Category: វិចារណកថា

  • សម្តេចតេជោ ហ៊ុន សែន អគ្គមគ្គុទេសក៏ដ៏ឆ្នើមរបស់មាតុភូមិកម្ពុជា ក្នុងយុគសម័យទំនើប

    សម្តេចតេជោ ហ៊ុន សែន អគ្គមគ្គុទេសក៏ដ៏ឆ្នើមរបស់មាតុភូមិកម្ពុជា ក្នុងយុគសម័យទំនើប

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺជាអគ្គមគ្គុទេសក៏ដ៏ឆ្នើមរបស់មាតុភូមិ និងប្រជាជនកម្ពុជា ដែលជីវិត និងស្នាដៃរបស់សម្តេចបានផ្សារភ្ជាប់យ៉ាងជ្រាលជ្រៅជាមួយនឹងដំណើរវិវត្តន៍បត់បែននៃព្រឹត្តិការណ៍ជាច្រើន ប្រកបដោយឧបសគ្គរាប់មិនអស់ នៅក្នុងប្រវត្តិសាស្ត្រកម្ពុជាសម័យទំនើបនេះ ។ តាំងពីក្នុងដំណាក់កាលប្រទេសជាតិធ្លាក់ក្នុងភ្នក់ភ្លើងសង្គ្រាម ក្រោយរដ្ឋប្រហារ ថ្ងៃ ១៨ មីនា ឆ្នាំ១៩៧០ សម្តេចតេជោបានលះបង់យុវវ័យ ចូលរួមធ្វើការតស៊ូរំដោះជាតិ បណ្តេញសត្រូវបរទេសចេញពីកម្ពុជា និងបន្ទាប់មកបានដឹកនាំកម្លាំងតស៊ូសង្គ្រោះជាតិចេញពីរបបប្រល័យពូជសាសន៍ ហើយចាប់ផ្តើមការដឹកនាំកសាង និងការពារប្រទេសជាតិ បង្កើតបាននូវសុខសន្តិភាព និងការអភិវឌ្ឍប្រទេសឲ្យមានការរីកច្រើនយ៉ាងលឿនរហូតមកដល់បច្ចុប្បន្ននេះ ។កិត្តិយស កិត្តិនាម និងស្នាដៃរបស់សម្តេចតេជោ ហ៊ុន សែន បានឆ្លាក់យ៉ាងជ្រៅនៅក្នុងក្រអៅបេះដូងរបស់ប្រជាជនកម្ពុជាគ្រប់ៗរូប និងគ្រប់ជំនាន់ ព្រមទាំងត្រូវបានឆ្លាក់ជាប់នៅលើទំព័រប្រវត្តិសាស្ត្ររបស់កម្ពុជាជាអមតៈ ។ មហាពលិកម្មដ៏ឧត្តុង្គឧត្តមរបស់សម្តេចតេជោ ទាំងកម្លាំងកាយ កម្លាំងចិត្ត កម្លាំងប្រាជ្ញា រហូតដល់ការយកអាយុជីវិតទៅប្តូរ ដើម្បីសន្តិភាពរបស់ប្រទេសជាតិ និងសុភមង្គល ព្រមទាំងភាពសុខដុមរមនារបស់ប្រជាជនកម្ពុជា ធ្វើឲ្យប្រជាជនយើងចងចាំជានិច្ច និងសូមទុកជាគំរូ ដែលមិនអាចបំភ្លេចបាន ។នៅឆ្នាំ១៩៧០ ក្នុងវ័យទើប ១៨ឆ្នាំ សម្តេចតេជោបានលាចាកពីការសិក្សា ទៅចូលរួមក្នុងការធ្វើសង្គ្រាមរំដោះជាតិតាមការអំពាវនាវរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ។ ក្រោយពេលដែលប្រទេសជាតិត្រូវបានរំដោះ នៅថ្ងៃទី១៧…

  • វិចារណកថា៖ ដំណក់ប្រេងដំបូងជាពរជ័យឆ្នាំថ្មីជូនប្រជាជនកម្ពុជា

    វិចារណកថា៖ ដំណក់ប្រេងដំបូងជាពរជ័យឆ្នាំថ្មីជូនប្រជាជនកម្ពុជា

    ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ គឺជាខួបទី២៣ នៃទិវានយោបាយឈ្នះឈ្នះ ដែលបានបញ្ចប់សង្គ្រាមទាំងស្រុង និងបាននាំមកនូវសុខសន្តិភាព ស្ថិរភាពនយោបាយពេញលេញសម្រាប់មាតុភូមិកម្ពុជាជាទីស្រឡាញ់របស់យើង បង្កបាននូវកាលានុវត្តភាព សម្រាប់ការអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែបោះជំហានឈានឡើងក្នុងល្បឿនយ៉ាងលឿនជាលំដាប់ ។ ក្នុងថ្ងៃរំឭកទៅដល់ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក៏បានប្រកាសអំពីសមិទ្ធផលដ៏ធំធេងថ្មីមួយទៀត ដែលមិនធ្លាប់មានទាល់ តែសោះសម្រាប់ប្រទេសយើងនោះ គឺការទទួលបាននូវដំណក់ប្រេងដំបូងរបស់កម្ពុជា ដែលជាការទន្ទឹងរង់ចាំអស់ រយៈកាលដ៏យូរមកហើយ ។ ដំណក់ប្រេងដំបូងនេះ គឺជាមនុញ្ញផលមួយថ្មីទៀតដែលបានកើតចេញមកពីកត្តាសន្តិភាព ដែលយើងទាំងអស់គ្នាកំពុងខិតខំតស៊ូប្តូរផ្តាច់ថែរក្សាមិនឲ្យបាត់បង់ទៅវិញ ទោះជាត្រូវបង់ដោយតម្លៃណាក៏ដោយ ។ ដំណក់ប្រេងដំបូងនេះ ជាពរជ័យឆ្នាំថ្មីជូនប្រជាជនកម្ពុជា ជាមោទនភាពដ៏ឧត្តុង្គឧត្តមសម្រាប់ប្រទេសជាតិយើង ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប៉ិនប្រសប់របស់សម្តេចតេជោ ហ៊ុន សែន ។កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាសម្រាប់ការកសាង និងការពារមាតុភូមិ (ឆ្នាំ២០១៨ – ២០២៣) គឺជំរុញការបង្កើតនូវសមិទ្ធផលថ្មីៗថែមទៀតក្នុង វិស័យសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម តាមរយៈការជំរុញប្រើប្រាស់ឲ្យអស់លទ្ធភាពសក្តានុពលរបស់វិស័យឧស្សាកម្ម ក្នុងនោះគឺជំរុញការអភិវឌ្ឍធនធានរ៉ែ ប្រេងកាត និងឧស្ម័ន ដើម្បីប្រែក្លាយធនធាននេះឲ្យទៅជាប្រភពថ្មីសំខាន់មួយទៀត សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ពិសេសការបន្ថែមសន្ទុះថ្មីសម្រាប់ធានាកំណើនសេដ្ឋកិច្ចខ្ពស់ជាប់ៗគ្នា ។ ក្នុងន័យនេះ ត្រូវលើកទឹកចិត្តវិស័យឯកជនធ្វើការសិក្សាស្រាវជ្រាវ ស្វែងរុករក និងវិនិយោគលើវិស័យនេះ…

  • ជំនួយវ៉ាក់សាំងកូវីដ១៩ របស់ចិន ចំពោះកម្ពុជាគឺ ជាផ្លែផ្កា នៃ ទំនាក់ទំនងមិត្តភាពអមតៈ

    ជំនួយវ៉ាក់សាំងកូវីដ១៩ របស់ចិន ចំពោះកម្ពុជាគឺ ជាផ្លែផ្កា នៃ ទំនាក់ទំនងមិត្តភាពអមតៈ

    នៅយប់ថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាក្រកម្ពុជា បានថ្លែងសារពិសេសជូនជនរួមជាតិដោយ សម្តេច បានបញ្ជាក់ថា រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងប្រជាជន ចិន បានផ្តល់វ៉ាក់សាំងការពារកូវីដ១៩ ចំនួន១លានដូសមកដល់រដ្ឋាភិ បាល នៃ ព្រះរាជាណាក្រកម្ពុជា និងប្រជាជនកម្ពុជា ក្នុងការចូលរួមជួយ ទប់ស្កាត់ការឆ្លង ជំងឺកូវីដ១៩ ។សម្តេចតេជោ បានប្រកាសទទួល យក ជំនួយឧបត្ថម្ភ ប្រកប ដោយចិត្តស្មោះបរិសុទ្ធនេះ ដោយហេតុផលថា បណ្តាប្រទេសជា ច្រើន នៅលើពិភពលោក និងប្រជាជនរាប់លាននាក់ ព្រមទាំងមេដឹកនាំ ជាន់ ខ្ពស់នៃប្រទេសមួយចំនួន បានទទួលការចាក់វ៉ាក់សាំងការ ពារជំងឺកូវីដ ១៩រួចហើយ ដោយមិនចាំបាច់មានការបញ្ជាក់ ពីអង្គការសុខ ភាពពិភព លោកនោះទេ ។ ការសម្រេចចិត្តរបស់សម្តេចតេជោ ត្រូវបានធ្វើឡើង ដោយសមស្របទៅនឹងសភាពការណ៍ជាក់ស្តែងនៃការគំរាមកាន់តែខ្លាំងឡើងៗ និងប្រឈមហានិភ័យកាន់តែខ្ពស់នៃជំងឺកូវីដ១៩ ទាំងនៅក្នុងពិភពលោក នៅ ក្នុងតំបន់និងនៅក្នុងប្រទេសកម្ពុជា ។ជំនួយឧបត្ថម្ភដ៏មានសារៈសំខាន់នេះក្នុងគ្រាបន្ទាន់នេះ បានឆ្លុះបញ្ចាំងឲ្យ…

  • វិចារណកថា៖ ស្មារតីជ័យជម្នះ ៧មករា ជាមូលដ្ឋានគ្រឹះ នៃសន្តិភាព និងការអភិវឌ្ឍឆ្លងកាត់រយៈពេល ៤២ឆ្នាំ

    វិចារណកថា៖ ស្មារតីជ័យជម្នះ ៧មករា ជាមូលដ្ឋានគ្រឹះ នៃសន្តិភាព និងការអភិវឌ្ឍឆ្លងកាត់រយៈពេល ៤២ឆ្នាំ

    បន្ទាប់ពីប្រទេសជាតិត្រូវបានរំដោះផុតពីរបបប្រល័យពូជសាសន៍ដ៏សាហាវយង់ឃ្នង នាថ្ងៃទី ៧ ខែ មករា ឆ្នាំ ១៩៧៩ មាតុភូមិកម្ពុជានៃយើងបាននិងកំពុងផ្លាស់ប្តូរមុខមាត់ថ្មីយ៉ាងស្រស់បំព្រង ក្រោមកម្លាំងមហាសាមគ្គីឯកភាពជាតិរឹងមាំ ដែលប្រជាជនយើងបានពុះពារធ្វើពលិកម្មដោយសាច់ស្រស់ ឈាមស្រស់ និងប្រាជ្ញាស្មារតី បង្កើតនូវសមិទ្ធផលធំៗលើគ្រប់វិស័យ ជាមួយនឹងការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជន កម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដ៏ឆ្នើម និង ឈ្លាសវៃបំផុត ។ ពេលនេះប្រជាជនកម្ពុជាទូទាំងប្រទេសបាននិងកំពុងសម្តែងក្តីរីករាយជាពន់ពេក ក្នុងការអបអរសាទរខួបអនុស្សាវរីយ៍ ទី៤២ នៃទិវាមហាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩ – ៧ មករា ២០២១) ដើម្បីរំឭកទៅដល់ព្រឹត្តិការណ៍នៃការផ្តួលរំលំរបបប្រល័យពូជសាសន៍ និងការរស់ឡើងវិញដ៏អស្ចារ្យរបស់ប្រជាជនកម្ពុជា ។ប្រជាជនកម្ពុជាបានប្រសិទ្ធនាមថា ថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ គឺជាថ្ងៃកំណើតទីពីររបស់ខ្លួន បើគ្មានជ័យជម្នះ ៧ មករា ក៏យើងគ្មានអ្វីៗនៅថ្ងៃនេះដែរ ។ គ្មានជនណាមួយ ឬកម្លាំងណាមួយអាចមកបំភ្លៃ ឬបំផ្លាញនូវសច្ចៈធម៌ប្រវត្តិសាស្ត្រនេះបានឡើយ ។ ថ្ងៃ ៧…

  • ស្មារតី ២ ធ្នូ មានតម្លៃជាអមតៈសម្រាប់ប្រជាជនកម្ពុជាគ្រប់ៗរូប និងគ្រប់ជំនាន់ (តចប់)

    ដោយមានការគាំទ្រ និងការជួយឧបត្ថម្ភដ៏ថ្លៃថ្លា និងទាន់ពេលវេលាពីសំណាក់កងទ័ពស្ម័គ្រចិត្តវៀតណាម ព្រមទាំងមានការគាំទ្រពីកម្លាំងស្នេហាសន្តិភាព និងយុត្តិធម៌នៅលើពិភពលោក រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា និងកងកម្លាំងប្រដាប់អាវុធបដិវត្តន៍កម្ពុជាបានវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ទទួលបានមហាជ័យជម្នះទាំងស្រុង នាថ្ងៃទី ៧ ខែមករា ឆ្នាំ១៩៧៩ ។ រដ្ឋអំណាចរបស់ប្រជាជន គឺសាធារណរដ្ឋប្រជាមានិតកម្ពុជាត្រូវបានបង្កើតឡើងដើម្បីគ្រប់គ្រងរាល់កិច្ចការទាំងក្នុង និងក្រៅប្រទេសខិតខំស្តារឱ្យបានរស់ឡើងវិញនូវខឿនសេដ្ឋកិច្ចសង្គម ដែលត្រូវបំផ្លាញខ្ទេចខ្ទីឱ្យមានការរីកចម្រើនឡើង និងអភិវឌ្ឍតាមដំណាក់កាលនីមួយៗប្រកបដោយស្ថិរភាពរហូតមកដល់បច្ចុប្បន្ននេះ ។ក្នុងរយៈពេល ៤២ឆ្នាំនេះ រណសិរ្សបានអនុវត្តយ៉ាងខ្ជាប់ខ្ជួន និងគោលការណ៍មហាសាមគ្គីភាពប្រជាជនទាំងមូល ដែលជាមាគ៌ាយុទ្ធសាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា ធ្វើឲ្យសម្រេចបានជោគជ័យធំៗជាច្រើន ។ ឆ្លងកាត់ដំណាក់កាលនៃការរីកចម្រើនរបស់ប្រទេសជាតិ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ១៩៨១ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាបានប្តូរឈ្មោះមកជា រណសិរ្សសាមគ្គីកសាងការពារមាតុភូមិកម្ពុជា បន្ទាប់មកបានប្តូរឈ្មោះទៅជារណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នៅខែមេសា ឆ្នាំ២០០៦ ដោយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រមូលកម្លាំងមហាសាមគ្គីជាតិ រួមចំណែកក្នុងការអនុវត្តកម្មវិធីនយោបាយរបស់គណបក្ស និងរាជរដ្ឋាភិបាលកម្ពុជាប្រកបដោយជោគជ័យ ។បច្ចុប្បន្ននេះ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កម្ពុជាទទួលបានជោគជ័យ លើគ្រប់វិស័យ ក្នុងនោះគឺការពង្រឹងបានយ៉ាងរឹងមាំខឿនឯករាជ្យជាតិ ការពារបាននូវអធិបតេយ្យ បូរណភាពទឹកដី រក្សាសន្តិសុខ សណ្តាប់ធ្នាប់សុវត្តិភាពសង្គម ធានាបានស្ថិរភាពនយោបាយ ដែលធានានូវភាពអនុគ្រោះសម្រាប់ការអភិវឌ្ឍប្រទេសជាតិ ។ ទោះបីជាប្រទេសយើងបាននិងកំពុងប្រឈមទៅនឹងវិបត្តិនៃជំងឺកូវីដ-១៩ និងគ្រោះទឹកជំនន់…

  • ស្មារតី ២ ធ្នូ មានតម្លៃជាអមតៈសម្រាប់ប្រជាជនកម្ពុជាគ្រប់ៗរូប និងគ្រប់ជំនាន់

    ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ គឺជាខួបលើកទី៤២ ថ្ងៃបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បច្ចុប្បន្នរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ ធ្នូ ១៩៧៨ – ២ ធ្នូ ២០២០) ហើយក៏ជាពេលវេលានៃក្តីសប្បាយរីករាយរបស់ប្រជាជនកម្ពុជាទូទាំងប្រទេសដែលកំពុងតែរស់នៅប្រកបដោយសុភមង្គល និងភាពសុខដុមរមនា ក្រោមពន្លឺនៃសន្តិភាព ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដ៏ឈ្លាសវៃ និងជាជាមគ្គុទេសក៍ដ៏ឆ្នើមរបស់មាតុភូមិកម្ពុជាយើង ។ រយៈពេល ៤២ឆ្នាំ បានកន្លងទៅ ប៉ុន្តែសច្ចធម៌ប្រវត្តិសាស្ត្រនៅតែជះពន្លឺដ៏ភ្លឺចិញ្ចាញចិញ្ចែង នៅក្នុងក្រអៅបេះដូងរបស់ប្រជាជនកម្ពុជា ក៏ដូចជាសម្រាប់មនុស្សជាតិទាំងមូលនោះគឺ បើគ្មានរណសិរ្ស ២ ធ្នូ គឺគ្មានមហាជ័យជម្នះ ៧ មករា , គ្មានមហាជ័យជម្នះ ៧ មករា គឺគ្មានកម្ពុជា ដែលបានរស់រានមានជីវិតឡើងវិញ មានសុខសន្តិភាព មានការអភិវឌ្ឍ ក្នុងសន្ទុះយ៉ាងលឿននាពេលបច្ចុប្បន្ននេះទេ ។យើងគប្បីរំឭកអំពីប្រវត្តិសាស្ត្រថ្មីៗរបស់កម្ពុជា ដែលដិតដាមជោគជាំទៅដោយឈាម និងទឹកភ្នែក ជាទឹកដីដែលគរដោយគំនរឆ្អឹងជនរងគ្រោះដ៏អភ័ព្វ ដែលបានចាកចោលយើងទៅដោយភាពអយុត្តិធម៌ ដែលប្រព្រឹត្តិឡើង ដោយអ្នកនយោបាយកម្ពុជា ល្ងង់ខ្លៅចិញ្ចឹមតែមហិច្ឆតាល្មោភអំណាច ដណ្តើមអំណាចគ្នា ក្បត់ជាតិ…