Category: ព័ត៌មានជាតិ

  • កម្ពុជាអំពាវនាវឱ្យពិភពលោករួមគ្នាបញ្ចប់ការប្រើប្រាស់ ផលិត ផ្ទេរ និងការស្តុកទុកគ្រាប់បែកចង្កោម

    កម្ពុជាអំពាវនាវឱ្យពិភពលោករួមគ្នាបញ្ចប់ការប្រើប្រាស់ ផលិត ផ្ទេរ និងការស្តុកទុកគ្រាប់បែកចង្កោម

    កម្ពុជាប្រឆាំងដាច់ខាតចំពោះការប្រើប្រាស់គ្រាប់បែកចង្កោម និងបានអំពាវនាវឱ្យពិភពលោករួមគ្នាបញ្ចប់ការប្រើប្រាស់ ការផលិត ការផ្ទេរនិងការស្តុកទុកគ្រាប់បែកចង្កោម។ នេះជាការបញ្ជាក់ដោយឯកឧត្តម លី ធុជ អនុប្រធានទី១ នៃអាជ្ញាធរមីនកម្ពុជា ក្នុងឱកាសឯកឧត្តមចុះពិនិត្យសកម្មភាពស្រាវជ្រាវ និងបោសសម្អាតគ្រាប់បែកចង្កោមនៅស្រុកកូនមុំ ខេត្តរតនគិរី កាលពីព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦។សកម្មភាពនៅទីនោះក្រោមជំនួយរបស់អង្គការជំនួយនៃប្រជាពលរដ្ឋន័រវេសន៍ (NPA)នៅទីលានផ្ទាល់ ឯកឧត្តមអនុប្រធានទី១ នៃអាជ្ញាធរមីន បានលើកឡើងថា គ្រាប់បែកចង្កោមជាអាវុធបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ជនស៊ីវិល និងបន្សល់ទុកនូវផលប៉ះពាល់យូរអង្វែងរាប់ជំនាន់។ កម្ពុជាជាប្រទេសដែលបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីគ្រាប់បែកចង្កោម និងយល់ច្បាស់អំពីទុក្ខវេទនា ការបាត់បង់អាយុជីវិត ពិការភាព និងផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ដោយភ្ជាប់ទៅកាន់ព្រឹត្តិការណ៍ដែលបានកើតឡើងកាលពីពេលថ្មីៗកន្លងទៅនេះ ឯកឧត្តម លី ធុជ បានរំលឹកថាកាលពីឆ្នាំ២០២៥ទាហានថៃបានប្រើប្រាស់គ្រាប់បែកចង្កោមវាយប្រហារចូលក្នុងទឹកដីកម្ពុជាទាំងតំបន់សមរភូមិនិងតំបន់ជនស៊ីវិល ដែលបង្កការគំរាមកំហែងរយៈពេលវែងដល់អាយុជីវិតប្រជាពលរដ្ឋ និងបង្កើនបន្ទុកបន្ថែមដល់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យរួមគ្នាបញ្ចប់ការប្រើប្រាស់គ្រាប់បែកចង្កោម ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការបោសសម្អាតសំណល់ជាតិផ្ទុះ គាំទ្រជនរងគ្រោះ និងធានាឱ្យប្រជាពលរដ្ឋ ជាពិសេសកុមារ និងស្ត្រី អាចរស់នៅប្រកបដោយសុវត្ថិភាព សេចក្តីថ្លៃថ្នូរនិងគ្មានការភ័យខ្លាចពីគ្រោះថ្នាក់ដោយសារសំណល់ជាតិផ្ទុះ។ សម្រាប់កម្ពុជាឯកឧត្តម លី ធុជ បានអះអាងថា នៅមានផ្ទៃដីគ្រាប់បែកចង្កោមប្រមាណ ៦៤៤គីឡូម៉ែត្រការ៉េ ដែលត្រូវធ្វើការបោសសម្អាត។ សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១៣ អង្គការ NPA បានគាំទ្រការស្រាវជ្រាវ និងបោសសម្អាតគ្រាប់បែកចង្កោមនៅខេត្តរតនគិរីក្នុងទំហំផ្ទៃដីជាង ៤០គីឡូម៉ែត្រការ៉េ…

  • ពលរដ្ឋកម្ពុជា ៦៦ម៉ឺននាក់ បានធ្វើដំណើរកម្សាន្ដក្រៅប្រទេសនៅឆមាសទី១ឆ្នាំនេះ

    ពលរដ្ឋកម្ពុជា ៦៦ម៉ឺននាក់ បានធ្វើដំណើរកម្សាន្ដក្រៅប្រទេសនៅឆមាសទី១ឆ្នាំនេះ

    របាយការណ៍ក្រសួងទេសចរណ៍បានបង្ហាញថា ក្នុងឆមាសទី១ឆ្នាំ២០២៦នេះ ពលរដ្ឋកម្ពុជាប្រមាណ ៦៦ម៉ឺននាក់បានធ្វើដំណើរទៅកម្សាន្តទៅក្រៅប្រទេស ។ ចំនួននេះបានថយ ៣៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅមិញ។ ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ បានប្រាប់បណ្ដាញព័ត៌មាន AMSនៅថ្ងៃអង្គារទី៤ ខែសីហានេះថា កត្តាដែលធ្វើឱ្យចំនួនពលរដ្ឋកម្ពុជា ទៅលេងក្រៅប្រទេសធ្លាក់ចុះ ដោយសារភាពប្រែប្រួលលនៃពិភពលោក ,បញ្ហាប្រឈមនៃសេដ្ឋកិច្ច-ពាណិជ្ជកម្ម ការថយចុះនៃប្រាក់ចំណូល រួមទាំងកត្តាសេដ្ឋកិច្ច។ អ្នកនាំពាក្យក្រសួងទេសចរណ៍រូបនេះបានបញ្ជាក់ទៀតថា ប្រជាពលរដ្ឋភាគច្រើននិយមធ្វើដំណើរកម្សាន្តទៅលេងប្រទេសវៀតណាម និងប្រទេសម៉ាឡេស៊ី ព្រោះជាគោលដៅជិតងាយស្រួលធ្វើដំណើរ និងចំណាយថវិកាអស់តិច ។ ក្រៅពីដំណើរកម្សាន្ត ពលរដ្ឋកម្ពុជាដែលបានចេញទៅក្រៅប្រទេស ក៏ដើម្បីត្រួតពិនិត្យសុខភាព ឬទៅលេងបងប្អូនផងដែរ។ យោងតាមទិន្នន័យក្រសួងទេសចរណ៍បានឱ្យដឹងថា ពលរដ្ឋកម្ពុជា ដែលធ្វើដំណើរកម្សាន្តទៅប្រទេសវៀតណាមនៅឆមាសទី១ ឆ្នាំនេះ មានជាង ៥០ម៉ឺន៨ពាន់នាក់ ខណៈទៅម៉ាឡេស៊ីមានជាង ៤ម៉ឺន៧ពាន់នាក់ និងទៅប្រទេសសិង្ហបុរីមានជាង ៣ម៉ឺន៨ពាន់នាក់។ ក្រៅពីគោលដៅទេសចរណ៍ទាំងបីខាងលើក្នុងឆមាសទី១ដដែលប្រជាពលរដ្ឋខ្មែរមួយចំនួនទៀត បានធ្វើដំណើរកម្សាន្តនៅបណ្ដាប្រទេសផ្សេងទៀតដូចជា កូរ៉េខាងត្បូង ហ្វីលីពីន ជប៉ុន អូស្រ្តាលី និងនូវែលសេឡង់ ជាដើម៕ ដោយ៖ខន ណារី

  • អាជ្ញាធរណែនាំពលរដ្ឋ កុំចាញ់បោកការ Live លក់ឆ្នោតកោសឈ្នះរង្វាន់ធំ តាមហ្វេសប៊ុក

    អាជ្ញាធរណែនាំពលរដ្ឋ កុំចាញ់បោកការ Live លក់ឆ្នោតកោសឈ្នះរង្វាន់ធំ តាមហ្វេសប៊ុក

    នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃ បានណែនាំពលរដ្ឋ កុំចាញ់បោកការLive លក់ឆ្នោតកោសឈ្នះរង្វាន់ធំតាមបណ្តាញសង្គមហ្វេសប៊ុក ដែលនេះជាល្បិចថ្មីដើម្បីបោកប្រាស់ដើម្បីយកប្រាក់ពីប្រជាពលរដ្ឋសុទ្ធសាធ ដែលធ្វើឱ្យពលរដ្ឋខាតបង់ប្រាក់កាសយ៉ាងងាយ។ វរសេនីយ៍ឯក លី សាវ៉េត នាយកការិយាល័យស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យា បានឱ្យដឹងថា ​មានជនឆបោកមួយចំនួនកំពុង Live លក់ឆ្នោតកោសឈ្នះរង្វាន់ធំតាមបណ្តាញសង្គមហ្វេសប៊ុក ដោយជនអនាមិកទាំងនោះបានប្រើប្រាស់​មូលប្បទានប័ត្រក្លែងក្លាយ ត្រាក្លែងក្លាយ រួមទាំងកាត់តរូបភាពផ្ទេរប្រាក់ក្លែងក្លាយដើម្បីល្បូងពលរដ្ឋឱ្យ​ទិញសន្នឹកឆ្នោតក្នុងតម្លៃ១០ដុល្លារ ឬ២០ដុល្លារ។ បន្ទាប់មកជនឆបោកនោះធ្វើការកោសឆ្នោតនោះហើយបោកប្រាស់ថា ពលរដ្ឋបានឈ្នះរង្វាន់ធំរហូតដល់៥ម៉ឺនដុល្លារ ហើយតម្រូវឱ្យពលរដ្ឋអ្នកឈ្នះឆ្នោតធ្វើការបង់ប្រាក់ជាបន្តបន្ទាប់ទៀតក្រោមលេសថា ថ្លៃសន្លឹកឆ្នោត, ថ្លៃឯកសារ, ថ្លៃសេវាកាត់ការ, ថ្លៃពន្ធដករង្វាន់ ឬថ្លៃផ្សេងៗទៀត ដើម្បីទទួលបានរង្វាន់ធំទាំងនោះ។ ដើម្បីសុវត្ថិភាពហិរញ្ញវត្ថុ និងជៀសវាងការចាញ់បោកក្រុមឧក្រិដ្ឋជនអនឡាញ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានណែនាំ កុំជឿការផ្សាយផ្ទាល់ (Live) ដែលអះអាងថាសន្យាអាចឈ្នះរង្វាន់ធំ កុំផ្ទេរប្រាក់ទៅគណនីដែលមិនបានផ្ទៀងផ្ទាត់ កុំជឿលើការបង្ហាញមូលប្បទានបត្រក្លែងក្លាយ និងរូបភាពផ្ទេរប្រាក់ និងកុំបង់ប្រាក់ ដើម្បីយករង្វាន់ធំ ឬដោះស្រាយបញ្ហាផ្សេងៗ។ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក៏បានណែនាំថា ត្រូវពិនិត្យប្រភពព័ត៌មានឱ្យបានច្បាស់លាស់ ពិគ្រោះជាមួយមិត្តភក្តិ ឬគ្រួសារ មុននឹងសម្រេចចិត្ត ត្រូវរាយការណ៍ទៅសមត្ថកិច្ច ប្រសិនបើមានការសង្ស័យ ចែករំលែកព័ត៌មាននេះ ដើម្បីការពារដល់អ្នកដទៃ និងសូមចូលរួមប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យាទាំងអស់គ្នា។ ត្រង់មាត្រា៥ នៃច្បាប់ស្តីពីការបង្រ្កាបល្បែងស៊ីសងបានចែងថា អ្នកបើកកន្លែងលេងល្បែងស៊ីសង អ្នកកាន់កាប់ល្បែងស៊ីសង អ្នកចាត់ចែង និងភ្នាក់ងារស៊ីសង ត្រូវផ្តន្ទាទោសពិន័យជាប្រាក់…

  • ព្រឹទ្ធសភាកម្ពុជា ជំរុញការប្រើប្រាស់ «បង្អួចប្រជាសាស្ត្រ» ដើម្បីសម្រេចចក្ខុវិស័យឆ្នាំ២០៥០

    ព្រឹទ្ធសភាកម្ពុជា ជំរុញការប្រើប្រាស់ «បង្អួចប្រជាសាស្ត្រ» ដើម្បីសម្រេចចក្ខុវិស័យឆ្នាំ២០៥០

    អនុប្រធានទី២ព្រឹទ្ធសភាបានជំរុញឱ្យគ្រប់ភាគីទាំងអស់ រួមគ្នាប្រើប្រាស់ «បង្អួចប្រជាសាស្ត្រ» ដើម្បីធានាថា កម្ពុជា អាច ឈានទៅសម្រេចចក្ខុវិស័យជាប្រទេសមានចំណូលខ្ពស់ និងចៀសផុតពីអន្ទាក់ចំណូលមធ្យម នៅឆ្នាំ២០៥០ ។ កាលពីថ្ងៃចន្ទទី៣ ខែសីហា ព្រឹទ្ធសភាកម្ពុជាបានរៀបចំសិក្ខាសាលា ស្តីពី «ស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងមាគ៌ាឆ្ពោះ​ទៅឆ្នាំ២០៥០» នៅវិមានសាមគ្គីភាពព្រឹទ្ធសភា ដោយមានការចូលរួមពីតំណាងស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ ធនាគារពិភព​លោក វិស័យឯកជន អ្នកស្រាវជ្រាវ និងភាគីពាក់ព័ន្ធជាង ២៧០នាក់ ។ ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា បានលើកឡើងថា ដើម្បីសម្រេចបាននូវគោលដៅកម្ពុជា ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ តម្រូវឱ្យកម្ពុជា ត្រៀមលក្ខណៈគ្រប់ជ្រុងជ្រោយ និងអនុវត្តយុទ្ធសាស្ត្រច្បាស់លាស់ ដើម្បីចៀសវាងបញ្ហា «អន្ទាក់ចំណូលមធ្យម» ដែលប្រទេស​កំពុងអភិវឌ្ឍន៍ជាច្រើនធ្លាប់ជួបប្រទះ ។ ឯកឧត្តមបណ្ឌិតបន្ថែមថា តាមទិន្នន័យ គឺឆ្នាំ ២០៤៣ ចំនួនពលកម្មរបស់កម្ពុជាមានខ្ពស់បំផុត ហើយពេលនោះ គឺជាឱកាស​នៃការរកចំណូល។ ដើម្បីរកចំណូលឱ្យបានច្រើន គឺត្រូវមានសមត្ថភាពនិងចំណេះដឹង ។ ឯកឧត្តមអនុប្រធានទី២ ព្រឹទ្ធសភា បានទទួលស្គាល់ថា កម្ពុជា…

  • កម្ពុជា ត្រៀមចុះបញ្ជី «ក្តាមសេះកែប» ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ដើម្បីលើកកម្ពស់តម្លៃផលិផល និងទាក់ទាញភ្ញៀវ​ទេសចរ

    កម្ពុជា ត្រៀមចុះបញ្ជី «ក្តាមសេះកែប» ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ដើម្បីលើកកម្ពស់តម្លៃផលិផល និងទាក់ទាញភ្ញៀវ​ទេសចរ

    រដ្ឋបាលខេត្តកែបសហការជាមួយក្រសួងពាណិជ្ជកម្មគ្រោងរៀបចំចុះបញ្ជី «ក្តាមសេះកែប» ជាម៉ាកសម្គាល់ភូមិសាស្ត្រ​ទំនិញជាផ្លូវការដើម្បីលើកកម្ពស់តម្លៃទីផ្សារ និងទាក់ទាញភ្ញៀវទេសចរ។ ផលិតផលគ្រឿងសមុទ្រដ៏ល្បីល្បាញរបស់កម្ពុជាគឺ«ក្តាមសេះកែប» កំពុងបោះជំហានបន្ថែមទៀត​ក្នុងការដំឡើងគុណតម្លៃ និងកសាងកេរ្តិ៍ឈ្មោះនៅលើទីផ្សារ ។អាជ្ញាធរពាក់ព័ន្ធបានរួមគ្នារៀបចំសិក្ខាសាលាផ្សព្វផ្សាយ «ការអនុវត្តគម្រោងកសាងកេរ្តិ៍​ឈ្មោះម៉ាក និងការចុះបញ្ជី ក្តាមសេះកែប ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ» កាលពីថ្ងៃចន្ទទី៣ ខែសីហា។ សិក្ខាសាលាផ្សព្វផ្សាយនេះដឹកនាំដោយឯកឧត្តម កឹម សុខុន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដោយមានការចូលរួមពីសំណាក់​ថ្នាក់ដឹកនាំរដ្ឋបាលខេត្តកែប អគ្គនាយកសេវាពាណិជ្ជកម្ម ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា តំណាងមន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន អ្នកនេសាទ និងក្រុមអាជីវករផ្ទាល់។ យោងតាមរដ្ឋបាលខេត្តកែប សិក្ខាសាលានេះមានគោលបំណងសំខាន់ក្នុងការផ្ដល់ចំណេះដឹង និងបង្កើតការយល់ដឹងអំពី​សារៈ​សំខាន់នៃកម្មសិទ្ធិបញ្ញា មូលដ្ឋានគ្រឹះនៃការរៀបចំម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ព្រមទាំងការប្រមូលធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីរៀបចំជា «សៀវភៅបន្ទុក» ដែលជាលក្ខខណ្ឌចាំបាច់ក្នុងការត្រៀមចុះបញ្ជី «ក្តាមសេះកែប» ឱ្យក្លាយជាម៉ាក​សម្គាល់​ភូមិសាស្ត្រទំនិញជាផ្លូវការ។ ឯកឧត្តម កឹម សុខុន បានគូសបញ្ជាក់ថា វិស័យកម្មសិទ្ធិបញ្ញាមានតួនាទីយ៉ាងសំខាន់ក្នុងការជំរុញ និងពង្រឹងសេដ្ឋកិច្ចជាតិ។ ការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ មិនត្រឹមតែជួយបង្កើតការងារក្នុងតំបន់ បង្កើនតម្លៃបន្ថែមក្នុងខ្សែច្រវាក់ផលិតកម្ម និងទាក់ទាញភ្ញៀវទេសចរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយលើកកម្ពស់ស្តង់ដារអនាម័យ និងកម្រិតជីវភាពរបស់ប្រជាពលរដ្ឋ​នៅមូលដ្ឋានឱ្យកាន់តែប្រសើរឡើង។ មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មដដែលបានបន្ថែមថា បទពិសោធន៍កន្លងមករបស់ក្រសួង បានបង្ហាញយ៉ាងច្បាស់ថា ការបង្កើត​ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ និងម៉ាកសមូហភាព ពិតជាបានផ្តល់ផលវិជ្ជមានយ៉ាងច្រើនដល់សេដ្ឋកិច្ច។ ទោះជាយ៉ាងណា​ក៏រដ្ឋលេខាធិការខាងលើបានរំលឹកថា ដើម្បីធានាបាននូវជោគជ័យយូរអង្វែង…

  • អ៊ីរ៉ង់ លុបចោលផែនការវាយទីតាំងចំនួន ៣ របស់អ៊ុយក្រែន

    អ៊ីរ៉ង់ លុបចោលផែនការវាយទីតាំងចំនួន ៣ របស់អ៊ុយក្រែន

    តេហេរ៉ង់ ៖ ទីប្រឹក្សាជាន់ខ្ពស់របស់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Mojtaba Khamenei បានអះអាងកាលពីថ្ងៃ ចន្ទ ថា អ៊ីរ៉ង់ត្រៀមខ្លួនរួចជាស្រេច ដើម្បីវាយប្រហារទីតាំងចំនួន៣ក្នុងប្រទេសអ៊ុយក្រែន មុនពេលលុបចោលប្រតិបត្តិការនេះវិញភ្លាមៗ បន្ទាប់ពីទទួលបានការសុំទោសពីទីក្រុងកៀវ។ ការលុបចោលគម្រោងវាយប្រហារសងសឹកនេះ កើតឡើងបន្ទាប់ពីអ៊ីរ៉ង់បានចោទប្រកាន់អ៊ុយក្រែនថា បានប្រើប្រាស់យន្តហោះដ្រូនវាយប្រហារលើនាវាដឹកទំនិញរបស់អ៊ីរ៉ង់ កាលពីថ្ងៃទី២៥ ខែកក្កដា នៅតំបន់ដែនសមុទ្រ Caspian ដែលបណ្តាលឱ្យនាវិកអ៊ីរ៉ង់ម្នាក់បាត់បង់ជីវិត។ លោកឧត្តមសេនីយ៍ទោ Mohsen Rezaee ទីប្រឹក្សាជាន់ខ្ពស់របស់មេដឹកនាំកំពូលអ៊ីរ៉ង់ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា អ៊ីរ៉ង់បានត្រៀមខ្លួនរួចជាស្រេច ក្នុងការបើកការវាយប្រហារលើគោលដៅចំនួន៣នៅអ៊ុយក្រែន។ យ៉ាងណា ផែនការនេះត្រូវបានលុបចោលវិញភ្លាមៗ ក្រោយពេលអ៊ុយក្រែនចេញមុខបកស្រាយ និងយល់ព្រមសុំទោស។ បើតាម Anadolu, ទោះបីយល់ព្រមទទួលយកការបកស្រាយ និងការសុំទោស ដើម្បីបញ្ចៀសការរីករាលដាលនៃសង្រ្គាមក៏ដោយ ក៏ភាគីអ៊ីរ៉ង់បានទាមទារឱ្យអ៊ុយក្រែនសងការខូចខាតជាប្រាក់ ចំពោះការបាត់បង់ជីវិតមនុស្ស និងការខូចខាតដែលបង្កឡើងដោយការវាយប្រហារនោះ៕ ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

  • កម្មក​ររោ​ងចក្រ ជេ អេស វិ​ល​ចូល​ធ្វើការ​វិញ​ បន្ទាប់ពីក្រសួងការងារអន្តរាគមន៍ដោះស្រាយ

    កម្មក​ររោ​ងចក្រ ជេ អេស វិ​ល​ចូល​ធ្វើការ​វិញ​ បន្ទាប់ពីក្រសួងការងារអន្តរាគមន៍ដោះស្រាយ

    បន្ទាប់ពីផ្ទុះការតវ៉ាកាលពីថ្ងៃចន្ទ នៅថ្ងៃអង្គារទី៤ ខែសីហានេះកម្មករនិ​យោជិតនៅរោងចក្រ ជេ អេស (JS Leather Collection Phnom Penh Co., Ltd.)​បានវិលត្រឡប់ចូលបម្រើការងារជាធម្មតាវិញបន្ទាប់ពីក្រសួងការ​ងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ ចូលរួមដោះ​ស្រាយជាមួយអ្នកទទួលខុសត្រូវរោងចក្រ។ ឯកឧត្តម ស៊ុន មេសា អ្នកនាំ​ពាក្យក្រសួង​ការងារ និង​បណ្ដុះ​ប​ណ្ដាល​វិជ្ជាជីវៈ បាន​ឱ្យដឹង​​ថា ​បងប្អូនកម្មក​រនិយោជិត​បាន​ចូល​បំពេញកា​រងារតាមធម្មតា​វិញ បន្ទា​ប់​ពីពួក​គាត់បា​នទទួលយកដំណើ​រកា​រសម្រ​បសម្រួល ដែល​ឈរលើ​គោល​ការណ៍​សន្ទនា ការយោគ​យល់គ្នាទៅ​វិញ​ទៅ​មក ការគោ​រពសិទ្ធិ និងកា​តព្វកិ​ច្ចរបស់​ភាគី​ពាក់ព័​ន្ធ ព្រម​ទាំង​ការអនុ​វត្តស្រប​តាមច្បាប់ និងបទប្ប​ញ្ញ​ត្តិការ​ងារ​ជាធ​រមាន។ អ្នកនាំពាក្យរូបនេះបន្តថា ក្រោយ​ការឈា​នដល់កិ​​ច្ចព្រម​ព្រៀ​ងរួម បង​ប្អូ​ន​ក​ម្មក​រនិយោ​ជិតបាន​សម្រេ​ចវិលត្រឡប់​ចូលបម្រើ​ការ​ងា​រវិញជាធ​ម្មតា ដែល​ជាការបង្ហា​ញពីទំ​នុ​កចិត្ត​ជឿជាក់​គ្នា​រវាង​​ភាគី និងប្រសិ​​ទ្ធភាពនៃ​យន្តកា​រដោះ​ស្រា​យវិវា​ទកា​រ​ងារ​របស់ក្រ​សួង​។ មន្រ្តីជាន់ខ្ពស់ក្រសួងការងារបញ្ជាក់ថា ក្រសួង​តែងតែ​ប្រកា​ន់ខ្ជាប់​នូវការ​ដោះស្រា​យវិវា​ទការ​ងារ​តាម​រយៈ​ការស​ន្ទ​នា និងការស​ម្របសម្រួល ដោយផ្តល់​អាទិ​ភាពដ​ល់ការ​ថែ​រក្សា​ភា​ព​សុខ​ដុមរម​នាក្នុ​ងទំ​នាក់ទំនងវិជ្ជាជីវៈ ការ​ការ​ពា​រ​​ផលប្រយោ​ជន៍ស្រប​ច្បាប់រប​ស់កម្មករ​និយោ​ជិត និង​និយោ​ជក ព្រមទាំង​ការរក្សាស្ថិ​រភាពក្នុងវិស័យការងារ និង​ការវិ​និ​យោគនៅកម្ពុជា។ ឯកឧត្តម ស៊ុន មេសា បានអំពាវនាវដល់និយោជក កម្មករ​និយោ​ជិត និងអង្គការស​ហជីព បន្តដោះ​ស្រាយប​ញ្ហា​ផ្សេងៗដែល​អាច​កើត​មាន តាមរយៈ​យន្តកា​រសន្ទនា និងនី​តិវិធីដែលមាន​ចែងក្នុងច្បា​ប់​ការងារ ដើម្បី​ធានាឱ្យ​ការ​ដោះ​ស្រាយវិវាទប្រព្រឹ​ត្តទៅ​ដោយស​ន្តិវិធី ប្រកប​ដោយ​កា​រ​យោគយ​ល់ និងផល​ប្រយោជន៍រួម​។ គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី៣…

  • កម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ាន និងអាស៊ានបូកបី ស្ដីពីកិច្ចការមុខងារសាធារណៈ

    កម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ាន និងអាស៊ានបូកបី ស្ដីពីកិច្ចការមុខងារសាធារណៈ

    កម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ាន ស្ដីពីកិច្ចការមុខងារសាធារណៈលើកទី២៣(23rd ACCSM) និងអាស៊ានបូកបីលើកទី៨(8th ACCSM+3)  នៅខេត្តសៀមរាប ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦។ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើក «វេទិកាស្តីពីអភិបាលកិច្ចល្អ» ក្រោមប្រធានបទ «នវានុវត្តន៍សម្រាប់ការផ្តល់សេវាសាធារណៈឱ្យកាន់តែល្អប្រសើរឡើង» នៅថ្ងៃទី៤ ខែសីហានេះ ដោយមានការចូលរួមពីប្រធានប្រតិភូ ACCSM និង ACCSM+3 តំណាងលេខាធិការដ្ឋានអាស៊ាន។ វេទិកាកម្រិតតំបន់នេះរៀបចំឡើងក្នុងគោលបំណងប្រមូលផ្តុំ និងចែករំលែកនូវចំណេះដឹង បទពិសោធល្អៗ ពាក់ព័ន្ធនឹងការធ្វើនវានុវត្តន៍ក្នុងការគ្រប់គ្រងមុខងារសាធារណៈរវាងបណ្តាប្រទេសជាសមាជិក។ មុនឈានដល់វេទិកានេះ កាលពីថ្ងៃទី៣ ខែសីហា ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ ក៏បានដឹកនាំកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ ACCSM ដើម្បីពិនិត្យឡើងវិញនូវវឌ្ឍនភាពនៃការងារ និងកំណត់ទិសដៅកិច្ចសហប្រតិបត្តិការនាពេលអនាគត។ ក្នុងពិធីបើកកិច្ចប្រជុំ ឯកឧត្តម យក់ ប៊ុនណា បានគូសបញ្ជាក់ថា នៅក្នុងបរិបទនៃការប្រែប្រួលយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថល និងការរំពឹងទុកកាន់តែខ្ពស់របស់ប្រជាពលរដ្ឋ ការបម្រើសេវាសាធារណៈត្រូវតែបន្តអភិវឌ្ឍឱ្យកាន់តែមានភាពរហ័សរហួន ប្រកបដោយនវានុវត្តន៍ និងតម្កល់ប្រជាពលរដ្ឋជាស្នូល។ឯកឧត្តមបានបន្ថែមថា បញ្ហាប្រឈមទាំងនេះគឺជាឱកាសសំខាន់ក្នុងការធ្វើទំនើបកម្មអភិបាលកិច្ច ពង្រឹងឧត្តមភាពស្ថាប័ន និងវិនិយោគលើធនធានមនុស្ស។ តាមរយៈវេទិកា ACCSM អាស៊ាននឹងអាចកសាងប្រព័ន្ធមុខងារសាធារណៈដែលមានភាពធន់ ប្រសិទ្ធភាព…

  • របរចិញ្ចឹមមាន់ស្រែតាមផ្ទះ បង្កើនចំណូលគ្រួសារ និងបង្កើតការងារនៅមូលដ្ឋាន

    របរចិញ្ចឹមមាន់ស្រែតាមផ្ទះ បង្កើនចំណូលគ្រួសារ និងបង្កើតការងារនៅមូលដ្ឋាន

    ការចិញ្ចឹមមាន់ស្រែ ឬនិយាយសាមញ្ញការចិញ្ចឹមមាន់តាមផ្ទះ ជាលក្ខណៈគ្រួសារឬ ខ្នាតមធ្យម គឺជាប្រភពចំណូលដ៏សំខាន់​មួយប្រសិនជាការចិញ្ចឹមនោះអនុវត្តបានត្រឹមត្រូវតាមបច្ចេកទេស។លើសពីការធ្វើពាណិជ្ជកម្ម មុខរបរនេះក៏ជាការធានាស្បៀង​សម្រាប់ គ្រួសារ និងប្រជាពលរដ្ឋក្នុងមូលដ្នាន ពិសេសបង្កើត ការងារនៅ នឹងកន្លែងផងដែរ។ សម្រាប់កសិករដែលធ្វើស្រែចម្ការ ការចិញ្ចឹមមាន់ស្រែ ទោះជា ខ្នាតតូច ឬមធ្យមក្តី ក៏មុខរបរបន្ថែមរបស់កសិករ ។ប៉ុន្តែមុខរបរ នេះអាចរឹងមាំទៅបានអាស្រ័យត្រូវមានចំណេះជំនាញ ដែលអ្នកចិញ្ចឹម ចាំបាច់ត្រូវរៀនសូត្រពីអ្នកបច្ចេកទេស​ផង​ដែរ​ដើម្បីធានា​ថា ការចិញ្ចឹម ទទួលបានជោគជ័យ។ លោក សឹម សៅ កសិកររស់នៅភូមិត្រពាំងថ្លាន់ ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ បានចិញ្ចឹមមាន់ស្រែមានរយៈពេល៦- ៧ឆ្នាំមកហើយ។លោកអាចរកចំណូលបានប្រមាណពី ៣០ ទៅជាង ៤០ម៉ឺនរៀលក្នុង១ខែ។ លោក សឹម សៅ និយាយថា មុខរបរនេះតូចតាចទេ ដែលមនុស្សភាគ ច្រើនមើលរំលង ពីព្រោះគិតថា ការចិញ្ចឹមសម្រាប់ធ្វើ​ពាណិជ្ជកម្ម លំបាក​ ពិសេសមាន់ប្រឈមនឹងជំងឺច្រើន។ ប៉ុន្តែសម្រាប់លោក សឹម សៅ បានចែករំលែកបទពិសោធន៍ថា បើយើងចេះបច្ចេកទេសក្នុងការចិញ្ចឹមគឺអាចចៀសផុតពីការបារម្ភ។ការចិញ្ចឹមត្រូវ​ចាក់វាក់សាំងការពារ ​,ចេះរបៀបចិញ្ចឹម ,ចេះរបៀប ព្យាបាលពេលវាឈឺ​។ពិសេសចេះផ្តល់ចំណីដែលចំណាយតិច​នោះ នឹង​ទទួលបានផលត្រឡប់​មកវិញច្រើន។លោកថា…

  • រដ្ឋមន្ត្រីក្រសួងដែនដី ដាស់តឿននិស្សិតជ័យលាភី ឱ្យយកចំណេះដឹងពីក្រៅប្រទេសមកអភិវឌ្ឍមាតុភូមិ

    រដ្ឋមន្ត្រីក្រសួងដែនដី ដាស់តឿននិស្សិតជ័យលាភី ឱ្យយកចំណេះដឹងពីក្រៅប្រទេសមកអភិវឌ្ឍមាតុភូមិ

    ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចូលរួមអបអរសាទរ និងកោតសរសើរ​ដល់​និស្សិតជ័យលាភីអាហារូបករណ៍ទាំងអស់ ព្រមទាំងលើកទឹកចិត្តឱ្យនិស្សិតជ័យលាភីគ្រប់ៗរូប ផ្លាស់ប្ដូរផ្នត់គំនិត រៀនបើកចិត្ត​ឱ្យទូលាយ ទទួលយកបទពិសោធន៍ និងចំណេះដឹងថ្មីៗ ក្នុងអំឡុងពេលបន្ត​ការសិក្សានៅក្រៅប្រទេស ។ មានប្រសាសន៍ក្នុងឱកាសជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍របស់សហភាពអឺរ៉ុប និងប្រទេស​ចំនួន៤ផ្សេងទៀត នៅទីស្តីការក្រសួងកាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានគូសបញ្ជាក់ពីសារ:សំខាន់នៃការវិនិយោគលើធនធានមនុស្ស ។ ឯកឧត្តមបានចាត់ទុក​និស្សិតជ័យលាភីអាហារូបករណ៍ទាំងអស់ ជាកោសិកាដ៏សំខាន់សម្រាប់ការ​កសាង​ពូនជ្រុំ​សង្គមជាតិកម្ពុជា ប្រកបដោយភាពរស់រវើក ស្របទៅតាមបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ។បំណងប្រាថ្នាដ៏ពិសិដ្ឋនោះ គឺ​ចង់កសាង​ទ្រនំសុភមង្គល ជូនប្រជាពលរដ្ឋឱ្យមានផ្ទះសម្បែងរស់នៅសមរម្យ មានម្ហូបអាហារហូបចុកគ្រប់គ្រាន់ ទទួលបានការសិក្សា​អប់រំគ្រប់ៗគ្នា មានប្រាក់​ចំណូល ប្រាក់សន្សំ និងការលំហែ កាត់បន្ថយបំណុលគ្រួសារនិងមានជីវភាពល្អប្រសើរឡើង ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានផ្ដាំផ្ញើ និងជំរុញដល់និស្សិតជ័យលាភីអាហារូបករណ៍ទាំងអស់ដែល​នឹងត្រូវទៅបន្តការ​សិក្សា​នៅក្រៅប្រទេស ត្រូវចូលរួមកសាងសហសម័យកម្ពុជាជាមួយគ្នា ជាសម័យដែលសង្គមកម្ពុជា មានអរិយធម៌ វប្បធម៌ ទំនៀម​ទម្លាប់ និងមានភាពជឿជាក់លើខ្លួនឯង…