-
ស្ថានទូតជប៉ុនប្រចាំកម្ពុជា ប្រកាសប្រគល់គ្រឿងឥស្សរិយយសសម្រាប់និទាឃរដូវឆ្នាំ២០២៤ ដល់ ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី នៅសប្តាហ៍ក្រោយ

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអតីតនាយកនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ត្រូវបានរាជរដ្ឋាភិបាលជប៉ុនប្រកាសជាបុគ្គលឆ្នើមទទួលគ្រឿងឥស្សរិយយសនិទាឃរដូវឆ្នាំ២០២៤ ។ គ្រឿងឥស្សរិយយសនិទាឃរដូវឆ្នាំ២០២៤ នេះ ត្រូវបានគេបញ្ជាក់ថា គឺផ្តល់ជូនដល់បុគ្គលឆ្នើម ដើម្បីទទួលស្គាល់នូវការចូលរួមចំណែករបស់បុគ្គលទាំងនេះក្នុងកិច្ចការសាធារណៈ ឬជាតិ និងសមិទ្ធិផលដ៏លេចធ្លោរបស់របស់បុគ្គលទាំងនោះ ក្នុងវិស័យនានាក្នុងសង្គម។ យោងតាមស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា កម្មវិធីប្រគល់គ្រឿងឥស្សរិយយសនិទាឃរដូវឆ្នាំ២០២៤ ជូនដល់ ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី នឹងប្រារព្វធ្វើ នៅថ្ងៃសុក្រ ទី២០ ខែកញ្ញា សប្តាហ៍ក្រោយ ។ ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី គឺជារដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា និងជាអតីតនាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ព្រមទាំងបច្ចុប្បន្នជានាយកកិត្តិយស នឹងត្រូវទទួលគ្រឿងឥស្សរិយយស The Order of the Rising Sun, Gold Rays with Neck Ribbon ដែលជាការទទួលស្គាល់ការរួមចំណែករបស់ឯកឧត្តមបណ្ឌិត ក្នុងការលើកកម្ពស់ការផ្លាស់ប្តូរការសិក្សា និងការយល់ដឹងពីគ្នាទៅវិញទៅមករវាងប្រទេសជប៉ុន និងព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមបណ្ឌិត…
-
គ្រឹះស្ថានអង្គរប្រកាសពីការកែទម្រង់ប្រតិបត្តិការនិងលុបព័ត៌មានតម្រូវពីភ្ញៀវទេសចរអន្តរជាតិសម្រាប់សំបុត្ររយៈពេល ១ថ្ងៃ

ភ្នំពេញ៖គ្រឹះស្ថានអង្គរបានជូនដំណឹងស្តីពីការកែទម្រង់ប្រតិបត្តិការលក់បណ្ណ និងត្រួតពិនិត្យបណ្ណព្រមទាំងព្រមទាំងលុប ចោលទាំងស្រុងនូវព័ត៌មានតម្រូវពីភ្ញៀវទេសចរអន្តរជាតិសម្រាប់សំបុត្ររយៈពេល ១ថ្ងៃ។ យោងតាមសេចក្តីជូនដំណឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤គ្រឹះស្ថានអង្គរបានបញ្ជាក់ថា ដើម្បីសម្រួលដល់ភ្ញៀវទេសចរបរទេស មកទស្សនារមណីយដ្ឋានអង្គរឱ្យកាន់តែប្រសើរឡើង រាជរដ្ឋាភិបាល នឹងប្រកាសដាក់ឱ្យអនុវត្តការកែទម្រង់ប្រតិបត្តិការ លក់បណ្ណ និងការត្រួតពិនិត្យបណ្ណរបស់គ្រឹះស្ថានអង្គរ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះដែលនេះជាការកែ ទម្រង់ដំណាក់កាលទី១។ ការកែទម្រង់ដំណាក់កាលទី១នេះ មានដូចជាលុបចោលទាំងស្រុងនូវព័ត៌មានតម្រូវពីភ្ញៀវទេសចរអន្តរជាតិ ដូចជា រូបថត សញ្ជាតិ ក្រុមអាយុនិងភេទ សម្រាប់បណ្ណចូលទស្សនារមណីយដ្ឋានអង្គររយៈពេល១ថ្ងៃ។ ជាមួយគ្នានេះសម្រាប់បណ្ណទស្សនា រយៈពេល៣ថ្ងៃ និង៧ថ្ងៃ រក្សារូបថត និងលុបចោលនូវព័ត៌មាន សញ្ជាតិ ក្រុមអាយុ និងភេទ ដោយអនុវត្តរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។ ដោយឡែកការត្រួតពិនិត្យប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ក៏មានការផ្លាស់ប្តូរដែរ ដោយបានផ្លាស់ប្តូរការត្រួតពិនិត្យបណ្ណ ពីរមណីយដ្ឋានអង្គរទាំងមូល មកធ្វើការត្រួតពិនិត្យនៅតាមច្រកចូលប្រាសាទវិញ។ ប្រភពដដែលបន្តថា ជាមួយគ្នានេះ គ្រប់ប្រតិបត្តិករទេសចរណ៍ទាំងអស់ ដែលមានភ្ញៀវទេសចរអន្តរជាតិ បានធ្វើការកក់ (Booking)រួចហើយនូវបណ្ណរយៈពេល៣ថ្ងៃនិង៧ថ្ងៃត្រូវផ្តល់នូវចំនួនភ្ញៀវទេសចរដែលបានកក់រួចនេះមកគ្រឹះស្ថានអង្គរឱ្យបាន មុនថ្ងៃប្រកាសដាក់ឱ្យអនុវត្តដំណាក់កាលទី១ នៃការកែទម្រង់ខាងលើនេះ ដើម្បីឱ្យគ្រឹះស្ថានអង្គរអាចរក្សាចំនួនបណ្ណ សម្រាប់លក់ជូន ដោយតម្រូវឲ្យមានរូបថតដូចមុន។ គ្រឹះស្ថានអង្គរបានបន្ថែមថាចំពោះការកែទម្រង់ដំណាក់កាលទី២នៃការលក់បណ្ណតាមប្រាសាទរាជរដ្ឋាភិបាលគ្រោងនឹងប្រកាសដាក់ឱ្យអនុវត្ត នៅដើមឆ្នាំ២០២៥ ខាងមុខនេះ។…
-
ឯកឧត្តម ចាប សុថារិទ្ធ ៖ គ្រប់ក្រសួងស្ថាប័ន រួមទាំងរដ្ឋបាលរាជធានី-ខេត្ត ដែលមានរចនាសម្ព័ន្ធផែនអធិការកិច្ច ទាមទារឱ្យមន្រ្តី ត្រូវមានចំណេះជំនាញគ្រប់គ្រាន់ និង ការពង្រឹងសមត្ថភាពខ្លួនជាប្រចាំ

(ភ្នំពេញ)៖ ការគ្រប់ក្រសួងស្ថាប័ន រួមទាំងរដ្ឋបាលរាជធានី-ខេត្ត ដែលមានរចនាសម្ព័ន្ធផែនអធិការកិច្ច ទាមទារឱ្យ មន្រ្តីដែលធ្វើការងារក្នុងវិស័យអធិការកិច្ច ត្រូវមានចំណេះជំនាញគ្រប់គ្រាន់ តាមរយៈការរៀនសូត្រ និង ការពង្រឹងសមត្ថភាពជំនាញរបស់ខ្លួនជាប្រចាំ។ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈអធិការកិច្ច មិនត្រឹម តែផ្តល់ចំណេះដឹងដល់មន្រ្តីរាជការអធិការកិច្ច យកទៅបំពេញការងារប្រកបដោយសម្បទាវិជ្ជាជីវៈ ដើម្បី លើកកម្ពស់ប្រសិទ្ធភាព គុណភាព និងគណនេយ្យភាពការងារប៉ុណ្ណោះទេ ប៉ុន្តែជាការលើកកម្ពស់ក្រម សីលធម៌វិជ្ជាជីវៈអធិការកិច្ច ដែលជាកត្តារួមផ្សំដល់ការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការលើក កម្ពស់ភាពស្អាតស្អំក្នុងរដ្ឋបាលសាធារណៈ និងអភិបាលកិច្ចល្អនៅកម្ពុជា។ នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តមបណ្ឌិត ចាប សុថារិទ្ធ រដ្ឋលេខាធិការ ខណៈជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈអធិការកិច្ចបឋមជំនាន់៦ វគ្គ៥+៦ នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នា២០២៤ នៅទីស្តីការក្រសួង។ បើតាមរបាយការណ៍របស់ ឯកឧត្តម សោម បូរ៉ាន់ នាយកវិទ្យាស្ថានអធិការកិច្ចបានអោយដឹងថា ក្នុងរយៈពេលជិត៦ឆ្នាំនេះ វិទ្យាស្ថាន បានរួមចំណែកលើកកម្ពស់សមត្ថភាពជំនាញវិជ្ជាជីវៈអធិការកិច្ច តាមរយៈការផ្តល់ការបណ្តុះបណ្តាលដល់មន្ត្រីរាជការរបស់ក្រសួងអធិការកិច្ច និងក្រសួងស្ថាប័ននានា ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិបានជាង ៨៥០នាក់។ សម្រាប់វគ្គនេះ សិក្ខាកាមចូលរួមមានចំនួន…
-
ឯកឧត្តម សុខ សូកេន បានអញ្ជេីញចូលរួមក្នុងពិធីបេីកពិព័រណ៍រូបថតស្តីពី “សម្រស់ប្រទេសកម្ពុជា សម្រស់ប្រទេសចិន” ក្រោមប្រធានបទ «កម្ពុជា-ចិនក្នុងស៊ុមរូបតែមួយ»

ខេត្តសៀមរាប ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤ – ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជេីញចូលរួមក្នុងពិធីបេីកពិព័រណ៍រូបថតស្តីពី “សម្រស់ប្រទេសកម្ពុជា សម្រស់ប្រទេសចិន” ក្រោមប្រធានបទ «កម្ពុជា-ចិនក្នុងស៊ុមរូបតែមួយ» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៨-១៤ ខែកញ្ញា ឆ្នាំ២០២៤ នៅខេត្តសៀមរាប និងបន្តទៅរាជធានីភ្នំពេញនាអំឡុងចុងខែកញ្ញានេះ។ពិធីបើកព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះមានការអញ្ជេីញចូលរួមពី ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តម Du Zhanyaun អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការបោះពុម្ភផ្សាយភាសាបរទេស (CICG) លោក ឌី រ៉ាដូ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប ព្រមទាំងថ្នាក់ដឹកនាំក្រសួងទេសចរណ៍ មន្រ្តីស្ថានទូតចិនប្រចាំកម្ពុជា រដ្ឋបាលខេត្តសៀមរាប និងបណ្តាញសារព័ត៌មានជាតិ-អន្តរជាតិប្រមាណ១៥០នាក់ នៅសណ្ឋាគារសុខាអង្គរ ខេត្តសៀមរាប។ ចាន់ វិចិត្រ
-
លោក កើត ឆែ ៖ ប្រជាជនមានសុខភាពល្អ គឺមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការរួមចំណែកដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ

(ភ្នំពេញ)៖ ក្នុងពិធីបើក «វគ្គតម្រង់ទិស ស្តីពីក្របខណ្ឌជំរុញបង្កើនការងារថែទាំសុខភាពបឋម » ជូនបុគ្គលិក-មន្ត្រីរាជការនៃ រដ្ឋបាលខណ្ឌ និងសង្កាត់នា ព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលារាជធានីភ្នំពេញ លោក កើត ឆែ អភិបាលរង និងជាតំណាង ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ការថែទាំសុខភាពបឋមគឺជាការធ្វើឱ្យប្រសើរឡើងនូវសុខភាព និងសុខុមាលភាពពេញមួយជីវិត ដើម្បីឱ្យប្រជាជនមានសុខភាពល្អបរិបូរណ៍ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ជា«មូលធនមនុស្ស» ចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។ បើប្រជាពលរដ្ឋមានជម្ងឺ ការអភិវឌ្ឍសេដ្ឋកិច្ចជាតិក៏មានបញ្ហាដែរ ពោលគឺកម្ពុជាមិនអាចឈានទៅសម្រេចបាននូវចក្ខុវិស័យ ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ បានឡើយ ។ លោក បន្តថា ការថែទាំសុខភាពបឋម គឺផ្តោតសំខាន់លើការធ្វើឱ្យប្រសើរឡើងនូវសុខភាព និងសុខុមាលភាពរបស់ប្រជាជន ពេញមួយជីវិត ដែល រួមមាន ការបង្ការជំងឺ ការព្យាបាល និងការស្តារនីតិសម្បទាឡើងវិញ ដើម្បីឱ្យប្រជាជនមានសុខភាពល្អបរិបូរណ៍ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ជា«មូលធនមនុស្ស» ចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។ ការថែទាំសុខភាពបឋម គឺជាការងារអន្តរស្ថាប័ន និងទាមទារនូវការចូលរួមពី…
-
ឯកឧត្តម សុខ សូកេន បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Shaharuddin Onn ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសម៉ាឡេស៊ី

ភ្នំពេញ, ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ – ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Shaharuddin Onn ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសហការី ក្នុងគោលបំណងពិភាក្សាស្វែងរកកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ។ ចាន់ វិចិត្រ
-
អ្នកជំនាញអាជ្ញាធរជាតិអប្សរា បន្តជួសជុលជញ្ជាំងរួតទី២ ប្រាសាទភ្នំបាខែង

ភ្នំពេញ៖អាជ្ញាធរជាតិអប្សរាក្រោមកិច្ចសហប្រតិបត្តិការជាមួយអង្គការមូលនិធិប្រាសាទពិភពលោក (World Monument Fund) របស់សហរដ្ឋអាមេរិក អ្នកជំនាញអាជ្ញាធរជាតិអប្សរា បានបន្តការងារជួសជុល ពង្រឹងជញ្ជាំងរួតទី២ ប្រាសាទភ្នំបាខែង ទិសខាងត្បូងឆៀងខាងលិចប្រវែង៣៦ម៉ែត្រជាបន្តទៀត។ ប្រាសាទភ្នំបាខែងត្រូវបានកសាងនៅឆ្នាំ៩០៧នៃគ.ស ក្នុងរាជកាលព្រះបាទយសោវរ្ម័នទី១។ អាជ្ញាធរជាតិអប្សរានៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ បានស្រង់សម្ដីតលោក ជីវ ភារម្យ ស្ថាបត្យករនៅការដ្ឋានជួសជុលប្រាសាទភ្នំបាខែងមកបញ្ជាក់ថា ជញ្ជាំងរួតទី២ប្រាសាទភ្នំបាខែង រងការខូចខាតស្ទើរតែ៩០ភាគរយ។ ពិសេស នៅត្រង់ចំណុចកាច់ជ្រុង ធ្វើឱ្យប្រាសាទរណបបាត់បង់ថ្មស្ទើរតែទាំងស្រុង ហើយកម្រាល និងជញ្ជាំងបានខូចខាតបាត់បង់ថ្មមួយផ្នែកធំ។ ការខូចខាតបណ្តាលមកពីអាយុកាល និងធម្មជាតិ បណ្ដាលឱ្យឬសឈើដុះចាក់តាមកន្លៀតថ្មភ្នំនិងថ្មជញ្ជាំង ទឹកភ្លៀងហូរច្រោះ ថ្មភ្នំពុកផុយ ព្រមទាំងថ្មជញ្ជាំងចល័តខុសពីទីតាំងជាដើម។ ការងារជួសជុលផ្នែករួតទី២នេះ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៤ខាងមុខ។ លោក ជីវ ភារម្យ បន្តថា ការងារជួសជុលរចនាសម្ពន្ធប្រាសាទភ្នំបាខែង ជ្រុងខាងត្បូងឆៀងខាងលិច គឺចាប់ផ្ដើមតាំងពីខែសីហា ឆ្នាំ២០១៩ ដែលជួសជុលសម្រេចនូវប្រាសាទរណបចំនួន៤ និង ជួសជុលជណ្តើរទាំង៥ថ្នាក់ សម្រេចបាន៩០ភាគរយ។ ជាមួយគ្នានោះដែរ ក៏បានជួសជុលកម្រាលនៅតាមរួតទី៣ និងទី៤ សម្រេចបាន៣០ភាគរយ។ ដោយឡែក ក៏បានជួសជុលជញ្ជាំងរួតទី១ រួតទី៣ និងរួតទី៤ សម្រេចបាន៨០ភាគរយ។…
-
ក្រសួងទេសចរណ៍៖មួយសប្ដាហ៍កន្លងទៅមានទេសចរជាតិនិងអន្តរជាតិជាង៣២ម៉ឺននាក់ធ្វើដំណើរកម្សាន្ត

ភ្នំពេញ៖ក្នុងរយៈពេលមួយសប្ដាហ៍ ចាប់ពីថ្ងៃទី២៦ ខែសីហា ដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤កន្លងទៅនេះកម្ពុជាមានទេសចរធ្វើដំណើរកម្សាន្តជាង៣២ម៉ឺននាក់ ក្នុងនេះទេសចរជាតិប្រមាណ ២៨២ ៣០០នាក់ និងទេសចរបរទេសប្រមាណ ៤៤ ៦០០នាក់ ។នេះបើយោងតាមក្រសួងទេសចរណ៍បញ្ជាក់។ ប្រភពដដែលបន្តថា ក្នុងរយៈពេលដូចគ្នានេះដែរ សម្រាប់បណ្ណចូលទស្សនាតំបន់រមណីយដ្ឋានអង្គរដែលបានលក់ជូនភ្ញៀវទេសចរបរទេសចំនួន ១០ ៩៥៦បណ្ណ និងទទួលបានចំណូលសរុប ៥០៥ ៧០២ដុល្លារអាមេរិក។ ដោយឡែកចំពោះជើងហោះហើរអន្តរជាតិចូលមកកាន់ប្រទេសកម្ពុជាវិញសរុប ៤៥០ ជើងហោះហើរ ក្នុងនោះអាកាសយានដ្ឋានអន្តរជាតិភ្នំពេញមានចំនួន ៣៤០ ជើងហោះហើរ, អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរមានចំនួន ១០០ ជើងហោះហើរនិងអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុមានចំនួន ១០ ជើងហោះហើរ។ ថ្មីៗនេះដែរកម្ពុជាត្រូវបានចាត់ទុកជាគោលដៅវប្បធម៌ឈានមុខគេនៅអាស៊ីសម្រាប់ឆ្នាំ ២០២៤ ដោយស្ថាប័នពានរង្វាន់ទេសចរណ៍ពិភពលោក។ នេះជាលើកទីបួនហើយដែលកម្ពុជាបានឈ្នះពានរង្វាន់ដ៏អស្ចារ្យនេះ៕ដោយ៖ចាន់វិចិត្រ
-
ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ផ្តល់បទឧទ្ទេសនាម លើប្រធានបទ «ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យក្នុងរដ្ឋបាលសាធារណៈ» នៅវិមាន ៧មករា

(ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល បានអញ្ជើញផ្តល់បទឧទ្ទេសនាមលើប្រធានបទ «ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យក្នុងរដ្ឋបាលសាធារណៈ»។ បទឧទ្ទេសនាមនេះ បានប្រព្រឹត្តទៅនារសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ ដែលជាផ្នែកមួយនៃ វគ្គអប់រំនយោបាយ របស់គណបក្សប្រជាជនកម្ពុជា កម្រិត២ ជំនាន់ទី១៣ ដោយមានសិក្ខាកាមដែលជាមន្ត្រីគណបក្សមកពីបណ្តាគណបក្សក្រសួង-ស្ថាប័ន រាជធានី-ខេត្ត និងអង្គការយុវជនគណបក្ស ចូលរួមសរុបចំនួន ១៤០រូប(ស្រី ១៨រូប) នៅវិមាន ៧មករា រាជធានីភ្នំពេញ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីអត្ថន័យ នៃវិមាន ៧មករា ដែលសិក្ខាកាមកំពុងតែមានឱកាសសិក្សារៀនសូត្រ ក្នុងវិមានដ៏ធំស្កឹមស្កៃ ដែលជាទីស្នាក់ការគណបក្សប្រជាជនថា “វិមាននេះ ជាវិមានដែលបានសាងក្នុងយុគ្គសម័យ នៃការអភិវឌ្ឍដ៏រុងរឿងនេះ កើតចេញពីតម្លៃនៃវីរភាព និងការលះបង់របស់ឥស្សរជនជាន់ខ្ពស់ជំនាន់មុន ដែលលោកបានខំប្រឹងប្រែងកសាងស្នាដៃជាប្រវត្តិសាស្ត្រជាច្រើន ជូនជាតិមាតុភូមិ ហើយជាពិសេសបានបន្តរក្សា សុខសន្តិភាព និងការអភិវឌ្ឍជាបន្តបន្ទាប់ សម្រាប់យើងជាអ្នកជំនាន់ក្រោយ ។ នៅក្នុងបទឧទ្ទេសនាម ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ត្រូវបានបែងចែកជា ២ចំណុច៖ ទី១.ឯកឧត្តម…
-
យុទ្ធនាការ Fit For Hope 2024 បំផុសការយល់ដឹងដល់ស្រ្តីពីជំងឺមហារីកសុដន់

(ភ្នំពេញ)៖ យុទ្ធនាការ Fit For Hope 2024 ជាយុទ្ធនាការ លើកម្ពស់ការយល់ដឹង អំពីជំងឺមហារីកសុដន់ ត្រូវបានប្រកាស បើកជាផ្លូវការក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២៤ នៅរៀបចំធ្វើនៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ។ ជំងឺមហារីកសុដន់មានអត្រាតួលេខឈរនៅលំដាប់ខ្ពស់ជាងគេនៅតាមមន្ទីរពេទ្យក្នុងចំណោមជំងឺមិនឆ្លងទាំងអស់។ ដោយមើលឃើញពីហានីភ័យខ្ពស់ចំពោះសុខភាពស្រ្តី និងក្មេងស្រី នៅក្នុងប្រទេសកម្ពុជា ទើបមានការរៀបចំនូវយុទ្ធនាការលើកកម្ពស់ការយល់ដឹងដល់ស្រ្តីពីជំងឺមហារីកសុដន់ ដែលមានឈ្មោះថា Fit For Hope 2024 រៀបចំដោយវិស័យឯកជន ដែលមានកិច្ចគាំទ្រពី ក្រសួងកិច្ចការនារី និងស្ថាប័នរដ្ឋដទៃទៀត។ លោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានកោតសរសើរដល់កិច្ចសហប្រតិបត្តិការរវាងវិស័យឯកជន និងក្រសួងពាក់ព័ន្ធ ក្នុងការបំផុសគំនិតបង្កើតឱ្យមានយុទ្ធនាការនេះឡើង ដែលរួមចំណែកក្នុងការលើកកម្ពស់ការយល់ដឹងដល់ស្រ្តី និងក្មេងស្រី អំពីសុខភាពសាធារណៈ ព្រមទាំងបានរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការសម្រេចបាននូវការអនុវត្តយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍមូលធនមនុស្ស ដែលផ្ដោតលើកត្តា ការអប់រំ យេនឌ័រ សុខភាពសាធារណៈ និងការលើកកម្ពស់អាហារូបត្ថម្ភ ជួយកាត់បន្ថយអត្រាមរណនៃសុខភាពមាតា…