Category: ព័ត៌មានជាតិ

  • ក្រសួងយុត្តិធម៌ ៖ ច្បាប់ថ្មីនឹងជួយលុបបំបាត់ និងទប់ស្កាត់ការឆបោកអនឡាញ

    ក្រសួងយុត្តិធម៌ ៖ ច្បាប់ថ្មីនឹងជួយលុបបំបាត់ និងទប់ស្កាត់ការឆបោកអនឡាញ

    ខណៈដែលរដ្ឋសភាជាតិគ្រោងបើកកិច្ចប្រជុំពេញអង្គដើម្បីពិភាក្សាអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅដើមសប្ដាហ៍ក្រោយ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ជឿជាក់ថា ច្បាប់ថ្មីនេះនឹងបង្កើនប្រសិទ្ធភាពក្នុងការលុបបំបាត់ និងទប់ស្កាត់បទល្មើសឆបោកតាមអនឡាញនៅកម្ពុជា។ បន្ទាប់ពីបញ្ចប់សន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ ឆ្នាំ២០២៥ និងកំណត់ទិសដៅអាទិភាពឆ្នាំ២០២៦ កាលពីល្ងាចថ្ងៃទី២៦ ខែមីនា ឯកឧត្តមឧប្បនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានគូសបញ្ជាក់ថា ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមានគោលបំណងសំខាន់ក្នុងការពង្រឹងប្រសិទ្ធភាពប្រយុទ្ធប្រឆាំងនឹងបទល្មើសឆបោកអនឡាញ និងធានាថា បទល្មើសប្រភេទនេះមិនអាចវិលត្រឡប់មកកម្ពុជាវិញបានឡើយ។ ឯកឧត្តមបានបន្ថែមថា បញ្ហាស្គេមអនឡាញមិនមែនត្រឹមតែជាបទល្មើស ឬបញ្ហាសន្តិសុខសង្គមប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ប្រទេសជាតិផងដែរ។ ដូច្នេះការដាក់ចេញច្បាប់នេះ គឺជាការចាំបាច់ណាស់។ឯកឧត្តម កើត រិទ្ធ បានឱ្យដឹងថា ច្បាប់ថ្មីនឹងបង្កើតឱ្យមានបទល្មើសចំនួន៥បន្ថែមទៀត ដែលបន្ថែមទម្ងន់ទោស ធ្ងន់ជាងមុន។ ក្រៅពីនេះ នីតិវិធីពិសេសមួយនឹងត្រូវបង្កើតឡើង ដើម្បីសម្របឱ្យត្រូវនឹងបញ្ហា Scam Online។ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌បានរំលឹកថា កម្ពុជាបានដាក់ចេញវិធានការ២ព្រមគ្នាចំពោះបញ្ហាឆបោកអនឡាញ៖ គឺទី១ប្រតិបត្តិការបោសសម្អាតទូទាំងប្រទេស ដែលមកដលល់ពេលនេះ ទទូលបានលទ្ធផលល្អ។ ទី២ គឺការកសាងក្របខ័ណ្ឌច្បាប់នេះ ដែលនឹងជួយលើកម្ពស់ការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ជាងនេះទៅទៀត ក្រោយយុទ្ធនាការបោសសម្អាត ច្បាប់ថ្មីក៏នឹងជួយមួយចំណែក ដល់ការទប់ស្កាត់ Scam Online មិនឲ្យវិលត្រឡប់មកកម្ពុជាវិញ។ ឯកឧត្តម កើត រិទ្ធ សង្កត់ធ្ងន់ថា ការធ្វើច្បាប់នេះគឺបង្ហាញពីឆន្ទៈមោះមុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្រ្កាប…

  • ប្រមុខការទូតកម្ពុជា៖ យើងពិបាកនិយាយគ្នាណាស់ជាមួយប្រទេសមួយ ដែលអាងអំណាចកាំភ្លើង

    ប្រមុខការទូតកម្ពុជា៖ យើងពិបាកនិយាយគ្នាណាស់ជាមួយប្រទេសមួយ ដែលអាងអំណាចកាំភ្លើង

    ប្រមុខការទូតកម្ពុជា បានលើកឡើពីការលំបាកក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសមួយ ដែលអាងតែលើអំណាចយោធា។ ទោះបីយ៉ាងណា កម្ពុជានៅតែជឿជាក់លើច្បាប់អន្តរជាតិ ហើយនឹងតតាំងដល់ទីបំផុតតាមផ្លូវច្បាប់ ដើម្បីការពារទឹកដីដែលជាមរតកដូនតា។ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា កម្ពុជាបានឆ្អែតឆ្អន់នឹងភ្លើងសង្គ្រាមអស់រយៈពេលជាង ៣០ឆ្នាំមកហើយ ហេតុនេះអ្វីដែលកម្ពុជាត្រូវការបំផុត គឺសន្តិភាព ដើម្បីអភិវឌ្ឍប្រទេសជាតិ។ នៅក្នុងឱកាសនាំទូតបរទេសនានាចុះពិនិត្យស្ថានភាពពលរដ្ឋភៀសសឹក នៅខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃសុក្រ ទី២៧ មីនានេះ ឯកឧត្តម ប្រាក់ សុខុន បានសង្កត់ធ្ងន់ថា កម្ពុជាមិនចង់បានជម្រើសយោធានោះទេ ប៉ុន្តែកម្ពុជាត្រូវបង្ខំចិត្តតតាំង ដើម្បីការពារបូរណភាពទឹកដី ដែលបន្សល់ទុកតាំងពីសម័យអាណានិគម ដោយមានទាំងផែនទី អនុសញ្ញា និងសន្ធិសញ្ញាច្បាស់លាស់។ ប្រមុខការទូតកម្ពុជាលើកឡើងថា ទោះបីយ៉ាងនេះក្តី ភាគីសៀមមិនគោរពឯកសារច្បាប់ទាំងនេះទេ ព្រោះចង់បានទឹកដីកម្ពុជា ចំណែកកម្ពុជាវិញ គឺបានត្រៀមខ្លួនជានិច្ចក្នុងការវាស់វែងព្រំដែនជាមួយថៃ ហើយកម្ពុជាក៏ត្រៀមលក្ខណៈរើផ្ទះសម្បែងរបស់ពលរដ្ឋផងដែរ ក្នុងករណីវាស់វែងទៅឃើញថា មានការចូលទៅខាងដីប្រទេសថៃ ហើយថៃក៏ត្រូវធ្វើដូចគ្នាផងដែរក្នុងករណីមានការកាន់កាប់ចូលដីកម្ពុជា។ ប៉ុន្តែ ថៃមិនធ្វើបែបនេះទេ គឺបានប្រើកម្លាំងកាន់កាប់ និងដោតទង់ជាតិលើទឹកដីខ្មែរ ដែលឯកឧត្តមឧបនាយករដ្ឋមន្រ្តីចាត់ទុកថា ជារឿងហួសចិត្តមួយ។ ឯកឧត្តមបន្ថែមថា វាជាការពិបាកណាស់ក្នុងការនិយាយគ្នាជាមួយប្រទេសមួយដែលអាងអំណាចកាំភ្លើង តែយ៉ាងណា កម្ពុជានឹងបន្តការតស៊ូតាមផ្លូវច្បាប់…

  • រដ្ឋមន្រ្តី ជា វ៉ាន់ដេត ៖ មជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថលបានជួយជំរុញបរិវត្តកម្មឌីជីថលក្នុងវិស័យអប់រំនៅកម្ពុជា

    រដ្ឋមន្រ្តី ជា វ៉ាន់ដេត ៖ មជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថលបានជួយជំរុញបរិវត្តកម្មឌីជីថលក្នុងវិស័យអប់រំនៅកម្ពុជា

    (ភ្នំពេញ)៖ ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានគូសបញ្ជាក់ពីសារសំខាន់នៃមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ ( Community Tech Center) នៅតាមវិទ្យាល័យ ដែលបានជួយជំរុញប្រសិទ្ធភាពនៃការសិក្សារបស់សិស្សថ្នាក់មធ្យមសិក្សាទុតិយភូមិ។ ជាក់ស្តែង លទ្ធផលនៃការប្រឡងមធ្យមសិក្សាទុតិយភូមិកាលពីឆ្នាំកន្លងទៅមានលក្ខណៈប្រសើរជាងពេលមិនទាន់មានមជ្ឈមណ្ឌលនេះ។ ពេញអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធមជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថល និងដាក់ឱ្យប្រើប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យរបស់សាកលវិទ្យាល័យវ៉ាន់ដា កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត បានលើកឡើងថា ដើម្បីកសាងធនធានមនុស្សឌីជីថល ក្រសួងបានផ្តល់អាហារូបករណ៍សិក្សាជំនាញឌីជីថល ទាំងថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងផ្តល់ជំនួយហិរញ្ញវត្ថុ ដល់សិស្ស និស្សិតជារៀងរាល់ឆ្នាំ ព្រមទាំងផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈឌីជីថលដល់សាធារជនផងដែរ។ លើសពីនេះ ក្រសួងក៏បានធ្វើការបណ្តុះបណ្តាលជំនាញឌីជីថលដល់មន្រ្តីរាជការទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សរុបប្រមាណ ២ម៉ឹននាក់ គិតត្រឹមបច្ចុប្បន្ន ព្រមទាំងបានផ្តល់កុំព្យូទ័រប្រមាណ ២ម៉ឹនគ្រឿងសម្រាប់គាំទ្រដល់ការធ្វើបរិវត្តកម្មីឌីថលនៅតាមក្រសួង ស្ថាប័នរដ្ឋ។ ឯកឧត្តមរដ្ឋមន្រ្តី បានបន្ថែមថា សមិទ្ធផលដែលត្រូវបានសម្ពោធដាក់ឱ្យប្រើនាឱកាសនេះ គឺជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងសាកលវិទ្យាល័យវ៉ាន់ដា ក្នុងការជំរុញបរិវត្តកម្មឌីជីថលក្នុងវិស័យអប់រំ និងការចាប់យកបច្ចេកវិទ្យាឌីជីថលនៅកម្រិតឧត្តមសិក្សានៅកម្ពុជា។ ឯកឧត្តមបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យវ៉ាន់ដា បានលើកឡើងថា ដើម្បីជំរុញប្រសិទ្ធភាពនៃការសិក្សារបស់និស្សិតលើផ្នែកបរិវត្តកម្មឌីជីថល…

  • ក្រសួងមហាផ្ទៃអនុញ្ញាតឲ្យមន្ត្រីធ្វើការពីផ្ទះ ដើម្បីសន្សំប្រេង និងអគ្គិសនី

    ក្រសួងមហាផ្ទៃអនុញ្ញាតឲ្យមន្ត្រីធ្វើការពីផ្ទះ ដើម្បីសន្សំប្រេង និងអគ្គិសនី

    ក្រសួងមហាផ្ទៃ គឺជាក្រសួងទី១នៅកម្ពុជា ដែលបានប្រកាសអនុញ្ញាតឲ្យមន្រ្តីរាជការរបស់ខ្លួន អាចបំពេញការងារតាមប្រព័ន្ធអនឡាញពីផ្ទះ ដើម្បីកាត់បន្ថយការចំណាយលើការប្រើប្រាស់ប្រេងឥន្ធនៈ និងអគ្គិសនីនៅក្នុងស្ថាប័នរដ្ឋ។ ក្រោយទទួលបានសារាចររបស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃបានចេញេសេចក្តីណែនាំមួយចុះថ្ងៃទី២៤មីនា ស្តីពីវិធានការសន្សំសំចៃលើការប្រើប្រាស់ប្រេងឥន្ធនៈ និងអគ្គិសនី។ យោងតាមសេចក្តីណែនាំនេះ ថ្នាក់ដឹកនាំគ្រប់អង្គភាព និងរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ ត្រូវរៀបចំកាលវិភាគបែងចែកកម្លាំងមន្ត្រី ឱ្យមកបំពេញការងារផ្ទាល់តាមចំនួនចាំបាច់បំផុត ហើយមន្ត្រីផ្សេងទៀតត្រូវបំពេញការងារតាមប្រព័ន្ធអនឡាញពីផ្ទះ លើកលែងតែអង្គភាពស្នូលមួយចំនួនដូចជា អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋានពន្ធនាគារ និងអគ្គនាយកដ្ឋានរដ្ឋបាល។ ពាក់ព័ន្ធនឹងការសន្សំសំចៃប្រេងឥន្ធនៈ ក្រសួងមហាផ្ទៃបានតម្រូវឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិ និងរដ្ឋបាលរាជធានី-ខេត្ត រៀបចំយន្តការបញ្ចៀសការកកស្ទះចរាចរណ៍នៅតាមទីប្រជុំជន ដែលជាប្រភពនៃការខ្ជះខ្ជាយប្រេង។ រាល់បេសកកម្មមិនចាំបាច់ត្រូវផ្អាក ឬបញ្ចូលគ្នា ចំណែកឯកិច្ចប្រជុំ ឬសិក្ខាសាលានានា ត្រូវបានជំរុញឱ្យធ្វើឡើងតាមប្រព័ន្ធអនឡាញជំនួសវិញ។ បន្ថែមពីនេះ ក្រសួងបានលើកទឹកចិត្តដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋឱ្យងាកមកប្រើប្រាស់រថយន្តក្រុងសាធារណៈឱ្យបានច្រើន ដើម្បីរួមចំណែកកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ ដោយក្រសួងដាក់គោលការណ៍កាត់បន្ថយការប្រើប្រាស់ប្រេងឲ្យបាន ៥០%ក្នុងរយៈពេល ២ខែខាងមុខ។ ចំពោះការប្រើប្រាស់អគ្គិសនីក្នុងការិយាល័យ មន្ត្រីរាជការក្រសួងត្រូវបានណែនាំឱ្យកំណត់សីតុណ្ហភាពម៉ាស៊ីនត្រជាក់ត្រឹម ២៥°C និងត្រូវបិទឧបករណ៍អគ្គិសនីទាំងអស់មុនពេលចេញពីធ្វើការ ១៥នាទី។ ការប្រើប្រាស់ពន្លឺ និងខ្យល់ធម្មជាតិ ក៏ត្រូវបានលើកទឹកចិត្តផងដែរ តាមរយៈការបើកវាំងនន ឬបង្អួចការិយាល័យក្នុងកម្រិតដែលអាចធ្វើទៅបាន។ ទោះបីជាមានការរឹតបន្តឹងយ៉ាងណាក្តី ក្រសួងមហាផ្ទៃបានបញ្ជាក់ច្បាស់ថា វិធានការទាំងនេះមិនត្រូវធ្វើឱ្យប៉ះពាល់ដល់ប្រសិទ្ធភាពការងារចាំបាច់ឡើយ ជាពិសេសកម្លាំងអន្តរាគមន៍សង្គ្រោះបន្ទាន់ ប្រតិបត្តិការបង្ក្រាបបទល្មើស និងការការពារសន្តិសុខជូនថ្នាក់ដឹកនាំជាន់ខ្ពស់។ គិតមកដល់ពេលនេះ…

  • កម្ពុជា ច្រានចោលការចោទប្រកាន់បែបសន្សំរឿងរបស់មេចារកម្មថៃ

    កម្ពុជា ច្រានចោលការចោទប្រកាន់បែបសន្សំរឿងរបស់មេចារកម្មថៃ

    អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវ ម៉ាលី សុជាតា បានច្រានចោលទាំងស្រុងចំពោះការចុះផ្សាយរបស់សារព័ត៌មានថៃ ដែលបានដកស្រង់សម្តីមេចារកម្មយោធាថៃ ចោទប្រកាន់ថា កម្ពុជាកំពុងទិញអាវុធដ៏ច្រើនត្រៀមទុកប្រយុទ្ធគ្នាជុំទី៣ជាមួយថៃ។ កាលពីយប់ថ្ងៃទី២៤មីនា លោកជំទាវ ម៉ាលី សុជាតា បានបញ្ជាក់យ៉ាងច្បាស់ថា ការប្រកាសរបស់ប្រធានចារកម្មថៃ គឺជាការអះអាងគ្មានមូលដ្ឋាន និងមិនត្រឹមត្រូវ។ លោកជំទាវបានសង្កត់ធ្ងន់ថា កងយោធពលខេមរភូមិន្ទនៅតែបន្តប្រកាន់ខ្ជាប់នូវស្មារតីសន្តិភាព និងគោរពយ៉ាងម៉ឺងម៉ាត់រាល់សេចក្តីថ្លែងការណ៍រួម និងកិច្ចព្រមព្រៀងសន្តិភាពនានា ដែលប្រទេសទាំងពីរបានចុះហត្ថលេខាកន្លងមក ជាពិសេសកិច្ចព្រមព្រៀងកាលពីចុងឆ្នាំ ២០២៥។ អ្នកនាំពាក្យក្រសួងការពារជាតិរំលឹកថា កងទ័ពកម្ពុជាបានបង្ហាញជំហរគាំទ្រដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈយន្តការច្បាប់អន្តរជាតិ និងសន្ធិសញ្ញាដែលមានជាធរមាន ដើម្បីជៀសវាងការប្រឈមមុខដាក់គ្នាដោយអាវុធ ដែលនាំឱ្យប៉ះពាល់ដល់ប្រជាជាតិទាំងពីរ។ កាលពីថ្ងៃអង្គារ ទី ២៤ មីនា ប្រធានផ្នែកស៊ើបការណ៍សម្ងាត់កងទ័ពថៃបានព្រមានថា សង្គ្រាមព្រំដែនរវាងកម្ពុជា និងថៃ លើកទី៣ អាចកើតឡើងនៅរដូវប្រាំងឆ្នាំនេះ។ មេចារកម្មរូបនេះបានចោទប្រកាន់ដោយគ្មានភស្តុតាងថា កម្ពុជាបង្កើនការទិញអាវុធទ្រង់ទ្រាយធំពីអឺរ៉ុបខាងកើត ហើយការបោះឆ្នោតឃុំសង្កាត់ដែលគ្រោងធ្វើនៅឆ្នាំ ២០២៧ ក៏អាចជាមូលដ្ឋាននៃការរុញឲ្យមានការផ្ទុះអាវុធផងដែរ។ អ្នកសង្កេតការណ៍មួយចំនួនបានរិះគន់ភាពក្រឡិចក្រឡុច និងពុតត្បុតរបស់ថៃ។ តាមបទពិសោធន៍កន្លងមក ថៃតែងបង្កហេតុដើម្បីបង្កើតភាពតានតឹងនៅតាមព្រំដែន ហើយទម្លាក់កំហុសមកលើកម្ពុជា។ ទោះបីយ៉ាងណា សម្រាប់ពេលនេះ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ឯកឧត្តម កែវ រ៉េមី បានវាយតម្លៃថា…

  • កម្ពុជា-សិង្ហបុរីពង្រីកកិច្ចសហប្រតិបត្តិការ TVET និងបើកឱកាសការងារដល់ពលករកម្ពុជា

    កម្ពុជា-សិង្ហបុរីពង្រីកកិច្ចសហប្រតិបត្តិការ TVET និងបើកឱកាសការងារដល់ពលករកម្ពុជា

    កម្ពុជា-សិង្ហបុរី ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពី “កិច្ចសហប្រតិបត្តិការលើវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET)” ដើម្បីពង្រីកកិច្ចសហការក្នុងការលើកកម្ពស់ស្តង់ដាបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជាឱ្យកាន់តែមានគុណភាពពេញលេញក្នុងការឆ្លើយតបទៅនឹងតម្រូវការផ្លាស់ប្តូរឧស្សាហកម្ម និងការប្រកួតប្រជែងជាសកល។ ការចុះកិច្ចព្រមព្រៀងនេះធ្វើឡើងនារសៀលថ្ងៃទី២៤ ខែមីនា នៅទីស្តីការក្រសួងការងារ ដោយផ្តោតសំខាន់ទៅលើការអភិវឌ្ឍប្រព័ន្ធបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ TVET ដូចជា៖ ហេដ្ឋារចនាសម្ព័ន្ធ ភាពជាអ្នកដឹកនាំ សមត្ថភាព ការសិក្សាអប់រំ និងគុណភាព TVET ក៏ដូចជាការផ្តល់អាជ្ញាបណ្ណ និងវិញ្ញាបនបត្រ TVET ដើម្បីធានាថា យុវជនកម្ពុជាដែលបញ្ចប់ការសិក្សា នឹងមានជំនាញពិតប្រាកដ និងសមត្ថភាពពេញលេញក្នុងការប្រកួតប្រជែងលើឆាកអន្តរជាតិ ជាពិសេស គឺឱកាសការងារនៅសិង្ហបុរី។ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាសន៍ថា MoU នេះកើតចេញពីលទ្ធផលនៃកិច្ចប្រឹងប្រែង ការប្តេជ្ញាចិត្ត និងការជឿទុកចិត្តគ្នាទៅវិញទៅមករវាងក្រសួង និង វិទ្យាស្ថានអប់រំសិង្ហបុរី ITEES ដោយមានការគាំទ្រយ៉ាងរឹងមាំពីស្ថានទូតសិង្ហបុរីប្រចាំកម្ពុជា។ ឯកឧត្តមបានសម្តែងមោទកភាព ដែល ITEES បានសម្រេចជ្រើសរើសក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជា«ដៃគូ» ក្នុងវិស័យជំនាញ និងសេវាអប់រំដ៏មានសារៈសំខាន់នេះ ដែលនឹងជួយលើកកម្ពស់វិស័យ TVET និងការអភិវឌ្ឍជំនាញនៅកម្ពុជាឲ្យឈានឡើងកម្រិតខ្ពស់ថែមទៀត។…

  • ទីភ្នាក់ងារ JICA ជប៉ុនគាំទ្រគម្រោងពង្រីករោងចក្រទឹកស្អាតនិរោធ

    ទីភ្នាក់ងារ JICA ជប៉ុនគាំទ្រគម្រោងពង្រីករោងចក្រទឹកស្អាតនិរោធ

    រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនិរោធ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍការផ្គត់ផ្គង់ទឹកស្អាតរបស់កម្ពុជាក្រោមការគាំទ្រជាបន្តបន្ទាប់របស់ប្រទេសជប៉ុន។ ស្ថានទូតជប៉ុនបាននាំអ្នកសារព័ត៌មានទៅធ្វើទស្សនកិច្ចរោងចក្រដ៏ធំមួយនេះ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦។ លោក ជូ ផល្លា អគ្គនាយករងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានរៀបរាប់ពន្យល់អ្នកសារព័ត៌មានអំពីដំណើរការសាងសង់ និងគម្រោងពង្រីករោងចក្រផលិតទឹកស្អាត និរោធ ក្រោមជំនួយរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)។ លោកបានបញ្ជាក់ថា រោងចក្រប្រព្រឹត្តកម្មទឹកស្អាតនិរោធជំហានទី១ អាចផលិតទឹកស្អាតចំនួន១៣ម៉ឺនម៉ែត្រគូបក្នុង១ថ្ងៃ ហើយជំហានទី២ក៏អាចផលិតបានចំនួន១៣ម៉ឺនម៉ែត្រគូបផងដែរ ខណៈតម្រូវការទឹកស្អាតក្នុងរាជធានីភ្នំពេញ និងតំបន់ជាយក្រុងត្រូវបានព្យាករណ៍ថា នឹងកើនឡើងដល់ជាង១លាន៥៧ម៉ឺនម៉ែត្រគូប នៅត្រឹមឆ្នាំ២០៣០។ ដូច្នេះ ដើម្បីឆ្លើយតបនឹងតម្រូវការដ៏ចាំបាច់នេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញកំពុងរៀបចំគម្រោងពង្រីកសមត្ថភាពរោងចក្រនិរោធជំហានទី៣ បន្ថែមទៀត។ គម្រោងថ្មីនេះ អាចនឹងបង្កើនសមត្ថភាពផលិតទឹកប្រចាំថ្ងៃចំនួន២០ម៉ឺនម៉ែត្រគូបបន្ថែមទៀត។ កាលពីខែតុលា ២០២៥ ទីភ្នាក់ងារ JICA បានផ្តល់ជំនួយប្រហែល ១៤៣,៥ លានដុល្លារ ដើម្បីគាំទ្រដល់គម្រោងពង្រីកការផ្គត់ផ្គង់ទឹកស្អាតនិរោធនេះ។ យោងតាមការធ្វើបច្ចុប្បន្នភាពផែនការមេទី៣ (២០២២-២០៣០) តម្រូវការទឹកនៅរាជធានីភ្នំពេញ នឹងមានការកើនឡើងយ៉ាងគំហុកពីជាង៦៤ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ នៅឆ្នាំ២០២២ ទៅដល់ជាង១លាន៥៧ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ នៅឆ្នាំ២០៣០។ កំណើននេះ គឺបណ្តាលមកពីការកើនឡើងនៃចំនួនប្រជាជន និងការពង្រីកផ្ទៃសេវា។ ដូច្នេះ ការសាងសង់រោងចក្រថ្មីនេះ គឺជារឿងចាំបាច់បំផុត។ បើតាម ឯកឧត្តម អ៊ូអ៊ិណុ…

  • នគរសង្ក្រាន្ដ ៖ ស.ស.យ.ក ទទួលបន្ទុកការតុបតែង រដ្ឋបាលរាជធានីភ្នំពេញធានាផ្នែកសន្តិសុខ

    នគរសង្ក្រាន្ដ ៖ ស.ស.យ.ក ទទួលបន្ទុកការតុបតែង រដ្ឋបាលរាជធានីភ្នំពេញធានាផ្នែកសន្តិសុខ

    ការរៀបចំតុបតែងព្រឹត្តិការណ៍នគរសង្ក្រាន្ដ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅរាជធានីភ្នំពេញ ឆ្នាំ២០២៦នេះ ត្រូវប្រគល់ជូនទៅសហភាពសហពន្ធ័យុវជនកម្ពុជា (ស.ស.យ.ក) ជាអ្នករៀបចំ ដោយសហភាពសហពន្ធ័យុវជនកម្ពុជាមានបទពិសោធន៍ច្រើនលើការងាររៀបចំព្រឹត្តិការណ៌នេះ រហូតទទួលបានជោគជ័យជាង១០ឆ្នាំរួចមកហើយ។ ចំណែកគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញវិញ ទទួលខុសត្រូវទាំងស្រុងលើការរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ។ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍បែបនេះកាលពីព្រឹកថ្ងៃទី២៥មីនា នៅពេលដឹកនាំអង្គប្រជុំត្រួតពិនិត្យវឌ្ឍនៈភាពនៃការរៀបចំអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ដោយមានការចូលរួមពីតំណាងសហភាពសហពន្ធ័យុវជនកម្ពុជា នៅសាលារាជធានីភ្នំពេញ។ ឯកឧត្ដម ឃួង ស្រេង បានបន្តថា ព្រឹត្តិការណ៍នគរសង្ក្រាន្ដ ជាព្រឹត្តិការណ៍ធំមួយរបស់ជាតិ ដែលទាមទាឱ្យការរៀបចំតុបតែង និងការរក្សាសន្តិសុខ សុវត្ថិភាព យ៉ាងម៉ត់ចត់បំផុត ដើម្បីបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ។ ឯកឧត្ដមបានណែនាំឱ្យកងកម្លាំង និងអាជ្ញាធរគ្រប់ផ្នែក ខិតខំធ្វើការងារនេះ ដើម្បីមុខមាត់ប្រទេសជាតិ និងប្រជាជនយើង ។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍ នគរសង្រ្កាន្ត នឹងធ្វើឡើងចាប់ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៩ មេសា នៅ៦ទីតាំងក្នុងរាជធានីភ្នំពេញ ក្នុងនោះមានទីតាំងធំៗចំនួន៣កន្លែង នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ វត្តភ្នំ ផ្លូវថ្មើជើងចតុមុខ និងនៅសួនវឌ្ឍនៈ រហូតដល់ផ្សាររាត្រី។ ចំណែក៣កន្លែងទៀត មានលកខណៈតូចៗ…

  • មន្ត្រីប្រឆាំងពុករលួយជិត១០នាក់ ត្រូវរងបណ្តឹងពីបទពុករលួយ

    មន្ត្រីប្រឆាំងពុករលួយជិត១០នាក់ ត្រូវរងបណ្តឹងពីបទពុករលួយ

    អង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជាក់ពីការឃាត់ខ្លួនមន្ត្រីខ្លួនឯង និងបញ្ជូនសំណុំរឿងទៅតុលាការពាក់ព័ន្ធករណីរំលោភអំណាច និងប្រព្រឹត្តិអំពើពុករលួយ។ ក្នុងសិក្ខាសាលាថ្នាក់ជាតិមួយ ស្តីពី «គណនេយ្យភាព និងតម្លាភាព នៃប្រព័ន្ធគាំពារសង្គមកម្ពុជា» ដែលមានមន្ត្រីថ្នាក់ក្រោមជាតិ ១ ៩០០នាក់ចូលរួម ដើម្បីពង្រឹងការយល់ដឹងអំពីច្បាប់ប្រឆាំងអំពើពុករលួយ និងលើកកម្ពស់ភាពតម្លាភាព ក្នុងការអនុវត្តកម្មវិធីសង្គម ឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ACU បានបញ្ជាក់ថា អង្គភាព ACU បានឃាត់ខ្លួនមន្ត្រីខ្លួនឯងចំនួន ២នាក់ និងអតីតមន្ត្រីកិច្ចសន្យា ១នាក់ ពាក់ព័ន្ធករណីរំលោភអំណាច និងបានបញ្ជូនសំណុំរឿងទៅតុលាការរួចហើយ ។ ប្រធាន ACU បានថ្លែងដោយសង្កត់ធ្ងន់ថា ទោះជាមន្ត្រីនៅក្នុងអង្គភាពក៏ដោយ ប្រសិនបើប្រព្រឹត្តអំពើពុករលួយ នឹងត្រូវទទួលខុសត្រូវតាមច្បាប់ដូចគ្នា ដោយអង្គភាពមានយន្តការស៊ើបអង្កេតផ្ទៃក្នុងយ៉ាងតឹងរឹង។ លោក សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ បានប្រាប់បណ្ដាញព័ត៌មាន AMS នាល្ងាចថ្ងៃទី១៩មីនា ថា អង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជូនមន្រ្តីប្រឆាំងអំពើពុករលួយ ព្រមទាំងជំនួយការម្នាក់ ទៅតុលាការ ដោយជាប់សង្ស័យពីបទរំលោភអំណាច។ ជនសង្ស័យទាំង៣រូបនោះ មានម្នាក់ជាមន្រ្តីនាយកដ្ឋានស៊ើបអង្កេត និងចារកម្ម ជាប់សង្ស័យពីបទរំលោភអំណាច មានទ្រព្យសម្បត្តិដោយខុសច្បាប់ និងមិនប្រកាសទ្រព្យសម្បត្តិ និងបំណុល,…

  • ប្រេងហក់ឡើង មាសដាំក្បាលចុះមកនៅត្រឹមជាង ៥ ៥០០ដុល្លារមួយតម្លឹង

    ប្រេងហក់ឡើង មាសដាំក្បាលចុះមកនៅត្រឹមជាង ៥ ៥០០ដុល្លារមួយតម្លឹង

    ស្របពេលដែលតម្លៃប្រេងនិងទំនិញផ្សេងៗឡើងថ្លៃយ៉ាងគំហុក តម្លៃមាសបានធ្លាក់ចុះយ៉ាងខ្លាំងពីជាង ៦ ០០០ដុល្លារក្នុងមួយតម្លឹង កាលពីសប្តាហ៍មុន មកត្រឹម ៥ ៥០០ដុល្លារ នៅថ្ងៃសុក្រនេះ។ តម្លៃមាសនៅលើទីផ្សារអន្តរជាតិបានបង្ហាញសញ្ញាធ្លាក់ចុះយ៉ាងគំហុក ខណៈអ្នកជំនាញផ្នែកហិរញ្ញវត្ថុបានគូសបញ្ជាក់ថា កត្តាសេដ្ឋកិច្ចអាមេរិក និងវិបត្តិសង្គ្រាមនៅមជ្ឈិមបូព៌ា គឺជាសម្ពាធចម្បង ដែលរុញច្រានឱ្យតម្លៃលោហធាតុមានតម្លៃមួយនេះបន្តធ្លាក់ចុះ។ លោក អឿន សុខន អ្នកតាមដានទីផ្សារមាស និងជាអ្នកជំនាញហិរញ្ញវត្ថុ បានប្រាប់បណ្តាញព័ត៌មាន AMS នៅថ្ងៃសុក្រនេះថា មូលហេតុគន្លឹះដែលធ្វើឱ្យមាសធ្លាក់ថ្លៃខ្លាំង គឺដោយសារឥទ្ធិពលនៃប្រាក់ដុល្លារ និងសេដ្ឋកិច្ចអាមេរិក។ ការងើបឡើងថ្លៃនៃលុយដុល្លារអាមេរិក រួមជាមួយរបាយការណ៍សេដ្ឋកិច្ចមួយចំនួនដែលមានភាពរឹងមាំខ្លាំង បានធ្វើឱ្យអ្នកវិនិយោគងាកទៅរកប្រាក់ដុល្លារជំនួសមាសវិញ។ ជាមួយគ្នានេះ ធនាគារកណ្ដាលអាមេរិកនៅតែបន្តរក្សាអត្រាការប្រាក់ក្នុងកម្រិតខ្ពស់ ចន្លោះ ៣.៥០% ទៅ ៣.៧៥% ដែលជាសម្ពាធយ៉ាងខ្លាំងដល់តម្លៃមាស។ បើតាមអ្នកជំនាញដដែល ការហក់ឡើងនៃតម្លៃប្រេងឆៅសកល ដែលបង្កឡើងដោយសង្គ្រាមនៅមជ្ឈឹមបូព៌ា បានបង្កើតឱ្យមានក្ដីបារម្ភកាន់តែខ្លាំងអំពីអតិផរណា។ នៅពេលតម្លៃប្រេងឡើងខ្ពស់ ប្រទេសជាច្រើនជួបវិបត្តិអតិផរណា ដែលជាកត្តាជះឥទ្ធិពលអវិជ្ជមាន និងបន្ទាបតម្លៃមាសឱ្យធ្លាក់ចុះ។ បើទោះបីជានៅព្រឹកថ្ងៃសុក្រនេះ តម្លៃមាសកំពុងមានសញ្ញាចាប់ផ្តើមងើបឡើងវិញបន្តិច បន្ទាប់ពីការធ្លាក់ចុះយ៉ាងខ្លាំងកាលពីយប់មិញក៏ដោយ ប៉ុន្តែលោក អឿន សុខន នៅតែផ្តល់ព្រមានថា មាសអាចនឹងមានទំនោរបន្តធ្លាក់ចុះបន្ថែមទៀត ប្រសិនបើតម្លៃលុយដុល្លារនៅតែមានសន្ទុះល្អ ហើយសេដ្ឋកិច្ចអាមេរិកនៅតែបន្តបង្ហាញភាពរឹងមាំខ្លាំងដូចពេលបច្ចុប្បន្ន។ ដោយឡែក…