Category: ព័ត៌មានថ្ងៃត្រង់

  • ខេត្តត្បូងឃ្មុំ រកឃើញវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន ៤៩នាក់ និងជាសះស្បើយចំនួន០៩នាក់

    ខេត្តត្បូងឃ្មុំ រកឃើញវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន ៤៩នាក់ និងជាសះស្បើយចំនួន០៩នាក់

    សេចក្ដីប្រកាសព័ត៌មាន ស្តីពីការរកឃើញវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន ៤៩នាក់ និងជាសះស្បើយចំនួន០៩នាក់ ក្នុងថ្ងៃទី០៣​ ខែកក្កដា ឆ្នាំ២០២១។រដ្ឋបាលខេត្តត្បូងឃ្មុំ សូមអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ សូមរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោលសូមធ្វើចត្តាឡីស័ក តាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត។ក្នុងករណីចេញរោគសញ្ញាដូចជា ផ្ដាសាយ ក្អក ហៀរសំបោរ ឈឺបំពង់ក ថប់ដង្ហើម ឬរោគសញ្ញាសង្ស័យផ្សេងៗ សូមទៅពិនិត្យសុខភាពនៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលស្ថិតនៅជិតកន្លែងដែលស្នាក់នៅ និងរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ឬទំនាក់ទំនងតាមទូរស័ព្ទលេខ 012 983 639 / 097 647 7737 / 012 968 432 / 097 979 9898៕

  • អភិបាលខេត្តកំពង់ចាម អំពាវនាវដល់ពលរដ្ឋឲ្យទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ -១៩ ដេីម្បីការពារអាយុជីវិត ហើយត្រូវអនុវត្តវិធានការ ៣ការពារ ៣កុំ

    អភិបាលខេត្តកំពង់ចាម អំពាវនាវដល់ពលរដ្ឋឲ្យទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ -១៩ ដេីម្បីការពារអាយុជីវិត ហើយត្រូវអនុវត្តវិធានការ ៣ការពារ ៣កុំ

    ខេត្តកំពង់ចាម៖ ក្នុងពិធីចែកអំណោយជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតក្នុងអំឡុងពេលនៃការឆ្លងរីករាដាលនៃជំងឺកូវីដ-១៩ ចំនួន១៦៦គ្រួសារ នៅសួនក្រញ៉ូងនគរបាជ័យសង្កាត់សំបួរមាស ក្រុងកំពង់ចាម នាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឲ្យ ទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឲ្យ បានគ្រប់ៗគ្នាខណៈរាជរដ្ឋាភិបាលកម្ពុជា បាន ទិញវ៉ាក់សាំងនេះ ដេីម្បីការពារអាយុជីវិត ពលរដ្ឋយើង។ ក្នុងឱកាសនោះដែរឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានក្រេីនរំលឹកដល់ បងប្អូន ប្រជាពលរដ្ឋឲ្យបង្កើនការថែទាំសុខភាព ការពារសុវត្ថិភាពផ្ទាល់ខ្លួនឲ្យបានគ្រប់ៗគ្នា ក្នុងការចូលរួមទប់ស្កាត់ ការឆ្លង រីក រាលដាល នៃជំងឺកូវីដ-១៩ ទោះក្នុងពេលបំពេញការងារ ឬប្រកបមុខរបរ រកស៊ីផ្សេងៗ បេីទោះជាទទួលបានការចាក់វ៉ាក់សាំងរួចហើយក្តី ក៏មិនត្រូវធ្វេសប្រហេស ឬមើលស្រាលបានឡើយ។ ជាងនេះទៅទៀត សូមកុំភ្លេចអនុវត្ត វិធានការ “៣ការពារ ៣កុំ ” ឲ្យបានជាប់ជាប្រចាំ រួមនឹងការអនុវត្តន៍កាតព្វកិច្ចពាក់ម៉ាស់ ការលាងសំអាតដៃជាមួយសាប៊ូ អាល់កុល ឬជែល ឲ្យបានញឹកញាប់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពបុគ្គល ស្របតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ក្នុងអំឡុងពេលនៃការឆ្លងរាលដាល…

  • ខេត្តកំពង់ចាម រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន៥១នាក់ និង ជាសះស្បើយ ចំនួន ៣២នាក់

    ខេត្តកំពង់ចាម រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន៥១នាក់ និង ជាសះស្បើយ ចំនួន ៣២នាក់

    សេចក្តីប្រកាសព័ត៌មានស្តីពីករណីជាសះស្បើយ ចំនួន ៣២នាក់ និងករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន៥១នាក់ក្នុងនោះ ក្រុងកំពង់ចាម ០៧នាក់, ស្រុកកំពង់សៀម ០៤នាក់, ស្រុកកោះសូទិន ០១នាក់ ស្រុកចំការលើ ០៩នាក់, ស្រុកស្រីសន្ធរ ០៤នាក់, ស្រុកស្ទឹងត្រង់ ០៥នាក់, ស្រុកបាធាយ ០២នាក់, ស្រុកព្រៃឈរ ០៩នាក់, ស្រុកជើងព្រៃ ០៨នាក់, ស្រុកកងមាស ០២នាក់ក្នុងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១។

  • ខេត្តត្បូងឃ្មុំ រកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន ១០៥នាក់ និងជាសះស្បើយចំនួន០៣នាក់

    ខេត្តត្បូងឃ្មុំ រកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន ១០៥នាក់ និងជាសះស្បើយចំនួន០៣នាក់

    សេចក្ដីប្រកាសព័ត៌មាន ស្តីពីការរកឃើញវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន ១០៥នាក់ និងជាសះស្បើយចំនួន០៣នាក់ ក្នុងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្តត្បូងឃ្មុំ សូមអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ សូមរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោលសូមធ្វើចត្តាឡីស័ក តាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត។ ក្នុងករណីចេញរោគសញ្ញាដូចជា ផ្ដាសាយ ក្អក ហៀរសំបោរ ឈឺបំពង់ក ថប់ដង្ហើម ឬរោគសញ្ញាសង្ស័យផ្សេងៗ សូមទៅពិនិត្យសុខភាពនៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលស្ថិតនៅជិតកន្លែងដែលស្នាក់នៅ និងរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ឬទំនាក់ទំនងតាមទូរស័ព្ទលេខ 012 983 639 / 097 647 7737 / 012 968 432 / 097 979 9898៕

  • អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិសេស ជុំវិញវិធានការដោះស្រាយបញ្ហាជំងឺកូវីដ-១៩ ដែលកំពុងឆ្លងរាលដាលនៅក្នុងប្រទេសកម្ពុជា

    អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិសេស ជុំវិញវិធានការដោះស្រាយបញ្ហាជំងឺកូវីដ-១៩ ដែលកំពុងឆ្លងរាលដាលនៅក្នុងប្រទេសកម្ពុជា

    ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានដឹកនាំអភិបាលរងខេត្ត,នាយរដ្ឋបាល,កងកម្លាំងទាំងបី,ប្រធានមន្ទីរ-អង្គភាពជំនាញ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិសេស ជុំវិញវិធានការដោះស្រាយបញ្ហាជំងឺកូវីដ-១៩ ដែលកំពុងឆ្លងរាលដាលនៅក្នុងប្រទេសកម្ពុជា តាមប្រព័ន្ធវីដេអូZoom ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ ។ ក្នុងកិច្ចប្រជុំពិសេសខាងលើ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានប្រកាសពីវិធានការបន្តពង្រឹងទប់ស្កាត់កូវីដ-១៩ បំប្លែងថ្មី (ដែលតា) ចំនួន៥ចំណុច ដែលវិធានការទាំង៥ ដូចខាងក្រោម÷ ទី១÷ ពង្រឹងវិធានការចេញចូល តាមព្រំដែនគោក ព្រំដែនទឹក និង ព្រំដែនអាកាស ជាពិសេសតាមព្រំដែនគោក ថៃ វៀតណាម និងប្រទេសឡាវ។ ក្នុងចំណោម ព្រំដែនទាំង៣នេះ សម្តេចតេជោ ហ៊ុន សែន ដាក់ការព្រួយបារម្ភខ្លាំងជាងគេ គឺព្រំដែនគោកជាមួយថៃ។ ទី២÷ ការធ្វើតេស្ត ពិសេសត្រូវធ្វើតេស្តរហ័ស តាមព្រំដែន។ ត្រង់ចំណុចនេះ សម្តេចតេជោ ហ៊ុន សែន បានយកការទទួលខុសត្រូវ…

  • ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ៥០នាក់ និងជាសះស្បើយ ២៩នាក់ នៅថ្ងៃទី៣០

    ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ៥០នាក់ និងជាសះស្បើយ ២៩នាក់ នៅថ្ងៃទី៣០

    ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ៥០នាក់ និងជាសះស្បើយ ២៩នាក់ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភៈ នេះ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន៥០នាក់ និងជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៣១នាក់ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ដូចមានរាយនាមក្នុងតារាង។ ករណីទី១ ដល់ទី១៨ ជាករណីមានប្រភពចម្លងចេញពីផ្សារលើធំថ្មី ករណីទី១៩ ដល់ទី២៤ ជាករណីមានប្រភពចម្លងចេញពីសង្កាត់ស្រង៉ែ និងករណីទី២៥ ជាករណីឆ្លងមានប្រភពចម្លងចេញពីស្រុកសូទ្រនិគម។ ក្នុងនោះ ករណីទី២៦ ដល់ទី២៧ ជាករណីមានប្រភពចម្លងចេញពីផ្សារសាមគ្គី ករណីទី២៨ ជាករណីមានប្រភពចម្លងចេញពីភោជនីយដ្ឋានហេង ហេង២ និងករណីទី២៩ ដល់ទី៣៥ ជាអ្នកធ្វើដំណើរមកពីរាជធានីភ្នំពេញ ខេត្តស្ទឹងត្រែង ខេត្តកំពង់ស្ពឺ ខេត្តកំពង់ចាម ខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ ករណីទី៣៦ ជាករណីឆ្លងពីអ្នកជំងឺឈ្មោះ សុខ ឃន និងករណីទី៣៧ ករណីឆ្លងពីអ្នកមកពីរាជធានីភ្នំពេញ។ ជាមួយគ្នានេះ…

  • ខេត្តកំពង់ធំ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៣៦នាក់ ជាសះស្បើយចំនួន ៣០នាក់ និងស្លាប់ចំនួន ០២នាក់

    ខេត្តកំពង់ធំ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៣៦នាក់ ជាសះស្បើយចំនួន ៣០នាក់ និងស្លាប់ចំនួន ០២នាក់

    សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ធំ ស្តីពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៣៦នាក់ ជាសះស្បើយចំនួន ៣០នាក់ និងស្លាប់ចំនួន ០២នាក់ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១។ រដ្ឋបាលខេត្តនឹងបន្តស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្សេងទៀតដើម្បីយកមកធ្វើចត្តាឡីស័ក និងធ្វើតេស្តរកមេរោគ កូវីដ១៩ ឲ្យបានឆាប់បំផុត។ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ បន្ថែមទៀត រដ្ឋបាលខេត្ត សូមអំពាវនាវ ដល់អ្នកដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកវិជ្ជមានខាងលើ សូមរួសរាន់ទំនាក់ទំនងទៅអាជ្ញាធ ឬមណ្ឌលសុខភាព ដែលនៅកៀកបំផុតដើម្បីពិនិត្យសុខភាព និងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃឲ្យបានត្រឹមត្រូវ។ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ នេះដែរ ដោយបានទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ អ្នកជំងឺកូវីដ១៩ ចំនួន ៣០នាក់ ស្រី ១៧នាក់ បានជាសះស្បើយ និងត្រូវបានអនុញ្ញាតឲ្យចេញទៅផ្ទះ ដោយត្រូវបន្តធ្វើ ចត្តាឡីស័កដោយខ្លួនឯងរយៈពេល១៤ថ្ងៃ ដោយឡែក ដោយសារស្ថានភាពកាន់តែធ្ងន់ធ្ងរ អ្នកជំងឺកូវីដ ១៩ ចំនួន ០២នាក់ ស្រី ០១នាក់ បានទទួលមរណភាព និងត្រូវបានបូជានៅទីតាំងដែលបានកំណត់ដោយរដ្ឋបាលខេត្តស្របតាម វិធានសុខាភិបាល។ គិតមកដល់ថ្ងៃនេះ ខេត្តកំពង់ធំបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ សរុបចំនួន ៩២៣នាក់ ស្រី ៥៤២នាក់…

  • ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៦០នាក់ទៀត ជាសះស្បើយ១៦នាក់ និងស្លាប់ ១នាក់

    ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៦០នាក់ទៀត ជាសះស្បើយ១៦នាក់ និងស្លាប់ ១នាក់

    ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៦០នាក់ ជាសះស្បើយ១៦នាក់ និងស្លាប់ ១នាក់ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភៈ នេះ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន៦០នាក់ ជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១៦នាក់ និងស្លាប់ ចំនួន១នាក់ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ដូចមានរាយនាមក្នុងតារាង។ ករណីទី១ ដល់ទី៣៣ ជាករណីមានប្រភពចម្លងចេញពីផ្សារលើធំថ្មី ករណីទី៣៤ ដល់ទី៤០ ជាករណីមានប្រភពចម្លងចេញពីសង្កាត់ស្រង៉ែ និងករណីទី៤១ ជាករណីឆ្លងមានប្រភពចម្លងចេញពី ស្រុកជីក្រែង។ ក្នុងនោះ ករណីទី៤២ ដល់ទី៤៥ ជាករណីប៉ះពាល់ជាមួយអ្នកវិជ្ជមានឈ្មោះ សុខ ឃន (ក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប) ករណីទី៤៦ ជាករណីមានប្រភពចម្លងចេញពីភោជនីយដ្ឋានហេង ហេង២ និងករណីទី៤៧ ដល់ទី៥៣ ជាអ្នកធ្វើដំណើរមកពីរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំព់ធំ និងខេត្តបន្ទាយមានជ័យ។…

  • មាតិកាព័ត៌មានថ្ងៃត្រង់ សម្រាប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១

    មាតិកាព័ត៌មានថ្ងៃត្រង់ សម្រាប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១

    មាតិកាព័ត៌មានថ្ងៃត្រង់ សម្រាប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ផ្សាយផ្ទាល់វេលាម៉ោង ១២.៣០នាទី ដល់ម៉ោង ១៣.៣០នាទីរសៀល ពីថ្ងៃចន្ទ ដល់ថ្ងៃសៅរ៍ លើកញ្ចក់ទូរទស្សន៍អប្សរា និងផេកហ្វេសប៊ុក AMS Central ១. សម្តេចតេជោ ហ៊ុន សែន អបអរសាទរ ខួប៧០ឆ្នាំថ្ងៃកំណើតគយ និងរដ្ឋាករ២. សម្តេចតេជោហ៊ុន សែន ប្រកាសរកឃើញ អ្នកចាក់វ៉ាក់សាំងកូវីដ-១៩ ទី៤លាន ទទួលថវិកា ១០លានរៀល និងសម្ភារៈមួយចំនួនទៀត៣. ក្រសួងសុខាភិបាល ជម្រុញអោយពង្រឹងការអនុវត្តន៍ វិធានការការពារ ការចម្លងវីរុសកូវីដ-១៩ ជាពិសេសបុគ្គលត្រូវចូលរួមជាចំបាច់ ឱ្យបានត្រឹមត្រូវ ខ្ជាប់ខ្ជួន និងម៉ត់ចត់៤. ការចាក់វ៉ាក់សាំងកូវីដ-១៩ ទូទាំងប្រទេសសរុបបានចំនួនជាង ៤លាន១ម៉ឺន៩ពាន់នាក់ (គិតត្រឹមថ្ងៃទី២៨ ខែមិថុនា)៥. អាជ្ញាធររាជធានីភ្នំពេញ សម្រេចបិទផ្សារបឹងកេងកង ១៤ថ្ងៃ ក្រោយរកឃើញករណីវិជ្ជមានជាបន្តបន្ទាប់៦. ខេត្តកំពង់ចាម បើកយុទ្ធនាការចាក់ វ៉ាក់សាំង កូ វីដ ១៩ ជូនប្រជាពលរដ្ឋចំនួន៣២ម៉ឺននាក់៧. ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩…

  • រដ្ឋលេខាធិការក្រសួងបរិស្ថាន៖ ចម្ការឈើដាំ ដើរតួនាទីសំខាន់ ខណៈការនាំចេញ និងប្រើប្រាស់ឈើពីព្រៃធម្មជាតិត្រូវបានរឹតបន្តឹង

    រដ្ឋលេខាធិការក្រសួងបរិស្ថាន៖ ចម្ការឈើដាំ ដើរតួនាទីសំខាន់  ខណៈការនាំចេញ និងប្រើប្រាស់ឈើពីព្រៃធម្មជាតិត្រូវបានរឹតបន្តឹង

    «ចម្ការឈើដាំមានតួនាទីសំខាន់ទាំងការបម្រើឱ្យផ្នែកបរិស្ថាននិងសេដ្ឋកិច្ចជាតិនិងសេដ្ឋកិច្ចមូលដ្ឋានហើយការវិនិយោគលើចម្ការឈើដាំត្រូវបានឃើញមានកំណើនឡើងដូចជាការដើម៉ៃសាក់ អាកាស្សា ម៉ៃសាក់ អង្កាញ់ ប្រេងខ្យល់ជាដើម»។ នេះគឺជាការថ្លែងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាននៅអំឡុងពេលចុះទស្សនកិច្ចកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ នៅចម្ការម៉ៃសាក់ ដែលជាការវិនិយោគរបស់ក្រុមហ៊ុន មកពីប្រទេសអ៊ីស្រាអែលដាំទំហំ ៣៥០ ហិកតានៅក្នុងដីសហគមន៍តំបន់ការពារធម្មជាតិតាសាលក្នុងដែនជម្រកសត្វព្រៃឱរ៉ាល់ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ចម្ការ ម៉ៃសាក់នេះមានការលូតលាស់ល្អ និងគ្រោងប្រមូលផលក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខទៀត។   ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងថា ទន្ទឹមនឹងការរឹតបន្តឹងជាសកលលើការនាំចេញនិងប្រើប្រាស់ ឈើដែលដកហូតពីព្រៃធម្មជាតិកាន់តែខ្លាំង តម្រូវការនៃការប្រើប្រាស់ឈើដែលបានមកពីចម្ការឈើដាំ ដូចជាអាកាស្សា ម៉ៃសាក់ អង្កាញ់ ប្រេងខ្យល់ជាដើមសម្រាប់ផលិតគ្រឿងសង្ហារឹម មានការកើនឡើងគួរឱ្យកត់សម្គាល់។ ឯកឧត្តមបានថ្លែងថាការវិនិយោគលើដាំចម្ការឈើផ្តល់ផលប្រយោជន៍ច្រើន ដូចជា បង្កើតការងារ និងការបង្កើនចំណូលដល់សហគមន៍មូលដ្ឋាន និងផ្តល់ចំណូលដល់សេដ្ឋកិច្ចជាតិ កាត់ បន្ថយសម្ពាធលើការប្រើប្រាស់ឈើធម្មជាតិ និងការបង្កើនគម្របព្រៃឈើសម្រាប់កម្ពុជាផងដែរ»។ ឯកឧត្តមបានថ្លែងថាជាទូទៅនៅតាមសហគមន៍មូលដ្ឋាន មានដីព្រៃរេចរឹលប្រមាណ ៣០-៥០%នៃផ្ទៃដីសរុប។ ក្រសួងបរិស្ថានបានលើកទឹកចិត្ត និងជំរុញការដាំឈើនៅលើដីរេចរឹលរបស់សហគមន៍មូលដ្ឋាន នៅក្នុងផ្ទៃដីតំបន់ការពារធម្មជាតិ ក៏ដូចជាតំបន់ដទៃទៀត ដើម្បីស្តាគម្របព្រៃផង និងបង្កើនប្រភពចំណូលដល់សហគមន៍មូលដ្ឋាន។ បើតាមរដ្ឋលេខាធិការក្រសួងបរិស្ថាន ក្រសួងបានអនុញ្ញាតឱ្យប្រជាសហគមន៍អាស្រ័យផលលើផ្ទៃដីរដ្ឋក្នុងទំហំមួយសមស្រប ដែលផ្ទៃដីនេះពួកគាត់អាចសហការជាមួយក្រុមហ៊ុនឯកជនក្នុងដាំអាកាស្សា ដើមម៉ៃសាក់ ដើមអង្កាញ់ជាដើមដើម្បីរកចំណូលដល់សហគមន៍ និងដើម្បីអភិរក្សជីវ :ចម្រុះ។…