-
អាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលសង្រ្គោះខឿនព្រះលានជល់ដំរី ដែលកំពុងមានសភាពទ្រុឌទ្រោមខ្លាំង
ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលសង្រ្គោះខឿនព្រះលានជល់ដំរី តាមបណ្តាចំណុចដែលមានសភាពទ្រុឌទ្រោម ប្រឈមនឹងគ្រោះថ្នាក់ខ្លាំង ។
-
អាជ្ញាធរជាតិអប្សរាបើកវគ្គបណ្តុះបណ្តាលស្តីពី អប់រំបេតិកភណ្ឌ ដល់សិស្សានុសិស្ស នៃសាលាបឋមសិក្សា ក្របីរៀល
បន្ទាប់ពីខកខានរយៈពេល២ឆ្នាំកន្លងមក ដោយសារការឆ្លងរីករាលជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២នេះ មជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ នៃអាជ្ញាធរជាតិអប្សរា សហការណ៍ជាមួយអាជ្ញាធរក្នុងតំបន់ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី អប់រំបេតិកភណ្ឌ ដល់សិស្សានុសិស្សថ្នាក់ទី៥ និងទី៦ ចំនួនប្រមាណជិត២០០នាក់ នៃសាលាបឋមសិក្សា និងអនុវិទ្យាល័យក្របីរៀល ស្ថិតក្នុងសង្កាត់ក្របីរៀល ក្រុងសៀមរាប។ លោក អ៊ឹម សុខរិទ្ធី បុរាណវិទូ និងជាប្រធាននាយកដ្ឋានអភិរក្សប្រាសាទ ក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ ហើយនិងជាអនុប្រធានក្រុមការងារអប់រំបេតិកភណ្ឌ នៃអាជ្ញាធរជាតិអប្សរាបានថ្លែងថា វគ្គបណ្តុះបណ្តាលនេះ មានសារៈសំខាន់ខ្លាំងណាស់ សម្រាប់អ្នកដែលរស់នៅក្នុងតំបន់បេតិកភណ្ឌ ជាពិសេសសម្រាប់យុវជនជំនាន់ក្រោយ បានយល់ដឹង អំពីតម្លៃបេតិកភណ្ឌ និងផ្តល់ឱកាសដល់យុវជន បានយល់ដឹងនូវតម្លៃមរតកវប្បធម៌ បេតិកភណ្ឌ បណ្តុះគំនិតជាមួយនឹងបេតិកភណ្ឌ ឱ្យពួកគាត់ចេះស្រឡាញ់ និងចូលរួមថែរក្សាការពារ យល់ដឹងពីភារកិច្ច នៃការការពារ អភិរក្ស និងការងារគ្រប់គ្រង់របស់អាជ្ញាធរជាតិអប្សរានិងធ្វើជាគម្រូដល់សហគមន៍របស់ខ្លួន។ លោកបន្តថា មេរៀនសំខាន់ៗ ត្រូវចែករំលែកដល់សិស្សានុសិស្ស នៅក្នុងតំបន់បេតិកភណ្ឌនេះ មានដូចជា៖ ការយល់ដឹងអំពីប្រវត្តិសាស្រ្តនៃចក្រភពខ្មែរ ការងារជួសជុលថែទាំប្រាង្គប្រាសាទ បរិស្ថាន ធម្មជាតិ វប្បធម៌ ការប្រើប្រាស់ដីធ្លី និងការការពារទេសភាពវប្បធម៌ និងការងារសាងសង់សំណង់នៅក្នុងតំបន់រមណីយដ្ឋានអង្គរជាដើម។លោកបន្តថា បច្ចុប្បន្នអាជ្ញាធរជាតិអប្សរា…
-
អាជ្ញាធរជាតិអប្សរាបានអនុញ្ញាតការជួសជុលផ្ទះ និងសាងសង់សំណងតូចតាចបានចំនួន៦៦៣គ្រួសារ
ខែមេសា ឆ្នាំ២០២២នេះ ក្រុមការងារជំនាញនៃនាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ បានចុះពិនិត្យលក្ខខណ្ឌនៃការរស់នៅ និងប្រើប្រាស់ទីតាំងស្នើសុំរបស់ប្រជាពលរដ្ឋបានចំនួន៦៦៣គ្រួសារ រួមមាន៖ ក្រុងសៀមរាប១៩៦គ្រួសារ ស្រុកបន្ទាយស្រី១២១ ស្រុកប្រាសាទបាគង១៤១គ្រួសារ ស្រុកពួក១១៥គ្រួសារ ស្រុកសូទ្រនិគម០៦គ្រួសារ និងស្រុកស្វាយលើ២២គ្រួសារ។
-
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសម្ពោធ សមិទ្ធផល នៅវត្តពោធិ៍បន្ទាយ
ស្វាយរៀង៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និង អធិការកិច្ចបានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យពុទ្ធាភិសេកព្រះពុទ្ធបរមគ្រូអភយមុទ្ទ មហាតេជោ និងសម្ពោធ មហាកុដិ រួមជាមួយ សមិទ្ធិផលនានា នៅវត្ដពោធិបន្ទាយ ស្ថិតក្នុងឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
-
សម្ដេចក្រឡាហោម ស ខេង បង្កើតគណៈកម្មការសាងសង់ព្រះវិហារ វត្តគិរីជលសារកោះរ៉ុង
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញសេចក្ដីសម្រេចបង្កើត គណៈកម្មការសាងសង់ព្រះវិហារ វត្តគិរីជលសារកោះរ៉ុង ស្ថិតនៅសង្កាត់កោះរ៉ុង ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ក្នុងសេចក្ដីសម្រេចដែលចេញនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា គណៈកម្មការសាងសង់នេះ មានលោកជំទាវ ញ៉ែម សាខន សខេង ជាប្រធាន។
-
ការជួសជុលតួប្រាង្គបាកាណនៃប្រាសាទអង្គរវត្តដែលប្រើដោយកម្លាំងមនុស្សសុទ្ធសាធអាចចាត់ទុកជាជោគជ័យមួយដោយ ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា
តួប្រាង្គបាកាណនៃប្រាសាទអង្គរវត្ត គឺជាទីតាំងមួយនៅខ្ពស់ ព័ទ្ធជុំវិញទៅដោយជញ្ជាំងរោងទងថ្មពីរជាន់ ដែលមិនអាចឱ្យនាំគ្រឿងចក្រធុនតូច ឬធំចូលទៅបំរើការជួយជួសជុលនៅការដ្ឋាននោះបានឡើយ។
-
លោក បណ្ឌិត អាំង ជូ លាន បានទទួល គ្រឿង ឥស្សរិយយស សម្រាប់ និ ទាឃ រដូវ ឆ្នាំ ២០២២ពី រដ្ឋាភិបាលជប៉ុន
ភ្នំពេញ៖លោក បណ្ឌិត អាំង ជូ លាន ជានរ វិទូនិង សាស្ត្រាចារ្យនៃ សកល វិទ្យាល័យ ភូមិន្ទ វិចិត្រសិល្បៈ នៃប្រទេសកម្ពុជា បានទទួល គ្រឿង ឥស្សរិយយស “The Order of the Rising Sun, Gold Rays with Neck Ribbon”ដែលជាគ្រឿង ឥស្សរិយយស សម្រាប់ និ ទាឃ រដូវ ឆ្នាំ ២០២២ ពីរដ្ឋាភិបាល ជប៉ុន។