-
រយៈពេល ៩ខែ ឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សបានដើរល្បាតចំនួនជិត២ម៉ឺនលើក និងបង្ក្រាបបទល្មើសបានចំនួន ៦៥៩៧ករណី
នៅក្នុងរយៈពេល ៩ ខែ ពោលគឺពីខែមករាដល់ខែកញ្ញា ឆ្នាំ២០២០ គឺមានចំនួនល្បាតរបស់មន្ត្រី ឧទ្យានុរក្សមានចំនួន ១៨៧៩៥លើក បង្ក្រាបបទល្មើសបានចំនួន ៦៥៩៧ករណី រឹបអូសរណាយន្តចំនួន ៣៥១៨ គ្រឿង រឹបអូសរថយន្តចំនួន ១៥០ គ្រឿង ត្រាក់ទ័រចំនួន ៨៦ គ្រឿង គោយន្ត កន្ត្រៃចំនួន ៨៦៨ គ្រឿង ដោះអន្ទាក់បានចំនួន ២៩៤៨៣ ដកហូតកាំភ្លើងកែច្នៃចំនួន ៦៣៧ គ្រឿង ដកហូតម៉ូតូបានចំនួន ៥៣៣ គ្រឿង រឹបអូសឈើបានចំនួន ២៦២០ម៉ែត្រគូប ធ្វើកិច្ចសន្យា និងអប់រំដល់ជនល្មើសកម្រិតស្រាលចំនួន ២០៦២ ករណី ពិន័យអន្តរការណ៍ចំនួន ៧៣៤ ករណី និងសំណុំរឿងបញ្ជូនទៅតុលាការមានចំនួន ៤៥៤ករណី។ ដោយឡែកខេត្តមណ្ឌលគិរី មន្ត្រីឧទ្យានុរក្ស មាន១០៤ នាក់ បានចុះបង្ក្រាបបទល្មើសបានចំនួន ១៥២៨ ករណី និងបានបញ្ជូនសំណុំរឿងទៅកាន់តុលាការចំនួន ៨៤ ករណី ពិន័យអន្តរការណ៍ចំនួន ២៦ ករណី…
-
ប្រទេសកម្ពុជា ជាប្រទេសដែលសម្បូរទៅដោយជីវៈចម្រុះ និងមានប្រភេទរុក្ខជាតិ សត្វ ជិតពូជ ឬមានដោយកម្រនៅក្នុងពិភពលោក
របាយការណ៍ជាតិលើកទី៤ ដាក់ជូនអនុសញ្ញាស្តីពីជីវៈចម្រុះ ក្រសួងបរិស្ថាន ឆ្នាំ២០១០ប្រទេសកម្ពុជា ជាប្រទេសសម្បូរទៅដោយជីវៈចម្រុះដែលបានបង្ហាញវត្តមានប្រភេទថនិកសត្វ១២៣ប្រភេទ សត្វស្លាប ៥៤៥ ប្រភេទ ឧរង្គសត្វ ៨៨ ប្រភេទ រុក្ខជាតិតូចៗ (vascular plants) ២៣០៨ ប្រភេទ ត្រី ៨៧៤ ប្រភេទ ផ្កាថ្មរឹង ២៤ ប្រភេទ ផ្កាថ្មទន់ ១៤ ប្រភេទ ស្មៅសមុទ្រ ១០ ប្រភេទ និងថលជលិក ៦៣ ប្រភេទ។ នៅមានវត្តមានប្រភេទរុក្ខជាតិ និងសត្វមួយចំនួនទៀតដែលមិនទាន់សិក្សាស្រាវជ្រាវ និងកំណត់អត្តសញ្ញាណនៅទ្បើយ។ មានប្រភេទរុក្ខជាតិ និងសត្វដែលបានកំណត់ក្នុងបញ្ជីក្រហម របស់អង្គការសហភាពអន្តរជាតិ ដើម្បីការអភិរក្សធម្មជាតិ (IUCN) ក្នុងតារាង១ ដូចជា៖ ថនឹកសត្វ ៣៩ ប្រភេទ សត្វស្លាប៣៦ ប្រភេទ ឧរង្គសត្វ១៣ ប្រភេទ រុក្ខជាតិតូចៗ ៣៨ ប្រភេទ និង ថលជលិក ១ ២ប្រភេទ។…
-
ក្រសួងសេដ្ឋកិច្ច៖ ការចំណាយថវិការជាតិមកលើការសាងសង់មជ្ឈមណ្ឌលនេះ ពិតជាបានប្រកបដោយការពេញចិត្ត និងមានប្រសិទ្ធភាពក្នុងការចាយវាយ ប្រព្រឹត្តទៅតាមផែនការ មានគុណភាពខ្ពស់ មានស្ដង់ដារល្អ
(កំពងឆ្នាំង)៖ ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលដឹកនាំប្រតិភូចុះពិនិត្យដំណើរការសាងសង់នេះ បានវាយតម្លៃថា ការយកថវិការបស់រដ្ឋសម្រាប់ប្រើប្រាស់ ចំណាយលើការសាងសង់នេះ មានតម្លាភាពត្រឹមត្រូវ ហើយសំណង់ក៏ធ្វើឡើងតាមស្ដង់ដារកំណត់។ ឯកឧត្តម បានបង្ហាញនូវក្ដីសប្បាយរីករាយ នៅពេលឃើញដំណើរការសាងសង់មជ្ឈមណ្ឌលហ្វឹកហ្វឺនដ៏ធំមួយនេះ តាមសម្រេចទៅតាមផែនការ ដែលបានគ្រោងទុក។ ឯកឧត្តម មិនអាចបញ្ជាក់បានទេថា ដំណើរការសម្រេចបានប៉ុន្មានភាគរយហើយ ព្រោះក្នុងមជ្ឈមណ្ឌលនេះ មានទីតាំងហ្វឺកហ្វឺនផ្សេងៗគ្នា រហូតដល់៧ទីតាំង។ រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី វង្សី វិស្សុត បានបញ្ជាក់ថា ក្នុងនាមជាអ្នកផ្ដល់ថវិកាផង និងក្នុងនាមជាអ្នកជួយផង យើងខ្ញុំទាំងអស់គ្នាពិតជាមានក្ដីរីករាយជាមួយសមិទ្ធផលការងារថ្ងៃនេះ។ យើងបានឃើញថា អ្វីដែលយើងបានចំណាយមកលើការសាងសង់ មជ្ឈមណ្ឌលនេះ ពិតជាបានប្រកបដោយការពេញចិត្ត និងមានប្រសិទ្ធភាពក្នុងការចាយវាយ ហើយការសាងសង់ប្រព្រឹត្តទៅតាមផែនការ មានគុណភាពខ្ពស់ មានស្ដង់ដារល្អ»។ ការថ្លែងបែបនេះ គឺធ្វើឡើងនៅក្នុងឱកាស ប្រតិភូក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងស្ថាប័នពាក់ព័ន្ធ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះ បានចុះបំពេញទស្សនកិច្ច និងត្រួតពិនិត្យដំណើរការសាងសង់ មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជម្រាយ នៅខេត្តកំពង់ឆ្នាំង ដើម្បីវាយតម្លៃអំពីការប្រើប្រាស់ថវិការបស់រដ្ឋ ដែលបានទម្លាក់ជូនចាប់តាំងពីដំណើរការសាងសង់ដំបូង។ក្នុងដំណើរទស្សនកិច្ចនេះ ក៏មានការចូលរួមពី , ឯកឧត្តម…
-
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មដឹកនាំគណៈប្រតិភូការពារសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង (AHKFTA) ក្នុងសម័យប្រជុំពេញអង្គព្រឹទ្ធសភាលើកទី៦ នីតិកាលទី៤
ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា បានដឹកនាំគណៈប្រតិភូការពារសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង (AHKFTA) នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ក្នុងសម័យប្រជុំពេញអង្គព្រឹទ្ធសភាលើកទី៦ នីតិកាលទី៤ ដែលដឹកនាំដ៏ខ្ពង់ខ្ពស់ដោយឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភា។ ឯកឧត្តម គង់ សារាជ សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ និងជាប្រធានគណៈកម្មការទី៩ នៃព្រឹទ្ធសភាបានជម្រាបជូនសម័យប្រជុំពេញអង្គព្រឹទ្ធសភាលើកទី៦ នីតិកាលទី៤ថា គណៈកម្មការទី៩ព្រឹទ្ធសភា ដោយមានកិច្ចសហការជាមួយអន្តរគណៈកម្មការព្រឹទ្ធសភា បានពិនិត្យពិភាក្សាលើទម្រង់ច្បាប់ ខ្លឹមសារសេចក្តីព្រាងច្បាប់រួមទាំងការឆ្លើយបំភ្លឺពីតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយឯកឧត្តមរដ្ឋមន្រ្តី រួចរាល់ហើយ ដោយសេចក្តីព្រាងច្បាប់នេះរៀបចំឡើងស្របតាមទម្រង់ និងច្បាប់។ មានប្រសាសន៍ឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្ម ក៏បានជម្រាបបន្ថែមអំពីខ្លឹមសារសំខាន់ៗនៃកិច្ចព្រមព្រៀងព្រមទាំងអត្ថប្រយោជន៍ដែលកម្ពុជានឹងទទួលបាននៅពេលកិច្ចព្រមព្រៀងនេះចូលជាធរមាន។ ក្នងនាមតំណាងរាជរដ្ឋាភិបាល ឯកឧត្តម ប៉ាន សូរស័ក្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតប្រធានអង្គប្រជុំ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាដ៏ឧត្តុង្គឧត្តមនៃព្រឹទ្ធសភាក្នុងសម័យប្រជុំពេញអង្គព្រឹទ្ធសភាលើកទី៦ នីតិកាលទី៤ ដែលបានអនុម័តយល់ព្រម នឹងសង្ឃឹមយ៉ាងមុតមាំថា ច្បាប់នេះនឹងផ្តល់នូវប្រយោជន៍ជាសារវ័ន្តដល់សង្គមជាតិទាំងមូល និងជំរុញកំណើនសេដ្ឋកិច្ចនៃប្រទេសកម្ពុជាឱ្យកាន់តែប្រសើរឡើង។ ក្រោយពីបានពិនិត្យយ៉ាងល្អិតល្អន់រួចរាល់មក សម័យប្រជុំពេញអង្គព្រឹទ្ធសភាលើកទី៦ នីតិកាលទី៤ ក៏បានអនុម័តយល់ព្រមទាំងស្រុង…
-
មីយ៉ាន់ម៉ារឹបអូសថ្នាំញៀនហេរ៉ូអ៊ីន ជិត២២គីឡូក្រាម តម្លៃជាង១លានដុល្លារ
មីយ៉ាន់ម៉ារឹបអូសថ្នាំញៀនហេរ៉ូអ៊ីន ជិត២២គីឡូក្រាម តម្លៃជាង១លានដុល្លារ
-
ក្រោយចេញពីអឺរ៉ុប អង់គ្លេសចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយជប៉ុន
ក្រោយចេញពីអឺរ៉ុប អង់គ្លេសចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយជប៉ុន
-
ថៃ-រុស្ស៊ីឯកភាពបង្កើនពាណិជ្ជកម្មដល់១០ពាន់លានដុល្លារ នៅឆ្នាំ២០២៣
ថៃនិងរុស្ស៊ីបានព្រមព្រៀងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឲ្យបានដល់១០ពាន់លានដុល្លារអាមេរិក នៅក្នុងឆ្នាំ២០២៣
-
វៀតណាមផ្តល់ជំនួយជាង២១លានដុល្លារ ដល់បណ្តាខេត្តរងគ្រោះពីទឹកជំនន់
វៀតណាមផ្តល់ជំនួយជាង២១លានដុល្លារ ដល់បណ្តាខេត្តរងគ្រោះពីទឹកជំនន់
-
គ្រឿងញៀនប្រមាណជាង ៤០គីឡូក្រាម ត្រូវបានសមត្ថកិច្ចធ្វើការបង្រ្កាបបាន តាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ
ខេត្តស្ទឹងត្រែង៖ គ្រឿងញៀនជាង ៤០កញ្ចប់ ដែលមានទម្ងន់ជាង៤០គីឡូក្រាម ត្រូវបានក្រុមឧក្រិដ្ឋជន នាំឆ្លងដែនពីប្រទេសជិតខាង ចូលមកខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា នាម៉ោងជាង ៣ទៀបភ្លឺ ថ្ងៃទី២៣តុលាឆ្នាំ២០២០នេះ នៅលើកំណាត់ផ្លូវ១ខ្សែ ក្នុងតំបន់ព្រំដែន ចន្លោះបង្គោលឡាក់លេខ ០៣៤-០៣៥ ស្ថិតក្នុងភូមិសាស្ត្រ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ មេបញ្ជាការរងផ្នែកសឹករងបុរីអូរស្វាយសែនជ័យ លោកអនុសេនីយ៍ឯក វ៉ាន់ ថាន់សីហា បានប្រាប់ឲ្យ ដឹងថា ដោយគោរពតាមបទបញ្ជារបស់ប្រធានអង្គភាព លោកវរៈសេនីយ៍ត្រី ប៊ុន ឌឿន និងមេបញ្ជាការតំបន់ ប្រតិបត្តិការសឹករងស្ទឹងត្រែង លោកឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន កម្លាំងផ្នែកសឹករងស្រុក ដែលជាអង្គ ភាពចំណុះ បានបើកការចេញល្បាត នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន ហើយបានប្រទះឃើញអ្នកជិះ ម៉ូតូម្នាក់ ស្ពាយការ៉ុងពីក្រោយ ក៏កើតការសង្ស័យ ហើយកងកម្លាំងល្បាត បានប្រញ៉ាប់រូតដំណើរទៅរក ជនសង្ស័យ និងនៅគ្រានោះជនសង្ស័យផ្តួលម៉ូតូទុកចោល ហើយបានរត់គេចខ្លួនចូលព្រៃបាត់ទៅ។ លោកអនុសេនីយ៍ឯក វ៉ាន់ ថាន់សីហា បានបន្តឲ្យដឹងទៀតថា ភ្លាមនោះដែរ កងកម្លាំងយាមល្បាត បានទៅដកហូតយកម៉ូតូ រួមទាំងការ៉ុងចំនួន២…
-
តំបន់ប្រតិបត្តិការសឹករងកណ្តាល ទទួលនូវអំណោយគ្រឿងឧបភោគបរិភោគពីកងរាជអាវុធហត្ថខេត្តដើម្បីបន្តយកទៅចែកជូនដល់សមាជិកអតីតយុទ្ធជនដែលមានជីវភាពខ្វះខាត
កណ្តាល៖ ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ បានទទួលអំណោយជាសម្ភារៈគ្រឿងឧបភោគបរិភោគ ដើម្បីធ្វើកម្មភាពមនុស្សធម៌ចែកជូនបន្តទៅដល់បងប្អូនជាសមាជិកសមាជិការសមាគមនអតីយុទ្ធជនកម្ពុជាខេត្តកណ្តាល ។ ពិធីប្រគល និងទទួល នូវសម្ភារៈជាគ្រឿងឧបភោគបរិភោគ ធ្វើឡើងនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹងរងកណ្តាលដឹកនាំដោយ លោកវរៈសេនីយ៍ឯក ចាន់ រ៉ាដែន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកណ្តាល តំណាង ឯកឧត្តម ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោក ឧត្តមសេនីយ៍ត្រី គង់ សវុត្ថា មេបញ្ចាការរង តំណាងឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកណ្តាល និងជាប្រធាសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកណ្តាល។ តំណាង ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល និងជាប្រធាសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកណ្តាល លោក ឧត្តមសេនីយ៍ត្រី គង់ សវុត្ថា មេបញ្ចាការរង សូមធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល ដែលបានឧបត្ថម្ភនូវសម្ភារៈជាគ្រឿងឧបភោគបរិភោគនេះ គឺជាការចូលរួមចំណែកក្នុងសកម្មភាពយ៉ាងសំខាន់សមាគមនអតីយុទ្ធជនកម្ពុជាខេត្តកណ្តាល ដែលមានជីវភាពខ្វះខាត…