-
សម្តេច ហ៊ុន សែន អញ្ជើញធ្វើទស្សនកិច្ច និងពិនិត្យមើលអគារទីស្នាក់ការកណ្តាល នៃអគ្គនាយកដ្ឋានពន្ធដារ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញធ្វើទស្សនកិច្ច និងពិនិត្យមើលអគារទីស្នាក់ការកណ្តាលថ្មី នៃអគ្គនាយកដ្ឋានពន្ធដារ នាព្រឹកថ្ងៃទី០២មិថុនា ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បន្ទាប់ពីអគារថ្មីនេះ បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី២១ ខែឧសភា ក្រោមអធិបតីភាពសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ។ ឯកឧត្តម គង់ វិបុល អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានចាត់ទុកវត្តមានរបស់ សម្តេចតេជោ ហ៊ុន សែន ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់លើកិច្ចការរបស់ជាតិរបស់សម្តេច ជាការផ្ដល់កិត្តិយស និងលើកទឹកចិត្ត ជាពិសេសលើវិស័យពន្ធដារ ដែលបាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រមូលចំណូល ក៏ដូចជា ការលើកកម្ពស់បរិយាកាសធុរកិច្ច តាមរយៈការចូលរួមអនុវត្តយ៉ាងសកម្មនូវ គោលនយោបាយ យុទ្ធសាស្ត្រ និងកម្មវិធីកែទម្រង់មុតស្រួចនានា របស់រាជរដ្ឋាភិបាល ។ សមិទ្ធផលអគារថ្មី និងហេដ្ឋារចនាសម្ព័ន្ធ នៃអគ្គនាយកដ្ឋានពន្ធដារ មិនត្រឹមតែជានិមិត្តរូប នៃភាពរីកចម្រើនផ្នែករូបវន្តប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបង្ហាញអំពីការរីកចម្រើន នៃសមត្ថភាពរបស់រដ្ឋបាលសារពើពន្ធ ក្នុងការបំពេញបេសកកម្មប្រមូលចំណូល និងផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងភាពឆ្លាតវៃ ។…
-
កម្ពុជា និងយូនីសេហ្វ ប្ដេជ្ញារួមគ្នាបន្តជួយសង្គ្រោះកុមារកម្ពុជា ជាពិសេស កុមារកំពុងបាត់បង់ជម្រកដោយសារជម្លោះព្រំដែន

ភ្នំពេញ៖ អង្គការយូនីហ្វេស (UNICEF) បានប្ដេជ្ញារួមគ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជា បន្តជួយសង្គ្រោះដល់កុមារកម្ពុជា ជាពិសេស កុមាររងគ្រោះ ដោយសារបញ្ហាជម្លោះ ព្រំដែនកម្ពុជា-ថៃ ដែលបង្កឡើងដោយកងទ័ពថៃ ហើយធ្វើឲ្យកុមារទាំងអស់នោះ បន្តភៀសសឹក បាត់បង់ផ្ទះសម្បែង ។ ក្នុងពិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា ដែលរៀបចំឡើងដោយ អង្គការយូនីសេហ្វ ក្រោមមូលបទ “រួមគ្នាដើម្បីកុមារគ្រប់រូប” ដោយមានការអញ្ជើញចូលរួមជាអធិបតីពី លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រីទីមួយកម្ពុជា នៅរសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ លោកបណ្ឌិត វីល ផាកស៍ នាយកយូនីសេហ្វប្រចាំកម្ពុជា បានលើកឡើងថា ក្នុងរយៈពេលជាង ៧០ឆ្នាំ ដែលចូលមកដល់ប្រទេសកម្ពុជា យូនីសេហ្វ តែងតែនៅជាមួយ កុមារកម្ពុជាគ្រប់ដំណាក់កាល ហើយជួយពួកគេ ពាក់ព័ន្ធនឹងវិស័យអប់រំ ទឹកស្អាត សុខាភិបាល និងការងារជាច្រើនទៀត ។ លោកបណ្ឌិត បានបន្តថា ក្រោយដួលរលំរបបខ្មែរក្រហម យូនីសេហ្វ បានត្រឡប់មកវិញ ក៏បានបន្តបេសកកម្មរបស់ខ្លួនដូចមុន ហើយប្រទេសកម្ពុជាក៏មានការរីកចម្រើន ជាបន្តបន្ទាប់ ។…
-
ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.tl របស់សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ

នៅថ្ងៃចន្ទ ទី១ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងឌីលី សាធារណរដ្ឋប្រជាធិតេយ្យទីម័រឡេស្តេ ក្រសួងដឹកជញ្ជូននិងសារគមនាគមន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ បានរៀបចំ “ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.tl របស់សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម Miguel Marques Gonçalves Manetelu រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូននិងសារគមនាគមន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និងប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.) នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម Verónica das Dores រដ្ឋមន្ត្រីក្រសួងសាមគ្គីភាពសង្គមនិងបរិយាបន្ន នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ លោកជំទាវ Céu Brites អនុរដ្ឋមន្ត្រីក្រសួងសាមគ្គីភាពសង្គមនិងបរិយាបន្ន នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ និងឯកឧត្តម Expedito Dias Ximenes រដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានសារគមនាគមន៍សង្គម នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ គណៈប្រតិភូ និងភ្ញៀវជាតិ និងអន្តរជាតិសរុបចំនួន ៥០០ នាក់។ ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.tl របស់សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ គឺជាសមិទ្ធផលនៃការអនុវត្ត “អនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យប្រៃសណីយ៍…
-
កម្ពុជា-លុចសំបួ រួមគ្នាអភិវឌ្ឍវិស័យសុខាភិបាលនៅតំបន់ដាច់ស្រយាល

នៅទីស្តីការក្រសួងសុខាភិបាល នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានជួបពិភាក្សាការងារ និងអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍វិស័យសុខាភិបាល រវាងក្រសួងសុខាភិបាលកម្ពុជា និងតំណាងស្ថានទូតនៃប្រទេសលុចសំបួប្រចាំកម្ពុជា និងប្រទេសឡាវ។ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាសមិទ្ធផលដ៏សំខាន់មួយ ក្នុងការរឹតចំណងភាពជាដៃគូរវាងប្រទេសទាំងពីរ ដោយផ្អែកលើស្មារតីនៃកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការទូទៅ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ និងស្តែងឱ្យឃើញពីការប្តេជ្ញាចិត្តរួមក្នុងការប្រែក្លាយចក្ខុវិស័យឱ្យទៅជាសកម្មភាពអនុវត្តជាក់ស្តែង។ កិច្ចសហប្រតិបត្តិការនេះផ្តោតលើការគាំទ្រអាទិភាពសំខាន់ៗ ចំនួន៥ រួមមាន៖ ការអភិវឌ្ឍធនធានមនុស្សសុខាភិបាល, ការគាំទ្រសម្ភារបរិក្ខារពេទ្យ, ការគាំទ្រហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល ព្រមទាំងសុខភាពបន្តពូជ មាតា ទារក និងកុមារ និងការផ្តល់ឈាម ដោយផ្តោតការយកចិត្តទុកដាក់ខ្ពស់លើតំបន់ដាច់ស្រយាល និងខេត្តភូមិភាគឦសាន រួមមានខេត្តស្ទឹងត្រែង និងខេត្តរតនគិរី។ ជាមួយគ្នានេះ ភាគីលុចសំបួ បានជ្រាបជូនអំពីផែនការសកម្មភាពបន្ត រួមមានការចុះបំពេញបេសកកម្មរបស់ក្រុមការងារទីភ្នាក់ងារអភិវឌ្ឍលុចសំបួ (LuxDev) នៅកម្ពុជា នាខែកក្កដា ឆ្នាំ២០២៦ និងការបង្កើតការិយាល័យតំណាង LuxDev នៅរាជធានីភ្នំពេញ ដើម្បីធានាប្រសិទ្ធភាពខ្ពស់នៃការសម្របសម្រួល និងការអនុវត្តកម្មវិធីសុខាភិបាលទ្វេភាគី ស្របតាមអាទិភាពជាតិ និងគោលដៅឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល។ នៅក្នុងឱកាសនេះដែរ ឯកឧត្តមឈាង…
-
រដ្ឋាភិបាលជំរុញវិស័យ TVET ដើម្បីសម្រេចគោលនយោបាល«ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត»

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានចេញសារាចរមួយ ណែនាំឱ្យគ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ រួមគ្នាផ្សព្វផ្សាយ និងលើកកម្ពស់វិស័យ TVET ដើម្បីសម្រេចបាននូវគោលនយោបាយ «ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត»។ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី១៥ ខែមិថុនា រៀងរាល់ឆ្នាំ ជាទិវាជាតិអប់រំបណ្តុះបណ្តាល បច្ចេកទេសនិងវិជ្ជាជីវៈ ដើម្បីផ្សព្វផ្សាយដល់សិស្សានុសិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល និងវិស័យឯកជន ឱ្យបានយល់អំពីសារៈសំខាន់នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ហៅកាត់ថា ធីវេត (TVET)។ ទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦នេះ នឹងប្រារព្ធឡើងក្រោមប្រធានបទ «TVET ផ្ដល់ជំនាញ ការងារ និងប្រាក់ចំណូល» ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលបានកំណត់យក មនុស្ស ជាអាទិភាពគន្លឹះទី១ ពោលគឺជាការកសាង និងអភិវឌ្ឍមូលធនមនុស្សប្រកបដោយគុណភាព សមត្ថភាព ជំនាញវិជ្ជាជីវៈច្បាស់លាស់ តាមទិសស្លោក «ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត»។ នៅក្នុងសារាចរមួយចុះថ្ងៃទី២៨ឧសភា ប្រមុខរាជរដ្ឋាភិបាលបានណែនាំឲ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទទួលបន្ទុករៀបចំទិវាជាតិនេះ និងត្រូវផលិតជាវីដេអូ និងខ្លឹមសារឯកសារផ្សេងៗ ដោយសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រួមទាំងរដ្ឋបាលរាជធានី ខេត្ត អង្គការជាតិ អន្តរជាតិ…
-
សម្តេចតេជោរម្លឹកថា សន្តិភាពនៅកម្ពុជាមិនមែនបានមកដោយស្រួលៗនោះទេ

សម្តេចតេជោ ហ៊ុន សែន បានរម្លឹកថា សុខសន្តិភាព និងស្ថិរភាព ដែលកម្ពុជាមាននៅពេលបច្ចុប្បន្ន មិនមែនកើតឡើងដោយងាយស្រួលនោះទេ ប៉ុន្តែវាជាសមិទ្ធិផលនៃការរួបរួម ការលះបង់ និងការខិតខំថែរក្សាជាប្រចាំពីប្រជាជាតិទាំងមូល។ ការលើកឡើងបែបនេះ ធ្វើឡើងស្របពេលដែលសហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំយុទ្ធនាការ «ដាស់ស្មារតីជាតិ» ដើម្បីបំផុសស្មារតីស្នេហាជាតិ និងថែរក្សាសន្តិភាព។ លើបណ្តាញសង្គមផ្លូវការ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានលើកឡើងថា ការចូលរួមក្នុងកម្មវិធី «ដាស់ស្មារតីជាតិ» រៀបចំដោយ ស.ស.យ.ក គឺជាការបង្ហាញនូវការចងចាំបទពិសោធ និងព្រឹត្តិការណ៍ដែលប្រទេសកម្ពុជាបានឆ្លងកាត់ក្នុងឆ្នាំ២០២៥ ទាំងភាពឈឺចាប់ ការលំបាក និងភាពអយុត្តិធម៌ ដើម្បីប្រែក្លាយអតីតកាលទាំងនោះទៅជាកម្លាំងនៃសាមគ្គីភាព និងឯកភាពជាតិ សម្រាប់ពង្រឹងខ្លួន និងការពារសុខសន្តិភាពជាតិឱ្យបានរឹងមាំជានិច្ច។ សម្តេចតេយោយល់ឃើញថា យុទ្ធនាការនេះក៏ជាឱកាសដ៏មានសារៈសំខាន់ក្នុងការបង្ហាញដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ជាពិសេសយុវជនជំនាន់ក្រោយ ឱ្យយល់ច្បាស់ពីគុណតម្លៃនៃសន្តិភាព តាមរយៈបទពិសោធ និងទិដ្ឋភាពជាក់ស្តែង ដែលបញ្ជាក់ថា សុខសន្តិភាព និងស្ថិរភាពរបស់ប្រទេស មិនមែនកើតឡើងដោយងាយស្រួលនោះទេ ប៉ុន្តែទាមទារឱ្យមានការរួបរួម ការលះបង់ និងការខិតខំថែរក្សាជាប្រចាំពីប្រជាជាតិទាំងមូល។ យោងតាមសម្តេចតេជោ តាមរយៈយុទ្ធនាការ «ស្មារតីជាតិ» នេះ ក៏បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា ហានិភ័យចំពោះសុខសន្តិភាព…
-
កម្ពុជារៀបចំកិច្ចប្រជុំធនាគារកណ្តាលនៃប្រទេសនិយាយភាសាបារាំង

ធនាគារជាតិនៃកម្ពុជា សហការជាមួយធនាគារកណ្តាលបារាំង បានធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទថ្នាក់ទេសាភិបាលធនាគារកណ្តាលនៃប្រទេសនិយាយភាសាបារាំង (ហ្វ្រង់កូហ្វូន) លើកទី២៨ ក្រោមមូលបទ “ស្វ័យភាពធនាគារកណ្តាលចំពោះមុខការរំពឹងទុករបស់រដ្ឋ និងសាធារណជន” ចាប់ពីថ្ងៃទី២៨-៣១ ខែឧសភា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា។ សន្និសីទនេះក៏មានការអញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាគន្លឹះពី ឯកឧត្តម François Villeroy de Galhau ទេសាភិបាល ធនាគារកណ្តាលបារាំង (Banque de France) និងលោកជំទាវ Christine Lagarde ប្រធានធនាគារកណ្តាលអឺរ៉ុប (European Central Bank) និងវត្តមានថ្នាក់ទេសាភិបាលធនាគារកណ្តាលសរុបចំនួន ២៦ នៃប្រទេសហ្រ្វង់កូហ្វូន នៅទ្វីបអឺរ៉ុប អាមេរិក អាហ្រ្វិក អាស៊ី មជ្ឈិមបូព៌ា និងប៉ាស៊ីហ្វិក។ នេះជាលើកទី៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំលំដាប់អន្តរជាតិនេះ បន្ទាប់ពីលើកទី១ ត្រូវបានរៀបចំឡើងក្នុងឆ្នាំ១៩៩៦ និងលើកទី២ ក្នុងឆ្នាំ២០១១។ នៅក្នុងព្រឹត្តិការណ៍អន្តរជាតិជាប្រវត្តិសាស្ត្រនេះ អង្គសន្និសីទបានពិភាក្សា និងផ្លាស់ប្តូរទស្សនាទានគន្លឹះទាក់ទងនឹងវិសាលភាពនៃស្វ័យភាពរបស់ធនាគារកណ្តាល ក្នុងស្ថានភាពដែលពិភពលោកកំពុងប្រឈមនឹងដំណើរវិវត្តន៍ថ្មីនៃតថភាពសេដ្ឋកិច្ច…
-
បេក្ខជន១ ១០៧នាក់ ប្រឡងចូលជាមន្រ្តីក្រសួងយុត្តិធម៌ ខណៈត្រូវការតែ៤៥កន្លែង

ភ្នំពេញ ៖ ក្រសួងមុខងារសាធារណៈ និង ក្រសួងយុត្តិធម៌ បានរៀបចំការ ប្រឡង ប្រជែង ជ្រើសរើស មន្ត្រីរាជការ ឱ្យចូលបម្រើ ការងារក្នុងក្របខ័ណ្ឌក្រសួងយុតិ្តធម៌។ ការប្រឡងនេះ មាន បេក្ខជន ចូលរួម ចំនួន ១១០៧នាក់ ខណៈ ការជ្រើសរើស ត្រឹម ៤៥កន្លែង. ដំណើរប្រឡងបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃសុក្រទី២៩ ខែឧសភា នេះមានវត្តមានចូលរួមផ្ទាល់ពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ក្នុងការកញ្ចប់វិញ្ញាសា ។ការប្រឡងនេះក៏មានវត្តមាន អ្នកសង្កេតការណ៍ ពី អង្គភាព ប្រឆាំង អំពើ ពុករលួយ ផងដែរ។ ប្រាប់អ្នកសារព័តមាននៅក្រោយពេលកាត់វិញ្ញាសាប្រឡង ឯកឧត្តម ជិន ម៉ាលីន បានបញ្ជាក់ថា ការរៀបចំការប្រឡងជ្រើសរើសមន្រ្តីរាជការសម្រាប់បម្រើក្នុងក្របខ័ណ្ឌក្រសួងយុត្តិធម៌ ដែលរៀបចំឡើងដោយក្រសួងមុខងារសារធារណៈ ឃើញថាធ្វើបានល្អ ប្រកបដោយសុក្រិត អាចជឿជាក់បាន។ សម្រាប់មន្រ្តីក្របខ័ណ្ឌដែលក្រសួងយុត្តិធម៌ ត្រូវជ្រើសរើសគឺ មន្រ្តីបច្ចេកទេសជំនាញខាងច្បាប់ ដោយផ្តោតលើជំនាញបីមាន…
-
“យុទ្ធនាការ១ម៉ឺនរៀល១ម៉ឺននាក់” ដើម្បីមន្ទីរពេទ្យគន្ធបុប្ផា

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបើកយុទ្ធនាការ «យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦ និងពិធីសំណេះសំណាលជាមួយគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ នៅសណ្ឋាគាររ៉ាហ្វល ឡឺរ៉ូយ៉ាល់ ភ្នំពេញ។ “យុទ្ធនាការ១ម៉ឺនរៀល១ម៉ឺននាក់” គឺជាយុទ្ធនាការប្រចាំឆ្នាំដ៏ធំនិងសំខាន់មួយរបស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលត្រូវបានរៀបចំឡើងដើម្បីអបអរសាទរទិវាកុមារអន្តរជាតិ ១ មិថុនា និងកៀរគរមូលនិធិសប្បុរសធម៌សម្រាប់ទ្រទ្រង់កិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ដែលបានរួមចំណែកជួយសង្គ្រោះអាយុជីវិតកុមារកម្ពុជា និងស្រ្តីមានផ្ទៃពោះរាប់លាននាក់ ដោយឥតគិតថ្លៃ ជាង៣ទសវត្សរ៍កន្លងមកនេះ។ លោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» មិនត្រឹមតែជាចលនារៃអង្គាសថវិកាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាចលនាមនុស្សធម៌ ដែលបង្ហាញពីការចែករំលែកទឹកចិត្ត និងក្តីអាណិតអាសូររបស់ប្រជាពលរដ្ឋខ្មែរ ចំពោះទារក កុមារ និងស្ត្រីមានផ្ទៃពោះ ដែលត្រូវការសេវាពិនិត្យ និងព្យាបាលសង្គ្រោះជីវិតនៅមន្ទីរពេទ្យគន្ធបុប្ផា។ លោកជំទាវបណ្ឌិត បានគូសបញ្ជាក់បន្ថែមថា នៅពីក្រោយថវិកា១ម៉ឺនរៀល មិនមែនគ្រាន់តែជាទឹកប្រាក់តិចតួចប៉ុណ្ណោះទេ ប៉ុន្តែវាជាក្តីសង្ឃឹមនៃការបន្តដង្ហើមជីវិតសម្រាប់ទារក និងកុមារ ដែលកំពុងរង់ចាំការសង្គ្រោះ។ ទន្ទឹមនឹងនេះ វាក៏ជាកម្លាំងចិត្តមួយសម្រាប់ក្រុមគ្រូពេទ្យ ក្នុងការបន្តបំពេញបេសកកម្មសង្គ្រោះអាយុជីវិតកុមារ…
-
ក្រុមអ្នកវិនិយោគគូរ៉េ សម្លឹងរកឱកាសវិនិយោគលើស្វាយចន្ទីនៅក្នុងប្រទេសកម្ពុជា

ភ្នំពេញ៖ក្រុមអ្នកវិនិយោគគូរ៉េកំពុងសម្លឹងរកឱកាសបន្ថែមទៀតដើម្បីវិនិយោគនៅក្នុងប្រទេសកម្ពុជា ជាពិសេស ទៅលើវិស័យកសិកម្ម ហើយអ្វីដែលជាការកត់សម្គាល់នោះ គឺទៅលើស្វាយចន្ទី ។នេះបើតាមលោក ផាក ជូបុង (Park Joo Bong) ប្រធានក្រុមហ៊ុន ដេចូ ខេស៊ី គ្រុប(Daejoo KC Group) និងជាប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មទីក្រុងអ៊ីនឆន់ បានជម្រាបជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ។ ក្រោយជំនួបសម្ដែងការគួរសម និងពិភាក្សាការងារខាងលើ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្ដេចតេជោបានឱ្យដឹងថា នៅក្នុងជំនួបនោះ លោក ផាក ជូបុង បានលើកឡើងនូវទិដ្ឋភាពបរិយាកាស នៃការវិនិយោគនៅក្នុងប្រទេសកម្ពុជា ដោយលោកបានរំលេចថា កម្ពុជា គឺជាប្រទេសមួយ ដែលមានសុវត្ថិភាព ហើយទទួលបានការចាប់អារម្មណ៍ពីអ្នកវិនិយោគរបស់សាធារណរដ្ឋកូរ៉េ ។លោកបានជម្រាបសម្ដេចតេជោទៀតថា នៅពេលនេះ ក្រុមអ្នកវិនិយោគ កំពុងតែស្វែងរកឱកាសបន្ថែមទៀត ដើម្បីវិនិយោគនៅក្នុងប្រទេសកម្ពុជា ជាពិសេស ទៅលើវិស័យកសិកម្ម…