-
យានយន្តល្មើសចំនួន ២១៩គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី៦ ខែវិច្ឆិកា ម្សិលមិញ
ភ្នំពេញ៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ម្សិលមិញបានឱ្យដឹងថា មាន គោលដៅចំនួនសរុប៣២គោលដៅ មានយានយន្តចូលគោលដៅចំនួន ២១៩គ្រឿង រថយន្តធំ ២គ្រឿង រថយន្តតូច ១៦គ្រឿង ម៉ូតូ ២០១គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុប ចំនួន ២១៩គ្រឿង មាន រថយន្តធំ ២គ្រឿង រថយន្តតូច ១៦គ្រឿង និងម៉ូតូចំនួន ២០១គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ៖ ប៊ុនធី និង ភារ៉ា
-
ក្រុមហ៊ុនអចលនទ្រព្យកម្រិតអន្តរជាតិ ERA បើកសម្ពោធការិយាល័យកណ្តាលថ្មីទី៣របស់ខ្លួននៅអគារ GIA Tower កោះពេជ្រ
ភ្នំពេញ៖ ក្រុមហ៊ុនអចលនទ្រព្យ ERA CAMBODIA បានបើកសម្ពោធការិយាល័យកណ្តាលថ្មីទី៣របស់ខ្លួនកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ នៅជាន់ទី២៥នៃអគារ GIA Tower ស្ថិតក្នុងបរិវេណមជ្ឈមណ្ឌលពិព័រណ៍និងសន្និបាត កោះពេជ្រ រាជធានីភ្នំពេញ បន្ទាប់ពីការិយាល័យភ្នំពេញ នៅបឹងកេងកង និង នៅខេត្ត សៀម រាប។ លោក ខន គង្គា ជាអគ្គនាយកក្រុមហ៊ុន ERA CAMBODIA បានថ្លែង ឱ្យដឹងថា៖ ការពង្រីកការិយាល័យជាបន្តបន្ទាប់នេះ បានបង្ហាញថា ទទួលបានការរីកចម្រើនខ្លាំង។ក្នុងរយៈពេលប្រហែល៤ឆ្នាំនៃការដំណើរការរបស់ក្រុមហ៊ុន ERA CAMBODIA ពង្រីកការិយាល័យបានចំនួន៣ទីតាំងជាមួយនឹងភ្នាក់ងារអចលនទ្រព្យជាង ១ ៣០០ អ្នកទូទាំងប្រទេស។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនអចលនទ្រព្យ ERA CAMBODIA ជាក្រុមហ៊ុនមានឯកទេស ប្រកបដោយវិជ្ជាជីវៈក្នុងការបម្រើសេវាកម្មជាភ្នាក់ងារ ទិញលក់ និងធ្វើទីផ្សារ សម្រាប់គម្រោងខុនដូនិងអាគារពាណិជ្ជកម្ម ខ្នាតធំនៅកម្ពុជា ហើយក្រុមហ៊ុនក៏មានទស្សនៈ វិស័យក្នុងការពង្រីកសក្តានុពលភ្នាក់ ងាររបស់ខ្លួនសម្រាប់ការផ្តល់សេវា កម្មទៅកាន់ប្រទេសនានាក្នុងតំបន់ផងដែរ។ ក្រុមហ៊ុនអចលនទ្រព្យ ERA គឺជាក្រុមហ៊ុនអលនទ្រព្យលំដាប់ កំពូលកម្រិតពិភពលោក បង្កើត…
-
សន្និសីទសារព័ត៌មានស្តីពីមហាសន្និបាតសមុទ្រអាស៊ីបូព៌ា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ផ្សារភ្ជាប់ជាមួយសក្តានុពលខេត្តព្រះសីហនុ (មានវីដេអូ)
-
ដំណើរទស្សនកិច្ចសារព័ត៌មាន នៅលើទឹកដីខេត្តព្រះសីហនុ ខណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះ រៀបចំមហាសន្និបាតសមុទ្រអាស៊ីបូព៌ា លើកដំបូង (មានវីដេអូ)
-
អង្គការYUNDI មន្ទីរពេទ្យបេះដូងFuwai និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន រៀបចំជំនួបវិទ្យាសាស្រ្តវេជ្ជសាស្រ្តស្តីពី ការឈ្វេងយល់ពីបទពិសោធន៍នៃការសិក្សាលើជំងឺទឹកនោមផ្អែម លើសឈាម និងជំងឺបេះដូង
ខេត្តកណ្តាល៖ អង្គការYUNDI មន្ទីរពេទ្យបេះដូងFuwai និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ បានរៀបចំជំនួបវិទ្យាសាស្រ្តវេជ្ជសាស្រ្តស្តីពី ការឈ្វេងយល់ពីបទពិសោធន៍នៃការសិក្សាលើជំងឺទឹកនោមផ្អែម លើសឈាម និងជំងឺបេះដូង ។កម្មវិធីនេះត្រូវបានធ្វើឡើនៅក្នុងបរិវេនមណ្ឌលសុខភាពទឹកវិលស្ថិតនៅក្នុងស្រុកស្អាង ខេត្តកណ្តាល។លោក ណាត ប៊ុនអេង ប្រធានមណ្ឌលសុខភាពទឹកវិលបានជម្រាបជូនដល់អង្គជំនួបដែលមានគ្រូពេទ្យចំនួន២០រូបដែលកំពុងបម្រើការងារនៅមណ្ឌលសុខភាពទឹកវិល និងបណ្តាមណ្ឌលសុខភាពក្នុងស្រុកស្អាង ខេត្តកណ្តាលថា ក្រោយពីទទួលបានការបណ្តុះបណ្តាលរយៈពេល៣ខែតាមប្រព័ន្ធពី ជំងឺទឹកនោមផ្អែម លើសឈាម និងជំងឺបេះដូង ដែលបានរៀបចំឡើងដោយអង្គការYUNDI មន្ទីរពេទ្យបេះដូងFuwai ខេត្តយូណាន ប្រទេសចិន និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ទើបលោកបានយកពុទ្ធិនិងបទពិសោធន៍ទាំងនេះមកចែករំលែកដល់ក្រុមគ្រូពេទ្យនៅមណ្ឌលសុខភាពទឹកវិល។ លោកបន្ថែមថា ជំនួបនាថ្ងៃនេះគឺជាការបំពេញបន្ថែម និងជាការចូលរួមចំណែកបង្កើននូវបរិមាណធនធានចំណេះដឹងលើការយល់ដឹងកាន់តែស៊ីជម្រៅពីការបង្ការ និងការព្យាបាលជំងឺទឹកនោមផ្អែម លើសឈាម និងជំងឺបេះដូងសម្រាប់អ្នកដែលមានអាយុចាប់ពី៣៥ដល់៦៩ឆ្នាំ។លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជាបានជម្រាបបន្ថែមថា ចាប់ពីឆ្នាំ២០១៩មក សមាគមបានជួយសម្របសម្រួលដល់ក្រុមគ្រូពេទ្យនៅតាមបណ្តាមណ្ឌលសុខភាពមួយចំនួនបានទទួលការបណ្តុះបណ្តាលតាមប្រព័ន្ធOnlineជាមួយក្រុមគ្រូពេទ្យជំនាញរបស់មន្ទីរពេទ្យបេះដូងFUWAI ខេត្តយូណាន ប្រទេសចិន ហើយសមាគមតែង បានលើកទឹកចិត្ត ដល់ក្រុមគ្រូពេទ្យ ដែលបានបញ្ចប់ការសិក្សារយៈពេលខ្លី និងវែង ពីក្រុមគ្រូពេទ្យជំនាញៗរបស់ចិន បន្តការចែករំលែក និងពង្រឹងនូវពុទ្ធិនិងបទពិសោធន៍ដែលទទួលបានដល់ក្រុមគ្រូពេទ្យនៅមូលដ្ឋាន។ លើសពីនេះ តាមរយៈអង្គការYUNDIសមាគមតែងបានស្នើសុំឱ្យមន្ទីរពេទ្យបេះដូងFUWAI ផ្តល់ឱកាសដល់ក្រុមគ្រូពេទ្យកម្ពុជា ទៅបំពេញបេសកកម្ម និងចុះកម្មសិក្សាដោយផ្ទាល់ នៅមន្ទីរពេទ្យបេះដូង…
-
ក្រសួងធម្មការនិងសាសនា៖ ពិធីបុណ្យកឋិនទាន ឆ្នាំនេះធ្វើបាន ដោយគ្រាន់តែវេប្រគេនត្រៃចីវរ ជាកិច្ចសម្រេចបុណ្យ សំរាប់ការដង្ហែរតាមផ្លូវ ឬជុំវិញព្រះវិហា ត្រូវបានហាមប្រាម
ភ្នំពេញ ៖ ការប្រារព្ធពិធីបុណ្យកឋិនទាន នៅក្នុងឆ្នាំនេះ ធ្វើបានដោយគ្រាន់តែវេប្រគេនត្រៃចីវរជាកិច្ចសម្រេចបុណ្យ សំរាប់ការដង្ហែតាមផ្លូវ ឬជុំវិញព្រះវិហារ ដួចរាល់ដងទៅតាមប្រពៃណី ត្រូវបានហាមឃាត់។ នេះបើយោងតាមសេចក្តីណែនាំបន្ថែម ស្តីពីពិធីបុណ្យកឋិនទាន របស់ក្រសួងធម្មការ និងសាសនា ដែលទទួលកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១។ សេចក្តីណែនាំដែលចុះហត្ថលេខា ដោយ ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនានោះ ក៏បានណែនាំឲ្យយកចិត្តទុកដាក់ បង្កលក្ខណៈឲ្យបានល្អប្រសើរ ប្រគេនព្រះសង្ឃ ជូនពុទ្ធបរិស័ទ ប្រារព្ធពិធីបុណ្យកឋិនទាន ស្របតាមប្រពៃណីព្រះពុទ្ធសាសនា ដោយត្រូវអនុវត្តឲ្យបានយ៉ាងម៉ឺងម៉ាត់ នូវវិធានការការពារនានា របស់ក្រសួងសុខាភិបាល វិធានការរដ្ឋបាល និងជាពិសេស ត្រូវប្រកាន់ភ្ជាប់ជានិច្ច នូវវិធានការ «៣ការពារ ៣កុំ» របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ ក្រសួងបានបញ្ជាក់ថា ការណែនាំនេះ គឺសំដៅកាត់ផ្ដាច់ និងក្នុងការទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ នៅទូទាំងប្រទេស ជាពិសេសមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា ដែលមានកម្រិតនៃការឆ្លងរាលដាលឆាប់រហ័ស និងយោងទៅលើភាពចាំបាច់ ដើម្បីធានាការពារអាយុជីវិត និងសុខភាពរបស់ប្រជាជន ខណៈដែលព្រះរាជាណាចក្រកម្ពុជា…
-
សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ប្រគល់ម៉ាស់ចំនួន១ម៉ឺនបន្ទះជូនដល់រដ្ឋបាលក្រុងបានលុង ខេត្តរតនគិរី
ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ នៅស្នាក់ការសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនមានរៀបចំកម្មវិធីប្រគល់ម៉ាស់ចំនួន១០០០០បន្ទះជូនដល់រដ្ឋបាលក្រុងបានលុង ខេត្តរតនគិរី ដើម្បីចូលរួមចំណែកនៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺCovid-19។ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានជម្រាបជូនដល់អង្គពិធីថា ព្រះតេជគុណ ចាវ ស៊ីន អនុប្រធានសមាគមពុទ្ធសាសនិកកម្ពុជា-ចិនតែងបានសហការយ៉ាងជិតស្និទ្ធជាមួយសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន និងបណ្តាសង្គមស៊ីវិលនានានៅក្នុងប្រទេសកម្ពុជា សំដៅចូលរួមចំណែកចែករំលែកនូវធនធានសម្ភារៈ និងធនធានពុទ្ធិដើម្បីលើកកម្ពស់សុខុមាលភាពជូនដល់ប្រជាជនកម្ពុជា ហើយថ្ងៃនេះ សមាគមទាំងពីរបានរួមសហការគ្នាក្នុងការបរិច្ចាគនូវម៉ាស់ចំនួន១០០០០បន្ទះ ជូនដល់រដ្ឋបាលក្រុងបានលុង។ លោក ទុយ ស៊ីនណា តំណាងក្រុមការងារចុះជួយក្រុងបានលុង បានថ្លែងអំណរគុណដល់សមាគមទាំងពីរដែលបានចូលរួមវិភាគទានដ៏មានតម្លៃ និងឆ្លើយតបបានទាន់ពេលវេលានូវតម្រូវការជាក់ស្តែងរបស់ប្រជាជន ជាពិសេសគឺការចូលរួមនៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺCovid-19 ហើយលោកបន្តលើកទឹកចិត្តដល់សមាគមទាំងពីរក្នុងការចូលរួមចំណែកជួយដល់កិច្ចអភិវឌ្ឍជាតិក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕
-
អង្គការ សមាគម សភាសហព័ន្ធ និងសហព័ន្ធនិស្សិត នៅកម្ពុជាចំនួន៦ រួមគ្នាស្វែងយល់ពីវប្បធម៌ចិនស្តីពីពិធីបុណ្យសែនព្រះខែ
ភ្នំពេញ៖ កាលពីសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ អង្គការ សមាគម សភាសហព័ន្ធ និងសហព័ន្ធនិស្សិត នៅកម្ពុជា ចំនួន៦ រួមមាន សមាជិកតំណាងមកពី សភាសម្ព័ន្ធសហជីពជាតិកម្ពុជា សហព័ន្ធ និស្សិត បញ្ញវ័ន្ត ប្រជាធិបតេយ្យកម្ពុជា អង្គការស្មារតីកីឡា សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន សមាគមពុទ្ធសាសនិកកម្ពុជា-ចិន និងអង្គការពន្លឺអភិវឌ្ឍន៍ដើម្បីជនក្រីក្រ បានរៀបចំកម្មវិធីឈ្វេងយល់ពីវប្បធម៌ចិនស្តីពី ពិធីបុណ្យសែនព្រះខែ នៅមជ្ឈមណ្ឌលវប្បធម៌ចិនប្រចាំកម្ពុជា ស្វិតនៅក្នុងសង្កាត់បឹងកក់២ រាជធានីភ្នំពេញ។ លោក ឈាន យានកាង ប្រធានមជ្ឈមណ្ឌលវប្បធម៌ចិនប្រចាំកម្ពុជា បានបញ្ជាក់ថា មជ្ឈមណ្ឌលវប្បធម៌ចិនត្រូវបានសម្ពោធស្លាកជាផ្លូវការនាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ស៊ី ជីនភីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន។ មជ្ឈមណ្ឌលនេះផ្តោតជាសំខាន់ក្នុងការចែករំលែកនូវពុទ្ធិនិងបទពិសោធន៍ពីវប្បធម៌ចិនជូនដល់ប្រជាជនកម្ពុជានិងមិត្តភក្តិបរទេសនៅក្នុងប្រទេសកម្ពុជា។ ថ្ងៃនេះ ជាការចូលរួមជាមួយគ្នាក្នុងការចែករំលែកពីជ្រុងមួយនៃវប្បធម៌ចិនស្តីពីពិធីសែនព្រះខែប្រពៃណីជនជាតិចិន។ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានថ្លែងអំណរគុណដល់បណ្តាសង្គមស៊ីវិលទាំងអស់ដែលបានចូលរួមក្នុងកម្មវិធីនេះក្នុងគោលបំណងពង្រឹងនិងពង្រីកចំណងទាក់ទងដែកថែបរវាងប្រជាជាតិយើងទាំងពីរ កម្ពុជានិងចិន ហើយក៏ជាការចូលរួមយល់ដឹងបន្ថែមក្រៅពីរឿងព្រេងទាក់ទងនឹងពិធីសែនព្រះខែ គឺការយល់ដឹងពីបច្ចេកវិទ្យាយានអវកាសចិនដែលកំពុងរីកលូតលាស់យ៉ាងខ្លាំងក្លា ដែលជាពិសេសរឿងរ៉ាវដែលយានអវកាសចិនទើបវិលត្រឡប់មកពីឋានព្រះចន្ទវិញ។…
-
សមាគមពុទ្ធសាសនិកកម្ពុជា-ចិន ប្រគល់ម៉ាស់ចំនួន១ម៉ឺនបន្ទះជូនដល់អង្គការស្មារតីកីឡា
ភ្នំពេញ៖ សមាគមពុទ្ធសាសនិកកម្ពុជា-ចិនមានរៀបចំកម្មវិធីប្រគល់ម៉ាស់ចំនួន១០០០០បន្ទះជូនដល់អង្គការស្មារតីកីឡា សំដៅចូលរួមទប់ស្កាត់ការរីករាលដាលជាសកលនៃជំងឺCovid-19។ កម្មវិធីប្រគល់ម៉ាស់នេះធ្វើឡើង កាលពីរសៀលថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០២១នេះ នៅទីស្នាក់ការសមាគម។ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះសមាគមពុទ្ធសាសនិកកម្ពុជា-ចិនដែលជានិច្ចកាលតែងចូលរួមយ៉ាងសកម្មជាមួយបណ្តាសង្គមស៊ីវិលនានាក្រោមម្លប់សន្តិភាព នីតិរដ្ឋ និងលំហសេរីភាពពេញលេញនៅកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ លោកបណ្ឌិតក៏នឹងបន្តសកម្មភាពក្នុងនាមជាស្ពានមេត្រីភាពនៃចំណងទាក់ទងរវាងបណ្តាសង្គមស៊ីវិលនានា ដើម្បីបង្កើនសាមគ្គីភាព និងភាតរភាពរវាងបណ្តាសង្គមស៊ីវិលកម្ពុជានិងចិន ប្រយោជន៍ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍសង្គមជាតិ។ ក្នុងនាមព្រះធារវង្សាចារ្យ សៅរ៍ តារាវី ព្រះអនុគណស្រុកត្រាំកក់ ព្រះចៅអធិការវត្តមង្គលមានលក្ខណ៍ និងជាប្រធានសមាគមពុទ្ធសាសនិកកម្ពុជា-ចិន ព្រះតេជគុណ ចាវ ស៊ីន អនុប្រធានសមាគមបានមានថេរដីកាថា ជំនួយឧបត្ថម្ភ ដែលមានម៉ាស់ចំនួន១០០០០ បន្ទះនាថ្ងៃនេះគឺជាសក្ខីភាពនៃចំណងទាក់ទងជាមេត្រីភាពរវាងពុទ្ធសាសនិកនៃប្រទេសយើងទាំងពីរដែលមានទម្រដ៏រឹងមាំនៃទំនាក់ទំនងដែកថែបរវាងប្រជាជាតិនៃប្រទេសយើងទាំងពីរ ហើយក៏ជាការចូលរួមបំពេញនូវតម្រូវការជាក់ស្តែងមួយចំនួន ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាលើការទប់ស្កាត់ការរីករាលដាលនៃជំងឺCovid-19។ គួរជម្រាបផងដែរថា សមាគមពុទ្ធសាសនិកកម្ពុជា-ចិនត្រូវបានទទួលស្គាល់ជាផ្លូវការពីក្រសួងមហាផ្ទៃកាលពីខែឧសភា ឆ្នាំ២០១៩ ដោយមានបេសកកម្មការងារចំនួន៤ជាសំខាន់គឺ ១-ការចែករំលែកនិងផ្សព្វផ្សាយពីព្រះពុទ្ធសាសនា ២-ការចែករំលែកទានដល់ប្រជាជនទូទៅនិងចូលរួមបំពេញតម្រូវការជាក់ស្តែងរបស់ប្រជាជន ៣-ការបង្រៀនភាសាចិន និង៤-ការសិក្សាស្រាវជ្រាវ ការផ្សព្វផ្សាយ និងការបោះពុម្ពផ្សាយពីទំនាក់ទំនងជាប្រពៃណីរវាងពុទ្ធសាសនិកកម្ពុជានិងចិន។ ការផ្តល់ម៉ាស់នាថ្ងៃនេះគឺជាការចូលរួមក្នុងការគាំទ្រដល់បេសកកម្មការងាររបស់អង្គការស្មារតីកីឡា ជាពិសេសលើការចូលរួមផ្តល់នូវសម្ភារៈវេជ្ជសាស្រ្តនានាសំដៅចូលរួមទប់ស្កាត់ការរីករាលដាលជាសកលនៃជំងឺCovid-19 ហេីយអង្គការស្មារតីកីឡានឹងប្រើប្រាស់នូវជំនួយសប្បុរសទាំងនេះដើម្បីចូលរួមចំណែកក្នុងការបង្កើនសុខភាពរបស់ប្រជាជន និងលើកទឹកចិត្តដល់កីឡា ព្រមទាំងចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននិងមានប្រសិទ្ធភាពនូវរាល់គ្រប់វិធានការនានារបស់រាជរដ្ឋាភិបាលកម្ពុជាលើការទប់ស្កាត់ការរីករាលដាលនៃជំងឺCovid-19៕