Category: ព័ត៌មានជាតិ

  • អាជ្ញាធរជាតិអប្សរាបញ្ចប់ការងារសង្គ្រោះបន្ទាន់ប្រាសាទបក្សីចាំក្រុង

    អាជ្ញាធរជាតិអប្សរាបញ្ចប់ការងារសង្គ្រោះបន្ទាន់ប្រាសាទបក្សីចាំក្រុង

    ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា បានបញ្ចប់ការងារសង្រ្គោះបន្ទាន់ប្រាសាទបក្សីចាំក្រុង ដែលរកកលនឹងរលំបាក់កាលពីខែតុលា ឆ្នាំ២០២៥ ដែលជាប្រាសាទស្កឹមស្កៃមួយនៅក្នុងតំបន់រមណីយដ្ឋានអង្គរ។ គម្រោងសង្គ្រោះបន្ទាន់ ដោយការងារទល់ទ្រនិងជួសជុលពង្រឹងឡើងវិញទាំងស្រុង នៃប្រាសាទបក្សីចាំក្រុង បានបញ្ចប់រួចរាល់ជាស្ថាពរហើយ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦នេះ។ លោក ពុទ្ធ សុទ្ធ ប្រធានគម្រោងបានលើកឡើងថា ក្រុមការងាររបស់លោកបានជួសជុល និងពង្រឹងចំណុចហានិភ័យខ្ពស់នៃប្រាសាទនេះរួចរាល់ហើយ ដោយរំពឹងថា ប្រាសាទដ៏ទាក់ទាញមួយនេះនឹងឈររឹងមាំតទៅមុខរាប់រយឆ្នាំទៀត។ តាមការបញ្ជាក់ពីអ្នកជំនាញ ចំណុចដែលប្រឈមខ្លាំងរួមមាន ផ្នែកដំបូលដែល ដោយសារ ឥដ្ឋពុកផុយ និងមានថ្មជ្រុះធ្លាក់ចំនួន២លើកនៅអំឡុងខែវស្សាឆ្នាំទៅមិញ និងផ្នែកជញ្ជាំងខាងក្នុងនៃកំពូល។ ចំណុចហានិភ័យទាំងនេះ ត្រូវបានក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ជួយសង្រ្គោះបានជោគជ័យ តាមរយៈការទល់ទ្រ ការជួសជុលយកឥដ្ឋពុកផុយចេញដាក់ជំនួសឥដ្ឋថ្មី រៀបបំពេញឥដ្ឋឡើងវិញតាមរចនាសម្ពន្ធពីខាងក្នុងនៃកំពូលឱ្យយមានរូបរាងដើមដើម្បីទប់លំនឹងជញ្ជាំងដែលនៅសល់ និងមានការបិទបាយអពង្រឹងបន្ថែមជាដើម។ ក្រៅពីជួសជុលផ្នែកដំបូល និងជញ្ជាំងខាងក្នុង ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា ក៏បានសម្រេចលុបរណ្តៅដីនៅច្រកខាងមុខប្រាសាទ ដែលឯកសារបានបញ្ជាក់ថា ជារណ្តៅកំណាយនៅសម័យបារាំងអំឡុងឆ្នាំ ១៩៥១។ ការងារនេះ ដើម្បីការពារគ្រឹះប្រាសាទផង និងលើកសោភ័ណភាពជុំវិញបរិវេណប្រាសាទផង។ ចំពោះរន្ទាវិញ ក្រុមការងារនៅរក្សាមួយរយៈសិន ដើម្បីតាមដាន ពិនិត្យបាយអ និងថ្មដែលប្រេះស្រាំ ដែលធានាពីភាពធន់ និងជាប់យូរអង្វែង។ លោក ពុទ្ធ សុទ្ធ បានបង្ហាញមោទនភាពជាខ្លាំងក្នុងនាមជាអ្នកជំនាញខ្មែរសុទ្ធសាធ…

  • រដ្ឋសភាកំណត់យកថ្ងៃទី១២ ឧសភា បើកសម័យប្រជុំវិសាមញ្ញ ដើម្បីអនុម័តច្បាប់ “កាតព្វកិច្ចយោធា” និងការធានាទូទាត់ថាមពលអគ្គិសនី

    រដ្ឋសភាកំណត់យកថ្ងៃទី១២ ឧសភា បើកសម័យប្រជុំវិសាមញ្ញ ដើម្បីអនុម័តច្បាប់ “កាតព្វកិច្ចយោធា” និងការធានាទូទាត់ថាមពលអគ្គិសនី

    ភ្នំពេញ៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានសម្រេចកំណត់យកថ្ងៃអង្គារ ទី១២ ខែឧសភា ខាងមុខនេះ ដើម្បីបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ក្នុងគោលបំណងពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់សំខាន់ៗចំនួនពីរ។ សេចក្តីព្រាងច្បាប់ដែលនឹងត្រូវដាក់ឆ្លងក្នុងសម័យប្រជុំវិសាមញ្ញនោះ រួមមាន៖ ទី១. សេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធា និង ទី២. សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលជូនក្រុមហ៊ុនអគ្គិសនីវៀតណាម។ មុនឈានដល់ការកំណត់កាលបរិច្ឆេទនៃកិច្ចប្រជុំពេញអង្គនេះ អន្តរគណៈកម្មការជំនាញរដ្ឋសភាបានធ្វើការយ៉ាងម៉ត់ចត់ជាមួយតំណាងរាជរដ្ឋាភិបាល។ កាលពីថ្ងៃទី៤ ខែឧសភា កន្លងទៅ អន្តរគណៈកម្មការរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការទី៤ បានពិភាក្សាលម្អិតជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។ ខ្លឹមសារសំខាន់នៃសេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធា បានចែងថា៖ ទន្ទឹមនឹងវិស័យការពារជាតិ វិស័យថាមពលក៏ជាអាទិភាពចម្បងផងដែរ។ កាលពីថ្ងៃទី៦ ខែឧសភាគណៈកម្មការទី២ និងទី៩ នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម…

  • កូរ៉េខាងជើង ត្រៀមពង្រាយកាំភ្លើងធំស៊េរីថ្មី នៅព្រំដែន

    កូរ៉េខាងជើង ត្រៀមពង្រាយកាំភ្លើងធំស៊េរីថ្មី នៅព្រំដែន

    ព្យុងយ៉ាង ៖ កូរ៉េខាងជើងនឹងដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅតាមបណ្តោយព្រំដែន ជាមួយកូរ៉េខាងត្បូង នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃសុក្រនេះ។ ប្រភពបន្តថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានធ្វើទស្សនកិច្ចទៅកាន់រោងចក្រផលិតអាវុធមួយ ក្នុងសប្ដាហ៍នេះ ដើម្បី ត្រួតពិនិត្យការផលិតប្រព័ន្ធកាំភ្លើងធំកាណុង ១៥៥មីលីម៉ែត្រស៊េរីថ្មី ដែលអាចបាញ់បានរយៈចម្ងាយ ៦០គីឡូម៉ែត្រ។ លោក គីម ជុងអ៊ុន បាននិយាយថា កាំភ្លើងធំស៊េរីថ្មី នឹងធ្វើឱ្យមានការប្រែប្រួលយ៉ាងខ្លាំង ហើយផ្ដល់អត្ថប្រយោជន៍ដល់ប្រតិបត្តិការជើងគោករបស់កងទ័ពកូរ៉េខាងជើង។ ការប្រកាសដាក់ពង្រាយកាំភ្លើងធំថ្មីៗនេះ ធ្វើឡើង បន្ទាប់ពីមានសេចក្តីរាយការណ៍ថា កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោង របស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់ នៅរយៈពេល ៣ ខែដំបូង នៃឆ្នាំ២០២៦នេះ។ ក្រៅពីនេះ, ក៏មានសេចក្តីរាយការណ៍ថា កូរ៉េខាងជើង​ក៏បានបាញ់សាកល្បងមីស៊ីលនាំផ្លូវយុទ្ធសាស្ត្រ ចេញពីនាវាពិឃាតថ្មីរបស់ខ្លួន កាលពីថ្ងៃទី១០ ខែមីនា ផងដែរ។ សកម្មភាពយោធារបស់កូរ៉េខាងជើង កើតមានឡើង ចំពេលដែលពីកូរ៉េខាងត្បូង បោះដៃចង់ស្វែងរកសន្តិភាព តែ ទីក្រុងព្យុងយ៉ាង នៅតែប្រកាន់ជំហរដាច់ខាត…

  • កម្ពុជា-ថៃ ចាប់ផ្តើមស្តារទំនុកចិត្ត និងទំនាក់ទំនងជាមួយគ្នាឡើងវិញ

    កម្ពុជា-ថៃ ចាប់ផ្តើមស្តារទំនុកចិត្ត និងទំនាក់ទំនងជាមួយគ្នាឡើងវិញ

    បន្ទាប់ពីជំនួបលើកចុងក្រោយនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី នាយករដ្ឋមន្រ្តីកម្ពុជា និងសមភាគីថៃ បានជួបគ្នាជាថ្មីម្តងទៀតកាលពីថ្ងៃទី៧ឧសភា នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន ដោយមានការចូលរួមសម្របសម្រួលពីលោកប្រធានាធិបតីហ្វីលីពីន ដើម្បីពិភាក្សាគ្នាពីអំពីការស្តារសន្តិភាព និងទំនាក់ទំនងកម្ពុជា-ថៃឡើងវិញ។ នៅក្រោយកិច្ចប្រជុំត្រីភាគីនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ប្រទេសទាំងពីរបានឯកភាពគ្នាលើចំណុចមួយចំនួន ដើម្បីបន្ធូរបន្ថយភាពតានតឹង កសាងទំនុកចិត្ត និងស្តារសន្តិភាពយូរអង្វែង ក្នុងនោះការចាប់ផ្តើមដំណើរការយន្តការទ្វេភាគីដែលមានស្រាប់ឡើងវិញ រួមមាន គណៈកម្មការព្រំដែនរួម (JBC) គណៈកម្មាធិការព្រំដែនទូទៅ (GBC) និងគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគិ (RBC)។ រដ្ឋមន្រ្តីការបរទេសនៃប្រទេសទាំង២ក៏ត្រូវចាប់ផ្តើមធ្វើការទំនាក់ទំនងផ្ទាល់ជាមួយគ្នាឡើងវិញផងដែរ។ ជាមួយគ្នានេះ សម្តេចបវរធិបតីបានបញ្ជាក់សារជាថ្មីពីការគាំទ្ររបស់កម្ពុជា ចំពោះបេសកកម្មរបស់ក្រុមសង្កេតការណ៍អាស៊ាន (AOT) និងស្វាគមន៍ការទទួលបន្ទុកដឹកនាំយន្តការនេះរបស់ហ្វីលីពីន បន្តពីម៉ាឡេស៊ី។ សម្តេចបានមានប្រសាសន៍ថា កម្ពុជាបានផ្តល់កិច្ចសហប្រតិបត្តិការពេញលេញ និងអំពាវនាវឱ្យពង្រឹងតួនាទីរបស់ AOT ក្នុងការផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ និងវិធានការទាំងអស់ដែលបានឯកភាពគ្នា។ សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា បានសង្កត់ធ្ងន់ថា ខ្សែព្រំដែនមិនអាចត្រូវបានកែប្រែ ឬកំណត់ដោយការប្រើកម្លាំងបានឡើយ ហើយបានអំពាវនាវជាថ្មីឱ្យប្រទេសថៃអនុវត្តឲ្យបានពេលលេញនូវសេចក្តីថ្លែងការណ៍រួមចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ជាពិសេសត្រង់ចំណុចពាក់ព័ន្ធការចាប់ផ្តើមការងារខ័ណ្ឌសីមា និងបោះបង្គោលព្រំដែន។ សម្តេចធិបតី ហ៊ុន ម៉ាណែត…

  • នាវាមុជទឹកនុយក្លេអ៊ែរបំពាក់មីស៊ីលបាលីស្ទិកទម្ងន់ជិត ២១,០០០ តោនរបស់អាមេរិក នឹងបង្ហាញខ្លួននៅឆ្នាំ ២០២៨

    នាវាមុជទឹកនុយក្លេអ៊ែរបំពាក់មីស៊ីលបាលីស្ទិកទម្ងន់ជិត ២១,០០០ តោនរបស់អាមេរិក នឹងបង្ហាញខ្លួននៅឆ្នាំ ២០២៨

    វ៉ាស៊ីនតោន ៖ នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរបំពាក់មីស៊ីលបាលីស្ទិកប្រភេទ USS District of Columbia ឬ SBN-826 ដំបូងបង្អស់របស់កងទ័ពជើងទឹកអាមេរិក មានទម្ងន់ជិត ២១,០០០ តោន នឹងបង្ហាញខ្លួននៅឆ្នាំ ២០២៨ ខណៈក្រុមអ្នកផលិតហៅវាថា ជានាវាមុជទឹកស្ងាត់បំផុត និងសាហាវបំផុតដែលមិនធ្លាប់មានពីមុនមក ។ នាវាមុជទឹក SBN-826 មានទម្ងន់សរុបប្រហែល ២០,៨១០ តោននេះ ផលិតដោយក្រុមហ៊ុន General Dynamics Electric Boat ។ វាមានដងខ្លួនប្រវែងប្រហែល ១៧០ ម៉ែត្រ, ទទឹងប្រវែងប្រហែល ១៣ ម៉ែត្រ និងអាចដឹកក្រុមនាវិកប្រមាណ ១៥៥ នាក់ ។ ដំណើរការដោយម៉ាស៊ីនរ៉េអាក់ទ័រ S1B, នាវាមុជទឹកប្រភេទនេះ មានសមត្ថភាពផ្ទុកគ្រាប់មីស៊ីលផ្លោងផ្លោងប្រភេទ Trident II D5 ដល់ទៅ ១៦ គ្រាប់ ហើយត្រូវបានរំពឹងថា នឹងមានអាយុកាលបម្រើសេវាកម្មរហូតដល់ ៤២ ឆ្នាំ ។…

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងនិយ័តករទូរគមនាគមន៍កម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ក្របខ័ណ្ឌគោលនយោបាយនិងបទប្បញ្ញត្តិនៃខ្សែកាបក្រោមបាតសមុទ្រនៅប្រទេសកម្ពុជា”

    ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងនិយ័តករទូរគមនាគមន៍កម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ក្របខ័ណ្ឌគោលនយោបាយនិងបទប្បញ្ញត្តិនៃខ្សែកាបក្រោមបាតសមុទ្រនៅប្រទេសកម្ពុជា”

    ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និងនិយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ក្របខ័ណ្ឌគោលនយោបាយនិងបទប្បញ្ញត្តិនៃខ្សែកាបក្រោមបាតសមុទ្រនៅប្រទេសកម្ពុជា” សម្រាប់មន្រ្តីច្បាប់ និងមន្រ្តីបច្ចេកទេសនៃ ក.ប.ទ. និង ន.ទ.ក. សរុបចំនួន ២៥ នាក់។ វគ្គបណ្តុបណ្តាលនេះធ្វើឡើងនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ ដោយមានការចូលរួមពីឯកឧត្តម គង់ ផល្លៈ រដ្ឋលេខាធិការ នៃ ក.ប.ទ. និង លោកស្រី Stephanie Chow លេខាទី១ ផ្នែកនយោបាយ នៃស្ថានទូតអូស្ត្រាលីប្រចាំប្រទេសកម្ពុជា នៅសណ្ឋារគារ Hyatt Regency Phnom Penh។ វគ្គបណ្តុះបណ្តាលនេះជាផ្នែកមួយនៃគម្រាងភាពជាដៃគូសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ (Partnership for Infrastructure) ក្រោមជំនួយរបស់រដ្ឋាភិបាលអូស្ត្រាលី។ ថ្លែងក្នុងកម្មវិធីបើកវគ្គបណ្តុះបណ្តាលនេះ ឯកឧត្តម គង់ ផល្លៈ បានមានប្រសាសន៍ថា ខ្សែកាបក្រោមបាតសមុទ្រគឺជា“ឆ្អឹងខ្នង”នៃសេដ្ឋកិច្ចឌីជីថល និងជាហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់សម្រាប់ដឹកជញ្ជូនទិន្នន័យ ព្រមទាំងតភ្ជាប់អាជីវកម្មនិងប្រជាពលរដ្ឋកម្ពុជាជាមួយពិភពលោក។ ការកសាងប្រព័ន្ធតភ្ជាប់ជាតិឱ្យបានពេញលេញ ដោយគិតចាប់តាំងពីខ្សែកាបក្រោមបាតសមុទ្រទៅផ្កាយរណបនៅលំហអវកាសគឺជាចក្ខុវិស័យវែងឆ្ងាយរបស់ ក.ប.ទ. ក្រោមការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត។…

  • កម្ពុជា-ថៃ អាចជួបពិភាក្សាបញ្ហាព្រំដែននៅហ្វីលីពីន ក្រោមការសម្របសម្រួលពីប្រធានអាស៊ាន

    កម្ពុជា-ថៃ អាចជួបពិភាក្សាបញ្ហាព្រំដែននៅហ្វីលីពីន ក្រោមការសម្របសម្រួលពីប្រធានអាស៊ាន

    ​កិច្ចប្រជុំត្រីភាគីរវាងកម្ពុជា ថៃ និងហ្វីលីពីន ដើម្បីស្វែងរកច្រកចេញនៃជម្លោះព្រំដែន ត្រូវបានគេរំពឹងថាអាចនឹងកើតមានឡើងនៅមុនការបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ នៅប្រទេសហ្វីលីពីន។ ជំនួបដ៏មានសារៈសំខាន់នេះ គ្រោងធ្វើឡើងក្រោមការសម្របសម្រួលដោយផ្ទាល់ពីសំណាក់ភាគីហ្វីលីពីន ក្នុងនាមជាម្ចាស់ផ្ទះ និងជាប្រធានអាស៊ានប្តូរវេន ដើម្បីបន្ធូរបន្ថយភាពតានតឹង និងស្វែងរកដំណោះស្រាយរួមរវាងប្រទេសជិតខាងទាំងពីរ។ ឯកឧត្តម ចាន់ រតនា អ្នកនាំពាក្យស្តីទីក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន AMS នៅព្រឹកថ្ងៃពុធនេះថា ជំនួបរវាងភាគីកម្ពុជា និងថៃ មិនទាន់ត្រូវបានបញ្ជាក់ជាផ្លូវការនៅឡើយ។ ប៉ុន្តែក្រោមការសម្រួលពីភាគីហ្វីលីពីន ជាម្ចាស់ផ្ទះ ឯកឧត្តមបញ្ជាក់ថា ទំនងជាជំនួបនេះ អាចកើតឡើងនៅមុនកិច្ចប្រជុំកំពូលអាស៊ាន។ ទាក់ទងនឹងបញ្ហានេះ លោក ស៊ីហាសាក់ ភួងកេតកែវ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសថៃ បានលើកឡើងតាមបណ្តាញផ្សព្វផ្សាយថៃកាលពីថ្ងៃទី៤ ខែឧសភា ថា ប្រទេសថៃ កំពុងរង់ចាំការឆ្លើយតបពីកម្ពុជា ចំពោះកិច្ចពិភាក្សាត្រីភាគី ថៃ-កម្ពុជា-ហ្វីលីពីន។ ទោះយ៉ាងណា អ្នកនាំពាក្យស្តីទីក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា គិតមកដល់ថ្ងៃពុធនេះ កម្ពុជា មិនទាន់ទទួលបានលិខិតផ្លូវការណាមួយពីភាគីថៃឡើយ។ តបតាមការអញ្ជើញរបស់ប្រធានាធិបតីហ្វីលីពីន ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨…

  • កម្ពុជាប្រកាសប្រើប្រាស់យន្តការច្បាប់សមុទ្រអន្តរជាតិ បន្ទាប់ពីថៃដកខ្លួនចេញពី MOU 2001

    កម្ពុជាប្រកាសប្រើប្រាស់យន្តការច្បាប់សមុទ្រអន្តរជាតិ បន្ទាប់ពីថៃដកខ្លួនចេញពី MOU 2001

    បន្ទាប់ពីថៃសម្រេចចិត្តជាផ្លូវការដកខ្លួនជាឯកតោភាគីចេញពីអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ ឬដែលថៃហៅថា MOU 44 រាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញជំហរក្នុងការស្វែងរកដំណោះស្រាយបញ្ហាដែនសមុទ្រត្រួតស៊ីគ្នា ដោយសន្តិវិធី និងផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិ ។ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានបង្ហោះសារនៅលើផេកផ្លូវការកាលពីថ្ងៃអង្គារថា អស់រយៈពេលជាង ២៥ឆ្នាំមកនេះ MOU 2001 គឺជាក្របខណ្ឌទ្វេភាគីតែមួយគត់ដែលប្រទេសទាំងពីរបានឯកភាពគ្នា ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រត្រួតគ្នា ប្រកបដោយស្មារតីសហប្រតិបត្តិការ និងសុច្ឆន្ទៈ។ សម្តេចធិបតី បញ្ជាក់ថា កម្ពុជាសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់ភាគីថៃ ដែលបាន បោះបង់ចោលយន្តការដែលបានប្រើប្រាស់ជាង ២ទស្សវត្សរ៍មកនេះ។ កន្លងមកកម្ពុជាតែងតែផ្តល់តម្លៃ និងផ្តល់លទ្ធភាពដល់យន្តការនេះជានិច្ច។ សម្តេចបានសង្កត់ធ្ងន់ថា ក្នុងនាមជារដ្ឋដែលគោរព និងប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ កម្ពុជាពុំមានជម្រើសអ្វីក្រៅពីការងាកទៅរកច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) នោះឡើយ។ ចំណុចដ៏សំខាន់បំផុតនៃជំហររបស់កម្ពុជានាពេលនេះ គឺការត្រៀមប្រើប្រាស់យន្តការ «ការផ្សះផ្សាដោយចាប់បង្ខំ» ឬ Compulsory Conciliation ដែលមានចែងក្រោមអនុសញ្ញា UNCLOS ដើម្បីជួយទៅដល់រដ្ឋភាគី ដោះស្រាយជម្លោះសមុទ្រដោយសន្តិវិធី។ សម្តេចធិបតីមានប្រសាសន៍ថា ការសម្រេចចិត្តរបស់កម្ពុជា គឺឆ្លុះបញ្ចាំងឱ្យឃើញអំពីសេចក្តីសង្ឃឹមដ៏ស្មោះត្រង់របស់កម្ពុជា ក្នុងការរកដំណោះស្រាយជាមួយថៃ ដោយយុត្តិធម៌ យូរអង្វែង ហើយស្របទៅតាមច្បាប់អន្តរជាតិ ដែលនឹងអនុញ្ញាតឱ្យប្រជាជននៃប្រទេសទាំង២រស់នៅជាមួយគ្នាដោយសន្តិភាព ស្ថិរភាព និងសេចក្តីសុខ។…

  • ប្រមុខរដ្ឋស្តីទីប្រកាសគាំទ្រនូវគោលជំហររាជរដ្ឋាភិបាល លើដំណោះស្រាយ ស្តីពីតំបន់សមុទ្រត្រួតស៊ីគ្នា រវាងកម្ពុជា ថៃ

    ប្រមុខរដ្ឋស្តីទីប្រកាសគាំទ្រនូវគោលជំហររាជរដ្ឋាភិបាល លើដំណោះស្រាយ ស្តីពីតំបន់សមុទ្រត្រួតស៊ីគ្នា រវាងកម្ពុជា ថៃ

    ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា សូមគាំទ្រយ៉ាងពេញទំហឹងនៅគោលជំហររាជរដ្ឋាភិបាល លើដំណោះស្រាយស្តីពីតំបន់សមុទ្រត្រួតស៊ីគ្នារវាងកម្ពុជា ថៃ ក្រោយពេលភាគីថៃលុបចោល MOU 2001 ជាឯកតោភាគី។ មិនត្រូវបង្កើតយន្តការទ្វេភាគីជំនួសយន្តការ MOU 2001 នោះឡើយ គឺដំណើរឆ្ពោះទៅតាមយន្តការច្បាប់សមុទ្រឆ្នាំ១៩៨២ តែម្តង ទើបអាចដោះស្រាយដោយមានភាគីទី៣ ចូលរួមរកយុត្តិធម៌ដូចដែលនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងកាលពីម្សិលមិញ។ តាមរយៈសារលើបណ្ដាញសង្គមហ្វេសប៊យផ្លូវការ នាព្រឹកថ្ងៃទី៦ មេសានេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សម្រាប់ខ្ញុំ ដែលបានធ្វើកិច្ចការនេះតាំងពីអតីតនាយករដ្ឋមន្ត្រី ឆាត ឆៃឈុនហាវ៉ាន់ ឆ្នាំ១៩៨៩ ដល់ ១៩៩០ និងបន្តមកចុះហត្ថលេខាលើ MOU ២០០១ ខ្ញុំពិតជាសោកស្តាយនូវការលុបចោលជាឯកតោភាគីពីសំណាក់ភាគីថៃ ក្រោមហេតុផល (គ្មានវឌ្ឍនភាព) ។ សម្ដេចតេជោ បន្តថា ខ្ញុំគួរតែបំភ្លឺថា គ្មានវឌ្ឍនភាពដោយសារអ្វី? ភាគីថៃ ខ្លួនឯងដឹងច្បាស់ជាងនរណាទាំងអស់ តើថៃដូរនាយករដ្ឋមន្ត្រីប៉ុន្មានហើយក្រោយរដ្ឋប្រហារទម្លាក់អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា ឆ្នាំ២០០៦? កម្ពុជាធ្វើដំណើរដោយនាយករដ្ឋមន្ត្រី…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ​នឹងអញ្ជើញចូលរួមកិច្ចប្រជុំ​កំពូលអាស៊ាន លើកទី៤៨ នៅកោះសេប៊ូ សាធារណរដ្ឋហ្វីលីពីន ចាប់ពីថ្ងៃទី៧-៨ ខែឧសភា

    សម្តេចធិបតី ហ៊ុន ម៉ាណែត ​នឹងអញ្ជើញចូលរួមកិច្ចប្រជុំ​កំពូលអាស៊ាន លើកទី៤៨ នៅកោះសេប៊ូ សាធារណរដ្ឋហ្វីលីពីន ចាប់ពីថ្ងៃទី៧-៨ ខែឧសភា

    ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ នៅកោះសេប៊ូ សាធារណរដ្ឋហ្វីលីពីន តបតាមការអញ្ជើញរបស់ឯកឧត្តម ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន និងជាប្រធានអាស៊ាន ឆ្នាំ២០២៦ ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលទទួលបាននៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ បានបញ្ជាក់ថា អញ្ជើញអមដំណើរ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមមាន ឧបនាយរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រួមជាមួយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ព្រមទាំងតំណាងធុរកិច្ច មកពីសភាពាណិជ្ជកម្មកម្ពុជា និងសមាគមឧកញ៉ាកម្ពុជា ផងដែរ ។ ក្រោមមូលបទ «ដំណើរឆ្ពោះទៅកាន់អនាគតរួមគ្នា» កិច្ចប្រជុំកំពូល…