Category: វិចារណកថា

  • បទវិចារណកថា៖ រៀនសូត្រពីគ្រោះមហន្តរាយពីអតីតកាល ដើម្បីការពារសុខសន្តិភាព នៃមាតុភូមិយើង (Video Inside)

    បទវិចារណកថា៖ រៀនសូត្រពីគ្រោះមហន្តរាយពីអតីតកាល ដើម្បីការពារសុខសន្តិភាព នៃមាតុភូមិយើង (Video Inside)

    ថ្ងៃ១៧ មេសា ឆ្នាំ២០២៣ គឺជាខួបរំលឹកព្រឹត្តិការណ៍៤៨ឆ្នាំមុន ដែលសង្គ្រាមផ្ទុះចេញពីអំពើរដ្ឋប្រហារ បានរុញកម្ពុជា ឱ្យធ្លាក់ចូលក្នុងរបបកាប់សម្លាប់ខ្មែរក្រហម។ ពលរដ្ឋក្នុងប្រទេសកម្ពុជាប្រមាណជាង៣លាននាក់ ត្រូវបានរបបកម្ពុជាប្រជាធិបតេយ្យបានធ្វើទុក្ខបុកម្នេញ ដោយការសម្លាប់សងសឹក, ការធ្វើទុក្ខទារុណកម្មក្នុងគុកឥតជញ្ជាំង, ការបង្អត់របបអាហារទទួលទាន និងការបង្ខំឱ្យមនុស្សធ្វើពលកម្មធ្ងន់ធ្ងរដូចសត្វធាតុ។ តើព្រឹត្តិការណ៍១៧ មេសា ឆ្នាំ១៩៧៥ កន្លងមកនោះ បានផ្តល់មេរៀននិងបទពិសោធន៍អ្វីខ្លះ សម្រាប់ប្រជាជនខ្មែរនាសម័យបច្ចុប្បន្ននេះ? សូមទស្សនាបទវិចារណកថាមួយរបស់អប្សរាណិត ដែលមានខ្លឹមសារដូចតទៅ

  • វិចារណកថា៖ ឆ្នាំថ្មី ភារកិច្ចថ្មី ជ័យជម្នះថ្មី (Video Inside)

    វិចារណកថា៖ ឆ្នាំថ្មី ភារកិច្ចថ្មី ជ័យជម្នះថ្មី (Video Inside)

    ទិវាបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ នឹងឈានមកដល់ក្នុងពេលខាងមុខនេះហើយ។ តើក្នុងឆ្នាំកន្លងមកនេះ កម្ពុជាក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា កំពុងកាន់អំណាចបានសម្រេចអ្វីខ្លះ? អប្សរាណិតមានបទវិចារណកថាមួយ ពាក់ព័ន្ធនឹងសមិទ្ធផលដែលរាជរដ្ឋាភិបាលសម្រេចបានក្នុងឆ្នាំ២០២២ និងទិសដៅទៅមុខសម្រាប់ឆ្នាំ២០២៣

  • វិចារណកថា៖ «គណបក្សប្រជាជនកម្ពុជា គឺជានិមិត្តរូបនៃការផ្លាស់ប្តូរវិជ្ជមាននៅកម្ពុជា» (Video Inside)

    វិចារណកថា៖ «គណបក្សប្រជាជនកម្ពុជា គឺជានិមិត្តរូបនៃការផ្លាស់ប្តូរវិជ្ជមាននៅកម្ពុជា» (Video Inside)

    គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សតែមួយគត់ដែលធ្វើការផ្លាស់ប្តូរមុខមាត់ប្រទេសរបស់ខ្លួន ក្នុងរយៈពេលជាង៤០ឆ្នាំមកនេះ។ កម្ពុជាបានធ្លាក់ក្នុងសង្គ្រាមស៊ីវិលរយៈពេលជិត៣០ឆ្នាំ ដែលបំផ្លាញខ្ទេចខ្ទីហេដ្ឋារចនាសម្ព័ន្ធជាតិ, មនុស្សស្លាប់ច្រើនលាននាក់, និងប្រទេសជាតិទាំងមូលធ្លាក់ក្រោមចំណុចសូន្យ ក្នុងអតីតកាលគ្រប់គ្រងដោយរបបកាប់សម្លាប់ខ្មែរក្រហម ប៉ុន្តែគឺគណបក្សប្រជាជនកម្ពុជា ដែលបានធ្វើការតស៊ូជួយរំដោះប្រទេសរួចផុតពីរបបកាប់សម្លាប់ខ្មែរក្រហម, ជួយប្រទេសឱ្យអស់សង្គ្រាមស៊ីវិល និងមានសន្តិភាពពិតប្រាកដ និងថែមទាំងធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍន៍រុងរឿងថែមទៀត។ អប្សរាណិតមានបទវិចារណកថាមួយ ក្រោមចំណងជើងថា «គណបក្សប្រជាជនកម្ពុជា គឺជានិមិត្តរូបនៃការផ្លាស់ប្តូរវិជ្ជមាននៅកម្ពុជា»

  • វិចារណកថា៖ សិទ្ធិសេរីភាពខាងសារព័ត៌មាន និងការបញ្ចេញមតិនៅកម្ពុជា កាន់តែត្រូវបានលើកកម្ពស់ឥតឈប់ឈរ (Video Inside)

    វិចារណកថា៖ សិទ្ធិសេរីភាពខាងសារព័ត៌មាន និងការបញ្ចេញមតិនៅកម្ពុជា កាន់តែត្រូវបានលើកកម្ពស់ឥតឈប់ឈរ (Video Inside)

    វិធានការណ៍ដកអាជ្ញាបណ្ណផ្សាយរបស់វិទ្យុវីអូឌី បានទទួលការគាំទ្រពីប្រជាពលរដ្ឋខ្មែរយ៉ាងទូលំទូលាយ។ ការលុបអាជ្ញាបណ្ណនេះ មិនបានធ្វើឲ្យសេរីភាពសារព័ត៌មានស្លាប់ ឬចុះខ្សោយនោះទេ។ វាជាការកាន់តែពង្រឹងដល់ការអនុវត្តច្បាប់ និងជាការលើកកម្ពស់ គុណតម្លៃ នៃវិជ្ជាជីវៈសារព័ត៌មានតែប៉ុណ្ណោះ។ អប្សរាណិតថ្ងៃនេះមានបទវិចារណកថាមួយ ក្រោមចំណងជើងថា «សិទ្ធិសេរីភាពខាងសារព័ត៌មាន និងការបញ្ចេញមតិនៅកម្ពុជា កាន់តែត្រូវបានលើកកម្ពស់ឥតឈប់ឈរ»

  • វិចារណកថា៖ «នយោបាយការបរទេសកម្ពុជាកាន់តែសកម្មនិងរស់រវើក» (Video Inside)

    វិចារណកថា៖ «នយោបាយការបរទេសកម្ពុជាកាន់តែសកម្មនិងរស់រវើក» (Video Inside)

    សកម្មភាពនយោបាយការទូតរបស់កម្ពុជាក្នុងសប្តាហ៍នេះមានភាពរស់រវើកជាខ្លាំង។ រវាងពីថ្ងៃទី៩ដល់១១កុម្ភៈ, ប្រមុខដឹកនាំប្រទេសកម្ពុជាបានធ្វើទស្សនកិច្ចសាធារណរដ្ឋប្រជាមានិតចិន។ ចំណែករវាងពីថ្ងៃទី១៣និង១៤កុម្ភៈ, ប្រមុខរាជរដ្ឋាភិបាលបានដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចក្នុងប្រទេសឡាវ និងរវាងពីថ្ងៃទី១៤ដល់១៦កុម្ភៈ ក៏នឹងមានដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាល្លឺម៉ង់ ក្នុងប្រទេសកម្ពុជាផងដែរ។ អប្សរាណិតមានបទវិចារណកថា មួយថ្ងៃនេះក្រោមចំណងជើងថា «នយោបាយការបរទេសកម្ពុជាកាន់តែសកម្មនិងរស់រវើក»

  • វិចារណកថា៖ «ពង្រឹងកិច្ចការសហគមន៍វាសនារួមកម្ពុជាចិន ឱ្យកាន់តែរឹងមាំ»​ (Video Inside)

    វិចារណកថា៖ «ពង្រឹងកិច្ចការសហគមន៍វាសនារួមកម្ពុជាចិន ឱ្យកាន់តែរឹងមាំ»​ (Video Inside)

    សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជានៅថ្ងៃទី៩កុម្ភៈ ឆ្នាំ២០២៣ ក្នុងដំណើរបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃ ក្នុងប្រទេសចិន តបតាមការអញ្ជើញរបស់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន។ តើដំណើរទស្សនកិច្ចរវាងពីថ្ងៃទី៩ដល់១១ កុម្ភៈ មានអត្ថន័យយ៉ាងណាចំពោះកម្ពុជា? អប្សរាណិតមានបទវិចារណកថាមួយក្រោម ចំណងជើងថា «ពង្រឹងកិច្ចការសហគមន៍វាសនារួមកម្ពុជាចិន ឱ្យកាន់តែរឹងមាំ»

  • ដើមឆ្នាំ២០២៣ ចាប់ផ្តើមជាមួយជោគជ័យថ្មីមួយ នៃនយោបាយការបរទេសរបស់កម្ពុជា (Video Inside)

    ដើមឆ្នាំ២០២៣ ចាប់ផ្តើមជាមួយជោគជ័យថ្មីមួយ នៃនយោបាយការបរទេសរបស់កម្ពុជា (Video Inside)

    រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានបើកឆាកនយោបាយការទូតដើមឆ្នាំ២០២៣ ដោយបង្ហាញជោគជ័យយ៉ាងត្រចះត្រចង់ តាមរយៈដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រមួយទៅកាន់សាធារណរដ្ឋម៉ាល់ឌីវ។ កម្ពុជានិងប្រទេសម៉ាល់ឌីវ ទោះបីមានចំណងការទូតរវាងគ្នារយៈពេល២៨ឆ្នាំក៏ដោយ, ប៉ុន្តែដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃរបស់សម្តេចតេជោ ហ៊ុន សែន រវាងពីថ្ងៃទី១៥ដល់១៧មករាឆ្នាំ២០២៣ គឺជាដំណើរទស្សនកិច្ចជាលើកដំបូង បង្អស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ហើយក៏ជាការចាប់ផ្តើមបើកឆាកដ៏ជោគជ័យមួយ នៃឆ្នាំ២០២៣ របស់នយោបាយការបរទេសកម្ពុជាផងដែរ។ អប្សរាណិតមានបទវិចារណកថា មួយក្រោមចំណងជើងថា «ដើមឆ្នាំ២០២៣ ចាប់ផ្តើមជាមួយជោគជ័យថ្មីមួយ នៃនយោបាយការបរទេសរបស់កម្ពុជា»

  • ជីវិតនយោបាយសម្តេចតេជោ ហ៊ុន សែន ផ្សារភ្ជាប់ជាមួយប្រវត្តិសាស្ត្រទំនើបនៃកម្ពុជា (Video Inside)

    ជីវិតនយោបាយសម្តេចតេជោ ហ៊ុន សែន ផ្សារភ្ជាប់ជាមួយប្រវត្តិសាស្ត្រទំនើបនៃកម្ពុជា (Video Inside)

    ថ្ងៃទី១៤ មករា ឆ្នាំ២០២៣សប្តាហ៍នេះ គឺជាថ្ងៃគំរប់៣៨ឆ្នាំនៃការកាន់អំណាចជានាយករដ្ឋមន្ត្រី របស់សម្តេចតេជោ ហ៊ុន សែន។ សម្តេចតេជោ ហ៊ុន សែន ត្រូវបានរដ្ឋសភាក្នុងជំនាន់ឆ្នាំ១៩៨៥ បោះឆ្នោតក្លាយជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី ដែលមានឋានៈស្មើនឹងនាយករដ្ឋមន្ត្រី។ រយៈពេល៣៨ឆ្នាំនៃការគ្រប់គ្រងដឹកនាំប្រទេសនេះ សម្តេចបានប្រឹងប្រែងជាខ្លាំងក្នុងការធ្វើឱ្យប្រទេសអស់សង្គ្រាមផង, ស្តារមុខមាត់កម្ពុជាលើឆាកអន្តរជាតិផង, និងជំនះលើឧបសគ្គធំៗជាច្រើន ដើម្បីធ្វើឱ្យប្រទេសមានការអភិវឌ្ឍ និងពលរដ្ឋមានជីវភាពរស់នៅល្អជាមួយ ចំណូលសេដ្ឋកិច្ចកាន់តែខ្ពស់។ អប្សរាណិតថ្ងៃនេះ មានបទវិចារណកថាមួយក្រោមចំណង ជើងថា«ជីវិតនយោបាយសម្តេចតេជោ ហ៊ុន សែន ផ្សារភ្ជាប់ជាមួយប្រវត្តិសាស្ត្រទំនើបនៃកម្ពុជា»

  • វិចារណកថា៖ ឆ្នាំ២០២២ គឺជាឆ្នាំបរាជ័យធ្ងន់ធ្ងរបំផុតរបស់ពួកប្រឆាំងផ្កាប់មុខ (Video Inside)

    វិចារណកថា៖ ឆ្នាំ២០២២ គឺជាឆ្នាំបរាជ័យធ្ងន់ធ្ងរបំផុតរបស់ពួកប្រឆាំងផ្កាប់មុខ (Video Inside)

    ឆ្នាំ២០២២ គឺជាឆ្នាំនៃមោទនភាពរបស់រដ្ឋាភិបាលប៉ុន្តែជាឆ្នាំបរាជ័យធ្ងន់ធ្ងររបស់ក្រុមប្រឆាំង ផ្កាប់មុខ ក្រោមកន្ទុយខ្លោងរបស់ សម រង្ស៊ី។ សូមទស្សនាបទវិចារណកថាមួយរបស់អប្សរាណិត ដែលបង្ហាញថា តើក្រុមប្រឆាំងបានបរាជ័យនឹងអ្វីខ្លះ ក្នុងឆ្នាំ២០២២នេះ?

  • វិចារណកថា ៖ កម្ពុជាឆ្នាំ២០២២ (Video Inside)

    វិចារណកថា ៖ កម្ពុជាឆ្នាំ២០២២ (Video Inside)

    ឆ្នាំ២០២២នឹងឈានដល់ដំណាច់ឆ្នាំនាប៉ុន្មានថ្ងៃខាងមុខនេះហើយ។ ឆ្នាំ២០២២ គឺជាឆ្នាំទី៤ នៃការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី ៦ របស់រដ្ឋសភាឆ្នាំ២០១៨-២០២៣។ តើកម្ពុជាក្នុងឆ្នាំ២០២២ បានសម្រេចនូវគ្រឹះរឹងមាំអ្វីខ្លះសម្រាប់កម្រាលព្រំ ធ្វើដំណើរបន្តសម្រាប់ឆ្នាំថ្មីជិតមកដល់នេះ?