-
ជំងឺប៉េស្តជ្រូកអាហ្វ្រិក (ASF)
ជំងឺប៉េស្តជ្រូកអាហ្វ្រិក(ASF) ជាជំងឺបង្កដោយវីរុស Asfivirus ដែលស្ថិតនៅក្នុងអំបូរ/គ្រសារ Asfarviridae ហើយជាជំងឺឆ្លងជ្រូកធ្ងន់ធ្ងរ ដែលអាចឆ្លងរាលដាលយ៉ាងឆាប់រហ័ស នៅលើសត្វជ្រូកគ្រប់ប្រភេទ តាមរយៈការចម្លងផ្ទាល់រវាង ជ្រូកស្រុក និងជ្រូកស្រុក, ជ្រូកស្រុក និងជ្រូកព្រៃ និងឆ្លងដោយប្រយោលតាមរយៈមនុស្សប៉ះពាល់ជ្រូកឈឺ ឬងាប់ សាច់ជ្រូក សម្ភារៈនិងមធ្យោបាយដឹកជញ្ជូនសត្វជ្រូក និងសម្ភារៈប្រើប្រាស់ផ្សេងៗទៀត។ ពពួកវីរុសបង្កជំងឺប៉េស្តជ្រកអាហ្វ្រិកនេះ វាអាចរស់នៅបានយូរក្នុងសាច់ជ្រូក ផលិតផលសាច់ជ្រូក និងបរិស្ថានសមស្រប។ ប្រការនេះហើយ ដែលវាធ្វើឱ្យមានការចម្លងជំងឺនេះ ពីតំបន់មួយទៅតំបន់ថ្មីមួយទៀត។ ម្យ៉ាងទៀតជំងឺនេះ វាឆ្លងរាលដាលធ្ងន់ធ្ងរទៅលើសត្វជ្រូក តាមរយៈការឆ្លងផ្ទាល់ និងដោយប្រយោល ហើយវីរុសនេះអាចរស់នៅជុំវិញបរិស្ថាន។ ភាពធន់របស់វីរុសប៉េស្តជ្រូកអាហ្វ្រិក នៅក្នុងផលិតសាច់ជ្រូកមានដូចជា សាច់ជ្រូកចំណិនមិនបានឆ្អិនល្អ សាច់ឆ្អើរគ្មានឆ្អឹង គ្រឿងក្នុង សាច់ឬសាច់កិន សាច់ក្លាសេ សាច់ប្រឡាក់ សាច់ស្ងួត ស្បែកឬខ្លាញ់ សាច់បង្កក។ វីរុសនៃជំងឺនេះ វាអាចរស់នៅក្នុងពពួកសត្វដង្កែទន់បានយូរ ដែលបង្កជាភាពសាំញាំនៃការចម្លងមេរោគ និងធ្វើឱ្យមានការលំបាកដល់ការលុបបំបាត់ជំងឺបានទាំងស្រុង ពេលខ្លះយើងអាចចំណាយពេលពី២០ ទៅ ៣០ឆ្នាំ (នៅបណ្តាប្រទេសជឿនលឿនមួយចំនួន)។ ប៉ុន្តែ វីរុសបង្កជំងឺប៉េស្តជ្រកអាហ្វិកវាបានបង្កជំងឺធ្ងន់ធ្ងរដែលអត្រាឈឺ និងងាប់រហូតដល់ ១០០% ហើយជំងឺនេះគ្មានថ្នាំព្យាបាល និងវ៉ាក់សាំងសម្រាប់ការពារទេ…
-
អភិបាលខេត្តកណ្តាលស្នើរឱ្យរដ្ឋបាលស្រុកល្វាឯមត្រូវលើកកម្ពស់វប្បធម៌សេវាសាធារណៈឆន្ទៈម្ចាស់ការ ភក្តីភាព និងមនសិកាវិជ្ជាជីវៈរាជការ
កណ្ដាល៖ អភិបាលខេត្តកណ្ដាល ឯកឧត្តម គង់ សោភ័ណ្ឌ បានស្នើឱ្យរដ្ឋបាលស្រុកល្វាឯម ត្រូវលើកកម្ពស់វប្បធម៌សេវាសាធារណៈ ឆន្ទៈម្ចាស់ការ ភក្ដីភាព និងមនសិកាវិជ្ជាជីវៈរបស់មន្ត្រីរាជការ ដើម្បីប្រែក្លាយរដ្ឋបាលសាធារណៈ ឱ្យទៅជាអ្នកផ្ដល់សេវាសាធារណៈដ៏មានប្រសិទ្ធភាព និងបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើង។ ឯកឧត្តម អភិបាលខេត្ត ស្នើឡើងបែបនេះ ក្នុងឱកាស អញ្ជើញជាអធិបតី នៅក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារច្រកចេញតែមួយរបស់រដ្ឋបាលស្រុក និងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលស្រុកល្វាឯម នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ នៅសាលាស្រុកល្វាឯម។ ឯកឧត្តមអភិបាលខេត្ត សង្កត់ធ្ងន់បន្តថា មន្ត្រីគ្រប់លំដាប់ថ្នាក់របស់ស្រុក ត្រូវបន្តខិតខំប្រមូលផ្ដុំព័ត៌មានស្ដីពីតម្រូវការ និងសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីបង្កើនប្រសិទ្ធភាព នៃការផ្ដល់សេវាសាធារណៈ ខិតខំដោះស្រាយសំណើ សំណូមពរនានារបស់ប្រជាពលរដ្ឋ ជាពិសេសគ្រោះទឹកជំនន់ឱ្យបានទាន់ពេលវេលា សំដៅធានាលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងកិច្ចការគ្រប់វិស័យក្នុងសង្គម។ ក្នុងឱកាសនោះដែរ ឯកឧត្តម ក៏បានផ្ដាំផ្ញើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការ ការពារ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បន្តរឹតបន្តឹងបញ្ហាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ បង្ក្រាបល្បែងស៊ីសង ក្រុមក្មេងទំនើង ខិតខំដោះស្រាយបញ្ហាគ្រឿងញៀន គ្រោះថ្នាក់ចរាចរណ៍ បទល្មើសគ្រប់រូបភាព និងយកចិត្តទុកដាក់លើការផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាពខ្ពស់ផងដែរ៕
-
រាជរដ្ឋាភិបាលថៃប្រកាសឈប់ប្រើច្បាប់ប្រកាសអាសន្ន តាមពួកបាតុករហើយ
ប្រទេសថៃនៅថ្ងៃព្រហស្បតិ៍ ទី២២ តុលា ២០២០នេះ បានសម្រេចដកចេញការប្រើច្បាប់ប្រកាសអាសន្ន នៅក្នុងរាជធានីបាងកកហើយ
-
អាមេរិកចោទអ៊ីរ៉ង់និងរុស្ស៊ីថា លួចជ្រៀតជ្រែកការបោះឆ្នោតប្រធានាធិបតីរបស់ខ្លួន
អាមេរិកថា រុស្ស៊ីនិងអ៊ីរ៉ង់សុទ្ធតែព្យាយាមជ្រៀតជ្រែកក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក
-
តំណាប់បន្លែផ្លែឈើ និងតំណាប់បណ្តូលពេជ្រ
វល្លិបណ្តូលពេជ្រ គឺជាប្រភេទវល្លិ ដែលមានរស់ជាតិល្វីងខ្លាំង ប៉ុន្តែគេអាចកែច្នៃធ្វើជាតំណាប់ ដែលមានរស់ជាតិផ្អែម សឹងតែមិនគួរអោយជឿ។ ប្អូនស្រី សៀង ហុង ជាអ្នកធ្វើតំណាប់បន្លែផ្លែឈើ រស់នៅភូមិគងណយ ឃុំគងណយ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានអោយដឹងថា ក្រុមគ្រួសាររបស់ប្អូនស្រី ចេះធ្វើតំណាប់នេះ តពីយាយទូត ជាច្រើនជំនាន់មកហើយ។ បន្លែផ្លែឈើដែលអាចធ្វើបានរួមមាន ផ្លែត្រឡាច ផ្លែល្ហុង ការ៉ុត ផ្លែបាស់ ផ្លែក្រូចសើច ននោង ផ្លែម្រះ ដើមដំបងយក្ស និងវល្លិបណ្តូលពេជ្រ ។ ប្អូនស្រីបានអោយដឹងថា អតិថិជនភាគច្រើន ចាប់អារម្មណ៍នឹងវល្លិ៍បណ្តូលពេជ្រ ព្រោះគេឆ្ងល់ថា ហេតុអ្វីអាចធ្វើអោយមានរស់ជាតិផ្អែមបាន? ប្អូនស្រីបានរៀបរាប់ថា របៀបធ្វើតំណាប់ គេចែកជាពីរបៀបធ្វើ និងដំណាក់កាលនីមួយៗ គឺទី១ ប្រភេទបន្លែបៃតងគឺត្រូវ ត្រាំទឹកអំបិល, ត្រាំទឹកកំបោរ, ត្រាំទឹកសាច់ជូរ, ស្រុះទឹកក្តៅជាមួយឆ្នាំងស្ពាន់ដើម្បីអោយពណ៌នៅស្រស់ដដែល, ត្រាំជាមួយទឹកស្អាត និងឆឹងជាមួយស្ករ។ ទី២ ប្រភេទបន្លែចាក់ក្បាច់ គឺយកទៅត្រាំទឹកកំបោរ, ត្រាំទឹកសាច់ជូរ, ស្រុះទឹកក្តៅ, ត្រាំជាមួយទឹកស្អាត និងឆឹងជាមួយស្ករ។ អ្នកស្រី…
-
ឧត្តមសេនីយ៍ត្រី នៃ និយម អញ្ជើញសួរសុខទុក្ខនិងនាំយកអំណោយជូនអតីយុទ្ធកម្ពុជាខេត្តកណ្តាលមុខសញ្ញាពិការដែលកំពុងទទួលរងគ្រោះទឹកជំនន់ទឹកភ្លៀង
កណ្តាល៖ ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកណ្តាល នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ នេះ បានអញ្ជើញសួរសុខទុក្ឋ និងនាំយកអំណោយជូនដល់ខ្នង់ផ្ទះ លោក អឿង ជីប ជាអតីយុទ្ធជនកម្ពុជាខេត្តកណ្តាលមុខសញ្ញាពិការ ដែលមានទីលំនៅ ភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។ ក្នុងឱកាសអញ្ជើ្ញញចុះសួរសុខទុក្ខនោះ មានការអញ្ជើញចូលរួមពី ប្រធានសមាគមអតីយុទ្ធកម្ពុជាស្រុកស្អាង មេបញ្ជាការរង នាយសេនាធិការរង នាយការិយាល័យ ផ្នែក យុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្តាល រួមនិងអាជ្ញាធរដែនដី។ មានប្រសាសន៍នៅក្នុងឱកាសនេះ ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម បានមានប្រសាសន៍ថា ក្រោមការចង្អុលបង្ហាញពីឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកការងារអតីតយុទ្ធជន និងជនពិការ ជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានជម្រុញអោយសមាគមន៍អតីយុទ្ធជនកម្ពុជាខេត្តកណ្តាល ត្រូវយកចិត្តទុកដាក់ខ្ពស់ ចំពោះអតីយុទ្ធជនកម្ពុជា ក្នុងគ្រាដែលកម្ពុជាកំពុងទទួលរងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀង នៅក្នុងទឹកដីខេត្តកណ្តាល ពិសេសនៅក្នុងស្ថានការណ៍ដែលខេត្តកណ្តាលកំពុងទទួលរងនូវបញ្ជាគ្រោះទឹកជំនន់ទឹកភ្លៀង ដូចបណ្តាខេត្តផ្សេងទៀត។ ឯកឧត្តម មេបញ្ចាការតំបន់ប្រតិបត្តិការសឹករងកណ្តាល…
-
បច្ចេកទេសដាំបន្លែលើទឹក Hydroponics
Hydroponics គឺជាបច្ចេកទេសដាំបន្លែលើប្រព័ន្ធទឹក ដោយមិនចាំបាច់ប្រើដី មិនប្រើប្រាស់សារធាតុគីមី ប្រើកំលាំងតិច និងបន្លែឆាប់បានទទួលផល ។លោករ៉េន ភារម្យ ជាកសិករម្នាក់ ដែលជ្រើសរើសការដាំបន្លែលើទឹក បានរៀបរាប់ថា បានទៅសិក្សាពីបច្ចេកទេសដាំបន្លែលើទឹក និងបច្ចេកតម្លើង ពីប្រទេសថៃ និងបានប្រកបអាជីវកម្មមួយនេះ តាំងពីឆ្នាំ២០១២ មកម្លេះ។ លោកបានអោយដឹងថា ការដាំបន្លែលើប្រពន្ធ័ទឹក ផ្តល់អត្ថប្រយោជន៍ជាច្រើនដូចជា ចំណាយទឹកតិច ប្រើកំលាំងពលកម្មតិច ទីធ្លាតូចក៏អាចដាំបាន មិនប្រើប្រាស់ថ្នាំពុលគីមី ដាំបានគ្រប់រដូវកាល បន្លែឆាប់បានទទួលផល មិនមានសត្វល្អិតបំផ្លាញ គុណភាពល្អស្រស់ និងទុកបានយូ។ បន្លែដែលអាចដាំបានលើប្រពន្ធ័ទឹកមានច្រើន ដូចជា សាលាដអឺរ៉ុប ស្ពៃចង្កឹះ ស្ពៃក្រញាញ់ ស្ពៃខ្មៅ ស្ពៃតឿ ខាត់ណា ប៉េងប៉ោះ ល។ លោករ៉េន ភារម្យ បានរៀបរាប់ថា ដើម្បីដាំដុះបន្លែលើប្រពន្ធ័ទឹកនេះ គឺត្រូវធ្វើធ្វើរងតាមលក្ខណៈបច្ចេកទេសប្រព័ន្ធទឹក, ថ្នាលសំរាប់បណ្តុះ, ម៉ូទ័រត្រីបូមទឹក, សារធាតុចិញ្ចឹម, គ្រាប់ពូជ និងសារជាតិចិញ្ចឹមAB ។ បន្លែទាំងនេះ មិនត្រូវការកំដៅថ្ងៃក្តៅពេកទេ ប៉ុន្តែត្រូវការ ពន្លឺគ្រប់គ្រាន់។ បន្លែអាច…
-
វៀតណាមជឿថា ការនាំចេញក្នុងឆ្នាំនេះនឹងកើន៤ភាគរយ ទោះបីជួបញ្ហាកូវីដ១៩ក៏ដោយ
ការនាំចេញរបស់ប្រទេសវៀតណាមក្នុងឆ្នាំ២០២០នេះត្រូវបានប៉ាន់ស្មានថា នឹងមានកំណើនចន្លោះពី៣ទៅ៤ភាគរយ
-
ប្រព័ន្ធផ្សព្វផ្សាយធំៗនៅថៃជំរុញឲ្យរដ្ឋាភិបាលឈប់បំពានសេរីភាពសារព័ត៌មាន
ប្រព័ន្ធផ្សព្វផ្សាយធំៗនៅថៃជំរុញឲ្យរដ្ឋាភិបាលឈប់បំពានសេរីភាពសារព័ត៌មាន
-
ថៃ៖ វេជ្ជបណ្ឌិតជាង១ពាន់នាក់បាតុកម្ម ប្រឆាំងនឹងការប្រើហិង្សាបង្ក្រាបបាតុកម្ម
វេជ្ជបណ្ឌិតជាង១ពាន់នាក់បាតុកម្ម ប្រឆាំងនឹងការប្រើហិង្សាបង្ក្រាបបាតុកម្ម