-
ខ្មែរនៅសហរដ្ឋអាមេរិក រដ្ឋវ៉ាស៊ីនតោន បាននាំគ្នា សម្តែងមតិប្រឆាំងនឹងការឈ្លានពានរបស់ថៃ មកលើកម្ពុជា

ភ្នំពេញ៖ បងប្អូនប្រជាពលរដ្ឋខ្មែរ រស់នៅសហរដ្ឋអាមេរិក រដ្ឋវ៉ាស៊ីនតោន បាននាំគ្នាធ្វើបាតុកម្ម ស្វែងរកសន្តិភាព និងយុត្តិធម៌កម្ពុជា តាមរយៈការសម្តែងមតិប្រឆាំងនឹងការឈ្លានពានរបស់ថៃ មកលើអធិបតេយ្យភាព ។ ការប្រមូលផ្តុំនេះ ប្រជាពលរដ្ឋខ្មែរ-អាមេរិក បានជួបជុំគ្នាប្រកបដោយការប្តេជ្ញាចិត្តខ្ពស់ លើកកាន់ផ្ទាំងបដា និងរូបភាពជាច្រើនពាន់សន្លឹក និងបន្លឺសំឡេងយ៉ាងខ្លាំងក្លា ដើម្បីតវ៉ាប្រឆាំងនឹងការឈ្លានពានយ៉ាងគឃ្លើនរបស់ថៃ មកលើកម្ពុជា ។ គោលបំណងចម្បងនៃការជួបជុំលើកនេះ គឺដើម្បីបង្ហាញនូវសាមគ្គីភាពខ្មែរជាធ្លុងមួយ ទាំងក្នុង និងក្រៅប្រទេស បង្ហាញការគាំទ្រ ដល់កងទ័ពកម្ពុជានៅជួរមុខ និងបន្តអំពាវនាវយ៉ាងទទូច និងបន្ទាន់ទៅកាន់បណ្តាប្រទេសលើពិភពលោក និងអង្គការ អន្តរជាតិនានា សហគមន៍អឺរ៉ុប រួមទាំងទាមទារឱ្យប្រទេសថៃ បញ្ឈប់ជាបន្ទាន់ នូវការបាញ់ប្រហារ ទន្ទ្រាន និងរំលោភបំពានមកលើទឹកដីកម្ពុជាដែលបានសម្លាប់ ជិវិតប្រជាជនស៊ីវិលកម្ពុជា១៩នាក់ ដែលក្នុងនោះមានកុមារ១នាក់ និងរងរបួសធ្ងន់ ស្រាល ជាច្រើននាក់ ជនភៀសសឹករាប់សិបម៉ឺននាក់ រួមទាំងបំផ្លិចបំផ្លាញសម្បត្តិបេតិកភណ្ឌពិភពលោក និង ហេដ្ឋារចនាសម្ព័ន្ធជាច្រើនផងដែរ។ ដោះលែងជាបន្ទាន់ និង ដោយគ្មានលក្ខខណ្ឌ នូវ យោធិនខ្មែរទាំង ១៨នាក់ ដែលត្រូវបានថៃចាប់ឃុំខ្លួនដោយខុសច្បាប់ កាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ បន្ទាប់ពី…
-
ស្រ្តីទី១ នៃកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់បំផុតចំពោះ សុខទុក្ខរបស់វីរកងទ័ព

ភ្នំពេញ៖លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បន្តអញ្ជើញសួរ សុខទុក្ខវីរកងទ័ពដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យនានាក្នុងរាជធានីភ្នំពេញដោយនាំមកជាមួយនូវ អំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជូនដល់អ្នកមានគុណការពារទឹកដីដោយផ្ទាល់ ផងដែរ ។ ក្នុងឱកាសអញ្ជើញសាកសួរសុខទុកវីរកងទ័ពកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី បាននាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងជូនពរដ៏ខ្ពង់ខ្ពស់ បំផុតពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សូមឱ្យវីរកងទ័ពឆាប់ជាសះស្បើយនិង មានកម្លាំងមាំ មួនឡើងវិញ ។ តាមរយៈសកម្មភាពដ៏វិសេសវិសាលនេះ បានបង្ហាញយ៉ាងច្បាស់ពី យកចិត្តទុកដាក់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជាជូនវីរកងទ័ព ក៏ដូចជាការអរគុណវីរកងទ័ពសម្រាប់ភាពអង់អាចក្លាហាន និងការ លះបង់ដើម្បីការពារបូរណភាពទឹកដីពីសត្រូវថៃឈ្លានពាន ៕ ដោយ៖ វណ្ណលុក
-
ក្រសួងការពារជាតិ៖ យោធាថៃបាញ់លើជនស៊ីវិលគិតរហូតមកដល់ល្ងាចថ្ងៃទី២២ ខែធ្នូ បណ្តាឱ្យពលរដ្ឋកម្ពុជាចំនួន២១នាក់បានស្លាប់ និងរងរបួស ៨៣នាក់

ភ្នំពេញ៖ គិតមកដល់ល្ងាចថ្ងៃទី២២ ខែ ធ្នូ ឆ្នាំ ២០២៥យោធាថៃដែលនៅតែបន្តការបាញ់ប្រហារ មិនរើសមុខថាជាទីតាំងយោធា ឬជាទីតាំងជនស៊ីវិលរបស់កម្ពុជាសោះឡើយ ហើយរហូតមកដល់ពេលនេះពលរដ្ឋស្លូតត្រង់របស់កម្ពុជាចំនួន២១នាក់ហើយបានស្លាប់ ក្នុងនោះមានទារកម្នាក់ផងដែរ ខណៈអ្នករងរបួសបានកើនឡើងចំនួន៨៣នាក់។ថ្លែងក្នុងសន្និសីទសារព័តមាននាព្រឹកថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២៥លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិឱ្យដឹងថាក្នុងការបាញ់ប្រហារមកលើជនស៊ីវិល និងអធិបតេយ្យភាពកម្ពុជាច្រើនទីតាំងពួកយោធាថៃបានប្រើប្រាស់នូវសព្វាវុធធុនធ្ងន់ដែល មានសមត្ថភាពក្នុងការបំផ្លិចបំផ្លាញខ្ពស់គ្រប់ប្រភេទ រួមទាំងការប្រើប្រាស់យន្តហោះចម្បាំង F-16 រថយន្ត បាញ់រ៉ុក្កែត DTI-2 ដ្រូនទម្លាក់គ្រាប់បែក គ្រាប់បែកចង្កោម ផ្សែងពុល និងការដាក់ពង្រាយទាហានដ៏ច្រើនលើសលប់ ដើម្បីទន្ទ្រានយកទឹកដីរបស់កម្ពុជា។ អ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងបញ្ជាក់ដែរថារាល់ទង្វើនិង សកម្មភាពព្រៃផ្សៃពីសំណាក់យោធាថៃដែលគ្មានទំនួលខុសត្រូវ និងខុសច្បាប់បែបនេះបានបង្កជាគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរមិនត្រឹមតែសម្រាប់សន្តិភាព ស្ថិរភាពក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបណ្តាលឱ្យប៉ះពាល់ទៅដល់មូលដ្ឋានគ្រឹះនៃសណ្តាប់ធ្នាប់អន្តរជាតិថែមទៀតផង។ជាមួយគ្នានេះក្រសួងការពារជាតិបានអំពាវ ឱ្យសហគមន៍អន្តរជាតិធ្វើការថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះការរំលោភបំពានទៅលើសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ រួមនឹងសកម្មភាពឧក្រិដ្ឋកម្មសង្គ្រាមរបស់ថៃម្តងហើយម្តងទៀត ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កំរោលមកលើអធិបតេយ្យភាពកម្ពុជា។ អ្នកនាំពាក្យក្រសួងការពារជាតិបាន អំពាវនាវឱ្យថៃបញ្ឈប់នូវរាល់សកម្មភាពអរិភាពជាបន្ទាន់ ដោយដកកម្លាំងចេញពីដែនអធិបតេយ្យរបស់កម្ពុជា និងចៀសវាងសកម្មភាពឈ្លានពានដែលគម្រាមកំហែងដល់ ស្ថិរភាព និងសន្តិភាពនៅក្នុងតំបន់ ហើយកម្ពុជាសូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការគោរព និងការអនុវត្តតាមលក្ខខណ្ឌនៃបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព រវាងកម្ពុជា និងថៃប្រកបដោយសុឆន្ទៈ និងទំនួលខុសត្រូវខ្ពស់បំផុត៕ ដោយ៖ ម៉ាដេប៉ូ
-
រាជរដ្ឋាភិបាលកែសម្រួលយន្តការឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំនៅតំបន់ជម្លោះ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានឱ្យដឹងនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ នេះ ថា ក្នុងអំឡុងមានជម្លោះប្រដាប់អាវុធដែលបណ្ដាលមកពីការឈ្លានពានរបស់ថៃនេះ, រាជរដ្ឋាភិបាលបានកែសម្រួលជាបណ្តោះអាសន្ននូវយន្តការ និងនីតិវិធីនៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ក្នុងគោលបំណងធានាបន្តផ្តល់អត្ថប្រយោជន៍ពីកម្មវិធីជូនក្រុមគោលដៅ សំដៅជួយរក្សាលំនឹងជីវភាពរបស់ពួកគាត់។ ការកែសម្រួលជាបណ្តោះអាសន្ននូវយន្តការ និងនីតិវិធីនៃការអនុវត្តកម្មវិធីនេះ នឹងអនុញ្ញាតឱ្យស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ដែលជាសមាជិកគ្រួសារមានបណ្ណសមធម៌ ក្នុងភូមិសាស្រ្តដែលមានជម្លោះព្រំដែន នៅតែបន្តទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល ដោយលើកលែងការអនុវត្តលក្ខខណ្ឌពិនិត្យសុខភាព ទាំងមុនពេលសម្រាល, ពេលសម្រាល, និងក្រោយពេលសម្រាល នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ។ ឯកឧត្តមបណ្ឌិត បញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១៩ មក រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ក្នុងគោលបំណងលើកទឹកចិត្តដល់ស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ទៅមូលដ្ឋានសុខាភិបាលសាធារណៈចាប់តាំងពីមុនសម្រាល ពេលសម្រាល និង ក្រោយសម្រាលរហូតកូនមានអាយុ ២ ឆ្នាំ ដើម្បីលើកកម្ពស់សុខុមាលភាពមាតា និងទារក ព្រមទាំងរួមចំណែកដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភ ដែលជួយជំរុញដល់ការលូតលាស់ទាំងកាយសម្បទា និងបញ្ញាស្មារតីឱ្យស្របតាមគោលនយោបាយជាតិគាំពារសង្គមរបស់រាជរដ្ឋាភិបាល។ ដោយឡែកអំក្នុងអំឡុងដែលកម្ពុជារងការឈ្លានពានពីប្រទេសថៃពេលនេះ បានធ្វើឱ្យរងផងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិរស់រានមានជីវិតរបស់ពលរដ្ឋ ជាពិសេសសិទ្ធិក្នុងការការទទួលបានការគាំពារសម្រាប់ស្រ្តីមានផ្ទៃពោះ…
-
កម្ពុជាពន្យល់ពិភពលោកពីទង្វើឈ្លានពានរបស់ថៃ

នៅក្នុងលិខិតចំហមួយពីប្រទេសបារាំង លោក ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានសរសេរថា អ្វីដែលបាន និងកំពុងបន្តកើតឡើង នៅបណ្តោយព្រំដែនខាងលិចនៃកម្ពុជា តាំងពីថ្ងៃទី៧ខែធ្នូ ឆ្នាំ២០២៥មកទល់ថ្ងៃនេះ គឺជាការឈ្លានពានមួយជាក់ស្តែងប្រកែកមិនបាន ពីសំណាក់កងទ័ពថៃ មកលើបូរណភាពទឹកដី និងដែនអធិបតេយ្យកម្ពុជា។ វាមិនមែនជាឧបទ្ទវហេតុមួយចៃដន្យទេ, វាគឺជាសង្គ្រាមទាំងស្រុង និងទាំងកំរោលមួយ ដែលត្រូវបានគិតគូរគ្រោងទុកជាមុនយ៉ាងល្អិតល្អន់បំផុតដោយកងទ័ពថៃ។ លោក ហ្សង់ ហ្វ្រង់ស័រ ដែលជាអ្នកជំនាញលើភូមិសាស្រនយោយបាយ ពន្យល់ថា មានហេតុផលសំខាន់ចំនួន៥ ដែលច្បាស់ជានឹងជម្រះក្តីមន្ទិលសង្ស័យរបស់មតិអន្តរជាតិ និងធ្វើឱ្យសហគមន៍អន្តរជាតិយល់ដឹងថា ថៃគឺជាអ្នកឈ្លានពានកម្ពុជា ៖ ទី១- កម្ពុជាជាប្រទេសតូចមិនអាចធ្វើសង្គ្រាមឈ្លានពានប្រទេសថៃជាប្រទេសធំបានទេ គឺតូចទាំងទឹកដី តូចទាំងសេដ្ឋកិច្ច តូចទាំងយោធា និងតូចទាំងមហិច្ឆតា។ ដូចនេះ កម្ពុជាមិនអាចឈ្លានពានប្រទេសខ្លាំងជាងខ្លួនដល់ទៅ៣ដង ដូចជាប្រទេសថៃបានឡើយ។ ទី២- កម្ពុជាទាមទារឱ្យគោរពខ្សែបន្ទាត់ព្រំដែនតាមផែនទី និងសន្ធិសញ្ញាព្រំដែន ដែលទទួលស្គាល់ជាអន្តរជាតិ ប៉ុន្តែថៃទាមទារខ្សែបន្ទាត់ព្រំដែនតាមផែនទីឯកតោភាគីរបស់ខ្លួន។ ប្រទេសទាំងពីរគឺជាអ្នកជិតខាងនឹងគ្នា ដែលមានខ្សែបន្ទាត់ព្រំដែនច្បាស់លាស់កំណត់ដោយអនុសញ្ញាបារាំង-សៀម និងផែនទី ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ ព្រមទាំងមានអនុស្សារណៈយោគយល់គ្នាឆ្នាំ២០០០។ ដូចនេះ គ្មានហេតុផលណាមួយ ដែលកម្ពុជាមានចេតនា ឬប៉ុនប៉ងរំលោភបំពាន និងឈ្លានពានលើអធិបតេយ្យភាពរបស់ប្រទេសថៃនោះឡើយ។ ទី៣-…
-
សម្ដេចតេជោ ហ៊ុន សែន កំពុងចូលរួមជាមួយសម្តេចធិបតី ផ្តល់យុទ្ធសាស្រ្តដល់បណ្តាមេទ័ព ទប់ទល់ជាមួយសត្រូវឈ្លានពានថៃ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានកំពុងចូលរួមជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ផ្តល់យុទ្ធសាស្រ្តដល់បណ្តាមេទ័ព ទប់ទល់ជាមួយសត្រូវឈ្លានពានថៃ ។ នេះបើតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ បានលើកឡើងក្នុងបណ្ដាញសង្គមនាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ។ អ្នកនាំពាក្យសម្តេចតេជោ បានគូសបញ្ជាក់ថា ព្រោះតែជាតិ និងប្រជាជន គ្មានទេពាក្យថា ហត់នឿយ ។ ឆ្លងកាត់ ១០៥ សមរភូមិ និងរបួលធ្ងន់ ៥ដង។ ដោយថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ សម្ដេចតេជោ យកជីវិតជាដើមទុន ដើម្បីតស៊ូរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ ។ ថ្ងៃទី២២ ខែតុលា ឆ្នាំ ១៩៩៦ ធ្វើដំណើរចូលទៅតំបន់ខ្មែរក្រហម ដោយយកជីវិតទៅប្តូរនឹងសន្តិភាពសម្រាប់កម្ពុជា រហូតបញ្ចប់សង្គ្រាមស៊ីវិលបានទាំងស្រុងនៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ១៩៩៨ ។ សម្ដេច ហ៊ុន សែន បានដឹកនាំកម្ពុជា…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់អនុសាសន៍៦ចំណុចដល់វេទិកានិពន្ធនាយកសារព័ត៌មានលើកទី២២

ភ្នំពេញ៖ តាមរយៈសារលិខិតផ្ញើជូនវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី២២ លើប្រធានបទ «តួនាទីអ្នកសារព័ត៌មាននៅពេលមានជម្លោះព្រំដែន» ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់អនុសាសន៍មួយចំនួនសម្រាប់និពន្ធនាយកសារព័ត៌មានបន្តយកចិត្តទុកដាក់អនុវត្ត។ អាន៖ពេញមួយថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ក្លិបអ្នកកាសែតកម្ពុជាបានរៀបចំវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី២២ លើប្រធានបទ«តួនាទីអ្នកសារព័ត៌មាននៅពេលមានជម្លោះព្រំដែន» ដោយមានការចូលរួមពីអ្នកគ្រប់គ្រងស្ថាប័នសារព័ត៌មាន និពន្ធនាយក និពន្ធនាយករង និងអ្នកទទួលខុសត្រូវក្នុងការផ្សព្វផ្សាយព័ត៌មានជិត២០០នាក់ និងវាគ្មិនដៃលមានបទពិសោធន៍លើវិស័យសារព័តមាន។ បន្តវេនពីរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន, ក្នុងអាណត្តិទី៧ រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត តែងបានផ្តល់នូវសារលិខិតចូលរួមរាល់វេទិកានិពន្ធនាយកសារព័ត៌មាន ដែលប្រារព្ធជាទៀងទាត់ប្រចាំឆ្នាំ។ដោយឡែកវេទិកានិពន្ធនាយកសារព័ត៌មានឆ្នាំ២០២៥ សាររបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្រៅពីការកត់សម្គាល់នូវស្ថានភាពជាក់ស្តែងក្នុងសភាពការណ៍ថ្មី សម្ដេចធិបតីនាយករដ្ឋមន្រ្តីបានផ្តល់អនុសាសន៍លើ៦ ចំណុចក្នុងនោះ ៖ ១- សូមលើកកម្ពស់មនសិការស្នេហាជាតិ និងត្រូវបន្តចូលរួមឱ្យកាន់តែសកម្ម ជាមួយរាជរដ្ឋាភិបាល ក្នុងបុព្វហេតុជាតិ ការពារអធិបតេយ្យនិងបូរណភាពទឹកដី រក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍប្រទេសប្រកបដោយចីរភាព។ ២- ត្រូវពង្រឹងការគ្រប់គ្រងអង្គភាព លើកកម្ពស់ការអនុវត្តក្រមសីលធម៌ ប្រកបដោយវិជ្ជាជីវៈរបស់ អ្នកសារព័ត៌មានឱ្យបានល្អប្រសើរ និងត្រូវពង្រឹងគុណវុឌ្ឍនិងវិជ្ជាជីវៈសារព័ត៌មាន តាមរយៈ…
-
កម្ពុជា បានរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ រយៈពេល ៥ឆ្នាំខាងមុខយ៉ាងម៉ត់ចត់ និងគ្រប់ជ្រុងជ្រោយ

ភ្នំពេញ៖ មន្ត្រីជំនាញលើវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា កម្ពុជា បានរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ រយៈពេល ៥ឆ្នាំខាងមុខប្រកបដោយភាពម៉ត់ចត់ និងគ្រប់ជ្រុងជ្រោយ ។ ក្នុងពិធីសម្ពោធការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ឆ្នាំ២០២៥-២០៣០» ដែលជាឯកសារដ៏សំខាន់ សម្រាប់បន្តអភិវឌ្ឍប្រព័ន្ធហិរញ្ញវត្ថុនៅកម្ពុជា ក្រោមការចូលរួមពីលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងជាប្រធានគណៈកម្មាធិការដឹកនាំការងារអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ព្រមទាំងលោក Vijay Kumar Akasam ប្រធានប្រតិបត្តិការបេសកកម្មនៅកម្ពុជា នៃធនាគារអភិវឌ្ឍន៍អាស៊ី នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា «យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ» ជាផែនទីមគ្គុទ្ទេសក៍សម្រាប់អភិវឌ្ឍវិស័យហិរញ្ញវត្ថុរយៈពេលវែង ដែលត្រូវបានធ្វើបច្ចុប្បន្នកម្មជាបន្តបន្ទាប់ចំនួន៥លើក និងត្រូវបានដាក់ឲ្យអនុវត្ត អស់ប្រមាណ ២៥ឆ្នាំរួចមកហើយ, ដោយផ្តើមចេញពីការដាក់ឲ្យអនុវត្តនូវ ចក្ខុវិស័យ និង ផែនការអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ឆ្នាំ ២០០១-២០១០ ។ ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ឆ្នាំ២០២៥-២០៣០ ត្រូវបានរៀបចំឡើងយ៉ាងម៉ត់ចត់…
-
សម្តេច ហ៊ុន ម៉ាណែត អំពាវនាវអ្នកសារព័ត៌មានជាតិ-អន្តជាតិ រក្សាក្រមសីលធម៌ ខណៈប្រទេសជាតិ ស្ថិតក្នុងជម្លោះព្រំដែន

ភ្នំពេញ៖ តាមរយៈសារលិខិតផ្ញើរជូនវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើទី២២ ស្តីពី «តួនាទីអ្នកសារព័ត៌មាននៅពេលមានជម្លោះព្រំដែន» ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់អ្នកសារព័ត៌មានជាតិ-អន្តរជាតិ រក្សានូវក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន ខណៈពេលដែលប្រទេសជាតិកំពុងស្ថិតក្នុងបញ្ហាជម្លោះព្រំដែន ។ សម្ដេចធិបតី បានលើកឡើងថា ជម្លោះព្រំដែនកម្ពុជា-ថៃ នាពេលថ្មីៗនេះ មិនត្រឹមតែមានការប៉ះទង្គិច ផ្នែកកម្លាំងប្រដាប់អាវុធប៉ុណ្ណោះទេ ប៉ុន្តែមានសមរភូមិជាច្រើន ដែលស្ថិតក្រោមផ្លូវច្បាប់នៃយុត្តាធិការអន្តរជាតិនយោបាយការទូត សមរភូមិព័ត៌មាន និងសាធារណមតិដែលភាគីជម្លោះ និងជនឱកាសនិយមបានប្រើប្រាស់គ្រប់មធ្យោបាយនៃប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញទំនាក់ទំនងសង្គមតាមគ្រប់រូបភាពក្នុងគោលបំណងដណ្តើមយកប្រៀបខ្លាំង ឈ្នះនៅលើសមរភូមិយោធា នយោបាយ ការទូត និងសមរភូមិព័ត៌មាន នៅក្នុងយុគសម័យបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត (AI)នេះ ។ សម្តេចធិបតី បានអំពាវនាវដល់បងប្អូនអ្នកសារព័ត៌មានជាតិ-អន្តរជាតិ និងអ្នកពាក់ព័ន្ធផ្សេងទៀត សូមរក្សានូវក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន ដោយមិនត្រូវប្រឌិតព័ត៌មានដើម្បីញុះញង់នាំឱ្យកើតមានអរិភាពជាតិសាសន៍ ឬបង្កការយល់ច្រឡំមកលើគណៈកម្មការព្រំដែន រាជរដ្ឋាភិបាលកម្ពុជា រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា ដែលកំពុងអនុវត្តការងារវាស់វែង និងកំណត់បង្គោលព្រំដែនបណ្តោះអាសន្នដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ អនុសញ្ញា សន្ធិសញ្ញា ផែនទីនិងឯកសារដែលបន្សល់ទុកពីបារាំង ។ សម្ដេចក៏បានអំពាវនាវដល់បងប្អូនអ្នកសារព័ត៌មាន…
-
ការចូលរួមក្នុងព្យុហយាត្រា «ដើរដើម្បីសន្តិភាព» បង្ហាញនូវទឹកចិត្ត និងឆន្ទៈរបស់ប្រជាជនកម្ពុជា ដែលស្រឡាញ់ និងប្តេជ្ញាចិត្តថែរក្សាសន្តិភាព

ភ្នំពេញ៖ ការចូលរួមក្នុងព្យុហយាត្រា «ដើរដើម្បីសន្តិភាព» បានបង្ហាញយ៉ាងច្បាស់នូវទឹកចិត្ត និងឆន្ទៈរួបរួមដ៏មុតមាំ របស់បងប្អូនប្រជាជនកម្ពុជា ដែលស្រឡាញ់ និងប្តេជ្ញាចិត្តថែរក្សាសន្តិភាព ។ ថ្លែងក្នុងកម្មវិធី «ដើរដើម្បីសន្តិភាព» នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ នៅបរិវេណសួនច្បារវិមានឯករាជ្យ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានគូសបញ្ជាក់ថា សំឡេងរបស់បងប្អូនប្រជាពលរដ្ឋខ្មែរពីគ្រប់ទិសទី ពិតជាមានទម្ងន់ក្នុងការបង្ហាញឆន្ទៈដ៏មុតស្រួចថា យើងចង់បានសន្តិភាពសម្រាប់ប្រជាជាតិកម្ពុជា ថៃ និងសម្រាប់ប្រជាជាតិទូទាំងប្រទេស ។ ឯកឧត្តមបានបន្តថា ព្យុហយាត្រា «ដើរដើម្បីសន្តិភាព» ដែល ស.ស.យ.ក បានរៀបចំឡើងនាពេលនេះ មានគោលបំណងតែមួយគត់ គឺដើម្បីបង្ហាញទៅអន្តរជាតិ រួមទាំងប្រជាជនថៃផងដែរថា កម្ពុជា មិនត្រូវការសង្គ្រាម កម្ពុជាចង់បានសុខសន្តិភាព ត្រូវការការផ្សះផ្សារ ដើម្បីកសាងជំនឿទុកចិត្តសារជាថ្មី និងបញ្ចប់វិនាសកម្មទាំងឡាយលើប្រជាជាតិប្រទេសទាំងពីរ។ ទន្ទឹមនឹងនេះ វត្តមានជនរួមជាតិទាំងអស់ និងឆន្ទៈដ៏មោះមុតរបស់បងប្អូនខ្មែរយើង ជាសក្ខីភាពឆ្លុះបញ្ចាំងថា ខ្មែរតែងរួមសុខ រួមទុក្ខ និងរួមទទួលខុសត្រូវលើជោគវាសនាជាតិខ្លួន ។ ក្នុងឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី បានបង្ហាញពីមនោសញ្ចេតនាគោរពដឹងគុណចំពោះថ្នាក់ដឹកនាំទាំងអស់ ដែលកំពុងតាមដានយ៉ាងយកចិត្តទុកដាក់គ្រប់ពេលវេលា…