Category: ព័ត៌មានថ្ងៃត្រង់

  • ស្វែងយល់ពី ត្រីវិស័យ-នវានុវត្តន៍ពិសេសមួយក្នុងចំណោមនវានុវត្តន៍ពិសេសទាំង៤របស់ប្រជាជាតិចិន

    ស្វែងយល់ពី ត្រីវិស័យ-នវានុវត្តន៍ពិសេសមួយក្នុងចំណោមនវានុវត្តន៍ពិសេសទាំង៤របស់ប្រជាជាតិចិន

    ​ត្រីវិស័យ គឺជាឧបករណ៍ដែលធ្វើឡើងពីមេដែក សម្រាប់ចង្អុលបង្ហាញពីទិសខាងត្បូង និងខាងជើង។ ឧបករណ៍ចង្អុលទិសដំបូងគេនោះ ឈ្មោះថា សឺណាន នៅសម័យសង្គ្រាមមានគេចាប់ផ្តើមប្រើរួចហើយ។ វាត្រូវបានផលិតឡើងដោយ​ច​​ប្រើថ្មធម្មជាតិម្យ៉ាងដែលរូបរាងរបស់វាស្រដៀងនឹងស្លាបព្រា វាមានទម្ងន់ធ្ងន់នៅចំកណ្តាល ហើយមានទំនាញ តួខ្លួនរប​ស់វាមានភាពរលោងភ្លឺ ហើយទ្រនិចវាចង្អុលទៅគ្រប់ទិស ពេលគេប្រើ គឺគេយកថ្មស្លាបព្រាវែងនោះដាក់លើផ្ទៃរាបស្មើ ហើយគេប្រើដៃបង្វិលឱ្យវាវិល នៅពេលវាឈប់ ទ្រនិចវែងនោះ នឹងចង្អុលទៅរកទិសខាងត្បូង។ នៅពេលមានវត្តមានឧបករណ៍ត្រីវិស័យឈ្មោះ សឺណាន នេះ មនុស្សម្នាក៏បានស្គាល់ពីសារប្រយោជន៍នៃថ្មមេដែកនោះ ក៏ប៉ុន្តែ សឺណាន ក៏មានគុណវិបត្តិមិនតិចដែរ។ មុនដំបូងគឺមេដែកនោះ មានការលំបាកខ្លាំងណាស់ក្នុងការស្វែងរកទិស ពេលគេកែច្នៃហើយ ក៏វាមិនសូវឆក់ ហេតុដូចនេះហើយបានជា ឧបករណ៍សឺណាន មានភាពអន់ខ្សោយបន្តិច។ លើកនេះគឺ ចាំបាច់ត្រូវយកវាដាក់នៅលើដីរៀបស្មើនិងរលោងខ្លាំងជាងមុន បើមិនដូចច្នេះទេ វាពិបាកនឹងបង្វិលឱ្យវិលណាស់ ហើយវាច្បាស់ជាបង្វិលមិនចំទិសខាងត្បូងដូចអ្វីដែលគេចង់បាន។ ចុងក្រោយ សឺណាន ត្រូវមានកម្រិតទម្ងន់មួយជាក់លាក់ ហើយវាពិបាកក្នុងការកាន់ ដែលនេះក៏ជាហេតុផលមួយធ្វើឱ្យ សឺណាន មិនត្រូវបានគេប្រើឱ្យបានទូលំទូលាយផងដែរ។ និវានុវត្តន៍ត្រីវិស័យ គឺកើតចេញពីលទ្ធផលនៃការពិសោធប្រើប្រាស់មេដែកឆក់អស់ពេលយ៉ាងយូរ ដោយសារតែវាត្រូវការកម្លាំងផលិត មនុស្សយើងបានចាប់ប្រើមេដែកឆក់ និងចាប់ផ្តើមស្គាល់ពីគុណតម្លៃនៃមេដែកនោះ។​ មនុស្សចាប់ផ្តេីមរកឃើញដំបូង គឺឃើញមេដែកឆក់នោះមានទំនាញឆក់ជាមួយសារធាតុដែក ក្រោយមកក៏ឃើញថ្មឆក់នោះចេះចង្អុលទិស។ មកដល់ជំនាន់រាជវង្សសុង ទើបគេអាចផលិតចេញជាត្រីវិស័យ…

  • រដ្ឋមន្រ្តីពាក្រសួងណិជ្ជកម្ម ដឹកនាំគណៈប្រតិភូការពារសេចក្ដីព្រាងច្បាប់ចំនួន២នៅក្នុងសម័យប្រជុំពេញអង្គរដ្ឋសភាលើកទី៥ នីតិកាលទី៦ ដែលដឹកនាំដ៏ខ្ពង់ខ្ពស់ដោយ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា

    រដ្ឋមន្រ្តីពាក្រសួងណិជ្ជកម្ម ដឹកនាំគណៈប្រតិភូការពារសេចក្ដីព្រាងច្បាប់ចំនួន២នៅក្នុងសម័យប្រជុំពេញអង្គរដ្ឋសភាលើកទី៥ នីតិកាលទី៦ ដែលដឹកនាំដ៏ខ្ពង់ខ្ពស់ដោយ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា

    ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ បានដឹកនាំគណៈប្រតិភូ ការពារសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ ពិធីសារទីមួយធ្វើវិសោធនកម្មកិច្ចព្រមព្រៀងស្ដីពីភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយ រវាងរដ្ឋជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងជប៉ុន (AJCEP – 1st Protocol) និង ការអនុម័តយល់ព្រមលើពិធីសារអនុវត្តកញ្ចប់សន្យាទី១០ ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្ដីពីសេវាកម្ម (AFAS10) ក្នុងសម័យប្រជុំពេញអង្គរដ្ឋសភាលើកទី៥ នីតិកាលទី៦ ដែលដឹកនាំដ៏ខ្ពង់ខ្ពស់ដោយ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។ ជាកិច្ចចាប់ផ្តើម លោកជំទាវ និន សាផុន សមាជិកគណៈកម្មាធិការអចិន្ដ្រៃយ៍ និងជាប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា បានជម្រាបជូនសម័យប្រជុំពេញអង្គរដ្ឋសភាលើកទី៥ នីតិកាលទី៦ថា គណៈកម្មការជំនាញទី៩ ដោយមាន​​ការសហការពីគណៈកម្មការទី៥ បានពិនិត្យ និងពិភាក្សាលើការស្នើសុំការផ្ដល់សច្ចាប័នលើ ពិធីសារទីមួយធ្វើវិសោធនកម្មកិច្ចព្រមព្រៀងស្ដីពីភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយ រវាងរដ្ឋជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងជប៉ុន និង ពិធីសារអនុវត្តកញ្ចប់សន្យាទី១០ ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្ដីពីសេវាកម្ម ជាមួយតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយឯកឧត្តមរដ្ឋមន្ត្រី រួចរាល់ហើយ ដោយការស្នើសុំនេះមានលក្ខណៈត្រឹមត្រូវតាមបែបបទ និងនីតិវិធី។  ក្នុងសម័យប្រជុំពេញអង្គរដ្ឋសភាលើកទី៥ នីតិកាលទី៦នេះ ឯកឧត្តមរដ្ឋមន្ដ្រី…

  • ដាល់អំបុកភូមិយើង

    ដាល់អំបុកភូមិយើង

    ផ្ទះកាហ្វេវប្បធម៌ នៅរាជធានីភ្នំពេញ បានរៀបចំពិធីដាល់អំបុក ដើម្បីអបអរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ចាប់ពីថ្ងៃទី២៩ ៣០ ៣១ តុលា ដល់ថ្ងៃទី១វិច្ឆិកា ឆ្នាំ២០២០។ ពិធីដាល់អំបុកភូមិយើង ក៏មានស្លៀកពាក់បុរាណតាមសម័យកាលនីមួយៗ ដូចជាសម័យលង្វែក សម័យអង្គរ សំលៀកបំពាក់ល្ខោនខោល អប្សរា និងមានសម្តែងល្ខោនស្រមោលស្បែកតូចផងដែរ។ អ្នកស្រីព្រំ ម៉ាច ជាអ្នកខេត្តស្វាយរៀង បានអោយដឹងថា អ្នកស្រីចេះដាល់អំបុក តពីដូនតា មកម្លេះ។អ្នកស្រីប្រាប់ពីរបៀបដាល់អំបុកថា ដំបូងឡើយគឺត្រូវច្រូតស្រូវទុំ យកមកបែន រួចអុំអោយស្អាតអស់ដី បន្ទាប់មកយកទៅលីងអោយឆ្អិនបន្តិច ទើបយកមកបុកក្នុងត្បាល់ ឬហៅថាដាល់អំបុក គឺបុកអោយសំប៉ែត។    លោកគ្រូសក្ខ័រា នាយកសាលាសិល្បៈហ្វូណន បានអោយដឹងថា ការរៀបចំពិធីដាល់អំបុកនេះឡើងដើម្បី បង្ហាញអោយយុវវ័យ និងក្មេងៗជំនាន់ក្រោយបានឃើញ ពីរបៀបដាល់អំបុកខ្មែរ និងអាចស្លៀកពាក់បុរាណខ្មែរ តាមសម័យកាលនីមួយៗ។  សាលាសិល្បៈហ្វូណន តែងតែបង្កើតព្រឹត្តិការណ៍បុរាណនានា ដើម្បីផ្សព្វផ្សាយអំពីកេរ្តិ៍មរតកដូនតាខ្មែរយើង ដូចជាការស្លៀកពាក់បុរាណ ការបង្ហាត់បង្រៀនផ្នែកតន្ត្រីបុរាណ បង្ហាត់ផ្នែកល្ខោនខោល របាំបុរាណ ជាដើម។ លោកគ្រូសំណូមពរអោយបងប្អូនទាំងអស់ ពិសេសយុវជនជំនាន់ក្រោយ ងាកមកគាំទ្រ…

  • ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសគុយបាចូលជួបសំដែងការគួរសម

    ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសគុយបាចូលជួបសំដែងការគួរសម

    ភ្នំពេញ៖  ឯកឧត្តមឧបនាយករដ្ឋមន្ត្រីជាសុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ បានអនុញ្ញាតឲ្យលោកជំទាវ Liurka Rodriguez Barrios ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសគុយបា ចូលជួបសំដែងការគួរសមនៅទីស្ដីការក្រសួង។    ក្នុងជំនួបនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានជម្រាបជូនលោកជំទាវ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសគុយបា អំពីបេសកកម្មរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ មានដូចជាការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋទូទាំងប្រទេស ដែលផ្ដល់នូវសុវត្ថិភាពដីធ្លីជូនម្ចាស់កម្មសិទ្ធិ ការគៀងគរវិនិយោគទុនក្នុងវិស័យដីធ្លី ការបង្កើនចំណូលពន្ធរដ្ឋនិងការកាត់បន្ថយឈានទៅដល់ការបញ្ចប់បញ្ហាវិវាទដីធ្លីទូទាំងប្រទេស ការរៀបចំប្លង់គោលប្រើប្រាស់ដីធ្លីនៅតាមបណ្ដារាជធានីខេត្តឲ្យបានឆាប់រហ័ស  ការគ្រប់គ្រងវិស័យសំណង់ និងការថែរក្សាតំបន់ឆ្នេរជាដើម។ជាមួយនេះឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានលើកឡើងអំពីការខូចខាតនិងផលប៉ះពាល់ផ្សេងៗដែលបង្កឡើងដោយសារគ្រោះទឹកជំនន់មួយរយៈពេលកន្លងមកថ្មីៗនេះដែលក្រោមការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះទឹកជំនន់បានទាន់ពេលវេលានោះ មកទល់ពេលនេះស្ថានភាពគ្រោះទឹកជំនន់ក៏បានធូរស្រាលឡើងវិញហើយ។ ឯកឧត្តម បានយល់ស្របថា កន្លងមកតាំងពីឆ្នាំ ១៩៧៩ កម្ពុជាក៏តែងតែបានជួបនូវផលលំបាកជាច្រើន ក៏ប៉ុន្តែកម្ពុជា ក៏ទទួលបានការលើកទឹកចិត្ត ពីរដ្ឋាភិបាលប្រទេសគុយបា ដោយបានផ្ដល់នូវជំនួយផ្សេងៗ ជាពិសេសទាក់ទងនឹងវិស័យសុខាភិបាល។ លោកជំទាវ Liurka Rodriguez Barrios ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសគុយបា បានបង្ហាញអំពីការចូលរួមរំលែកទុក្ខ ពីប្រជាជននិងរដ្ឋាភិបាលគុយបា ចំពោះប្រជាពលរដ្ឋកម្ពុជាទាំង ៣៦ នាក់ដែលបានបាត់បង់ជីវិតដោយសារគ្រោះទឹកជំនន់នេះផងដែរ ហើយលោកជំទាវ ជឿជាក់ថាស្ថានភាពគ្រោះទឹកជំនន់នាពេលនេះ បានធូរស្បើយ ហើយសង្ឃឹមថា កម្ពុជានៅតែបន្តការអភិវឌ្ឍសេដ្ឋកិច្ចរីកចម្រើនទៅមុខបានដោយរលូន…

  • ឯកឧត្តម​ ហ៊ុន ម៉ាណែត៖ បើនិយាយពីការពង្រឹងសមត្ថភាពកងទ័ពគឺត្រូវនិយាយពីការហ្វឹហ្វឺន ដែលពឹងផ្អែកមួយផ្នែកធំទៅលើទីលាន និងហេដ្ឋានរចនាសម្ព័ន

    ឯកឧត្តម​ ហ៊ុន ម៉ាណែត៖ បើនិយាយពីការពង្រឹងសមត្ថភាពកងទ័ពគឺត្រូវនិយាយពីការហ្វឹហ្វឺន ដែលពឹងផ្អែកមួយផ្នែកធំទៅលើទីលាន និងហេដ្ឋានរចនាសម្ព័ន

    ថ្លែងបញ្ជាក់ទៅកាន់អ្នកសារព័ត៌មាន បន្ទាប់ពីអញ្ជើញចូលរួមពិនិត្យការដ្ឋានសាងសង់អគារ​ទីបញ្ជាការហ្វឹកហ្វឺន​កងរាជ​អាវុធ​​ហត្ថ​ស្ថិតនៅភ្នំជម្រាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ កន្លង​ទៅនេះ ឯកឧត្តម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការ​រងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក មាន​ប្រសាសន៍ថា បើនិយាយពីការពង្រឹងសមត្ថភាពកងទ័ពគឺត្រូវនិយាយពីការហ្វឹហ្វឺន ដែល​​ពឹងផ្អែកមួយផ្នែក​ធំទៅ​លើ​ទីលាន និងហេដ្ឋាន​រចនាសម្ព័ន​បំរើឱ្យការហ្វឹកហ្វឺន។ ឯកឧត្តម បន្តថា មជ្ឈមណ្ឌលហ្វឹក​ហ្វឺន​កងរាជអាវុធហត្ថនេះ  មិន​ត្រឹមតែរៀប​ចំជា​កន្លែង​​ទទួលភ្ញៀវសំរាប់ការប្រគួតស៊ីហ្គេម (SEA GAME) ក៏ដូចជានៅ​ក្នុង​ការ​ប្រគួត​ផ្សេងៗ​ប៉ុណ្ណោះទេ ប៉ន្តែ​ទីលាននៅកន្លែង​នេះមិនមែន​ត្រឹមតែ​ប្រគួតលក្ខណៈជាតិ និងអន្តរជាតិនោះទេ វា​និងក្លាយ​ទៅជាទីលាន​សំរាប់​ហ្វឹកហ្វឺនថ្នាក់ជាតិរបស់យើង ដែលបំរើ​ឱ្យការហ្វឹកហ្វឺនកងយោធពលខេមរភូមិន្ទផងដែរ។ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាកការរង មេបញ្ជាការកង​រាជ​អាវុធ​ហត្ថលើផ្នៃប្រទេស មាន​ប្រ​សាសន៍​​ថា មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថនេះ សារៈសំខាន់ផល​ប្រយោជន៍​ការវិ​និយោគ​នៅទីនេះគឺមិន​មែន​សំរាប់​​តែចំពោះមុខនោះទេគឺមានរយៈពេលវែង ដែលអាចនិយាយបានថា គ្រប់ជំនាន់តទៅមុខទៀត។ ជាមួយគ្នានេះ ឯកឧត្តម មេបញ្ជាការកងរាជអាវុធហត្ថ បានបង្ហាញពីអារម្មណ៍​សប្បាយរីក​រាយ​ពីការផ្តល់ទំនុកចិត្តពីរាជរដ្ឋាភិបាល ដែល​ដឹកនាំដោយសម្តេចតេជោ ហើយដោយផ្ទាល់ដោយ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី​ក្រសួងការពារជាតិ សម្តេច​ពិជ័យសេនា ទៀ បាញ់ និងអគ្គមេបញ្ជាករនៃកងយោធពលខេមរភូមិន្ទ ក៏ដូជា​មេបញ្ជាការ​កងទ័ពជើងទឹក គោក អាកាស បណ្តា​ស្ថាប័នចំណុះក្រសួងការពារជាតិ…

  • យុវជនបន្តគាំទ្រ លើកស្ទួយ និងអភិរក្សមរតកក្បាច់គុនបុរាណខ្មែរ ល្បុក្កតោ

    យុវជនបន្តគាំទ្រ លើកស្ទួយ និងអភិរក្សមរតកក្បាច់គុនបុរាណខ្មែរ ល្បុក្កតោ

    គុនល្បុក្កតោ គឺជាក្បាច់គុនដ៏ចំណាស់មួយរបស់កម្ពុជា ដែលត្រូវបានបង្កើតឡើង ដោយជនជាតិខ្មែរនៅលើទឹកដីខ្មែរ តាំងពីមុនការមកដល់នៃអរិយធម៌ឥណ្ឌា កាលពីជាង ២ពាន់ឆ្នាំកន្លងមកហើយ។ គុនល្បុក្កតោ​ ជាក្បាច់គុនបុរាណខ្មែរ​ ដែលត្រូវបានយកទៅប្រើប្រាស់ក្នុងសឹកសង្រ្គាម​ ឬក្នុងការការពារខ្លួន។ គុនល្បុក្កតោត្រូវបានដាក់បញ្ចូលជាផ្លូវការទៅក្នុងយុទ្ធសាស្រ្តការ​​ពារជាតិ​ នៃកងយោធពលខេមរភូមិន្ទ។ អាថាន់ សេនាវីរៈពណ៌ គឺជាយុវជនមួយរូប ដែលស្រលាញ់ក្បាច់គុនបុរាណខ្មែរ ល្បុក្កតោ និងបានហាត់រៀនផងដែរ។ កញ្ញាថុល អាពណ៌ ឬហៅថា អាថាន់ សេនាវីរៈពណ៌ គឺជាឈ្មោះបន្ទាប់ពីទទួលបាន ការហាត់រៀនក្បាច់គុនបុរាណខ្មែរ ល្បុក្កតោ។ កុមារីថុល អាពណ៌ កើតក្នុងគ្រួសារក្រីក្រ ជាកូនកំព្រាឳពុក រស់ជាមួយតាយាយ ដោយម្តាយជាប់រវល់ធ្វើការរកស៊ី។ ព្រោះតែពាក្យមើលងាយថាកូនអត់ឳ និងការមើលស្រាលពីក្មេងប្រុសៗ កាលពីនៅតូចដូចគ្នា ទើបជំរុញអោយចិត្តចង់ហាត់គុន។ កុមារីថុល អាពណ៌ មានចិត្តស្រលាញ់ និងចង់ហាត់ក្បាច់គុនបុរាណខ្មែរតាំងពីតូចមកម្លេះ ប៉ុន្តែដោយសារមិនមានការគាំទ្រក្រុមគ្រួសារ និងពួកគាត់គិតថាខ្លួនជាស្រី មិនចាំបាច់ហាត់ដូចបុរសនោះទេ។ បន្ទាប់ពីបញ្ចប់មធ្យមសិក្សាទុតិយភូមិ នៅឆ្នាំ២០១៧ កញ្ញាថុល អាពណ៌ បានបន្តក្តីស្រមៃរបស់ខ្លួន គឺចូលហាត់ក្បាច់គុនល្បុក្កតោ នៅវត្តថាន់ជាមួយលោកគ្រូឆន ចន្ទ័វីរៈ និងបានហាត់ក្បាច់គុនប្រដាល់ខ្មែរ ជាមួយលោកគ្រូធន់ សុភា…

  • ក្រុមការងារសមាគមអ្នកស្រាវវឌ្ឍនភាពកម្ពុជា-ចិន ឈ្វេងយល់ពីការលើកកម្ពស់វិស័យកសិកម្មនៅក្នុងក្រុមហ៊ុនឧទ្យានឧស្សាហកម្មខេម អិម ជេ កម្ពុជា

    ក្រុមការងារសមាគមអ្នកស្រាវវឌ្ឍនភាពកម្ពុជា-ចិន ឈ្វេងយល់ពីការលើកកម្ពស់វិស័យកសិកម្មនៅក្នុងក្រុមហ៊ុនឧទ្យានឧស្សាហកម្មខេម អិម ជេ កម្ពុជា

    កាលព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានដឹកនាំក្រុមស្រាវជ្រាវចុះទៅដល់ក្រុមហ៊ុនឧទ្យានឧស្សាហកម្មខេម អិម ជេ កម្ពុជា ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ដែលមានចម្ងាយ៣២គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ លោក HUANG KEJIN អគ្គនាយកឧទ្យានឧស្សាហកម្មខេម អិម ជេ កម្ពុជា បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះក្រុមការងារស្រាវជ្រាវដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅក្នុងឧទ្យាន ហើយនៅក្នុងកិច្ចពិភាក្សា លោកអគ្គនាយកបានជម្រាបជូនក្រុមការងារអំពីស្ថានភាពនៃហេដ្ឋារចនាសម្ព័ន្ធនៅក្នុងឧទ្យាន និងការអភិវឌ្ឍវិស័យឧស្សាហកម្មកែច្ឆៃផលិតផលកសិកម្មដែលជាពិសេសគឺដំណាំស្វាយ។ លើសពីនេះ លោកអគ្គនាយកបានឆ្លើយតបយ៉ាងក្បោះក្បាយនិងល្អិតល្អន់នូវរាល់សំណួរដែលបានចោទឡើងដោយក្រុមការងារ។ លោកអគ្គនាយកបានបន្ថែមថា ក្រុមហ៊ុនឧទ្យានឧស្សាហកម្មខេម អិម ជេ កម្ពុជា បានទទួលអាជ្ញាបណ្ណក្នុងការវិនិយោគនៅឆ្នាំ២០១៦ ហើយបានចាប់ផ្តើមសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅឆ្នាំ២០១៧ និងដាក់ឱ្យដំណើរការជាផ្លូវការនូវចង្វាក់ផលិតកម្មកែច្ឆៃស្វាយនៅឆ្នាំ២០១៩។ ឧទ្យាននេះមានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួនបីដែលត្រូវបានបង្កើតឡើងជាបន្តបន្ទាប់ ១-ក្រុមហ៊ុនខេមបូឌាសួនឧស្សាហកម្មខូអិលធីឌី២-ក្រុមហ៊ុនឧស្សាហកម្មកសិកម្មកម្ពុជា និង៣-ក្រុមហ៊ុនMinកម្ពុជាឡូជីស្ទីក ដែលទទួលបាននូវអាជ្ញាបណ្ណវិនិយោគក្រៅប្រទេសពីមន្ទីរពាណិជ្ជកម្មខេត្តហ្វូជៀន និងគណៈកម្មការអភិវឌ្ឍន៍និងកំណែទម្រង់ជាតិរបស់ប្រទេសចិន ហើយបានឆ្លងកាត់បែបបទចុះឈ្មោះនៅការិយាល័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំនៅកម្ពុជា។  ក្នុងពេលជាមួយគ្នានេះដែរ ក្រុមហ៊ុនបានដាក់ពាក្យស្នើសុំទៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សម្រាប់ប្រែក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសកសិកម្មកម្ពុជា។ ក្រៅពីអគារមួយចំនួនដែលកំពុងដំណើរការនៃចង្វាក់ផលិតកម្មកែច្ឆៃស្វាយ ឧទ្យាននៅមានអគារស្នាក់នៅ អគារការិយាល័យ ហាងទំនិញ ឃ្លាំង (រួមទាំងឃ្លាំងរក្សាសីតុណ្ហភាពត្រជាក់) និងអគារសម្រាប់សិក្ខាសាលា ដែលសរុបនៅក្នុងផ្ទៃដីដែលមានទីតាំងបើកចំហសម្រាប់ការវិនិយោគ។  ក្រោយបិទបញ្ចប់កិច្ចការពិភាក្សាដ៏ផុសផុលដែលត្រូវបានធ្វើឡើងនៅក្នុងបន្ទប់សន្និសីទរបស់ក្រុមហ៊ុន  លោកអគ្គនាយកបានមគ្គុទេសក៍ក្រុមការងារអញ្ជើញផ្ទាល់ទៅទស្សនកិច្ចពិនិត្យមើលដោយផ្ទាល់នូវចង្វាក់ផលិតកម្មនៅក្នុងឧទ្យានឧស្សាហកម្មខេម អិម ជេ…

  • JICA ជប៉ុនផ្តល់កញ្ចប់ថវិការចំនួន ២០លានដុល្លារលើគម្រោងកែលម្អមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដែលជាជំនួយឥតសំណង

    JICA ជប៉ុនផ្តល់កញ្ចប់ថវិការចំនួន ២០លានដុល្លារលើគម្រោងកែលម្អមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដែលជាជំនួយឥតសំណង

    ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ហិរញ្ញប្បទានឥតសំណង «គម្រោងកែលម្អមន្ទីរពេទ្យបង្អែកខេត្តសៀមរាប» ដែលមានទឹកប្រាក់សរុប ២ ១៥៣លានយ៉េន ដែលស្មើនឹងប្រមាណជា២០.៥៥ លានដុល្លារ។ បើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ទីភ្នាក់ងារសហប្រតិបត្តិការកម្ពុជាជប៉ុន បានប​ញ្ជាក់​ឱ្យដឹងថា ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ហិរញ្ញប្បទានឥតសំណង បានធ្វើឡើងនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ម្សិលមិញនេះ។ គម្រោងនេះនឹងចាប់ផ្តើមពីខែកញ្ញា ឆ្នាំ២០២១ ដល់ខែមិថុនា ឆ្នាំ២០២៣ ក្នុងគោលបំណងស្តារឡើងវិញ នូវអាគារមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មន្ទីរពេទ្យស្រុកចំនួន៤ និងកែលម្អបរិក្ខាពេទ្យ នៅក្នុងមន្ទីរពេទ្យទាំងនោះ ដែលអាចចូលរួមកែលម្អគុណភាពសេវាថែទាំសុខភាព និងពង្រីកការគ្របដណ្តប់លើសេវាថែទាំសុខភាពនៅក្នុងតំបន់ ក្រោមកិច្ចសហការរវាងក្រសួងសុខាភិបាល និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន ប្រចាំនៅកម្ពុជា៕

  • ក្រសួងបរិស្ថាន រៀបចំសិក្ខាសាលាពិគ្រោះយោបល់បញ្ចប់លើ “សេចក្តីព្រាងរបាយការណ៍ស្ថានភាពបរិស្ថានជាតិ លើកទី៤”

    ក្រសួងបរិស្ថាន រៀបចំសិក្ខាសាលាពិគ្រោះយោបល់បញ្ចប់លើ “សេចក្តីព្រាងរបាយការណ៍ស្ថានភាពបរិស្ថានជាតិ លើកទី៤”

    នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ថ្នាក់ដឹកនាំ មន្រ្តីជំនាញក្រសួងបរិស្ថាន ក្រសួងស្ថាប័ន អង្គភាពពាក់ព័ន្ធ សកលវិទ្យាល័យ អង្គការជាតិ និងអន្តរជាតិ ដែលទទួលបន្ទុកការងារទាក់ទងនឹងបរិស្ថាន និងធនធានធម្មជាតិ បានជួបជុំគ្នាក្នុងសិក្ខាសាលាពិគ្រោះយោបល់បញ្ចប់លើសេចក្តីព្រាងរបាយការណ៍ស្ថានភាពបរិស្ថានជាតិ លើកទី៤ នាសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។  ឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ក្រសួងបរិស្ថាន បានថ្លែងអំណរគុណដល់ក្រុមការងារ ភាគីពាក់ព័ន្ធទាំងអស់ ដែលជាកត្តាជំរុញឲ្យរបាយការណ៍កាន់តែមានភាពសម្បូរបែបទៅដោយព័ត៌មាន ងាយស្រួលដល់ការវិភាគស៊ីជម្រៅគ្រប់ជ្រុងជ្រោយ ប្រកបដោយលក្ខណៈវិទ្យាសាស្ត្រ និងជឿទុកចិត្តបាន។ ឯកឧត្តម បានឲ្យដឹងថា របាយការណ៍នេះជាលើកទី៤ក៏ពិតមែន ប៉ុន្តែជាលើកទី១ហើយ ដែលយើងបានធ្វើជាលក្ខណៈអន្តរជាតិ ព្រោះយើងមានទីប្រឹក្សាជាតិ និងអន្តរជាតិ ចូលរួមបង្កើតជារបាយការណ៍ ដែលអាចប្រើប្រាស់ជាអន្តរជាតិ។ ឯកឧត្តម សង្ឃឹមទៀតថា បន្ទាប់ពីរបាយការណ៍នេះផ្សាយចេញទៅ ស្ថានប័នពាក់ព័ន្ធ អង្គការដៃគូ ប្រើប្រាស់នូវទិន្នន័យនេះជាគោល ដើម្បីជៀសវាងនូវការប្រើប្រាស់ទិន្នន័យផ្សេងៗគ្នា។ ជាមួយគ្នានេះដែរ របាយការណ៍នេះ នឹងធ្វើការបោះពុម្ពផ្សាយជាពីរភាសា គឺភាសាខ្មែរ និងអង់គ្លេសផងដែរ។  អញ្ជើញជាអធិបតីបើកសិក្ខាសាលា ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន…

  • នៅក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ សត្វព្រៃចំនួន ១៣ ប្រភេទសំខាន់ៗ ដែលមានវត្តមាននៅក្នុងដែនជម្រកសត្វព្រៃកែវសីមា

    នៅក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ សត្វព្រៃចំនួន ១៣ ប្រភេទសំខាន់ៗ ដែលមានវត្តមាននៅក្នុងដែនជម្រកសត្វព្រៃកែវសីមា

    តំបន់ព្រៃការពារសីមា ត្រូវបានបង្កើតជាតំបន់ដែនជម្រកសត្វព្រៃកែវសីមា នៅខែឧសភាឆ្នាំ២០១៦ ស្ថិតនៅក្រោមការការពារនិងអភិរក្សរបស់ក្រសួងបរិស្ថាន។ ដែនជម្រកសត្វព្រៃកែវសីមា គឺជាតំបន់ការពារធម្មជាតិមានសារៈសំខាន់កម្រិតអន្តរជាតិ នៅក្នុងការអភិរក្សសត្វព្រៃ និងជីវៈចម្រុះជាច្រើនទៀត។ ដែនជម្រកសត្វព្រៃកែវសីមា មានសារៈសំខាន់កម្រិតអន្តរជាតិ ក្នុងការអភិរក្សសត្វដំរីអាស៊ី សត្វពានរ រួមមានទោចថ្ពាល់លឿង ស្វាកន្ទុយស ប្រភេទមាំសាសី និងប្រភេទសត្វស្លាបជាច្រើនប្រភេទដែលប្រភេទសត្វនិងរុក្ខជាតិ ៧៥ ប្រភេទជាប្រភេទរងការគំរាមកំហែង ស្ថិតក្នុងបញ្ជីក្រហមរបស់អង្គការ IUCN។ វាជាមោទកភាពដែលកម្ពុជា សម្បូណ៌ដោយជីវៈចម្រុះគ្រប់ប្រភេទ ដែលក្នុងនោះប្រភេទសត្វកម្រមួយចំនួនដែលបាននិងកំពុងជិតផុតពូជ និងប្រភេទសត្វងាយរងគ្រោះបំផុត របស់ពិភពលោក ត្រូវបានរកឃើញថាមានវត្តមាន នៅក្នុងតំបន់ការពារធម្មជាតិរបស់ប្រទេសកម្ពុជា។ គ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមសហការគ្នាដើម្បីការពារនិងអភិរក្សធនធានធម្មជាតិ និងសត្វព្រៃដែលមាន នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់តទៅមុខទៀត។ នៅក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ ក្រុមមន្ត្រីជំនាញនៃក្រសួងបរិស្ថាននិងអង្គការសមាគម អភិរក្សសត្វព្រៃកម្ពុជា បានធ្វើការអង្កេតតាមដានសត្វព្រៃដែលផ្តោតទៅលើចំនួន និងរបាយសត្វព្រៃចំនួន ១៣ ប្រភេទសំខាន់ៗដែលមានវត្តមាននៅក្នុងដែនជម្រកសត្វព្រៃកែវសីមា។ ស្ថានភាព នៃប្រភេទសត្វទាំងនោះរួមមាន៖ ឈ្មោះសត្វព្រៃ         ស្ថានភាពសកល       ស្ថានភាពកែវសីមា     ចំនួនក្រុម ១)ស្វាកន្ទុយស          ថយចុះ                   ស្ថេរភាព                  ៦៧៥៦ ក្រុម ២)ទោចថ្ពាល់លឿង    ថយចុះ                   ស្ថេរភាព                 …