-
កម្ពុជា-សហរដ្ឋអាមេរិក បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅ

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ គណៈប្រតិភូសហរដ្ឋអាមេរិក ដែលដឹកនាំដោយ ឯកឧត្តម Michael George DeSombre ឧបការីរដ្ឋមន្ត្រីការបរទេសហរដ្ឋអាមេរិក ទទួលបន្ទុកតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវិមានសន្តិភាព ។ ក្នុងឱកាសនៃជំនួប, សម្ដេចបវរធិបតី និងគណៈប្រតិភូសហរដ្ឋអាមេរិក បានពិភាក្សាគ្នាអំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាង កម្ពុជា-សហរដ្ឋអាមេរិក ឱ្យកាន់តែស៊ីជម្រៅ នៅក្នុងវិស័យគន្លឹះ ជាពិសេស វិនិយោគ និងពាណិជ្ជកម្ម បន្ទាប់ពីប្រទេសទាំងពីរបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ កាលពីថ្ងៃទី២៦ ខែតុលា នៅទីក្រុងគូឡាឡាំពួ។ ឯកឧត្តមឧបការីក៏បានពិភាក្សាជាមួយសម្ដេចបវរធិបតី អំពីការតាមដានការអនុវត្តនៃសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ដែលបានចុះហត្ថលេខាដោយសម្តេចបវរធិបតី និងឯកឧត្តម Anutin Charnvirakul នាយករដ្ឋមន្រ្តីថៃ កាលពីថ្ងៃទី២៦ ខែតុលា ដោយមានការចូលរួមធ្វើជាសាក្សី ពី ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក Donald J. Trump និង ឯកឧត្ដមនាយករដ្ឋមន្រ្តី…
-
រដ្ឋមន្ត្រីក្រសួងធនធានទឹក និង អភិបាលរាជធានីភ្នំពេញ ចុះពិនិត្យប្រព័ន្ធប្រឡាយរំដោះទឹកកុំឱ្យហូរចូលរាជធានីភ្នំពេញ

(ភ្នំពេញ)៖ ឯកឧត្ដម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និង ឧត្តុនិយម និង ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣ខែវិច្ឆិកា២០២៥នេះ បានដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរដែនដីរាជធានី,ក្រសួងធនធានទឹក និងក្រសួងសាធារណការ អញ្ជើញចុះពិនិត្យវឌ្ឍនភាពប្រព័ន្ធប្រឡាយទឹកដែលជាគម្រោងរបស់ក្រសួងក្រសួងធនធានទឹកនិងឧត្តុនិយម ដើម្បីកែប្រែប្រឡាយមួយចំនួន ពីប្រឡាយស្រោចស្រពទៅជាប្រឡាយរំដោះទឹកនិងធ្វើយ៉ាងណាបង្វែផ្លូវទឹកកុំឱ្យហូរចូលមករាជធានីភ្នំពេញ។ ទីតាំងចុះពិនិត្យរួមមាន ទីតាំងឆ្លងកាត់ផ្លូវរថភ្លើង ទល់មុខប្រឡាយតាហោ សង្កាត់ភ្លើងឆេះរទេះ ពិនិត្យទីតាំងប្រឡាយជើងឯកប្រសព្វផ្លូវជាតិលេខ៣ សង្កាត់ពងទឹកនិងនិងពិនិត្យទីតាំងឆ្លងផ្លូវក្រវ៉ាត់ក្រុងទី៣ ផ្លូវព្រៃស។ មន្ត្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ថ្នាក់ដឹកនាំ ក្រសួងធនធានទឹក និង រដ្ឋបាលរាជធានីភ្នំពេញបានចុះពិនិត្យមើលពីវឌ្ឍនភាពប្រឡាយទឹក ដែលជាគម្រោងរបស់ក្រសួងធនធានទឹកនិងឧត្តុនិយម ដើម្បីភ្ជាប់ប្រឡាយលូទៅប្រឡាយមេ ជាគម្រោងរបស់ក្រសួងធនធានទឹកនិងឧត្តុនិយម ដែលបានជីករួច ជាមួយនឹងការកែលម្អប្រឡាយចាស់ៗមួយចំនួនឱ្យបន្ស៊ីគ្នាជាមួយនឹងប្រឡាយថ្មី។ ពិនិត្យប្រឡាយជើងឯក ផ្លូវឆ្លងកាត់មួយចំនួន ដើម្បីកែតម្រូវឲ្យត្រូវតាមស្តង់ដារបច្ចេកទេស។ ពិនិត្យមើលប្រឡាយតាហោ ដែលប្រឡាយតាហោនេះ ពីដើមឡើយជាប្រឡាយស្រោចស្រប តែពេលនេះបានកែប្រែក្លាយទៅជាប្រឡាយរំដោះទឹកវិញ ដោយសារតែប្រជាពលរដ្ឋមករស់នៅតំបន់នេះកាន់តែច្រើន។ មន្ត្រីដដែលបានបញ្ជាក់ថា ៖ ប្រឡាយតាហោ មានតួនាទីយ៉ាងសំខាន់ ក្នុងការរំដោះទឹកចេញពីផ្លូវជាតិលេខ៤ ពិសេសពីតំបន់ជម្ពូវ័ន ភ្ជាប់ទៅប្រឡាយលូថ្មី ដែលជាគម្រោងរបស់រាជរដ្ឋាភិបាលក្នុងការរំដោះទឹកចេញពីរាជធានីភ្នំពេញ ធ្វើយ៉ាងណាកុំឲ្យទឹកហូរចូលរាជធានីភ្នំពេញ ដោយបង្វែរមុខទឹក…
-
សម្ដេចនាយករដ្ឋមន្ត្រី លើកទឹកចិត្តដល់អ្នកលក់ម្ហូបអាហារ យកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាពម្ហូបអាហារ

(ភ្នំពេញ)៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានណែនាំដល់អ្នកលក់ម្ហូបអាហារ ចូលរួមប្រើប្រាស់ផលិតផលក្នុងស្រុក និងយកចិត្តទុកដាក់ខ្ពស់ លើសុវត្ថិភាពម្ហូបអាហារ ។ ការណែនាំនេះ តាមរយៈសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរទិវាជាតិអាហារូបត្ថម្ភ លើកទី១២ (៦ វិច្ឆិកា ២០១៤-៦ វិច្ឆិកា ២០២៥) ក្រោមប្រធានបទ«អាហារូបត្ថម្ភដើម្បីសន្តិភាព សន្តិភាពដើម្បីអាហារូបត្ថម្ភ» ដែលបានចេញផ្សាយនៅថ្ងៃទី ៣ ខែវិច្ជិកា ឆ្នាំ២០២៥ ។ តាមសារលិខិតនេះ សម្ដេចធិបតី បានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប រដ្ឋបាលថ្នាក់ក្រោមជាតិ ម្ចាស់ក្រុមហ៊ុនសិប្បកម្ម អ្នកប្រកបមុខរបរអាជីវកម្មម្ហូបអាហារ ផ្សារទំនើប ភោជនីយដ្ឋាននានា គ្រឹះស្ថានសិក្សា រមណីយដ្ឋានទេសចរណ៍ និងអ្នកលក់ដូរម្ហូបអាហារតាមដងផ្លូវ សូមចូលរួមប្រើប្រាស់ផលិតផលក្នុងស្រុក ដោយយកចិត្តទុកដាក់ខ្ពស់ក្នុង ការផលិត កែច្នៃ រក្សាទុក និងចែកចាយផលិតផលម្ហូបអាហារ ទាំងម្ហូបអាហារស្រស់ និងឆ្អិនស្រាប់ឱ្យមានអនាម័យ មានសុវត្ថិភាព និងមានគុណភាព ស្របតាមស្តង់ដា បច្ចេកទេស និងលក្ខខណ្ឌតម្រូវស្តីពីអនាម័យ និងសុវត្ថិភាពម្ហូបអាហារ ស្របតាមពាក្យស្លោក…
-
ខេត្តស្ទឹងត្រែង បើកយុទ្ធនាការរត់ចម្ងាយ ៥គីឡូម៉ែត្រ«ដើម្បីក្មេងស្រី និងអ្នកទាំងអស់គ្នា»

(ខេត្តស្ទឹងត្រែង)៖ អភិបាលខេត្តស្ទឹងត្រែង ឯកឧត្តម សរ សុពុត្រា បានដឹកនាំមន្ត្រីរាជការ មន្ទីរ អង្គភាព ជុំវិញខេត្ត លោក យី គីមថាន នាយកប្រចាំប្រទេសស្តីទីនៃអង្គការភ្លែនអន្តរជាតិកម្ពុជា និង មានអ្នកចូលរួមប្រមាណ ១ពាន់ ៥០០នាក់ នៅក្នុងយុទ្ធនាការ នៃកម្មវិធី «រត់ដើម្បីក្មេងស្រី និងដើម្បីទាំងអស់គ្នា» ក្រោមប្រធានបទ «ភាពជាអ្នកដឹកនាំរបស់ក្មេងស្រីដើម្បីទាំងអស់គ្នា» ដើម្បីអបអរសាទរ ទិវាអន្តរជាតិក្មេងស្រី ឆ្នាំ២០២៥ នៅថ្ងៃអាទិត្យទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានការគាំទ្រពី ក្រសួងកិច្ចការនារី និងរដ្ឋបាលខេត្តស្ទឹងត្រែង រួមទាំងមន្ទីរ អង្គភាពជុំវិញខេត្ត ផងដែរ។ យុទ្ធនាការ «ដើម្បីក្មេងស្រី និងអ្នកទាំងអស់គ្នា» នាពេលនេះ គឺមានការរៀបចំឲ្យរត់លើចម្ងាយផ្លូវ ៥គីឡូម៉ែត្រ ជុំវិញក្រុងស្ទឹងត្រែង ហើយយុទ្ធនាការនេះ មានគោលបំណងលើកកម្ពស់ការគាំទ្រ ពីសំណាក់ក្រុមគ្រួសារ សហគមន៍ និងប្រជាជនគ្រប់រូប ជាពិសេសបុរស និងក្មេងប្រុស ក្នុងការអនុញ្ញាតឱ្យក្មេងស្រី ទទួលបានឱកាសពេញលេញ ដើម្បីអនុវត្តនូវសិទ្ធិ និងការចូលរួមយ៉ាងសកម្ម នៅក្នុងកិច្ចអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ច ព្រមទាំងបង្កើនការអភិវឌ្ឍសមត្ថភាព…
-
ខេត្តព្រះវិហារ បើកយុទ្ធនាការប្រឆាំងនឹងព័ត៌មានមិនពិត ត្រូវ និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ

(ខេត្តព្រះវិហារ)៖ យុទ្ធនាការប្រឆាំងនឹងព័ត៌មានមិនពិត ត្រូវ«និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ.Say No to Fake News» ២០២៥ ត្រូវបានធ្វើឡើងជាផ្លូវការ ថ្ងៃអាទិត្យទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី អាជ្ញាធរក្រុង-ស្រុក យុវជន អ្នកផលិតមាតិការ ភ្នាក់ងារសារព័ត៌មាន វិទ្យុ ទូរទស្សន៍ និងគេហទំព័រជាច្រើនអង្គភាព ដើម្បីបង្ហាញការប្តេជ្ញាចិត្តរួមគ្នាប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត ក្រោមវត្តមាន លោក គឹម ចាន់បញ្ញា អភិបាលរងខេត្តព្រះវិហារ។ ក្រោយបិទបញ្ចប់ការផ្សព្វផ្សាយប្រឆាំងព័ត៌មានមិនពិត «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ.Say No to Fake News» នៅសាលាខេត្តនោះមក អាជ្ញាធរខេត្ត រួមទាំងមន្ត្រីរាជការ កងកម្លាំងគ្រប់លំដាប់ថ្នាក់ ក៏បានបន្តដង្ហែរក្បួនតាមដងផ្លូវសំខាន់ៗក្នុង ក្រុងព្រះវិហារ ដើម្បីផ្សព្វផ្សាយសារអប់រំ និងជំរុញការយល់ដឹងដល់សាធារណជន ឱ្យរួមគ្នាទប់ស្កាត់ការរីកសាយភាយ នៃព័ត៌មានមិនពិត (Fake News) ព្រមទាំងលើកកម្ពស់ក្រមសីលធម៌ នៃការប្រើប្រាស់បណ្តាញសង្គម ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងការពិចារណាឱ្យបានច្បាស់លាស់មុននឹងចែករំលែកព័ត៌មាន៕ ដោយ ៖ ឡុង សំបូរ
-
ឯកឧត្ដម ថោ ជេដ្ឋា ប្រកាស កសាង អគារសិក្សា ១ខ្នង ៥បន្ទប់ នៅ វិទ្យាល័យ រស្មីសោភ័ណ

(កំពង់ធំ)÷ ឯកឧត្ដម ថោ ជេដ្ឋា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង បាន ជំរុញ និង លើក ទឹក ចិត្ត យ៉ាង ខ្លាំង ដល់ សិស្សានុសិស្ស ទាំងអស់ ឲ្យ ខិតខំ សិក្សា រៀនសូត្រ រហូត ដល់ ចប់ ជំនាញ វិជ្ជាជីវៈ ឬ ថ្នាក់ មហាវិទ្យាល័យ ដើម្បី ត្រឡប់ មក ចូលរួម អភិវឌ្ឍ មូលដ្ឋាន ស្រុក កំណើត របស់ ខ្លួន វិញ។ ការ លើក ឡើង នេះ ខណៈ ឯកឧត្ដម អញ្ជើញ ជា អធិបតីភាព ក្នុង ពិធី សំណេះសំណាល ផ្ដល់ រង្វាន់ លើកទឹកចិត្ត…
-
ឯកឧត្តម លី ច័ន្ទតុលា ដាក់ចេញវិធានការ ៤ ចំណុច សំដៅលើកកម្ពស់អភិបាលកិច្ច និងគុណភាពសាលារៀន

(កំពង់ធំ)÷ ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ស្រយ៉ូវ បានអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២៥-២០២៦ នៅវិទ្យាល័យស្ទឹងសែន នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥។ ពិធីនេះមានការចូលរួមពីអាជ្ញាធរដែនដី គណៈគ្រប់គ្រងសាលា លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សសរុប ១.៣៩០ នាក់។ ឯកឧត្តម លី ច័ន្ទតុលា បញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី ៧ នៅតែបន្តយកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំ តាមរយៈការពង្រឹងវិធានការ និងយុទ្ធសាស្ត្របន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យសាលារៀនក្លាយជាអង្គភាពផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាពខ្ពស់ និងគណនេយ្យភាព។ ឯកឧត្តមរដ្ឋលេខាធិការបានបន្ថែមទៀតថា រាជរដ្ឋាភិបាលនឹងបន្តអនុវត្តវិធានការគន្លឹះចំនួន ៤ ដើម្បីពង្រឹងគុណភាពសាលារដ្ឋចាប់ពីថ្នាក់មត្តេយ្យដល់មធ្យមសិក្សា ដោយផ្តោតលើ៖ការពង្រឹងអភិបាលកិច្ចសាលារៀន។ការរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោង ដើម្បីពង្រឹងចំណេះដឹង វិន័យ និងសីលធម៌សិស្ស។ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភ និងការត្រួតពិនិត្យគុណភាពចំណីអាហារ។ ការជំរុញការចូលរួមរបស់មាតាបិតា អាណាព្យាបាល និងសហគមន៍ ក្នុងការអប់រំ។ឯកឧត្តមបានលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ ឲ្យខិតខំរៀនសូត្រ ប្រកបដោយវិន័យ សីលធម៌ និងឥរិយាបថថ្លៃថ្នូរ សមជាកុលបុត្រ កុលធីតាខ្មែរ និងជាទំពាំងស្នងឫស្សីរបស់ជាតិ។ ដោយ ៖ ប៊ុន រដ្ឋា
-
ក្រសួងមុខងារសាធារណៈ ប្រកាសពីដំណើរការនៃការជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារឱ្យចូលបម្រើកាងារនៅក្នុងខេត្តគោលដៅចំនួន៥

(ភ្នំពេញ)៖ ក្រសួងមុខងារសារធារណៈ សូមជូនសេចក្តីជូនព័ត៌មាន អំពី «ដំណើរការនៃការជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារឱ្យចូលបម្រើ ការងារនៅតាមគ្រឹះស្ថានបឋមសិក្សាសាធារណៈ នៅក្នុងខេត្តគោលដៅ កំពង់ចាម តាកែវ បាត់ដំបង ត្បូងឃ្មុំ និងព្រៃវែង» ដំណើរការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ត្រូវបានរៀបចំយ៉ាងម៉ត់ចត់ និងប្រកបដោយវិជ្ជាជីវៈខ្ពស់ ឈរលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និង ប្រសិទ្ធភាព ព្រមទាំងប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន តាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៖ “រើសឱ្យចំ បំពេញឱ្យត្រូវ រក្សាឱ្យនៅ” និង “ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត”៕ ដោយ ៖ ង៉ាន់ ទិត្យ
-
ព្រឹកថ្ងៃទី៣១ នេះ កម្ពុជា និងថៃរៀបចំកិច្ចប្រជុំពិសេសក្រុម RBC សម្រាប់ត្រៀមរៀបចំកិច្ចប្រជុំពិសេស នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC)

(ភ្នំពេញ)៖ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ នាវេលាម៉ោង ១០:២០នាទីព្រឹកមិញនេះ នៅច្រកព្រំដែនអូរស្មាច់ ខេត្តឧត្តរមានជ័យ យោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ បានរៀបចំកិច្ចប្រជុំពិសេសក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) សម្រាប់ត្រៀមរៀបចំកិច្ចប្រជុំពិសេស នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC)។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីសំណាក់ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ កម្ពុជា ។ តាមរយៈកិច្ចប្រជុំនេះដែរ មន្រ្តីអ្នកនាំពាក្យក្រសួងការពារជាតិឱ្យដឹងថាខាងភាគីកម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ត្រី និត ណារ៉ុង នាយសេនាធិការរង យោធភូមិភាគទី៤ និងភាគីថៃដឹកនាំដោយ ឧត្តមសេនីយ៍ត្រី កាំផាក់ណាក វ៉ាផាន់ស៊ុ នាយសេនាធិការ កងទ័ពភូមិភាគទី២ ដោយមានការចូលរួមពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំនៅប្រទេសកម្ពុជា និងប្រចាំនៅប្រទេសថៃ ដើម្បីតាមដាន ផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងមានប្រសិទ្ធភាព។ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានឱ្យដឹងដែរថាក្នុងកិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ដើម្បីពិភាក្សា…
-
រាជរដ្ឋាភិបាលនឹងពង្រាយស្ថានីយសាកអាគុយយានយន្តអគ្គិសនីល្បឿនលឿនទូទាំងប្រទេស ដែលសាក ៣០នាទីអាចប្រើបាន៣ទៅ ៤រយគីឡូម៉ែត្រ

(ភ្នំពេញ)៖ ឯកឧត្តម កែវ រតនៈ បានគូសបញ្ជាក់ថា អាជ្ញាធរអគ្គិសនី នឹងទម្លាក់កញ្ចប់ថវិការទ្រង់ទ្រាយធំ ដើម្បីដាក់ពង្រាយស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីល្បឿនលឿនតាមបណ្ដោយដងផ្លូវជាតិសំខាន់ៗទូទាំងប្រទេសកម្ពុជា ដែលមានសមត្ថភាពបញ្ជូលថាមពលយានយន្តរយៈពេលត្រឹម ៣០នាទីអាចបើកបរបានពី៣រយទៅ ៤រយគីឡូម៉ែត្រ។ ទន្ទឹមនេះ កម្ពុជានឹងទម្លាក់តម្លៃបញ្ចូលថាមពលមកទាបជាមុន ដើម្បីលើកកម្ពស់ការប្រើប្រាស់យានយន្តអគ្គិសនី កាត់បន្ថយការប្រើប្រាស់យានយន្តដែលប្រើប្រាស់ប្រេងឥន្ធនៈជះផលប៉ះពាល់បរិស្ថានខ្ពស់ ។ នេះបើតាមការឱ្យដឹងដោយ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅក្រៅកិច្ចប្រជុំបៃតង និង ចីរភាពសកលឆ្នាំ២០២៥ ។ ឯកឧត្តម រដ្ឋមន្រ្តីបន្ថែមថា នាពេលឆាប់ៗដ៏ខ្លីខាងមុខនេះ អាជ្ញាធរអគ្គិសនីកម្ពុជា តាមការចង្អុលទិសរបស់ក្រសួងរ៉ែ និងថាមពល និងរាជរដ្ឋាភិបាលកម្ពុជា នឹងទម្លាក់ថវិការទ្រង់ទ្រាយធំ ដើម្បីធានាថាទូទាំងប្រទេសរបស់យើង តាមផ្លូវសំខាន់ៗ គឺមានស្ថានីយ៍សាកអាគុយរថយន្ត អាគុយម៉ូតូ ដែលមានល្បឿនលឿន ព្រោះឥឡូវយើងសាកតាមផ្ទះ៦ ទៅ៧ម៉ោងទើបពេញ តែបើសិនថ្ងៃក្រោយយើងទៅផឹកកាហ្វេតាមផ្លូវជាតិ យើងសាកតែ ២០នាទី ទៅកន្លះម៉ោង យើងអាចរត់បាន៣ ទៅ ៤រយគីឡូម៉ែត្រ។ រដ្ឋមន្ត្រី កែវ រតនៈ ពន្យល់ថា មូលហេតុដែលរដ្ឋសម្រេចដាក់ពង្រាយស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីល្បឿនបែបនេះ គឺដើម្បីកាត់បន្ថយការប្រើប្រាស់យានយន្តប្រើប្រេងឥន្ធនៈដែលមានកម្រិតបំពុលបរិស្ថានខ្ពស់ជាងយានយន្តអគ្គិសនី។…