-
អគារទីស្នាក់ការកណ្តាលពន្ធដារតម្លៃជាង ៦០លានដុល្លារត្រូវបានសម្ពោធ

អគារទីស្នាក់ការកណ្តាលថ្មីដ៏ប្រណីតរបស់អគ្គនាយកដ្ឋានពន្ធដារតម្លៃជាង ៦០លានដុល្លារ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី២១ឧសភានេះ ក្រោមអធិបតីភាពសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ ឯកឧត្តម គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានរម្លឹកថា នៅក្នុងឆ្នាំ១៩៨១ អង្គភាពប្រមូលពន្ធត្រូវបានបង្កើតឡើងដោយស្ថិតក្រោមការគ្រប់គ្រងរបស់នាយកដ្ឋានពន្ធដារឧស្សាហពាណិជ្ជ ក្រោមចំណុះក្រសួងហិរញ្ញវត្ថុ។ ឈានចូលដល់ឆ្នាំ១៩៩០ អង្គភាពនេះត្រូវបានប្តូរឈ្មោះមកជា នាយកដ្ឋានពន្ធដារ ដែលមានទីតាំងស្ថិតនៅសង្កាត់បឹងរាំង ខណ្ឌដូនពេញ រហូតដល់ឆ្នាំ២០០៨ នាយកដ្ឋានពន្ធដារ ត្រូវបានដំឡើងជាអគ្គនាយកដ្ឋានពន្ធដារ ។ ឯកឧត្តម គង់ វិបុល បានបន្តថា ក្នុងរយៈពេលជាងមួយទសវត្សរ៍កន្លងទៅ អគ្គនាយកដ្ឋានពន្ធដារបានសម្រេចបានយ៉ាងជោគជ័យនូវការប្រែក្លាយខ្លួនពីរដ្ឋបាលសារពើពន្ធដែលប្រើប្រាស់ក្រដាសស្នាមទាំងស្រុង, មកជារដ្ឋបាលសារពើពន្ធទំនើប មានប្រព័ន្ធអេកូឡូស៊ីឌីជីថល ដែលបានបង្កលក្ខណៈកាន់តែងាយស្រួល និងល្អប្រសើរសម្រាប់អ្នកជាប់ពន្ធក្នុងការទទួលសេវានិងបំពេញកាតព្វកិច្ចសារពើពន្ធដូចបច្ចុប្បន្ន។ យោងតាមរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចំណូលពន្ធដារបានកើនពីជាង ៧០០លានដុល្លារ ក្នុងឆ្នាំ២០១២ ដល់ជាង ៣ ៥០០លានដុល្លារ ក្នុងឆ្នាំ២០២៥។ ក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បច្ចុប្បន្ន រដ្ឋបាលសារពើពន្ធបានក្លាយជាស្ថាប័នស្នូលមួយក្នុងប្រព័ន្ធហិរញ្ញវត្ថុសាធារណៈកម្ពុជា ដែលបាន និងកំពុងដើរតួនាទីយ៉ាងសកម្មក្នុងការចូលរួមជំរុញ អនុវត្តគោលនយោបាយ, ផែនការយុទ្ធសាស្ត្រ និងវិធានការកែទម្រង់មុតស្រួចនានារបស់រាជរដ្ឋាភិបាលជាបន្តបន្ទាប់…
-
ក្រសួងប្រៃសណីយ៍និងអ្នកបច្ចេកទេសរបស់UNESSCO រួមគ្នារៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «ការបង្កើតឧបករណ៍វាយតម្លៃកម្រិតសមត្ថភាពអក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន »

ភ្នំពេញ៖ ឯកឧត្តម ជុន វ៉ាត រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «ការបង្កើតឧបករណ៍វាយតម្លៃកម្រិតសមត្ថភាពអក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន (អ.ឌ.ប.ព.)» ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងអង្គការក្រៅរដ្ឋាភិបាល សរុបប្រមាណជាង ៥០នាក់ នៅទីស្តីការ ក.ប.ទ.។សិក្ខាសាលាពិគ្រោះយោបល់នេះ ធ្វើឡើងកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ក្នុងគោលបំណងដើម្បីពិនិត្យ និងពិភាក្សាលើឧបករណ៍វាស់ស្ទង់សមត្ថភាព អ.ឌ.ប.ព. ដែលបានរៀបចំឡើងដោយក្រុមការងារ ក.ប.ទ. និងទីប្រឹក្សាបច្ចេកទេសរបស់អង្គការយូណេស្កូ (UNESCO) ក្នុងគោលបំណងសំខាន់ៗចំនួន ៣ គឺ៖ ១).ស្វែងរកការគាំទ្រ និងឯកភាពរួមគ្នារវាងក្រសួងជំនាញពាក់ព័ន្ធ លើការបង្កើតឧបករណ៍វាស់ស្ទង់សមត្ថភាពនេះ ២).ប្រមូលអនុសាសន៍ និងធាតុចូលពីអ្នកជំនាញលើវិធីសាស្ត្ររៀបចំ កម្រងសំណួរ និងរូបមន្តដាក់ពិន្ទុ និង ៣).ស្វែងរកការគាំទ្រយូរអង្វែង ដើម្បីប្រែក្លាយឧបករណ៍វាស់ស្ទង់សមត្ថភាពនេះជាថ្នាលឌីជីថល សម្រាប់បម្រើតម្រូវការវាស់ស្ទង់ និងចេញលិខិតបញ្ជាក់កម្រិតសមត្ថភាព អ.ឌ.ប.ព. ជូនអ្នកប្រើប្រាស់។ ឯកឧត្តម ឯកឧត្តម ជុន វ៉ាត បានគូសបញ្ជាក់ថា ឧបករណ៍វាស់ស្ទង់សមត្ថភាពនេះជាជំហានដ៏សំខាន់ ក្រោយការដាក់ចេញ «ក្របខណ្ឌសមត្ថភាព…
-
កម្ពុជា-ហូឡង់ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ឱ្យកាន់តែរីកចម្រើន

ភ្នំពេញ៖ កម្ពុជា-ហូឡង់ ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ឱ្យកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត ខណៈឆ្នាំ២០១៥ ទំហំពាណិជ្ជកម្មទ្វេភាគី បានកើនឡើងរហូតដល់ជាង ១ ប៊ីលានដុល្លារ ។ យោងតាមលទ្ធផលនៃជំនួបជម្រាបលាជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម Remco Johannes van Wijngaarden ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រហូឡង់ប្រចាំកម្ពុជា បានសម្តែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគី ដែលកំពុងមានការវិវត្តជាវិជ្ជមានជាបន្តបន្ទាប់ ជាពិសេសការរីកចម្រើនលើទំនាក់ទំនងផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ។ ឯកឧត្តមឯកអគ្គរាជទូតបានគូសរំលេចពីការកើនឡើងគួរឱ្យកត់សម្គាល់នៃទំហំពាណិជ្ជកម្មទ្វេភាគីដែលបានកើនឡើង រហូតដល់ជាង ១ ប៊ីលានដុល្លារ នៅឆ្នាំ២០២៥។ ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរាជទូតបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែគាំទ្រដល់ភាពជោគជ័យរបស់ក្រុមហ៊ុនហូឡង់ ដែលកំពុងប្រតិបត្តិការអាជីវកម្មនៅកម្ពុជានាពេលបច្ចុប្បន្ន។ ជាការឆ្លើយតប, សម្ដេចធិបតីបានសម្ដែងនូវការអបអរសាទរចំពោះឯកឧត្តមឯកអគ្គរាជទូត ដែលបានបញ្ចប់បេសកកម្មការទូតដោយជោគជ័យនៅកម្ពុជា។ ព្រមជាមួយគ្នានេះ សម្ដេចធិបតីក៏បានសម្ដែងនូវការវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់ឯកឧត្តម ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង, និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើនលើវិស័យជាច្រើន ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម និងការវិនិយោគ។ សម្ដេចធិបតីបានគូសបញ្ជាក់ផងដែរថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ល្អនាពេលបច្ចុប្បន្ននឹងជួយពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរឱ្យកាន់តែស្អិតរមួត ស្របពេលដែលប្រទេសទាំងពីរនៅមានសក្ដានុពលក្នុងវិស័យជាច្រើនទៀត…
-
ឯកឧត្តម សាយ សំអាល់ ប្រាប់វេទិកាពិភពលោកថា កម្ពុជាកំពុងឈានជើងចូលយុគសម័យថ្មីប្រកបដោយក្តីសង្ឃឹម

ក្នុងនាមសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចូលរួមនៅក្នុងវេទិកាពិភពលោកស្តីពីទីក្រុង លើកទី១៣ ដែលសហការរៀបចំដោយកម្មវិធីអង្គការសហប្រជាជាតិទទួលបន្ទុកលំនៅឋានមនុស្សជាតិ (UN Habitat) និងរដ្ឋាភិបាលសាធារណរដ្ឋ Azerbaijan នៅទីក្រុង Baku ប្រទេស អាហ្សែបាហ្សង់ ពីថ្ងៃទី១៧ ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦។ នៅក្នុងពិធីបើកវេទិកានេះជាផ្លូវការកាលពីថ្ងៃចន្ទ ទី១៨ឧសភា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងសុន្ទរកថាមួយ ដោយរៀបរាប់ពីដំណើរការអភិវឌ្ឍប្រទេសកម្ពុជា ដែលធ្លាប់មានអតីតកាលដ៏រុងរឿង និងមានអារ្យធម៌ខ្ពង់ខ្ពស់ក្នុងសម័យអង្គរ ប៉ុន្តែជម្លោះផ្ទៃក្នុង និងសង្គ្រាមរាប់រយឆ្នាំជាបន្តបន្ទាប់ បានធ្វើឱ្យប្រទេសកម្ពុជារងការបំផ្លិចបំផ្លាញខ្ទេចខ្ទី និងក្លាយជាសមរភូមិសង្គ្រាមត្រជាក់គួរឱ្យរន្ធត់។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបន្តថា របត់ប្រវត្តិសាស្ត្រថ្មីមួយត្រូវបានបើកឡើង ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាបិតាសន្តិភាព ដែលបាននាំមកនូវការផ្សះផ្សាជាតិ ការព្យាបាលផ្លូវចិត្ត និងបង្រួបបង្រួមគ្រប់ភាគីជម្លោះឱ្យមករួមរស់ក្រោមដំបូលតែមួយ បង្កើតបានជាមូលដ្ឋានគ្រឹះនៃសន្តិភាព ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានបន្ថែមថា ឈរលើខឿនសន្តិភាពដ៏រឹងមាំនេះ រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន…
-
ពិធីពុទ្ធាភិសេកដំឡើងប្ញទ្ធិបារមី «ព្រះវិស្ណុគង់លើស្ដេចគ្រុឌ»

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាអធិបតីក្នុងពិធីពុទ្ធាភិសេកព្រះបដិមា «ព្រះវិស្ណុគង់លើស្ដេចគ្រុឌ» ស្ថិតនៅរង្វង់មូលមុខវិទ្យាល័យសម្តេចឪ ឬរង្វង់មូលអតីតព្រលានយន្តហោះអន្តរជាតិសៀមរាប និងបួងសួងសុំសេចក្តីសុខ សន្តិភាព និងភាពត្រជាក់ត្រជុំដល់ទឹកដី និងប្រជាពលរដ្ឋខ្មែរ នាព្រឹកថ្ងៃអង្គារ ទី១៩ ខែឧសភា ឆ្នាំ២០២៦។ រូប «ព្រះវិស្ណុគង់លើស្ដេចគ្រុឌ» ដ៏ល្បីនេះត្រូវបានដង្ហែចេញពីទឹកដីខេត្តឧត្ដរមានជ័យ មកកាន់ទីតាំងដើមនេះវិញ កាលពីព្រឹកថ្ងៃទី៤ ខែឧសភា កន្លងទៅ។ «ព្រះវិស្ណុគង់លើស្ដេចគ្រុឌ» មិនត្រឹមតែជារូបសំណាកសក្ការៈនោះទេ ប៉ុន្តែគឺជាដួងព្រលឹងដែលនាំមកនូវសេចក្តីសុខសន្តិភាព និងភាពត្រជាក់ត្រជុំដល់ទឹកដី និងប្រជារាស្ត្រខ្មែរ។ រូបសំណាកនេះ ត្រូវបានដកចេញ និងជំនួសរូបសំណាកព្រះបាទជ័យវរ្ម័នទី៧ នៅអំឡុងឆ្នាំ២០១០ ឬ២០១១ ដោយរូបសំណាកនេះត្រូវបានយកទៅដាក់នៅក្បែររង្វង់មូលរដ្ឋបាលខេត្តឧត្តរមានជ័យ។ ឯកសារនានាបានរៀបរាប់ថា ដំណើររឿងព្រះវិស្ណុ ឬព្រះនារាយណ៍ គង់ប្រថាប់គង់លើស្ដេចគ្រុឌជាយានជំនិះ គឺមានប្រវត្តិទាក់ទងនឹងការសន្យា និងការគោរពចំពោះឫទ្ធានុភាពរបស់គ្នាទៅវិញទៅមក ក្នុងទេវកថាព្រហ្មញ្ញសាសនា។ ចំណែកឯនៅក្នុងវប្បធម៌ និងសិល្បៈខ្មែរ ទម្រង់ “ព្រះនារាយណ៍គង់លើគ្រុឌ” គឺជាតំណាងដ៏មានឥទ្ធិពលបំផុតមួយ ចាប់តាំងពីសម័យមុនអង្គរ អង្គរ រហូតមកដល់បច្ចុប្បន្ន ចំណែកឯក្នុង សិល្បៈចម្លាក់ យើងតែងសង្កេតឃើញរូបចម្លាក់នេះនៅលើហោជាង ផ្តែរ ឬតាមជ្រុងនៃប្រាសាទបុរាណនានា (ដូចជានៅប្រាសាទអង្គរវត្ត…
-
ក្រសួងប្រៃសណីយ៍ ប្រកាសពីការផ្តល់សេវាសាធារណៈ មិនលើសពី ៨ម៉ោង សម្រាប់សេវាដែលមានលក្ខណៈបច្ចេកទេសទាប និងមិនលើសពី ៧ថ្ងៃ សម្រាប់សេវាសាធារណៈដែលមានលក្ខណៈបច្ចេកទេសខ្ពស់

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមជម្រាបជូនសាធារណជន ក្រុមហ៊ុន សហគ្រាស ប្រតិបត្តិករ និងភាគីពាក់ព័ន្ធទាំងអស់ឱ្យបានជ្រាបថា ដោយពិនិត្យឃើញថា កន្លងមកការផ្តល់សេវាមិនទាន់អាចឆ្លើយតបទាន់ពេល ដោយអាចប្រើរយៈពេលរង់ចាំចាប់ពី ៣ ទៅ ១៥ថ្ងៃ សម្រាប់សេវាសាធារណៈដែលមានលក្ខណៈបច្ចេកទេសទាប ឬ ១៦ ទៅ ៦០ថ្ងៃ ក្នុងករណីសេវាដែលមានលក្ខណៈបច្ចេកទេសខ្ពស់ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ក.ប.ទ. បានចាប់ផ្តើមអនុវត្តសាកល្បងលើការកែសម្រួលនីតិវិធី និងកាត់បន្ថយពេលវេលានៃការផ្តល់សេវាសាធារណៈឱ្យកាន់ តែឆាប់រហ័ស និងមានប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្ម ក្នុងបរិបទនៃយុគសម័យឌីជីថលដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។ ផ្អែកលើបទពិសោធជោគជ័យក្នុងការអនុវត្តសាកល្បង ក.ប.ទ. បានសម្រេចពង្រីក វិសាលភាពបន្ថែមក្នុងការកែសម្រួលនីតិវិធីនិងកាត់បន្ថយពេលវេលាលើការផ្តល់សេវាសាធារណៈទាំងអស់ដែលស្ថិតនៅក្រោមសមត្ថកិច្ច ក.ប.ទ. សរុបចំនួន ១៥៨ ប្រភេទ ដូចខាងក្រោម៖ ១. ការកំណត់រយៈពេលថ្មីរយៈពេលនៃការផ្តល់សេវានឹងចាប់ផ្តើមគិតចាប់ពីពេលដែលពាក្យស្នើសុំបានបំពេញគ្រប់លក្ខខណ្ឌរបស់សេវានីមួយៗ និងបានភ្ជាប់មកជាមួយឯកសារតម្រូវការចាំបាច់គ្រប់គ្រាន់ ដែលត្រូវកំណត់ ដូចខាងក្រោម៖– រយៈពេលមិនលើសពី ៨ម៉ោងនៃថ្ងៃធ្វើការ ក្នុងការសម្រេចផ្តល់ជូន សម្រាប់សេវាសាធារណៈ ដែលមានលក្ខណៈបច្ចេកទេសទាប។– រយៈពេលមិនលើសពី ៧ថ្ងៃនៃថ្ងៃធ្វើការ ក្នុងការសម្រេចផ្តល់ជូន សម្រាប់សេវាសាធារណៈ ដែលមានលក្ខណៈបច្ចេកទេសខ្ពស់។…
-
ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត ណែនាំដល់ក្រុមការងារ និងអាជ្ញាធរមូលដ្ឋានឱ្យយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះបងប្អូនភៀសសឹក វីរកងទ័ពនិងគ្រួសារវីរកងទ័ព

ខេត្តតាកែវ៖ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត បានមានប្រសាសន៍ បានណែនាំដល់ក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន ទូទាំងខេត្តតាកែវ ឱ្យយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះបងប្អូនភៀសសឹក វីរកងទ័ពនិងគ្រួសារវីរកងទ័ព ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខគណបក្សប្រជាជនកម្ពុជា។ ឯកឧត្តម បណ្ឌិត ជា វ៉ាន់ដេត សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវ មានប្រសាសន៍បែបនេះ កាលពីព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ដោយមានការចូលរួមពី អនុប្រធាន សមាជិក សមាជិកាក្រុមការងារគណបក្សចុះមូលដ្ឋាន ក្រុង ស្រុក ឃុំ សង្កាត់ និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ទាំង ១០០ នៃខេត្តតាកែវ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ក៏បានធ្វើការណែនាំដល់សមាជិក សមាជិកា នៃអង្គពិធីទាំងអស់ត្រូវខិតខំអនុវត្តឱ្យបានពេញលេញចំពោះផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ដែលបានដាក់ចេញដោយគណបក្សប្រជាជនកម្ពុជា។ បន្ថែមលើនេះ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវ ក៏បានធ្វើការណែនាំដល់ប្រធាន អនុប្រធាន…
-
វិភាគ៖ អានុទីនកំពុងវាន់ករឿងព្រំដែនជាមួយកម្ពុជា ដែលអាចនឹងអូសបន្លាយពេលយូរ

ដើម្បីស្រោចស្រង់ជីវិតនយោបាយរបស់ខ្លួន អានុទីន ឆានវីរៈគុល បានបញ្ឆេះភ្លើងជាតិនិយម ហើយលើកទ័ពមកឈ្លានពានកម្ពុជា រហូតដណ្តើមកាន់កាប់ទឹកដីកម្ពុជាជាច្រើនកន្លែង។ ទង្វើល្មើសច្បាប់នេះត្រូវបានពិភពលោកមើលឃើញកាន់តែច្បាស់ពីមួយថ្ងៃទៅមួយថ្ងៃ។ ដើម្បីបន្លំភ្នែកអន្តរជាតិ រដ្ឋាភិបាលថៃបានព្យាយាមប្រើប្រាស់ «ល្បែងការទូតបន្លំភ្នែក» ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា។ យុទ្ធសាស្ត្រការទូតទន់ភ្លន់ដែលនាយករដ្ឋមន្រ្តីថៃ អានុទីន ឆានវីរគុល កំពុងព្យាយាមបង្ហាញទៅកាន់ពិភពលោក ជាពិសេសក្នុងពេលប្រជុំត្រីភាគីជាមួយសម្តេចធិបតីនៅហ្វីលីពីន គ្រាន់តែជាផ្សែងសម្រាប់បិទបាំងទង្វើខុសច្បាប់អន្តរជាតិរបស់កងទ័ពថៃ ដែលបានឈ្លានពានកម្ពុជា ហើយបច្ចុប្បន្នកំពុងកាន់កាប់ដីខ្មែរជាច្រើនតំបន់នៅតាមបន្ទាត់ព្រំដែន។ វិបត្តិសេដ្ឋកិច្ច និងចលាចលនយោបាយផ្ទៃក្នុងថៃ កំពុងឡើងកម្តៅខ្លាំង ជាពិសេសបន្ទាប់ពីការដោះលែងអតីតនាយករដ្ឋមន្ត្រីដ៏មានឥទ្ធិពល គឺលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា។ ការមានសេរីភាពវិញរបស់មហាសេដ្ឋីជំនួញរូបនេះ បានក្លាយជាសម្ពាធនយោបាយមួយទៀតសម្រាប់លោក អានុទីន ដែលកំពុងស្វះស្វែងរកទីផ្សារលក់ផលិតផលផង និងត្រូវប្រឹងរក្សាតុល្យភាពអំណាចនៅក្នុងរដ្ឋាភិបាលចម្រុះផង។ កម្ពុជាកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ការវិវត្តនៃនយោបាយថៃ ដោយហេតុថា អ្នកនយោបាយនៃប្រទេសមួយនេះចូលចិត្តបង្វែរបញ្ហាមកព្រំដែនជាមួយកម្ពុជា ដើម្បីទទួលបានប្រជាប្រិយភាពក្នុងចំណោមអ្នកជាតិនិយម។ ពេលនេះ អានុទីន កំពុងព្យាយាមសម្ដែងជាតួអង្គស្រឡាញ់សន្តិភាព និងចង់ស្តារទំនាក់ទំនងជាមួយកម្ពុជា ដើម្បីកុំឱ្យអន្តរជាតិដាក់គំនាប ខណៈកងទ័ពថៃនៅបន្តកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់។ ស្ថានភាពនេះបង្កើតជាសំនួរអំពីសុឆន្ទៈរបស់ថៃក្នុងការដោះស្រាយវិវាទព្រំដែនដោយសន្តិវិធី។ អ្នកខ្លះយល់ថា អានុទីន កំពុងប្រើប្រាស់បញ្ហាព្រំដែនធ្វើជាចំណាប់ខ្មាំង ដើម្បីបម្រើឱ្យមហិច្ឆតានយោបាយផ្ទាល់ខ្លួនតែប៉ុណ្ណោះ។ លោក អ៊ូ វីរៈ អ្នកវិភាគ និងជាអ្នកឃ្លាំមើលការវិវត្តសង្គម យល់ឃើញថា ក្នុងរយៈពេលជិត ២ ទសវត្សរ៍ចុងក្រោយនេះ…
-
ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានអញ្ជើញធ្វើជំរឿនមន្រ្តីរាជការ ដើម្បីគ្រប់គ្រងទិន្នន័យ និងស្ថានភាពមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា

ភ្នំពេញ៖ ព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញធ្វើជំរឿនមន្រ្តីរាជការដែលបានសហការរៀបចំឡើងដោយក្រសួងមុខងារសាធារណៈ និង ក.ប.ទ. រយៈពេលពីរថ្ងៃ នៅទីស្ដីការ ក.ប.ទ.។ថ្លែងក្នុងពិធីធ្វើជំរឿន ឯកឧត្តមរដ្ឋមន្រ្តី បានសម្ដែងការគាំទ្រយ៉ាងពេញទំហឹងចំពោះការធ្វើជំរឿនមន្ត្រីរាជការ តាមរយៈការជំរុញការចូលរួមពីមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងការសម្របសម្រួលឱ្យដំណើរការបានរលូន និងមានប្រសិទ្ធភាពខ្ពស់។ ឯកឧត្តមរដ្ឋមន្រ្តី បានបន្តថា ការធ្វើជំរឿនមន្ត្រីរាជការ គឺជាជំហានដ៏សំខាន់ក្នុងការពង្រឹងប្រសិទ្ធភាពរដ្ឋបាលសាធារណៈដោយប្រើបច្ចេកវិទ្យា ធានាភាពត្រឹមត្រូវនៃទិន្នន័យធនធានមនុស្ស គាំទ្រដល់ការរៀបចំផែនការអភិវឌ្ឍសមត្ថភាពមន្ត្រី សំដៅកសាងរដ្ឋបាលសាធារណៈទំនើប និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋកាន់តែល្អប្រសើរ ស្របតាមចក្ខុវិស័យរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា៕ ដោយ៖ង៉ាន់ ទិត្យរូបភាព៖រិន រចនា
-
កម្ពុជាចែករំលែកបទពិសោធនៃការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ដល់គណៈប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

ភ្នំពេញ៖ ឯកឧត្តម ហាក់ សុខហេង រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) កាលពីរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញចែករំលែកបទពិសោធនៃការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (Financial Management Information System – FMIS) ដល់គណៈប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលដឹកនាំដោយឯកឧត្តម Phouvong Kittavong អនុរដ្ឋមន្រ្តី នៃក្រសួងហិរញ្ញវត្ថុ អមដោយថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេស ចំនួន ២៥រូប និងវត្តមានរបស់កញ្ញា Tessa Clear Cullen អ្នកជំនាញវិស័យសាធារណៈនិងជាប្រធានកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈប្រចាំប្រទេសកម្ពុជានិងឡាវ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ ក.ប.ទ. ចំនួន ២០រូប នៅទីស្តីការក្រសួង។ ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋលេខាធិការនិងមន្រ្តីជំនាញ ក.ប.ទ. បានធ្វើបទបង្ហាញអំពីប្រវត្តិដំណើរការ ភាពជោគជ័យ និងបញ្ហាប្រឈមនៃការប្រើប្រាស់ FMIS ចាប់ពីឆ្នាំ២០១៧។ គណៈប្រតិភូឡាវក៏បានអញ្ជើញពិនិត្យដំណើរជាក់ស្តែងនៃការប្រើប្រាស់ប្រព័ន្ធ FMIS នៅនាយកដ្ឋានផែនការនិងហិរញ្ញវត្ថុផងដែរ។ ក្នុងឱកាសនេះ ឯកឧត្តមអនុរដ្ឋមន្រ្តី Phouvong Kittavong បានថ្លែងអំណរគុណចំពោះការចែករំលែកបទពិសោធក្នុងនាមជាក្រសួងប្រើប្រាស់ប្រព័ន្ធ FMIS ហើយឯកឧត្តមនឹងយកបទពិសោធជាក់ស្តែងល្អៗទាំងនេះ…