-
ជម្រកបណ្តោះអាសន្ន ២០៣ខ្នង ត្រូវបានប្រគល់ជូនគ្រួសារជនភៀសសឹក

ជម្រកបណ្តោះអាសន្នចំនួន ២០៣ខ្នង ត្រូវបានអាជ្ញាធររៀបចំប្រគល់ជូនដល់គ្រួសារជនភៀសសឹក ដែលផ្ទះសម្បែងរបស់ពួកគេត្រូវបានហ៊ុមព័ទ្ធដោយកងទ័ពថៃ នៅក្នុងក្រុងសំរោង និងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ ការផ្តល់ជូនជម្រកនេះ គឺជាលទ្ធផលនៃការខិតខំប្រឹងប្រែងយ៉ាងសស្រាក់សស្រាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រុមការងារពាក់ព័ន្ធក្នុងរយៈពេលកន្លងមក ដើម្បីដោះស្រាយបញ្ហាជម្រកបណ្តោះអាសន្ន ជូនដល់ប្រជាពលរដ្ឋភៀសសឹក ដែលមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានរបស់ខ្លួនវិញបាននៅពេលនេះ ។ ដើម្បីធានាបាននូវយុត្តិធម៌ និងតម្លាភាព រដ្ឋបាលខេត្តឧត្តរមានជ័យបានរៀបចំយន្តការ «ចាប់ឆ្នោត» ដោយផ្ទាល់ដៃពីសំណាក់សាមីខ្លួន ដើម្បីកំណត់យកលេខផ្ទះ និងទីតាំងជាក់ស្តែង។ ជម្រកបណ្តោះអាសន្នទាំង ២០៣ខ្នងនេះ ត្រូវបានសាងសង់ឡើងតាមស្តង់ដារបច្ចេកទេស រឹងមាំ និងមានរៀបចំជាប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធចាំបាច់មួយចំនួន ដើម្បីសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ការផ្តល់ជូនជម្រកបណ្តោះអាសន្ននេះ គឺជាជំហានចំបាច់មួយក្នុងការជួយដោះស្រាយបញ្ហាបន្ទាន់ចំពោះមុខរបស់ប្រជាពលរដ្ឋភៀសសឹក ខណៈដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងបន្តខិតខំរកដំណោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី និងផ្អែកតាមច្បាប់អន្តរជាតិ។ យោងតាមក្រសួងមហាផ្ទៃ គិតត្រឹមព្រឹកថ្ងៃទី៩មីនា ពលរដ្ឋភៀសសឹកសរុបចំនួនជាង ៤ម៉ឺន ៥ពាន់នាក់ទៀតមិនទាន់អាចវិលទៅលំនៅដ្ឋានវិញនៅឡើយទេ៕
-
សមាគមធុរកិច្ចកូរ៉េនៅកម្ពុជាផ្តល់ជំនួយសម្រាប់ចែកជូនវីរកងទ័ព និងជនភៀសសឹក

សមាគមធុរកិច្ចកូរ៉េនៅកម្ពុជា បានរៀបចំ ”ព្រឹត្តិការណ៍សប្បុរសធម៌សម្រាប់ជួយដល់ជនរងគ្រោះកម្ពុជានៅតាមព្រំដែន” នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ នៅអគារ ប៊ូយុងថោន ដោយមានការចូលរួមពីសំណាក់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ បើទោះបីជាបទឈប់បាញ់រវាងកម្ពុជា និងថៃបានចូលជាធរមានយ៉ាងណាក៏ដោយ ក៏នៅមានជនភៀសសឹករាប់ម៉ឺននាក់ ក្នុងនោះមានទាំងស្រ្តី និងកុមារផងដែរ នៅពុំទាន់អាចវិលទៅលំនៅឋានវិញនៅឡើយ។ លោក អ៊ីម អ៊ូថេក (Lim Woo-taek) អនុប្រធានសមាគមធុរកិច្ចកូរ៉េនៅកម្ពុជា បានលើកឡើងថា សមាគមមិនអាចមើលរំលងទុក្ខលំបាកបងប្អូនជនភៀសសឹកបាននោះទេ ទើបរៀបចំសកម្មភាពសប្បុរសធម៌នេះសម្រាប់ផ្តល់ជាអំណោយចាំបាច់មួយចំនួនជួយសម្រាលទុក្ខលំបាកក្នុងជីវភាពប្រចាំថ្ងៃ។ លោកសង្ឃឹមថា ដួងចិត្តសប្បុរសនេះនឹងក្លាយជាសារបញ្ជូនទៅកាន់ជនភៀសសឹកថា “បងប្អូនមិនឯកាទេ ប្រជាជនកូរ៉េនៅទីនេះ នឹងគាំទ្រ និងឈរនៅជាមួយអ្នកទាំងអស់គ្នា”។ ការចែករំលែកនេះនឹងជួយលើកទឹកចិត្តដល់បងប្អូន ដែលកំពុងរងទុក្ខ ឱ្យក្រោកឈរឡើងវិញ ហើយលោកជឿជាក់ថា សកម្មភាពនេះនឹងក្លាយជាស្ពាននៃមិត្តភាព និងភាពជឿជាក់រវាងប្រជាជន និងប្រទេសទាំងពីរបន្ថែមទៀតផងដែរ។ ដោយឡែក ឯកឧត្តម ហេង សួរ បានមានប្រសាសន៍ថា ការឧបត្ថម្ភជាថវិកា សម្ភារៈ និងគ្រឿងឧបភោគបរិភោគ ជាពិសេសការបរិច្ចាគឈាមនាពេលនេះរបស់សមាគម គឺមិនទាន់យឺតពេលនោះទេ គឺចំពេលតែម្តង។ កាយវិការនេះបានបង្ហាញយ៉ាងច្បាស់ពីមនោសញ្ចេតនា ក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅ និងការយកចិត្តទុកដាក់…
-
ក្រសួងប្រៃសណីយ៍ចូលរួមកិច្ចប្រជុំពិភាក្សាអំពីថ្នាលសហការកិច្ចការរដ្ឋបាល ជាមួយក្រសួងទេសចរណ៍

ភ្នំពេញ៖ ឯកឧត្តម ទូច យ៉ារ៉ាន់ឌី អនុរដ្ឋលេខាធិការក្រសួងប្រៃណីយ៍និងទូរគមនាគមន៍ កាលពីរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦បានដឹកនាំក្រុមការងារបរិវត្តកម្មឌីជីថលក្រសួង ចូលរួមកិច្ចប្រជុំពិភាក្សាជាមួយឯកឧត្តម នាង ម៉ៅ រដ្ឋលេខាធិការក្រសួងទេសចរណ៍ អំពីថ្នាលសហការកិច្ចការរដ្ឋបាល នៅទីស្តីការក្រសួងទេសចរណ៍។ ជំនួបពិភាក្សានេះ ក្នុងគោលបំណងដើម្បីជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងរដ្ឋបាលសាធារណៈ ដែលរួមមាន ផែនការដាក់ឱ្យប្រើប្រាស់ថ្នាលសហការកិច្ចការរដ្ឋបាល ដើម្បីជំនួសឱ្យការធ្វើការងារតាមបែបប្រពៃណី ឬក្រដាសស្នាម មកជាបែបឌីជីថលវិញ ដែលមានភាពរហ័ស និងមានសុវត្ថិភាពខ្ពស់ ស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ធានាថាការអនុវត្តការងារក្នុងក្រសួង ដើរស្របតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងផែនទីបង្ហាញផ្លូវរបស់រាជរដ្ឋាភិបាល៕ ដោយ៖ង៉ាន់ ទិត្យ
-
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បង្ហាញពីតម្លៃនៃសន្តិភាពពិតជាសំខាន់សម្រាប់ស្ត្រី

ភ្នំពេញ: លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បង្ហាញពីតម្លៃនៃសន្តិភាព ថាពិតជាសំខាន់សម្រាប់ស្ត្រីជាម្ដាយ ជាក្មេងស្រី និងគ្រួសារ ព្រោះការធានាបានសន្តិសុខ គឺជាបរិយាកាសប្រកបដោយភាពសុខុដុមរមនា ដែលជាទីសុខសាន្តសម្រាប់យើងទាំងអស់គ្នា ។ នាឱកាសអញ្ជើញជាអធិបតីភាពក្នុងព្រឹត្តិការណ៍ដើរ “ដើម្បីសន្តិភាពយូរអង្វែង សម្រាប់យើងទាំងអស់គ្នា” ក្នុងយុទ្ធនាការអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ដែលពិធីដើរចាប់ផ្តើមពីមុខវត្តបទុមវតី ឆ្ពោះទៅរមណីយវត្តភ្នំ ក្នុងរាជធានីភ្នំពេញព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានមានប្រសាសន៍ថា សម្រាប់ម្តាយម្នាក់ សន្តិភាព គឺនៅពេលដែលម្តាយឱបកូនដោយគ្មានការភ័យខ្លាច គ្មានការរត់ចាកចេញពីលំនៅឋាន ព្រោះថា មានតែលំនៅឋាននេះហើយ ដែលជាទីសុខសាន្តសម្រាប់យើងទាំងអស់គ្នា។ ក្នុងព្រឹត្តិការណ៍ដែលមានអ្នកចូលរួមប្រមាណ១.៧០០នាក់ លោកជំទាវបណ្ឌិតបានបន្តថា សម្រាប់ក្មេងស្រីម្នាក់វិញ សន្តិភាព គឺជាការជឿជាក់ក្នុងការអភិវឌ្ឍខ្លួន ការចូលរួមដោយគ្មានការរើសអើង ហើយជាការទទួលបាននូវការផ្តល់កតិ្តយសប្រកបដោយក្តីសង្ឃឹម។ សម្រាប់គ្រួសារ សន្តិសុខ គឺជាបរិយាកាសប្រកបដោយភាពសុខុដុមរមនា ការជួយគាំទ្រគ្នាទៅវិញទៅមក និងជាស្ថេរភាពភាពដែលអនុញ្ញាតឱ្យកូនៗរីកលូតលាស់ទៅជាពលរដ្ឋល្អសម្រាប់សង្គមជាតិ។ ក្នុងឱកាសនោះ ស្ត្រីទីមួយកម្ពុជា បានបង្ហាញការអាណិតអាសូរ ចំពោះស្ត្រីកម្ពុជាមួយចំនួន ពិសេសអ្នករស់នៅព្រំដែនកម្ពុជា-ថៃ ដែលបានរងគ្រោះដោយសារអំពើឈ្លានពានរបស់កងទ័ពថៃ ដែលបានដិតដាមក្នុងចិត្តរបស់ពួកគេ ត្រូវស្ពានកូនរត់គេចសង្គ្រាម…
-
កម្ពុជាច្រានចោលការផ្សាយព័ត៌មានមិនពិតរបស់ថៃអំពីការចរចាព្រំដែន

កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ប្រព័ន្ធផ្សាយព័ត៌មានថៃបានស្រង់សម្តីរបស់លោក ស៊ីហាសាក់ ភួងកេតកែវ រដ្ឋមន្ត្រីការបរទេសថៃ មកផ្សាយថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានបង្ហោះសារតាមបណ្តាញសង្គមថា កិច្ចចរចាដើម្បីទាមទារទឹកដីមកវិញអាចត្រូវធ្វើឡើងនៅក្រោយពិធីបុណ្យចូលឆ្នាំថ្មី ឬក្រោយកម្មវិធី «នគរសង្ក្រាន»។ ពាក់ព័ន្ធបញ្ហានេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី ពុំដែលមានប្រសាសន៍ ឬបង្ហោះសារតាមបណ្តាញសង្គមណាមួយ អំពីការចរចាតាមរយៈយន្តការគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ដែលត្រូវធ្វើនៅក្រោយពិធីបុណ្យចូលឆ្នាំថ្មី ដូចដែលបានលើកឡើងខាងលើនោះឡើយ។ អ្នកនាំពាក្យរំលឹកថា ជំហររបស់រាជរដ្ឋាភិបាលកម្ពុជាមានភាពច្បាស់លាស់ គឺគោរព និងអនុវត្តយ៉ាងម៉ឺងម៉ាត់តាមស្មារតីនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងផ្សេងទៀតដែលមានស្រាប់ ដោយអនុញ្ញាតឱ្យគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ធ្វើការងារឱ្យបានឆាប់រហ័សបំផុត ដើម្បីដោះស្រាយបញ្ហាព្រំដែន និងធានាសន្តិភាពយូរអង្វែងតាមព្រំដែនរវាងប្រទេសទាំងពីរ ដោយមិនរង់ចាំដល់ក្រោយពិធីចូលឆ្នាំនោះឡើយ។ ជាក់ស្តែង គិតចាប់ពីបទឈប់បាញ់លើកទី២ ចូលជាធរមានកាលពីវេលាម៉ោង ១២:០០ នាទី ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មក រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនដែលតំណាងឱ្យ JBC កម្ពុជា បានដាក់សំណើទៅកាន់គាគីថៃចំនួន ៥លើកមកហើយ ដើម្បីស្នើសុំឱ្យភាគីថៃចាត់បញ្ជូនក្រុមការងារវាស់វែងចម្រុះដើម្បីចុះធ្វើការងារនៅលើដីជាក់ស្តែង។…
-
កម្ពុជាលើកកម្ពស់សំណេរ និងអំណានក្នុងបរិបទថ្មីនៃការវិវត្តបច្ចេកវិទ្យាឌីជីថល

ការអានគឺជាគន្លឹះសំខាន់សម្រាប់ការអភិវឌ្ឍបញ្ញា ការពង្រឹងសមត្ថភាពគិតវិភាគ ការបង្កើនជំនាញស្រាវជ្រាវ និងការពង្រីកទស្សនវិស័យឱ្យកាន់តែទូលំទូលាយ។ នៅឆ្នាំនេះ កម្មវិធីទិវាជាតិអំណានលើកទី១១ ត្រូវបានរៀបចំឡើងនៅថ្ងៃទី១១មីនា នៅវិទ្យាស្ថានបច្ចេកវិជ្ជាកម្ពុជា ក្រោមប្រធានបទ «សំណេរ និងអំណានក្នុងបរិបទថ្មី» ដោយមានការចូលរួមជាអធិបតីពី សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។ ប្រធានបទនេះមានភាពសមស្របជាមួយស្ថានភាពបច្ចុប្បន្ន។ ពាក្យថា «បរិបទថ្មី» មិនត្រឹមតែសំដៅទៅលើការវិវត្តនៃបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសំដៅទៅលើសមត្ថភាពក្នុងការអាន និងវិភាគព័ត៌មានឱ្យបានត្រឹមត្រូវ ក្នុងពិភពលោកដែលពោរពេញដោយការប្រែប្រួលយ៉ាងឆាប់រហ័ស។ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានមានប្រសាសន៍ថា ការអានផ្តល់នូវអត្ថប្រយោជន៍ដ៏ធំធេងជាច្រើន។ វាជួយឱ្យមនុស្សមានសុខភាពខួរក្បាលល្អ កាត់បន្ថយភាពតានតឹង ចេះត្រិះរិះពិចារណាបានស៊ីជម្រៅ មានចំណេះដឹងទូលំទូលាយ បង្កើនភាពច្នៃប្រឌិត និងទទួលបាននូវគំនិតល្អៗ ទាន់សម័យកាល សម្រាប់ប្រើប្រាស់ជាប្រយោជន៍ដល់ជីវិតរស់នៅ ឆ្ពោះទៅការកសាងសង្គមពុទ្ធិមួយដ៏រឹងមាំ។ សម្តេចកិត្តិសង្គហបណ្ឌិត បានបញ្ជាក់បន្ថែមថា ការអានជួយពង្រីកគំនិតរបស់យើង ខណៈការសរសេរធ្វើឱ្យការគិតរបស់យើងកាន់តែមុតស្រួច។ តាមរយៈការអាន យើងអាចទទួលបានចំណេះដឹង និងការយល់ដឹងអំពីពិភពលោក ខណៈតាមរយៈការសរសេរ យើងអាចចែករំលែកគំនិត ជំរុញការផ្លាស់ប្តូរ និងរួមចំណែកដល់វឌ្ឍនភាពសង្គម។ ដូច្នេះ យើងត្រូវលើកទឹកចិត្តយុវជនជំនាន់ក្រោយឱ្យឱបក្រសោបការអាន និងការសរសេរ ជាឧបករណ៍សម្រាប់ការរៀនសូត្រពេញមួយជីវិត…
-
ក្រោយអស់ស្តុកចាស់ តម្លៃប្រេងនៅកម្ពុជានឹងធ្លាក់ចុះវិញតាមទីផ្សារអន្តរជាតិ

ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានប្រាប់បណ្តាញព័ត៌មាន AMS ថា តម្លៃប្រេងឥន្ធនៈនៅលើទីផ្សារកម្ពុជាអាចនឹងមានការធ្លាក់ចុះមកវិញនៅពេលក្រសួងប្រកាសតម្លៃលក់រាយថ្មី ស្របតាមនិន្នាការនៃការធ្លាក់ចុះនៃតម្លៃក្នុងទីផ្សារអន្តរជាតិ។ ឯកឧត្តមបានពន្យល់បន្ថែមថា មូលហេតុដែលតម្លៃប្រេងឡើងថ្លៃនៅថ្ងៃនេះ គឺដោយសារការលក់ចេញនូវស្តុកចាស់ដែលបាននាំចូលក្នុងតម្លៃខ្ពស់កាលពីពេលមុន។ កាលពីយប់ថ្ងៃចន្ទ ក្រសួងពាណិជ្ជកម្មបានប្រកាសសេចក្តីជូនដំណឹងពីតម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី១១ ខែមីនានេះតទៅ សម្រាប់រយៈពេល៣ថ្ងៃ។ ក្នុងនោះ ប្រេងសាំងធម្មតា១លីត្រមានតម្លៃ ៥ ២០០ រៀល កើនឡើង ៨០០ រៀល និងប្រេងម៉ាស៊ូតមានតម្លៃ ៦ ០៥០ រៀល កើនឡើង ៩០០ រៀល។ ការហក់ឡើងនៃតម្លៃនេះ គឺមានគម្លាតឆ្ងាយធៀបនឹងសប្តាហ៍ទី១ នៃខែមីនា ដែលកាលនោះប្រេងឥន្ធនៈមានតម្លៃត្រឹមតែ ៣ ៨៥០ រៀល ប៉ុណ្ណោះក្នុងមួយលីត្រ។ ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់កាលពីសប្តាហ៍មុនថា ការកំណត់ថ្លៃលក់រាយប្រេងឥន្ធនៈក្នុងស្រុក គឺផ្អែកទៅលើថ្លៃដើមនៃការនាំចូលជាក់ស្ដែង ពោលគឺបើទិញចូលក្នុងតម្លៃទាប នឹងត្រូវលក់ចេញក្នុងតម្លៃទាប ប៉ុន្តែប្រសិនបើថ្លៃដើមនាំចូលខ្ពស់ តម្លៃលក់រាយក៏ត្រូវកែសម្រួលឡើងខ្ពស់ទៅតាមនោះដែរ។ តម្លៃប្រេងអន្តរជាតិ បានធ្លាក់ចុះយ៉ាងគំហុកពីតម្លៃជិត ១២០…
-
ដូងក្រអូបដើមឆ្នាំនេះមានទីផ្សារល្អ ខណៈកសិដ្ឋានខ្លះផ្គត់ផ្គង់មិនទាន់តម្រូវការ

ភ្នំពេញ៖ដូងក្រអូបដែលមានផ្លែតូចល្មម និងមានរសជាតិឈ្ងុយឆ្ងាញ់ បានក្លាយជាទីពេញនិយមបរិភោគរបស់មនុស្សទូទៅពិសេសនៅរដូវក្តៅ។ អ្នកដាំដូង និងអ្នកលក់ដូងប្រភេទនេះ អះអាងថា ដូងក្រអូបកំពុងមានទីផ្សារល្អ បើទោះបីកន្លងទៅបានធ្លាក់ថ្លៃបន្តិចក៏ដោយ។ អ្នករកស៊ីដូងក្រអូបបានអះអាងដោយអំណរថា ទីផ្សារដូងក្រអូបមិនថា នៅខេត្តកែប កំពត ភ្នំពេញ បាត់ដំបង និងខេត្តមួយចំនួនទៀត ចាប់ពីដើមឆ្នាំ២០២៦និងឈានចូលដើមខែមីនានេះ កំពុងមានតម្រូវការខ្ពស់។ស្របគ្នានេះកសិដ្ឋាន និងចំការមួយចំនួនទៀតផ្គត់ផ្គង់ស្ទើរមិនគ្រប់គ្រាន់។ លោក ផុន សម្បត្តិ អ្នកទិញដូងក្រអូបបោះដុំនៅប្រចាំខេត្តបាត់ដំបងបានឱ្យដឹងថាដូងក្រអូបកំពុងមានទីផ្សារល្អចាប់ពីដើមឆ្នាំ រហូតមកដល់ជិតពាក់កណ្តាលខែមីនានេះ។ចំពោះតម្លៃទិញពីចំការក្នុងមួយផ្លែពី១.២០០ដល់១.៥០០រៀល។អ្នកទិញបន្តយកទៅលក់រាយតាមផ្សារគឺមួយផ្លែពី២.៥០០រៀលដល់៤.០០០រៀលក្នុងមួយផ្លែ។ លោក សម្បត្តិ បញ្ជាក់ថា ដូងដែលលោកទិញភាគច្រើន លក់ក្នុងទីផ្សារខេត្តបាត់ដំបង និងខ្លះទៀតនាំទៅលក់នៅខេត្តមួយចំនួនទៀតនៅកម្ពុជា។ ជាអ្នកជំនួញដូង លោក ផុន សម្បត្តិបានសរសើរដូងក្រអូបកម្ពុជា ថា ប្រកបដោយគុណភាព មានរសជាតិផ្អែមឆ្ងាញ់ បើទោះផ្លែតូចបន្តិចពិតមែនតែបានក្លាយជាទីពេញនិយម។លោកថា ដូងប្រភេទនេះនៅកម្ពុជាមានទីផ្សារល្អពិសេសភ្ញៀវទេសចរបរទេសចូលចិត្តណាស់ដែរ។ក្នុងមួយខែៗលោក សម្បត្តិ អាចលក់ដូងចាប់ពី៣ពាន់ ទៅ៥ពាន់ផ្លែ ។លោកថា បច្ចុប្បន្នដូងក្រអូបតាមចំការ និងកសិដ្ឋានដូងក្រអូបជាច្រើនផ្គត់ផ្គង់ស្ទើរមិនគ្រប់គ្រាន់ដោយសារកំណើនអ្នកបរិភោគ ពិសេសដូងក្នុងខែប្រាំងខ្សត់ថែមទៀត។ អ្នកទិញដូងមួយរូបផ្សេងទៀត លោក ភា រ៉ុង បានប្រាប់ថាដូងក្រអូបនៅខែប្រាំងខ្វះច្រើនដោយសារតែជារដូវក្តៅដូងមិនសូវមានទឹក។បច្ចុប្បន្នលោកទិញពីកសិដ្ឋានដាំដូងក្រអូប ក្នុងមួយផ្លែតម្លៃ១.២០០ដល់១.៥០០រៀល ។អ្នកលក់រាយតាមផ្លូវ និងភោជនីយដ្ឋានចាប់ពី៣.000ទៅ៤.000រៀលក្នុងមួយផ្លែ។លោក រ៉ុង គឺជាអ្នកទិញដូងក្រអូបដ៏ធំប្រចាំនៅខេត្តកំពត…
-
ក្រុមប្រឹក្សាជាតិកំពុងរៀបចំបទបញ្ញត្តិពាក់ព័ន្ធសុវត្ថិភាពប្រព័ន្ធឧស្ម័ន និងអគ្គិសនីក្នុងអគារ

ក្រុមប្រឹក្សាជាតិបទបញ្ញត្តិបច្ចេកទេសសំណង់បានបើកកិច្ចប្រជុំលើកទី៣ នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នារសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ដើម្បីពិភាក្សាពីបទបញ្ញត្តិបច្ចេកទេសសុវត្ថិភាពប្រព័ន្ធឧស្ម័នក្នុងអគារ និងសុវត្ថិភាពនៃការរៀបចំបណ្ដាញអគ្គិសនីក្នុងអគារ។ របៀបវារៈទាំងពីរនេះមានសារៈសំខាន់ណាស់ ក្នុងការពង្រឹងការធានាសុវត្ថិភាព និងទប់ស្កាត់ហានិភ័យនានា ដែលអាចបណ្តាលឱ្យមានការផ្ទុះឆេះ ដោយសារការរៀបចំប្រព័ន្ធឧស្ម័ន និងបណ្ដាញអគ្គិសនីក្នុងអគារ មិនបានត្រឹមត្រូវតាមស្តង់ដារ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានគូសបញ្ជាក់ថា ក្រុមប្រឹក្សាជាតិបទបញ្ញត្តិបច្ចេកទេសសំណង់មានតួនាទីដាក់ចេញនូវបទប្បញ្ញត្តិបច្ចេកទេសនានា ជូនសមាជិក និងសមាជិកា ដែលជាតំណាងមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីទទួលបានមតិយោបល់យកទៅអនុម័តឲ្យបានសមស្រប ចៀសវាងកំហុសឆ្គងផ្សេងៗ និងស្របតាមការវិវត្តនៃសង្គម សេដ្ឋកិច្ច និងវប្បធម៌របស់កម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានផ្តល់អនុសាសន៍ថា ក្រុមប្រឹក្សាជាតិបទបញ្ញត្តិបច្ចេកទេសសំណង់ គួរតែសិក្សា និងដកស្រង់បទពិសោធន៍ល្អៗ ពីបណ្ដាប្រទេសដែលមានជំនាញ និងភាពប៉ិនប្រសប់ ក្នុងការរៀបចំប្រព័ន្ធឧស្ម័ន និងបណ្ដាញអគ្គិសនីក្នុងអគារ ប្រកបដោយគុណភាព ចំណាយតិច ចំណេញច្រើន ដើម្បីយកមកកែសម្រួល និងអនុវត្តឱ្យសមស្របតាមបរិបទសង្គមកម្ពុជា។ ជាមួយគ្នានេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ យល់ឃើញថា ក្រុមប្រឹក្សាជាតិបទបញ្ញត្តិបច្ចេកទេសសំណង់ គួរបង្កើតវប្បធម៌នៃការគោរពស្តង់ដារ និងការប្រើប្រាស់ធនធានឱ្យមានប្រសិទ្ធភាព ហើយពង្រីកការយល់ដឹងនេះ ទៅដល់សាស្ត្រាចារ្យ និងគ្រូបង្រៀននៅតាមស្ថាប័នអប់រំ ដើម្បីបណ្តុះផ្នត់គំនិតសិស្ស…
-
អាជ្ញាធរជាតិអប្សរាអំពាវនាវឱ្យពលរដ្ឋគោរពបទប្បញ្ញត្តិ ក្នុងការថតរូប និងវីដេអូនៅតំបន់អង្គរ

បន្ទាប់ពីតារាម្នាក់បានបញ្ចេញប្រតិកម្មលើបណ្តាញសង្គម រិះគន់អាជ្ញាធរចំពោះការហាមឃាត់ការថតរូបផ្សព្វផ្សាយនៅតំបន់ប្រាសាទអង្គរ អាជ្ញាធរជាតិអប្សរា ក្នុងនាមជាស្ថាប័នទទួលបន្ទុកគ្រប់គ្រង និងអភិរក្សតំបន់បេតិកភណ្ឌពិភពលោកអង្គរ បានចេញថ្លែងការណ៍មួយ ដោយអំពាវនាវដល់ប្រជាពលរដ្ឋ សិល្បករ សិល្បការិនី និងអ្នកបង្កើតមាតិកានានា ឱ្យគោរពបទប្បញ្ញត្តិ និងគោរពតម្លៃវប្បធម៌ ក្នុងការថតរូបភាព និងវីដេអូផ្សព្វផ្សាយ នៅក្នុងរមណីយដ្ឋានអង្គរ។ អាជ្ញាធរជាតិអប្សរាបញ្ជាក់ថា ខ្លួនគាំទ្រសកម្មភាពទស្សនា ការថតរូបអនុស្សាវរីយ៍ និងការថតវីដេអូសម្តែងទាំងឡាយ ដែលមានគោលបំណងលើកកម្ពស់វប្បធម៌ និងប្រពៃណីជាតិ។ កន្លងមក អាជ្ញាធរអប្សរាសង្កេតឃើញថា បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានបានចូលរួមអនុវត្តបានល្អប្រសើរ ប៉ុន្តែជាមួយគ្នានេះ អាជ្ញាធរក៏បានសម្គាល់ឃើញនៅមានចំណុចខ្វះចន្លោះមួយចំនួន ដែលអាចបង្កផលប៉ះពាល់ទៅដល់សង្គម បេតិកភណ្ឌ និងវប្បធម៌ជាតិ ដ៏ល្អផូរផង់ផងដែរ។ ក្នុងន័យនេះ ក្រុមការងារភ្នាក់ងារទេសចរណ៍ និងភ្នាក់ងារសណ្តាប់ធ្នាប់របស់អាជ្ញាធរអប្សរា អាចនឹងស្នើសុំត្រួតពិនិត្យ និងសួរនាំទៅលើទម្រង់នៃការថតមួយចំនួន ដែលអាចបង្ករផលប៉ះពាល់។ សកម្មភាពថតទាំងនោះមានដូចជា ទង្វើខុសពីក្រមប្រតិបត្តិអង្គរ ការថតសម្តែង ការស្លៀកសម្លៀកបំពាក់ខុសឆ្គងខ្លាំងនឹងទីតាំងបេតិកភណ្ឌ ការដើរបង្ហាញម៉ូត និងការបញ្ចេញសកម្មភាពឆ្គាំឆ្គងមិនសមស្រប ការថតផ្សាយផលិតផលមិនមានការអនុញ្ញាត ក៏ដូចជាកាយវិការប្រមូលផ្តុំណាមួយ និងការថតដែលអាចរំខានដល់ការទស្សនារបស់ភ្ញៀវជាតិ/អន្តរជាតិ និងការគ្រប់គ្រងសណ្តាប់ធ្នាប់សាធារណៈជាដើម។ សេចក្តីដូចបានជម្រាបជូនខាងលើ អាជ្ញាធរអប្សរាបានស្នើដល់សាធារណជនគ្រប់មជ្ឈដ្ឋាន មេត្តាយោគយល់ និងចូលរួមសហការ ក្នុងគោលដៅរួមគ្នា ដើម្បីអភិរក្ស និងលើកតម្លៃបេតិកភណ្ឌជាតិ។ អាជ្ញាធរអប្សរាក៏បាន អំពាវដល់ម្ចាស់គណនី…