Category: ព័ត៌មានជាតិ

  • ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានជួបសំណេះសំណាលជាមួយនិវត្តជននៃសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាវិស័យប្រៃសណីយ៍និងទូរគមនាគមន៍

    ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានជួបសំណេះសំណាលជាមួយនិវត្តជននៃសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាវិស័យប្រៃសណីយ៍និងទូរគមនាគមន៍

    ភ្នំពេញ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយនិវត្តជននៃសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាវិស័យប្រៃសណីយ៍និងទូរគមនាគមន៍ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ សមាជិក សមាជិកាសមាគម និងនិវត្តជន សរុបប្រមាណ ៣៥០ រូប នៅទីស្តីការក្រសួង។ ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្រ្តី បាននាំនូវសេចក្តីនឹករលឹកចំពោះនិវត្តជន និងអតីតមន្រ្តីរាជការនៃ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ខ្ពស់អំពីសុខទុក្ខរបស់អតីតយុទ្ធជន និងនិវត្តជនគ្រប់ៗរូប។ គតិបណ្ឌិតដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការពង្រីកវិសាលភាពសមាគមអតីតយុទ្ធជនកម្ពុជា ឱ្យគ្របដណ្តប់ដល់និវត្តជនទូទៅផងដែរ បានបង្ហាញពីចក្ខុវិស័យវែងឆ្ងាយ និងការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅចំពោះសុខុមាលភាព និងគុណតម្លៃរបស់អ្នកដែលបានបម្រើជាតិគ្រប់ជំនាន់។ អនុវត្តតាមចក្ខុវិស័យដ៏ខ្ពង់ខ្ពស់នេះ ឯកឧត្តមរដ្ឋមន្រ្តី បានប្តេជ្ញាចិត្តបន្តជំរុញការលើកកម្ពស់សុខុមាលភាព និងការគោរពដ៏ជ្រាលជ្រៅចំពោះនិវត្តជនទាំងអស់ ដែលបានបំពេញភារកិច្ចយ៉ាងសកម្ម និងមានសារៈសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍវិស័យប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏ដូចជាការកសាងសមិទ្ធផលសំខាន់ៗជូនជាតិមាតុភូមិនាពេលកន្លងមក។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានគូសរំលេចអំពីការអភិវឌ្ឍវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ជាពិសេសបច្ចេកវិទ្យាឌីជីថល។ ឯកឧត្តមរដ្ឋមន្រ្តី បន្តថាក្រសួងបានចាត់ទុកថា…

  • សម្ដេចតេជោសរសើរសមាគមជប៉ុន-កម្ពុជា ចំពោះការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា

    សម្ដេចតេជោសរសើរសមាគមជប៉ុន-កម្ពុជា ចំពោះការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក តាកាយ៉ាស៊ី ហ្វូមីអាគី (TAKAHASHI Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា និងសហការី ចូលជួបសម្ដែងការគួរសមនៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ កាលពីព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦។ បន្ទាប់ពីជំនួបនេះ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា លោកប្រធានសមាគមជប៉ុន-កម្ពុជា បានសម្ដែងនូវក្ដីរីករាយ និងកោតសរសើរចំពោះការរីកចម្រើនរបស់កម្ពុជា។ លោកបានបញ្ជាក់ថា រាល់ពេលមកកម្ពុជា លោក និងសហការី តែងតែសង្កេតឃើញការអភិវឌ្ឍថ្មីៗជាបន្តបន្ទាប់ ហើយលោកមានមោទនភាពដែលបានចូលរួមក្នុងការទាក់ទាញអ្នកវិនិយោគមកបណ្ដាក់ទុននៅកម្ពុជា។ លោក តាកាយ៉ាស៊ី ហ្វូមីអាគី ក៏បានបង្ហាញចំណាប់អារម្មណ៍ចំពោះសក្ដានុពលរបស់កម្ពុជា ជាពិសេសនៅក្នុងវិស័យសហគ្រាសខ្នាតតូច និងមធ្យម ដែលសមាគមកំពុងជំរុញឱ្យមានការវិនិយោគកាន់តែច្រើន។ លើសពីនេះ លោកបានកោតសរសើរដល់ធនធានធម្មជាតិដ៏អំណោយផលរបស់កម្ពុជា ដែលអាចរួមផ្សំជាមួយបច្ចេកវិទ្យារបស់ជប៉ុន ដើម្បីបង្កើតបាននូវផលិតផលជាច្រើនទៀតសម្រាប់នាំចេញទៅក្រៅប្រទេស។ ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកប្រធានសមាគម និងសហការី ក្នុងឱកាសមកបំពេញទស្សនកិច្ចនៅកម្ពុជា ព្រមទាំងវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់សមាគម ដែលចាប់តាំងពីការបង្កើតមក បានចូលរួមទាក់ទាញវិនិយោគិនជប៉ុនមកបណ្តាក់ទុននៅកម្ពុជា។ យោងតាមឯកឧត្តម ជា ធីរិទ្ធ សម្ដេចបានលើកឡើងថា…

  • ក្រុមឧក្រិដ្ឋជនឆបោកតាមអនឡាញប្តូរវិធីសាស្រ្តធ្វើសកម្មភាព

    ក្រុមឧក្រិដ្ឋជនឆបោកតាមអនឡាញប្តូរវិធីសាស្រ្តធ្វើសកម្មភាព

    ក្នុងប្រតិបត្តិការបោសសម្អាតករណីឆបោកតាមបច្ចេកវិទ្យាទូទាំងប្រទេស ក្រុមសមត្ថកិច្ចជំនាញបានចុះបង្រ្កាប និងបំបែកសំបុកឧក្រិដ្ឋជនទាំងនោះតាមកាស៊ីណូ ឬ អគារធំៗជាបន្តបន្ទាប់ ជាហេតុធ្វើឱ្យក្រុមឧក្រិដ្ឋជនឆបោក បានប្ដូរយុទ្ធសាស្ត្រ ដោយបំបែកគ្នាជាក្រុមតូចៗ ទៅលបលួចធ្វើសកម្មភាពនៅតាមបុរី ផ្ទះល្វែង ឬខុនដូវិញ ដើម្បីគេចពីការតាមចាប់របស់សមត្ថកិច្ច ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានប្រចាំការនៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា នាឱកាសអញ្ជើញធ្វើជាវាគ្មិន ធ្វើបទបង្ហាញស្តីពី «ការបង្ក្រាប និងទប់ស្កាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅកម្ពុជា» ក្រោមវត្តមានឯកឧត្តម ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា នាថ្ងៃទី១ ខែមេសា នៅវិមានសាមគ្គីភាព។ ឯកឧត្តម ឆៃ ស៊ីណារិទ្ធ បានជម្រាបជូនថ្នាក់ដឹកនាំ និងសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភាជាតិ ថា ក្នុងក្របខណ្ឌប្រតិបត្តិការបោសសម្អាតទូទាំងប្រទេសរយៈពេល៩ខែចុងក្រោយនេះ ពោលគឺចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ២០២៦ សមត្ថកិច្ចកម្ពុជាទូទាំងប្រទេសបានបង្ក្រាបអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានជាង២៥០ករណី និងបានកសាងសំណុំរឿងបញ្ចូនទៅតុលាការចំនួន ៨០ករណី ដោយជាប់ពាក់ព័ន្ធជនសង្ស័យប្រមាណ៧៥០នាក់ ក្នុងនោះមានជនជាតិចិន ថៃ វៀតណាម…

  • ក្រសួងរៀបចំដែនដី រៀបចំពិធីសូត្រមន្តអបអរសាទរបុណ្យចូលឆ្នាំថ្មី

    ក្រសួងរៀបចំដែនដី រៀបចំពិធីសូត្រមន្តអបអរសាទរបុណ្យចូលឆ្នាំថ្មី

    ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត តាមទំនៀមទំលាប់ប្រពៃណីខ្មែរ ដើម្បីសុំសិរីសួស្តី ជ័យមង្គល និងវិបុលសុខគ្រប់ប្រការ ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ រួមទាំងប្រជាពលរដ្ឋទាំងអស់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ដែលខិតជិតមកដល់នាពេលឆាប់ៗខាងមុខ។ ពិធីនេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោកជំទាវ ឌិត នីតា ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ នារសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។ ពិធីនេះ មិនត្រឹមតែជាការបួងសួងសុំសេចក្តីសុខ សេចក្ដីចម្រើនពីទេវតាឆ្នាំថ្មីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការឧទ្ទិសបុណ្យកុសល ជូនដល់វិញ្ញាណក្ខន្ធបុព្វការីជន និងវីរជនស្នេហាជាតិទាំងអស់ ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិ និងមាតុភូមិផងដែរ។ បន្ទាប់ពីបញ្ចប់ពិធីសូត្រមន្តចម្រើនព្រះបរិត្ត ក៏មានការសម្តែងរបាំត្រុដិ ដើម្បីបណ្តេញឧបទ្រពចង្រៃក្នុងឆ្នាំចាស់ និងទទួលសិរីសួស្តីបវរមហាប្រសើរនៅក្នុងឆ្នាំថ្មី ជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកទាំងអស់ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឲ្យទទួលបានជោគជ័យថ្មីៗបន្ថែមទៀត។ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមីនេះ នឹងចូលមកដល់នៅថ្ងៃអង្គារ…

  • រដ្ឋមន្ត្រីការពារជាតិកោតសរសើរវីរភាពកងទ័ពកម្ពុជាក្នុងការការពារបូរណភាពទឹកដី

    រដ្ឋមន្ត្រីការពារជាតិកោតសរសើរវីរភាពកងទ័ពកម្ពុជាក្នុងការការពារបូរណភាពទឹកដី

    ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានផ្ញើសារជូនពរ និងសាកសួរសុខទុក្ខ ដល់កងយោធពលខេមរភូមិន្ទទាំងអស់ នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរដែលខិតជិតមកដល់។ រដ្ឋមន្រ្តីក្រសួងការពារជាតិបានវាយតម្លៃខ្ពស់ចំពោះការលះបង់ ខិតខំពុះពារជម្នះគ្រប់ឧបសគ្គ និងការលំបាកនានា ប្រកបដោយភាពអង់អាចក្លាហាន មោះមុត របស់កងយោធពលខេមរភូមិន្ទ ជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់ ដើម្បីសម្រេចបាននូវជោគជ័យជូនជាតិមាតុភូមិ។ ឯកឧត្តមរដ្ឋមន្រ្តី បានសង្កត់ធ្ងន់លើស្មារតី ខ្មែរតែមួយ ក្នុងការរួបរួមគ្នាទប់ស្កាត់ការឈ្លានពានពីប្រទេសជិខាង។ ទន្ទឹមនឹងនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ទៀ សីហា សង្កត់ធ្ងន់លើការរួបរួមសាមគ្គីគ្នា និងជឿជាក់លើរាជរដ្ឋាភិបាល ជៀសវាងជឿតាមការញុះញង់បំបែកបំបាក់សាមគ្គីជាតិ។ ស្របពេលស្ថានភាពព្រំដែនខ្មែរ-ថៃ កំពុងមានភាពតានតឹងដោយសារការឈ្លានពានពីភាគីថៃ រដ្ឋមន្ត្រីការពារជាតិកម្ពុជា ការផ្ញើសារនេះ ដើម្បីពង្រឹងស្មារតីកងទ័ពជួរមុខ ឱ្យបន្តឈរជើងការពារទឹកដីដោយអង់អាច និងប្រកបដោយវិជ្ជាជីវៈបំផុត បើទោះបីជាភាគីម្ខាងទៀតកំពុងរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់ និងច្បាប់អន្តរជាតិក៏ដោយ។ ជាមួយគ្នានេះ កាលពីថ្ងៃពុធ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាន ស.ស.យ.ក. ក៏បានចុះសួរសុខទុក្ខវីរកងទ័ព ដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅ ទិសទី៣ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងបានផ្តល់វត្ថុអនុស្សាវរីយ៍ ជាពិសេសគឺ “សារសរសេរដោយដៃរបស់មហាជន”…

  • កម្ពុជាប្រារព្ធពិធីបើកព្រឹត្តិការណ៍សុខភាពតែមួយ

    កម្ពុជាប្រារព្ធពិធីបើកព្រឹត្តិការណ៍សុខភាពតែមួយ

    ឯកឧត្តម ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ រួមជាមួយឯកឧត្តម Olivier RICHARD ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានអញ្ជើញជាសហអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍ “សុខភាពតែមួយនៅកម្ពុជា» កាលពីព្រឹកថ្ងៃពុធ ទី១ ខែមេសា នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ។ ព្រឹត្តិការណ៍សុខភាពតែមួយនៅព្រះរាជាណាចក្រកម្ពុជានា (One Health For Cambodia) ជាព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូលស្តីពីសុខភាពតែមួយ នៅទីក្រុងលីយ៉ុង នៃសាធារណរដ្ឋបារាំង ដែលនឹងត្រូវរៀបចំពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ។ កម្ពុជាកំពុងធ្វើការងារយ៉ាងសកម្ម ក្នុងការលើកកម្ពស់ក្របខណ្ឌសុខភាពតែមួយ ដើម្បីពង្រឹងសមត្ថភាពសម្រាប់បង្ការ ការស្រាវជ្រាវ និងការឆ្លើយតបទៅនឹងការគំរាមកំហែងដល់សុខភាពមនុស្ស សត្វ និងបរិស្ថាន។ កិច្ចខិតខំប្រឹងប្រែងទាំងអស់នេះ រួមចំណែកយ៉ាងសំខាន់ក្នុងការបង្ការ ការការពារ ការរីករាលដាល ជំងឺរាតត្បាតជាសកលក្នុងតំបន់ និងក្នុងពិភពលោកផងដែរ។ ក្រសួងសុខាភិបាល បានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងពាក់ព័ន្ធ ដើម្បីជំរុញសកម្មភាពរួមក្នុងការប្រយុទ្ធប្រឆាំងនឹងភាពស៊ាំនឹងឱសថប្រឆាំងមេរោគ ដោយបានបង្កើតគោលនយោបាយ និងយុទ្ធសាស្ត្រជាតិ…

  • កម្ពុជាពង្រឹងកិច្ចសហការជាមួយ BYD ដើម្បីអភិវឌ្ឍកម្លាំងពលកម្មលើជំនាញយានយន្តអគ្គិសនី

    កម្ពុជាពង្រឹងកិច្ចសហការជាមួយ BYD ដើម្បីអភិវឌ្ឍកម្លាំងពលកម្មលើជំនាញយានយន្តអគ្គិសនី

    ខណៈដែលពលរដ្ឋកម្ពុជាកំពុងមានទំនោរប្រើប្រាស់រថយន្តអគ្គិសនី រាជរដ្ឋាភិបាលបានគិតគូរលើការអភិវឌ្ឍកម្លាំងពលកម្មជំនាញយានយន្តប្រភេទ EV នេះ ក្នុងនោះ ក្រសួងការងារ និងក្រុមហ៊ុន BYD កម្ពុជា បានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នា ក្នុងការពិនិត្យលទ្ធភាពបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលគ្រូបង្គោល និងសិស្ស ព្រមទាំងការចុះកម្មសិក្សា និងការធ្វើទស្សនកិច្ចសិក្សាខ្សែច្រវាក់ផលិតកម្មផ្ទាល់ជាដើម ។ កាលពីថ្ងៃទី១ ខែមេសា ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជួបជាមួយលោក យៀក ឆឹងហ៊ុយ (Ye Chenghui) ប្រធានផ្នែកលក់នៃក្រុមហ៊ុន BYD Cambodia ដើម្បីពិភាក្សាផ្លាស់ប្តូរយោបល់លើការបង្កើតឱកាសពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការអភិវឌ្ឍកម្លាំងពលកម្មជំនាញយានយន្តអគ្គិសនី (EV) ។ ឯកឧត្តម ហេង សួរ បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន BYD ដែលបានរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចបៃតង អភិវឌ្ឍធនធានមនុស្ស និងផ្តល់ឱកាសការងារនៅកម្ពុជា តាមរយៈការនាំមកនូវបច្ចេកវិទ្យាថ្មីៗសម្រាប់វិស័យ EV ។ ឯកឧត្តមរដ្ឋមន្ត្រី បានចាត់ទុកវត្តមានក្រុមហ៊ុន BYD គឺជាការផ្តល់ទំនុកចិត្តខ្ពស់ដល់កម្ពុជា និងផ្តល់ជម្រើសថ្មីនៃការប្រើប្រាស់ EV ដែលមានតម្លៃសមរម្យ និងបច្ចេកវិទ្យាខ្ពស់ សម្រាប់ប្រជាពលរដ្ឋ ខណៈរាជរដ្ឋាភិបាលបានជំរុញឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ…

  • កម្ពុជាព្រមានពីការកើនឡើងកម្ដៅខ្លាំង និងជំរុញឱ្យ ចូលរួមទប់ស្កាត់អគ្គិភ័យនៅតាមមូលដ្ឋាន

    កម្ពុជាព្រមានពីការកើនឡើងកម្ដៅខ្លាំង និងជំរុញឱ្យ ចូលរួមទប់ស្កាត់អគ្គិភ័យនៅតាមមូលដ្ឋាន

    ភ្នំពេញ៖ក្រសួងបរិស្ថានកម្ពុជានៅថ្ងៃព្រហស្បតិ៍ទី២ ខែមេសា ឆ្នាំ២០២៦ នេះបានបង្ហាញថា សីតុណ្ហភាព​មានការ កើនឡើង នៅ ទូទាំងប្រទេស ដែលអាចបង្ក​ឱ្យមាន​ហានិភ័យនៃអគ្គិភ័យលើផ្ទះសម្បែង និងភ្លើងឆេះព្រៃ​ជាដើម។ ទន្ទឹមនេះ​ក្រសួង​ក៏បានដាស់តឿន​សាធារណជន​ឱ្យ​មានការប្រុងប្រយ័ត្នខ្ពស់ និងចូលរួមបង្ការចំពោះ​ស្ថានភាព​គួរ​បារម្ភនេះ។ ក្រសួងបរិស្ថានឱ្យដឹងថា ស្ថានភាពអាកាសធាតុក្តៅ និង​ស្ងួត មានរយៈពេលយូរក្នុងពេលេះជាច្រើន​សប្តាហ៍ខាងមុខ អាចបណ្តាលឱ្យមានអគ្គិភ័យ និងភ្លើងអាចឆេះរីករាលដាល​យ៉ាងឆាប់រហ័ស ជាពិសេសនៅក្នុងតំបន់លំនៅដ្ឋាន ដី​កសិកម្ម និងតំបន់ព្រៃឈើ ប្រសិនបើមិនមានការប្រុង​ប្រយ័ត្ន និងមានវិធានការចូលរួមការពារ បង្ការ និងទប់​ស្កាត់ឱ្យបាន។ ចំពោះស្ថានភាពនេះក្រសួងបរិស្ថានបានអំពាវនាវដល់ប្រជាពលរដ្ឋ កុំដុតសំណល់កសិកម្ម សំរាម ឬរុក្ខជាតិនៅជិតផ្ទះ នៅតាម​មូលដ្ឋាន និងសហគមន៍ ។ក្រសួងដាស់តឿនថា សូម្បីតែកម្ទេចភ្លើងតូចៗ ក៏អាចចេញពីការគ្រប់គ្រងមិន​បាន​​ត្រឹមត្រូវ ក៏អាចឆាប​ឆេះយ៉ាងឆាប់រហ័ស ក្រោម​លក្ខខណ្ឌកំដៅខ្លាំង និងខ្យល់បក់ខ្លាំង។ កន្លងទៅក្រសួងបរិស្ថានធ្លាប់បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយរួចហើយថា “ភ្លើងដែលបណ្តាលមកពីការធ្វេស​ប្រហែស អាចរាលដាលដល់ផ្ទះក្បែរខាង បំផ្លាញទ្រព្យ​សម្បត្តិ និងគំរាមកំហែងដល់អាយុជីវិត” ។ដោយឡែក​ប្រសិនបើមានភ្លើងឆេះព្រៃ ក៏អាចនាំឱ្យមានការខូចខាត​បរិស្ថានយ៉ាងខ្លាំង និងការបាត់បង់ជីវៈចម្រុះផងដែរ។ ក្រសួងបរិស្ថានក៏ស្នើដល់អាជ្ញាធរមូលដ្ឋាន ឱ្យពង្រឹងការ​ត្រួតពិនិត្យ និងវិធានការឆ្លើយតបរហ័ស ជាពិសេសនៅក្នុង​តំបន់ ដែល​មានហានិភ័យខ្ពស់ ដើម្បីការពារឧប្បត្តិហេតុ ដែលអាចបង្កទៅជាអគ្គិភ័យទ្រង់ទ្រាយធំ និងបាន​អំពាវនាវជាថ្មីដល់ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួមសហការ​ដោយអនុវត្តតាមគោលការណ៍ណែនាំ និងវិធានការរបស់​អាជ្ញាធរ​មានសមត្ថកិច្ចស្តីពីការបង្ការអគ្គិភ័យ…

  • កម្ពុជា និងអង្គការ UNAIDS ប្តេជ្ញាចិត្តរួមគ្នាលុបបំបាត់ជំងឺអេដស៍

    កម្ពុជា និងអង្គការ UNAIDS ប្តេជ្ញាចិត្តរួមគ្នាលុបបំបាត់ជំងឺអេដស៍

    ភ្នំពេញ៖ កម្ពុជា មានភាពខ្លាំងលើកម្មវិធីបញ្ចប់អេដស៍ ដោយបានសម្រេចនូវគោលដៅ ៩០-៩០-៩០ ក្នុងឆ្នាំ២០១៧ ហើយឆ្នាំ២០២៤ សម្រេចបាន ៩២-១០០-៩៨ នៃគោលដៅ៩៥-៩៥-៩៥ ប៉ុន្តែកម្ពុជា នៅមានបញ្ហាប្រឈមមួយចំនួន ដោយករណីឆ្លងថ្មីប្រមាណជា ៩០% ជាក្រុមប្រជាជនគន្លឹះ និងដៃគូរបស់ពួកគេ។ ក្នុងន័យនេះ កម្ពុជា និងអង្គការ UNAIDS បានប្តេជ្ញាចិត្តមិនងាករេ ដើម្បីពង្រឹងសកម្មភាពកាត់បន្ថយ ឆ្ពោះទៅរកការឆ្លើយតបនឹងមេរោគអេដស៍ប្រកបដោយនិរន្តរភាពនៅកម្ពុជា ។ ក្នុងកិច្ចប្រជុំក្រុមការងារបចេ្ចកទេសចីរភាព នៃការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ក្រោមវត្តមានឯកឧត្តម ទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តផែនទីបង្ហាញផ្លូវ ធានាចីរភាព នៃការឆ្លើយតបនឹងមេរោគអេដស៍ឆ្នាំ២០២៣-២០២៩ លោកស្រី Patricia Ongpin នាយិកាអង្គការ UNAIDS ប្រចាំកម្ពុជា បានបង្ហាញពីភាពខ្លាំងរបស់កម្ពុជា បានសម្រេចនូវគោលដៅ ៩០-៩០-៩០ ក្នុងឆ្នាំ២០១៧ និងឆ្នាំ២០២៤ សម្រេចបាន ៩២-១០០-៩៨ នៃគោលដៅ៩៥-៩៥-៩៥ ។ ចំណែកករណីឆ្លងថ្មី នៃមេរោគអេដស៍បានចុះប្រមាណជា…

  • កម្ពុជា-ឡាវ ឯកភាពគ្នាកសាងព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ

    កម្ពុជា-ឡាវ ឯកភាពគ្នាកសាងព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ

    ថ្នាក់ដឹកនាំប្រទេសកម្ពុជា និងឡាវ បានឯកភាពគ្នាក្នុងការកសាងខ្សែបន្ទាត់ព្រំដែននៃប្រទេសទាំងពីរ ដែលសម្រេចបានស្ទើរតែទាំងស្រុងហើយនោះ ជាបន្ទាត់ព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ដើម្បីជាមរតកសម្រាប់កូនចៅជំនាន់ក្រោយជារៀងរហូត។ ចំណងមិត្តភាពជាប្រពៃណី និងបងប្អូន រវាងកម្ពុជា និងឡាវ បានបង្កលក្ខណៈអំណោយផលយ៉ាងខ្លាំងដល់ការអភិវឌ្ឍ សុខសន្តិភាព និងស្ថិរភាព ជូនប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។ នេះបើតាមការគូសបញ្ជាក់ពីឯកឧត្តម កែវ ពិសិដ្ឋ អ្នកនាំពាក្យសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ក្រោយបញ្ចប់ជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម វៀងថាវិសុន ទេពផាច័ន្ទ (Viengthavisone Thephachanh) អគ្គសវនករនៃអាជ្ញាធរសវនកម្មជាតិ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា។ ឯកឧត្តម កែវ ពិសិដ្ឋ បានគូសបញ្ជាក់ថា ប្រទេសទាំងពីរប្រៀបដូចជាដន្លងនឹងគ្នា ហើយតែងប្រកាន់ខ្ជាប់នូវទិសស្លោក «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងនិរន្តរភាពយូរអង្វែង»។ ចំណងមិត្តភាពនេះ កាន់តែមានសារៈសំខាន់នៅក្នុងស្ថានភាពពិភពលោក ដែលហ៊ុព័ទ្ធដោយសង្គ្រាម។ ដូចនេះ ប្រទេសតូចៗ ដូចជាកម្ពុជា និងឡាវចាំបាច់ត្រូវពង្រឹងប្រព័ន្ធពហុនិយម ដែលអាចធ្វើជាខែលដ៏សំខាន់ក្នុងការការពារបូរណភាពទឹកដី។ សម្តេចប្រធានរដ្ឋសភា ឃួន…