិគន្ធបុប្ផាកម្ពុជាបានចេញសេចក្តីជូនដំណឹងដល់សប្បុរសជន និងសាធារណជនទាំងអស់អំពីការរៀបចំសារជាថ្មីនូវ “យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់” ដែលនឹងប្រារព្វធ្វើពេញមួយខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា នឹងផ្ដល់កិត្តិយសដ៏ខ្ពង់ខ្ពស់អញ្ជើញដឹកនាំ និងបើកយុទ្ធនាការមនុស្សធម៌នេះ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦។ “យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់” ជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏ធំ និងសំខាន់មួយរបស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលត្រូវបានរៀបចំឡើង ដើម្បីចូលរួមអបអរសាទរទិវាកុមារអន្តរជាតិ ១ មិថុនា និងបំផុសចលនាសប្បុរសធម៌ ក៏ដូចជាដើម្បីរម្លឹកឱ្យមានការចូលរួមបរិច្ចាគ ក្រោមស្មារតី “ខ្មែរជួយខ្មែរ”។ គោលបំណងនៃកម្មវិធីនេះ គឺការរួមគ្នានាំក្ដីសង្ឃឹម និងភាពញញឹមដល់ទារក និងកុមារ ព្រមទាំងស្ត្រីមានផ្ទៃពោះ ដែលត្រូវការសេវាពិនិត្យ ព្យាបាល និងសម្ភព ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង នៅមន្ទីរពេទ្យគនុ្ធបុប្ផា ទាំងនៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប។ ក្នុងន័យនេះ, មូលនិធិគន្ធបុប្ផាកម្ពុជា សូមអំពាវនាវដល់សាធារណជន, សប្បុរសជន, ក្រសួង-ស្ថាប័ន, ក្រុមហ៊ុន-សហគ្រាស, គ្រឹះស្ថានហិរញ្ញវត្ថុដៃគូ ចូលរួមបរិច្ចាគក្នុងយុទ្ធនាការនេះ ដើម្បីរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើការរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការបន្តបេសកកម្មសង្រ្គោះជីវិតទារក…
-
កម្ពុជាផ្សព្វផ្សាយបេក្ខភាពក្នុងគណៈកម្មការបេតិកភណ្ឌវប្បធម៌អរូបីយូណេស្កូ អាណត្តិ២០២៦-២០៣០

ប្រទេសកម្ពុជាបានសម្រេចដាក់បេក្ខភាពចូលជាសមាជិកគណៈកម្មការអន្តររដ្ឋាភិបាលដើម្បីកិច្ចការពារបេតិកភណ្ឌវប្បធម៌អរូបី ខណៈការបោះឆ្នោតជ្រើសរើសសមាជិកថ្មី គ្រោងនឹងប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាល UNESCO នាទីក្រុងប៉ារីស ក្នុងខែមិថុនាខាងមុខនេះ។ ស្ថានទូតកម្ពុជាប្រចាំប្រទេសបារាំង កាលពីថ្ងៃទី២២ ខែឧសភា បានរៀបចំពិធីផ្សព្វផ្សាយអំពីបេក្ខភាពរបស់កម្ពុជាក្នុងគណៈកម្មការអន្តររដ្ឋាភិបាលដើម្បីកិច្ចការពារបេតិកភណ្ឌវប្បធម៌អរូបី សម្រាប់អាណត្តិឆ្នាំ២០២៦-២០៣០ ដោយមានការថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូពីលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ លោកជំទាវបានបង្ហាញពីទស្សនវិស័យ ក៏ដូចជាការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការចូលរួមចំណែកការពារ អភិរក្ស និងលើកតម្លៃបេតិកភណ្ឌវប្បធម៌អរូបី នៅក្នុងក្របខណ្ឌរបស់ UNESCO។ លោកជំទាវគូសបញ្ជាក់ថា សម្រាប់កម្ពុជា ការការពារបេតិកភណ្ឌគឺជាកិត្តិយសផង និងជាការទទួលខុសត្រូវរួមផង។ វប្បធម៌មិនត្រឹមតែជាការចងចាំនៃអតីតកាលនោះទេ ប៉ុន្តែវាជាស្ពានសម្រាប់កសាងកិច្ចសន្ទនា ការយោគយល់គ្នា និងសន្តិភាព។ ជាងនេះទៅទៀត លោកជំទាវរដ្ឋមន្ត្រីបានសន្យាថា ប្រសិនបើជាប់ឆ្នោត កម្ពុជានឹងជំរុញការការពារបេតិកភណ្ឌរស់ដោយស្មើភាព ចែករំលែកចំណេះដឹងដល់ប្រទេសកំពុងអភិវឌ្ឍន៍ និងប្រើប្រាស់វប្បធម៌ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍ប្រកបដោយចីរភាព។ គណៈកម្មការអន្តររដ្ឋាភិបាលដើម្បីកិច្ចការពារបេតិកភណ្ឌវប្បធម៌អរូបី គឺជាស្ថាប័នអន្តរជាតិដ៏សំខាន់មួយរបស់ UNESCO ដែលត្រូវបានបង្កើតឡើងក្រោមអនុសញ្ញាឆ្នាំ២០០៣ ស្តីពីការការពារបេតិកភណ្ឌវប្បធម៌អរូបី ដើម្បីដឹកនាំ និងតាមដានការអនុវត្តការងារអភិរក្សវប្បធម៌ ប្រពៃណី របស់បណ្តាប្រទេសសមាជិក។ គណៈកម្មការនេះមានតួនាទីពិនិត្យ វាយតម្លៃ និងសម្រេចលើសំណើចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីពីបណ្តាប្រទេសនានា ទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់ UNESCO ព្រមទាំងផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងគោលបំណងថែរក្សា និងបន្តមរតកវប្បធម៌សម្រាប់មនុស្សជំនាន់ក្រោយ។…
-
ក្រសួងសុខាភិបាលក្រើនរំលឹកពីវិធានការការពារខ្លួនពីការឆ្លងជំងឺកូវីដ-១៩ បំប្លែងថ្មី

ក្រសួងសុខាភិបាល ណែនាំពីវិធានការការពារខ្លួនពីការឆ្លងជំងឺកូវីដ-១៩ បំប្លែងថ្មី NB.1.8.1 ខណៈប្រទេសមួយចំនួននៅលើពិភពលោក មានការកើនឡើងនៃការចម្លងវីរុសនេះ ជាពិសេសនៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច ។ ក្រសួងសុខាភិបាលកម្ពុជាប្រកាសថា ក្នុងពេលថ្មីៗនេះ ប្រទេសមួយចំនួននៅលើសកលលោកមានការកើនឡើងនៃការចម្លងជំងឺកូវីដ-១៩ បំប្លែងថ្មី NB.1.8.1 ជាពិសេស នៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច រួមមាន៖ សាធារណរដ្ឋប្រជាមានិតចិន សិង្ហបុរី និងហុងកុង។ វីរុសបំប្លែងថ្មីនេះ គឺជាពូជកូនចៅ ដែលវិវត្តចេញពីពូជអូមីក្រុង (Omicron) ខ្សែស្រឡាយ JN.1។ កាលពីឆ្នាំ២០២៥ អង្គការសុខភាពពិភពលោក (WHO) បានចាត់ថ្នាក់វីរុសនេះជា «វីរុសបំប្លែងខ្លួនដែលស្ថិតក្រោមការតាមដាន» បន្ទាប់ពីសង្កេត ឃើញការកើនឡើងយ៉ាងឆាប់ពីទិន្នន័យវិភាគលម្អិតហ្សែន (Virus Sequencing) នៅលើសកលលោក ជាពិសេស នៅអាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិកខាងលិច។ ប៉ុន្តែបច្ចុប្បន្ន មិនទាន់មានភស្តុតាងវិទ្យាសាស្ត្រណាមួយបញ្ជាក់ថា វីរុស NB.1.8.1 បង្កឱ្យមានស្ថានភាពជំងឺធ្ងន់ធ្ងរ ការសម្រាកពេទ្យកើនឡើង ឬអត្រាស្លាប់ខ្ពស់ជាងពូជអូមីក្រុង ដែលបានចរាចរពីមុននោះទេ ។ ប្រទេសកម្ពុជា កន្លងមក ធ្លាប់បានរកឃើញវីរុស NB.1.8.1 នៅចន្លោះ ខែឧសភា ដល់ខែធ្នូ ឆ្នាំ២០២៥។…
-
ក្រសួងការពារជាតិប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

ភ្នំពេញ៖ ក្រសួងការពារជាតិ បានរៀបចំពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាវិស័យការពារជាតិ និងសមាសភាពលេខាធិការដ្ឋាន ក្រុមកាងារជំនាញរបស់លេខាធិការដ្ឋាន នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅទីស្តីការក្រសួងការពារជាតិក្រោមអធិបតីភាពឯកឧត្តមនាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាវិស័យការពារជាតិ និងសមាសភាពលេខាធិការដ្ឋាន ក្រុមកាងារជំនាញរបស់លេខាធិការដ្ឋាននៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាដែលបានប្រកាសកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ មាន៖ឯកឧត្តម មាស សាវ៉ន ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាវិស័យការពារជាតិ ,ឯកឧត្តម ជឹម សុខ ជាអនុប្រធានលេខាធិការដ្ឋាននិងក្រុមការងារជំនាញរបស់លេខាធិការដ្ឋានរួមមាន៖ឯកឧត្តម សំ ចាន់ធួន ប្រធានការងាររដ្ឋបាលហិរញ្ញវត្ថុ ឯកឧត្តម យ៉ា គឹមអ៊ី ប្រធានក្រុមការងារអធិការកិច្ចឯកឧត្តម អ៊ុក ហឿនពិសី ប្រធានក្រុមការងារអភិវឌ្ឍន៍និងឯកឧត្តម ខឹម សន ប្រធានក្រុមការងារឃោសនា អប់រំ និងផ្សព្វផ្សាយ។ នាឱកាសនោះដែរ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងបំពេញការងារ ប្រកបដោយស្មារតីម្ចាស់ការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំលេខាធិការដ្ឋាន…
-
កម្ពុជាបន្តប្រាប់អន្តរជាតិពីវិបត្តិមនុស្សធម៌បង្កឡើងដោយការឈ្លានពានរបស់ថៃ

កម្ពុជាមិនបញ្ឈប់បរិហារការឈ្លានពានរបស់កងទ័ពថៃនៅលើវេទិកាអន្តរជាតិឡើយ ដរាបណាកងទ័ពថៃមិនទាន់ដកចេញពីទឹកដីកម្ពុជា កាលពីរសៀលនៅថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានចូលរួមធ្វើសេចក្តីថ្លែងការណ៍នៅក្នុងកិច្ចប្រជុំបើកចំហររបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីពី “កិច្ចការពារជនស៊ីវិលក្នុងជម្លោះប្រដាប់អាវុធ” រៀបចំនៅទីស្នាក់ការអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក។ ឯកឧត្តមបានគូសបញ្ជាក់អំពីគោលការណ៍ និងសារៈសំខាន់នៃការគោរពច្បាប់មនុស្សធម៌អន្តរជាតិ និងកិច្ចការពារជនស៊ីវីលនៅក្នុងគ្រប់ជម្លោះប្រដាប់អាវុធ។ ឯកឧត្តមក៏បានជម្រាបជូនកិច្ចប្រជុំ អំពីការរំលោភច្បាប់មនុស្សធម៌អន្តរជាតិ ដែលកំពុងកើតមាននៅតាមតំបន់ជាច្រើនលើពិភពលោក រួមទាំងនៅអាស៊ីអាគ្នេយ៍។ តំណាងអចិន្ត្រៃយ៍កម្ពុជាបានសង្កត់ធ្ងន់ថា នៅកម្ពុជា អំពើឈ្លានពានកាលពីខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥ បានបង្កផលវិបាកមនុស្សធម៌យ៉ាងធ្ងន់ធ្ងរ ក្នុងនោះ ជនស៊ីវិលកម្ពុជាប្រមាណជិត ៦៥ម៉ឺននាក់បានរត់ភៀសសឹក ហេដ្ឋារចនាសម្ព័ន្ធស៊ីវីលជាច្រើនត្រូវបានបំផ្លិចបំផ្លាញ ហើយប្រាសាទព្រះវិហារ ដែលជាបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។ យោងតាមស្ថិតិរបស់ក្រសួងមហាផ្ទៃ គិតត្រឹមថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ នៅមានជនភៀសសឹកកម្ពុជាប្រមាណ ៣ម៉ឺន ១ពាន់នាក់ទៀត ក្នុងនោះមានកុមារជាង ១ម៉ឺននាក់ ពុំទាន់អាចវិលទៅលំនៅឋានវិញ ដោយសារកងកម្លាំងថៃបានរាយបន្លាលួស ដាក់ទូកុងតឺន័រ និងកាន់កាន់ផ្នែកខ្លះនៃភូមិឋានរបស់ពួកគាត់ បន្ទាប់ពីបទឈប់បាញ់ចូលជាធរមាន។ ទន្ទឹមគ្នានេះ សាលារៀនចំនួន២០ និងមន្ទីរពេទ្យ/មណ្ឌលសុខភាពចំនួន៧ នៅខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ…
-
សម្ដេចធិបតី៖ អគ្គនាយកដ្ឋានពន្ធដារ ជាអង្គភាពប្រមូលចំណូលជូនជាតិធំជាងគេ នៅកម្ពុជា

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ បានក្លាយជាអង្គភាពប្រមូលចំណូល ជូនជាតិធំជាងគេនៅកម្ពុជា ក្នុងចំណោមអង្គភាព ប្រមូលចំណូលដទៃទៀត ដោយឆ្នាំ២០២៥ ចំណូលដែលត្រូវបានប្រមូលដោយអគ្គនាយកដ្ឋានពន្ធដារ ចំនួន ៣៥៧៧ លានដុល្លារអាមេរិក មានកំណើនជិត ៤ដង ក្នុងរយៈពេល ១៣ឆ្នាំចុងក្រោយនេះ ។ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការកណ្តាលថ្មីនៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១ ឧសភា ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអគ្គនាយករដ្ឋានពន្ធដារ ដែលបានខិតខំ និងកំពុងខិតខំ យកចិត្តទុកដាក់ប្រកបដោយស្មារតីបុរេសកម្មនៅក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវរាល់គោលនយោបាយកែទម្រង់មុតស្រួច និងស៊ីជម្រៅ ដែលដាក់ចេញដោយរាជរដ្ឋាភិបាល រហូតសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើននារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្របតាមទិសស្លោកថា ការកែទម្រង់ គឺជាគន្លឹះនៃការរីកចម្រើនសេដ្ឋកិច្ច ។ បន្ថែមលើនេះ សម្តេចធិបតី បានកត់សម្គាល់ថា ក្រោមការដឹកនាំរបស់ឯកឧត្តម គង់ វិបុល អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននឹងកំពុងប្រែក្លាយជាស្ថាប័នដែលត្រូវបានជឿជាក់ និងត្រូវបានទទួលស្គាល់នូវជំនាញ និងការបំពេញភារកិច្ច និងមានភាពរីកចម្រើនជាបន្តបន្ទាប់…
-
សម្ដេចធិបតី៖ សមិទ្ធផលអគារថ្មីនៃពន្ធដារ រួមចំណែកគាំទ្រ ដល់ការសម្រេចគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល

ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងចាត់ទុក សមិទ្ធផលអគារទីស្នាក់ការកណ្ដាល នៃអគ្គនាយករដ្ឋានពន្ធដារ ជាការចូលរួមចំណែកគាំទ្រ ដល់ការសម្រេចបាន នូវគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ។ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការកណ្តាលថ្មីនៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១ ឧសភា ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា កម្ពុជា សម្រេចបានកំណើនសេដ្ឋកិច្ចរឹងមាំ និងមានកំណើនចំណូលពន្ធបានល្អប្រសើរ ។ ការវិវត្តជាវិជ្ជមាននេះ តម្រូវឱ្យមានការពង្រីក និងពង្រឹងហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងការអភិវឌ្ឍធនធានមនុស្ស ដើម្បីឆ្លើយតបនឹងទំហំការងារ និងនិរន្តរភាពជាតិ ជាក់ស្តែងសមិទ្ធផលអគារទីស្នាក់ការកណ្ដាល នៃអគ្គនាយកដ្ឋានពន្ធដារ ត្រូវបានសាងសង់ ដើម្បីដោះស្រាយបញ្ហាប្រឈម និងដើម្បីអាចគាំទ្រដល់ការប្រមូលចំណូល ការផ្ដល់សេវាជូនអ្នកជាប់ពន្ធ និងការបន្តកែទម្រង់រដ្ឋបាល សារពើពន្ធឱ្យកាន់តែមានភាពទំនើប វិជ្ជាជីវៈខ្ពស់ និងឆ្លាតវៃ ស្របតាមឧត្តមានុវត្តន៍ជាអន្តរជាតិ ។ អគារថ្មីទីស្នាក់ការកណ្តាលនៃអគ្គនាយកដ្ឋានពន្ធដារ បានសាងសង់ឡើងជាផ្លូវការនៅអំឡុងឆ្នាំ២០១៩ និងបានបញ្ចប់ការសាងសង់ជាផ្លូវការ ដោយជោគជ័យ នៅក្នុងឆ្នាំ២០២៥ ។ គម្រោងនេះ…
-
កម្ពុជាអំពាវនាវឱ្យមានសាមគ្គីភាព និងសមធម៌ក្នុងការកសាងប្រព័ន្ធសុខាភិបាលសាកល

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានឡើងថ្លែងបទអន្តរាគមន៍នៅក្នុងសម័យប្រជុំពេញអង្គនៃមហាសន្និបាតសុខភាពពិភពលោក លើកទី៧៩ ក្រោមប្រធាទបទ៖ «ការកែទម្រង់សុខភាពសកល៖ ការទទួលខុសត្រូវរួមគ្នា» ដែលប្រព្រឹត្តិទៅនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែឧសភានេះ។ នៅចំពោះមុខរដ្ឋសមាជិកទាំង១៨៥របស់អង្គការសុខភាពពិភពលោក (WHO) ឯកឧត្តមរដ្ឋមន្ត្រីបានអំពាវនាវឱ្យមានសាមគ្គីភាព និងសមធម៌ក្នុងការកសាងប្រព័ន្ធសុខាភិបាលប្រកបដោយភាពធន់។ ឯកឧត្តមក៏បានថ្លែងអំពីសមិទ្ធផលសំខាន់ៗ របស់កម្ពុជា ក្នុងការពង្រឹងប្រព័ន្ធសុខាភិបាល ជាពិសេសក្រោយវិបត្តិជំងឺរាតត្បាតកូវីដ-១៩ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការសម្រេចឱ្យបាននូវការគ្របដណ្តប់សុខភាពជាសកល នៅត្រឹមឆ្នាំ ២០៣៥។ ឯកឧត្តមបានលើកឡើងពីចំណុចសំខាន់ៗជាអាទិភាពក្នុងវិស័យសុខាភិបាល មានជាអាទិ៍៖ ការពង្រឹងប្រព័ន្ធថែទាំសុខភាពបឋម ការការពារហានិភ័យផ្នែកសុខភាព ការត្រៀមលក្ខណៈនិងការឆ្លើយតបចំពោះភាពអាសន្នផ្នែកសុខាភិបាល ព្រមទាំងការអំពាវនាវឱ្យមានសាមគ្គីភាពអន្តរជាតិ និងការគាំទ្រកំណែទម្រង់ WHO។ ឯកឧត្តម ឈាង រ៉ា បានគូសរំលេចថា សុខភាពសកលលោកកំពុងស្ថិតនៅក្នុងដំណាក់កាលដ៏សំខាន់មួយ ដែលនឹងកំណត់អនាគតកាលយ៉ាងជ្រាលជ្រៅបំផុត។ អនាគតនៃសុខភាពសកល គឺផ្អែកសំខាន់លើការកសាងសមត្ថភាពនៅនឹងកន្លែង សមធម៌ និងភាពចម្រុះ។ យោងតាមក្រសួងសុខាភិបាល ការចូលរួម និងការថ្លែងបទអន្តរាគមន៍របស់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក្នុងសម័យប្រជុំពេញអង្គនៃមហាសន្និបាតសុខភាពពិភពលោក លើកទី៧៩ បានបង្ហាញពីការដឹកនាំប្រកបដោយការទទួលខុសត្រូវ និងចក្ខុវិស័យច្បាស់លាស់របស់កម្ពុជា ក្នុងការចូលរួមចំណែកដល់សុខភាពសកល ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីសម្រេចគោលដៅ…
-
ព្រឹទ្ធសភាបង្ហាញការអនុវត្តមុខងារយ៉ាងសកម្ម ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន

ក្នុងអំឡុងពេលបីខែនៃចន្លោះសម័យប្រជុំលើកទី៤ និងលើកទី៥ ពីថ្ងៃទី៧ មករា ដល់ថ្ងៃទី៦ មេសា ២០២៦ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាបានបើកកិច្ចប្រជុំចំនួន៤លើក និងប្រជុំព្រឹទ្ធសភាជាវិសាមញ្ញចំនួន២លើក ដើម្បីពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៣ ពាក់ព័ន្ធនឹងច្បាប់សមុទ្រ វិសោធនកម្មច្បាប់បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និង ច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ យោងតាមរបាយការណ៍ការងារដែលបានបង្ហាញជូនព្រឹទ្ធសភានៅក្នុងសម័យប្រជុំលើកទី៥ កាលពីថ្ងៃទីពុធ ទី២០ ខែឧសភា ក្រៅពីបំពេញការងារលើមុខងារនីតិកម្ម គណៈកម្មការនានារបស់ព្រឹទ្ធសភា បានជួបពិភាក្សាការងារជាមួយក្រសួង ស្ថាប័ន និងចុះតាមបណ្តារាជធានី ខេត្ត ចំនួន ១៦លើក ដើម្បីតាមដានមើលវឌ្ឍនភាពនៃការអនុវត្តច្បាប់ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ។ ក្នុងការអនុវត្តមុខងារតំណាង ក្រុមសមាជិកព្រឹទ្ធសភាបានរៀបចំពិធីសំណេះសំណាលចំនួន៦៦លើក ជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក ខណ្ឌ ក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀន នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ប្រធានមណ្ឌលសុខភាព និងមេភូមិ ដើម្បីផ្សព្វផ្សាយអំពីសភាពការណ៍កម្ពុជា និងសមិទ្ធផលនានាក្នុងភូមិភាគទាំង៨ ដែលមានអ្នកចូលរួមសរុបចំនួនជាង ៨ពាន់នាក់។ បន្ថែមពីនេះ ថ្នាក់ដឹកនាំ សមាជិក សមាជិការព្រឹទ្ធសភា បានចូលរួមតាមដានការអភិវឌ្ឍមូលដ្ឋាន ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ព្រមទាំងបានអញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយចំនួន ៤១លើក…