-
ឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញចុះសួរសុខទុក្ខបងប្អូនកម្មករ និងចូលរួមរំលែកទុក្ខគ្រួសារសព ហេតុការគ្រោះថ្នាក់ចរាចរណ៍ ក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល
ខេត្តកណ្ដាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល កាលពី រសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនបងប្អូនកម្មកររោងចក្រ នៅមន្ទីរពេទ្យបង្អែកស្រុកខ្សាច់កណ្ដាល និងចូលរួមរំលែកទុក្ខគ្រួសារសព ក្នុងបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកឥដ្ឋបុករថយន្តដឹកកម្មករ ក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ បានពាំនាំនូវការផ្ដាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្ដីនឹករលឹក និងអាណិតអាសូរបំផុត។ ឯកឧត្តមបន្តថា កាកបាទក្រហមកម្ពុជា ដែលមាន សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងមានគិតគូរជានិច្ច អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងបានណែនាំជាប្រចាំដល់ មន្រ្តីកាកបាទក្រហមនៅថ្នាក់មូលដ្ឋានទាំងអស់ ត្រូវចុះជួយប្រជាពលរដ្ឋដែលជួបគ្រោះមហន្តរាយផ្សេងៗ ឲ្យបានទាន់ពេលវេលា ជាក់ស្ដែងបងប្អូនកម្មករកម្មការិនីជួបគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកខ្សាច់កណ្ដាលនេះ។ សូមបញ្ជាក់ថាកាលពីព្រឹកថ្ងៃទី២៣…
-
កម្ពុជា-សិង្ហបុរី បេ្តជ្ញាបន្តរួមគ្នាពង្រីកលើវិស័យការងារ និងបណ្តុះបណ្តាលធនធានមនុស្សរបស់កម្ពុជា ឲ្យកាន់តែប្រសើរបន្តទៀត
(ភ្នំពេញ)៖ កម្ពុជា-សិង្ហបុរី មានបេ្តជ្ញាយ៉ាងមុតមាំក្នុងការពង្រីកលើវិស័យការងារ និងបណ្តុះបណ្តាលធនធានមនុស្សរបស់កម្ពុជាឲ្យបានកាន់តែប្រសើរបន្ថែមទៀត ដើម្បីឆ្លើយតបឲ្យទាន់ទៅនឹងការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា ទាំងក្នុងតំបន់ និងពិភពលោក។ ការប្តេជ្ញាចិត្តដ៏មុតស្រួចនេះត្រូវបានធ្វើឡើងនៅក្នុងជំនួបជម្រាបលារបស់ឯកឧត្តម ម៉ាយឃើល តាន (Michael Tan) ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា រវាង ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងការងារ។ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានលើកឡើងពីវឌ្ឍនភាពនៃទំនាក់ទំនងការទូត និងវិស័យនានា ពិសេសគឺវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរវាងកម្ពុជា និងសិង្ហបុរី ក្នុងអាណត្តិបេសកកម្មរបស់ឯកឧត្តម ម៉ាយឃើល តាន ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍប្រទេសកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា សិង្ហបុរីបានជួយបណ្ដុះបណ្ដាលជំនាញបច្ចេកទេសជាច្រើនដល់គ្រូបង្គោល និងសិក្ខាកាមកម្ពុជា ពិសេសសិង្ហបុរីបានបញ្ជូនគ្រូជំនាញៗមកបណ្ដុះបណ្ដាលដល់ប្រទេសកម្ពុជាផ្ទាល់។ចំពោះផ្នែកសុវត្ថិភាព និងសុខភាពរបស់កម្មករនៅកន្លែងធ្វើការងារ សិង្ហបុរីក៏បានជួយច្រើនណាស់ដែរ ដូចជាជួយរៀបចំបច្ចេកទេសសុវត្ថិភាពឡចំហាយនៅក្នុងរោងចក្រ ការបណ្ដុះបណ្ដាលអ្នកជំនាញត្រួតពិនិត្យឡចំហាយជាដើម ដោយបានចូលរួមកាត់បន្ថយបញ្ហាគ្រោះថ្នាក់ផ្សេងៗបានយ៉ាងច្រើននៅក្នុងរោងចក្រ សហគ្រាស។ សំណើបន្ទាប់របស់ឯកឧត្តរដ្ឋមន្ត្រី អ៉ិត សំហេង គឺពាក់ព័ន្ធនឹងវិស័យបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដែលជាគន្លឹះដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេស ពិសេសគឺកម្ពុជាត្រូវការធនធានមនុស្សប្រកបដោយគុណវឌ្ឍិ ហើយកន្លងមកសិង្ហបុរីក៏បានដើរតួយ៉ាងច្រើនក្នុងការជំរុញលើការងារនេះ។ ជាមួយគ្នានោះ…
-
ល្ខោនខោល
ល្ខោនខោល បានចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ របស់អង្គការយូណេស្កូ នៅទីក្រុងព័រល្វី សាធារណរដ្ឋម៉ូរី នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨»។ ល្ខោនខោល ឬ ល្ខោនពាក់របាំងមុខ គឺជាល្ខោនមួយ ដែលមានលក្ខណៈចំណាស់របស់កម្ពុជា មានដើមកំណើតនៃការ សម្តែងក្នុងអំឡុង សម័យអង្គរ។ វាត្រូវបានគេជឿជាក់ថាបានចាប់ផ្តើមក្នុងអំឡុងប្រហែលសតវត្សទី១០ តាមរយៈសិលាចរឹក ប្រាសាទសំបូរព្រៃគុក ចរឹកក្នុងរាជព្រះបាទ ជ័យវរ្ម័នទី៥ (គ.ស ៩៦៨-១០០១) និយាយពី ព្រាហ្មណ៍បុរាហិតម្នាក់នៅ ភៈវៈបុរៈ បានបញ្ជូនមនុស្ស ៥០នាក់ ឲ្យទៅធ្វើអ្នកបម្រើក្នុងរាជវាំង នាក្រុងអង្គរ ក្នុងចំណោមនោះមាន៦នាក់ ត្រូវទៅផ្ទះនាខោល (កន្លែងហាត់ខោល)។ ល្ខោនខោល ត្រូបានគេជឿថា ជាល្ខោនដែលបំលែងចេញពី ល្ខោនស្បែកធំ ពាក្យខោលដែលជាពាក្យនាមសព្ទ នៅក្នុងវចនានុក្រមរបស់សម្ដេចសង្ឃរាជ ជួន ណាត មានន័យថា ទម្រង់ខ្លី យើងអាចទាញន័យសេចក្ដីបានថា ល្ខោនខោល ជាល្ខោនទម្រង់មួយបែប ដែលលេងជាកំណាត់រឿងខ្លីៗ ពាក្យ ខោល ត្រូវបានជួបប្រះក្នុងសិលាចរឹកមួយចំនួនទៀតដូចជាៈ សិលាចរឹក តំបន់ភាគខាងលើស្ទឹងស្រែង ខេត្តសៀមរាប ចារឹកនៅចុង…
-
ស្នែងសត្វ អាចកែច្នៃជាគ្រឿងអលង្ការយ៉ាងស្រស់ស្អាត
ស្នែងសត្វគោ សត្វក្របី ដែលគេបោះចោល ឬយកពីកន្លែងសត្តឃាត ត្រូវបានគេយកមកកែច្នៃជាគ្រឿងអលង្ការ និងវត្ថុតាំងលម្អផ្ទះ យ៉ាងស្រស់ស្អាត។ ស្នែងសត្វទាំងនោះ ត្រូវបានគេយកច្នៃជា ខ្សែក ខ្សែដៃ ក្រវិល ចិញ្ចៀន ក្រាស់សិតសក់ រូបសត្វ វត្ថុអនុស្សាវរីយ៍ផ្សេងជាច្រើនទៀត។ លោកសុខ ចាន់ បានអោយដឹងថា ជាជាងច្នៃស្នែង បានអោយដឹងថាលោកបានចេះកែច្នៃស្នែង ធ្វើជាគ្រឿងអលង្ការ និងវត្ថុតាំងលម្អផ្ទះ តាំងពីឆ្នាំ1996មកម្លេះ ដោយលោកបានរៀនពីអង្គការនៅខេត្តព្រៃវែង។ លោកបានបង្រៀនជំនាញនេះ ដល់បងប្អូនប្រជាពលរដ្ឋជាច្រើន ដែលចង់ចេះចង់ដឹងរបៀបធ្វើស្នែងនេះ។ លោកបានបន្តថា ការច្នៃស្នែង ធ្វើគ្រឿងអលង្ការ និងវត្ថុតាំងលម្អផ្ទះនេះ ត្រូវមានគំនិតច្នៃប្រឌិត ដើម្បីអោយចេញជារូបផ្សេងៗ ត្រូវមានការអត់ធ្មត់ ព្រោះការងារនេះ វាហុយ និងធុំក្លិនស្អុយ។ លោកស្រីឃួន ចិន្តា ម្ចាស់ហាងសុមនា សិប្បកម្មកែច្នៃវត្ថុអនុស្សាវរីយ៍ចេញពីស្នែងសត្វ បានអោយដឹងថា លោកស្រីមានគំនិតយកស្នែងសត្វគោ សត្វក្របី មកកែច្នៃគ្រឿងអលង្ការ និងវត្ថុតាំងលម្អផ្ទះ គឺដើម្បីអោយបងប្អូនប្រជាពលរដ្ឋមានការងារធ្វើ, មានគំនិតកែច្នៃរបស់ក្នុងស្រុកដែលមានស្រាប់, ជួយសំអាតបរិស្ថានដោយមិនបោះចោលស្នែងស្អុយពាសវាលពាសកាលជាដើម៕
-
ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា អនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតសឹង្ហបុរីប្រចាំកម្ពុជាចូលជួបសំដែងការគួរសមនិងជម្រាបលាខណះបញ្ចប់អាណត្តិបេសកកម្មការទូត
ភ្នំពេញ៖ ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុញ្ញាតឲ្យ ឯកឧត្ដម Michael Tan Keng Siongឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសិង្ហបុរី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងពេលដែលនឹងត្រូវបញ្ចប់អាណត្តិបេសកកម្មការទូតរបស់ ឯកឧត្ដម ឯកអគ្គរដ្ឋទូតនៅកម្ពុជា នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២០ ខាងមុខនេះ ។ កម្មវិធីជួបសំដែងការគួរសម និងជម្រាបលានេះ ធ្វើឡើង នាព្រឹកថ្ងៃ ទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០២០ នៅទីស្តីការក្រសួង ។ នៅក្នុងជំនួបនេះ ឯកឧត្តម Michael Tan Keng Siong ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសឹង្ហបុរី ប្រចាំកម្ពុជា មានប្រសាសន៍ថា ក្នុងនាមស្ថានទូតនៃសាធារណរដ្ឋសិង្ហបុរី សូមសម្តែងនូវការកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា…
-
រដ្ឋបាលស្រុកជើងព្រៃ និងមន្រ្តីក្រសួងធនធានទឹក ចុះពិនិត្យមើលការដាក់ខ្សាច់បិទទ្វារទឹកទំនប់តំបន់សំរាប់ប្រើប្រាស់នៅក្នុងរដូវប្រាំង
កំពង់ចាម៖ លោក អូត ឈាងលី អភិបាលស្រុកជើងព្រៃ បានដឹកនំាក្រុមការងារ សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយម និងមានការចូលរួមពីអាជ្ញាធរស្រុកព្រៃឈរ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នំា២០២០ បានចុះពិនិត្យមើលការដាក់ខ្សាច់បិទទ្វារទឹកនៅទំនប់តំបន់ ខណៈរដូវប្រាំងបានខិតចូលមកដល់ ប្រភពទឹកគឺមានសារៈសំខាន់ខ្លំាងណាស់ដល់ការស្រោចស្រពដំណំាផ្សេងៗ ជាពិសេសដំណំាស្រូវរបស់ប្រជាកសិករ និងដើម្បីជាការឆ្លើយតបទៅនិងសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលមានទីតាំង ស្ថិតនៅក្នុងឃុំព្រៃចារ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដែលកំពុងហូរច្រោះខ្លំាង និងដើម្បីរក្សាទឹកទុកសម្រាប់បងប្អូនប្រជាពលរដ្ឋទំាង២ស្រុក (ជើងព្រៃ- ព្រៃឈរ ) ក្នុងការប្រើប្រាស់ ព្រមទំាងការបូមស្រោចស្រពដំណំាស្រូវនារដូវប្រាំងខាងមុខអោយបានគ្រប់គ្រាន់។ បន្ទាប់មកលោកអភិបាល ក៏បានបន្តដឹកនំាក្រុមការងារ ចុះពិនិត្យប្រឡាយទឹក ១ខ្សែ ស្ថិតនៅក្នុងភូមិចំនាង ឃុំផ្តៅជុំ ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋ ដែលអាចប្រឈមនឹងកង្វះទឹកសម្រាប់ស្រោចស្រពដំណំាស្រូវនារដូវប្រាំង។ គួរបញ្ជាក់ថា ទ្វាទឹកទំនប់ទំនប់នេះ មានប្រវែង ៣៩០០ ម៉ែត្រ អាចផ្គត់ផ្គង់ទឹកបានប្រមានជាចំនួន១២លានម៉ែត្រគីប ប្រជាពលរដ្ឋអាចប្រើប្រាស់បានខួបប្រាំងវក្សារ តាមរយៈការជួយចូលរួមឧបត្ថម្ភ និងការបូមទឹកដាក់ក្នុងស្រែ ពីរដ្ឋបាលស្រុកនាពេលកន្លងមកផងដែរ៕
-
ACUចុះMOUជាមួយនិងអង្គការ CRSTOដើម្បីជាគំរូក្នុងការចូលរួមប្រយុទ្ធប្រឆាំងនិងអំពើពុករលួយនៅកម្ពុជា
ភ្នំពេញ៖ ដើម្បីជាគំរូដល់អង្គការមិនមែនរដ្ឋាភិបាលក្នុងការចូលរួមប្រយុទ្ធប្រឆាំងនិងអំពើពុករលួយ កាលពីពេលកន្លងទៅនេះ អង្គភាពប្រឆាំងអំពើពុករលួយនៃព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ ជាមួយនិងអង្គការជឿជាក់លើសិស្សជនបទកម្ពុជា ហៅកាត់ថា (CRSTO)។ លោក សេន ណាក់ ប្រធានអង្គការជឿជាក់លើសិស្សជនបទកម្ពុជា បានឱ្យដឹងថា ការសម្រេចចិត្តចុះអនុស្សារណៈ ជាមួយនិងអង្គភាពប្រយុទ្ធប្រឆាំងអំពើពុករលួយ ដោយសារតែ អង្គការចង់ពង្រឹងកិច្ចសហប្រតិបត្តិការ ហើយនិងការប្តេជ្ញាចិត្តបន្តទៅទៀត។ លោកបន្តថា កន្លងមកអង្គបានធ្វើការប្រកបដោយតម្លាភាព ភាពត្រឹមត្រូវ នៅក្នុងអង្គភាពទាំងផ្ទៃក្នុងការងារ និងពីខាងក្រៅ ចាប់តាំងពីអង្គការផ្តើមបេសកកម្មការងាររបស់ខ្លួន។ លោកប្រធានអង្គការរូបនេះបន្តថា ថា « អង្គការជឿជាក់លើសិស្សជនបទកម្ពុជា ចង់ពង្រឹងគោលជំហរមួយ សំរាប់ក្រុមការងារ ទៅលើការដឹកនាំ និងការគ្រប់គ្រងអង្គការ តាមរយៈការប្តេជ្ញាចិត្តធ្វើការប្រកបដោយតម្លាភាព ភាពត្រឹមត្រូវ គ្មានអំពើពុករលួយ ពោលគឺគ្រប់ថវិការ កាក់សេន គឺត្រូវតែបញ្ចូលទៅក្នុងគម្រោង ការអភិវឌ្ឍការអប់រំរបស់ក្មេងៗ យុវជន និងគម្រោងនានា រប់សអង្គការ»។ លោកគួសបញ្ជាក់បន្តថា អង្គការ ( CRST) បច្ចុប្បន្ននេះ មានការត្រួតពិនិត្យដ៏ត្រឹមត្រូវពីខាងសាវនករ ស្តង់ដា ដែលបានស្ម័គ្រចិត្តចូលរួមត្រូតពិនិត្យនៅក្រៅប្រទេស ទាក់ទងជាមួយនិងគោលការណ៍ចំណាយចំណូលរបស់អង្គភាពទាំងស្រុងគឺត្រូវបានត្រួតពិនិត្យប្រចាំឆ្នាំ ដើម្បីប្រាកដថា ទឹកប្រាក់ដែលបានផ្តល់ជូនដល់អង្គការគឺត្រូវបានប្រើប្រាស់ដោយភាពត្រឹមត្រូវ។ លោកប្រធានអង្គការរូបនេះ…
-
ឧត្តមសេនីយ៍ត្រី នៃ និយម អញ្ជើញចែកអំណោយ និងបន្តណែនាំអំពីជំងឺកូវីដ១៩ ដល់កងកម្លាំងទាំងអស់នៃតំបន់ប្រតិបត្តិការសឹករងកណ្តាល
ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នំា២០២០នេះ បានអញ្ជើញ ចែកអំណោយទទួលបានពី កងការពារព្រំដែនខេត្តអាយ៉ាង ប្រទេសវៀតណាម និងបន្តណែនាំអំពីជំងឺកូវីដ១៩ ដល់កងកម្លាំង ដែលមកពីការិយាល័យ ផ្នែកសឹករងស្រុក ក្រុង វរៈ នៃតំបន់ប្រតិប្រត្តិការសឹករងណ្តាល។ មានប្រសាសន៍នៅក្នុងឱកាសនេះ ឯកឧត្តម មេបញ្ជាការ បានជម្រុញ និងណែនាំទៅដល់ កងកម្លាំងទាំងអស់ ត្រូវចូលរួមអនុវត្តន៍តាមការណែនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល ទៅលើវិធានការណ៍នានារបស់ក្រសួង ដើម្បីចូលរួមទប់ស្កាត់ទាំងអស់គ្នា កំអោយជំងឺកូវី១៩នេះ ឆ្លងចូលទៅក្នុងសហគមន៍។ ឯកឧត្តម នៃ និយម បានបញ្ជាក់បន្តថា ជំងឺកូវីដ១៩នេះ គឺជាជំងឺមួយដែលកម្ពុជា ក៏ដូចជាប្រទេសទាំងអស់នៅលើពិភពលោក កំពុងយកចិត្តទុកដាក់ខ្ពស់ ទៅកិច្ចការពារកំអោយឆ្លង និងព្យាបាល ពិសេសគឺទៅលើវិធានការការពារយ៉ាងម៉ឺងម៉ាត់ជាទីបំផុត។ ឯកឧត្តម បន្តថា អ្វីដែលសំខាន់គឺបងប្អូនជាកងកម្លាំងអស់ត្រូវរក្សាអនាយម័យពាក់ម៉ាស់ រក្សាអនាម័យ តាមរយៈការលាងសំអាតដៃ ជាមួយអាកុល សាប៊ូ ឬផេះ អោយបានស្អាតទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល។…
-
មរតកក្បាច់គុនបុរាណខ្មែរ ល្បុក្កតោ
គុនល្បុក្កតោ គឺជាក្បាច់គុនដ៏ចំណាស់មួយរបស់ខ្មែរ ដែលត្រូវបានបង្កើតឡើង តាំងពីមុនការមកដល់នៃអរិយធម៌ឥណ្ឌា កាលពីជាង ២ពាន់ឆ្នាំកន្លងមកហើយ។ «ល្បុក្កតោ» គឺជាបន្សំនៃពាក្យ«ល្បុក្ក»បូកនឹង«តោ»មានន័យថាសត្វតោមហាកម្លាំង ឬមហាថាមពល។ យោងតាមវចនានុក្រមរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត ល្បុក្កតោជាអាវុធដំបងខ្លីមួយប្រភេទ អបភ្ជាប់នឹងកំផួនដៃសម្រាប់រងនឹងដំបងវែង ឬបុកបុះការពារខ្លួន។ ដូច្នេះគុនល្បុក្កតោ គឺជាក្បាច់គុនមហាកម្លាំងប្រើប្រាស់ នៅក្នុងចម្បាំងប្រឆាំងសត្រូវឈ្លានពាន ដើម្បីការពារប្រទេស ប្រាសាទ គ្រួសារ ស្រុកភូមិ ព្រមទាំងការពារសុវត្តិភាពផ្ទាល់ខ្លួន និងទ្រព្យសម្បត្តិ ទប់ទល់នឹងសត្វសាហាវ។ល។ លើសពីនេះទៅទៀត ភស្តុតាងជាក់ស្តែងនៃប្រវត្តិក្បាច់គុននេះ ត្រូវបានប្រវត្តិវិទូរកឃើញថា មានឆ្លាក់នៅតាមជញ្ជាំងប្រាសាទតាំងពីសតវត្សរ៍ទី៩ ដូចជាប្រាសាទព្រះគោ បន្ទាយស្រី អង្គរវត្ត និងបាពួន។ ក្បាច់គុននេះបានចាក់គ្រឹះយ៉ាងរឹងមាំ នៅក្នុងប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា ហើយបានក្លាយទៅជានិមិត្តរូប នៃអារិយធម៌ខ្មែររហូតមកដល់បច្ចុប្បន្ន។ កុមារាសុភក្រ្ត័ត្រា អាយុ១១ឆ្នាំ បានអោយដឹងថា គាត់ពិតជាមានចិត្តស្រលាញ់ និងចង់ហាត់ក្បាច់គុនខ្មែរល្បុក្កតោ។ ចង់ចូលរួមអភិរក្ស លើកស្ទួយ និងសិក្សាស្វែងយល់បន្ថែម អំពីអ្វីដែលជាមរតកដូនតាជំនាន់មុន បានបន្សល់ទុក កុំអោយបាត់បង់។ បន្ទាប់ពីទំនេរពីការសិក្សានៅសាលាខ្មែរ ជារៀងរាល់ពេលល្ងាចប្អូនតែងតែទៅហាត់ក្បាច់គុនល្បុក្កតោ នៅវត្តថាន់។ កុមារាសុភក្រ្ត័ត្រា…
-
ចម្លាក់ស្ពាន់
ចម្លាក់ គឺរូបឬក្បាច់ដែលគេឆ្លាក់ រចនាឡើងជារូបរាងអោយមើលទៅមានភាពទាក់ទាញ ភាពប្រណិត ល្អឥតខ្ចោះ ព្រោះគេប្រើពេលវេលា កំលាំងពលកម្មមនុស្ស ទម្រាំអាចផលិតបានវត្ថុសិល្បៈមួយៗ។ តួយ៉ាងដូចទៅនឹងចម្លាក់ នៅតាមប្រាង្គប្រាសាទបុរាណខ្មែរយើង ដែលដូនតាខ្មែរ បានបន្សល់ទុកស្នាដៃជាច្រើនរាប់មិនអស់ នៅលើតួប្រាសាទ ជញ្ជាំងប្រាសាទ ខ្លោងទ្វារនៃច្រកចេញចូលមានរចនាបទត្រឹមត្រូវ និងការកត់ត្រាចងជាក្បួនខ្នាតច្បាស់លាស់ សម្រាប់កូនចៅតជំនាន់ក្រោយៗ។ បច្ចុប្បន្ន រោងសិប្បកម្មចម្លាក់ស្ពាន់ មិនសូវមានច្រើនប៉ុន្មានទេ ព្រោះត្រូវមានភាពប៉ិនប្រសប់នៃការច្នៃប្រឌិតខ្ពស់ អាចធ្វើបានគ្រប់រូបភាព ប្រើពលកម្មយូរថ្ងៃ ឬអាចរាប់ខែ តែកំរៃទាប មិនគ្រប់គ្រាន់ ដើម្បីបំពេញតម្រូវការលើទីផ្សារ។ យ៉ាងណា មានរោងសិប្បកម្មមួយកន្លែងឋិតនៅភូមិសាលាកាត់សក់ ឃុំវិហារលួង ស្រុកពញាព្ញ ខេត្តកណ្តាល កំពុងបន្ដដំណើរការផលិតសិប្បកម្មចម្លាក់ស្ពាន់ដោយដៃ ដើម្បីរក្សាអត្តសញ្ញាណវប្បធម៌ខ្មែរតទៅមុខ។ អ៊ុំប្រុស យុទ្ធា បានអោយដឹងថា ការធ្វើចម្លាក់ស្ពាន់នេះគឺមិនងាយស្រួលទេ ចំណាយវេលា អត់ធ្មត់ និងមានចិត្តស្រលាញ់ទើបធ្វើបាន។ អ៊ុំប្រុស យុទ្ធា បានបង្រៀនដល់កូន ចៅ ក្មួយៗដែលចង់ចេះនៅចម្លាក់ស្ពាន់ នេះថែមទៀតផង។ អ៊ុំប្រុស យុទ្ធា ក៏បានសំណូមពរដល់បងប្អូនដែលស្រលាញ់ចម្លាក់វប្បធម៌ខ្មែរ ស្នាដៃខ្មែរពិតៗ សូមចូលរួមអភិរក្សនៅអ្វីដែលជាអត្តសញ្ញាណខ្មែរ យកទៅបង្ហាញដល់កូនចៅជំនាន់ក្រោយៗអោយស្គាល់ ចង់ចេះធ្វើតៗគ្នានឹងបង្ហាញស្នាដៃទាំងអស់លើឆាកអន្តរជាតិ ស្គាល់សម្បត្តិវប្បធម៌ថាខ្មែរធ្វើបាន។…