-
អត្ថបទវិភាគ៖ «តើអ្វីជាយុទ្ធសាស្ត្ររបស់តេជោហ៊ុន សែន ពាក់ព័ន្ធនឹងកងទ័ពខ្មែរ ១៨នាក់ ដែលថៃកំពុងគ្រប់គ្រង?»

ក្រោយពីលោកហ៊ុន សែន ប្រធានព្រឹទ្ធសភាបានមានប្រសាសន៍ថា លោកចាត់ទុកកងទ័ពខ្មែរទាំង ១៨នាក់ ដែលទាហានថៃចាប់ខ្លួនកាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៥ ថាបានធ្វើពលីកម្មយ៉ាងថ្លៃថ្លាជូនជាតិមាតុភូមិរួចទៅហើយ មានអ្នកខ្លះ ជាពិសេសក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស និងជនជាតិថៃមួយចំនួន បានយកប្រធានបទនេះមកវាយប្រហារលើលោក ហ៊ុន សែន ថាបានបោះបង់ចោលកងទ័ពទាំង ១៨នាក់នោះទៅហើយ។ គោលដៅរបស់ពួកគេគឺដើម្បីកេងចំណេញនយោបាយ និងបំបែកសាមគ្គីភាពជាតិខ្មែរ តាមរយៈការដាក់កំហុសលើរដ្ឋាភិបាល និងថ្នាក់ដឹកនាំកម្ពុជាថាមិនអើពើចំពោះកងទ័ពទាំង ១៨ នាក់។ ប៉ុន្តែ សម្រាប់អ្នកយុទ្ធសាស្ត្រ និងអ្នកដែលមានបទពិសោធន៍ក្នុងបញ្ហាចំណាប់ខ្មាំង ឬអ្នកតាមដានបញ្ហាសង្គមនយោបាយពិតជាអាចយល់បានអំពីចិត្តសាស្ត្ររបស់ថ្នាក់ដឹកនាំដែលពោរពេញដោយបទពិសោធន៍ ដូចលោក ហ៊ុន សែន។ តើហេតុអ្វីបានជាលោក ហ៊ុន សែន មានប្រសាសន៍ជាសាធារណៈបែបនេះនៅក្នុងកាលៈទេសៈនេះ? នេះជាសំណួរសំខាន់ដែលត្រូវស្វែងយល់។ សាររបស់លោក ហ៊ុន សែន មិនមែនជារឿងចៃដន្យឡើយ ហើយវាបានបង្កប់អត្ថន័យច្រើនយ៉ាង៖ ទី១៖ សារនេះគឺជាការផ្តល់តម្លៃយ៉ាងធំធេងបំផុតដល់វីរភាពរបស់កងទ័ពខ្មែរទាំង ១៨នាក់ដែលទាហានថៃបានចាប់ខ្លួនកាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៥ ពោលគឺមួយថ្ងៃក្រោយពីបទឈប់បាញ់ចូលជាធរមាន។ តម្លៃរបស់វីរកងទ័ពទាំង ១៨ នាក់គឺស្មើនឹងការលះបង់ជីវិតដើម្បីការពារជាតិ ការពារបូរណភាពទឹកដីដោយយកជីវិតទៅប្តូរ។ ដូច្នេះ…
-
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញការផ្លាស់ប្តូរផ្នត់គំនិតក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីឧត្តមប្រយោជន៍ជាតិ និងប្រជាជន

ភ្នំពេញ ៖ កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៦។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា ក្នុងរយៈពេល២ឆ្នាំកន្លះនៃអាណត្តិទី៧នេះ ក្រសួងសម្រេចបានការរៀបចំកិច្ចការផ្ទៃក្នុង, បង្កើតប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈទំនើប និងបានចូលរួមដោះស្រាយបញ្ចប់បញ្ហាចម្រូងចម្រាស់ជាច្រើនពាក់ព័ន្ធនឹងការប្រើប្រាស់ដីធ្លី។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ចំពោះទិសដៅខាងមុខ ក្រសួងនឹងបន្តអនុវត្តគោលនយោបាយដីសម្បទានសង្គមកិច្ច ដោយបន្តផ្ដល់ដី និងលំនៅឋានសមរម្យជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ដើម្បីជួយពួកគាត់ឱ្យរួចផុតពីភាពក្រីក្រ និងមានជីវភាពល្អប្រសើរឡើង។ ដោយឡែក ចំពោះការងារវិមជ្ឈការ និងវិសហមជ្ឈការ ឯកឧត្តមសាយ សំអាល់ បានជំរុញដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីទូទាំងប្រទេស ឱ្យខិតខំប្រឹងប្រែងអនុវត្តកិច្ចការសុរិយោដី ការងាររៀបចំដែនដី រៀបចំទីក្រុង និងទីប្រជុំជន ធ្វើយ៉ាងណាឱ្យមានសោភ័នភាព មានលំហសាធារណៈសម្រាប់លំហែ និងគ្មានការកកស្ទះចរាចរណ៍ ដើម្បីបង្កលក្ខណៈឲ្យប្រជាពលរដ្ឋរស់នៅប្រកបដោយសេចក្តីសុខ សុភមង្គល សុវត្ថិភាព និងភាពកក់ក្តៅ។ ជាមួយគ្នានេះផងដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានលើកឡើងពីសារសំខាន់នៃការផ្លាស់ប្តូរផ្នត់គំនិត និងរបៀបរបបថ្មីក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីបម្រើឧត្តមប្រយោជន៍ជាតិ មាតុភូមិ…
-
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជួបជាមួយគណៈចលនាមហាជនខេត្តកណ្តាល

ភ្នំពេញ៖សម្តេចកិត្តិសង្គបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលកាលពីថ្ងៃទី៣០ ខែវិច្ឆិកាឆ្នាំ២០២៥បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជន ចំណុះគណៈកម្មាធិការបក្ស ខេត្តកណ្តាល។ មន្រ្តីក្រុមការងារយុវជនបានឱ្យដឹងថា ក្នុងឱកាសនេះមានវត្តមាន ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន ឯកឧត្តម លោកជំទាវ អគ្គលេខាធិការរង ប្រធាន អនុប្រធានផ្នែក ចំណុះអគ្គលេខាធិការដ្ឋាន ថ្នាក់ដឹកនាំគណៈកម្មាធិការបក្សខេត្ត ក្រុង-ស្រុក និងឃុំ-សង្កាត់ ព្រមទាំងរចនាសម្ព័ន្ធគណៈចលនាមហាជនទូទាំងខេត្តកណ្តាល ចូលរួម។ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការបក្សខេត្ត និងជាប្រធានគណៈចលនាមហាជនខេត្តកណ្តាលបានធ្វើការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់សម្តេចកិត្តិសង្គហបណ្ឌិត ដែលបានអញ្ជើញជួបសំណេះសំណាលដោយផ្ទាល់ជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជនខេត្តកណ្តាល។ឯកឧត្តមក៏បានរាយការណ៍សង្ខេបអំពីស្ថានភាពទូទៅក្នុងខេត្តជូនគណៈអធិបតីផងដែរ។ មានប្រសាសន៍ទៅកាន់អង្គពិធីសម្តេចអនុប្រធានបាននាំយកការសាកសួរសុខទុក្ខពីសម្តេចប្រធានបក្ស សម្តេចប្រធានកិត្តិយស និងសម្តេចអនុប្រធានបក្សជូនដល់មន្រ្តីគណបក្សទាំងអស់ ក៏ដូចជាបានថ្លែងអំណរគុណជូនចំពោះគ្រប់រចនាសម្ព័ន្ធទំងអស់ដែលបានបំពេញការងារយ៉ាងសកម្មជូនគណបក្សក្នុងរយៈកាលកន្លងទៅនេះ។ សម្តេចបានបញ្ជាក់ថា ជំនួបថ្ងៃនេះ មានគោលបំណងធ្វើបច្ចុប្បន្នភាពអំពីស្ថានការណ៍នយោបាយរួមជូនដល់មន្រ្តីគណបក្សដើម្បីជាមូលដ្ឋានសម្រាប់អនុវត្តនៅក្នុងមូលដ្ឋានរៀងៗខ្លួនសំដៅចូលរួមការពារសុខសន្តិភាព ស្ថិរភាព និងសមិទ្ធផលជាតិសំខាន់ៗទាំងឡាយដែលគណបក្សបានខិតខំកសាងដោយលំបាក៕ ដោយ៖ ជាវ ចន្ធូ
-
ធនាគារអភិវឌ្ឍន៍អាស៊ីអនុម័តកម្មវិធីវិនិយោគចំនួន៧៦៣លានដុល្លារ ដើម្បីលើកកម្ពស់សុវត្ថិភាពទឹក និង ភាពធន់នៅកម្ពុជា

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីវិនិយោគចំនួន ៧៦៣លានដុល្លារ ក្នុងនោះមានជំនួយឥតសំណង ២០លានដុល្លារពីមូលនិធិអភិវឌ្ឍន៍អាស៊ី (ADF) ដើម្បីគាំទ្រកម្ពុជា ពង្រីកលទ្ធភាពទទួលបានការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ពង្រឹងសន្តិសុខទឹក និង លើកកម្ពស់ភាពធន់ និងភាពសមស្របសម្រាប់រស់នៅនៃទីក្រុងរបស់ប្រទេស។ យោងតាមសេចក្តីប្រកាសរបស់ ADB ពីទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥នេះ កម្មវិធីវិនិយោគដើម្បីទីក្រុងសមស្របសម្រាប់រស់នៅ ធន់ និងមានសុវត្ថិភាពទឹកនេះ គឺជាការផ្តល់ហិរញ្ញប្បទានតាមដំណាក់កាលៗ សំដៅបង្កើនសេវាកម្មទឹកនៅក្នុងក្រុងចំនួន១៤ និងស្រុកចំនួន ១២ នៅតាមតំបន់ទន្លេមេគង្គ ទន្លេសាប និងឆ្នេរសមុទ្រ។ កម្មវិធីនេះនឹងផ្តល់អាទិភាពដល់ការគ្របដណ្តប់ប្រកបដោយបរិយាបន្ននៃការទទួលបានទឹក និងសេវាទីក្រុង ដែលប្រមាណ១៥%នៃអ្នកទទួលផលផ្ទាល់សរុបពីកម្មវិធី គឺជាគ្រួសារក្រីក្រ។ លោកស្រី Yasmin Siddiqi នាយិកា ADB ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា «កម្មវិធីវិនិយោគនេះ នឹងជួយកម្ពុជាក្នុងការកសាងសេវាកម្មទីក្រុងធន់នឹងអាកាសធាតុ និងមានបរិយាបន្ន ដែលមិនត្រឹមតែគាំទ្រដល់ភាពសមស្របសម្រាប់រស់នៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនផលិតភាព និង សមត្ថភាពប្រកួតប្រជែងផងដែរ។ តាមរយៈការកែលម្អការផ្គត់ផ្គង់ទឹក អនាម័យ និងសេវាទីក្រុងផ្សេងទៀត យើងមានគោលបំណងនាំមកនូវអត្ថប្រយោជន៍ដោយផ្ទាល់ដល់ពលរដ្ឋជាង ២…
-
ក្រសួងការពារជាតិកម្ពុជា ធ្វើម្ចាស់ផ្ទះកិច្ចប្រជុំ ស្តីពីសន្តិសុខសាយប័រ លើកទី១៣

(សៀមរាប)៖ ក្រសួងការពារជាតិកម្ពុជា បានធ្វើម្ចាស់ផ្ទះកិច្ចប្រជុំក្រុមការងារជំនាញស្តីពី សន្តិសុខសាយប័រ លើកទី១៣ ក្នុងក្របខ័ណ្ឌកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក នៅខេត្តសៀមរាប ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមសហប្រធានដោយឧត្តមសេនីយ៍ទោ កុសល សុវណ្ណវិសាល នាយក នាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ តំណាងរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងឧត្តមសេនីយ៍ត្រី ម៉ៃខែល វ៉ៃឌី (Michael REIDY) អគ្គនាយកកងកម្លាំងអភិវឌ្ឍន៍សាយប័រ នៃបញ្ជាការដ្ឋានសាយប័រក្រសួងការពារជាតិអូស្ត្រាលី ព្រមទាំងមានការចូលរួមពីប្រតិភូមកពីបណ្តាប្រទេសជាសមាជិកអាស៊ាន-បូក មជ្ឈមណ្ឌលឧត្តមភាពទិន្នន័យនិងសន្តិសុខសាយប័រ និងតំណាងលេខាធិការដ្ឋានអាស៊ាន សរុបចំនួន ១៨ប្រទេស ។ ឧត្តមសេនីយ៍ទោ កុសល សុវណ្ណវិសាល បានស្វាគមន៍ប្រតិភូដែលបានអញ្ជើញចូលរួម ,ស្វាគមន៍ទីម័រខាងកើតបានក្លាយជាសមាជិកទី១១ របស់អាស៊ាន និងអរគុណដល់សហប្រធានអូស្ត្រាលី ចំពោះការចូលរួមចំណែកដ៏មានតម្លៃ និងកិច្ចខិតខំប្រឹងប្រែង ដើម្បីធានាដល់ដំណើរ ការកិច្ចប្រជុំដោយរលូន និងផ្លែផ្កា ។ លោកឧត្តមសេនីយ៍ទោ បានវាយតម្លៃខ្ពស់ចំពោះវត្តមានប្រតិភូដែលបានចូលរួម ដែលជាការគូសបញ្ជាក់ពីការប្តេ ជ្ញាចិត្ត របស់ប្រទេសសមាជិក និងដៃគូពាក់ព័ន្ធទាំងអស់ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងបង្កើនសមត្ថភាព អន្តរប្រតិបត្តិការក្នុងតំបន់ ដើម្បីទប់ស្កាត់នឹងការគំរាមកំហែងសន្តិសុខសាយប័រ ដែលជាបញ្ហាប្រឈមសកល…
-
គណៈរដ្ឋមន្ត្រី អនុម័ត កញ្ចប់កិច្ចសន្យា នៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ក្របខ័ណ្ឌអាស៊ាន

(ភ្នំពេញ)៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានអនុម័តលើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារអនុវត្តកញ្ចប់កិច្ចសន្យាទី១១និងទី១២ នៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពីសេវាកម្ម ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ។ ពិធីសារទី១១និងទី១២នេះ ត្រូវបានផ្តួចផ្តើមនិងរៀបចំឡើងដោយ ស្ថាប័នទទួលបន្ទុកវិស័យអាកាសចរណ៍ស៊ីវិល នៃរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដោយសម្រេចបានការចុះហត្ថលេខា លើពិធីសារទី១១ នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម និងពិធីសារទី១២ នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ នៅទីក្រុងបាលី សាធារណរដ្ឋឥណ្ឌូណេស៊ី។ ពិធីសារទី១១និងទី១២នេះ បង្កើតឡើងក្នុងគោលបំណងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើផ្នែកសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ក្នុងចំណោម រដ្ឋសមាជិកអាស៊ាន កាត់បន្ថយការរឹតត្បិតនៃលក្ខខណ្ឌពាណិជ្ជកម្មចំពោះសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស លើការប្រព្រឹត្តទៅឆ្លងដែនវិនិយោគពីប្រទេសមួយទៅប្រទេសមួយទៀត និងបន្តធ្វើសេរីភាវូបនីយកម្មលើសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសឱ្យកាន់តែទូលំទូលាយថែមទៀតនៅក្នុងតំបន់អាស៊ាន។ ចំពោះការផ្តល់សច្ចាប័នលើពិធីសារទី១១និងទី១២នេះ ព្រះរាជាណាចក្រកម្ពុជាដែលជារដ្ឋសមាជិកអាស៊ាន នឹងទទួលបានអត្ថប្រយោជន៍ រួមមាន (១) បំពេញកាតព្វកិច្ចក្នុងនាមរដ្ឋសមាជិកអាស៊ាន ដើម្បីសម្រេចបាននូវចក្ខុវិស័យនៃសហគមន៍សេដ្ឋកិច្ចអាស៊ានតែមួយ តាមរយៈការកសាងទីផ្សារអាកាសចរណ៍អាស៊ានតែមួយ (២) ជំរុញឱ្យកាន់តែល្អប្រសើរលើសកម្មភាពការងារសមាហរណកម្មនៅក្នុងតំបន់អាស៊ាននៃវិស័យអាកាសចរណ៍ស៊ីវិល តាមរយៈការបើកចំហទីផ្សារបន្ថែម នៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ និង (៣)…
-
គណៈរដ្ឋមន្ត្រី បានអនុម័ត កិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស រវាងរដ្ឋសមាជិកអាស៊ាន និងចិន

(ភ្នំពេញ)៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បានអនុម័តលើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី៣ ស្តីពីការពង្រីកសិទ្ធិហោះហើរទី៥ រវាងភាគីចុះកិច្ចព្រមព្រៀង ក្រោមកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស រវាងរដ្ឋាភិបាលនៃរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥។ ពិធីសារទី៣នេះ មាន ២មាត្រា ត្រូវបានផ្តួចផ្តើម និង រៀបចំឡើងដោយ ស្ថាប័នទទួលបន្ទុកវិស័យអាកាសចរណ៍ស៊ីវិលនៃរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋប្រជាមានិតចិន នៅក្នុងឆ្នាំ២០១៨។ ចំពោះការផ្តល់សច្ចាប័នលើពិធីសារទី៣នេះ ព្រះរាជាណាចក្រកម្ពុជាដែលជារដ្ឋសមាជិកអាស៊ាន នឹងទទួលបានអត្ថប្រយោជន៍ រួមមាន (១) ជំរុញការទាក់ទាញការដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ វិនិយោគ សេដ្ឋកិច្ច ទេសចរណ៍ ការងារ និងផ្លាស់ប្តូរវប្បធម៌រវាងប្រជាជន និងប្រជាជនកម្ពុជា និងចិន រួមទាំងអាស៊ាននិងចិន (២) ជំរុញក្រុមហ៊ុនអាកាសចរណ៍កម្ពុជា និងចិន ដើម្បីរៀបចំផែនការហោះហើររបស់ខ្លួនបន្ថែមទៀត លើការអនុវត្តសិទ្ធិហោះហើរទី៥ (រវាងកម្ពុជានិងចិនដោយឆ្លងកាត់តំបន់អាស៊ាន) ក្នុងការដឹកជញ្ជូនអ្នកដំណើរ និងទំនិញតាមផ្លូវអាកាសអន្តរជាតិ (៣) បង្កើនជម្រើសកាន់តែច្រើនថែមទៀតដល់អ្នកដំណើរតាមផ្លូវអាកាសអន្តរជាតិរវាងកម្ពុជានិងចិនប្រកបដោយសន្តិសុខ សុវត្ថិភាព និងផាសុកភាព…
-
គណៈរដ្ឋមន្ត្រី អនុម័ត លើកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ ស្តីពីការដឹកជញ្ជូនតាមផ្លូវអាកាស

(ភ្នំពេញ)៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុម័តលើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយស្តីពីការដឹកជញ្ជូនតាមផ្លូវអាកាសរវាងរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងសហភាពអឺរ៉ុប និងរដ្ឋសមាជិករបស់ខ្លួន ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ។ សេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា កិច្ចព្រមព្រៀងនេះ មានចំនួន ៣៤មាត្រា និងភ្ជាប់ដោយឧបសម្ព័ន្ធចំនួន១ ដែលមាន ១៥មាត្រា ត្រូវបាន ផ្តួចផ្តើម និងរៀបចំឡើងដោយ ស្ថាប័នទទួលបន្ទុកវិស័យអាកាសចរណ៍ស៊ីវិល នៃរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសហភាពអឺរ៉ុប ចាប់ពីឆ្នាំ២០១៦។ តាមរយៈកិច្ចព្រមព្រៀងនេះ កម្ពុជាដែលជារដ្ឋសមាជិកអាស៊ាននឹងទទួលបានអត្ថប្រយោជន៍ រួមមាន (១) បង្ហាញពីសុច្ឆន្ទៈល្អនិងបង្កើនកិច្ចសហប្រតិបត្តិការរបស់កម្ពុជា ជាមួយរដ្ឋសមាជិកអាស៊ាន និងរដ្ឋសមាជិក នៃសហភាពអឺរ៉ុប ក្នុងវិស័យអាកាសចរណ៍ស៊ីវិល ព្រមទាំងលើកកម្ពស់កេរ្តិ៍ឈ្មោះកម្ពុជានៅលើឆាកអន្តរជាតិ (២) ជំរុញការទាក់ទាញវិនិយោគ សេដ្ឋកិច្ច ទេសចរណ៍ ការងារ និងផ្លាស់ប្តូរវប្បធម៌រវាងប្រជាជននិងប្រជាជននៃតំបន់ទាំងពីរ (៣) ជំរុញក្រុមហ៊ុនអាកាសចរណ៍ជាតិ និង អន្តរជាតិ ដើម្បីរៀបចំផែនការហោះហើររបស់ខ្លួនលើដំណាក់ផ្លូវរវាងព្រះរាជាណាចក្រកម្ពុជា និងរដ្ឋជាសមាជិកនៃសហភាពអឺរ៉ុប តាមរយៈជើងហោះហើរដោយអនុវត្តសិទ្ធិហោះហើរទី៣…
-
កម្ពុជា វៀតណាម ដាក់គោលដៅទំហំពាណិជ្ជកម្មសម្រេចឱ្យបាន ២០ពាន់លានដុល្លារ នៅពេលខាងមុខ

(ភ្នំពេញ)៖ កម្ពុជា និង វៀតណាម សង្ឃឹមថា គោលដៅដែលប្រទេសទាំងពីរ ចង់សម្រេចឱ្យបាន ២០ពាន់លានដុល្លារ នឹងអាចសម្រេចបាននៅពេលខាងមុខ ។ នេះជាការគូសបញ្ជាក់ពី ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា ។ ក្នុងឱកាសអនុញាតិឱ្យឯកឧត្តម Bui Thanh Son ឧបនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងកម្ពុជា និងវៀតណាម ទាំងក្របខណ្ឌរដ្ឋាភិបាល ក្របខណ្ឌស្ថាប័ននីតិប្បញ្ញត្តិ និងក្របខ័ណ្ឌគណបក្ស គឺមានភាពរីកចម្រើនគួរឱ្យគាត់សម្គាល់។ ជាមួយគ្នានេះ សម្ដេចតេជោ សោកស្ដាយចំពោះគ្រោះមហន្តរាយធម្មជាតិ ដែលបានកើតឡើងនៅក្នុងប្រទេសវៀតណាម បង្កឱ្យមានការខូចខាតមួយចំនួនផងដែរ ។ ឯកឧត្តម Bui Thanh Son បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងកម្ពុជា និងវៀតណាម នាពេលបច្ចុប្បន្ន ជាពិសេស មិនត្រឹមតែទំនាក់ទំនងក្នុងក្របខ័ណ្ឌរដ្ឋាភិបាលនោះទេ ក៏ប៉ុន្តែទាំងទំនាក់ទំនងរវាងគណបក្ស និងគណបក្សផងដែរ…
-
រាជរដ្ឋាភិបាលអនុម័តសេចក្តីព្រាងគោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥

កាលពីព្រឹកមិញ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានពិភាក្សា និងអនុម័តសេចក្តីព្រាងគោលនយោបាយនេះ ដែលជាត្រីវិស័យតម្រង់ទិសសម្រាប់កិច្ចការអភិវឌ្ឍន៍ជនបទនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយផ្តោតទៅលើតម្រូវការជាអាទិភាពនៃតំបន់ភូមិសាស្ត្រផ្សេងៗគ្នា ដូចជា តំបន់ទំនាបកណ្តាល តំបន់ជុំវិញបឹងទន្លេសាប តំបន់ឆ្នេរសមុទ្រ និងតំបន់ខ្ពង់រាបនិងភ្នំ ដើម្បីអភិវឌ្ឍតំបន់ទាំងនោះឱ្យរីកចម្រើនប្រកបដោយតុល្យភាព បរិយាបន្ន ភាពធន់ និងចីរភាព ជាពិសេសផ្តោតលើការអភិវឌ្ឍតំបន់ជនបទនៅតាមបន្ទាត់ព្រំដែន ដើម្បីកសាងព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍។ ដើម្បីកសាងសង្គមជនបទកម្ពុជាឱ្យមានវិបុលភាព គោលនយោបាយជាតិនេះបានកំណត់គោលដៅចំនួន៤ ប្រកបដោយតុល្យភាព ភាពធន់ និងបរិយាបន្ន រួមមាន៖ (១) តំបន់ជនបទមានហេដ្ឋារចនាសម្ព័ន្ធប្រទាក់ក្រឡាគ្នា (២) ប្រជាជននៅតំបន់ជនបទមានសុខភាពល្អ និងអាយុសង្ឃឹម រស់វែង (៣) ប្រជាជនរស់នៅក្នុងភូមិឋានដែលមានសេចក្តីសុខក្សេមក្សាន្ត និងបរិស្ថានល្អ និង(៤) ប្រជាជននៅតំបន់ជនបទមានកំណើនប្រាក់ចំណូលប្រកបដោយចីរភាព។