-
បទយកការណ៍៖ ការកែច្នៃដំណាប់បន្លែផ្លែឈើ
-
បទយកការណ៍៖ ការកសាងរាជធានីនៅភ្នំពេញ រជ្ជកាលព្រះបាទពញាយ៉ាត
-
រឿងព្រេង លោកយាយដូនពេញ
-
វត្តភ្នំ គឺជារមណីយដ្ឋានទេសចរណ៍បែបវប្បធម៌ប្រវត្តិសាស្រ្ត និងជាទីកន្លែងគោរពបូជាដ៏ស័ក្តិសិទ្ធ
-
កិច្ចសំភាស ប្រធានសហពន្ធ័ស្រូវអង្ករកម្ពុជា លោកសុង សារ៉ន ស្តីពី “ការនាំចេញអង្កររបស់កម្ពុជា ក្នុងឆ្នាំ២០២០” និងយុទ្ធសាស្រ្តរបស់សហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងការជំរុញការនាំចេញអង្ករកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ
-
ដំរីឈ្មោះខាវ៉ានដែលជាដំរីដ៏ឯកោបំផុតនៅលើលោកទីបំផុតលែងឯកោទៀតហើយក្រោយពេលត្រូវបានបញ្ជូនពី ប្រទេសប៉ាគីស្ថានឱ្យមករស់នៅក្នុងដែនជម្រកសត្វព្រៃនៃប្រទេសកម្ពុជា
ឧត្តរមានជ័យ៖ ខាវ៉ាន ដែលត្រូវបានគេប្រសិទ្ធនាមថាដំរីដែលឯកកោបំផុត នៅលើពិភពលោក លែងឯការទៀតហើយ ក្រោយបានមកដល់កម្ពុជាកាល ពីថ្ងៃទី៣០ ខែវិច្ឆិការ បានបន្សាំជាមួយនិងជម្រកថ្មីរបស់គេ ស្ថិតនៅភូមិសាស្រ្ដស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ។ ជីវិត្តលែងឯកកោ ដែលពីមុនមក ធ្លាប់រស់នៅក្នុងដីទំហំមិនដល់មួយហិចតា ជាមួយនិងជើងជាប់ច្រវ៉ាក់ មិនមានសេរីភាពនាពេលកន្លងរបស់ ខាវ៉ាន ចាប់ផ្តើមជីវិតលែងឯកោទៀត ហើយវាកំពុងរីករាយនឹងជីវិតថ្មីក្នុងដែនជម្រកសត្វព្រៃដ៏ធំមួយ និងដែលមានដំរីញីបីក្បាលនៅជាមួយវាផង។ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងដំណើទស្សកិច្ចទៅកាន់ជម្រកថ្មីរបស់ខាវ៉ាន់ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ នេះ ឯកឧត្តម នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន បានអោយដឹងថា ដំរីឈ្មោះខាវ៉ាន់ដែលជាដំរីដ៏ឯកោបំផុតនៅលើលោកពេលនេះលែកឯការហើយ ក្រោយពេលត្រូវបានបញ្ជូនពី ប្រទេសប៉ាគីស្ថានឱ្យមករស់នៅក្នុងដែនជម្រកសត្វព្រៃនៃប្រទេសកម្ពុជា ។ ឯកឧត្តម បន្ថែមថា ដំរីខាវ៉ានជាដំរីឈ្មោល មានអាយុ ៣៥ ឆ្នាំត្រូវបានក្រុមអភិរក្សសត្វព្រៃជួយសង្គ្រោះពីសួនសត្វមួយនៃប្រទេសប៉ាគីស្ថានតាមរយៈការតស៊ូ ផ្នែកច្បាប់ ហើយចុងក្រោយតុលាកំពូលរបស់ប៉ាគីស្ថានបានសម្រេចឱ្យដំរីខាវ៉ាន់ត្រូវមានសេរីភាព និងបញ្ជូនមករស់នៅក្នុងព្រៃធម្មជាតិនៃដែនជម្រកសត្វព្រៃរបស់ប្រទេសកម្ពុជា។ លោក ឧកញ៉ា សុខ ហុង ប្រធានអង្គការអភិរក្ស ដែនជំរកសត្វព្រៃកម្ពុជា CWS បានអះអាងថា បន្ទាប់ពីជាន់ជើងនៅលើទឹកដីកម្ពុជា ជាទឹកដីនៃក្តីសង្ឃឹមថ្មី ដំរីខាវ៉ាន់មានសុខភាពល្អជាប្រក្រតី…
-
ក្រសួងបរិស្ថានដឹកនាំក្រុមអ្នកសារព័ត៌មានជាតិនិងអន្តរជាតិប្រមាណ ៣០ នាក់មកពី ២០ ស្ថាប័នស្វែងយល់ពីការបង់ថ្លៃសេវាកម្មប្រព័ន្ធអេកូឡស៊ីនៅឧទ្យានជាតិជ័យវរ្ម័ន -នរោត្តម ភ្នំគូលែន ក្នុងខេត្តសៀមរាប
ដំណើរទស្សនកិច្ចដែលដឹកនាំដោយឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានពីថ្ងៃទី១៨ ដល់ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២០ នេះមានគោលបំណងសំខាន់ដើម្បីបញ្ជ្រាបការយល់ដឹងដល់សាធារណជនអំពីការអនុវត្តសាកល្បងគម្រោងបង់ថ្លៃសេវាកម្មប្រព័ន្ធអេកូឡូស៊ី (Payment for Ecosystem Services) ឬហៅកាត់ថា ភី អ៊ី អេស (PES) ដែលជាយន្តការ ហិរញ្ញវត្ថុសំដៅដល់«អ្នកប្រើប្រាស់សេវាកម្មប្រព័ន្ធអេកូឡូស៊ីត្រូវបង់ថ្លៃជាសាច់ប្រាក់ ដល់អ្នកដែលការពារប្រព័ន្ធអេកូឡូស៊ី ដើម្បីធានាដល់និរន្តរភាពនៃសេវាកម្មដែលផលិតដោយប្រព័ន្ធអេកូឡូស៊ីនៅតំបន់ណាមួយ»។ រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ពីគោលបំណងនៃដំណើរទស្សនកិច្ចក្រុមអ្នកសារព័ត៌មាន នេះថាគឺដើម្បីឱ្យការអនុវត្តសាកល្បងការបង់ថ្លៃសេវាកម្មប្រព័ន្ធអេកូឡូស៊ីអាចប្រព្រឹត្តទៅបាន ចាំបាច់ត្រូវមានការផ្សព្វផ្សាយឱ្យសាធារណជន និងអ្នកពាក់ព័ន្ធបានយល់ដឹងអំពី៖ ១)សារៈសំខាន់នៃសេវាកម្មប្រព័ន្ធអកូឡូស៊ីនៅឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តមភ្នំគូលែន ២)គោលបំណងនៃការអនុវត្ត PES ៣)យន្តការនៃការអនុវត្តPES ៤)ថវិកាប៉ាន់ស្មានពីការអនុវត្ត PES និង ៥)ការប្រើប្រាស់ថវិកាដែលប្រមូលបានពីការអនុវត្ត PES។ ឯកឧត្តមរដ្ឋលេខាធិការថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបានប្រគល់ភារកិច្ចដល់ក្រសួងបរិស្ថានពិនិត្យនិងសិក្សាអនុវត្តសាកល្បងការបង់ថ្លៃសេវាប្រព័ន្ធអេកូឡូស៊ីនេះជាមួយអ្នកពាក់ព័ន្ធ និងរៀបចំគោល នយោបាយនៃការបង់ថ្លៃសេវាកម្មប្រព័ន្ធអេកូឡូស៊ីនេះដើម្បីរាជរដ្ឋាភិបាលពិនិត្យនិងសម្រេច។ ឯកឧត្តមរដ្ឋលេខាធិការបានពន្យល់ថា ប្រព័ន្ធអេកូឡូស៊ី សំដៅដល់អន្តរទំនាក់ទំនងរវាងភាវៈមានជីវិត និងមជ្ឈដ្ឋាន ឬទីជម្រកដែលពួកវារស់នៅ ហើយលំហូរនៃអន្តរទំនាក់ទំនងនេះបង្កើតបានជាប្រយោជន៍ជាច្រើនសម្រាប់មនុស្ស ដែលយើងហៅថា “សេវាកម្មប្រព័ន្ធអេកូឡូស៊ី” ហើយចាំបាច់បំផុតត្រូវការការពារនិងអភិរក្សឱ្យបានគង់វង្សដូចជាការពារប្រភពទឹកក្រោមដីសម្រាប់ការប្រើប្រាស់យូរអង្វែង។ ទឹកគឺជាផ្នែកមួយនៃប្រព័ន្ធអេកូឡូស៊ីនៃភពផែនដី។ បើគ្មានទឹក នោះមនុស្សសត្វ…
-
តំបន់ប្រតិបត្តិការសឹករងកណ្តាល បានឧបត្ថម្ភថវិកាចំនួន៤លានរៀល តាមរយៈរដ្ឋបាលខេត្តកណ្តាល ដើម្បីចូលរួមបរិច្ចាគជូនសម្ដេចតេជោ ក្នុងការទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩
ខេត្តកណ្ដាល៖ ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល និងកងកម្លាំងទាំងអស់ នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០នេះ បានចូលរួមឧបត្ថម្ភជាថវិកាចំនួន៤លានរៀល តាមរយៈ រដ្ឋបាលខេត្តកណ្តាល ជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីទិញវ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋកម្ពុជា។ ឯកឧត្តម មេបញ្ជាការ បានមានប្រសាសន៍ ជម្រាបជូន ឯកឧត្តម អភិបាលខេត្តថា ថវិការទាំងអស់នេះ គឺជាការចូលរួមវិភាគទានពីកងកម្លាំងទាំងអស់ នៃតំបន់ប្រតិបត្តិការសឹករងកណ្តាល ដើម្បីចួមរួមចំណែកជាមួយនិងរាជរដ្ឋាភិបាល ក្នុងការទិញវ៉ាក់សាំងចាក់ជូនដល់ប្រជាពលរដ្ឋ ទៅតាមការអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សេន នៅក្នុងពិធីទទួលថវិកា ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានថ្លែងអំណគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ ឯកឧត្តម មេបញ្ជាការ និងកងកម្លាំងទាមងអស់នៃតំបន់ប្រតិបត្តិការសឹករងកណ្តាល ដែលបាន រួមគ្នាបរិច្ចាគនូវធនធានផ្ទាល់ខ្លួន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល តាមរយៈរដ្ឋបាលខេត្តកណ្ដាល ក្នុងការទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩។ ឯកឧត្តម អភិបាលខេត្តបានបញ្ជាក់បន្តថា ទង្វើរនិងសកម្មភាពមនុស្សធម៌របស់ តំបន់ប្រតិបត្តិការសឹករងកណ្តាល គ្រប់ជាន់ថ្នាក់ នៅពេលនេះ គឺពិតជាសបញ្ជាក់ឱ្យឃើញពី…
-
កូនប្រទាលតូចៗ កំពុងពេញនិយម
កូនប្រទាលតូចៗ ត្រូវបានគេឃើញ មានការពេញនិយមខ្លាំង ដូចជាដាក់តាំងលម្អក្នុងផ្ទះ កន្លែងធ្វើការ កន្លែងលក់ដូរ ខ្ចប់ជាកាដូជូនមិត្តភក្តិ និងមនុស្សជាទីស្រលាញ់ ធ្វើជាវត្ថុអនុស្សាវរីយ៍ក្នុងពិធីអាពាហ៍ពិពាហ៍ និងពិធីផ្សេងៗផងដែរ។ លោក យ៉ាន រតនា ដែលជាម្ចាស់ហាង កូនប្រទាល ដែលមានទីតាំងនៅភូមិបត្តាជី ឃុំព្រែកហូរ ក្រុងតាខ្មៅ បានរៀបរាប់ថា គាត់បានប្រកបរបរលក់កូនប្រទាលនេះ មានរយៈពេលជាង៣ឆ្នាំមកហើយ។ លោកបានអោយដឹងថា រុក្ខជាតិតូចៗ និងកូនប្រទាលខ្លះ តំណាងអោយភាពមានមន្តស្នេហ៍ មានសំណាង លុយចូល រកទទួលទានមានបាន ត្រជាក់ត្រជុំ ជាដើម។ លោក បានឲ្យដឹងទៀតថា មានកូនប្រទាលជាច្រើនប្រភេទដែលកំពុងលក់ និងត្រូវបានអតិថិជនរបស់លោកជាវ យកទៅដាក់តាំងលំអរ ជាពិសេសធ្វើកាដូជូនគ្នា ដោយមានការច្នៃជារូបស្អាតៗផងដែរ៕
-
អគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍អបស្សរា ទទួលអំណោយម៉ាស់ចំនួន៥ពាន់បន្ទះ ពីមជ្ឈមណ្ឌលវប្បធម៌ចិនប្រចាំនៅកម្ពុជា
ភ្នំពេញ៖អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អបស្សរា បានទទួលអំណោយម៉ាស់ចំនួន ៥ពាន់បន្ទះ ពីមជ្ឈមណ្ឌលវប្បធម៌ចិនប្រចាំនៅកម្ពុជា។ ពិធីប្រគល់និងទទួលធ្វើឡើងនៅ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ ដោយលោក ខ្វៃ អាទិត្យា អគ្គនាយកស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា និង លោក ឈាន យានកាង (QUAN YANGANG) ប្រធានមជ្ឈមណ្ឌលវប្បធម៌ចិនប្រចាំកម្ពុជា។ មានប្រសាសន៍នៅក្នុងឱកាសនៃការប្រគល់ម៉ាស់នេះ លោក ឈាន យានកាង (QUAN YANGANG) ប្រធានមជ្ឈមណ្ឌលវប្បធម៌ចិនប្រចាំកម្ពុជា លើកឡើងថា ក្នុងស្មារតីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតជាសកលCOVID-19 មជ្ឈមណ្ឌលវប្បធម៌ចិនបានបរិច្ចាគនូវម៉ាស់ចំនួន ៥ពាន់ បន្ទះ ជូនដល់អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា ដែលជាដៃគូសហប្រតិបត្តិការយ៉ាងល្អជាមួយគ្នា និងឈរលើទស្សនៈរួមសុខរួមទុក្ខលើក្បូនតែមួយ និងជួយយកអាសារគ្នាទៅវិញទៅមក។ ក្នុងនាមថ្នាក់ដឹកនាំ ជាប្រធាន អនុប្រធាន អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា លោក ខ្វៃ អាទិត្យា បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះទឹកចិត្តដ៏ប្រពៃរបស់មិត្តចិនដែលជានិច្ចកាលតែងគាំទ្រដល់កម្ពុជា ដែលជាពិសេសរួមកម្លាំងគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតជាសកលCOVID-19។ លោក…