-
ក្រណាត់ស៊ឹងខ្មែរ ឬស៊ឹងក្រនៀវ អាចច្នៃម៉ូតសម្លៀកបំពាក់បានគ្រប់ម៉ូតយ៉ាងស្រស់ស្អាត
ក្រណាត់ស៊ឹងខ្មែរ ឬស៊ឹងក្រនៀវ គឺប្រភេទក្រណាត់ ធ្វើពីសរសៃសូត្រ ឬអំបោះ ដោយវេញឱ្យខ្មាញ់ និងត្បាញបញ្ចូលគ្នា ដើម្បីឱ្យមានពណ៌ត្របាញ់ប្រដេញគ្នាដូចផ្កាកន្ត្រើយ ដោយគេប្រើពណ៌ចាប់ពី៣ពណ៌ឡើងទៅ។ ដើមឡើយ ស៊ឹងក្រនៀវ ឬសំពត់ក្រនៀវ ជាក្រណាត់មួយប្រភេទ ដែលគេត្បាញចេញពីសរសៃសូត្រ ឬអំបោះដែលនៅសេសសល់ ដោយមិនដឹងយកទៅធ្វើជាអ្វី ក្រោយមកក្រណាត់ប្រភេទនេះ ក៏ត្រូវបានប្រជាជនខ្មែរ ច្នៃជាសម្លៀកបំពាក់គ្រូបង្រៀន ស្ត្រីមេផ្ទះ និងស្ត្រីវ័យចំណាស់ ស្លៀកទៅវត្ត ឬនៅផ្ទះ ប៉ុន្តែក្រោយមកក្រណាត់ប្រភេទនេះ ក៏ស្ទើតែបាត់បង់ទៅហើយ។ លោកស្រី តិច ស៊ីមហ៊ាង ជាម្ចាស់ហាងលក់ក្រណាត់កីមាស និងជាប្រធានសមាគមស្រ្តីតម្បាញ និងអភិវឌ្ឍសូត្រ បានឲ្យដឹងថា ដោយសារចង់អភិរក្សសម្បត្តិវប្បធម៌របស់ខ្មែរ កុំឲ្យកប់បាត់នូវសំពត់ក្រនៀវនេះ លោកស្រីចាប់ផ្តើមបំផុសឡើងវិញ ដោយយកសំពត់ក្រនៀវ មកច្នៃធ្វើជាសម្លៀកបំពាក់ប្រពៃណី ចូលរួមក្នុងកម្មវិធីធំៗ ដើម្បីចង់បង្ហាញឲ្យប្រជាជនខ្មែរ ក៏ដូចជាបរទេស ងាកមកចាប់អារម្មណ៍ និងប្រើក្រណាត់ប្រភេទនេះ ឲ្យកាន់តែច្រើន។ បច្ចុប្បន្នលោកស្រី បានខំប្រឹងកែច្នៃក្រណាត់ស៊ឹងខ្មែរ ឲ្យបានក្លាយជាម៉ូតសម្លៀកបំពាក់គ្រប់ប្រភេទ តាមតម្រូវការរបស់អតិថិជន។ បើទោះបីជាមានការគាំទ្រច្រើនពីអតិថិជនមួយចំនួន លោកស្រី ក៏បានជួបនឹងផលពិបាក ដោយសារតែក្រណាត់ក្រនៀវ ពុំសូវមានទីផ្សារ និងខ្វះខាតវត្ថុធាតុដើម និងអ្នកតម្បាញ ជាដើម។…
-
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈទទួលអំណោយម៉ាស់ចំនួន២ម៉ឺនបន្ទះពីមជ្ឈមណ្ឌលវប្បធម៌ចិនប្រចាំកម្ពុជា
ភ្នំពេញ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈទទួលបានអំណោយម៉ាស់ចំនួន២០០០០បន្ទះពីមជ្ឈមណ្ឌលវប្បធម៌ចិនប្រចាំកម្ពុជា ដែលពិធីប្រគល់និងទទួលនេះធ្វើឡើងកាលពី រសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ នៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ លោក ឈាន យានកាង (QUAN YANGANG) ប្រធានមជ្ឈមណ្ឌលវប្បធម៌ចិនប្រចាំកម្ពុជាបានមានប្រសាសន៍ថា ក្នុងស្មារតីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតជាសកលCOVID-19 មជ្ឈមណ្ឌលវប្បធម៌ចិន បានបរិច្ចាគនូវម៉ាស់ចំនួន២ម៉ឺនបន្ទះ ជូនដល់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលជាដៃគូសហប្រតិបត្តិការយ៉ាងល្អជាមួយគ្នា និងឈរលើទស្សនៈរួមសុខរួមទុក្ខលើក្បូនតែមួយ និងជួយយកអាសារគ្នាទៅវិញទៅមក។ ក្នុងនាមលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោកជំទាវ នេត្រ ភូម៉ារី រដ្ឋលេខាធិការ បានមានប្រសាសន៍ថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះទឹកចិត្តដ៏ប្រពៃរបស់មិត្តចិនដែលជានិច្ចកាលតែងបានគាំទ្រដល់កម្ពុជា ដែលជាពិសេសរួមកម្លាំងគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតជាសកលCOVID-19។ អំណោយនាពេលនេះគឺជាការចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៅក្នុងសហគមន៍នៃព្រឹត្តិការណ៍សហគមន៍២៨ វិច្ឆិកា។ លោកជំទាវក៏ បានលើកឡើងផងដែរ ពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងស្ថាប័នទាំងពីរ…
-
នាយឧត្តមសេនីយ៍ សៅ សុខា បើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ
ភ្នំពេញ៖ ព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។ ដំណើរការកិច្ចប្រជុំនេះ ប្រើប្រាស់តាមមធ្យោបាយប្រព័ន្ធសន្និសីទវីដេអូ និងតាមប្រព័ន្ធ ZOOM ពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទៅកាន់បណ្តាបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចំនួន២៤ខេត្ត។ អនុវត្តតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលលេខៈ១២៧ ស.ស.រ. ចុះថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦ ស្តីពីការបង្កើតគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។ គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បន្តធ្វើការអប់រំផ្សព្វផ្សាយច្បាប់ បទដ្ឋានគតិយុត្ត បទបញ្ជាពាក់ព័ន្ធនឹងធនធានធម្មជាតិ ជាមួយគ្នានោះបានពង្រឹងយន្តការថ្នាក់រាជធានី ខេត្ត ប្រើប្រាស់កម្លាំងសរុបរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ស្រុក ក្រុង ខណ្ឌ ធ្វើការទប់ស្កាត់ និងបង្ក្រាបការកាប់ព្រៃឈើ ការដឹកឈើ ការនាំចេញឈើខុសច្បាប់ ការចាប់សត្វព្រៃ ការនាំចេញសត្វព្រៃខុសច្បាប់ ការកាប់រានទន្ទ្រានយកដីរដ្ឋ និងការរុករករ៉ែដោយខុសច្បាប់។ គណៈកម្មការជាតិ បានបន្តអនុវត្តនូវភារកិច្ច ដោយបានដាក់ចេញនូវវិធានការម៉ឺងមាត់ ធ្វើការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ៕
-
កសិដ្ឋានចិញ្ចឹមគោយកទឹកដោះគីរីសួគ៍មានសមត្ថភាពផលិតទឹកដោះបាន៨ពាន់លីត្រក្នុង១ថ្ងៃសំរាប់ផ្គត់ផ្គង់ទីផ្សារ
កសិដ្ឋានចិញ្ចឹមគោយកទឹកដោះគីរីសួគ៍ ដែលមានទីតាំងស្ថិតនៅក្នុងស្រុកបាទីខេត្តតាកែវ បច្ចុប្បន្ននេះ អាចមានសម្ថភាពផលិតទឹកដោះគោបាន៨ពាន់លីត្រនៅក្នុង១ថ្ងៃ ឬស្មើរនិង២៤០០០០លីត្រ(ពីរសែនបួនម៉ឺនលីត្រ)នៅក្នុង១ខែ ។ គោដែលនាំយកមកពីក្រៅប្រទេស និងយកមកចិញ្ចឹមក្នុងស្រុក រហូតមកទល់និងពេលនេះមានចំនួនជិត៨០០ក្បាល ខណៈដែលគោអាចយកទឹកដោះបានមានចំនួន ជាង៤៥០ក្បាល។ នេះបើតាមការបញ្ជាក់ពី លោក ឈរ រិទ្ធី នាយកប្រតិបត្តិក្រុមហ៊ុន Khmer Fresh Milk Co., Ltd. និងជាប្រតិបត្តិករកសិដ្ឋានគិរីសួគ៌។លោកបានបញ្ជាក់ឱ្យដឹងបន្តថា ជាមួយនិងសមត្ថភាពនៃការផលិតកើនឡើងខ្ពស់ ជាលំដាប់ក៏ដោយ ប៉ុន្តែតម្រូវការនៃការផ្គត់ផ្គង់ដល់អតិថិជននៅក្នុងស្រុកគឺនៅមានកម្រិតនៅឡើយ ។ នៅមានកម្រិតគឺដោយសារតែ ការផ្គត់ផ្គង់ទីផ្សារនៅក្នុងមិនទាន់គ្រប់គ្រាន់នៅឡើយ ការបញ្ជាទិញមានការកើនឡើងក្រោយពីការប្រើប្រាស់របស់អថិជនឃើញថាល្អ ប្រកបដោយគុណភាព និងគុណប្រយោជន៍ដល់សុខភាពខ្ពស់។ លោក ឈរ រិទ្ធី បានបញ្ជាក់ឱ្យដឹងបន្តថា កសិដ្ឋានចិញ្ចឹមគោយកទឹកដោះទំនើបទាន់សម័យ ធំជាងគេ និងដំបូងបង្អស់នៅកម្ពុជា បានប្រើប្រាស់បច្ចេក វិទ្យាចុងក្រោយរបស់ប្រទេសអីស្រាអែលទាំងការចិញ្ចឹម នៅលើផ្ទៃដី សរុប៣០០ ហិកតា ក្នុងនោះផ្ទៃដីសំរាប់ដាំស្មៅ ធ្វើជាចំណីមានរហូតដល់ទៅ ២០០ហិកតា ហើយក្នុងនោះរចនាសម្ព័ន្ធ ប្រព័ន្ធស្រោចស្រព (ប្រើប្រព័ន្ធបច្ចេកវិទ្យាកសិកម្មវៃឆ្លាត) ប្រព័ន្ធផ្គត់ផ្គង់ទឹក អគ្គីសនី ផ្លូវ រោងចក្រកែច្នៃទឹកដោះ អគាររដ្ឋបាល អគារផលិតចំណី…
-
ឧត្តមសេនីយ៍ត្រី នៃ និយម អញ្ជើញពិនិត្យមើលតំណើរការសាងសង់អាគារស្នាក់នៅ ផ្ទះបាយ បន្ទប់ របស់កងទ័ព ជាអំណោយដ៏ថ្លៃថ្លារបស់មេបញ្ជាការកងទ័ពជើងគោក
ខេត្តកណ្តាល៖ ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការ នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ នេះ បានញ្ជើញដឹកនាំមេបញ្ជាការរង នាយសេនាធិការ នាយទាហាន នាយទាហានរង ពលទាហាន នៃតំបន់ប្រតិបត្តិការសឹករងកណ្តាល ចុះពិនិត្យមើលដំណើរការកសាង អាគារស្នាក់នៅ ផ្ទះបាយ បន្ទប់ទឹក របស់កងទ័ព ដែលជាអំណោយដ៏ថ្លៃថ្លា របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ផ្តល់ជូនដល់ទីបញ្ជាការ ។ នៅក្នុងឱកាសនេះ ឯកឧត្ដម មេបញ្ជាការ បានជំរុញឱ្យក្រុមវិស្វករបច្ចេកទេសសាងសង់អគារនេះ ត្រូវគោរពទៅតាមបទដ្ឋានបច្ចេកទេសប្លង់មេដែលបានឯកភាព សមស្របទៅតាមស្តង់បានកំណត់ របស់ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក។ ឯកឧត្តម បានជម្រុញ និងក្រើនរំលឹកទៅដល់ ក្រុមវិស្វករសាងសង់ ត្រូវគិតគូរពីសុវត្តិភាពខ្ពស់បំផុត ដល់ក្រុមជាងសាងសង់ សំណង់អាគារ ក្នុងពេលសាងសង់ មិនត្រូវឱ្យមានបញ្ហាកើតឡើងជាយថាហេតុណាមួយឡើយ។ បន្ទាប់មក ឯកឧត្តម មេបញ្ជាការ បានអញ្ជើញសំណេះសំណាល និងចែកអំណោយ ដល់ក្រុមវិស្វករសាងសង់ ក្រុមជាង…
-
រដ្ឋមន្រ្តីពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ទទួលម៉ាស៊ីនវេចខ្ចប់ និងការបញ្ជាទិញ “ម្រេចកំពត” របស់សាធារណរដ្ឋឆែក និងក្រុមហ៊ុន EU Land and Pepper Investment
(កំពត)៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីប្រគល់ និងទទួលឧបករណ៍វេចខ្ចប់ និងការបញ្ជាទិញ “ម្រេចកំពត” របស់សាធារណរដ្ឋឆែក និងក្រុមហ៊ុន EU Land and Pepper ដែលបានររៀបចំឡើងនៅទីស្នាក់ការសមាគមលើកកម្ពស់ម្រេចកំពត ខេត្តកំពត កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយមានការចូលរួមពី លោក Stěpán Vojnár ភារធារីនៃស្ថានទូតឆែក និងជាអគ្គរដ្ឋទូតស្តីទី សាធារណរដ្ឋឆែក ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ មន្រ្តីរាជការនៃក្រសួងពាណិជ្ជកម្ម តំណាងក្រុមហ៊ុន EU Land and Pepper Investment ព្រមទាំងផលិតករម្រេចកំពតជាច្រើនរូប។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្រ្តី បានវាយតម្លៃនិងកោតសរសើរខ្ពស់ចំពោះ លោក Stěpán Vojnár ភារធារីនៃស្ថានទូតឆែក និងជាអគ្គរដ្ឋទូតស្តីទី សាធារណរដ្ឋឆែក ប្រចាំព្រះរាជាណាចក្រកម្ពុជា និងក្រុមហ៊ុន EU…
-
យុវជនចាប់អារម្មណ៍ក្នុងការរៀនចាប៉ីដងវែង បន្ទាប់ពីចាប៉ីដងវែងរបស់កម្ពុជា ត្រូវបានអង្គការយូណេស្កូ ចុះបញ្ជីជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ
អង្គការយូណេស្កូ ចុះបញ្ជីជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ
-
អបអរសាទរខួប៤ឆ្នាំ នៃការដាក់បញ្ចូលចាប៉ីដងវែង ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ
៣០ វិច្ឆិកា ២០១៦ – ៣០ វិច្ឆិកា ២០២០ គឺជាខួប៤ឆ្នាំ នៃការដាក់បញ្ចូលចាប៉ីដងវែង ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ នៅទីក្រុង Addis Ababa ប្រទេស អេត្យូពី។ ចាប៉ីដងវែង គឺជាឧបករណ៍តន្ត្រីវ័យចំណាស់មួយរបស់កម្ពុជា និងដែលមានឆ្លាក់នៅជញ្ជាំងប្រាសាទអង្គរវត្តផងដែរ។ «ចាប៉ី» ជាពាក្យក្លាយមកបីពាក្យសំស្ក្រឹតថា «ចក្ឆប៉ី»។ ហៅឈ្មោះថា ចាប៉ីដងវែង មកពីចាប៉ី នេះមានដងវែងទន្ទាំ ។ចាប៉ីដងវែងជាឧបករណ៍មានខ្សែ២ ឬ៤ ប៉ុន្តែវាមានសំនៀងតែ២ទេ។ វាសម្រាប់ប្រគំក្នុងវង់ភ្លេងការបុរាណ វង់ភ្លេងអារក្ស វង់ភ្លេងមហោរីជាដើម និងប្រើទោលសម្រាប់លេងកំដរចម្រៀងកំណាព្យ។ វាចែកចេញជា ដង ព្រលួត ប្រកៀន(ធរណី) ខ្ទង់ ស្នូក(ប្រអប់សំនៀង) ក្រាញ(គីង្គក់) ខ្សែ និងក្រចក។ ក្រាញធ្វើអំពីឈើធ្នង់។ ខ្សែសំនៀងធ្វើពីសរសៃសូត្រ និងខ្សែនីឡុង។ ចាប៉ីដងវែងមានមុខងារសំខាន់ ៤យ៉ាងគឺ÷ ១.សំខាន់ក្នុងវង់ភ្លេងអារក្ស ដោយគេយកឧបករណ៍នេះទៅប្រគំចូលជាមួយឧបករណ៍ដទៃទៀតក្នុងពេលលៀងអារក្សម្ដងៗតាំងពីសម័យយូរលង់ណាស់មកហើយ ។ ២.សំខាន់ក្នុងវង់ភ្លេងការបុរាណដែលជាប្រពៃណីរបស់ដូនតាយើងតាំងពីរាប់ពាន់ឆ្នាំមកហើយ ។ ៣.សំខាន់សម្រាប់កំដរចំរៀងបែបកំណាព្យ ដែលអ្នកច្រៀងត្រេះផងច្រៀងផងមានប្រជាប្រិយបំផុត ។…
-
អបអរសាទរ ខួប២ឆ្នាំនៃការដាក់បញ្ចូលល្ខោនខោល ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ
២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ – ២៨ ខែវិច្ឆិកា ឆ្នាំ២០២០ គឺជាខួប២ឆ្នាំ នៃការដាក់បញ្ចូលល្ខោនខោល ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។ ល្ខោនខោលរបស់កម្ពុជា ត្រូវបានចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ នៅទីក្រុងព័រល្វី សាធារណរដ្ឋម៉ូរី ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨»។ ល្ខោនខោល ឬ ល្ខោនពាក់របាំងមុខ គឺជាល្ខោនមួយ ដែលមានលក្ខណៈចំណាស់របស់កម្ពុជា មានដើមកំណើតនៃការ សម្តែងក្នុងអំឡុងសម័យអង្គរ។ វាត្រូវបានគេជឿជាក់ថាបានចាប់ផ្តើមក្នុងអំឡុងប្រហែលសតវត្សទី១០ តាមរយៈសិលាចរឹកប្រាសាទសំបូរព្រៃគុក ចរឹកក្នុងរាជព្រះបាទជ័យវរ្មន័ទី៥(គ.ស ៩៦៨-១០០១) និយាយពី ព្រាហ្មណ៍បុរាហិតម្នាក់នៅ ភៈវៈបុរៈ បានបញ្ជូនមនុស្ស ៥០នាក់ ឲ្យទៅធ្វើអ្នកបម្រើក្នុងរាជវាំង នាក្រុងអង្គរ ក្នុងចំណោមនោះមាន៦នាក់ ត្រូវទៅផ្ទះនាខោល (កន្លែងហាត់ខោល)។ ល្ខោនខោល ត្រូបានគេជឿថា ជាល្ខោនដែលបំលែងចេញពីល្ខោនស្បែកធំ ពាក្យខោលដែលជាពាក្យនាមសព្ទ នៅក្នុងវចនានុក្រមរបស់សម្ដេចសង្ឃរាជជួន ណាត មានន័យថា ទម្រង់ខ្លី យើងអាចទាញន័យសេចក្ដីបានថា ល្ខោនខោល ជាល្ខោនទម្រង់មួយបែប ដែលលេងជាកំណាត់រឿងខ្លីៗ ពាក្យ ខោល ត្រូវបានជួបប្រះក្នុងសិលាចរឹកមួយចំនួនទៀតដូចជាៈ សិលាចរឹក តំបន់ភាគខាងលើស្ទឹងស្រែង ខេត្តសៀមរាប ចារឹកនៅចុង ស.វទី១០ និយាយពី…
-
ប្រវត្តិល្ខោនស្រមោលស្បែកធំ ថ្ងៃនេះជាខួប១៥ឆ្នាំ ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ អង្គការយូណេស្កូ
ល្ខោនស្រមោលស្បែកធំរបស់កម្ពុជា ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥ របស់អង្គការយូណេស្កូ។ សិល្បៈល្ខោនស្បែកធំ មានប្រវត្តិ និងអាយុកាលជាយូរលង់ណាស់មកហើយលើទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានសកលលោកទទួលស្គាល់ និងឲ្យតម្លៃថា ជាសម្បត្តិមនុស្សជាតិដ៏អស្ចារ្យ និងបានដាក់បញ្ចូលជាបេតិកភណ្ឌពិភពលោក ខាងបេតិកភណ្ឌបញ្ចេញសំឡេង និងអរូបីយ៍របស់មនុស្សជាតិ ក្នុងឆ្នាំ២០០៥ របស់អង្គការយូណេស្កូ ទៀតផង ដែលនេះ ជាមោទនភាពជាតិមួយ ដ៏ត្រចះត្រចង់មិនអាចកាត់ថ្លៃបាន។ ល្ខោនស្រមោលស្បែកធំ គឺជាសិល្បៈខ្មែរមួយបែបមានកំណើតតាំងពីស.វទី ១ មកម្ល៉េះ ។ នេះជាការបញ្ជាក់អំពីសតិប្រាជ្ញាដ៏ភ្លឺស្វាង និងគំនិតច្នៃប្រឌិតដ៏កំពូល ដែលបង្កើតសិល្បៈនេះឡើង ឲ្យក្លាយទៅជាទស្សនីយភាពមួយដ៏អស្ចារ្យ ។ គេអាចនិយាយបានថា ល្ខោនស្រមោលស្បែកខាងលើនេះ គឺជាសិល្បៈមួយដែលប្រមូលផ្តុំនូវសិល្បៈទាំង ៧ ។ ហេតុនេះហើយទើបសក្ខីកម្មនៃល្ខោនស្បែកនេះ ដែលគេហៅថា ល្ខោនអាយ៉ង ត្រូវបានកត់ត្រាទុកក្នុងឯកសារមួយចំនួននាសម័យក្រោយអង្គរ ។ គេឃើញមានការសម្តែងនូវល្ខោនស្បែកធំនេះ ក្នុងពិធីបុណ្យធំៗ ជាពិសេសនៅខេត្តសៀមរាបអង្គរ ដូចជាការបួងសួងសុំសេចក្តីប្រាថ្នាអ្វីមួយ ពិធីបុណ្យសពព្រះចៅអធិការវត្តដែលសុគត ពិធីបុណ្យសុំទឹកភ្លៀង បុណ្យចំរើនព្រះជន្មាយុរបស់ព្រះមហាក្សត្រ ដោយមានមហាជនច្រើនកុះករចូលរួម ។ ល្ខោនស្បែកធំ អាចត្រូវបានគេហៅឈ្មោះម្យ៉ាងទៀតថា «ណាំងស្បែកធំ»…