Category: ព័ត៌មានជាតិ

  • កម្ពុជាប្រាប់ ADB ពីការប្រឹងប្រែងអភិវឌ្ឍថាមពលស្អាត ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រេងឥន្ធនៈ​

    កម្ពុជាប្រាប់ ADB ពីការប្រឹងប្រែងអភិវឌ្ឍថាមពលស្អាត ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រេងឥន្ធនៈ​

    ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានគូសបញ្ជាក់ថា ការធានាសន្តិសុខថាមពលមិនមែនគ្រាន់តែជាបញ្ហាបច្ចេកទេស ឬបញ្ហាវិនិយោគប៉ុណ្ណោះទេ ប៉ុន្តែជាបញ្ហាសេដ្ឋកិច្ច សង្គម និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ជាពិសេសសហគ្រាសធុនតូចនិងមធ្យម (SME) វិស័យកសិកម្ម វិស័យកាត់ដេរ អ្នកបើកបររ៉ឺម៉កកង់បី និងគ្រួសារងាយរងគ្រោះ ដែលទទួលរងផលប៉ះពាល់ដោយផ្ទាល់ពីការប្រែប្រួលតម្លៃប្រេង និងថាមពល។ ការលើកឡើងនេះធ្វើឡើងក្នុងសុន្ទរកថាគន្លឹះរបស់ឯកឧត្តមក្នុងវេទិកាអន្តរជាតិស្តីពីសន្តិសុខថាមពល និងអន្តរកាលថាមពលប្រកបដោយចីរភាព ដែលធ្វើឡើងនៅថ្ងៃទី១១មិថុនា នៅទីស្នាក់ការកណ្តាលធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា កម្ពុជាគឺជាប្រទេសដែលងាយរងផលប៉ះពាល់ពីការកើនឡើងតម្លៃប្រេងនៅលើទីផ្សារពិភពលោក ដោយសារតែវិស័យសំខាន់ៗនៃសេដ្ឋកិច្ចជាតិនៅតែពឹងផ្អែកលើថាមពលនាំចូល។ វិស័យកសិកម្មដែលប្រើកម្លាំងពលកម្មមួយភាគបីនៃកម្លាំងពលកម្មសរុបរបស់កម្ពុជា ពឹងផ្អែកយ៉ាងខ្លាំងលើជីកសិកម្មនាំចូល ខណៈឧស្សាហកម្មកាត់ដេរ និងវាយនភណ្ឌ និងវិស័យទេសចរណ៍ ដែលជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ ក៏ទទួលរងឥទ្ធិពលពីការប្រែប្រួលតម្លៃថាមពលផងដែរ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមទាំងនេះ រាជរដ្ឋាភិបាលកម្ពុជាកំពុងជំរុញការធ្វើពិពិធកម្មប្រភពថាមពល និងការវិនិយោគលើថាមពលស្អាត។ បច្ចុប្បន្ន អគ្គិសនីជាង ៦០ភាគរយរបស់កម្ពុជា ផលិតចេញពីប្រភពថាមពលស្អាត និងកកើតឡើងវិញ ហើយរាជរដ្ឋាភិបាលកំណត់គោលដៅបង្កើនសមាមាត្រនេះឱ្យដល់ ៧០ភាគរយនៅឆ្នាំ២០៣០។ ជាមួយគ្នានេះ កម្ពុជាក៏កំពុងអភិវឌ្ឍគម្រោងស្តុកថាមពល និងប្រព័ន្ធបណ្តាញអគ្គិសនីទំនើប ដើម្បីធានាថាអគ្គិសនីមានស្ថិរភាព តម្លៃសមរម្យ និងអាចឆ្លើយតបនឹងតម្រូវការដែលកំពុងកើនឡើង។ ក្នុងចំណោមវិធានការដែលផ្តោតលើប្រជាពលរដ្ឋដោយផ្ទាល់ ឯកឧត្តម កែវ រតនៈ បានលើកឡើងពីមូលនិធិហិរញ្ញប្បទានការប្រាក់ទាបសម្រាប់សហគ្រាសធុនតូច និងមធ្យម ដែលត្រូវបានបង្កើតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយ…

  • ក្រសួងពាណិជ្ជកម្ម ប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ «សហគ្រាសពាណិជ្ជកម្មកម្ពុជា (ស.ព.ក.) – Cambodia Trade Enterprise (CTE)»

    ក្រសួងពាណិជ្ជកម្ម ប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ «សហគ្រាសពាណិជ្ជកម្មកម្ពុជា (ស.ព.ក.) – Cambodia Trade Enterprise (CTE)»

    (ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម តំណាង លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ «សហគ្រាសពាណិជ្ជកម្មកម្ពុជា (ស.ព.ក.)» ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ អង្គទូតនានាប្រចាំព្រះរាជាណាចក្រកម្ពុជា អ្នកឧកញ៉ា ឧកញ៉ា ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនជាច្រើនរូប។ ថ្លែងក្នុងសុន្ទរកថាបើក ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលដ៏ល្អប្រសើរបស់ក្រុមហ៊ុនហ្គ្រីនត្រេដ រយៈពេលប្រមាណ ៣០ឆ្នាំកន្លងមក ក្នុងការរក្សាស្ថិរភាពសន្តិសុខស្បៀង និងការរក្សារលំនឹងទីផ្សារក្នុងគ្រាលំបាក (ដូចជាអំឡុងកូវីដ-១៩ និងពលរដ្ឋភៀសសឹក)។ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បន្តថា ការបង្កើត (ស.ព.ក. – CTE) គឺជាការឆ្លើយតបប្រកបដោយភាពបត់បែន និងទុករយៈពេលវែង ហើយការបង្កើតនេះ មិនមែនក្នុងគោលបំណងប្រកួតប្រជែង ឬជំនួសតួនាទីរបស់វិស័យឯកជននោះទេ ប៉ុន្តែ ស.ព.ក. – CTE នឹងដើរតួជា “ដៃគូយុទ្ធសាស្ត្រប្រកបដោយថាមវន្ត” ដើម្បីបើកផ្លូវទៅរកកាលានុវត្តភាពអាជីវកម្មថ្មីៗ…

  • UNAIDS អបអរសាទរ​កម្ពុជាចំពោះភាពជោគជ័យ នៃការសម្រេចបាននូវគោលដៅសកលមេរោគអេដស៍ ៩៥-៩៥-៩៥

    UNAIDS អបអរសាទរ​កម្ពុជាចំពោះភាពជោគជ័យ នៃការសម្រេចបាននូវគោលដៅសកលមេរោគអេដស៍ ៩៥-៩៥-៩៥

    នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Eamonn Murphy នាយកប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក, អឺរ៉ុបខាងកើត, និងអាស៊ីកណ្តាល​ នៃកម្មវិធី​សហប្រជាជាតិ​រួម​គ្នាស្តីពីមេរោគ​អេដស៍​/ជំងឺ​អេដស៍ (UNAIDS)  និង​សហការី​ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប, លោកនាយកប្រចាំតំបន់ បានសម្ដែងនូវការកោតសរសើរចំពោះការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះភាពជាអ្នកដឹកនាំដ៏រឹងមាំរបស់រាជរដ្ឋាភិបាលកម្ពុជានៅក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាការពង្រឹងវិស័យសុខាភិបាល។ ជាមួយគ្នានេះ, លោកនាយកប្រចាំតំបន់ ក៏បានសម្ដែងនូវការវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់ និង ភាពជាអ្នកដឹកនាំ​ របស់រាជរដ្ឋាភិបាលកម្ពុជា​ ក្នុងការលើកកម្ពស់សុខភាពសាធារណៈ ពិសេសការដាក់ចេញ​​ និងការអនុវត្តនូវក្របខណ្ឌគោលនយោបាយជាតិស្តីពីគាំពារសង្គម។ បន្ថែមពីនេះ, លោកនាយកប្រចាំតំបន់បានសម្ដែងនូវការអបអរសាទរដល់កម្ពុជាចំពោះភាពជោគជ័យ នៃការសម្រេចបាននូវគោលដៅសកលមេរោគអេដស៍ ៩៥-៩៥-៩៥​ ​(៩៥% នៃ​អ្នក​ផ្ទុកមេរោគ​អេដស៍បានដឹងពីស្ថានភាពផ្ទុកមេរោគអេដស៍របស់ខ្លួន, ៩៥% នៃអ្នក​ដែលដឹងស្ថានភាព​ផ្ទុកមេរោគអេដស៍បានទទួល​ការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ និង​៩៥% ​នៃអ្នកដែល​បាន​​​ទទួលការព្យា​បាល​ដោយឱសថប្រឆាំងមេរោគអេដស៍ មានបន្ទុកមេរោគអេដស៍កម្រិតទាប)​ ដែលឆ្ពោះទៅរក​ការ​បញ្ចប់ជំងឺ​អេដស៍​ ដែលជាបញ្ហាគំរាម​កំហែងចំពោះសុខភាព​សាធារណៈ​នៅឆ្នាំ២០៣០​។ លោកនាយកប្រចាំតំបន់បាន​គូសបញ្ជាក់បន្ថែមថា​ កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេស៧ ក្នុង​ពិភពលោក​ និងជាប្រទេសទីមួយនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលអាចសម្រេចបានគោលដៅសកលនេះយ៉ាងត្រចះត្រចង់​ និងបានលើកទឹកចិត្តឱ្យកម្ពុជាចែករំលែកបទពិសោធន៍ជោគជ័យ​​ ទៅកាន់បណ្ដាប្រទេសក្នុង​ពិភពលោក​។…

  • ទីភ្នាក់ងារ KOICA គាំទ្រការកែទម្រង់អភិបាលកិច្ចរបស់កម្ពុជា តាមរយៈការបណ្តុះបណ្តាលមន្ត្រីជាន់ខ្ពស់ចំនួន ១៥ រូប នៅសាធារណរដ្ឋកូរ៉េ​

    ទីភ្នាក់ងារ KOICA គាំទ្រការកែទម្រង់អភិបាលកិច្ចរបស់កម្ពុជា តាមរយៈការបណ្តុះបណ្តាលមន្ត្រីជាន់ខ្ពស់ចំនួន ១៥ រូប នៅសាធារណរដ្ឋកូរ៉េ​

    ​ភ្នំពេញ​​​៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានបើកវគ្គបណ្តុះបណ្តាលកម្រិតខ្ពស់រយៈពេល ១៤ ថ្ងៃ នៅសាធារណរដ្ឋកូរ៉េ ជូនដល់មន្ត្រីរាជការស៊ីវិលជាន់ខ្ពស់កម្ពុជាចំនួន ១៥ រូប មកពីក្រសួងមុខងារសាធារណៈ និងសាលាភូមិន្ទរដ្ឋបាល (RSA) រួមទាំងសមាជិកនៃអង្គភាពអនុវត្តគម្រោង (PIU) ផងដែរ។ គណៈប្រតិភូបណ្តុះបណ្តាលនេះ ដឹកនាំដោយ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល។ កម្មវិធីនេះត្រូវបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងបន្តបន្ទាប់របស់ KOICA ក្នុងការបណ្តុះបណ្តាលពង្រឹងសមត្ថភាពស្ថាប័ន និងជំរុញការកែទម្រង់រដ្ឋបាលសាធារណៈនៅកម្ពុជា។ វគ្គបណ្តុះបណ្តាលនេះ ត្រូវបានអនុវត្តឡើងក្រោមគំនិតផ្តួចផ្តើមអភិវឌ្ឍន៍រយៈពេល ៥ ឆ្នាំ (២០២៥ ដល់ ២០២៩) របស់ KOICA ក្រោមចំណងជើងថា ការពង្រឹងសមត្ថភាពសាលាភូមិន្ទរដ្ឋបាល សម្រាប់ការកែទម្រង់អភិបាលកិច្ច និងការវឌ្ឍនភាពនៃប្រទេសកម្ពុជា ជាមួយនឹងកញ្ចប់ថវិកាសរុបចំនួន ១១,៧ លានដុល្លារអាមេរិក។ គម្រោងនេះត្រូវបានរៀបចំឡើងដើម្បីគាំទ្រដល់ការធ្វើទំនើបកម្មប្រព័ន្ធមុខងារសាធារណៈរបស់កម្ពុជា ដោយលើកកម្ពស់ការគ្រប់គ្រងធនធានមនុស្ស (HRM) និងក្របខ័ណ្ឌអភិវឌ្ឍន៍ធនធានមនុស្ស (HRD) ការកែលម្អការអនុវត្តស្ថាប័ន និងការលើកកម្ពស់ការអនុវត្តអភិបាលកិច្ចប្រកបដោយតម្លាភាព ផ្អែកលើគុណវុឌ្ឍិ…

  • សម្ដេចតេជោ ហ៊ុន សែន ព្រមានចាត់វិធានការទាំងអ្នកនាំចូល នឹងមន្ត្រីដែលគប់គិតជាមួយឈ្មួញ លួចនាំទំនិញថៃ ចូលកម្ពុជា

    សម្ដេចតេជោ ហ៊ុន សែន ព្រមានចាត់វិធានការទាំងអ្នកនាំចូល នឹងមន្ត្រីដែលគប់គិតជាមួយឈ្មួញ លួចនាំទំនិញថៃ ចូលកម្ពុជា

    បន្ទាយមានជ័យ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានបន្តណែនាំអាជ្ញាធរ ចាត់វិធានការម៉ឹងម៉ាត់ ទាំងអ្នកនាំចូល នឹងមន្ត្រីដែលគប់គិតជាមួយឈ្មួញ លួចនាំទំនិញថៃ ចូលកម្ពុជា ខណៈថ្មីៗនេះ កម្លាំងសមត្ថកិច្ច ទើបបានរកឃើញឃ្លាំងមួយចំនួន មានស្តុកទុកសាច់បង្កក រាប់សិបតោន នៅបណ្ដាខណ្ឌមួយចំនួន ក្នុងរាជធានីភ្នំពេញ ដែលសាច់បង្កកភាគច្រើន ត្រូវបានសង្ស័យថា គឺលួចនាំចូលមកពីប្រទេសថៃ ។ ក្នុងឱកាសសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំ មន្ទីរ អង្គភាពនានា ជុំវិញខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្ន ប្រជាពលរដ្ឋ កំពុងនាំពហិការទំនិញថៃ ក្នុងពេលដែល ព្រំដែនកម្ពុជា-ថៃ បានបិទតាំងពីពាក់កណ្តាលឆ្នាំ២០២៥ នៅតែមានជនខិលខូច លួចនាំទំនិញពីថៃមកកម្ពុជា ប៉ុន្តែយើងក៏នៅមាន អ្នកលួចនាំទំនិញរបស់ថៃ មកលក់នៅកម្ពុជា ជាពិសេស រឿងសាច់បង្កក ដែលដឹកចូលមក ។ សម្ដេចថា មិនឱ្យមានអ្នករួចខ្លួនទេលើរឿងនេះ…

  • ខួប៣០ឆ្នាំ CATA ៖ ពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍

    ខួប៣០ឆ្នាំ CATA ៖ ពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍

    សមាគមទេសចរណ៍កម្ពុជា (CATA) បានប្រារព្ធខួបគម្រប់៣០ឆ្នាំនៃការបង្កើតសមាគម កាលពីរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ នៅសណ្ឋាគារ សាន់គ្រីលេន រាជធានីភ្នំពេញ ដោយមានការចូលរួមពីទីភ្នាក់ងារទេសចរណ៍ និងអ្នកផ្គត់ផ្គង់សេវាកម្មជាច្រើន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់សក្តានុពលវិស័យទេសចរណ៍កម្ពុជា។ លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា បានថ្លែងប្រាប់បណ្តាញសារព័ត៌មាន AMS ថា កម្មវិធីអបអរសាទរខួបគម្រប់៣០ឆ្នាំនេះ មិនត្រឹមតែជាការរំលឹកដល់ដំណើររីកចម្រើនរបស់សមាគមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាវេទិកាសម្រាប់ប្រតិបត្តិករទេសចរណ៍ និងអ្នកផ្គត់ផ្គង់សេវាកម្មនានា ដូចជាបានជួបជុំ ផ្លាស់ប្តូរបទពិសោធន៍ និងស្វែងរកឱកាសសហការថ្មីៗ។ លោកជំទាវ ឆាយ ស៊ីវលីន បានបន្ថែមថា ការតភ្ជាប់រវាងអ្នករៀបចំកញ្ចប់ទេសចរណ៍ និងអ្នកផ្គត់ផ្គង់សេវាកម្ម គឺជាយុទ្ធសាស្ត្រសំខាន់មួយក្នុងការបង្កើតផលិតផលទេសចរណ៍ថ្មីៗ ដែលអាចឆ្លើយតបនឹងតម្រូវការទីផ្សារ និងបង្កើនសមត្ថភាពប្រកួតប្រជែងរបស់វិស័យទេសចរណ៍កម្ពុជា។ ជាពិសេស វាក៏រួមចំណែកជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍ក្នុងរដូវកាលបៃតង និងទាក់ទាញទាំងភ្ញៀវទេសចរក្នុងស្រុក និងអន្តរជាតិឱ្យមកកម្សាន្តកាន់តែច្រើនផងដែរ។ គួរបញ្ជាក់ថា សមាគមទេសចរណ៍កម្ពុជា (CATA) ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៦ ហើយគិតមកដល់ឆ្នាំ២០២៦នេះ មានអាយុកាល៣០ឆ្នាំ។ បច្ចុប្បន្ន សមាគមមានសមាជិកជាង ៤០០ ស្ថាប័ន និងអាជីវកម្មដែលកំពុងប្រតិបត្តិការក្នុងវិស័យទេសចរណ៍។ ក្នុងរយៈពេល៣ទសវត្សរ៍កន្លងមក សមាគមទេសចរណ៍កម្ពុជា បានដើរតួនាទីយ៉ាងសកម្មក្នុងការសហការជាមួយរាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ ដើម្បីជំរុញ និងអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ឱ្យមានការរីកចម្រើនជាបន្តបន្ទាប់៕ អត្ថបទ៖ ជាវ…

  • ក្រុមហ៊ុនរុករករ៉ែមួយនៅមណ្ឌលគិរីបង្កការបំពុលបរិស្ថាន

    ក្រុមហ៊ុនរុករករ៉ែមួយនៅមណ្ឌលគិរីបង្កការបំពុលបរិស្ថាន

    ក្រសួងបរិស្ថានបានតម្រូវឱ្យក្រុមហ៊ុន RONG CHENG INDUSTRIAL INVESMENT (CAMBODIA) ស្ថិតនៅតំបន់មេសំ ក្នុងភូមិសាស្រ្តឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ធ្វើការគ្រប់គ្រងសំណល់រឹង រាវឱ្យបានត្រឹមត្រូវចៀសវាងផលប៉ះពាល់បរិស្ថាន។ ដើម្បីឲ្យស្របនិនឹងនីតិវិធីច្បាប់ និងបទដ្ឋានគតិយុត្តធរមានបានត្រឹមត្រូវ ក្រសួងបរិស្ថានបានជំរុញឱ្យក្រុមហ៊ុន ធ្វើការតម្កល់ប្រាក់ធានាហិរញ្ញវត្ថុ សម្រាប់ការស្ដារបរិស្ថានឡើងវិញ និងរៀចំផែនការស្តារបរិស្ថាន នៅពេលមុនពេលបញ្ចប់អាជីវកម្មឲ្យស្របតាមការតម្រូវ ដែលមានចែងក្នុងររបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន។ សូមបញ្ជាក់ថា នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារអធិការកិច្ចនៃក្រសួងបរិស្ថាន ដោយមានការចូលរួមពីមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានចុះត្រួតពិនិត្យការគ្រប់គ្រងបរិស្ថាន បានចុះត្រួតពិនិត្យទីតាំងក្រុមហ៊ុន RONG CHENG INDUSTRIAL INVESMENT (CAMBODIA) និងបានឃើញថា ក្រុមហ៊ុននេះ ពុំបានដំណើរការអាជីវកម្ម ដោយសារអាជ្ញាបណ្ណអាជីវកម្ម រុករករ៉ែ របស់ក្រសួងរ៉ែនិងថាមពល ហួសសុពលភាព ចាប់តាំងពីខែមីនា ឆ្នាំ២០២៦មកម៉្លេះ។ ក្រុមហ៊ុននេះក៏កំពុងស្នើសុំបន្តសុពលភាពអាជ្ញាបណ្ណឡើងវិញផងដែរ។ ក្រុមការងារបានយកសំណាកទឹកចំនួន១ សំណាក និងសំណាកដី ចំនួន២សំណាក មកវិភាគនៅមន្ទីរពិសោធន៍ក្រសួងបរិស្ថាន ដើម្បីធ្វើជាមូលដ្ឋាក្នុងការវាយតម្លៃសម្រាប់ការស្ដារបរិស្ថានឡើងវិញ។ ក្រសួងបរិស្ថានបាន និងកំពុងបន្តជំរុញការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹង ចំពោះអាជីវកម្ម សិប្បកម្ម និងរោងចក្រនានា ដែលមិនគោរពបទដ្ឋានគតិយុត្ត…

  • វត្ថុបុរាណខ្មែរចំនួន២ទៀតត្រូវបានអាមេរិករឹបអូសពីសារមន្ទីរល្បីមួយដើម្បីបញ្ជូនមកកម្ពុជាវិញ

    វត្ថុបុរាណខ្មែរចំនួន២ទៀតត្រូវបានអាមេរិករឹបអូសពីសារមន្ទីរល្បីមួយដើម្បីបញ្ជូនមកកម្ពុជាវិញ

    ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រកាសថា វត្ថុបុរាណខ្មែរចំនួនពីរ ដែលការិយាល័យរដ្ឋអាជ្ញាសហរដ្ឋអាមេរិកប្រចាំសង្កាត់ម៉ានហាតានបានរឹបអូសពីសារមន្ទីរសិល្បៈមេត្រូប៉ូលីតាន នៅទីក្រុងញូវយ៉ក នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ។ សហរដ្ឋអាមេរិកបានប្រគល់វត្ថុបុរាណទាំង២នេះដល់តំណាងប្រទេសកម្ពុជារួចហើយ នៅក្នុងពិធីផ្លូវការមួយរៀបចំឡើងនៅការិយាល័យរដ្ឋអាជ្ញាប្រចាំសង្កាត់ម៉ាន់ហាតាន កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦។ បើតាមក្រសួងវប្បធម៌ វត្ថុបុរាណទាំង ២ នេះ មាន ផ្តែរថ្មភក់សម័យមុនអង្គរ មានឆ្លាក់រូបរាហូ (ឬព្រះកាល) ដែលមានអាយុកាលតាំងពីចន្លោះសតវត្សទី៧ ឬទី៨ នៃ គ.ស. និងបដិមាថ្មភក់សម័យអង្គរ ដែលអាចសម្គាល់ថាជារូបអសុរ “ហិរណ្យកសិពុ” នាសម័យអង្គរ សតវត្សទី១០ មានប្រភពដើមមកពីប្រាសាទចិន ក្នុងតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រកោះកេរ។ ក្រសួងវប្បធម៌បានគូសបញ្ជាក់ថា ការទាមទារបានមកវិញនូវសម្បត្តិវប្បធម៌ដ៏មានតម្លៃនេះ គឺកើតចេញពីកិច្ចសហការយ៉ាងស្អិតរមួតរវាងកម្ពុជា និងការិយាល័យរដ្ឋអាជ្ញាប្រចាំសង្កាត់ម៉ានហាតាន។ អង្គភាពប្រឆាំងការជួញដូរវត្ថុបុរាណរបស់អាមេរិកបានរកឃើញភស្តុតាងច្បាស់ការថា វត្ថុបុរាណទាំងពីរនេះមានជាប់ពាក់ព័ន្ធនឹងបណ្តាញជួញដូរខុសច្បាប់ខ្នាតធំរបស់លោកស្រី Nancy Wiener ដែលត្រូវបានតុលាការកាត់ទោសរួចហើយ រួមទាំងបណ្តាញរបស់លោក Douglas Latchford និងក្រុមហ៊ុន Spink & Son ផងដែរ។ បន្ទាប់ពីទទួលបានភស្តុតាងមិនអាចប្រកែកបាន ខាងភាគីសារមន្ទីរមេត្រូប៉ូលីតានក៏បានយល់ព្រមប្រគល់វត្ថុបុរាណទាំងនេះត្រឡប់មកកម្ពុជាវិញតាមការស្នើសុំ។ ឯកឧត្តម ស៊ុ ម៉ាប់ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ…

  • ប្រទេសដៃគូបន្តផ្តល់ជំនួយដល់គម្រោងអភិរក្សប្រាសាទអង្គរ ​

    ប្រទេសដៃគូបន្តផ្តល់ជំនួយដល់គម្រោងអភិរក្សប្រាសាទអង្គរ ​

    កិច្ចប្រជុំបច្ចេកទេសលើកទី៤២ នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលការអភិរក្ស និងអភិវឌ្ឍតំបន់ប្រវត្តិសាស្ត្រអង្គរ និងសំបូរព្រៃគុក បានបញ្ចប់ទៅដោយជោគជ័យ ដោយទទួលបានការប្តេជ្ញាចិត្តបន្តគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសពីដៃគូអន្តរជាតិ សម្រាប់ការអភិរក្សបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃរបស់កម្ពុជា។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅថ្ងៃទី៩ និងទី១០ ខែមិថុនា ឆ្នាំ២០២៦ នៅខេត្តសៀមរាប ក្រោមអធិបតីភាពសហប្រធាន លោក Pierre Vincent ទីប្រឹក្សាផ្នែកវប្បធម៌ និងកិច្ចសហប្រតិបត្តិការនៃស្ថានទូតបារាំង និងលោក Nagase Kensuke ភារធារីនៃស្ថានទូតជប៉ុន ប្រចាំកម្ពុជា។ ចំពោះមុខតំណាងស្ថាប័នជាតិ និងអន្តរជាតិប្រមាណ៣០០នាក់ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងពីផលប៉ះពាល់នៃការប៉ះទង្គិចតាមបណ្តោយព្រំដែនកម្ពុជា-ថៃទៅលើបេតិកភណ្ឌវប្បធម៌ជាតិ និងពិភពលោក ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ពីសាធារណមតិគ្រប់ទិសទី ដើម្បីថែរក្សាសម្បត្តិវប្បធម៌ទាំងនោះជាតម្លៃមនុស្សជាតិ។ ក្នុងកិច្ចប្រជុំនោះ រដ្ឋាភិបាលជប៉ុនបានប្រកាសបន្តផ្តល់ជំនួយថវិកាចំនួន ៩០ម៉ឺនដុល្លារអាមេរិក សម្រាប់គាំទ្រគម្រោងអភិរក្ស និងជួសជុលប្រាសាទបាយ័ន ដំណាក់កាលទី៧ ខណៈរដ្ឋាភិបាលដ្ឋអាមេរិកបានប្រកាសជំនួយបន្ថែមចំនួន ២៥ម៉ឺនដុល្លារអាមេរិក តាមរយៈអង្គការមូលនិធិប្រាសាទពិភពលោក (WMF) ដើម្បីបន្តការងារអភិរក្ស និងជួសជុលប្រាសាទភ្នំបាខែង។ កិច្ចប្រជុំក៏បានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពនៃគម្រោងជួសជុលប្រាសាទមេបុណ្យខាងលិច ដែលជាកិច្ចសហការរវាងប្រទេសបារាំង និងអាជ្ញាធរជាតិអប្សរា។ គម្រោងដែលបានអនុវត្តអស់រយៈពេល ១៤ឆ្នាំនេះ ទទួលបានជំនួយសរុបចំនួន ១២លានអឺរ៉ូ ហើយគ្រោងបញ្ចប់នៅខែវិច្ឆិកា ឆ្នាំ២០២៦ ដោយគ្រោងសម្ពោធជាផ្លូវការក្នុងអំឡុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០…

  • សមត្ថកិច្ចរកឃើញទីតាំងស្តុកសាច់បង្កកនាំចូលពីថៃចំនួន២កន្លែងនៅភ្នំពេញទម្ងន់ជាង២១៨ តោន

    សមត្ថកិច្ចរកឃើញទីតាំងស្តុកសាច់បង្កកនាំចូលពីថៃចំនួន២កន្លែងនៅភ្នំពេញទម្ងន់ជាង២១៨ តោន

    កម្លាំងសមត្ថកិច្ចចម្រុះបានរកឃើញទីតាំងស្តុកសាច់បង្កកនាំចូលពីប្រទេសថៃចំនួន ២កន្លែង ស្ថិតនៅក្នុងខណ្ឌព្រែកព្នៅ និងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដោយបានរកឃើញផលិតផលសាច់បង្កកសរុបជាង ២១៨ តោន។ ការរកឃើញនេះធ្វើឡើងបន្ទាប់ពីកម្លាំងសមត្ថកិច្ចមកពីស្ថាប័នពាក់ព័ន្ធ បានចុះត្រួតពិនិត្យទីតាំងស្តុកទុកផលិតផល​សាច់បង្កក​នៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ និងភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ កាលពីថ្ងៃទី១០ និងទី១១ ខែមិថុនា ឆ្នាំ២០២៦។ តាមប្រភពពីសមត្ថកិច្ច ម្ចាស់ទីតាំងស្តុកសាច់បង្កកនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ របស់លោក ភុត ប៊ុនហម និងភរិយាឈ្មោះ អ៊ឹម សុផាន់ណារ៉ា។ ចំណែកទីតាំងមួយទៀតស្ថិតនៅភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ត្រូវបានគេស្គាល់ថា មានម្ចាស់ឈ្មោះ ចែញ៉។ សមត្ថកិច្ចជំនាញបានឱ្យដឹងថាក្នុងប្រតិបត្តិការត្រួតពិនិត្យកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ នៅទីតាំងស្ថិតក្នុងសង្កាត់​គោករកា ខណ្ឌព្រែកព្នៅ ក្រុមការងារបានរកឃើញផលិតផលចំនួន ២ ប្រភេទ ដែលមានស្លាកសញ្ញាជាអក្សរថៃ សរុបចំនួន ២១៥ កញ្ចប់ ស្មើនឹង ៤៣០ គីឡូក្រាម។ ដោយឡែក នៅទីតាំងស្ថិតក្នុងភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ សមត្ថកិច្ចបានរកឃើញផលិតផលសាច់បង្កក​ចំនួន ២៥ ប្រភេទ…