-
មាតិកាព័ត៌មានថ្ងៃត្រង់ សម្រាប់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១
មាតិកាព័ត៌មានថ្ងៃត្រង់ សម្រាប់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ ផ្សាយផ្ទាល់ថ្ងៃចន្ទ ដល់ ថ្ងៃសៅរ៍ វេលាម៉ោង ១២.៣០នាទី ដល់ម៉ោង ១៣.៣០នាទីរសៀល លើកញ្ចក់ទូរទស្សន៍អប្សរា និងផេកហ្វេកប៊ុក AMS Central ១. សម្តេចប្រធានរដ្ឋសភា អបអរសាទរខួបនៃការដាក់បញ្ចូលប្រាសាទព្រះវិហារនិងប្រាសាទសំបូរព្រៃគុករបស់កម្ពុជា ជាសម្បត្តិបេតិកភណ្ឌពិភពលោក ២. សម្តេចតេជោហ៊ុន សែន អបអរសាទរខួបលើកទី១៣ នៃការចុះបញ្ជីប្រាសាទព្រះវិហារ ជាបេតិកភ័ណ្ឌពិភពលោក ៤. សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្រេចផ្តល់ថវិកា១លានដុល្លារ ជាជំហានទី២ សាងសង់ផ្ទះជូនអតីតយុទ្ធជនកម្ពុជា ៦២៨គ្រួសារ ៥. សេចក្តីប្រកាសព័ត៌មាន ស្តីពីការសាងសង់ប្រាសាទថ្ម នៅខេត្តបុរីរម្យ នៃប្រទេសថៃ ៦. កូវីដ-១៩៖កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ -១៩ថ្មី ចំនួន៩៨១ នាក់ទៀត ជាសះស្បើយ ៩៣៤ នាក់ និងស្លាប់ ១៩ នាក់ ៧. ការចាក់វ៉ាក់សាំងកូវីដ-១៩ ទូទាំងប្រទេសសរុប បានចំនួនជាង…
-
ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ១៦០នាក់ទៀត ជាសះស្បើយ ចំនួន៩នាក់ និងស្លាប់ ១នាក់
រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភៈ នេះ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីបន្ថែមចំនួន៨០នាក់ សរុបថ្ងៃនេះចំនួន១៦០នាក់ ជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៩នាក់ និងស្លាប់ ចំនួន១នាក់ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ ដូចមានរាយនាមក្នុងតារាង។ ករណីទី១ ជាករណីមានប្រភពចម្លងចេញពីផ្សារកំពង់ក្តី ករណីទី២ ដល់ទី២១ ជាករណីមានប្រភពចម្លងចេញពីផ្សារលើធំថ្មី និងករណីទី២២ ជាករណីឆ្លងមានប្រភពចម្លងចេញពីសង្កាត់ស្រង៉ែ និងករណីទី២៣ ជាករណីឆ្លងមានប្រភពចម្លងចេញពីភោជនីយដ្ឋានហេង ហេង២។ ក្នុងនោះ ករណីទី២៤ ជាករណីមានប្រភពចម្លងចេញពីផ្សារព្រះដាក់ ករណីទី២៥ ដល់ទី៣១ ជាករណីមានប្រភពចម្លងចេញពីផ្សារដំដែក ករណីទី៣២ ដល់ទី៣៣ ជាករណីឆ្លងពីអ្នកជំងឺឈ្មោះ ហ៊ុល សុខង៉ា ករណីទី៣៤ ជាអ្នកធ្វើដំណើរមកពីខេត្តកំពង់ធំ។ ជាមួយគ្នានេះ ករណីទី៣៥ ដល់ទី៦៣ គឺជាករណីពុំទាន់អាចសន្និដ្ឋានពីប្រភពចម្លងច្បាស់លាស់នៅឡើយ។ ចំពោះ ករណីទី៦៤ ដល់ទី៨០ គឺជាប្រជាពលរដ្ឋត្រឡប់ពីប្រទេសថៃ មកដល់ខេត្តសៀមរាប ហើយជាករណីសង្ស័យ ត្រូវបានក្រុមគ្រូពេទ្យដាក់ឱ្យធ្វើចត្តាឡីស័ក នៅវិទ្យាល័យសម្តេចឪ។ អ្នកជាសះស្បើយទាំង៩នាក់ ខាងលើ…
-
ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន៦៦គ្រួសារ នៅខេត្តកំពង់ចាម បានទទួល អំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា
ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន៦៦ គ្រួសារ នៅឃុំសូភាស ស្រុកស្ទឹងត្រង់ ទទួលបានអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត អមដោយឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត, មន្ទីរ-អង្គភាពជុំវិញខេត្ត, អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៦៦ គ្រួសារ នៅ ឃុំសូភាស ស្រុកស្ទឹងត្រង់ ក្នុងនេះ នៅភូមិអង្កោល ១២គ្រួសារ , ភូមិសូភាស ១០គ្រួសារ និងនៅភូមិស្រប ៤៤គ្រួសារ ។ គូរបញ្ជាក់ថា÷ ហេតុការណ៍នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី ៤ ខែកក្កដា ឆ្នាំ២០២១ ពេលមេឃកំពុងភ្លៀងធ្លាក់ខ្លាំងក៏ស្រាប់តែមានខ្យល់កន្ត្រាក់បក់គួចធ្វើអោយផ្ទះ ៦៦ខ្នង រងការខូចខាត ដោយមានការដួលរលំ របើកសង្កសី ហ្វីប្រូ និងរបើកក្បឿង។ល។ ឯកឧត្តម…
-
ខេត្តសៀមរាបរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៨០នាក់ទៀត
រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភៈ នេះ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន៨០នាក់ (នៅមានតួលេខបន្ថែម) នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ ដូចមានរាយនាមក្នុងតារាង។ ករណីទី១ ដល់ទី៣៥ ជាករណីមានប្រភពចម្លងចេញពីផ្សារលើធំថ្មី(ករណីទី៧ ទី៨ និងទី៩ ជាសមាជិកក្នុងរង្វង់គ្រួសារតែមួយ ដែលមានអាសយដ្ឋាននៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប និងចល័តទៅមក នៅភូមិគោកភ្នៅ ឃុំសសរស្តម្ភ ស្រុកពួក) ករណីទី៣៦ ដល់ករណីទី៥៧ ជាករណីមានប្រភពចម្លងចេញពីផ្សារកំពង់ក្ដី ស្រុកជីក្រែង។ ចំពោះករណទី៥៨ ដល់ទី៦៥ ជាករណីមកពីរាជ-ធានីភ្នំពេញ ករណីទី៦៦ ដល់ទី៧៦ ជាករណីមានប្រភពចម្លងចេញពីភោជនីយដ្ឋាន ហេង ហេង ២ និងករណីទី៧០ ដល់ទី៧៦ គឺជាករណីពុំទាន់អាចសន្និដ្ឋានពីប្រភពចម្លងច្បាស់លាស់នៅឡើយ។ ករណីទី៧៧ និងទី៧៨ ជាករណីមកពីខេត្តឧត្តរមានជ័យ និងករណីទី៧៩ និង៨០ ជាករណីមានប្រភពចម្លងចេញពីផ្សារព្រះដាក់ ស្រុកបន្ទាយស្រី។ មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១៧៣៤នាក់ បានព្យាបាលជាសះស្បើយចំនួន៦០៥នាក់…
-
ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី១៤៤នាក់ ជាសះស្បើយ ចំនួន២៥នាក់ និងស្លាប់ ចំនួន១នាក់
ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី១៤៤នាក់ ជាសះស្បើយ ចំនួន២៥នាក់ និងស្លាប់ ចំនួន១នាក់ នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភៈ នេះ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន១៤៤នាក់ ជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន២៥នាក់ និងស្លាប់ ចំនួន១នាក់ នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ ដូចមានរាយនាមក្នុងតារាង។ ករណីទី១ ដល់ទី៥៦ ជាករណីមានប្រភពចម្លងចេញពីផ្សារលើធំថ្មី ករណីទី៥៧ ដល់ទី៦៣ ជាករណីមានប្រភពចម្លងចេញពីសង្កាត់ស្រង៉ែ និងករណីទី៦៤ ជាករណីមានប្រភពចម្លងចេញពីភោជនីយដ្ឋានហេង ហេង២។ ក្នុងនោះ ករណីទី៦៥ ជាករណីមានប្រភពចម្លងចេញពីភោជនីយដ្ឋានពិភពធម្មជាតិករណីទី៦៦ ដល់ទី៦៧ ជាករណីមានប្រភពចម្លងចេញពីផ្សារព្រះដាក់ ករណីទី៦៨ ជាករណីឆ្លងពីអ្នកជំងឺឈ្មោះ សុខ ឃន ករណីទី៦៩ ដល់ទី៧៦ ជាអ្នកធ្វើដំណើរមកពីរាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ និងខេត្តកំពង់ឆ្នាំង។ ជាមួយគ្នានេះ ករណីទី៧៧ ដល់ទី៨៤ ជាករណីឆ្លងពីអ្នកដំណើរមកពីខេត្តបន្ទាយ-មានជ័យ ករណីទី៨៥…
-
ផ្អាកដំណើរការអាជីវកម្មផ្សារកំពង់កន្ទួត ខេត្តកណ្តាល ជាបណ្ដោះអាសន្ន រយៈពេល១៤ថ្ងៃ
រដ្ឋបាលខេត្តកណ្ដាល ចេញសេចក្ដីសម្រេចស្តីពី ការផ្អាកដំណើរការអាជីវកម្មផ្សារកំពង់កន្ទួត ជាបណ្ដោះអាសន្ន ស្ថិតក្នុងឃុំបារគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល រយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១។
-
ពលរដ្ឋជួបការលំបាក ៤០០គ្រួសារ ក្នុងស្រុកស្រីសន្ធរ ទទួលបានអំណោយពីរដ្ឋបាលខេត្តកំពង់ចាម
(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ លោក អ៊ុន ចាន់ដា រួមជាមួយក្រុមការងារ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១នេះ បាននាំអំណោយផ្ដល់ជូនប្រជាពលរដ្ឋ ដែលកំពុងជួបការខ្វះខាតក្នុងកំឡុងពេលការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ចំនួន ៤០០គ្រួសារ ស្ថិតក្នុងឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ។ ឯកឧត្តមអភិបាលខេត្ត បានថ្លែងថា អំណោយមានជាគ្រឿង ឧបភោគ បរិភោគ ដែលរដ្ឋបាលខេត្តបានរៀបចំយកមកដល់ជូនបងប្អូនប្រជាពលរដ្ឋ ដែលមានការខ្វះខាតក្នុងដំណាក់កាលនៃការបិទខ្ទប់នេះ គឺជាការបញ្ជាក់ អំពីការគោរពស្រឡាញ់ និងការយកចិត្តទុកដាក់ដើម្បីលើកកម្ពស់កម្រិតជីវភាពរបស់បងប្អូនឲ្យមានលំនឹង ដើម្បីទប់ខ្លួនកុំឲ្យធ្លាក់ចូលទៅក្នុងភាពក្រីក្រ ដោយសារតែវិបត្តិជំងឺកូវីដ១៩នេះ។ ឯកឧត្តមអភិបាលខេត្ត បានថ្លែងបន្តថា ស្រុកស្រីសន្ធរ គឺជាតំបន់ដែលងាយរងគ្រោះជាងគេ ដោយសារកត្តាភូមិសាស្រ្ត កៀកទៅនឹងទីប្រជុំជនរាជធានីភ្នំពេញ ហើយកូនចៅប្រជាពលរដ្ឋក្នុងតំបន់នេះ ភាគច្រើនធ្វើការនៅក្រៅខេត្ត ដោយអ្នកខ្លះធ្វើកម្មករ-កម្មការិនី តាមបណ្ដាលរោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេស និងខ្លះទៀតធ្វើការតាមក្រុមហ៊ុន ដោយពួកគាត់ធ្វើការពេលថ្ងៃនិងពេលយប់វិលត្រឡប់មកសម្រាកនៅតាមផ្ទះឯស្រុកស្រីសន្ធរនេះវិញ។ ជាមួយគ្នានោះ ទីកន្លែងដែលពួកគាត់ធ្វើការ គឺជាតំបន់ក្រហម ពោលគឺតំបន់ដែលមានហានិភ័យខ្ពស់ ក្នុងការចម្លងជំងឺកូវីដ១៩ ។ ហើយប្រសិនបើ ពួកគាត់មានការធ្វេសប្រហែស និងនាំឱ្យឆ្លងជំងឺនោះ នឹងបន្តយកមកចម្លងដល់ក្រុមគ្រួសារ ឈានទៅដល់ក្នុងសហគមន៍តែម្ដង។ ឯកឧត្តម អ៊ុន…
-
មាតិកាព័ត៌មានថ្ងៃត្រង់ សម្រាប់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១
១. ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន-រុស្ស៊ី ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី២៥ នៃភាពជាដៃគូសន្ទនាអាស៊ាន-រុស្ស៊ី (អានផ្ទាល់)២. កូវីដ-១៩៖ កម្ពុជា បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ចំនួន៨៩៦នាក់ទៀត ជាសះស្បើយ ៦៤៦នាក់ ខណៈមានអ្នកស្លាប់ ២៨នាក់៣. ក្រសួងសុខាភិបាល ប្រគល់រថយន្តដឹកវ៉ាក់សាំងកូវីដ-១៩ ចំនួន១០គ្រឿង ដែលជាអំណោយរបស់សម្តេចតេជោ ជូនក្រសួងការពារជាតិ (អានផ្ទាល់)៤. ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លក់ឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ បានចំនួនជាង ៤ម៉ឺន៦ពាន់ ជូន ២១០ ក្រុមហ៊ុន-ស្ថាប័ន (Clip)៥. ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មី ៩១នាក់ទៀត និងស្លាប់ ២នាក់ (Clip)៦. ឆមាសទី១ អង្ករកម្ពុជាជាង២៨ម៉ឺនតោន គិតជាទឹកប្រាក់ជាង២០០លានដុល្លារ ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ (Clip)៧. ស្ពានឆ្លងកាត់ទន្លេបាសាក់ គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣ សម្រេចបាន៩៧,២៥%ហើយ (Clip)៨. កម្ពុជា រងឥទ្ធិពលកូនព្យុះទី៦ នឹងមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន, សូមអ្នកដំណើរតាមសមុទ្របង្កើនការប្រុងប្រយ័ត្ន! (Clip)៩. ក្រសួងសាធារណការ…
-
សេចក្តីប្រកាសព័ត៌មាន ស្តីពីករណីស្លាប់ដោយសារកូវីដ-១៩ ចំនួន ០២នាក់ នៅខេត្តកំពង់ចាម
សេចក្តីប្រកាសព័ត៌មាន ស្តីពីករណីស្លាប់ដោយសារកូវីដ-១៩ ចំនួន ០២នាក់ ក្នុងនោះស្ត្រីជនជាតិខ្មែរ អាយុ ៦៥ឆ្នាំ រស់នៅភូមិខ្វិតត្បូង ឃុំតាំងក្រសាំង ស្រុកបាធាយ និងស្ត្រីជនជាតិខ្មែរ អាយុ ៦៩ឆ្នាំ រស់នៅភូមិចុង ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម។
-
ខេត្តកំពង់ចាម រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន៩៥នាក់ និង ជាសះស្បើយចំនួន ៧៦នាក់
សេចក្តីប្រកាសព័ត៌មាន ស្តីពីករណីជាសះស្បើយចំនួន ៧៦នាក់ និងករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៩៥នាក់ ក្នុងនោះ ក្រុងកំពង់ចាម ២១នាក់, ស្រុកព្រៃឈរ ១២នាក់, ស្រុកបាធាយ ១២នាក់ ស្រុកកំពង់សៀម ០៣នាក់, ស្រុកជើងព្រៃ ៣៤នាក់, ស្រុកកងមាស ០១នាក់ ស្រុកស្ទឹងត្រង់ ០៣នាក់ ស្រុកចំការលើ ០១នាក់ ស្រុកស្រីសន្ធរ ០៥នាក់ មកពីរាជធានីភ្នំពេញ ០៣នាក់ ក្នុងថ្ងៃទី០៣ ខែកក្តដា ឆ្នាំ២០២១។