Category: ព័ត៌មានជាតិ

  • ថ្នាក់ដឹកនាំ មន្ត្រីធនាគារជាតិ នៃកម្ពុជា និងពុទ្ធបរិស័ទជិតឆ្ងាយ អញ្ជើញកាន់បិណ្ឌវេនទី១០ នៅវត្តឧណ្ណាឡោម

    ថ្នាក់ដឹកនាំ មន្ត្រីធនាគារជាតិ នៃកម្ពុជា និងពុទ្ធបរិស័ទជិតឆ្ងាយ អញ្ជើញកាន់បិណ្ឌវេនទី១០ នៅវត្តឧណ្ណាឡោម

    (ភ្នំពេញ)៖ លោកជំទាវ ខៀវ ស៊ីណា ជា ចាន់តូ តំណាងឯកឧត្តម ជា ចាន់តូ ទេសា ភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា ក្រុមគ្រួសារ ព្រមទាំងទេសាភិបាលរង បុគ្គលិក មន្ត្រីធនាគារជាតិ នៃកម្ពុជា និងពុទ្ធបរិស័ទជិតឆ្ងាយ បានអញ្ជើញក្នុងពិធី កាន់បិណ្ឌ វេនទី១០ និងចាត់ចែងចង្ហាន់ប្រគេនព្រះសង្ឃ នៅវត្តឧណ្ណាឡោម ស្ថិតក្នុងខណ្ឌ ដូនពេញ រាជធានីភ្នំពេញ នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ។ បុណ្យប្រពៃណីជាតិដ៏ធំនេះ ប្រជាពុទ្ធបរិស័ទនៅទូទាំងប្រទេស គោរពប្រតិបត្តិ ទំនៀមទំលាប់ ប្រកាន់ភ្ជាប់ប្រពៃណី ព្រះពុទ្ធសាសនា ហើយតែងតែធ្វើបុណ្យធ្វើទាន នៅគ្រប់រដូវកាល នៃពិធីបុណ្យនីមួយៗ ជារៀងរាល់ឆ្នាំ ដើម្បីឧទ្ទិសកុសល ផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខន្ធញាតិការទាំង ៧សណ្តាន រួមមាន៖ មាតា បិតា ជីដូន ជីតា បងប្អូនកូនចៅ គ្រូឧជ្ឈាយាចារ្យ បុព្វការីជន-បុព្វបុរសជាតិ និងបងប្អូនជនរួមជាតិទាំង ឡាយ ដែលបានលាចាកលោកនេះ ទៅកាន់លោកខាងមុខ…

  • បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រាប់បាត្រ បង្សុកូលឧទ្ទិស​កុសល​ជូនដល់វិញ្ញាណក្ខន្ធ កម្មាភិបាលយុទ្ធជន ពលីក្នុងសម័យ​សង្គ្រាម

    បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រាប់បាត្រ បង្សុកូលឧទ្ទិស​កុសល​ជូនដល់វិញ្ញាណក្ខន្ធ កម្មាភិបាលយុទ្ធជន ពលីក្នុងសម័យ​សង្គ្រាម

    កំពង់ធំ៖​ ថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បាននិមន្តព្រះសង្ឃសូត្រមន្ត រាប់បាត្រ បង្សុកូល នៅថ្ងៃកាន់​បិណ្ឌ​វេនទី៩ ដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធកម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតក្នុងសម័យ​សង្គ្រាមស៊ីវិល​នៅកម្ពុជា។ពិធីបានប្រព្រឹត្តទៅនៅវិមានរំលឹកគុណយុទ្ធជនពលីស្ថិតនៅភូមិក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤។ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការ​សឹករងកំពង់ធំ បានបញ្ជាក់ថា ជារៀងរាល់ឆ្នាំនៅក្នុងរដូវបុណ្យ​កាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលជាទំនៀមទម្លាប់ប្រពៃណីជាតិខ្មែរ ថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងក្រុមគ្រួសារ​ព្រមទាំង​នាយទាហាន នាយទាហានរង ពលទាហាន និងភរិយាតែងតែបានប្រារព្ធពិធីសូត្រមន្ត បង្សុកូលរាប់បាត្រ ឧទ្ទិសកុសល​ដល់ដួង​វិញ្ញាណក្ខន្ធរបស់កម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានលះបង់ពលីជីវិត ដើម្បីជាតិ និងប្រជាជនកម្ពុជា ការពារទប់ស្កាត់​ការវិលត្រឡប់មកវិញ នៃរបបប្រល័យពូជសាសន៍​ប៉ុលពត និងបានរួមចំណែកជាមួយសម្ដេចតេជោ ហ៊ុន សែន ក្នុងការបញ្ចប់​សង្គ្រាម ដោយអនុវត្តនូវនយោបាយឈ្នះឈ្នះ មានការឯកភាពជាតិ និងមានសន្តិភាពពេញលេញជូនដល់ប្រជាជន​កម្ពុជាដូច​សព្វថ្ងៃនេះ៕ដោយ៖ប៊ុន រដ្ឋា

  • ឧត្តមសេនីយ៍ទោ ឈរ សុខ ៖ បង្កើនការហ្វឹកហ្វឺន និងបណ្តុះបណ្តាលយោធិនអាជីព ក្នុងគោលដៅកសាងជួរកងកម្លាំងប្រដាប់អាវុធវ័យក្មេង សម្រាប់បន្តវេននាពេលអនាគត

    ឧត្តមសេនីយ៍ទោ ឈរ សុខ ៖ បង្កើនការហ្វឹកហ្វឺន និងបណ្តុះបណ្តាលយោធិនអាជីព ក្នុងគោលដៅកសាងជួរកងកម្លាំងប្រដាប់អាវុធវ័យក្មេង សម្រាប់បន្តវេននាពេលអនាគត

    (ខេត្តកំពង់ស្ពឺ)៖ ថ្លែងក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញបើកបររថយន្តធុនធ្ងន់ ជំនាន់ទី៦ របស់កងពលតូចដឹកជញ្ជូនលេខ៩០ កងទ័ពជើងគោក ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ ឈរ សុខ នាយសេនាធិការរង កងទ័ពជើងគោក មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩០ បានគូសបញ្ជាក់ថា៖ កងយោធពលខេមរភូមិន្ទ ការអភិវឌ្ឍធនធានមនុស្ស តាមរយៈការបង្កើនការហ្វឹកហ្វឺន និងបណ្តុះបណ្តាលយោធិនអាជីព ក្នុងគោលដៅកសាងជួរកងកម្លាំងប្រដាប់អាវុធវ័យក្មេង សម្រាប់បន្តវេននាពេលអនាគត ដែលជាកត្តាគន្លឹះដ៏សំខាន់មួយ ដើម្បីបង្កើន ផលិតភាព និងប្រសិទ្ធភាពការងារ ធានាបាន នូវភាពជោគជ័យ និងនិរន្តភាពក្នុងការកែទម្រង់ លើគ្រប់វិស័យរបស់កងយោធពលខេមរភូមិន្ទ ។ ឧត្តមសេនីយ៍ទោ ឈរ សុខ បានបន្ថែមទៀតថា៖ ការគោរពអនុវត្ត តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ផែនការកែទម្រង់កងយោធពលខេមរភូមិន្ទ បទបញ្ជារបស់ក្រសួងការពារជាតិ អគ្គបញ្ជាការ បញ្ជាការដ្ឋានកងទ័ពជើងគោក ជាពិសេសក្រោមការដឹកនាំដោយបញ្ញាញាណ និងការចង្អុល ណែនាំដ៏ប៉ិនប្រសប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានអនុវត្តនូវទស្សនៈវិស័យដាក់ចេញនូវកម្មវិធី គោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងវិធានការគន្លឹះ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃ…

  • KOICA បណ្តុះបណ្តាលជំនាញផ្នែកនវានុវត្តន៍ និងឧស្សាហកម្ម ដល់មន្ត្រីរាជការ និងវិស័យឯកជន

    KOICA បណ្តុះបណ្តាលជំនាញផ្នែកនវានុវត្តន៍ និងឧស្សាហកម្ម ដល់មន្ត្រីរាជការ និងវិស័យឯកជន

    ភ្នំពេញ៖ ការិយាល័យកយកា-KOICA ប្រចាំកម្ពុជា កាលពី ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ បានបើកវគ្គតម្រង់ទិសមុនចេញដំណើរ សម្រាប់មន្ត្រីរដ្ឋាភិបាលកម្ពុជា មកពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ដន៍ ព្រមទាំងភ្នាក់ងារ​កម្មសិទ្ធិ​​បញ្ញានិងមន្ត្រីកម្មសិទ្ធិបញ្ញា ក្នុងវិស័យឯកជន ដែល ត្រូវបានជ្រើសរើសសម្រាប់​វគ្គបណ្តុះបណ្តាលស្តីពី “ការកសាងសមត្ថភាពសម្រាប់កម្មសិទ្ធិបញ្ញា និងប្រព័ន្ធកម្មវិធី​ទទួល​ស្គាល់ប្រកាសនីយបត្រតក្កកម្មនៅកម្ពុជាសម្រាប់ឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥” ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ នៅសាធារណរដ្ឋកូរ៉េ។ គោលបំណងនៃកម្មវិធីបណ្តុះបណ្តាលនេះ គឺដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាពនៅកម្ពុជា តាមរយៈការពង្រឹងសមត្ថភាពរបស់អ្នកជំនាញកម្ម​សិទ្ធិបញ្ញា ក្នុងការបង្កើត និងធ្វើពាណិជ្ជកម្មកម្មសិទ្ធិបញ្ញា ។ លើសពីនេះ មានគោល​បំណងលើកទឹកចិត្តដល់សកម្មភាពអាជីវកម្ម ដែលជំរុញដោយកម្មសិទ្ធិបញ្ញា រវាង​សហគ្រាសធុនតូច និងមធ្យមរបស់កូរ៉េ និងកម្ពុជា តាមរយៈជំនាញរបស់អ្នក​ជំនាញ​ទាំងនេះ។ ទីបំផុត កម្មវិធីស្វែងរកការបង្កើតឱកាសអាជីវកម្មថ្មី​ដោយប្រើប្រាស់អំណាច​នៃកម្មសិទ្ធិបញ្ញា។ កម្មវិធីបណ្តុះបណ្តាលនេះរួមមានសិក្ខាកាមសរុបចំនួនម្ភៃ(២០)នាក់ដែលរួមមានមន្ត្រីរដ្ឋាភិបាលកម្ពុជាមកពី មន្ត្រីរដ្ឋាភិបាលកម្ពុជា មកពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ដន៍ ព្រមទាំងភ្នាក់ងារកម្មសិទ្ធិបញ្ញានិងមន្ត្រីកម្មសិទ្ធិបញ្ញា ក្នុងវិស័យឯកជន។ ឆ្នំានេះជាឆ្នាំទី២ នៃកម្មវិធីនេះ បន្ទាប់ពីវគ្គបណ្តុះបណ្តាលឆ្នាំទី១ ដែលធ្វើឡើងដោយជោគជ័យនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា។ កម្មវិធីតម្រង់ទិសមុនចេញដំណើរក៏មានការចូលរួមពីសិក្ខាកាមមកពីកម្មវិធីបណ្តុះបណ្តាលជាសាកលចំនួនបីវគ្គ…

  • អ្នកសារព័ត៌មាននិងវិស័យេកជនទទួលបានចំណេះដឹង ស្តីពីការប្រែប្រួលអាកាសធាតុ

    អ្នកសារព័ត៌មាននិងវិស័យេកជនទទួលបានចំណេះដឹង ស្តីពីការប្រែប្រួលអាកាសធាតុ

    (ភ្នំពេរញ)៖ប្រទេសកម្ពុជា ជាប្រទេសដែលងាយរងគ្រោះបំផុត ពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ជាពិសេសគ្រោះទឹកជំនន់ រាំងស្ងួត ខ្យល់ព្យុះ ជាដើម។ នេះជាការថ្លែងបញ្ជាក់ពីសំណាក់ឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន។. ថ្លែងក្នុងពិធីបើក សិក្ខាសាលាអភិវឌ្ឍន៍សមត្ថភាព ស្តីពីការប្រែប្រួលអាកាសធាតុ សម្រាប់អ្នកជំនាញសារព័ត៌មាន និងវិស័យឯកជន នាថ្ងៃទី ២៥-២៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជួប ប៉ារីស៍ បានឱ្យដឹងថា៖ការសិក្សារួមគ្នារវាងក្រសួងបរិស្ថាន និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបង្ហាញថា ការប្រែប្រួលអាកាសធាតុ នឹងអាចកាត់បន្ថយ ផលិតផលក្នុងស្រុកសរុប ចំនួន ២,៥ភាគរយ នៅឆ្នាំ២០៣០ និងរហូតដល់ ៩,៨ភាគរយនៅឆ្នាំ២០៥០ ប្រសិនមិនមានវិធានការ ឆ្លើយតបសមស្របនោះទេ។ ដូច្នេះ អាទិភាពចម្បងរបស់កម្ពុជា គឺការកសាងភាពធន់ក្នុងវិស័យ សេដ្ឋកិច្ច និងសង្គម ដើម្បីកាត់បន្ថយនូវផលប៉ះពាល់បណា្តលមកពីការប្រែប្រួលអាកាសធាតុលើ វិស័យកសិកម្ម ធនធានទឹក សុខភាពមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ តំបន់ឆ្នេរ និងប្រព័ន្ធអេកូស៊ីព្រៃឈើ។ ឯកឧត្តមរដ្ឋលេខាធិការបានអះអាងដែរថា៖”កន្លងមកយន្តការ ផ្សព្វផ្សាយ ដល់សាធារណជនឲ្យបានជ្រាបស្តីពីការប្រែប្រួលអាកាសធាតុ នៅមានកម្រិតដោយសារការយល់ដឹងរបស់អ្នកជំនាញសារព័ត៌មានគឺនៅមានកម្រិត។ វេទិកាពិភាក្សាតុមូលរវាងវិស័យឯកជន និងអ្នកសារពត៌មាន ស្តីពីការប្រែប្រួលអាកាសធាតុ…

  • សម្ដេចមហាមន្ត្រី គុយ សុផល អញ្ជើញកាត់ឫសសីមាព្រះវិហារ វត្តគំរាបរុក្ខារាម ដែលមានចំណាស់ជាង៣០០ឆ្នាំ

    សម្ដេចមហាមន្ត្រី គុយ សុផល អញ្ជើញកាត់ឫសសីមាព្រះវិហារ វត្តគំរាបរុក្ខារាម ដែលមានចំណាស់ជាង៣០០ឆ្នាំ

    កំពង់ឆ្នាំង៖សម្ដេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង លោកជំទាវ កែ ច័ន្នមុន្នី តំណាង​រាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ឋិ អភិបាលខេត្ត​កំពង់ឆ្នាំងព្រមទាំងមន្ត្រីរាជការ ប្រជាពលរដ្ឋ ពុទ្ធបរិស័ទជិតឆ្ងាយ​យ៉ាងច្រើនកុះករកាលពីព្រឹកថ្ងៃទី២៥ ខែកញ្ញា បានអញ្ជើញ​ចូលរួម​ក្នុងពិធីកាត់ឫសសីមាព្រះវិហារ វត្តគំរាបរុក្ខារាម ដែលជាវត្ត​បុរាណមានចំណាស់ជាង៣០០ឆ្នាំ​ស្ថិតនៅភូមិត្រពាំងចាន់ ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។ ព្រះវិហារដែលទើបសាងសង់ថ្មីទាំងស្រុងបានប្រារព្ធពិធីបញ្ចុះខណ្ឌសីមារយៈពេល ២ យប់ ៣ ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែកញ្ញា ដែលជាព្រះរាជូបត្ថម្ភដ៏ថ្លៃថ្លារបស់សម្ដេចព្រះមហាក្សត្រីព្រះវរៈរាជមាតាជាតិខ្មែរ នរោត្តមមុនិនាថសីហនុ ជាទីគោរព​សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីប្រគេនព្រះសង្ឃគង់នៅក្នុងវត្តគំរាបរុក្ខារាម និងប្រជាពុទ្ធបរិស័ទ​សម្រាប់ជាទីគោរពប្រតិបតន៍សាសនា។ បើតាមការរំលឹករបស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់​ឆ្នាំង  វត្តគំរាបរុក្ខារាមនេះ បានកសាងឡើងនៅ​មុនឆ្នាំ​១៧០៧  ក្នុងព្រះរាជ្ជកាល​ព្រះបាទ ស៊ីសុវត្ថិ មុនីវង្ស លើផ្ទៃដីដែលសម្បូរដោយ​ព្រៃឈើធំៗ។រហូតដល់ឆ្នាំ ១៧០៧ ពេលដែល​ខ្មែរមានសង្គ្រាមជា​មួយសៀម កុដិ ព្រះវិហារ ត្រូវបានឆាប់ឆេះខ្ទេចទាំងស្រុង។ក្រោយថ្ងៃរំដោះ៧ មករា ១៩៧៩ ទីតាំងវត្តចាស់ គឺសល់តែទីទួល​មួយ​ប៉ុណ្ណោះនៅឆ្នាំ២០០៩ …

  • អង្គការ UNAIDS ត្រៀមខ្លួនជួយដល់កម្ពុជា ក្នុងដំណើរឆ្ពោះ ទៅរកស្ថានភាពដែលគ្មាន ការឆ្លងថ្មី គ្មានការស្លាប់ និងគ្មានការមាក់ងាយរើសអើងទាក់ទងនឹងជំងឺអេដស៍

    អង្គការ UNAIDS ត្រៀមខ្លួនជួយដល់កម្ពុជា ក្នុងដំណើរឆ្ពោះ ទៅរកស្ថានភាពដែលគ្មាន ការឆ្លងថ្មី គ្មានការស្លាប់ និងគ្មានការមាក់ងាយរើសអើងទាក់ទងនឹងជំងឺអេដស៍

    (ភ្នំពេញ)៖ អង្គការ UNAIDS ត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយដល់កម្ពុជា ក្នុងដំណើរ ឆ្ពោះទៅរកស្ថានភាពមួយ ដែលគ្មានការឆ្លងថ្មី គ្មានការស្លាប់ និងគ្មានការមាក់ងាយ រើសអើង ទាក់ទងនឹងជំងឺអេដស៍ ។ នេះជាការគូសបញ្ជាក់របស់ លោកវេជ្ជបណ្ឌិត Ye Yu Shwe តំណាងអង្គការ UNAIDS ប្រចាំប្រទេសកម្ពុជា ឡាវ និងម៉ាឡេស៊ី ក្នុងឱកាសដែលអាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺ អេដស៍ ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយ និង ពហុវិស័យ ឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍លើកទី៦ ឆ្នាំ២០២៤-២០២៨ (NSP VI) និងលទ្ធផលការអង្កេតជាតិ នៃការចំណាយថវិកាឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ លើកទី៧ ឆ្នាំ២០២០-២០២២ (NASA VII) នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ។ លោកវេជ្ជបណ្ឌិត Ye Yu Shwe បានកោតសរសើរ ដល់កិច្ចខិតខំប្រឹងប្រែងរួមគ្នា នៅពីក្រោយការរៀបចំ និងការប្រកាសដាក់ឱ្យដំណើរជាផ្លូវការ ឯកសារសំខាន់ៗ…

  • ថ្នាក់ដឹកនាំ មន្ត្រីធនាគារជាតិ នៃកម្ពុជា និងពុទ្ធបរិស័ទជិតឆ្ងាយ អញ្ជើញ​កាន់បិណ្ឌ​វេនទី៧ នៅវត្តបទុមវតី

    ថ្នាក់ដឹកនាំ មន្ត្រីធនាគារជាតិ នៃកម្ពុជា និងពុទ្ធបរិស័ទជិតឆ្ងាយ អញ្ជើញ​កាន់បិណ្ឌ​វេនទី៧ នៅវត្តបទុមវតី

    (ភ្នំពេញ)៖ លោកជំទាវ បណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិ នៃកម្ពុជា និង​លោកជំទាវ ខៀវ ស៊ីណា ជា ចាន់តូ ក្រុមគ្រួសារ ព្រមទាំងបុគ្គលិក មន្ត្រីធនាគារជាតិ នៃកម្ពុជា និងពុទ្ធបរិស័ទជិតឆ្ងាយ បានអញ្ជើញ ក្នុងពិធីកាន់បិណ្ឌវេនទី៧ និងចាត់​ចែងចង្ហាន់ប្រគេនព្រះសង្ឃចំនួន ៤៣២អង្គ នៅវត្តបទុមវតី ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ។ បុណ្យប្រពៃណីជាតិដ៏ធំនេះ ប្រជាពុទ្ធបរិស័ទនៅទូទាំងប្រទេស គោរពប្រតិបត្តិ ទំនៀមទំ លាប់ ប្រកាន់ភ្ជាប់ប្រពៃណី ព្រះពុទ្ធសាសនា ហើយតែងតែធ្វើបុណ្យធ្វើទាន នៅគ្រប់រដូវ​កាល នៃពិធីបុណ្យនីមួយៗ ជារៀងរាល់ឆ្នាំ ដើម្បីឧទ្ទិសកុសល ផលបុណ្យ ជូនដល់ដួង​វិញ្ញាណក្ខន្ធញាតិការទាំង ៧សណ្តាន រួមមាន៖ មាតា បិតា ជីដូន ជីតា បងប្អូនកូនចៅ គ្រូឧជ្ឈាយាចារ្យ បុព្វការីជន-បុព្វបុរសជាតិ និងបងប្អូនជនរួមជាតិទាំងឡាយ ដែលបាន​លាចាកលោកនេះ ទៅកាន់លោកខាងមុខ…

  • ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ចែករំលែកពីការលើកកម្ពស់ ការអភិវឌ្ឍសមត្ថភាពមន្ត្រី និងការគ្រប់គ្រងសាធារណៈមតិ ក្នុងបេសកកម្មរបស់ឯកឧត្តមនៅប្រទេសចិន

    ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ចែករំលែកពីការលើកកម្ពស់ ការអភិវឌ្ឍសមត្ថភាពមន្ត្រី និងការគ្រប់គ្រងសាធារណៈមតិ ក្នុងបេសកកម្មរបស់ឯកឧត្តមនៅប្រទេសចិន

    ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញប្រកាសបើក «កិច្ចសន្ទនា រវាងយុវជន នៃឆ្នាំផ្លាស់ប្តូរប្រជាជនកម្ពុជា-ចិន ឆ្នាំ២០២៤» នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលទន្លេសាប អគារខេមវិទូនៃរាជបណ្ឌិត្យសភាកម្ពុជា ។ កិច្ចសន្ទនារវាងយុវជននៃឆ្នាំផ្លាស់ប្តូរប្រជាជនកម្ពុជា-ចិន ឆ្នាំ២០២៤ ត្រូវបានរៀបចំ ដោយវិទ្យាស្ថាន ខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា និងស្ថានទូតចិន ក្រោមការចូលរួមគាំទ្រពី ស.ស.យ.ក. និងផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន ក្នុងគោលបំណងពង្រីកកិច្ចសហការ និងបង្កើនការទំនាក់ទំនង រវាងយុវជននៃប្រទេសទាំងពីរដែលបានដើរតួយ៉ាងសំខាន់ក្នុងការជំរុញការយល់ដឹងទៅវិញទៅមក ជាពិសេសការកសាងចំណងមិត្តភាព យូរអង្វែងរវាងប្រជាជាតិយើង ស្របតាមពាក្យស្លោក «មិត្តភាពដែកថែប កម្ពុជា-ចិន» ។ ទន្ទឹមនឹងការថ្លែងសុន្ទរកថាពាក់ព័ន្ធនឹងទំនាក់ទំនងទ្វេភាគី និងចំណងមិត្តភាពកម្ពុជា-ចិន ដែលជាទំនាក់ទំនងប្រវត្តិសាស្ត្រដ៏រឹងមាំ និងយូរអង្វែង កើតចេញពីទំនុកចិត្ត ការគោរពឱ្យតម្លៃ និងជួយគ្នាទៅវិញទៅមកនៅគ្រប់កាលៈទេសៈ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានទទួលសំនួរពាក់ព័ន្ធនឹងដំណើរ បេសកកម្មផ្លូវការទៅកាន់ប្រទេសចិន កាលពីចុងខែសីហា កន្លងទៅនេះ ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានគូសរំលេចអំពីជំនួប និងកិច្ចពិភាក្សានានាក្នុងដំណើររយៈពេល…

  • សិក្ខាសាលាស្ដីពីការបញ្ចប់គម្រោងកម្មវិធីអភិវឌ្ឍន៍ផ្នែកផ្គត់ផ្គង់សេវាកម្មទឹកស្អាត និងអនាម័យជនបទ ជំហានទី ៣

    សិក្ខាសាលាស្ដីពីការបញ្ចប់គម្រោងកម្មវិធីអភិវឌ្ឍន៍ផ្នែកផ្គត់ផ្គង់សេវាកម្មទឹកស្អាត និងអនាម័យជនបទ ជំហានទី ៣

    (ភ្នំពេញ)៖ សិក្ខាសាលាស្ដីពី ការបញ្ចប់គម្រោងកម្មវិធីអភិវឌ្ឍន៍ផ្នែក​ផ្គត់ផ្គង់សេវាកម្មទឹក​ស្អាត និងអនាម័យជនបទ ជំហានទី ៣ ត្រូវបានរៀបចំឡើង នាព្រឹកថ្ងៃ ទី២០ ខែកញ្ញា ឆ្នាំ២០២៤ នៅសណ្ឋាគារសាន់វេ រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្ដម នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដី ក្រសួង​អភិវឌ្ឍន៍​ជនបទ ។ ឯកឧត្ដម ស៊្រិន ពុទ្ធី ទីប្រឹក្សាក្រសួង ប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ និងជា​នា​យក​គម្រោងកម្មវិធីអភិវឌ្ឍន៍ផ្នែកផ្គត់ផ្គង់សេវាកម្មទឹកស្អាត បានស្វាគមន៍និងបញ្ជាក់ថា ៖ គម្រោងផ្គត់ផ្គង់ទឹកជនបទ បានដំណើរការតាំងពីឆ្នាំ២០០៦ មក ជាដំណាក់កាលពី១ ហើយបច្ចុប្បន្នបានបញ្ចប់ដំណាក់កាលទី៣ ដែលគម្រោងទាំងនេះគាំទ្រហិរញ្ញប្បទាន​ឥត​សំណងពីធនាគារអភិវឌ្ឍន៍អាស៊ី ADB។ ដើម្បីសម្រេចបាននូវទស្សនៈវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ឆ្នាំ២០២៥ ដែលចែង​ថា “ប្រជាពលរដ្ឋគ្រប់រូបនៅសហគមន៍ជនបទត្រូវទទួលបានសេវាផ្គត់ផ្គង់​ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ ព្រមទាំងរស់នៅក្នុងបរិស្ថានដែលមានអនាម័យ ប្រកបដោយនិរន្ដរភាព” យើងបានបន្តអនុវត្តគម្រោងកម្មវិធីអភិវឌ្ឍន៍ផ្នែកផ្គត់ផ្គង់សេវា​កម្ម​ទឹកស្អាត និងអនាម័យជនបទជំហានទី ៣ នៅខេត្តគោលដៅចំនួន ១០ រួមមាន ខេត្តកំពង់ឆ្នាំង…