Category: ព័ត៌មានជាតិ

  • ក្រសួងរៀបចំដែនដី និងក្រសួងជំនាញពាក់ព័ន្ធ រៀបចំក្របខ័ណ្ឌការងាររួម ដើម្បីផ្តល់សេវាគាប់ចិត្តដល់ប្រជាពលរដ្ឋ

    ក្រសួងរៀបចំដែនដី និងក្រសួងជំនាញពាក់ព័ន្ធ រៀបចំក្របខ័ណ្ឌការងាររួម ដើម្បីផ្តល់សេវាគាប់ចិត្តដល់ប្រជាពលរដ្ឋ

    ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំសម្របសម្រួលជាមួយក្រសួងជំនាញពាក់ព័ន្ធ រៀបចំក្របខណ្ឌការងាររួម ដើម្បីផ្តល់សេវាឱ្យបានគាប់ចិត្តដល់ប្រជាពលរដ្ឋ ដែលមកទទួលសេវានៅច្រកចេញចូលតែមួយ ។ កិច្ចប្រជុំអន្ដរក្រសួងមួយត្រូវបានរៀបចំកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីពិភាក្សាលើការរៀបចំក្របខ័ណ្ឌការងាររួមក្នុងការអនុម័តគម្រោងវិនិយោគបុរី ខុនដូ ឆ្លើយតបទៅនឹងតម្រូវការលើការអភិវឌ្ឍន៍លំនៅឋាននៅកម្ពុជា។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានលើកឡើងថា ក្រសួងរៀបចំដែនដីបានផ្តើមរបបការងាររួមមួយលើការអនុម័តគម្រោងវិនិយោគ តាមរយៈការផ្តល់សេវាគាប់ចិត្ត ដែលមានភាពងាយស្រួល ឆាប់រហ័ស និងច្បាស់លាស់។ ប្រជាពលរដ្ឋអាចមកទទួលសេវានៅច្រកចេញចូលតែមួយដោយមិនចាំបាច់ទៅរកស្ថាប័នជំនាញច្រើនកន្លែង នាំឲ្យខាតពេលវេលា និងបង្កភាពស្មុគស្មាញនោះទេ។ ច្រកចេញចូលតែមួយនេះជួយកាត់បន្ថយហានិភ័យដូចគ្នាទៅនឹងគម្រោងមួយចំនួន ដែលក្រសួងបាន និងកំពុងដោះស្រាយនាពេលបច្ចុប្បន្ន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ឆ្លើយតបទៅនឹងការងារនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានធ្វើការដឹកនាំសម្របសម្រួលភាគីក្រសួងជំនាញពាក់ព័ន្ធ ដើម្បីរៀបចំក្របខ័ណ្ឌការងារដឹកនាំរួមក្នុងការអនុម័តគម្រោងវិនិយោគ ដូចជាបុរី ខុនដូជាដើម នៅក្នុងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យកម្ពុជា ហៅកាត់ថា CamDX ដែលក្រសួងជំនាញនីមួយៗត្រូវទទួលខុសត្រូវទៅតាមជំនាញរៀងៗខ្លួន។ ជាក់ស្តែង ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ទទួលភារកិច្ចពិនិត្យមើលផ្នែកសុរិយោដី…

  • WFP៖ ជម្លោះព្រំដែនខ្មែរ-ថៃប៉ះពាល់ខ្លាំងដល់ជីវភាពពលរដ្ឋខ្មែរ ពិសេសកុមារភៀសសឹកដែលត្រូវឃ្លាតឆ្ងាយពីផ្ទះ និងសាលារៀន

    WFP៖ ជម្លោះព្រំដែនខ្មែរ-ថៃប៉ះពាល់ខ្លាំងដល់ជីវភាពពលរដ្ឋខ្មែរ ពិសេសកុមារភៀសសឹកដែលត្រូវឃ្លាតឆ្ងាយពីផ្ទះ និងសាលារៀន

    កម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជាបានបញ្ជាក់នៅថ្ងៃទី២៦សីហានេះថា គ្រួសារដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែនខ្មែរ-ថៃនាពេលកន្លងទៅនេះ បានជួបប្រទះផលប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅ ក្នុងនោះកុមារជាច្រើនត្រូវឃ្លាតឆ្ងាយពីផ្ទះសម្បែង សាលារៀន និងទម្លាប់រស់នៅប្រចាំថ្ងៃរបស់ពួកគាត់។ នៅក្នុងខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ កម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា និងក្រុមប្រឹក្សាជាតិគាំ​ពារសង្គម បានចុះទៅទស្សនកិច្ចតាមសាលារៀនមួយចំនួន ដែលបានកំពុងផ្តល់ការគាំទ្រដល់កុមារភៀសខ្លួន តាមរយៈកម្មវិធីផ្តល់អាហារតាមសាលារៀន។ ឯកឧត្តម ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា ខណៈដែលកម្ពុជាជួបវិបត្តិជម្លោះព្រំដែនជាមួយប្រទេសថៃរ៉ាំរ៉ៃជាច្រើនខែមកនេះ ការបន្តចូលរួមចំណែកគាំទ្ររបស់សប្បុរសជនពីគ្រប់មជ្ឈដ្ឋាន ដើម្បីគាំទ្រដល់ដំណើរការសាលារៀនបណ្ដោះអាសន្ននៅតាមជំរំសុវត្ថិភាព ពិតជាសំខាន់ និងចាំបាច់ណាស់។ ឯកឧត្តមបានអរគុណដល់ដៃគូអភិវឌ្ឍន៍ទាំងពីរ គឺកម្មវិធីស្បៀងអាហារពិភពលោក ដែលគាំទ្រការអនុវត្តកម្មវិធីផ្ដល់អាហារតាមសាលារៀន និងអង្គការ Action Education ដែលតែងតែចូលរួមសហការជាមួយក្រសួងអប់រំ ក្នុងការគាំទ្រដល់សាលារៀនបណ្ដោះអាសន្ននៅតាមជំរំសុវត្ថិភាព។ សូមបញ្ជាក់ថា ឆ្លើយតបនឹងស្ថានភាពបន្ទាន់ដែលកើតចេញពីសង្គ្រាមឈ្លានពាននៅព្រំដែនកន្លងមក កម្មវិធីស្បៀងអាហារពិភពលោក បានទទួលថវិកាពីប្រទេសជប៉ុន ដើម្បីគាំទ្រកម្មវិធីផ្ដល់អា​ហា​រ​តាមសាលារៀនដល់សិស្ស ដែលកំពុងសិក្សានៅសាលារៀនតាមព្រំដែន និងថ្នាក់រៀនបណ្ដោះអាសន្ននៅតាមជំរំសុវត្ថិភាពសរុបចំនួន ២៣កន្លែងក្នុងខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និង​ព្រះវិហារ។ ក្រសួងអប់រំបញ្ជាក់ថា ការគាំទ្រនេះ បាននិងកំពុងផ្ដល់អត្ថប្រយោជន៍ដល់សិស្សប្រមាណ ២ពាន់នាក់ ដោយបានចូលរួមចំណែកលើកកម្ពស់ប្រសិទ្ធភាព និងផលិតភាពរបស់គម្រោងក្នុងការរៀបចំ និងពង្រឹងលក្ខខណ្ឌចាំបាច់សម្រាប់ការអនុវត្តកម្មវិធីផ្ដល់អាហារតាមសាលាឱ្យកាន់តែល្អប្រសើរឡើង។ គម្រោងនេះបានចាប់ផ្ដើមអនុវត្តនាដើមខែកក្កដា ឆ្នាំ២០២៦ ហើយគ្រោងបញ្ចប់នៅចុងខែកុម្ភៈ ឆ្នាំ២០២៧៕ សេង បារាំង…

  • កម្ពុជា ជំរុញការនាំចេញផលិតផលកសិ-កែច្នៃទៅកាន់ទីផ្សារអន្តរជាតិ និងបណ្ដាផ្សារទំនើបលំដាប់ពិភពលោក

    កម្ពុជា ជំរុញការនាំចេញផលិតផលកសិ-កែច្នៃទៅកាន់ទីផ្សារអន្តរជាតិ និងបណ្ដាផ្សារទំនើបលំដាប់ពិភពលោក

    ផ្អែកលើអនុសាសន៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការបន្តជំរុញពិពិធកម្មទីផ្សារ លើកកម្ពស់សមត្ថភាពកែច្នៃក្នុងស្រុក និងពង្រឹងខ្សែច្រវាក់តម្លៃកសិ-ចំណីអាហារជាតិ ក្រុមការងារជំរុញការនាំចេញនៃក្រសួងពាណិជ្ជកម្ម បាននិងកំពុងបោះជំហានយ៉ាងស្វាហាប់ជាមួយយុទ្ធនាការ «Made in Cambodia» ដើម្បីជំរុញការនាំចេញផលិតផលកសិ-កែច្នៃកម្ពុជា បន្តឈានចូលទីផ្សារកម្រិតខ្ពស់ និងផ្សារទំនើបខ្នាតយក្សលំដាប់ពិភពលោក។ យោងតាមក្រសួងពាណិជ្ជកម្ម ការតភ្ជាប់ភាពជាដៃគូយុទ្ធសាស្ត្ររវាងរាជរដ្ឋាភិបាល និងវិស័យឯកជន បានបង្កើតជាសមិទ្ធផលជាក់ស្តែងជាប្រវត្តិសាស្ត្រ ក្នុងការនាំយកអត្តសញ្ញាណកសិផលកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិសំខាន់ៗ ជាពិសេសវិស័យស្រូវ-អង្ករប្រណីតកម្ពុជា។ ក្រសួងបានបញ្ជាក់ថា តាមរយៈក្រុមហ៊ុន Amru Rice អង្ករប្រណីត Phka Malis ក្រោមស្លាកយីហោ Comptoir du Grain បានចូលទៅកាន់ធ្នើផ្សារទំនើបខ្នាតយក្ស E.Leclerc នៅប្រទេសបារាំង, រីឯអង្ករប្រណីត Emerald River ត្រូវបាននាំចូលទីផ្សារសហរដ្ឋអាមេរិក ​ហើយកំពុងបង្ហាញវត្តមានយ៉ាងលេចធ្លោនៅក្នុងផ្សារទំនើបលក់ដុំធំបំផុតមួយរបស់អាមេរិក គឺផ្សារ COSTCO Wholesale ។ នៅលើទីផ្សារអាស៊ីវិញ អង្ករប្រណីតកម្ពុជាមានដាក់លក់ ក្នុងបណ្តាញផ្សារទំនើបនៅសិង្ហបុរី និងហុងកុង។ ទន្ទឹមនឹងភាពជោគជ័យនៃវិស័យស្រូវ-អង្ករ ផលិតផលកសិ-កែច្នៃកម្ពុជា ក៏បានបង្ហាញវត្តមានក្នុងផ្សារទំនើប COSTCO យ៉ាងរឹងមាំផងដែរ តាមរយៈផលិតផលស្វាយកែច្នៃពីក្រុមហ៊ុន គិរីរម្យ ហ្វ៊ូដ ប្រដាក់សិន (KFP)។…

  • ថៃដកអក្សរខ្មែរចេញពីមន្ទីរពេទ្យនៅខេត្តសុរិន្ទ – អ្នកជំនាញថា ទង្វើនេះមិនចំណេញអ្វីដល់ថៃឡើយ

    ថៃដកអក្សរខ្មែរចេញពីមន្ទីរពេទ្យនៅខេត្តសុរិន្ទ – អ្នកជំនាញថា ទង្វើនេះមិនចំណេញអ្វីដល់ថៃឡើយ

    បន្ទាប់ពីលែងមានអ្នកជំងឺខ្មែរចូលទៅព្យាបាល មន្ទីរពេទ្យសុរិន្ទរបស់ថៃបានសម្រេចដកអក្សរខ្មែរចេញពីស្លាកមន្ទីរពេទ្យ​ ដោយទុកតែភាសាថៃ និងអង់គ្លេសប៉ុណ្ណោះ។ មានសេចក្តីរាយការណ៍ថា មន្ទីរពេទ្យមួយចំនួន​ទៀត​ដែលមានសរសេរអក្សរខ្មែរ ដើម្បីងាយស្រួលដល់អ្នកជំងឺខ្មែរអាន ក៏បានសម្រេចដកអក្សរខ្មែរចេញដែរ។ មុនពេលផ្ទុះជម្លោះព្រំដែន ប្រជាពលរដ្ឋខ្មែរជាច្រើន ពិសេសអ្នកនៅជាប់ព្រំដែន បានទៅរកសេវាព្យាបាលជំងឺនៅតាមមន្ទីរពេទ្យថៃ ប៉ុន្តែពេលនេះស្ថានការណ៍បានផ្លាស់ប្តូរទាំងស្រុង។ អ្នកជំងឺខ្លះសម្រេចទទួលការព្យាបាល​នៅក្នុងស្រុកវិញ ហើយមួយចំនួនទៀតបានជ្រើសរើសប្រទេសដទៃ​ ដូចជា​វៀតណាម ម៉ាឡេស៊ី ឬសិង្ហបុរី​ជាដើម។ លោកបណ្ឌិត ឈត ប៊ុនថង ប្រធានផ្នែកទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការដកអក្សរខ្មែរនេះមិនបានផ្តល់ចំណេញអ្វីដល់ថៃឡើយ ផ្ទុយទៅវិញមានតែបង្ហាញពីឥរិយាបទអសីលធម៌ប៉ុណ្ណោះ។ ទោះជាយ៉ាងណា លោកបានគូសបញ្ជាក់ថា កម្ពុជាមិនចាំបាច់ទៅប្រតិកម្មតបតលើរឿងនេះទេ ព្រោះថៃអាចលុបអក្សរលើផ្លាកបាន តែមិនអាចលុបប្រវត្តិសាស្ត្រ ឬវប្បធម៌ខ្មែរដែលបានចាក់ឫសយ៉ាងជ្រៅនៅក្នុងដែនដីនោះបានឡើយ។ អ្នកជំនាញវប្បធម៌ បានសង្កត់ធ្ងន់ថា ពលរដ្ឋដើមកំណើតខ្មែរបានរស់នៅខេត្តសុរិន្ទតាំងពីយូរយារណាស់មកហើយ ដូច្នេះការប្រើប្រាស់អក្សរខ្មែរ និងថៃអមគ្នា គឺជារឿងចាំបាច់បំផុត។ លោកបានកត់សម្គាល់ថា មុនពេលមានជម្លោះ ជនជាតិខ្មែរជាច្រើនបានទៅទទួលសេវាព្យាបាលនៅមន្ទីរពេទ្យសុរិន្ទនេះ ប៉ុន្តែក្រោយជម្លោះផ្ទុះឡើង ស្ថាប័នថៃមួយចំនួនបានដកអក្សរខ្មែរចេញ ដោយសារតែចរន្តជាតិនិយមជ្រុល។ យោងតាមសារព័ត៌មានថៃ The Nation ក្នុងមួយឆ្នាំៗ មន្ទីរពេទ្យក្នុងខេត្តសុរិន្ទទទួលព្យាបាលអ្នកជំងឺកម្ពុជាចន្លោះពី ៩,០០០ ទៅ ១០,០០០នាក់ ដោយបង្កើតចំណូលពីសេវាសុខាភិបាលបានប្រមាណ ១ លាន ៥សែនដុល្លារអាមេរិក៕ ទួន…

  • កម្ពុជាកំពុងត្រៀមខ្លួនឆ្ពោះទៅរកដំណាក់កាលថ្មីនៃការអភិវឌ្ឍសេដ្ឋកិច្ច

    កម្ពុជាកំពុងត្រៀមខ្លួនឆ្ពោះទៅរកដំណាក់កាលថ្មីនៃការអភិវឌ្ឍសេដ្ឋកិច្ច

    ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងគណៈប្រតិភូទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) ដឹកនាំដោយ លោកស្រី Sonya Elmer Dettelbacher អនុប្រធានកិច្ចសហប្រតិបត្តិការ និងជាប្រធានផ្នែកអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន ដែលទើបចូលកាន់តំណែងនៅកម្ពុជា ជួបពិភាក្សាគ្នាលើការស្វែងរកកិច្ចសហការកាន់តែស៊ីជម្រៅ ដើម្បីពង្រឹងសហគ្រាសធុនមីក្រូ តូច និងមធ្យម និងជំរុញកំណើនប្រកបដោយបរិយាបន្ន។ បច្ចុប្បន្ន SDC កំពុងគាំទ្រគំនិតផ្តួចផ្តើមដែលផ្តោតលើការងារសមរម្យសម្រាប់យុវជន សហគ្រិនភាព និងនវានុវត្តន៍ ភាពប្រកួតប្រជែងនៃវិស័យឯកជន និងការអភិវឌ្ឍជំនាញ នៅកម្ពុជា។ ដោយបានផ្ដោតការយកចិត្តទុកដាក់ខ្ពស់ទៅលើការត្រៀមលក្ខណៈសម្បត្តិ និងការពង្រឹងភាពប្រកួតប្រជែងរបស់វិស័យឯកជន ស្របពេលដែលកម្ពុជាត្រៀមចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច (LDC)។ ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា៖ “ការចាកចេញពីឋានៈជាប្រទេសដែលមានការអភិវឌ្ឍតិចតួច(LDC)គឺជាបង្គោលចរមួយដ៏សំខាន់ ប៉ុន្តែក៏នឹងនាំមកនូវបញ្ហាប្រឈមថ្មីៗសម្រាប់កម្ពុជាដែរ ពិសេសសម្រាប់សហគ្រិនរបស់យើង។ យើងត្រូវត្រៀមលក្ខណៈឱ្យសហគ្រាសធុនមីក្រូ តូច និងមធ្យម អាចបង្កើនផលិតភាព បំពេញតាមស្តង់ដាគុណភាព និងលក្ខណ្ឌតម្រូវទីផ្សារ ចាប់យកបច្ចេកវិទ្យា និងចូលរួមកាន់តែមានប្រសិទ្ធភាពក្នុងខ្សែច្រវាក់ផ្គត់ផ្គង់។” លោកស្រី Elmer Dettelbacher សង្កត់ធ្ងន់ថា កម្ពុជានៅតែបន្តជាប្រទេសអាទិភាពក្រោមកម្មវិធីកិច្ចសហប្រតិបត្តិការតំបន់អាស៊ីអាគ្នេយ៍ឆ្នាំ២០២៧–២០៣០…

  • កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចគ្មានការអនុញ្ញាតរបស់នាយករដ្ឋមន្ត្រីថៃនៅខេត្តព្រះវិហារ

    កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចគ្មានការអនុញ្ញាតរបស់នាយករដ្ឋមន្ត្រីថៃនៅខេត្តព្រះវិហារ

    កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចគ្មានការអនុញ្ញាតរបស់នាយករដ្ឋមន្ត្រីថៃចូលក្នុងដែនដីអធិបតេយ្យរបស់កម្ពុជានៅតំបន់អានសេះ ខេត្តព្រះវិហារ ដែលយោធាថៃកំពុងកាន់កាប់ដោយខុសច្បាប់។ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការតវ៉ាជាផ្លូវការយ៉ាងខ្លាំងក្លាបំផុតចំពោះដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃ ទៅកាន់តំបន់អានសេះ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ដែលផ្សព្វផ្សាយនៅថ្ងៃទី២៦សីហានេះ។ កម្ពុជាចាត់ទុក ដំណើរទស្សនកិច្ចគ្មានការអនុញ្ញាតនេះថា ជាការប៉ុនប៉ងដោយចេតនាដើម្បីអះអាងការទាមទារខុសច្បាប់លើដែនដីអធិបតេយ្យរបស់កម្ពុជា ដែលជាតំបន់មួយត្រូវបានកងកម្លាំងប្រដាប់អាវុធថៃកាន់កាប់ដោយខុសច្បាប់ចាប់តាំងពីឆ្នាំមុនមក។ រាជរដ្ឋាភិបាលកម្ពុជាបញ្ជាក់ថា គ្មានសិទ្ធិស្របច្បាប់ណាមួយអាចកើតចេញពីទង្វើខុសច្បាប់នេះបានឡើយ។ ដូច្នេះ ការកាន់កាប់ដោយខុសច្បាប់លើដែនដីអធិបតេយ្យរបស់កម្ពុជា មិនអាចធ្វើឱ្យមានភាពស្របច្បាប់ តាមរយៈការធ្វើទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃនេះបានឡើយ។ ដំណើរទស្សនកិច្ចនេះ គឺស្មើនឹងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើដែនដីអធិបតេយ្យរបស់កម្ពុជា ដូចដែលបានកំណត់ និងខណ្ឌសីមា ដោយផែនទីខ្នាត ១:២០០,០០០ ដែលផលិតដោយគណៈកម្មការកំណត់ព្រំដែនរវាង ឥណ្ឌូចិន និងសៀម និងចំណុចទី១ នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការ ព្រំដែនទូទៅ(GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលបានហាមឃាត់យ៉ាងច្បាស់នូវសកម្មភាពបង្កហេតុ ដែលអាចបង្កើនភាពតានតឹងតាមបណ្តោយព្រំដែន។ រាជរដ្ឋាភិបាលកម្ពុជាសង្កត់ធ្ងន់ថា ទាំងផែនទីដែលគូសដោយឯកតោភាគី ឬដំណើរទស្សនកិច្ចណាមួយដែលផ្អែកលើផែនទីបែបនេះ មិនអាចផ្លាស់ប្តូរខ្សែព្រំដែន ដែលទទួលស្គាល់ជាអន្តរជាតិបានឡើយ។ ទន្ទឹមនេះ រាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ជាថ្មីថា កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវខ្សែបន្ទាត់ព្រំដែន ឬការ ទាមទារទឹកដីជាឯកតោភាគីដោយប្រទេសថៃនោះឡើយ។ ដំណើរទស្សនកិច្ចខាងលើនេះ មិនប៉ះពាល់ដល់សិទ្ធិស្របច្បាប់ ឬជំហររបស់ព្រះរាជាណាចក្រកម្ពុជា…

  • អ្នកជំនាញរកឃើញវត្ថុបុរាណ និងទីតាំងប្រវត្តិសាស្ត្រថ្មីៗនៅស្រុកបាកាន ខេត្តពោធិ៍សាត់

    អ្នកជំនាញរកឃើញវត្ថុបុរាណ និងទីតាំងប្រវត្តិសាស្ត្រថ្មីៗនៅស្រុកបាកាន ខេត្តពោធិ៍សាត់

    ក្រុមការងារបេតិកភណ្ឌ នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តពោធិ៍សាត់ ទើបស្រាវជ្រាវរកឃើញវត្ថុបុរាណជាច្រើនប្រភេទ រួមមាន បំណែកទេវរូបស្រីធ្វើអំពីថ្មភក់ បំណែកហោជាង និងជើងទម្រទេវរូប នៅក្នុងទឹកដីស្រុកបាកាន។ ជាមួយគ្នានេះ ក្រុមជំនាញក៏បានប្រទះឃើញទីតាំងមួយចំនួនទៀតដែលសង្ស័យជាបុរាណស្ថាន បន្ទាប់ពីបានពិនិត្យឃើញបំណែកកុលាលភាជន៍ និងជើងទម្រទេវរូបជាច្រើន ហើយបច្ចុប្បន្ន កំពុងបន្តការសិក្សាស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ដើម្បីកំណត់អត្តសញ្ញាណទីតាំងទាំងនោះឱ្យបានច្បាស់លាស់។ លោក អ៊ុក រក្សា ប្រធានមន្ទីរវប្បធម៌ខេត្តពោធិ៍សាត់ បានប្រាប់បណ្តាញសារព័ត៌មាន AMS ថា បច្ចុប្បន្ន ទីតាំងបុរាណស្ថានទាំងនោះពុំទាន់មានការទន្ទ្រាន ឬប្រឈមនឹងការខូចខាតឡើយ ដោយសារមានការចុះពិនិត្យជាប្រចាំពីសំណាក់ក្រុមការងារមន្ទីរ សហការជាមួយអាជ្ញាធរមូលដ្ឋាន។ ដើម្បីធានាបាននូវការការពាររយៈពេលវែង មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត បានចុះធ្វើការសិក្សាស្រាវជ្រាវ ចងក្រងប្រវត្តិ ព្រមទាំងវាស់វែងកំណត់និយាមកា បោះបង្គោលព្រំ និងរៀបចំស្នើសុំបណ្ណកម្មសិទ្ធិស្របច្បាប់លើបុរាណស្ថានទាំងនោះ។ ក្រៅពីការងារអភិរក្ស មន្ទីរបានរៀបចំយុទ្ធនាការផ្សព្វផ្សាយជាប្រចាំដល់សិស្សានុសិស្ស និងសហគមន៍មូលដ្ឋាន ដើម្បីបណ្ដុះស្មារតីស្រឡាញ់ និងចូលរួមថែរក្សាកេរដំណែលបុព្វបុរស។ ការអភិរក្សសម្បត្តិបេតិកភណ្ឌនេះ មិនត្រឹមតែជាការថែរក្សាអត្តសញ្ញាណជាតិនោះទេ ប៉ុន្តែថែមទាំងរួមចំណែកលើកកម្ពស់ជីវភាព និងបង្កើតប្រាក់ចំណូលជូនប្រជាពលរដ្ឋក្នុងស្រុកបាកាន តាមរយៈការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកទស្សនា និងសិក្សាស្រាវជ្រាវផងដែរ។ ដោយព្រួយបារម្ភពីលំហូរវប្បធម៌បរទេសតាមរយៈប្រព័ន្ធបច្ចេកវិទ្យា លោកប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តពោធិ៍សាត់ បានអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋ ជាពិសេសយុវជនដែលជាអ្នកបន្តវេន ត្រូវសិក្សាស្វែងយល់ឱ្យបានស៊ីជម្រៅពីឫសគល់ប្រវត្តិសាស្ត្រ ដើម្បីដឹងច្បាស់ថាអ្វីជារបស់ជាតិ និងអ្វីជារបស់បរទេស។ បន្ថែមពីនេះ ត្រូវរួមគ្នារក្សា ការពារ និងអភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌ទាំងរូបិយ និងអរូបិយ…

  • សម្តេចតេជោ ហ៊ុន សែន ជំរុញទំនាក់ទំនងរវាងកម្ពុជា និងអារ៉ាប៊ីសាអូឌីត កាន់តែរីកចម្រើន

    សម្តេចតេជោ ហ៊ុន សែន ជំរុញទំនាក់ទំនងរវាងកម្ពុជា និងអារ៉ាប៊ីសាអូឌីត កាន់តែរីកចម្រើន

    ពេលទទួលជួបជាមួយឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតប្រចាំកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានផ្ដល់ទស្សនៈសំខាន់ៗ៣ ដើម្បីជំរុញទំនាក់ទំនង កម្ពុជា-អារ៉ាប៊ីសាអូឌីត កាន់តែរីកចម្រើន ។ ក្នុងជំនួបសម្ដែងការគួរសមជាមួយសម្តេចតេជោកាលពីរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ថាមើ ម៉ូហាមេដ អេ អាលហ្គោសាយប៊ី (Thamer Mohammed A Algosaibi) ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតប្រចាំកម្ពុជា បានបង្ហាញពីភាពរឹងមាំនៃទំនាក់ទំនងរវាងកម្ពុជា និងអារ៉ាប៊ីសាអូឌីត តាមរយៈនៃការផ្លាស់ប្ដូរជាបន្ដបន្ទាប់នូវដំណើរទស្សនកិច្ចថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។ ជាងនេះទៅទៀត ទស្សនកិច្ចរបស់ធុរជនអារ៉ាប៊ីសាអូឌីតនៅកម្ពុជាក៏បានរួមចំណែកពង្រឹងវិស័យវិនិយោគផងដែរ។ នេះជាការលើកឡើងរបស់លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា។ ក្រៅពីនេះ លោកឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតសង្កេតឃើញថា នៅមានសក្តានុពលជាច្រើនទៀត ដែលប្រទេសទាំងពីរអាចធ្វើការជាមួយគ្នាបាន ជាពិសេស លើការពង្រឹងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ។ ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់ទស្សនៈសំខាន់ៗចំនួន៣ ដើម្បីជំរុញឲ្យទំនាក់ទំនងរវាងប្រទេសកម្ពុជា និងអារ៉ាប៊ីសាអូឌីត កាន់តែរីកចម្រើន ក្នុងនោះសម្ដេចជំរុញការផ្លាស់ប្ដូរទស្សនកិច្ចរវាងមេដឹកនាំកំពូលនៃប្រទេសទាំងពីរឲ្យកាន់តែញឹកញាប់បន្ថែមទៀត ដើម្បីពង្រឹងការជឿជាក់គ្នា។ ម៉្យាងទៀត សម្តេចតេជោគាំទ្រឲ្យមានការផ្លាស់ប្ដូរទស្សនកិច្ចរបស់អ្នកវិនិយោគអារ៉ាប៊ីសាអូឌីត និងកម្ពុជា ជាពិសេស គឺពង្រឹងទំនាក់ទំនងរវាងធុរជន ដើម្បីបង្កើនការវិនិយោគនៅក្នុងប្រទេសទាំងពីរ។…

  • អ្នកផលិតភាពយន្តចិនជ្រើសរើសកម្ពុជា ជាទីតាំងថត និងផលិតវីដេអូ AI ផ្សព្វផ្សាយ «សម្រស់ពិតរបស់កម្ពុជា» ទៅកាន់ពិភពលោក

    អ្នកផលិតភាពយន្តចិនជ្រើសរើសកម្ពុជា ជាទីតាំងថត និងផលិតវីដេអូ AI ផ្សព្វផ្សាយ «សម្រស់ពិតរបស់កម្ពុជា» ទៅកាន់ពិភពលោក

    ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារអន្តរក្រសួង ដើម្បីសម្របសម្រួល និងគាំទ្រវិស័យទេសចរណ៍ភាពយន្ត និងការទស្សនាប្រាសាទនាពេលរាត្រីនៅកម្ពុជា កាលពីថ្ងៃទី២៤ ខែ សីហា ម្សិលមិញនេះ បានអនុញ្ញាតជូន អ្នកឧកញ៉ា លីម ហ៊ួរនីតូ ប្រធានសមាគមយុវជនឌីជីថលកម្ពុជា-ចិន, លោក Zhang Wenya នាយកក្រុមហ៊ុន Unicorn Media Consulting Group Cambodia, លោក Gao Weixiang នាយកប្រតិបត្តិក្រុមហ៊ុន VINCIS ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ស្តីពីកិច្ចសហប្រតិបត្តិការផលិតភាពយន្តភាគខ្លី ផ្សព្វផ្សាយទេសចរណ៍ឌីជីថល និងការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីនាំយកសក្តានុពលទេសចរណ៍ និង «សម្រស់ពិតរបស់កម្ពុជា» ទៅកាន់ទីផ្សារអន្តរជាតិ។ ជំនួបពិភាក្សាការងារនេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍ តំណាងសមាគមយុវជនឌីជីថលកម្ពុជា-ចិន ក្រុមហ៊ុន Unicorn Media Consulting Group Cambodia ក្រុមហ៊ុន VINCIS តំណាងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា…

  • អាជ្ញាធរខេត្តព្រះវិហារ អន្តរាគមន៍ដេញហ្វូងដំរីព្រៃ ៦ក្បាល ចេញពីភូមិឋានក្រោយជាន់ពលរដ្ឋ២នាក់ឱ្យរងរបួស

    អាជ្ញាធរខេត្តព្រះវិហារ អន្តរាគមន៍ដេញហ្វូងដំរីព្រៃ ៦ក្បាល ចេញពីភូមិឋានក្រោយជាន់ពលរដ្ឋ២នាក់ឱ្យរងរបួស

    ព្រះវិហារ៖អាជ្ញាធរខេត្តព្រះវិហារបានចុះអន្តរាគមន៍ភ្លាមៗ ដើម្បីកៀងនិងដេញហ្វូងដំរីព្រៃចំនួន ៦ក្បាល ឱ្យត្រឡប់ចូលព្រៃវិញ ក្រោយ​ពី​ពួកវាបានចូលមកលុកលុយភូមិឋានប្រជាពលរដ្ឋដោយ​បំផ្លាញផលដំណាំ និងបានជាន់ប្រជាពលរដ្ឋចំនួន ២នាក់ ឱ្យរងរបួស។ ហេតុការណ៍នេះបានកើតឡើងនៅភូមិពោធិ៍ខៀន ឃុំពោធិ ស្រុកត្បែងមានជ័យ ដោយហ្វូងដំរីព្រៃបានចាកចេញពី​តំបន់ព្រៃ​ព្រះរកា ចូលមករុករានផ្ទះសម្បែង និងបំផ្លាញខ្ទមចាំចម្ការរបស់អ្នកភូមិធ្វើឱ្យប្រជាពលរដ្ឋរស់នៅក្នុងភាពភ័យខ្លាច។ លោក ឃីន រស្មី អភិបាលស្រុកត្បែងមានជ័យបានឱ្យដឹងកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ថា ហ្វូងដំរីព្រៃទាំងនោះបានចូល​មករុករានផ្ទះសម្បែង បំផ្លាញខ្ទម និងផលដំណាំរបស់កសិករតាំងពីអំឡុងថ្ងៃទី១៥សីហា២០២៦ នោះមកម៉្លេះ។ ដើមហេតុ​ដែល​ដំរីព្រៃចេញពីព្រៃធម្មជាតិ អាចបណ្តាលមកពីការ​កង្វះ​ចំណីក្នុងព្រៃ ទើបពួកវាដើរស្វែងរកចំណីរហូតវង្វេងចូលមក​ដល់ភូមិឋាន។ ដើម្បីដោះស្រាយស្ថានការណ៍នេះ អាជ្ញាធរខេត្ត និងស្រុកបានដាក់ចេញវិធានការចម្រុះ ដោយបានរៀបចំពិធីសែនព្រេន​តាម​ទំនៀម​ទម្លាប់ស្រុកភូមិ ព្រមទាំងដាក់ពង្រាយកម្លាំងចម្រុះប្រមាណ ៤០នាក់ ចុះជួយអន្តរាគមន៍ដេញហ្វូងដំរី​ឱ្យចូលព្រៃដើមវិញ​ដោយសុវត្ថិភាព។ ដោយឡែកចំពោះប្រជាពលរដ្ឋ ២នាក់ ដែលរងរបួស ត្រូវបានអាជ្ញាធរញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ៕ ដោយ៖ឡុង សំបូរ,ម៉ាដេប៉ូ