-
ក្រសួងមហាផ្ទៃ អំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន ចំពោះល្បិចឆបោកប្រាក់ទិញទំនិញលើបណ្តាញទំនាក់ទំនងសង្គម
នាយកដ្ឋានព័ត៌មានវិទ្យានៃក្រសួងមហាផ្ទៃនៅថ្ងៃទី១៦សីហាឆ្នាំ២០២១ បានឲ្យដឹងថា មួយរយៈចុងក្រោយនេះ ការលក់ផលិតផល និងទិញទំនិញអនឡាញ កំពុងពេញនិយមនៅក្នុងប្រទេសកម្ពុជា។ ទោះជាយ៉ាងណាក៏ដោយ ជនខិលខូចមួយចំនួនបានឈ្លៀតឱកាសនេះ ធ្វើការឆបោកជនរងគ្រោះជាមួយនឹងល្បិចកលថ្មីៗជាបន្តបន្ទាប់។ ក្រុមការងារនាយកដ្ឋានព័ត៌មានវិទ្យា បានលើយកនូវល្បិចកលឆបោកប្រាក់ ដោយការលក់ទំនិញអនឡាញ ប្រើប្រាស់បច្ចេកទេសមួយចំនួនដូចជា ទី១- ជនខិលខូចធ្វើការបង្ហោះលក់ផលិតផលក្នុងទំព័រហ្វេសប៊ុកផេក ឬបង្ហោះក្នុងគេហទំព័រទិញលក់, ទី២-ធ្វើការផ្សព្វផ្សាយផលិតផល តួយ៉ាងប្រើប្រាស់ Facebook Ads ជាមួយនឹងអត្ថបទ ឬវីដេអូទាក់ទាញ លើផលិតផលរបស់ខ្លួន (ឧទាហរណ៍៖ គុណភាពខ្ពស់ តម្លៃថោក ពុំមានលក់ក្នុងទីផ្សារ។ល។) ទី៣- ពុំបានផ្តល់នូវលេខទូរស័ព្ទទំនាក់ទំនង ពោលគឺអាចទាក់ទងតាមរយៈសារបណ្តាញសង្គមតែប៉ុណ្ណោះ និង ទី៤- ណែនាំអតិថិជនធ្វើការទូរទាត់ប្រាក់មុននឹងទទួលទំនិញ ដែលធាតុពិតពុំមានការបញ្ជូនទំនិញបន្ទាប់ពីជនខិលខូចទទួលបានប្រាក់ពីជនរងគ្រោះ។ នាយកដ្ឋានព័ត៌មានវិទ្យានៃក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ទាក់ទងនឹងការឆបោកខាងលើ អាជ្ញាធរមានសមត្ថកិច្ចបានធ្វើការបង្ក្រាបជាច្រើនករណីនាពេលកន្លងមក ប៉ុន្តែមានជនខិលខូចមួយចំនួនបានបន្តប្រព្រឹត្តិអំពើល្មើសនោះជាបន្តបន្ទាប់។ នាយកដ្ឋានព័ត៌មានវិទ្យា បានក្រើនរំលឹក និងអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្ន ពោលគឺមិនត្រូវធ្វើការទូរទាត់ប្រាក់មុនពេលទទួលបានទំនិញឡើយ ពិសេសការទូរទាត់ប្រាក់ជាមួយការទិញផលិតផលអនឡាញពីអ្នកលក់ដែលអ្នកពុំបានស្គាល់ ឬពុំអាចទុកចិត្តបាន។
-
សម្ភាសន៍ ឯកឧត្តម នេត្រ ភក្ត្រា ប្រធានផ្នែកកិច្ចការសាធារណៈនៃសាលាក្តីខ្មែរក្រហម ស្តីពីការបើកសវនាការបណ្តឹងសាទុក្ខសំណុំរឿង០០២/០២ ប្រឆាំងនឹងខៀវ សំផន នាថ្ងៃទី១៦ សីហា (មានវីដេអូ)
-
សេចក្តីរាយការណ៍ពិសេសក្នុងករណីឆេះទូកដឹកឥវ៉ាន់មួយគ្រឿងដែលចេញពីកោះរ៉ុងឆ្ពោះទៅក្រុងព្រះសីហនុ
-
រាជរដ្ឋាភិបាលប្រើប្រាស់ឈើដែលរឹបអូសបាន ពីការបង្ក្រាបបទល្មើសធ្វើក្តារមឈូស ដើម្បីដាក់សពអ្នកជំងឺកូវីដ១៩ ដែលបាត់បង់ជីវិត ជាការគោរពដល់សព
-
ប្រជាពលរដ្ឋក្រុងសៀមរាបចំនួនជាង ១ម៉ឺននាក់ បានចាក់វ៉ាក់សាំងដូសទីមួយ
បន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនិងគណៈកម្មការកាតព្វកិច្ចចាក់វ៉ាក់សាំងបានអនុញ្ញាតនិងផ្តល់វ៉ាក់សាំងសម្រាប់ចាក់ដល់បងប្អូនប្រជាពលរដ្ឋខេត្តសៀមរាបរួចមក គិតត្រឹមថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ ប្រជាពលរដ្ឋចំនួន១០ ៧៩៥នាក់ ស្រីចំនួន ៥ ៧៨៥នាក់បានទទួលវ៉ាក់សាំងដូសទីមួយ។ ដោយឡែកប្រជាពលរដ្ឋដែលគ្រូពេទ្យមិនអនុញ្ញាតចាក់ឱ្យមានចំនួន ៧២នាក់ ស្រី ៥៨នាក់ ដោយសារពួកគាត់មានបញ្ហាសុខភាព។ សូមបញ្ជាក់ផងដែរថា រដ្ឋបាលខេត្តបានរៀបចំការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋជាពីរជំហានក្នុងនោះជំហានទីមួយគឺចាក់តាមបណ្តាសង្កាត់ទាំង១២ក្នុងក្រុងចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ហើយជំហានទីពីរគឺអនុវត្តតាមបណ្តាស្រុកដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ។ ទន្ទឹមនឹងការទទួលបានការចាក់វ៉ាក់សាំងនេះ រដ្ឋបាលខេត្តក៏ដូចជាប្រជាពលរដ្ឋសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គណៈកម្មការកាតព្វកិច្ចចាក់វ៉ាក់សាំង និងក្រុមការងារចាក់វ៉ាក់សាំងទាំងអស់ដែលបានរៀបចំនិងបានចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋក្នុងក្រុងសៀមរាបនាពេលនេះ។ ជាមួយនឹងយុទ្ធនាការចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋក្នុងក្រុងសៀមរាប រដ្ឋបាលខេត្តសូមអំពាវនាវបងប្អូនចូលរួមអនុវត្តដូចខាងក្រោម ៖១. រក្សាគម្លាត សណ្តាប់ធ្នាប់ នៅទីតាំងចាក់វ៉ាក់សាំង តាមសង្កាត់នីមួយៗ២. សូមកុំប្រជៀត ដណ្តើម និងព្យាយាមរុញគ្នា ដើម្បីបានចាក់មុន៣. ប្រជាជនដែលនៅតាមបណ្តាស្រុក សូមរង់ចាំជំហានបន្ទាប់ សូមកុំព្យាយាមមកចុះឈ្មោះចាក់វ៉ាក់សាំងក្នុងក្រុងសៀមរាប ព្រោះយើងនឹងមានយកវ៉ាក់សាំងទៅចាក់នៅស្រុករបស់បងប្អូនផ្ទាល់។៤. សូមសហការជាមួយ ចៅសង្កាត់ អ្នកសម្របសម្រួលតាមមណ្ឌលចាក់វ៉ាក់សាំងដែលនៅក្បែរផ្ទះរបស់បងប្អូនប្រជាពលរដ្ឋ៥. ចំពោះប្រជាជនក្រៅខេត្តសៀមរាបសូមរង់ចាំវ៉ាក់សាំងដែលគណៈកម្មការបានចាត់ចែងទៅតាមបណ្តាខេត្តរបស់លោកអ្នក។
-
អភិបាលខេត្តកំពង់ចាម ចុះជួបសំណេះសំណាល និងនាំយកអំណោយរបស់សម្តេចតេជោ ចែកជូនពលរដ្ឋជួបការលំបាកជាង ២០០ គ្រួសារ នៅស្រុកស្ទឹងត្រង់
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងឯកឧត្ដម រិន វីរៈ រដ្ឋលេខាធិការប្រចាំការ និងជាប្រធានក្រុមការងារជនបង្គោលយុវជន ថ្នាក់កណ្ដាល ចុះជួយស្រុកស្ទឹងត្រង់ អមដំណើរដោយប្រតិភូក្រសួងផែនការ, ក្រុមការងារជនបង្គោលយុវជនថ្នាក់កណ្តាល, អភិបាលរងខេត្ត, មន្ទីរ អង្គភាពជុំវិញខេត្ត, អាជ្ញាធរស្រុកស្ទឹងត្រង់ និងមន្ត្រីពាក់ព័ន្ធមួយចំនួន បានអញ្ជើញចុះជួបសំណេះសំណាល និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតក្នុងអំឡុងពេលនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ជាង ២០០ គ្រួសារ រស់នៅក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នៅព្រឹកចុងសប្តាហ៍ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២១ នៅក្នុងបរិវេណសាលាស្រុកស្ទឹងត្រង់។ បន្ទាប់មក អភិបាលខេត្តកំពង់ចាម និងឯកឧត្តម ប្រធានក្រុមការងារជនបង្គោលយុវជនថ្នាក់កណ្តាល បានដឹកនាំក្រុមការងារ បន្តដដំណើរចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ទៅចែកជូនដល់ប្រជាពលរដ្ឋចំនួន ៥០ គ្រួសារ ដែលកំពុងធ្វើចត្តាឡីស័កនៅតាមខ្នងផ្ទះ ស្ថិតនៅក្នុងឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ មានប្រសាសន៍ទៅកាន់បងប្អូនប្រជាពលរដ្ឋក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានក្រើនរំលឹកដល់បងប្អូនឲ្យបង្កើនការថែទាំសុខភាព…
-
រដ្ឋបាលខេត្តកំពង់ចាម បន្តទទួលការឧបត្ថម្ភពីសប្បុរសជន
នៅថ្ងៃចុងសប្ដាហ៍ទី ១០ ខែកក្តដា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត រួមនឹងឯកឧត្តម លោកជំទាវអភិបាលខេត្ត បានអញ្ជើញទទួលអំណោយ ជាគ្រឿងឧបភោគបរិភោគ សម្ភារៈការពារជំងឺកូវីដ-១៩ និងថវិកា ពីសប្បុរជននានា។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានថ្លែងអំណរអរគុណចំពោះ ឯលោកឧកញ៉ា លោក លោកស្រីសប្បុរសជនដែលបានផ្តល់អំណោយជួយដល់រដ្ឋបាលខេត្ត ដើម្បីជួយឧបត្ថម្ភគាំទ្រដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតក្នុងអំឡុងពេលឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងគ្រួសារកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្ត។ អំណោយមនុស្សធម៌នាពេលនេះ ជាការចូលរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋបាលខេត្ត ក្នុងការងារប្រយុទ្ធប្រឆាំងនឹងការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងខេត្ត ពិតជាឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន ដែលស្របពេលជម្ងឺដ៏កាចសាហាវមួយនេះ កំពុងគម្រាមកំហែងដល់ប្រជាពលរដ្ឋកម្ពុជា នៅក្នុងសហគមន៍ ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងពិភពលោក ជារៀងរាល់ថ្ងៃនោះ។ អំណោយដែលរដ្ឋបាលខេត្តទទួលបាន រួមមាន÷ -ឯកឧត្តម រិន វីរៈ រដ្ឋលេខាធិការប្រចាំការក្រសួងផែការ និងជាប្រធានក្រុមអ្នកការងារជនបង្គោលយុវជនថ្នាក់កណ្តាល ចុះជួយស្រុកស្ទឹងត្រង់ និងក្រុមការងារ÷ …
-
គ្រួសារក្មេងកំព្រា និងពិការភាព ទទួលបានអំណោយផ្ទះមនុស្សធម៌ ខេត្តកំពង់ចាម
ឯកឧត្តម អ៊ុន ចាន់ដា ប្រធានអភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និមន្ត និងអមដំណើរដោយ ព្រះវត្តមានព្រះសីលសំវរ ប៊ត តាំងឆេង ព្រះនាគមុនីមេគណខេត្តកំពង់ចាម និងព្រះមន្រ្តីសង្ឃជាច្រើនអង្គ ព្រមទាំងឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត បាននិមន្ត និងអញ្ជើញចុះប្រគល់ផ្ទះទី២ ជាកម្មវិធីផ្ទះមនុស្សធម៌ខេត្ត ក្រោមកិច្ចសហការរវាងសាខាកាកបាទក្រហមកម្ពុជា ខេត្ត និង សាលាគណខេត្ត ជូនដល់ជនមានពិការភាព ក្រលំបាកម្នាក់ ឈ្មោះ ឆែក ភ័ក្ត្រ អាយុ ៣១ឆ្នាំ រស់នៅ ភូមិព្រែកទក់ ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១។ គួររំលឹកថា ប្អូនប្រុស ឆែក ភ័ក្ត្រ មានប្រពន្ធ និងកូនស្រី ២នាក់ក្នុងបន្ទុក។ ដើមឡើយ ប្អូនប្រុស មានមុខរបរជាជាងផ្សារដែក ។ ជាអកុសល កាលពី ២ឆ្នាំមុន ពេលកំពុងផ្សារដំបូលផ្ទះគេ ស្រាប់តែឆក់ចរន្តអគ្គិសនី បណ្តាលអោយជើងទាំង…
-
យុទ្ធនាការនៃការផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋនៅខេត្តកំពង់ចាម បានប្រមាណ២១ មុឺននាក់ មកពី ៥ ក្រុង-ស្រុក ក្នុងខេត្តកំពង់ចាម
គិតមកត្រឹមថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១នេះ គឺមានរយៈពេល១០ថ្ងៃគត់ ដែលយុទ្ធនាការនៃការផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋប្រមាណ៣៥ មុឺននាក់ មកពី ៥ ក្រុង-ស្រុក ក្នុងខេត្តកំពង់ចាម។ ដោយក្នុងនោះមានប្រជាពលរដ្ឋប្រមាណជាង ២១ម៉ឺននាក់ ស្មើនឹងជាង ៦៣% នៃផែនការគ្រោង បានទទួលការចាក់វ៉ាក់សាំងរួមហើយ។ យើងនៅសល់ពេលត្រឹមតែបីថ្ងៃទៀតប៉ុណ្ណោះផែនការចាក់វ៉ាកសាំងដូសទី១នឹងត្រូវបញ្ចប់។ ក្នុងនាមអជ្ញាធរខេត្ត សូមឲ្យបងប្អូនប្រជាពលរដ្ឋរួសរាន់អញ្ជើញមកទទួលការចាក់វ៉ាក់សាំងដោយឥតគិតថ្លៃ ដើម្បើការពារខ្លួនយើង និងចូលរួមបង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងបញ្ចប់ព្រឹត្តិការណ៍សហគមន៍២០-កុម្ភៈ ឲ្យបានឆាប់។ ក្នុងឳកាសនេះផងដែរក៏សូមស្នើដល់ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត សូមរៀចំធ្វើតេស្តរហ័សទៅដល់ថ្នាក់ដឹកនាំ និងមន្ត្រីរបស់ខ្លួនឲ្យបានគ្រប់គ្នាៗ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង និងឆ្លើយតបក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កំណាចមួយនេះ។ ការប្រកាសបែបនេះត្រូវបាន ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម លើកឡើងនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម ព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្តម ខ្លូត ផន ក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត, ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត ថ្នាក់ដឹកនាំ-មន្ត្រីរាជការសាលាខេត្ត, ថ្នាក់ដឹកនាំមន្ទីរ-អង្គភាព និងមន្ត្រីពាក់ព័ន្ធមួយចំនួន។ កិច្ចប្រជុំក្រុមប្រឹក្សាខេត្តក៏បានលើកជារបៀបវារៈសំខាន់ៗ…
-
អភិបាលខេត្តកំពង់ចាម បើកការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូ ២ខ្សែ នៅសង្កាត់សំបួរមាស ក្រុងកំពង់ចាម
ដើម្បីសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ នេះ អាជ្ញាធរបានបើកការដ្ឋានសាងសង់ ផ្លូវក្រាលកៅស៊ូប្រភេទ DBTS ចំនួន ២ខ្សែ មានប្រវែង ៣.១៨៥ម៉ែត្រ ស្ថិតនៅសង្កាត់សំបួរមាស ក្រុងកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ។ ពិធីនោះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ ជាអភិបាលរងខេត្ត និងថ្នាក់ដឹកនាំមន្ទីរ អង្គភាព ស្ថាប័ន ក្នុងខេត្ត ព្រមទាំង អាជ្ញាធរមូលដ្ឋាន និងតំណាងប្រជាពលរដ្ឋទទួលផល ជាច្រើននាក់ ផងដែរ ។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ថ្លែងថា យុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាលកម្ពុជា គឺ ៖ មនុស្ស ភ្លើង ទឹក ផ្លូវ ។ ដូច្នេះ សមិទ្ធិផលផ្លូវកៅស៊ូនេះ គឺជាសមិទ្ធិផល របស់រាជរដ្ឋាភិបាល…