Category: ព័ត៌មានជាតិ

  • អ្នកជំនាញវិភាគបញ្ហាតំបន់សមុទ្រត្រួតគ្នាកម្ពុជា-ថៃ និងផលវិបាកក្រោយលុប MOU 2001​​

    អ្នកជំនាញវិភាគបញ្ហាតំបន់សមុទ្រត្រួតគ្នាកម្ពុជា-ថៃ និងផលវិបាកក្រោយលុប MOU 2001​​

    កាលពីឆ្នាំ ២០០១ ប្រទេសកម្ពុជា និងថៃ បានឯកភាពចុះលើអនុស្សរណៈនៃការយោគយល់គ្នាមួយ ដើម្បីបង្កើតយន្តការចរចារអំពីតំបន់សមុទ្រ​ទាមទារត្រួតស៊ីគ្នាទំហំប្រមាណ ២ម៉ឺន ៦ពាន់ គីឡូម៉ែត្រការ៉េ និងការអភិវឌ្ឍរួមនៅត្នុងតំបន់វិវាទនេះ។ ការចុះ MOU បង្ហាញពីឆន្ទៈរបស់ប្រទេសទាំងពីរ ក្នុងពង្រឹងសន្តិសុខថាមពល និងសេដ្ឋកិច្ចរបស់ខ្លួន ក៏ដូចជាដោះស្រាយបញ្ហាដោយសន្តិវិធី។  នៅក្នុងបាឋកមួយដែលរៀបចំនៅថ្ងៃសុក្រ ទី១៥ឧសភានេះ  លោក ពូ​ សុធីរៈ ទីប្រឹក្សាជាន់ខ្ពស់នៃមជ្ឈមណ្ឌលខ្មែរសិក្សាកិច្ចការតំបន់(CCRS) បានចែករំលែកទស្សនៈស៊ីជម្រៅអំពីរបៀបដែលបញ្ហានេះនឹងវិវត្តទៅមុខ និងផលវិបាកដែលនឹងកើតមាន។ អ្នកជំនាញរូបនេះយល់ឃើញថា ការសម្រេចលុបចោល MOU នេះនឹងជះប៉ះពាល់អវិជ្ជមានដល់ស្មារតីនៃកិច្ចសហប្រតិបត្តិការ បំផ្លាញទំនុកចិត្តគ្នាទៅវិញទៅមក រារាំងកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត និងអាចធ្វើឱ្យជម្លោះព្រំដែនកាន់តែធ្ងន់ធ្ងរ រហូតអាចឈានដល់ការប្រឈមមុខគ្នានៅដែនសមុទ្រ ។ លោក ពូ​ សុធីរៈ លើកឡើងទៀតថា រឿងនេះអាចប៉ះពាល់ដល់ភាពទុកចិត្តបានទៅលើប្រទេសថៃក្នុងឆាកអន្តរជាតិ និងបង្ករភាពមិនច្បាស់លាស់ថ្មីៗក្នុងដំណើរការកំណត់ព្រំដែន។ លោកបន្ថែមថា អស់រយៈពេល ២៥ ឆ្នាំមកហើយ ទំនាក់ទំនងរវាងថៃ និងកម្ពុជា ត្រូវបានគ្រប់គ្រងដោយគោលការណ៍ pacta sunt servanda មានន័យថា កិច្ចព្រមព្រៀងត្រូវតែគោរពអនុវត្ត ប៉ុន្តែសព្វថ្ងៃ គោលការណ៍នេះត្រូវបានជំនួសដោយគោលនយោបាយគិតគូរច្បាស់លាស់មួយដើម្បីទាមទារទឹកដីដោយផ្អែកតាមកត្តាប្រវត្តិសាស្ត្រ វប្បធម៌ ឬជនជាតិភាគតិច ដែលគេហៅថាជាគោលការណ៍ Irredentism…

  • អតីតយុទ្ធជន-និវត្តជនជាង១៧ម៉ឺននាក់ និងអ្នកនៅក្នុងបន្ទុក កំពុងទទួលប្រាក់របបសន្តិសុខសង្គមពីរដ្ឋ

    អតីតយុទ្ធជន-និវត្តជនជាង១៧ម៉ឺននាក់ និងអ្នកនៅក្នុងបន្ទុក កំពុងទទួលប្រាក់របបសន្តិសុខសង្គមពីរដ្ឋ

    ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១៩ ទិវាអតីតយុទ្ធជនកម្ពុជា នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានទី១ នៃសមាជិកអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានមានប្រសាសន៍រំលឹកថា ចាប់តាំងពីក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ រាជរដ្ឋាភិបាល តែងតែផ្ដល់អាទិភាពខ្ពស់លើការអនុវត្តគោលនយោបាយគាំពារដល់អតីតមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ។ សម្តេចធិបតី បានសង្កត់ធ្ងន់ថា សង្គ្រាម និងរបបប្រល័យពូជសាសន៍ នាពេលកន្លងមក បានបន្សល់ទុកនូវផលវិបាកយ៉ាងធ្ងន់ធ្ងរ ក្នុងនោះមានទាំងជនពិការ និវត្តជន និងគ្រួសារយុទ្ធជនពលីជាច្រើន ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ និងដឹងគុណ ចំពោះការលះបង់របស់ពួកគេ ដើម្បីបុព្វហេតុជាតិមាតុភូមិ ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ពលិកម្មប្រកបដោយស្មារតីស្នេហាជាតិ របស់វីរអតីតយុទ្ធជន យុទ្ធនារី កងកម្លាំងប្រដាប់អាវុធ និវត្តជន ដែលជាអតីតមន្ត្រីរាជការស៊ីវិល និងប្រជាពលរដ្ឋនៅគ្រប់ដំណាក់កាលនៃប្រវត្តិសាស្ត្រ បានរួមចំណែកយ៉ាងសំខាន់ ក្នុងកិច្ចការពារបូរណភាពទឹកដី ការកសាងសុខសន្តិភាព និងស្ថិរភាពសង្គម សម្រាប់កម្ពុជា សំដៅធានាឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដើម្បីជាឧត្តមប្រយោជន៍…

  • ក្រសួងសុខាភិបាល បើកវគ្គបណ្ដុះបណ្តាល ស្ដីពីភាពជាអ្នកដឹកនាំសុខភាពផ្លូវចិត្តសាធារណៈ

    ក្រសួងសុខាភិបាល បើកវគ្គបណ្ដុះបណ្តាល ស្ដីពីភាពជាអ្នកដឹកនាំសុខភាពផ្លូវចិត្តសាធារណៈ

    ភ្នំពេញ ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្តាល ស្ដីពីភាពជាអ្នកដឹកនាំសុខភាពផ្លូវចិត្តសាធារណៈ។ វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណងបង្កើនការយល់ដឹងស្ដីពីបន្ទុកនៃសុខភាពផ្លូវចិត្តជាសកល ក្នុងតំបន់ និងក្នុងប្រទេស ឆ្លុះបញ្ចាំងស្ថានភាពបច្ចុប្បន្ន និងលទ្ធភាពនៃការអភិវឌ្ឍ និងលើកកម្ពស់ការកសាងក្របខណ្ឌការងារសម្រាប់កិច្ចសម្របសម្រួលអន្តរវិស័យរវាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិសម្រាប់ភាពជាអ្នកដឹកនាំសុខភាពផ្លូវចិត្ត អភិបាលកិច្ច និងការផ្ដល់សេវា។ ឯកឧត្តរដ្ឋមន្រ្តី គូសបញ្ជាក់ថា ភាពជាអ្នកដឹកនាំរឹងមាំមិនត្រឹមតែផ្តោតលើអំណាច និងការសម្រេចចិត្តនោះទេ ទន្ទឹមនឹងនោះក៏ផ្តោតលើតុល្យភាពស្មារតី ភាពធន់ ក្តីករុណា និងសមត្ថភាពក្នុងការគាំទ្រអ្នកដទៃក្នុងអំឡុងពេលដ៏លំបាកផងដែរ។ ការការពារសុខភាពផ្លូវចិត្តមានន័យថា លើកកម្ពស់សុខុមាលភាពផ្លូវចិត្តនៅគ្រប់កម្រិត ចាប់ពីបុគ្គល ស្ថាប័ន និងសង្គមទាំងមូល។ ទឹកចិត្តល្អ បង្កើតភាជាអ្នកដឹកនាំល្អ, មេដឹកនាំរឹងមាំ បង្កើតសហគមន៍កាន់តែរឹងមាំ។ ជាមួយគ្នានោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ជំរុញការលើកទឹកចិត្តដល់ការចូលរួមទាំងអស់ ដោយយកចិត្តទុកដាក់ និងរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់សុខភាពផ្លូវចិត្តនៅកម្ពុជា។ ក្នុងការចូលរួមសុទ្ធតែជាគ្រូបង្គោលដ៏សំខាន់ ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍បន្តដល់គ្នាទៅវិញទៅមក។ ក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់ពាក្យស្លោក «ភាពជាអ្នកដឹកនាំល្អ ចាប់ផ្តើមពីភាពច្បាស់លាស់ផ្លូវចិត្ត»។ ទន្ទឹមនឹងនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ការវិនិយោគក្នុងការអភិវឌ្ឍភាពជាអ្នកដឹកនាំ…

  • សម្តេចតេជោ ហ៊ុន សែន ណែរនាំឱ្យចាត់វិធានការផ្លូវច្បាប់ចំពោះមន្ត្រីដែលកាងជនខិលខូចនាំទុរេនចូលពីថៃ

    សម្តេចតេជោ ហ៊ុន សែន ណែរនាំឱ្យចាត់វិធានការផ្លូវច្បាប់ចំពោះមន្ត្រីដែលកាងជនខិលខូចនាំទុរេនចូលពីថៃ

    ស្វាយរៀង៖ សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យមានការចាត់វិធានការផ្លូវច្បាប់ ចំពោះមន្ត្រីដែលកាងជនខិល ខូចលួចនាំទុរេនចូលពីថៃមកកម្ពុជា។ ថ្លែងពីខេត្តស្វាយរៀង នាឱកាសនៃជំនួបសំណេះសំណាលជាមួយសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ និងមន្ត្រីនៃមន្ទីរ-អង្គភាពនានាជុំវិញខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានសួរនាំរឿងមន្ត្រីដែលកាង ជនខិល ខូចនាំទុរេនចូលពីថៃ តែចេញមកអះអាងថា ជាទុរេនខេត្តកំពង់ចាមនាំទៅលក់នៅបាត់ដំបង ។ សម្តេចតេជោបានសម្ដែងការហួសចិត្តចំពោះមន្ត្រី ក.ប.ប ខេត្តបាត់ដំបង ដែលទៅប្រកាសថា ទុរេននោះជាទុរេនខេត្តកំពង់ចាម ខណៈអ្នកនាំចូលនោះបានសារភាពរួចហើយ។ សម្តេចបានឲ្យសួរទៅកាន់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចំពោះមន្ត្រី ក.ប.ប ផងដែរថា តើមានចំណាត់ការបែបណា? សម្តេចតេជោ បញ្ជាក់ថា ៖ ហេតុអ្វីមន្ត្រីយើង ទៅកាងជនខិលខូច ខណៈជនខិលខូចបានសារភាពថា បាននាំចូលពីប្រទេសថៃ។ ប្រជាពលរដ្ឋមិនទាន់អស់ចិត្តទេ ឯខ្ញុំក៏មិនទាន់អស់ចិត្តដែរ ។ តើមានវិធានការលើមន្ត្រីរូបហ្នឹងហើយនៅ ? សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សម្តេចជាអ្នកខេត្តកំពង់ចាម…

  • តំណាងយូណេស្កូ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកភាពជាដៃគូជាមួយកម្ពុជា

    តំណាងយូណេស្កូ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកភាពជាដៃគូជាមួយកម្ពុជា

    យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលជំនួបជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ លោក Flavio Bonetti តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់ការគាំទ្រដល់អង្គការយូណេស្កូ រហូតសម្រេចបានសមិទ្ធផលជាច្រើនគួរជាទីមោទនៈ នាពេលកន្លងមក។ លោក Flavio Bonetti បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើររវាងរាជរដ្ឋាភិបាល និងអង្គការយូណេស្កូ ក្នុងការអភិរក្សបេតិកភណ្ឌវប្បធម៌ និងការអភិវឌ្ឍវិស័យអប់រំ នៅកម្ពុជា។ លោក Flavio Bonetti បានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្ត ក្នុងការបន្តពង្រឹងនិងពង្រីកភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរីកចម្រើនថែមទៀត។ ជាមួយគ្នានេះ លោក Flavio Bonetti ក៏បានគោរពជម្រាបជូនសម្ដេចធិបតី អំពីការរួមចំណែករបស់យូណេស្កូ ក្នុងការផ្ដល់អ្នកជំនាញ និងការកៀរគរមូលនិធិពីសហគមន៍អន្តរជាតិ ដើម្បីគាំទ្រការគ្រប់គ្រង និងការអភិរក្សបេតិកភណ្ឌវប្បធម៌នៅកម្ពុជា ដែលនេះជាអាទិភាពចម្បងរបស់អង្គការយូណេស្កូ ។ បន្ថែមលើនេះ លោក Flavio Bonetti បានសង្កត់ធ្ងន់ពីការបន្តភាពជាដៃគូយូរអង្វែងជាមួយក្រសួងអប់រំ យុវជន និងកីឡា ជាពិសេសការរៀបចំគោលនយោបាយអប់រំ ការពង្រឹងគុណភាពគ្រូបង្រៀន និងកម្មវិធីសិក្សា សំដៅចូលរួមចំណែកដល់ការកសាងមូលធនមនុស្ស…

  • សម្ដេចតេជោ រំលឹកដល់រាជរដ្ឋាភិបាល កុំចរចាទ្វេភាគីជាមួយថៃលើបញ្ហាសមុទ្រ និងណែនាំឱ្យដើរត្រង់ទៅរកយន្តការច្បាប់សមុទ្រ ឆ្នាំ១៩៨២

    សម្ដេចតេជោ រំលឹកដល់រាជរដ្ឋាភិបាល កុំចរចាទ្វេភាគីជាមួយថៃលើបញ្ហាសមុទ្រ និងណែនាំឱ្យដើរត្រង់ទៅរកយន្តការច្បាប់សមុទ្រ ឆ្នាំ១៩៨២

    ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានរំលឹកដល់រាជរដ្ឋាភិបាល សូមកុំបើកការចរចាទ្វេភាគីណាមួយ ជាមួយថៃ លើបញ្ហាសមុទ្រ និងណែនាំឱ្យដើរត្រង់ ទៅរកយន្តការច្បាប់សមុទ្រ ឆ្នាំ១៩៨២ ។ តាមរយៈបណ្ដាញសង្គមនារសៀលថ្ងៃទី១២មេសានេះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី បានសរសេរថា កាលពីថ្ងៃទី១១ ឧសភា ២០២៦ មានការចុះផ្សាយ ដោយសារព័ត៌មានថៃ ថា លោករដ្ឋមន្ត្រីការបរទេសថៃ បាននិយាយថា (ក្រោមអនុសញ្ញាច្បាប់សមុទ្រ បន្ទាប់ពីលុបចោលអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០១ ត្រូវតែដំណើរការក្នុងក្របខ័ណ្ឌ នៃអនុសញ្ញាដែលមានច្រើនដំណាក់កាល ហើយវិធីសាស្ត្រចម្បង គួរតែជាការចរចារវាងភាគីទាំងពីរ ជាមុនសិន)។ សម្ដេចតេជោ បន្តថា ប្រសិនបើការចុះផ្សាយនេះ ជាសម្តីពិតរបស់ លោករដ្ឋមន្ត្រីការបរទេសថៃ មែននោះ ពាក្យថា (វិធីសាស្ត្រចម្បង គួរតែការចរចារវាងភាគីទាំងពីរជាមុនសិន) ពាក្យនេះ វាផ្ទុយស្រឡះជាមួយសកម្មភាព របស់ភាគីថៃ ដែលបានលុបចោល MOU 2001 ដោយឯកតោភាគី ដែលបានលុបចោលក្របខ័ណ្ឌ នៃការចរចាទ្វេភាគីរួចស្រេចទៅហើយ សម្រាប់ដែនសមុទ្រត្រួតស៊ីគ្នា ។ ក្នុងឋានៈជាប្រមុខរដ្ឋស្តីទី សម្ដេចតេជោ…

  • វ៉េណេស៊ុយអេឡា ថា មិនដែរគិតធ្វើជារដ្ឋទី៥១ របស់អាមេរិក

    វ៉េណេស៊ុយអេឡា ថា មិនដែរគិតធ្វើជារដ្ឋទី៥១ របស់អាមេរិក

    ការ៉ាកាស ៖ ប្រធានាធិបតីស្តីទី បានអះអាង កាលពីថ្ងៃចន្ទថា វ៉េណេស៊ុយអេឡា មិនដែរគិតចង់ក្លាយជារដ្ឋទី ៥១ របស់សហរដ្ឋអាមេរិកនោះឡើយ។ ការឆ្លើយតបនេះ បន្ទាប់ពីមានការសង្ស័យថា ប្រធានាធិបតីអាមេរិក លោក Donald Trump ចង់ស្នើធ្វើយ៉ាងដូច្នេះ ពោលគឺនៅក្រោយការចាប់ខ្លួន មេដឹកនាំប្រទេស គឺ លោក Nicolas Maduro ដល់រដ្ឋធានីការ៉ាកាស នៅពេលចាកចេញពីសវនាការ តុលាការយុត្តិធម៌អន្តរជាតិ នៅទីក្រុងឡាអេ លោកស្រី Delcy Rodriguez បញ្ជាក់ប្រាប់អ្នកសារព័ត៌មាន នៅពេលសួរនាំ ថា «រឿងនេះ នឹងមិនត្រូវបានពិចារណានោះទេ» ។ បើតាម AFP , ចាប់តាំងពីសហរដ្ឋអាមេរិក ចាប់ខ្លួន លោក Maduro កាលពីថ្ងៃទី ៣ ខែមករា មក លោក Trump បានអួតអាងពីការគ្រប់គ្រងប្រទេស តំបន់ Caribbean ដែលសម្បូរប្រេង មួយនេះ។ ចុងក្រោយនេះ មានសេចក្តីរាយការណ៍ថា…

  • កម្ពុជាទាត់ចោលការចោទប្រកាន់របស់ថៃរឿងរឹបអូសអាវុធពីជនជាតិចិនម្នាក់

    កម្ពុជាទាត់ចោលការចោទប្រកាន់របស់ថៃរឿងរឹបអូសអាវុធពីជនជាតិចិនម្នាក់

    អ្នកនាំពាក្យនគរបាលជាតិកម្ពុជា ប្រកាសទាត់ចោលការចោទប្រកាន់របស់ថៃ ពាក់ព័ន្ធករណីចាប់ខ្លួនជនជាតិចិនម្នាក់កាន់កាប់អាវុធខុសច្បាប់ និងប្រើប្រាស់លិខិតឆ្លងដែនខ្មែរ។ បុរសជនជាតិចិនម្នាក់ឆ្នាំត្រូវបានអាជ្ញាធរថៃចាប់ខ្លួននៅ​ខេត្តឈុនបុរី កាលពីថ្ងៃសុក្រទី៨ខែឧសភា ជាមួយ អាវុធខុសច្បាប់ជាច្រើប្រភេទ។ ថៃអះអាងថា ជនជាតិចិនរូបនេះមានកាន់លិខិតឆ្លងដែនកម្ពុជា ហើយព្យាយាមភ្ជាប់​កម្ពុជាជាមួយជនសង្ស័យរូបនេះ ដោយមិនបង្ហាញភស្តុតាងច្បាស់លាស់ឡើយ។ ពាក់ព័ន្ធនឹងបញ្ហានេះ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា នៅរសៀលថ្ងៃ អាទិត្យ ទី១០ ខែឧសភា បានប្រកាសទាត់ចោលទាំងស្រុងនូវការចោទប្រកាន់ទាំងនេះ ហើយបានបញ្ជាក់ថា ជនជាតិចិនដែលត្រូវបានចាប់ខ្លួននោះ មិនមានការពាក់ព័ន្ធជាមួយទីបញ្ជាការដ្ឋានអង្គរក្សរបស់សម្តេចនាយករដ្ឋមន្រ្តីឡើយ។ នៅលើគេហទំព័រផ្លូវការរបស់អគ្គស្នងការនគរបាលជាតិ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានសង្កត់ធ្ងន់ថា ព័ត៌មានដែលភាគីថៃបានផ្សព្វផ្សាយនោះ គឺជាការប្រឌិតឡើងដោយគ្មានមូលដ្ឋានច្បាស់លាស់ និងជាការចោទប្រកាន់តាមអំពើចិត្តក្នុងចេតនាទម្លាក់កំហុសមកលើកម្ពុជា។ លោកបានបញ្ជាក់ថា នេះគឺជាយុទ្ធសាស្ត្រប្រើប្រាស់ព័ត៌មានបំភាន់មតិអន្តរជាតិឱ្យមានការយល់ច្រឡំមកលើកម្ពុជាថា ជាប្រទេសដែលខ្វះសន្តិសុខ និងពោរពេញដោយភាពភ័យខ្លាច។ អ្នកនាំពាក្យដដែល​បានបញ្ជាក់បន្ថែមថា ការបញ្ចេញព័ត៌មានក្លែងក្លាយនេះ គឺជាទង្វើទុច្ចរិត ក្នុងគោលបំណងបំផ្លាញកិត្តិយសកម្ពុជា ក្នុងនាមជារដ្ឋអធិបតេយ្យ គោរពច្បាប់អន្តរជាតិ និងស្រឡាញ់សន្តិភាព។ លើសពីនេះ ឯកឧត្តមបានចាត់ទុកទង្វើដ៏ក្រអឺតក្រទមនេះថា មិនត្រឹមតែឆ្លុះបញ្ចាំងពីសារជាតិរើសអើង និងការប្រមាថមើលងាយមកលើជាតិសាសន៍ខ្មែរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឧបាយកលខ្មៅកខ្វក់ក្នុងបំណងបង្កើតលេស ដើម្បីពង្រីកទំនាស់រវាងប្រទេសទាំងពីរ ស្របតាមមហិច្ឆតាដ៏ខ្មៅងងឹតរបស់ពួកគេ៕ ទួន សុផល

  • សម្តេចតេជោ ហ៊ុន សែន លើកឡើងថា ពេលនិយាយអំពីអំបិល គេនឹកឃើញដល់ខេត្តកំពត និងកែប

    សម្តេចតេជោ ហ៊ុន សែន លើកឡើងថា ពេលនិយាយអំពីអំបិល គេនឹកឃើញដល់ខេត្តកំពត និងកែប

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកឡើងថា អ្វីដែលខេត្តកំពត និងខេត្តកែបមានតែខេត្តដទៃគ្មាននោះ គឺ​អំបិល។ខេត្តកំពតមានសក្កានុពលលើការផលិតអំបិល និងខេត្តកែបមានមួយផ្នែកដែរ។ខេត្តទាំងពីរ​បានដើរតួសំខាន់ជួយផ្គត់ផ្គង់​ដល់​ខេត្តដទៃផ្សេងទៀត។ ដោយផ្តើមចេញពីចំណុចដែលខេត្តកំពត និងខេត្តកែបមាន ហើយរាជធានី ខេត្តដទៃពុំមាន គឺមូលដ្ឋានផលិតអំបិលធម្មជាតិ​នោះ សម្តេចតេជោ ហ៊ុន សែន បានណែនាំដល់អាជ្ញាធរខេត្តកំពត ឱ្យជំរុញផ្សព្វផ្សាយដល់អ្នកផលិតអំបិលទាំងអស់ ចូលរួម​ទទួល​ខុសត្រូវលើការកាត់បន្ថយជំងឺពកកលើប្រជាពលរដ្ឋ ខណៈបច្ចុប្បន្ន ការផលិតឈានដល់មានការផលិតអំបិល​ប្រភេទ​អំបិល​អ៊ីយ៉ូត ។ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងនៅក្នុងកម្មវិធីជំនួបជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តកំពត ខេត្តកែប នៅសាលាខេត្តកំពតកាលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ថា ខេត្តកំពត ដើរតួជាអ្នកផ្ពត់​ផ្គង់ផង ប៉ុន្តែក៏ដើរតួនាទីទទួលខុសត្រូវលើសុខុមាលភាពលើអ្នកទទួលទាន ឬអ្នកប្រើប្រាស់ទប់ស្កាត់ជំងឺផង ហើយក៏ត្រូវគិតគូរ​លើបញ្ហាចរាចរផ្គត់ផ្គង់ផងដែរ ។ នៅខេត្តកំពតមានផ្ទៃដីស្រែអំបិលចំនួនជាង ៣.៤៨៩ហិកតា ចែកជា ៦មណ្ឌល និង ១៧១ក្រុមផលិត មានកម្លាំងពលកម្មចំនួន ១,៤៧៤នាក់( ស្រី ៥៥៧ នាក់) ។ក្នុងរយៈពេល ៤ខែ…

  • ប្រជាពលរដ្ឋខ្មែរចង់ភ្ជាប់លក្ខខណ្ឌបើកច្រកព្រំដែនជាមួយការដកទ័ពថៃពីដីខ្មែរ

    ប្រជាពលរដ្ឋខ្មែរចង់ភ្ជាប់លក្ខខណ្ឌបើកច្រកព្រំដែនជាមួយការដកទ័ពថៃពីដីខ្មែរ

    ប្រទេសថៃ ដែលធ្លាប់តែគំរាមកំហែងប្រើកម្លាំងលើកម្ពុជា សូម្បីតែរឿងបាត់ទង់ជាតិមួយមិនទាន់ទាំងដឹងមូលហេតុពិតផងនោះ ពេលនេះបានបន្ទន់ឥរិយាបទយ៉ាងខ្លាំង ជាពិសេសក្រោយជំនួបត្រីភាគីនៅទីក្រុង​សេប៊ូ ប្រទេសហ្វីលីពីន។ ក្នុងជំនួបនោះ នាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរបានប្តេជ្ញាប្រឹងប្រែងស្តារទំនាក់ទំនងទ្វេភាគីឡើងវិញ។ ការផ្លាស់ប្តូរឥរិយាបទរបស់ថៃ កើតមានឡើងក្នុងពេលប្រទេសមួយនេះកំពុងជួបវិបត្តិខ្វះទីផ្សារលក់ផលិតផល ពិសេសផលិតផលកសិកម្មនៅរដូវប្រមូលផលនេះ ដោយសារការបិទព្រំដែនជាមួយកម្ពុជា ហើយអវត្តមានទេសចរ​កម្ពុជាក៏បានជះឥទ្ធិពលអាក្រក់ខ្លាំងដល់វិស័យជាច្រើននៅថៃ ជាពិសេសសុខាភិបាល ទេសចរណ៍ និងកសិកម្ម។​​ នៅលើបណ្តាញសង្គម ប្រជាជនខ្មែរជាច្រើន ដែលពេលនេះកំពុងធ្វើពហិការផលិតផលថៃ យល់ឃើញថា គោលបំណងពិតរបស់ថៃ គឺព្យាយាមស្វែងរកទីផ្សារលក់ផលិតផល ដើម្បីស្រោចស្រង់សេដ្ឋកិច្ចរបស់ខ្លួន ហើយបានសំណូមពរថា ការបើកច្រកព្រំដែនគួរធ្វើឡើងតែល្គឹកណាកងទ័ពថៃដកចេញពីកម្ពុជាជាមុនសិន។ ​អ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនបានលើកឡើងស្រដៀងគ្នាថា ខ្មែរអាចរស់បានដោយគ្មានផលិតថៃ ហើយ​ការបើក​ច្រកព្រំដែនណាមួយត្រូវតែភ្ជាប់ជាមួយបញ្ហាអធិបតេយ្យភាពជាតិ។ ពួកគាត់បានបញ្ចេញមតិថា ប្រទេសថៃចាំបាច់ត្រូវបង្ហាញភាពស្មោះត្រង់តាមរយៈការដកកងទ័ព និងប្រគល់ទឹកដីដែលខ្លួនកំពុងកាន់កាប់ដោយខុសច្បាប់មកឱ្យកម្ពុជាវិញ។ ​ ដូចពលរដ្ឋជាច្រើនទៀតដែរ អ្នកស្រី ជា ផេចគីម នៅខេត្តកំពង់ឆ្នាំង យល់ថា បើមិនធ្វើបែបនេះទេ ការបើកព្រំដែននឹងផ្ដល់ផលចំណេញទៅខាងភាគីថៃច្រើនជាងកម្ពុជា ព្រោះថា នៅពេលច្រកព្រំដែនត្រូវបានបើកឱ្យដំណើរការពេញលេញ នោះផលិតផល និងទំនិញពីប្រទេសថៃនឹងហូរចូលមកកាន់ទីផ្សារកម្ពុជាយ៉ាងគំហុក។ អ្នកជំនាញភូមិសាស្ត្រនយោបាយកម្ពុជា លោកបណ្ឌិត យង់ ពៅ បានផ្តល់ទស្សនៈស្រដៀងគ្នាថា ការបើកច្រកព្រំដែនឡើងវិញអាចសម្រេចទៅបាន លុះត្រាតែភាគីថៃយល់ព្រមដកទ័ព រុះរើរបងបន្លាលួស និងទូកុងធឺន័រចេញពីទឹកដីកម្ពុជាជាមុនសិន។ លោកបណ្ឌិតបានសង្កត់ធ្ងន់ថា ការអនុវត្តឱ្យបានពេញលេញនូវខ្លឹមសារនៃសេចក្តីប្រកាសរួម…