Category: ព័ត៌មានថ្ងៃត្រង់

  • គំនូរគ្រាប់អង្ករ

    គំនូរគ្រាប់អង្ករ

    ស្ត្រីខ្មែរឥស្លាមម្នាក់ មានគំនិត​ច្នៃប្រឌិត បានយក​គ្រាប់​អង្ករមកផ្គុំឡើងដោយដៃយ៉ាងផ្ចិតផ្ចង់ ធ្វើជាផ្ទាំងគំនូរសិល្បៈផ្សេងៗ តាមការចង់បាន ឬតាមតម្រូវការរបស់អតិថិជន។ ​ អស់​រយៈពេល​ជិត១០ឆ្នាំ​មកហើយ ដែលអ្នកស្រីអា អិ សា បាន​ចំណាយពេល​លើ​របរ​គំនូរ​អង្ករមួយ​នេះ ប៉ុន្តែ​វា​ទើបនឹង​ធ្វើ​ឲ្យ​គេ​ចាប់អារម្មណ៍​ខ្លាំង ក្នុង​រយៈពេល​ចុងក្រោយ​នេះ និងទទួលបានការផ្តល់កម្លាំងចិត្តច្រើន ពីអតិថិជន ហើយការលក់វិញគឺនៅមានកម្រិតតិចតួចនៅឡើយ ព្រោះវាមានតម្លៃថ្លៃបន្តិច។ អ្នកស្រីបានអោយដឹងដែរថា គំនូរ​ពី​គ្រាប់​អង្ករ ខុសពី​គំនូរ​ដទៃទៀត​ត្រង់​ថា ​ត្រូវ​ប្រើពេល​យូរក្នុងការចាប់គ្រាប់អង្ករម្តងមួយៗ ផ្ចិតផ្ចង់ក្នុងការតម្រៀបគ្រាប់អង្ករអោយអោយចេញជារូបរាង និង​អន់​ធ្មត់​បំផុត ក្នុង​គំនូរ​មួយ​ផ្ទាំង អាច​ប្រើពេល​ពី២ ទៅ៣ថ្ងៃ ឫ​អាច​ឡើង​ទៅមួយ​សប្តាហ៍​ផងទៅតាមគំនូរផ្ទាំងធំឬតូច។ អ្នកស្រី អា អិសា បាន​រៀបរាប់​ពី​ដំណើរការ​នៃ​ការធ្វើ​គំនូរ​ពី​គ្រាប់​អង្ករ​យ៉ាង​ដូច្នេះ​ថា មុនដំបូង​គេ​ត្រូវយក​អង្ករ​ទៅ​លាយ​នឹង​ជាតិ​ថ្នាំ​ម្យ៉ាង មុននឹង​យក​វា​ទៅ​លីង ដើម្បី​បានជា​ពណ៌ និង​ជាពិសេស​ដើម្បី​ការពារ​កុំ​ឲ្យ​មាន​សត្វល្អិត​កាត់ ឫ​ស៊ី ពិសេសថែមទាំងរក្សាបានគុណភាពទុកបានយូរទៀតផង។ ទន្ទឹមនឹង​អាជីវកម្ម​នៅ​ជា​លក្ខណៈ​គ្រួសារ​នៅឡើយ អ្នកស្រី អា អិសា តែងតែច្នៃប្រឌិតនៅរូបភាពថ្មីៗ ដែលជាទីចាប់អារម្មណ៍មានដូចជា រូបដំរី រូបប្រាសាទអង្គរ ផែនទីស្រុកខ្មែរ ទេសភាពស្រុកស្រែ រូបថតអនុស្សាវរីយ៍ គំនូរអក្សរផ្សេងៗជាដើម ។ អ្នកស្រី​ថា នឹង​ចែករំលែក​ចំណេះដឹង​របស់​អ្នកស្រី ទៅ​យុវជន​ជំនាន់​ក្រោយ ដែល​ចង់​ចេះ​ចង់ដឹង​លើ​ជំនាញមួយ​នេះ។…

  • ប្រមុខដឹកនាំក្រសួងការពារជាតិ អញ្ជើញត្រួតពិនិត្យហេដ្ឋារចនាសម្ពន្ធមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជម្រាយ ខេត្តកំពង់ឆ្នាំង

    ប្រមុខដឹកនាំក្រសួងការពារជាតិ អញ្ជើញត្រួតពិនិត្យហេដ្ឋារចនាសម្ពន្ធមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជម្រាយ ខេត្តកំពង់ឆ្នាំង

    កំពង់ឆ្នាំង៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ នេះបានអញ្ជើញដឹកនាំគណប្រតិភូចុះត្រួតពិនិត្យកាងារសាងសង់ហេដ្ឋារចនាសម្ពន្ធ មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជម្រាយ ស្ថិតនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។ ក្នុងដំណើទស្សនកិច្ចនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ព្រមទាំងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត។ ក្នុងដំណើរត្រួតពិនិត្យនេះ ត្រូវបានទទួលស្វាគមន៍ដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា  អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងឧត្តមសេនីយ៍ នាយទាហានជាន់ខ្ពស់នៃកងរាជអាវុធហត្ថ ជាច្រើនរូបផងដែរ។ ឧត្តមសេនីយ៍ឯក ភួង ស៊ីភិន មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើបទបង្ហាញជូនគណៈប្រតិភូអំពីការសាងសង់ទីលាន បាញ់គ្រាប់ពិត ឃ្លាំងគ្រាប់ ឃ្លាំងអាវុធ ស្ថានីយ៍ផលិតទឹកស្អាតទី២ ឃ្លាំងភស្តុភាបច្ចេកទេស ទីតាំងមណ្ឌលពហុសិក្សា អគារទីចាត់ការ អាងស្តុកទឹក វេទិកា ការសិក្សារបស់សិក្ខាកាម និងអគារស្នាក់នៅ ហេត្ថារចនាសម្ព័ន្ធរបស់មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំរីករាយ ចាប់ផ្តើមដំណើរការសាងសង់ពីឆ្នាំ២០១៣…

  • ១០ឆ្នាំចុងក្រោយនេះខេត្តព្រៃវែងត្រូវបានក្រសួងកសិកម្មវាយតម្លៃថាផលិតស្រូវបានច្រើនជាង

    ១០ឆ្នាំចុងក្រោយនេះខេត្តព្រៃវែងត្រូវបានក្រសួងកសិកម្មវាយតម្លៃថាផលិតស្រូវបានច្រើនជាង

    លោក សំ លន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង បានបញ្ជាក់នៅក្នុងកិច្ចសម្ភាសន៍ថា សក្ក​ដានុ​ពល​នៅខេត្តព្រៃវែងនេះ គឹតំណាំស្រូវបានឈានមុខ បើប្រៀបធៀបនិងតំណាំផ្សេងៗទៀត។ លោកបន្តថា « កន្លង​មកនេះ ជាការវាយតម្លៃមួយក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បាន​ធ្វើ​ការ​វា​​យ​តម្លៃថា ខេត្តព្រៃវែងជាខេត្តមួយផលិតដំណាំស្រូវបានច្រើនជាងគេ ដោយសារយើង​ផលិតបាន​ក្នុងរង្វង់១​លាន​៤​​សែ​ន​តោន នៅក្នុងមួយឆ្នាំ​ ហើយនៅក្នុងបរិមាននេះ គឺយើងសល់ស្បៀងប្រមាណជា ៩សែន​តោន​សំរាប់​ធ្វើ​ការ​នាំចេញ »​។ លោក​បានបន្តថា ទន្ទឹមនេះ ខេត្តព្រៃវែងក៏មិនបានផ្តោតទៅលើតំណាំស្រូវតែមួយមុខនោះទេ ដោយសារតែតំណាំស្រូវ​ទទួល​បានចំណូលទាបជាងតំណាំផ្សេងៗ ឬមុខរបរផ្សេងៗ ហើយកសិករខ្លះក៏មិនបោះបង់ដំណាំស្រូវដែរ​ ពោលគឺ​កន្លែង​​​ដែលគាត់អាចពង្រីកបន្លែបាន​ ឬចិញ្ចឹមសត្វ គឺគាត់ធ្វើទំាងអស់ ទាំងស្រូវ បន្លែ និងសត្វទាំងអស់ ទៅតាមលទ្ធភាព និង​ការផ្សព្វផ្សាយរបស់មន្ទីរកសិកម្ម ខេត្ត។ លោកបានឱ្យដឹង បន្តថាតម្លៃស្រូវនាពេលបច្ចុប្បន្ននេះ គឺមិនជាមានការព្រួយបារម្មណ៍នោះទេ គឺតម្លៃស្រូវនៅ​ពេលថ្មីៗ​នេះ​ស្រូវផ្ការំដូលទទួលបានតម្លៃប្រមាណជា ១១០០ រៀល ហើយទីផ្សារនោះ​គឺឈ្មួញនាំចេញ​ទៅលក់​នៅប្រទេសវៀត​ណាម។ លោក សំ លន បន្តថា តម្លៃប៉ុណ្ណោះ គឺជាតម្លៃមួយដែលកសិករគាត់ត្រេកអរ ។ លោកបានបញ្ជាក់បន្តថា…

  • ភួងមាល័យបាយសីខ្មែរ ចែករំលែកចំណេះ ក្នុងការធ្វើមកុដគ្រប់ទម្រង់ ដោយឥតគិតថ្លៃ សម្រាប់អ្នកចង់ចេះធ្វើមកុដ និងគ្រឿងតែងកាយខ្មែរ ដោយបច្ចេកទេសច្នៃប្រឌិតលើទ្រឹស្តីខ្មុកស្មាច់

    ភួងមាល័យបាយសីខ្មែរ ចែករំលែកចំណេះ ក្នុងការធ្វើមកុដគ្រប់ទម្រង់ ដោយឥតគិតថ្លៃ សម្រាប់អ្នកចង់ចេះធ្វើមកុដ និងគ្រឿងតែងកាយខ្មែរ ដោយបច្ចេកទេសច្នៃប្រឌិតលើទ្រឹស្តីខ្មុកស្មាច់

    ភួងមាល័យបាយសីខ្មែរ ចែករំលែកចំណេះ ក្នុងការធ្វើមកុដគ្រប់ទម្រង់ ដោយឥតគិតថ្លៃ សម្រាប់អ្នកចង់ចេះធ្វើមកុដ និងគ្រឿងតែងកាយខ្មែរ ដោយបច្ចេកទេសច្នៃប្រឌិតលើទ្រឹស្តីខ្មុកស្មាច់។ លោកតូ និងលោករិទ្ធ ម្ចាស់ហាងភួងមាល័យបាយសីខ្មែរ បានអោយដឹងថា ការចេះធ្វើមកុដគ្រប់ទម្រង់នេះ គឺចេះពីលោកគ្រូប៉ុល មករា និងមានលោកគ្រូអ្នកគ្រូជាច្រើនទៀត ដែលតែងតែផ្តល់យោបល់ និងបង្ហាត់បង្ហាញបន្ថែម។ ភួងមាល័យបាយសីខ្មែរ  បានបញ្ជាក់ថា ក្រុមការងាររបស់លោក ពិតជាមានមោទនភាពណាស់ ដែលបានកើតជាកូនខ្មែរ លើដែនដីដែលសម្បូរពោរពេញដោយអរិយធម៌ដ៏ថ្លៃថ្លា។ លោកបានបង្រៀន និងចែករំលែកបទពិសោធខ្លះៗ ពីរបៀបធ្វើមកុដ និងគ្រឿងអលង្ការផ្សេងៗ បាន២ជំនាន់មកហើយ និងបើកវគ្គបន្តបង្រៀន និងចែករំលែកបទពិសោធសំរាប់អ្នកចង់ចេះ។ សំរាប់អ្នកស្រលាញ់ ផ្នែកមកុដខ្មែរជាច្រើនទម្រង់ ដោយបច្ចេកទេសច្នៃប្រឌិតលើទ្រឹស្តីខ្មុកស្មាច់ អាចទំនាក់ទំនងលេខទូរសព្ទ ☎️ 069906677 , 011720246 , 0969260165 និង Face Book Page ភួងមាល័យបាយសីខ្មែរ។ លោកក៏សូមបួងសួងដល់បារមីនៃបុព្វបុរសខ្មែរគ្រប់សម័យកាល សូមប្រទាននូវពរជ័យ គំនិត បញ្ញាស្មារតីដល់កុលបុត្រខ្មែរគ្រប់រូប រួបរួមគ្នាសិក្សាស្រាវជ្រាវ ស្រលាញ់ ថែរក្សា និងលើកតម្តើងនូវមរកតវប្បធម៌ជាតិយើងឲ្យកាន់តែផុសត្រដែតរូបរាង មានពន្លឺឡើងគ្រប់ទម្រង់ គ្រប់សម័យកាល…

  • អបអរសាទរ​ខួប​លើក​ទី​១៧ របាំព្រះរាជទ្រព្យ ចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០០៣​ – ០៧​ ខែវិច្ឆិកា​ ឆ្នាំ​២០២០

    អបអរសាទរ​ខួប​លើក​ទី​១៧ របាំព្រះរាជទ្រព្យ ចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០០៣​ – ០៧​ ខែវិច្ឆិកា​ ឆ្នាំ​២០២០

    របាំព្រះរាជទ្រព្យ ចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការ (UNESCO) ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០០៣។ របាំ​ព្រះ​រាជ​ទ្រព្យ​ (English: Royal Ballet of Cambodia) ជារបាំ នៃ​ព្រះរាជាណាចក្រកម្ពុជា ដែលមានភាពល្បីល្បាញខាង ប្រណិតភាពនៃសំលៀកបំពាក់ នៃការតុបតែងកាយ បំពាក់គ្រឿង មាសប្រាក់ អមទៅដោយក្បាច់រាំ ដែលមានភាពទន់ភ្លន់ ស្រស់ស្អាតគួរជាទីគយគន់ ដែលមើលទៅហាក់ដូចជារបាំរបស់ពពួកទេវៈ ឬ ទេវតា (Devata) ដែលឈានទៅរកលំដាប់ខ្ពស់របស់របាំ ដែលយើងអាចសន្មត់បានថាជា ស្ដេចរបាំ​ ។(របាំ​ព្រះ​រាជ​ទ្រព្យ​) គឺជារបាំ ដែលរាជវង្សខ្មែរ បង្កើតជាទ្រព្យដវិសេស ដើម្បីបង្ហាញពីភាពថ្លៃថ្នូរខ្ពង់ខ្ពស់របស់អ្នករបាំខ្មែរ ដែលជាស្នាព្រះហស្ថ ព្រះមហាក្សត្រីយានី ស៊ីសុវត្ថិ កុសមៈ នារីរ័ត្នសេរីវឌ្ឍនា ដែលច្នៃចេញពី របាំក្បាច់បុរាណខ្មែរ ក្នុងរាជកាលស្ដេច នរោត្តម ដែលរបាំនេះ បានជាប់ក្នុងបញ្ជីរបេតិភណ្ឌពិភពលោក នៃមរតកអរូបីយតំណាងឲ្យមនុស្សជាតិ របស់អង្គការ (UNESCO) នាថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០០៣ ។…

  • សំលៀកបំពាក់បុរាណខ្មែរ មានការចាប់អារម្មណ៍ខ្លាំង នាសម័យកាលបច្ចុប្បន្ន

    សំលៀកបំពាក់បុរាណខ្មែរ មានការចាប់អារម្មណ៍ខ្លាំង នាសម័យកាលបច្ចុប្បន្ន

    យុវវ័យ កុមារ មហាជនគ្រប់ស្រទាប់វណ្ណៈ បានងាកមកចាប់អារម្មណ៍សំលៀកបំពាក់បែបបុរាណខ្មែរ ដូចជាសម័យចេនឡា  សម័យមហានគរ សម័យចតុមុខ សម័យលង្វែក សម័យឧដ្តុង ជាដើម។  សំលៀកបំពាក់បែបបុរាណ មើលទៅពិតជាស្រស់ស្អាត គួរអោយចង់គយគន់។ អតីត Miss queen tourism international 2013 កញ្ញា​ចាន់ ​ស្រី​រ័ត្ន​  បានសម្តែងចំណាប់អារម្មណ៍ថា កញ្ញ ពិតរំភើប​រីករាយ​ដែលបានគ្រងនូវសំលៀកបំពាក់បុរាណខ្មែរ និងសូមសរសើរស្នាដៃកូនខ្មែរ ដែលបានច្នៃម៉ូតសំលៀកបំពាក់ និងគ្រឿងអលង្ការល្អឥតខ្ចោះ តាមចម្លាក់អប្សរា លើជញ្ចាំងប្រាសាទអង្គរវត្ត។ កញ្ញាចាន់ ​ស្រី​រ័ត្ន​ សូមផ្តល់កំលាំងចិត្ត និងលើកទឹកចិត្តដល់ក្រុមការងារ ភួងមាល័យបាយសីខ្មែរ ដែលបានខិតខំ សិក្សាស្រាវជ្រាវ អំពីអ្វីដែលជាមរតកខ្មែរ និងច្នៃជាសំលៀកបំពាក់ និងគ្រឿងអលង្ការបែបបុរាណខ្មែរ ដើម្បីបង្ហាញអោយយុវវ័យ និងគ្រប់ស្រទាប់មហាជនបានឃើញ បានស្គាល់ និងបានថតរូបទុកជាអនុស្សាវរីយផងដែរ។ កញ្ញា​ចាន់ ​ស្រី​រ័ត្ន​ បានសំណូមពរអោយយុវជនទាំងអស់ បន្តជួយគាំទ្រ សើកស្ទួយ វប្បធម៌ អរិយធម៌ ដែលបុព្វបុរសយើង បានបន្សល់ទុក និងជួយផ្សព្វផ្សាយតាមបណ្តាញសង្គមនានា ដើម្បីអោយពិភលោកបានស្គាល់។ តាមជញ្ជាំងប្រាសាទបុរាណ…

  • ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា អញ្ជើញចែកស្រូវពូជដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀង៦២៣គ្រួសារនៅ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

    ត្បូងឃ្មូំ៖ ឯកឧត្តមជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជួបសំណេះសំណាលនិងនាំយកស្រូវពូជប្រភេទOM 51-54ចំនួន ៤០តោនដែលជាអំណោយរបស់សម្ដេចតេជោហ៊ុនសែននិងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនទៅចែកជូនដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀងចំនួន ៦២៥ គ្រួសារ មកពីឃុំចំនួន3 នៃស្រុកត្បូងឃុំ ខេត្តត្បូងឃ្មុំ។ ក្នុងឱកាសនោះឯកឧត្តមឧបនាយករដ្ឋមន្ត្រីជាសុផារ៉ាបានលើកឡើងថា អំណោយជាស្រូវពូជប្រភេទOM 51-54ចំនួន៤០តោនដែលបានផ្តល់ជូនដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀងនៅស្រុកត្បូងឃ្មុំនាពេលនេះគឺជាទឹកចិត្តដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនដែលជានិច្ចកាលសម្ដេចទាំងទ្វេររួមទាំងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ទីកន្លែងពិសេសប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិ ជនពិការ ចាស់ជរា និងប្រជាពលរដ្ឋដែលទីទាល់ក្រីក្រជួបការលំបាកដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬ ពណ៌សម្បុរអ្វីឡើយ។ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានស្នើដល់ប្រជាពលរដ្ឋក្នុងស្រុកត្បូងឃ្មុំទាំងអស់ ក្រោយពេលទទួលបានស្រូវពូជនេះហើយ ត្រូវរក្សាទុកសម្រាប់បង្កបង្កើនផលក្រោយពេលទឹកស្រកទៅវិញ ដោយកុំទុកដីឱ្យនៅទំនេរចោល ដើម្បីបង្កើនជីវភាពក្នុងគ្រួសារអោយប្រសើរឡើង។ជាមួយនេះឯ.ឧ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ក៏បានលើកឡើងពីការខិតខំប្រឹងប្រែង យកចិត្តទុកដាក់ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា រួមនឹងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការអភិវឌ្ឍនូវសមិទ្ធិផលនានាជាច្រើន ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រនៅទូទាំងប្រទេស ក៏ដូចជាក្នុងមូលដ្ឋាន ឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ នេះផ្ទាល់ ដែលកំពុងមានការរីកចំរើនលើសមិទ្ធិផលជាច្រើន សំរាប់បំរើសេចក្តីត្រូវការ និងផលប្រយោជន៍រួម របស់ប្រជាពលរដ្ឋ។ ម្យ៉ាងទៀតឯ.ឧ បានជំរុញដល់ប្រជាពលរដ្ឋទាំងអស់ អោយចូលរួមអនុវត្តវិធានការអនាម័យតាមការណែនាំ របស់ក្រសួងសុខាភិបាល ដើម្បីបង្ការទប់ស្កាត់ការឆ្លងរាតត្បាតពីជំងឺកូវីត១៩ កុំអោយឆ្លងចូលក្នុងសហគមន៍ បើទោះបីជាកម្ពុជា អាចទប់ស្កាត់ការឆ្លងរាត​ត្បាតពីជំងឺនេះ បានដោយជោគជ័យក៏ពិតមែន ប៉ុន្តែយើងទាំងអស់គ្នា មិនត្រូវភ្លេចខ្លួនបណ្តែតបណ្តោយនោះឡើយ។…

  • ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា អញ្ជើញចែកស្រូវពូជដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀង ១២៣២ គ្រួសារក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ

    ត្បូងឃ្មុំ៖ ឯកឧត្តមជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជួបសំណេះសំណាលនិងនាំយកស្រូវពូជប្រភេទOM ៥១-៥៤ ចំនួន ៧០  តោនដែលជាអំណោយរបស់សម្ដេចតេជោហ៊ុនសែននិងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនទៅចែកជូនដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀងចំនួន 1232គ្រួសារ មកពីឃុំចំនួន 9 នៃស្រុកក្រូចឆ្មារខេត្តត្បូងឃ្មុំ។ ក្នុងឱកាសនោះឯកឧត្តមឧបនាយករដ្ឋមន្ត្រីជាសុផារ៉ាបានលើកឡើងថា អំណោយជាស្រូវពូជប្រភេទ OM ៥១-៥៤ ចំនួន ៧០  តោនដែលបានផ្ដល់ជូនដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀង នៅស្រុកក្រូចឆ្មារនៅពេលនេះគឺជាទឹកចិត្តដ៏ថ្លៃថ្លា របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន  ដែលជានិច្ចកាលសម្ដេចទាំងទ្វេរ រួមទាំងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់គិតគូរ ពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ទីកន្លែង ពិសេសប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិ ស្ត្រីមេម៉ាយ ជនពិការ ចាស់ជរា និងប្រជាពលរដ្ឋដែលទីទាល់ក្រីក្រជួបការលំបាកដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬ ពណ៌សម្បុរអ្វីឡើយ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានស្នើដល់ប្រជាពលរដ្ឋក្នុងស្រុកក្រូចឆ្មារទាំងអស់ ក្រោយពេលទទួលបានស្រូវពូជនេះហើយ ត្រូវរក្សាទុកសម្រាប់បង្កបង្កើនផល និងលើកទឹកចិត្តឱ្យមានការដាំដំណាំរួមផ្សំផ្សេងទៀត ក្រោយពេលទឹកស្រកទៅវិញ ដោយកុំទុកដីឱ្យនៅទំនេរចោល ដើម្បីបង្កើនជីវភាពក្នុងគ្រួសារអោយប្រសើរឡើង។  បន្ទាប់មកឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជាសុផារ៉ា រួមនឹងក្រុមការងារក៏បានបន្តដំណើរទៅសួរសុខទុក្ខប្រជាពលរដ្ឋដែលពុលអាហារនិងកំពុងសម្រាកព្យាបាលនៅមណ្ឌលប្រតិបត្តិស្រុកក្រូចឆ្មារដោយក្នុងឱកាសនោះឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានផ្ដល់ថវិកាជាអំណោយរបស់សម្ដេចតេជោហ៊ុនសែននិងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិតជូនដល់គ្រូពេទ្យនៅមណ្ឌលប្រតិបត្តិស្រុកក្រូចឆ្មារនេះចំនួន 36 នាក់ក្នុងម្នាក់ៗដប់ម៉ឺនរៀល អ្នកជំងឺដែលពុលអាហារចំនួន ៤៦ នាក់ក្នុងម្នាក់ៗ ៥ ម៉ឺនរៀល អ្នកជំងឺធម្មតាដែលកំពុងសម្រាកព្យាបាលនៅក្នុងមណ្ឌលនេះចំនួន៣០ នាក់ក្នុងម្នាក់ៗប្រាំម៉ឺនរៀលនិងអ្នកកំដរអ្នកជំងឺក្នុងម្នាក់ៗ ២ ម៉ឺនរៀល…

  • រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា ជួបពិភាក្សាការងារជាមួយ រដ្ឋមន្រ្តីការបរទេសនិងពាណិជ្ជកម្មហុងគ្រី ផ្តោតជាសំខាន់ទៅលើការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មឱ្យកាន់តែស៊ីជម្រៅ

    រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា ជួបពិភាក្សាការងារជាមួយ រដ្ឋមន្រ្តីការបរទេសនិងពាណិជ្ជកម្មហុងគ្រី ផ្តោតជាសំខាន់ទៅលើការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មឱ្យកាន់តែស៊ីជម្រៅ

    (ភ្នំពេញ)៖ នារសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ភីធ័រ ហ្សីយាតូ (Péter Szijjártó) រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មនៃប្រទេសហុងគ្រី ក្នុងឱកាសឯកឧត្តមរដ្ឋមន្ត្រីហុងគ្រីបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្ត្រីពាណិជ្ជកម្ម បានសម្តែងនូវគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ឯកឧត្តមរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី និងសហការី។ ភាគីទាំងពីរបានបញ្ជាក់អំពីសារៈសំខាន់នៃទំនាក់ទំនងដ៏ល្អប្រសើររវាងកម្ពុជា និងហុងគ្រី ទាំងផ្នែកការទូត សេដ្ឋកិច្ច និងពាណិជ្ជកម្ម តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចផ្លូវការរបស់ប្រមុខរដ្ឋាភិបាលនៃភាគីទាំងពីរ។ ទន្ទឹមនឹងការបង្កើតការិយាល័យស្ថានទូតហុងគ្រីនៅកម្ពុជា ភាគីទាំងពីរនឹងប្រារព្ធខួបទី៦៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូត នាឆ្នាំ២០២១ ខាងមុខ។ នៅក្នុងជំនួបនេះ រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា បានលើកឡើងពីវឌ្ឍនភាពនៃទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ ដែលទោះបីនៅមានចំនួនតិចនៅឡើយ ប៉ុន្តែមានសក្ដានុពលខ្ពស់ក្នុងការពង្រីកកាន់តែច្រើនឡើង តាមរយៈការរៀបចំវេទិកាធុរកិច្ច និងវិនិយោគ និងការតាំងពិព័រណ៍មុខទំនិញ ដោយចូលរួមយ៉ាងសកម្មពីវិស័យឯកជននៃប្រទេសទាំងពីរ និងលើកទឹកចិត្តក្រុមហ៊ុនហុងគ្រីឱ្យវិនិយោគលើការកែច្នៃម្ហូបអាហារ ដើម្បីទទួលប្រយោជន៍ទីផ្សារពីកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលកម្ពុជាមាននាពេលបច្ចុប្បន្ន និងពេលអនាគត។ ឆ្លៀតក្នុងឱកាសនោះ រដ្ឋមន្ត្រីការបរទេសនិងពាណិជ្ជកម្មហុងគ្រី បានគូសបញ្ជាក់ពីគោលបំណងក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តម រួមមាន៖ (១) ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មឱ្យកាន់តែស៊ីជម្រៅ…

  • ឯកឧត្តម ប៉ាន សូរស័ក្ត អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយគណៈកម្មាធិការជាតិគ្រង់គ្រងកម្មសិទ្ធបញ្ញា លើកទី១០ ស្តីពីការងារគ្រប់គ្រង​កម្មសិទ្ធបញ្ញានៅតាមបណ្តាក្រសួងស្ថាប័នពាក់ព័ន្ធ

    ឯកឧត្តម ប៉ាន សូរស័ក្ត អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយគណៈកម្មាធិការជាតិគ្រង់គ្រងកម្មសិទ្ធបញ្ញា លើកទី១០ ស្តីពីការងារគ្រប់គ្រង​កម្មសិទ្ធបញ្ញានៅតាមបណ្តាក្រសួងស្ថាប័នពាក់ព័ន្ធ

    ភ្នំពេញ៖ គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធ​បញ្ហា នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ បើក​កិច្ច​ប្រ​ជុំ​​ស្តីពីការ​ងារគ្រប់​គ្រងលើកម្មសិទ្ធបញ្ហា លើកទី១០ ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្ត រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជ​ កម្ម និង​ជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធបញ្ញា និងមានការអញ្ជើញ​ចូលរួមពីក្រសួង ស្ថាប័ន​ចំនួន​១៤ ដែលជាសមាជិក គ.ក.ប និងលេខាធិការដ្ឋាន គ.ក.ប​. ជាច្រើនទៀត នៅទីស្តីការក្រសួង​។ ជាកិច្ចចាប់ផ្តើម ឯកឧត្តម ប៉ាន សូរស័ក្ត ជាប្រធានអង្គប្រជុំ បានកោតសរសើរនិងវាយតម្លៃខ្ពស់​ចំពោះកិច្ច​សហការ​យ៉ាងជិតស្និទ្ធ និងល្អប្រសើរពីសំណាក់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលជាសមាជិក នៃគណៈ​កម្មាធិការ​ជាតិគ្រប់​គ្រង​កម្មសិទ្ធបញ្ញាក្នុងសកម្មភាពពង្រឹងនិងលើកកម្ពស់វិស័យកម្មសិទ្ធបញ្ញា នៅកម្ពុជាក្នុងពេលកន្លងមក ។ ឯកឧត្តម រដ្ឋមន្រ្តី បានកត់​សម្គាល់និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលសម្រេច​បាននូវលទ្ធផលសំខាន់ៗ យ៉ាងច្រើននៅ​ក្នុង​ឆ្នាំ២០១៩​​-២០២០ រួមមាន ១-ការចុះបញ្ជីកម្មសិទ្ធបញ្ញា ជាពិសេសការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ្ និងម៉ាក​សមូហភាព​ទាំងនៅកម្ពុជានិងបណ្តាប្រទេសសំខាន់ៗ ២-ការចូលជាសមាជិកនៃកិច្ចព្រមព្រៀង អនុសញ្ញា និងសន្ធិ​សញ្ញា​អន្តរជាតិ ៣-ការងារកសាងច្បាប់និងបទប្បញ្ញាតិ ៤-កិច្ចសហប្រតិបត្តិការអន្តរជាតិ តាមរយៈ​ការចុះអនុ​ស្សារណៈ​នៃការយោគយល់គ្នាជាមួយអង្គភាពកម្មសិទ្ធបញ្ញាធំៗ ៥-ការងារអនុវត្តគម្រោងជាមួយនៃគូអភិវឌ្ឍជាតិ និងអន្តរជាតិ ៦-ការងារលើកកម្ពស់ចំណេះដឹងសាធារណៈ​និងការផ្ស​ព្វផ្សាយច្បាប់ និង៧-ការបង្រ្កាបបទល្មើសកម្មសិទ្ធបញ្ញា ដែលមាន​សរុបចំនួន ២៨ករណី…