-
ទោះបីមានសង្រ្គាម សេដ្ឋកិច្ចកម្ពុជាសម្រេចបានអត្រាកំណើន៥,២%ក្នុងឆ្នាំ២០២៥

ប្រទេសកម្ពុជាបានរៀបចំខ្លួនរួចស្រេច ក្នុងនាមជាដៃគូយុទ្ធសាស្ត្រមួយ នៅក្នុងចំណោមប្រទេសជាសមាជិកអាស៊ាន។ ទោះបីស្ថិតក្នុងស្ថានភាពដ៏លំបាកនៃសង្គ្រាមឈ្លានពានរបស់ប្រទេសថៃ និងការរំខានដោយបញ្ហាដ៏ស្មុគស្មាញរបស់សកលលោកយ៉ាងណាក្តី, ក៏សេដ្ឋកិច្ចកម្ពុជានៅតែមានភាពរឹងមាំ។ ជាក់ស្តែង កម្ពុជាសម្រេចបានអត្រាកំណើនសេដ្ឋកិច្ច ៥,២% ក្នុងឆ្នាំ២០២៥ ជាមួយនឹងការព្យាករណ៍ថា នឹងបន្តសម្រេចអត្រាកំណើនរឹងមាំក្នុងរយៈពេលមធ្យម ដែលការណ៍នេះបង្កើតឱ្យមានកាលានុវត្តភាពដ៏សម្បើមសម្រាប់ធុរកិច្ច និងការវិនិយោគ ។ ក្នុងឱកាសបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន កម្ពុជា ឆ្នាំ២០២៦ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ទិន្នន័យនៃការវិនិយោគពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៥ ឆ្លុះបញ្ចាំងឱ្យឃើញច្បាស់អំពីការងាកទៅរកតំបន់របស់អាស៊ាន។ ស្របពេលដែលរំហូរវិនិយោគផ្ទាល់ពីបរទេសជាសកលបានធ្លាក់ចុះក្នុងអត្រា ១១%, រំហូររវិនិយោគចូលទៅក្នុងតំបន់អាស៊ាន បានកើនឡើង ៨,៥% រូហូតទៅដល់ទំហំ ២២៦ពាន់លានដុល្លារអាម៉េរិក។ បើតាមប្រសាសន៍របស់សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី អាស៊ានបានអភិវឌ្ឍខ្លួនក្លាយទៅជាមជ្ឈមណ្ឌល សម្រាប់សឺមីកុងឌុចទ័រ (Semiconductors), វិស្វកម្មយានយន្ត និងសេវាកម្មឌីជីថល។ ជាមួយគ្នានេះដែរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា ការសម្រេចបានភាពធន់ដ៏រឹងមាំនេះ គឺជាលទ្ធផលផ្ទាល់ ដែលកើតចេញពីការប្តេជ្ញាចិត្តចំពោះការធ្វើសមាហរណកម្ម និងការធ្វើសុខដុមនីយកម្ម ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងឌីជីថលក្នុងតំបន់។ សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា…
-
ក្រសួងអធិការកិច្ច រៀបចំពិធីអបអរទិវានារីអន្តរជាតិ

ទិវាអន្តរជាតិនារី ៨មីនា នៅកម្ពុជា នាឆ្នាំ២០២៦នេះ នឹងប្រារព្វធ្វើក្រោមប្រធានបទ«សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តី និងគ្រួសារ» ក្នុងគោលបំណងបញ្ជាក់យ៉ាងច្បាស់ថា សន្តិភាព គឺជាមូលដ្ឋានគ្រឹះនៃការរស់នៅ និងអភិវឌ្ឍរបស់សង្គម និងមនុស្សគ្រប់រូប ជាពិសេសស្រ្តី និងកុមារី។ កាលពីថ្ងៃទី០៤ មីនា ក្រសួងអធិការកិច្ច បានរៀបចំពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា ដោយមានការចូលរួមជាអធិបតីពីសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍។ ក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានអំពាវនាវដល់សមាជិក សមាជិកា នៃអង្គពិធីទាំងមូល ត្រូវប្រែក្លាយថ្ងៃរីករាយ ដើរលេងកម្សាន្តនៃទិវានារីអន្តរជាតិ ៨មីនា ឱ្យក្លាយទៅជាថ្ងៃចុះជួបសួរសុខទុក្ខដល់បងប្អូនជាជនភៀសសឹក និងអ្នករបួស ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ តាមបណ្តាខេត្តជួរមុខ ។ ដោយឡែក ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានថ្លែងថា សន្តិភាព និងសន្តិសុខ គឺជាមូលដ្ឋានគ្រឹះនៃសុខុមាលភាពរបស់ស្រ្តី និងក្រុមគ្រួសារទាំងមូល ដែលផ្តល់នូវបរិយាកាសអំណោយផល អាចឲ្យពួកគេរស់នៅប្រកបដោយសុវត្ថិភាព គ្មានអំពើហិង្សា និងគ្មានការភ័យខ្លាច។ ការការពារស្រ្តី…
-
ឯកអគ្គរដ្ឋទូតសឹង្ហបុរីបញ្ចប់បេសកកម្មនៅកម្ពុជា ដែលលោកជំទាវចាត់ទុកជាប្រទេសដ៏អស្ចារ្យ

មុននឹងចាកចេញពីកម្ពុជាក្រោយបញ្ចប់បេសកកម្មជាឯអគ្គរដ្ឋទូតសិង្ហបុរី លោកជំទាវ Teo Lay Cheng បានចូលជម្រាបលាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី កាលពីព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា។ នេះជាលើកទី៣ហើយក្នុងអាណត្តិ ៥ឆ្នាំរបស់លោកជំទាវជាឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅកម្ពុជា ដែលលោកជំទាវបានចូលជួបសម្ដែងការគួរសមជាមួយសម្ដេចតេជោ ជាពិសេសបានទទួលការបំពាក់មេដាយកិត្តិយសពីសម្តេចតេជោនាពេលនេះ។ យោងតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា លោកជំទាវឯកអគ្គរដ្ឋទូតសិង្ហបុរី បានអរគុណសម្ដេចតេជោ ចំពោះការបំពាក់គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ហើយលោកជំទាវបានពោលថា រាល់ពេលជួបសម្ដេចតេជោ លោកជំទាវតែងតែបានរៀនសូត្រ និងបានស្ដាប់បទពិសោធន៍ដ៏កម្ររបស់សម្ដេច ដែលជួយបង្កើនពុទ្ធិយ៉ាងច្រើនផងដែរ ។ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការពេញចិត្តចំពោះការខិតខំប្រឹងប្រែងរបស់លោកជំទាវ ក្នុងការពូនជ្រុំទំនាក់ទំនងកម្ពុជា និងសិង្ហបុរី ។ សម្ដេចតេជោ បានលើកឡើងពីទំហំពាណិជ្ជកម្មទ្វេភាគី ដែលមានការកើនឡើងដល់ជាង ៥ពាន់លានដុល្លារ ហើយសម្ដេចសង្ឃឹមថា រដ្ឋាភិបាលនៃប្រទេសទាំងពីរ នឹងខិតខំប្រឹងប្រែង និងដាក់គោលដៅបន្តទៀត ធ្វើយ៉ាងណាសម្រេចឱ្យបាន ១០ពាន់លានដុល្លារនៅឆ្នាំបន្តបន្ទាប់។ សម្ដេចតេជោ បានចាត់ទុកថា ទំនាក់ទំនងនយោបាយ ការទូត ពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគ…
-
ក្រសួងរៀបចំដែនដី សហការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីប្រែក្លាយភូមិឋានពលរដ្ឋទៅជាបុរីជនបទ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងអភិវឌ្ឍន៍ជនបទ បានសហការគ្នារៀបចំសិក្ខាសាលាមួយស្ដីពីការអភិវឌ្ឍភូមិនៅកម្ពុជា ក្នុងគោលដៅរួមគ្នារៀបចំស្រុកទេស កសាងខឿនសេដ្ឋកិច្ចជាតិ ជាពិសេសអភិវឌ្ឍន៍ភូមិឋានពលរដ្ឋ ដោយផ្អែកលើកិច្ចការរៀបចំដែនដី និងនគរូបនីយកម្ម។ គោលបំណងសំខាន់ គឺធ្វើយ៉ាងណាប្រែក្លាយភូមិឋានឱ្យទៅជាបុរីជនបទ ភូមិឋានក្សេមក្សាន្ត និងទ្រនំសុភមង្គល។ នៅក្នុងសិក្ខាសាលាដែលរៀបចំឡើងនៅទីស្ដីការក្រសួងរៀបចំដែនដី កាលពីថ្ងៃទី៤ ខែមីនា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានគូសបញ្ជាក់ថា កិច្ចពិភាក្សាផ្លាស់ប្តូរយោបល់ គឺផ្ដោតលើប្រធានបទចំនួន ៥ ក្នុងនោះមានការអភិវឌ្ឍភូមិគំរូ, ការវិភាគ និងធ្វើចំណាត់ថ្នាក់អភិវឌ្ឍន៍ភូមិនៅទូទាំងប្រទេសកម្ពុជា, ករណីសិក្សាការអភិវឌ្ឍជនបទនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង, លំនៅឋានជាមូលដ្ឋាននៃការអភិវឌ្ឍបុរីជនបទនិងទស្សនទានឆ្ពោះទៅការរៀបចំបុរីជនបទ។ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា នៅក្នុងការរៀបចំនគរូបនីយកម្ម ការកសាងភូមិ ឃុំ ស្រុក គឺត្រូវគិតគូរអភិវឌ្ឍន៍ឱ្យប្រែក្លាយទៅជាបុរីជនបទ ដោយត្រូវរៀបចំហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ឱ្យបានគ្រប់គ្រាន់រួមមាន ទឹកស្អាត អគ្គិសនី ផ្លូវ ជាដើម។ ជាងនេះទៅទៀត គឺត្រូវលើកកម្ពស់គោលការណ៍ភូមិឋានក្សេមក្សាន្ត មានន័យថា ត្រូវធ្វើយ៉ាងណាឱ្យភូមិឃុំសង្កាត់មានសុវត្ថិភាព គ្មានអំពើហិង្សា គ្មានគ្រឿងញៀន ល្បែងស៊ីសង គ្មានក្មេងទំនើង និងអំពើចោរកម្មផ្សេងៗ, ពោលគឺប្រែក្លាយភូមិឋានឲ្យទៅជាភូមិ ដែលមានវប្បធម៌ អរិយធម៌…
-
ក្រសួងប្រៃសណីយ៍បើកសិក្ខាសាលាស្តីពី “ការរៀបចំគោលនយោបាយលំហអាកាសកម្ពុជា”

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ លោកជំទាវ រស់ សូរក្ខា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី “ការរៀបចំគោលនយោបាយលំហអាកាសកម្ពុជា” ក្រោមគម្រោងច្បាប់លំហអាកាសសកលរបស់ការិយាល័យកិច្ចការអវកាសនៃអង្គការសហប្រជាជាតិ (United Nations Office for Outer Space Affairs “UNOOSA”) ដោយមានការអញ្ជើញចូលរួមពី លោក YONEZAWA Atsushi ប្រធានការិយាល័យកុងស៊ុលរបស់ប្រទេសជប៉ុនប្រចាំខេត្តសៀមរាប ថ្នាក់ដឹកនាំក្រសួង វាគ្មិនអន្តរជាតិ (មកពីប្រទេសជប៉ុន បារាំង ហ្វីលីពីន អូស្ត្រាលី កេនយ៉ា សិង្ហបុរី និង UNOOSA) តំណាងមកពីភាគីពាក់ព័ន្ធទាំងស្ថាប័នរដ្ឋ វិស័យឯកជន និងសាកលវិទ្យាល័យ សរុបប្រមាណ ១៣០នាក់ នៅសណ្ឋាគារអង្គរមិរ៉ាខល ខេត្តសៀមរាប។ សិក្ខាសាលានេះ ត្រូវបានសហការរៀបចំដោយ ក.ប.ទ. និងការិយាល័យកិច្ចការអវកាសនៃអង្គការសហប្រជាជាតិ (UNOOSA) ក្រោមការគាំទ្រឧបត្ថម្ភពីរដ្ឋាភិបាលនៃប្រទេសជប៉ុន ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ក្នុងគោលបំណង៖១. ផ្តល់ការណែនាំផ្នែកបច្ចេកទេស និងច្បាប់…
-
រាជរដ្ឋាភិបាលកំពុងរៀបចំលក្ខខណ្ឌប្រើប្រាស់ដីនៅតំបន់អង្គរ និងបឹងទន្លេសាប

កិច្ចប្រជុំអន្តរក្រសួងមួយត្រូវបានរៀបចំឡើងកាលពីរសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងសេចក្តីសម្រេច ស្ដីពីការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់១ និងតំបន់២ នៃរមណីយដ្ឋានបេតិកភណ្ឌពិភពលោក អង្គរ និងសេចក្តីព្រាងផែនការប្រើប្រាស់ដីឃុំ នៅតំបន់ជុំវិញបឹងទន្លេសាប។ នៅក្នុងកិច្ចប្រជុំនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានមានប្រសាសន៍សង្កត់ធ្ងន់លើសារសំខាន់នៃការបង្កើតបរិយាកាសគ្មានវិវាទក្នុងសង្គម តាមរយៈការចុះបញ្ជីដីធ្លី និងការផ្ដល់បណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ជាមួយការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដីក្នុងតំបន់រមណីយដ្ឋានអង្គរ និងការរៀបចំផែនការប្រើប្រាស់ដីឃុំនៅតំបន់បឹងទន្លេសាប។ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាត់ទុកការកំណត់លក្ខខណ្ឌទាំងនេះថាជាដំណើរមួយឆ្ពោះទៅរកការរៀបចំប្រទេសជាតិឱ្យបានល្អប្រសើរ ព្រមទាំងចូលរួមលើកស្ទួយនិរន្តរភាពវិស័យទេសចរណ៍ ជាពិសេសគោលដៅទេសចរណ៍នៅខេត្តសៀមរាប។ វិធានការនេះក៏នឹងជួយជំរុញសេដ្ឋកិច្ចកម្ពុជាឲ្យមានដំណើរការល្អផងដែរ ស្របពេលដែលពិភពលោកកំពុងមានភាពវឹកវរ ទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថា គោលបំណងនៃការកំណត់លក្ខខណ្ឌនានា នៅតំបន់រមណីយដ្ឋានអង្គរ ដែលជាសម្បត្តិបេតិកភណ្ឌរបស់មនុស្សជាតិ គឺម៉្យាង ដើម្បីថែរក្សាមរតកដូនតាខ្មែរ និងម៉្យាងទៀត ដើម្បីជួយលើកស្ទួយជីវភាពអ្នកស្រុកអង្គរឲ្យប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដោយធ្វើយ៉ាងណាជៀសវាងកុំឱ្យលក្ខខណ្ឌដែលបានកំណត់ទាំងនោះ ប្រែក្លាយទៅជាគំនាបកៀបសង្កត់ពួកគាត់ទៅវិញ។ ដោយឡែក ចំពោះការរៀបចំផែនការប្រើប្រាស់ដីឃុំនៅតំបន់បឹងទន្លេសាប គឺមានគោលដៅធានាបាននូវនិរន្តរភាពបឹងទន្លេសាប ដែលជារបៀងសេដ្ឋកិច្ចមួយដ៏សំខាន់សម្រាប់ព្រះរាជាណាចក្រកម្ពុជា ជាជង្រុកស្រូវ ជម្រកត្រី…
-
អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បន្តគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា

ភ្នំពេញ៖ក្នុងជំនួបជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវ វ្លាដង់កា អានឌ្រីវ៉ា( Vladanka Andreeva) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ជូនសម្ដេចធិបតីនាយករដ្ឋមន្រ្តីអំពីការបន្តគាំទ្រដល់ដំណើរការ អភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ។ ក្នុងឱកាសនៃជំនួបនេះនៅវិមានសន្ដិភាពនាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦លោកជំទាវ វ្លាដង់កា អានឌ្រីវ៉ា បានជម្រាបសម្ដេចធិបតី ហ៊ុន ម៉ាណែត ដោយសេចក្ដីសោមនស្សរីករាយដែលលោកជំទាវបានវិលត្រឡប់មកបំពេញបេសកកម្មការងារនៅកម្ពុជាជាលើកទី២។ លោកជំទាវបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះការចូលរួមចំណែករបស់កម្ពុជា ក្នុងអំឡុងពេល ២០ ឆ្នាំ នៅក្នុងបេសកកម្មរក្សាសន្តិភាពពិភពលោក តាមរយៈការបន្តបញ្ជូនកងទ័ពមួកខៀវ ទៅបំពេញបេសកកម្មថែរក្សាសន្តិភាពនៅឆ័ត្រក្រោមអង្គការសហប្រជាជាតិ។លោកជំទាវក៏បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងក្រសួង-ស្ថាប័នពាក់ព័ន្ធកម្ពុជា ជាមួយនឹងទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា នាពេលកន្លងមក។ចំណុចសំខាន់គឺ លោកជំទាវបានជម្រាបជូនសម្ដេចធិបតីនាយករដ្ឋមន្រ្តីថា ទីភ្នាក់ងារនានារបស់អង្គការសហប្រជាជាតិនៅកម្ពុជានឹងបន្តភាពសកម្មរបស់ខ្លួនដើម្បីបន្តពង្រឹងភាពជាដៃគូជាមួយក្រសួង-ស្ថាប័នកម្ពុជា សំដៅគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ជាពិសេស ការបង្កើតការងារ, ការបង្កើនជំនាញបន្ថែម (Upskilling), ការកសាងមូលធនមនុស្ស ជាដើម។ ជាមួយនឹងការស្វាគមន៍វត្តមានលោកជំទាវដែលមកបំពេញការងារនៅកម្ពុជាជាលើកទី២ សម្ដេចធិបតីនាយករដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះតួនាទីក្នុងភាពជាដៃគូរបស់អង្គការសហប្រជាជាតិក្នុងការគាំទ្រដល់ការរីកចម្រើនសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ក៏ដូចជាការបន្តការគាំទ្ររបស់ អង្គការសហប្រជាជាតិនៅកម្ពុជា ក្នុងដំណើរការនៃការចាកចេញពីចំណាត់ក្រុមប្រទេសដែលមានការអភិវឌ្ឍតិចតួច (LDC) ក្នុងឆ្នាំ២០២៩ ខាងមុខនេះ…
-
ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សាប្រារព្ធសន្និបាតប្រចាំឆ្នាំចំខួប៥ឆ្នាំរបស់ខ្លួន

ភ្នំពេញ៖ ផ្ដួចផ្ដើមបង្កើតឡើងដោយឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.)ក្នុងអំឡុងកូវីដ-១៩ រាលត្បាតនាឆ្នាំ២០២១ ឥឡូវនេះ ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា ហៅកាត់ថា ក.យ.គ. ដែលមាន ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជាប្រធាន មានអាយុ៥ឆ្នាំហើយ ។កាលពីព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា បានប្រារព្ធបើកសន្និបាតប្រចាំឆ្នាំលើកទី៥ ដើម្បីបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ។ ក្នុងសន្និបាតបូកសរុបការងាររបស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សាឆ្នាំ២០២៥ បានរំលេចឱ្យឃើញថា ក.យ.គ. ក្រោមមាគ៌ាដឹកនាំរបស់ ស.ស.យ.ក.សម្រេចបានលទ្ធផលធំៗជាច្រើនក្នុងនោះ ការរៀបចំរចនាសម្ព័ន្ធ និងថ្នាក់ដឹកនាំ និងក្រុមការងារយុវជន ស.ស.យ.ក. ប្រចាំគ្រឹះស្ថានសិក្សាពី១១៤គ្រឹះស្ថាន នៅឆ្នាំ២០២១ កើនដល់១៤៥គ្រឹះស្ថាននៅឆ្នាំ២០២៥ ខណៈចំនួនសមាជិកបានកើនឡើងពី២.០៤៣នាក់ ដល់ ២.៦២៨នាក់ នៅឆ្នាំ២០២៥ ដោយមានវិសាលភាពគ្រប់គ្រង និងបណ្ដុះបណ្ដាលសិស្ស និងនិស្សិតតាមគ្រឹះស្ថានសិក្សា សរុបជាង២សែននាក់ ។ដោយឡែកសម្រាប់ឆ្នាំ២០២៥ ក.យ.គ. បានអនុវត្តផែនការសកម្មភាពសម្រេចបានជាង៨៥ភាគរយ ។លទ្ធផលនេះ ជាសក្ខីភាពបង្ហាញអំពីការខិតខំប្រឹងប្រែង និងប្រសិទ្ធភាពនៃការដឹកនាំ ការគ្រប់គ្រង…
-
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដឹកនាំពេទ្យ TYDA ពិនិត្យព្យាបាលជំងឺពលរដ្ឋជាង៤ពាន់គ្រួសារនៅខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមក្រុមគ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្ដេចតេជោ (TYDA) បានដឹកនាំក្រុមគ្រូពេទ្យ TYDA ចុះពិនិត្យព្យាបាលជំងឺដល់ប្រជាពលរដ្ឋប្រមាណជាង ៤ពាន់គ្រួសារ នៅក្នុងខេត្តកំពង់ស្ពឺ ដោយឥតគិតថ្លៃ ។ ក្នុងពិធីសំណេះសំណាល និងពិនិត្យព្យាបាលជំងឺពលរដ្ឋពលរដ្ឋ ស្ថិតក្នុងបរិវេណវិទ្យាល័យហ៊ុនសែនចាន់ថ្នាល ភូមិអំពិលផ្អែម ឃុំក្រាំងចេក ស្រុកសាមគ្គីមុន្នីជ័យ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត មានប្រសាសន៍ថា សកម្មភាពរបស់ក្រុមគ្រូពេទ្យ TYDA នេះ គឺស្របទៅនឹងកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល លើការងារលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ ដោយគ្មានការរើសអើងនិន្នាការនយោបាយ វណ្ណៈ ពណ៌សម្បុរ គឺខិតខំប្រឹងប្រែងធ្វើយ៉ាងណា ឲ្យប្រជាពលរដ្ឋគ្រប់រូប មានសុខភាពល្អ ដើម្បីចូលរួមកសាងប្រទេសជាតិ ឲ្យកាន់តែរីកចម្រើន ។ លោកជំទាវបណ្ឌិត បានបន្តថា ទន្ទឹមនឹងការពង្រឹងនូវគុណភាព វិស័យសុខាភិបាលនេះ រាជរដ្ឋាភិបាលអាណត្តិថ្មីនេះ គ្រោងបង្កើតឲ្យមានមន្ទីរនៅថ្នាក់តំបន់ មានគ្រឿងបរិក្ខាពេទ្យទំនើបៗ និងល្អៗ ការវះកាត់ធំៗ ពីលើមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលមានស្រាប់ កាន់ងាយស្រួលឲ្យពលរដ្ឋទៅរកសេវាសុខាភិបាល ។ លោកជំទាវបណ្ឌិត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគម TYDA…
-
ក្រុមអ្នកសង្កេតការណ៍អាស៊ានអញ្ជើញទៅកាន់តំបន់ប្រាសាទព្រះវិហារ

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការពារជាតិបានឱ្យដឹងថា នៅវេលាម៉ោង១០ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពជាក់ស្តែងនៅលើទីតាំងផ្ទាល់ ក្រោយបទឈប់បាញ់ចូលជាធរមានកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នៅតំបន់ប្រាសាទព្រះវិហារ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ អ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានដដែលថា ចាប់តាំងពីពេលចូលជាធរមាននៃបទឈប់បាញ់រួចមក កម្ពុជាតែងតែគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥, និងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងកិច្ចព្រមព្រៀងពាក់ព័ន្ធដ៏ទៃទៀតដែលមានស្រាប់ សំដៅស្វែងរកដំណោះស្រាយមួយ ដែលយុត្តិធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់អន្តរជាតិ ហើយកម្ពុជាក៏រំពឹងផងដែរថា ភាគីថៃនឹងគោរពកិច្ចព្រមព្រៀងទាំងអស់ខាងលើដោយសុឆន្ទៈនិងភាពស្មោះត្រង់ដូចកម្ពុជាដែរ៕ ដោយ៖វណ្ណលុក