Category: ព័ត៌មានថ្ងៃត្រង់

  • ខេត្តកំពង់ធំ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៤០នាក់ ជាសះស្បើយចំនួន ០៧នាក់

    ខេត្តកំពង់ធំ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៤០នាក់ ជាសះស្បើយចំនួន ០៧នាក់

    សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ធំ ស្តីពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៤០នាក់ ជាសះស្បើយចំនួន ០៧នាក់ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១។ រដ្ឋបាលខេត្តនឹងបន្តស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្សេងទៀតដើម្បីយកមកធ្វើចត្តាឡីស័ក និងធ្វើតេស្តរកមេរោគ កូវីដ១៩ ឲ្យបានឆាប់បំផុត។ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ បន្ថែមទៀត រដ្ឋបាលខេត្ត សូមអំពាវនាវ ដល់អ្នកដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកវិជ្ជមានខាងលើ សូមរួសរាន់ទំនាក់ទំនងទៅអាជ្ញាធរ ឬមណ្ឌលសុខភាព ដែលនៅកៀកបំផុតដើម្បីពិនិត្យសុខភាព និងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃឲ្យបានត្រឹមត្រូវ។ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ នេះដែរ ដោយបានទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ អ្នកជំងឺកូវីដ១៩ ចំនួន ០៧នាក់ ស្រី ០៤នាក់ បានជាសះស្បើយ និងត្រូវបានអនុញ្ញាតឲ្យចេញទៅផ្ទះ ដោយត្រូវបន្តធ្វើ ចត្តាឡីស័កដោយខ្លួនឯងរយៈពេល១៤ថ្ងៃ។ គិតមកដល់ថ្ងៃនេះ ខេត្តកំពង់ធំបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ សរុបចំនួន ៧៩៦នាក់ (ស្រី៤៦៣នាក់) ក្នុងនោះបានជាសះស្បើយចំនួន ៣៥២នាក់ (ស្រី ១៩៩នាក់) និងស្លាប់ចំនួន ០៨នាក់ (ស្រី ០៦នាក់)។ អ្នកជំងឺដែលនៅ សល់ចំនួន ៤៣៦នាក់ (ស្រី ២៥៨នាក់) កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត…

  • តំបន់ប្រតិបត្តិការសឹករងកណ្តាលរៀបចំព្រឹត្តិការណ៍ប្រគួតកីឡាបាល់ទះ ប៊ូលនិងប៉េតង់ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៤២ ថ្ងៃ៧មករា ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍

    តំបន់ប្រតិបត្តិការសឹករងកណ្តាលរៀបចំព្រឹត្តិការណ៍ប្រគួតកីឡាបាល់ទះ ប៊ូលនិងប៉េតង់ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៤២  ថ្ងៃ៧មករា ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍

    ខេត្តកណ្តាល៖ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ ថ្ងៃ៧មករា(៧មករា ១៩៧៩-៧មករា ២០0២១) ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ខួបលើកទី៤២ តំបន់ប្រតិបត្តិការសឹករងកណ្តាល បានរៀបចំព្រឹត្តិការណ៍ប្រគួតកីឡា បាល់ទះ ប៊ូល និងប៉េតង់ លក្ខណៈមិត្តភាព សាមគ្គីភាព នៅក្នុងអង្គភាព។ ពិធីប្រគួតនេះ ធ្វើឡើងរយៈពេលពីរថ្ងៃពេញ ចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ នៅទីបញ្ចការតំបន់ប្រតិបត្តិការសឹករងកណ្តាល ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល និងមានការចូលរួមពីលោក មេបញ្ជាការរង នាយការិយាល័យផ្នែក និងកីឡាករដែលជាកងកម្លាំងរបស់ទីបញ្ជាការទាំងមូល។ មានប្រសាសន៍ នៅក្នងឱកាសនេះ ឯកឧត្តម មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកណ្តាល បានមានប្រសាសន៍ថា ការរៀបចំព្រឹត្តិការណ៍ប្រគួតកីឡាបាល់ទះ ប៊ូល ប៉េតង់ ជាលក្ខណៈមិត្តភាព នៅក្នុងអង្គភាព ដើម្បីជាការសប្បារីករាយ នៅក្នុងស្ថានការណ៍ដែលប្រទេសកម្ពុជាយើងកំពុងទទួលបាននូវសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ។ ឯកឧត្តម មានប្រសាសន៍បន្តថា មានទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧មករា មានសុខសន្តិភាព…

  • ក្រសួងពាណិជ្ជកម្ម និង ក្រុមហ៊ុន (YAMATO GREEN) ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអភិវឌ្ឍ​ខ្សែច្រ​វាក់តម្លៃលើផលិតផលកសិ-ពាណិជ្ជកម្ម

    ក្រសួងពាណិជ្ជកម្ម និង ក្រុមហ៊ុន (YAMATO GREEN) ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអភិវឌ្ឍ​ខ្សែច្រ​វាក់តម្លៃលើផលិតផលកសិ-ពាណិជ្ជកម្ម

    ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា និង ក្រុមហ៊ុន យ៉ាម៉ាតុ ហ្រ្គីន នៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ នេះបាន ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអភិវឌ្ឍ​ខ្សែច្រ​វាក់តម្លៃលើផលិត ផលកសិ-ពាណិជ្ជកម្ម ។ ពិធីចុះហត្ថលេខានេះធ្វើឡើងនៅទីស្តីការក្រសួង ក្រោមអធិបតីភាព  ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឯកឧត្តម Mikami Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ។ ឯកឧត្តម ប៉ាន សូរស័ក្តិ មានប្រសាសន៍ថា ការចុះអនុស្សរណៈយោគយល់គ្នាថ្ងៃនេះ ជាការធ្វើការរួមគ្នារវាងវិស័យសាធារណៈនិងឯកជន និងបានឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា​ ក្នុងការលើក​កម្ពស់​វិស័យកសិ-ពា​ណិជ្ជកម្ម ដែលស្របទៅនឹងចតុកោណទី៤ មុំទី១ នៃយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ក្នុងការ​លើក​ស្ទួយវិស័យ​កសិកម្ម និងអភិវឌ្ឍន៍ជនបទ។ ឯកឧត្តម បានបន្តថា ការវិនិយោគរបស់ក្រុមហ៊ុន Yamato Green លើវិស័យកសិ-ពាណិជ្ជកម្ម គឺមានសារៈសំខាន់ណាស់ ព្រោះកសិ-ពាណិជ្ជកម្មជាវិស័យមួយដែល​មាន​សក្ដានុពលខ្ពស់នៅកម្ពុជា និងមិនទាន់មានការអភិវឌ្ឍ ឬវិនិយោគច្រើននៅឡើយ។ ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍បន្ថែមទៀតថា អនុស្សរណៈយោគយល់គ្នានេះ នឹងបង្កើតកិច្ចសហប្រតិបត្តិការយ៉ាងល្អក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈមនានាក្នុងខ្សែច្រវាក់តម្លៃ និងពង្រឹងផលិតភាព និងគុណភាពដើម្បីឆ្លើយតបទៅទីផ្សារ។ ក្នុងនាមភាពជាដៃគូអភិវឌ្ឍន៍ឧស្សាហកម្ម…

  • ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លោក សុង សារ៉ន បានបញ្ជាក់អំពីការនាំចេញអង្កររបស់កម្ពុជា ក្នុងបរិបទកូវីដ១៩

    ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លោក សុង សារ៉ន បានបញ្ជាក់អំពីការនាំចេញអង្កររបស់កម្ពុជា ក្នុងបរិបទកូវីដ១៩

    ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លោក សុង សារ៉ន បានថ្លែងថា «អង្កររបស់កម្ពុជា បាននិងកំពុងបន្តរីកចម្រើនក្នុងទិសដៅមួយត្រឹមត្រូវ ហើយនឹងឈានដល់ការនាំចេញជាផ្លូវការ ១លានតោន ក្នុងផលិតកម្មប្រកបដោយនិរន្តរភាព និងផ្តល់ផលសេដ្ឋកិច្ចសង្គម ដល់សហគមន៍នៅក្នុងខ្សែសង្វាក់តម្លៃទាំងអស់។ លោកបានបន្តថា ឆ្នាំ ២០២០ គឺជាពេលវេលាដ៏លំបាកបំផុត ដែលដំណើររបស់យើងត្រូវបានរងផលប៉ះពាល់ដោយការយកពន្ធរបស់សហភាពអឺរ៉ុប លើអង្ករនាំចេញរបស់កម្ពុជា ក្នុងឆ្នាំ២០១៩ វិបត្តិកូវីដ១៩ គ្រោះធម្មជាតិ ដូចជាគ្រោះរាំងស្ងួត និងទឹកជំនន់ និងវិបត្តិការដឹកជញ្ជូនទំនិញតាមកប៉ាល់ ក្នុងត្រីមាសចុងក្រោយនៃឆ្នាំ២០២០។ កម្ពុជាគឺជាប្រទេសនាំចេញអង្ករមួយ ដែលប្រកបដោយមោទនភាព ក្នុងការដែលបានផ្គត់ផ្គង់ និងធានានូវសន្តិសុខស្បៀងទៅដល់ប្រទេសក្នុងតំបន់ ក៏ដូចជាសកលលោក។​ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លោក សុង សារ៉ន បានអោយដឹងទៀតថា ក្នុងស្ថានភាពដ៏លំបាកនេះ យើងអាចនាំចេញអង្ករបានក្នុងរង្វង់ ៧០ម៉ឺនតោន ដែលគិតជាទឹកប្រាក់ទទួលបានជាង ៤៧០ លានដុល្លារអាមេរិក ដែលក្នុងនោះភាគច្រើន (៨0%) ជាអង្ករក្រអូប ដោយហេតុថា ការទទួលស្គាល់នូវគុណភាពអង្កររបស់កម្ពុជាមានការកើនឡើង នៅគ្រប់ទីផ្សារ ជាពិសេសប្រទេសចិន រួមមានហុងកុង និង ហ្គាបុង និងអូស្រ្តាលី។ សមិទ្ធផលទាំងនេះទទួលបានពីការខិតខំប្រឹងប្រែង របស់ក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា និងសមាជិកស.អ.ក…

  • ការនាំចេញអង្កររបស់កម្ពុជា ក្នុងឆ្នាំ២០២០ ជាង៧០ម៉ឺនតោន និងយុទ្ធសាស្រ្តរបស់សហព័ន្ធស្រូវអង្ករក្នុងការជំរុញការនាំចេញ ទៅកាន់ទីផ្សារអន្តរជាតិ (Video)

    ការនាំចេញអង្កររបស់កម្ពុជា ក្នុងឆ្នាំ២០២០ ជាង៧០ម៉ឺនតោន និងយុទ្ធសាស្រ្តរបស់សហព័ន្ធស្រូវអង្ករក្នុងការជំរុញការនាំចេញ ទៅកាន់ទីផ្សារអន្តរជាតិ (Video)
  • ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា លោកឧកញ៉ា ហ៊ុន ឡាក់ បានអោយដឹងថា កម្ពុជាផលិតបានស្រូវសរុបជាង១០លានតោន និង បាននាំចេញអង្ករផ្លូវការ ជាង ៧០ម៉ឺនតោន ដែលគិតជាទឹកប្រាក់ប្រមាណជា ៤៧០លានដុល្លារសហរដ្ឋអាមេរិក (Video)

    ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា លោកឧកញ៉ា ហ៊ុន ឡាក់ បានអោយដឹងថា កម្ពុជាផលិតបានស្រូវសរុបជាង១០លានតោន និង បាននាំចេញអង្ករផ្លូវការ ជាង ៧០ម៉ឺនតោន ដែលគិតជាទឹកប្រាក់ប្រមាណជា ៤៧០លានដុល្លារសហរដ្ឋអាមេរិក (Video)
  • កិច្ចសំភាសលោកខ្វៃ អាទិត្យា អគ្គនាយក នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា ស្តីពីទិសដៅការងារឆ្នាំ២០២១ របស់អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា (Video)

    កិច្ចសំភាសលោកខ្វៃ អាទិត្យា អគ្គនាយក នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា ស្តីពីទិសដៅការងារឆ្នាំ២០២១ របស់អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា (Video)
  • កម្ពុជាផលិតបានស្រូវសរុបជាង១០លានតោន និង បាននាំចេញអង្ករផ្លូវការ ជាង ៧០ម៉ឺនតោន ដែលគិតជាទឹកប្រាក់ប្រមាណជា ៤៧០លានដុល្លារសហរដ្ឋអាមេរិក

    កម្ពុជាផលិតបានស្រូវសរុបជាង១០លានតោន និង បាននាំចេញអង្ករផ្លូវការ ជាង ៧០ម៉ឺនតោន ដែលគិតជាទឹកប្រាក់ប្រមាណជា ៤៧០លានដុល្លារសហរដ្ឋអាមេរិក

    ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា លោកឧកញ៉ា ហ៊ុន ឡាក់ បានថ្លែងថា ឆ្នាំ២០២០ ជាឆ្នាំដែលពិភពលោកក៏ដូចជាកម្ពុជា បានប្រឈមនូវហានិភ័យ ផ្នែកសុខមាលភាពសង្គម និងបង្ករាំងស្ទះ ហើយជំរុញឱ្យមានឱនភាពសេដ្ឋកិច្ចស្ទើរពាសពេញពិភពលោក តែដោយឡែកកម្ពុជា ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលដ៏ឆ្នើម បាននឹងកំពុងគ្រប់គ្រងនូវស្ថានភាពលើការរីករាលដាលនៃការឆ្លង បានយ៉ាងល្អប្រសើរ និងគួរឱ្យមោទនភាព ស្របពេលដែលវិធានការផ្សេងៗ បានដាក់ចេញដើម្បីធានាបាននូវសុវត្ថិភាពស្បៀងអាហារ រួមទាំងការធ្វើឱ្យប្រសើរឡើងនូវផលិតភាពផលិតកម្មកសិករ។ លោកបានថ្លែងបន្តថា ក្នុងនោះវិស័យស្រូវអង្ករបានដើរតួយ៉ាងសំខាន់សម្រាប់ស្បៀងអាហារក្នុងស្រុក និងនាំចេញ ឆ្នាំ២០២០ នេះកម្ពុជាផលិតបានស្រូវសរុប ១០.៩១លានតោន និង បាននាំចេញអង្ករផ្លូវការ ជាង ៧០ម៉ឺនតោន ដែលគិតជាទឹកប្រាក់ប្រមាណជា ៤៧០លានដុល្លារសហរដ្ឋអាមេរិក គឺមានកំណើនប្រមាណជាជិត១០%។ ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា បានថ្លែងបន្តថា ការរីកចម្រើននៃវិស័យស្រូវអង្ករកម្ពុជានេះ គឺកើតចេញពីការគិតគូយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល តាមរយៈ គោលនយោបាយ និងវិធានការនានាតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង នវានុវត្តន៍ ក្រសួងរ៉ែ និងថាមពល ក្រសួងបរិស្ថាន អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា…

  • កិច្ចសំភាសលោកនេត្រ ភក្រ្តា ប្រធានផ្នែកកិច្ចការសាធារណៈ និងជាមន្ដ្រីនាំពាក្យអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) (Video)

    កិច្ចសំភាសលោកនេត្រ ភក្រ្តា ប្រធានផ្នែកកិច្ចការសាធារណៈ និងជាមន្ដ្រីនាំពាក្យអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) (Video)
  • បទយកការណ៍៖ សិប្បកម្មចម្លាក់ស្ពាន់ (Video)

    បទយកការណ៍៖ សិប្បកម្មចម្លាក់ស្ពាន់ (Video)