Category: ព័ត៌មានថ្ងៃត្រង់

  • ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៩៥នាក់ ជាសះស្បើយ២៩នាក់ និងស្លាប់ ១នាក់

    ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៩៥នាក់ ជាសះស្បើយ២៩នាក់ និងស្លាប់ ១នាក់

    ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៩៥នាក់ ជាសះស្បើយ២៩នាក់ និងស្លាប់ ១នាក់ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភៈ នេះ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន៩៥នាក់ ជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន២៩នាក់ និងស្លាប់ ចំនួន១នាក់ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ដូចមានរាយនាមក្នុងតារាង។ ករណីទី១ ដល់ទី៣៥ ជាករណីមានប្រភពចម្លងចេញពីផ្សារលើធំថ្មី ករណីទី៣៦ ដល់ទី៤៣ ជាករណីមានប្រភពចម្លងចេញពីសង្កាត់ស្រង៉ែ និងករណីទី៤៤ ដល់ទី៥២ ជាករណីឆ្លងមានប្រភពចម្លងចេញពីស្រុកសូទ្រនិគម និងស្រុកជីក្រែង។ ក្នុងនោះ ករណីទី៥៣ ដល់ទី៦១ ជាករណីមានប្រភពចម្លងចេញពីផ្សារសាមគ្គី ករណីទី៦២ ជាករណីមានប្រភពចម្លងចេញពីភោជនីយដ្ឋានហេង ហេង២ និងករណីទី៦៣ ដល់ទី៦៧ ជាអ្នកធ្វើដំណើរមកពីរាជធានីភ្នំពេញ ខេត្តព្រៃវែង ខេត្តព្រះវិហារ ខេត្តបាត់ដំបង។ ជាមួយគ្នានេះ ករណីទី៦៨ ដល់ទី៧៦ គឺជាករណីពុំទាន់អាចសន្និដ្ឋានពីប្រភពចម្លងច្បាស់លាស់នៅឡើយ។ ចំពោះ…

  • ស្រ្តីជនជាតិខ្មែរ អាយុ ៥២ឆ្នាំ នៅក្រុងសែនមនោរម្យ ខេត្ដមណ្ឌលគិរី ស្លាប់ដោយសារកូវីដ១៩

    ស្រ្តីជនជាតិខ្មែរ អាយុ ៥២ឆ្នាំ  នៅក្រុងសែនមនោរម្យ ខេត្ដមណ្ឌលគិរី ស្លាប់ដោយសារកូវីដ១៩

    សេចក្តីប្រកាសព័ត៌មាន ស្តីពីការស្លាប់របស់ស្រ្តីជនជាតិខ្មែរ អាយុ ៥២ឆ្នាំ នៅភូមិឡៅការ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ដោយសារកូវីដ១៩ នាថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២១នេះ។

  • សម្តេចតេជោ ប្រកាស រកឃើញមនុស្សដែលចាក់វ៉ាក់សាំងកូវីដ-១៩ ទី៤លាន នឹងទទួល នូវថវិកាចំនួន១០លានរៀល និងសម្ភារៈផ្សេងទៀត

    សម្តេចតេជោ ប្រកាស រកឃើញមនុស្សដែលចាក់វ៉ាក់សាំងកូវីដ-១៩ ទី៤លាន នឹងទទួល នូវថវិកាចំនួន១០លានរៀល និងសម្ភារៈផ្សេងទៀត

    សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុងទំព័រហ្វេកប៊ុកថា កាលពីថ្ងៃទី១៤ ខែ មិថុនា ឆ្នាំ ២០២១ យើងចាក់វ៉ាក់សាំងការពារកូវីដ-១៩ បានដល់ចំនួន៣លាននាក់។ ថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០២១ នេះយើងចាក់បានជាង៤លាននាក់ក្នុងចំណោមមនុស្ស១០លាននាក់ ដែលត្រូវចាក់ ក្នុងនោះយើងបានរកឃើញមនុស្សដែលទទួលដូសទី៤លាន គឺបានទៅប្អូនប្រុសឈ្មោះសូ សយ អាយុ៦៥ឆ្នាំជាអតីតយុទ្ធជននិងជាយុទ្ធជនពិការជើងឆ្វេងដែលសព្វថ្ងៃរស់នៅភូមិប្រទាល ឃុំអណ្តូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង។ សម្តេចបានថ្លែងទៀតថា ខ្ញុំសូមចូលរួមអបអរសាទរ និងសូមជួយឧបត្ថម្ភនូវថវិកាចំនួន១០លានរៀល និងសម្ភារៈផ្សេងទៀតដូចមនុស្សទី១លាន ទី២លាន និងទី៣លានផងដែរ។លោកជំទាវឱ វណ្ណឌីន នឹងនាំសម្ភារះថវិការទៅជូនប្អូនសូ សយនិងក្រុមគ្រួសារដោយផ្ទាល់នាថ្ងៃស្អែក។ សូមអរគុណនិងកោតសរសើរចំពោះក្រុមគ្រូពេទ្យ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលបានខិតខំចាក់វ៉ាក់សាំងជូនប្រជាជនយើង។ សូមអរគុណចំពោះមិត្តចិនដែលបានជួយផ្គត់ផ្គង់វ៉ាក់សាំងដល់កម្ពុជា ដែលធ្វើអោយកម្ពុជាឈានទៅសម្រេចបាននូវការចាក់វ៉ាកសាំង៤០ភាគរយនៃចំនួនដែលត្រូវចាក់។ ប្រសិនបើកុំមានជំនួយឧបត្ថម្ភពីមិត្តចិនទេមកដល់ពេលនេះកុំថាឡើយយើងចាក់បាន៤លាននាក់ សូម្បីតែ២០ម៉ឺននាក់ក៏យើងមិនអាចចាក់បានផង ហើយយើងច្បាស់ជាកំពុងស្ថិតនៅក្នុងវិបត្តិអត់វ៉ាក់សាំងដែលគ្មានច្រកចេញ៕

  • ផ្អាកដំណើរការជាបណ្ដោះអាសន្នផ្សារបឹងកេងកង រយៈពេល១៤ថ្ងៃ

    ផ្អាកដំណើរការជាបណ្ដោះអាសន្នផ្សារបឹងកេងកង រយៈពេល១៤ថ្ងៃ

    សេចក្ដីសម្រេច ស្ដីពីការផ្អាកដំណើរការជាបណ្ដោះអាសន្នផ្សារបឹងកេងកង មានទីតាំងស្ថិតនៅក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១។

  • ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ៥៦នាក់ទៀត និងជាសះស្បើយ ៤២នាក់

    ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ៥៦នាក់ទៀត និងជាសះស្បើយ ៤២នាក់

    រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ ក្នុងព្រឹត្តិការ​ណ៍ ការឆ្លងរា​លដា​លជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភៈ នេះ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន៥៦នាក់ និងជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៤២នាក់ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០​២១ ដូចមានរាយនាមក្នុងតារាង។ ករណីទី១ ដល់ទី៣៥ ជាករណីមានប្រភពចម្លងចេញពីផ្សារលើធំថ្មី ករណីទី៣៦ ដល់ទី៤២ ជាករណីមានប្រភពចម្លងចេញពីភោជនីយដ្ឋានហេង ហេង ២ ករណីទី៤៣ និង៤៤ ជាករណីឆ្លងបន្តពីបុគ្គលិកនៅភោជនីយដ្ឋានហេង ហេង ២ និងករណីទី៤៥ ដល់ករណីទី៥១ គឺជាករណីពុំទាន់អាចសន្និដ្ឋានពីប្រភពចម្ល​ងច្បាស់​លាស់នៅឡើយ។ ចំពោះ ករណីទី៥២ ៥៣ និង៥៤ ជាអ្នកធ្វើដំណើរមកពីខេត្តព្រៃវែង, ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងខេត្តកំពង់ចាម ដោយឡែក ករណីទី៥៥ និងទី៥៦ ជាករណីឆ្លងបន្តពីរត់តាក់ស៊ីមកពីខេត្តឧត្តរមានជ័យ។ អ្នកជាសះស្បើយទាំង៤២នាក់ ខាងលើ ក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេ​ត្ត និងមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគម ត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។​មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៩៣៩នាក់ បានព្យាបាលជាសះស្បើយចំនួន៣៦២នាក់ ស្លាប់៩នាក់ និង៥៦៨នាក់…

  • ខេត្តមណ្ឌលគិរី រកឃើញករណីវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៣នាក់ បន្ថែមទៀត និងអ្នកបានជាសះស្បើយចំនួន ៥នាក់

    ខេត្តមណ្ឌលគិរី រកឃើញករណីវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៣នាក់ បន្ថែមទៀត និងអ្នកបានជាសះស្បើយចំនួន ៥នាក់

    សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តមណ្ឌលគិរី ស្ដីពីការរកឃើញករណីវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៣នាក់ បន្ថែមទៀត និងអ្នកបានជាសះស្បើយចំនួន ៥នាក់ នៅថ្ងៃទី ២៧ ខែមិថុនាឆ្នាំ ២០២១ នេះ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ )៕

  • ខេត្តកំពង់ចាម រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៣០នាក់ទៀត

    ខេត្តកំពង់ចាម រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៣០នាក់ទៀត

    សេចក្តីប្រកាសព័ត៌មានស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៣០នាក់ ក្នុងនោះ ក្រុងកំពង់ចាម ០៣នាក់, ស្រុកកំពង់សៀម ០២នាក់, ស្រុកកងមាស ០២នាក់, ស្រុកកោះសូទិន ០៣នាក់, ស្រុកព្រៃឈរ ០១នាក់, ស្រុកជើងព្រៃ ០៨នាក់ ស្រុកបាធាយ ០៣នាក់ ស្រុកចំការលើ ០៦នាក់ និងមកពីរាជធានីភ្នំពេញ ០២នាក់ក្នុងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១។

  • ខេត្តសៀមរាប បន្តដាក់ចេញវិធានការ បម្រាមគោចរ និងបម្រាមមួយចំនួនបន្ថែម រយៈពេលពីរសប្តាហ៍បន្ត

    ខេត្តសៀមរាប បន្តដាក់ចេញវិធានការ បម្រាមគោចរ និងបម្រាមមួយចំនួនបន្ថែម រយៈពេលពីរសប្តាហ៍បន្ត

    រដ្ឋបាលខេត្ត បន្តដាក់ចេញវិធានការរដ្ឋបាលបណ្តោះអាសន្ន (បម្រាមគោចរ និងបម្រាមមួយចំនួនបន្ថែម) រយៈពេលពីរសប្តាហ៍បន្តទៀតរហូតដល់ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១។ សូមបញ្ជាក់ថា៖ បម្រាមគោចរ និងបម្រាមមួយចំនួនបន្ថែម គឺអនុវត្តចន្លោះពីម៉ោង ២២ ដល់ម៉ោង ៤ ដែលខ្លឹមសារលម្អិត និងករណីលើកលែង ដូចមានចែងក្នុងសេចក្តីសម្រេចខាងក្រោម៖

  • ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ៧៣នាក់ទៀត និងជាសះស្បើយ ៤៧នាក់

    ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ៧៣នាក់ទៀត និងជាសះស្បើយ ៤៧នាក់

    រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភៈ នេះ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន៧៣នាក់ និងជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៤៧នាក់ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ដូចមានរាយនាមក្នុងតារាង។ ករណីទី១ ដល់ទី៤៥ ជាករណីមានប្រភពចម្លងចេញពីផ្សារលើធំថ្មី ករណីទី៤៦ និងទី៤៧ ជាករណីពាក់ព័ន្ធនឹងការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ ដែលមានប្រភពដើមមកពីស្រុកជីក្រែង ករណីទី៤៨ ដល់ទី៥០ ជាករណីមានប្រភពចម្លងចេញពីភោជនីយដ្ឋានហេង ហេង ២ ករណីទី៥១ និង៥២ ជាករណីឆ្លងបន្តពីបុគ្គលិកនៅភោជនីយដ្ឋានហេង ហេង ២ និងករណីទី៥៣ ដល់ករណីទី៦១ ជាករណីចម្លងមកពីរាជធានីភ្នំពេញ។ ចំពោះករណីទី៦២ និង៦៣ គឺជាករណីពុំទាន់អាចសន្និដ្ឋានពីប្រភពចម្លងច្បាស់លាស់នៅឡើយ ករណីទី៦៤ និង៦៥ ជាជាករណីឆ្លងបន្តមកពីខេត្តឧត្តរមានជ័យ និងករណីទី៦៦ ជាអ្នកធ្វើដំណើរមកពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ដោយឡែក ករណីទី៦៧ ដល់ករណីទី៧៣ គឺជាប្រជាពលរដ្ឋដែលត្រឡប់មកពីប្រទេសថៃ មកដល់ខេត្តសៀមរាប ហើយជាករណីសង្ស័យ ត្រូវបានក្រុមគ្រូពេទ្យដាក់ឱ្យធ្វើចត្តាឡីស័ក នៅវិទ្យាល័យសម្ដេចឪ។ អ្នកជាសះស្បើយទាំង៤៧នាក់ ខាងលើ ក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្ត…

  • រដ្ឋបាលខេត្តកំពង់ចាម ប្រកាសពីករណីស្លាប់ របស់បុរសជនជាតិខ្មែរ អាយុ ៧០ឆ្នាំ

    រដ្ឋបាលខេត្តកំពង់ចាម ប្រកាសពីករណីស្លាប់ របស់បុរសជនជាតិខ្មែរ អាយុ ៧០ឆ្នាំ

    សេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តស្តីពីករណីស្លាប់របស់បុរសជនជាតិខ្មែរ អាយុ ៧០ឆ្នាំ រស់នៅភូមិបឹងណាយ ឃុំបឹងណាយ ស្រុកព្រៃឈរ ដោយសារជំងឺកូវីដ-១៩។ រដ្ឋបាលខេត្តកំពង់ចាម សូមជម្រាបជូនដល់សាធារណៈជនទាំងអស់ឱ្យបានជ្រាបថា យោងតាម របាយការណ៍ពីមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម បានឱ្យដឹងថាបុរសជនជាតិខ្មែរ ឈ្មោះ សុខ យ៉េត អាយុ៧០ឆ្នាំ រស់នៅភូមិបឹងណាយ ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម មានប្រវត្តិជំងឺលើសឈាម និងស្លាប់មួយជំហៀងខ្លួនរយៈពេល១០ឆ្នាំមកហើយ។ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យ បានរកឃើញកូនរបស់បុរសរូបនេះ មានវិជ្ជមានកូវីដ-១៩ ហើយបានបន្តស្វែងរកអ្នកដែលប៉ះពាល់ដោយ ផ្ទាល់ និងដោយប្រយោលនឹងករណីរបស់កូនគាត់បន្តទៀត។ នៅវេលាម៉ោង ២៣:០០នាទី បុរសរូបនេះ បានស្លាប់បាត់បង់ជីវិត ដោយសារបុរសរូបនេះ ជាអ្នកប៉ះពាល់ដោយផ្ទាល់ជាមួយកូនជាអ្នកជំងឺកូវីដ-១៩ ក្រោយពេលបុរសរូបនេះស្លាប់ភ្លាម ក្រុមគ្រូពេទ្យ បានយកសំណាកធ្វើតេស្ករហ័សកូវីដ-១៩ ទទួលបាន លទ្ធផលវិជ្ជមានកូវីដ-១៩។ ជាការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរសជនជាតិខ្មែរ ឈ្មោះ សុខ យ៉េត អាយុ ៧០ឆ្នាំ បានស្លាប់ បាត់បង់ជីវិតដោយសារដាច់សរសៃឈាមក្នុងខួរក្បាល ដោយជំងឺលើសឈាម និងមានវិជ្ជមានកូវីដ-១៩។