-
ឯកឧត្តម ជា វ៉ាន់ដេត ៖ វត្តអារាម មកជាទីសក្ការៈបូជា សំរាប់ប្រជាពុទ្ធបរិស័ទគ្រប់ទឹសទីឡើងវិញ បន្ទាប់ពីថ្ងៃរំដោះ៧មករា
ខេត្តតាកែវ៖ ឯកឧត្តម ជា វ៉ាន់ដេត បានលើកឡើងថា វត្តអារាម នៅក្នុងសម័យសង្រ្គាម គឺជាទីកន្លែងដាក់ឃុំ ឃាំង ធ្វើទុក្ខ បុកម្នេញ កាប់សម្លាប់ ប្រជាពលរដ្ឋស្លូតត្រង់ នៅក្នុងរបបកម្ពុជា ប្រជាធិបតេយ្យ ឬហៅថាប៉ុលពត ត្រូវរស់រាន ប្រែក្លាយជាទៅកន្លែងទីសក្ការៈបូជា គោរពប្រតិបត្តិ របស់ប្រជាពលរដ្ឋមកពីគ្រប់ទឹសទី នៅក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩ ។ ឯកឧត្តម បន្តថា ក្រោយថ្ងៃរំដោះ៧មករា រដ្ឋ និងប្រជាពលរដ្ឋ បានចូលរួមចំណែកនៅក្នុងការកសាងឡើងវិញជាបន្តបន្ទាប់ ដែលរហូតដល់បច្ចុប្បន្ននេះ មានវត្តប្រហែលជា៥ពាន់វត្តនៅទូទាំងប្រទេស ខណៈដែលវត្តប្រមានជា៧០០ ដែលមានអាយុកាលមិនក្រោម៨០០ឆ្នាំនោះទេ។ ឯកឧត្តម ជា វ៉ាន់ដេត សមាជិកគណៈកម្មការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបាទី បានលើកឡើងបែបនេះ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីកាតើឬស្សសីមាវត្តក្រាំពង្រ ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ ។ ឯកឧត្តម បន្តថា បច្ចុប្បន្ននេះ នៅក្នុងវិស័យព្រះពុទ្ធសាសនា ដែលជាសាសនា របស់រដ្ឋ មានព្រះសង្ឃ […]
-
សម្តេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ៖ បន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជន គឺជំរុល្បឿនអភិវឌ្ឍទាំងពុទ្ធចក្រ និងអាណាចក្រ
ខេត្តក្រចេះ ៖ សម្តេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ថ្លែងក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធិផលនានានៅវត្តមហាកំពែងរាជកំពូលពេជ្រ ស្ថិតនៅ ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣។ សមិទ្ធិផលដែលត្រូវឆ្លងនាឱកាសនេះរួមមាន៖ ព្រះវិហារ, ឧបដ្ឋានសាលា, សាឡុំ, ក្លោងទ្វារមុខ ក្រោយ,ដងទង់, កុដ្ឋ, បន្ទប់ទឹក រូបសំណាក, ប្រាសាទ, ផ្លូវចូលវត្ត ដោយចំណាយទឹកប្រាក់ចំនួន ១.០១៨.៩១១ដុល្លារ ដែលជាសទ្ធាជ្រះថ្លារបស់ ព្រះគូធម្មតេជោ សាំង គឹមសាន្ត ,លោក សៀក ឡេង និងភរិយា និងពុទ្ធសាសនិកជាច្រើនទៀត ។ សម្តេចកិត្តិសង្គហបណ្ឌិត មានប្រសាសន៍ថា រាល់សមិទ្ធផលទាំងឡាយដែលបានអភិវឌ្ឍន៍ គឺដោយសារប្រទេសមានសុខសន្តិភាព ដែលយើងទាំងអស់គ្នាទទួលបានដោយសារការខិតខំប្រឹងប្រែង របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានអនុវត្តទៅលើនយោបាយ ឈ្នះ ឈ្នះ ។ សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា […]
-
រដ្ឋមន្រ្តីក្រសួងធម្មការ៖ ក្នុងនាមជាអ្នកដឹកនាំកម្មវិធីអាចារ្យត្រូវធើ្វទៅតាមក្បួនច្បាប់ពីបុរាណ
ភ្នំពេញ៖ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថា ក្នុងនាមជាអ្នកដឹកនាំពិធីកម្មផ្សេងៗ អាចារ្យត្រូវធើ្វយ៉ាងណាឱ្យបានត្រឹមត្រូវតាមក្បួនច្បាប់ពីបុរាណ ដែលដូនតាយើងបានបន្សល់ទុកឱ្យ ហើយការអនុវត្តនោះ ត្រូវឱ្យស្របគ្នាពីតំបន់មួយទៅតំបន់មួយ ចៀសវាងការអនុវត្តផ្ទុយគ្នា ដែលបណ្តាលមកពីការអនុវត្តខុសពីក្បួនច្បាប់ពីបុរាណ និងធ្វើឱ្យមានការចម្លងអនុវត្តខុសតៗគ្នាទៀត។ ការលើឡើងរបស់ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ធ្វើឡើងកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី៤១ នៅទីស្ដីការក្រសួង។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី ចូលរួមអបអរសាទរ និងសូមសម្តែងនូវការកោតសរសើរដោយស្មោះចំពោះការខិតខំប្រឹងប្រែងតស៊ូសិក្សារៀនសូត្រ ក្រេបជញ្ជក់នូវរាល់មុខវិជ្ជាទាំងឡាយ ដើម្បីបំពេញបន្ថែមនូវចំណេះដឹងអស់រយៈពេល៥ថ្ងៃរបស់ព្រះសិក្ខាកាម សិក្ខាកាមអាចារ្យ អាចារិនី រហូតសិក្សាបញ្ចប់វគ្គបណ្តុះបណ្តាលតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី៤១ ដោយជោគជ័យ៕ ដោយ ង៉ាន់ ទិត្យ
-
«សកេរ» របាំសហសម័យថ្មីមួយ បង្កើតឡើងដោយសិល្បករខ្មែរ
ភ្នំពេញ៖របាំសហសម័យត្រូវបានបង្កើតឡើងនៅពាក់កណ្តាលសតវត្សទី២០ ហើយរបាំរាំមួយប្រភេទនេះគឺជាការច្របាច់បញ្ចូលគ្នារវាងរបាំប្រពៃណីជាតិនូវជំនាញបច្ចេកទេសថ្មីក្នុងសិល្បៈ និងជំនាញបច្ចេកទេសក្នុងទម្រង់បុរាណ។ របាំសហសម័យ ជារបាំដែលកើតចេញពីគំនិតច្នៃប្រឌិតរបស់អ្នកសិល្បៈ ហើយរបាំសហសម័យតែងត្រូវបានសិល្បករ បង្កើតថ្មីជាបន្តបន្ទាប់ដើម្បីបង្ហាញពីកង្វល់ ឬបញ្ហាផ្សេងៗនៅក្នុងសង្គម។ ជាក់ស្តែងស្នាដៃសិល្បៈ «សកេរ» ជាស្នាដៃបង្កើតថ្មីពីសិល្បករខ្មែរក្នុងឆ្នាំ២០២២ ដោយការយកទម្រង់របាំបុរាណរឿងរាមកេរ្តិ៍មកបូកផ្សំ និងសិល្ប:សហសម័យ រួមទាំងការប្រើបច្ចេកទេសសម័យទំនើប ធ្វើឱ្យស្នាដៃនេះក្លាយជាស្នាដៃបែបឌីជីថល ដ៏ពិសេសដែលអ្នកទស្សនាពុំដែលធ្លាប់បានឃើញពីមុនមក។ លោក ង៉ែត រ៉ាឌី ជាអ្នកដំឡើងស្នាដៃ «សកេរ» និងជាមន្ត្រីនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានប្រាប់ឱ្យដឹងថា ស្នាដៃបែបសហសម័យថ្មីនេះ ត្រូវបានបង្កើតក្នុងឆ្នាំ២០២២ ដោយការផ្សាភ្ជាប់ទៅនឹងប្រធានបទ «ទង្វើថ្ងៃនេះ ផលតបស្នងថ្ងៃស្អែក» ហើយស្នាដៃនេះក៏ទទួលបានជ័យលាភីក្នុងកម្មវិធីរដូវវប្បធម៌ឆ្នាំ២០២២ ដែលរៀបចំដោយអង្គការសិល្បៈខ្មែរអម្រឹតៈផងដែរ។ លោក ង៉ែត រ៉ាឌី បានរៀបរាប់ឱ្យដឹងពីអត្ថន័យនៃពាក្យ «សកេរ» ថា៖ «ពាក្យ ស និងកេរ គឺជាពាក្យបូកផ្សំ ស=សក្ការៈ រីឯ កេរ=កេររបស់ព្រះមហាក្សត្រ ជាបុព្វបុរសរបស់ខ្មែរ»។ កំពុងហាត់សមផង និងឆ្លៀតផ្តល់បទសម្ភាសន៍ផង លោក រ៉ាឌី បង្ហាញការយល់ឃើញថាស្នាដៃថ្មីសន្លាងមួយនេះនឹងក្លាយជាចំណងដៃដល់យុវជនជំនាន់ក្រោយឱ្យមានឱកាសសិក្សា បន្ថែមលើជំនាញរបស់ខ្លួន និងការវិភាគឱ្យការតែស៊ីជម្រៅផងដែរ។ លោក ង៉ែត រ៉ាឌី […]
-
ក្រុមរថយន្ត Super Car កម្ពុជាបានធ្វើដំណើរមកពីភ្នំពេញ ចូលរួមផ្សព្វផ្សាយពីគោលដៅទេសចរណ៍នានា នៅក្នុងខេត្តសៀមរាប
សៀមរាប៖ នាពេលថ្មីៗនេះ ក្បួនរថយន្តវប្បធម៌មួយក្រុមនៅភ្នំពេញ បានធ្វើដំណើរមកកាន់ខេត្តសៀមរាប ក្នុងគោលបំណងចូលរួមផ្សព្វផ្សាយពីគោលដៅទេសចរណ៍នានា នៅក្នុងទឹកដីអច្ឆរិយ ដែលដឹកនាំដោយឯកឧត្តម ទៀ ស្យាម ប្រធានក្រុមរថយន្តវប្បធម៌ (Cambodia Car Cultures) បានសហការជាមួយអាជ្ញាធរខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា ដែលជាក្រុមរថយន្ត Super Car កម្ពុជា បានរៀបចំកម្មវិធីដោយ Cambodia Car Culture។ ប្រធានក្រុមក្បួនរថយន្តវប្បធម៌ ឯកឧត្តម ទៀ ស្យាម បានបង្ហាញថា ក្រុមការងាររបស់យើងបានរៀបចំថតកម្មវិធីក្បួនរថយន្ត Super Cars កម្ពុជា នៅបរិវេណ Pub-Street និងបរិវេណទីធ្លាប្រាសាទអង្គរវត្ត ក្នុងគោលដៅ ដើម្បីផ្សព្វផ្សាយពីសេវាកម្មទេសចរណ៍កន្លងមកក្នុងខេត្តសៀមរាប។ នេះបើយោងតាមការបញ្ជាក់ពីឯកឧត្តម ទៀ ស្យាម ប្រធានក្រុមរថយន្តវប្បធម៌ (Cambodia Car Cultures) ដែលបានរៀបចំក្បួនរថយន្ត Super Cars កម្ពុជា បានធ្វើដំណើរទៅតាមតំបន់ទេសចរណ៍គោលដៅនានាក្នុងខេត្តសៀមរាប ដើម្បីចូលរួមផ្សព្វផ្សាយពីផលិតផលនៃសេវាកម្មទេសចរណ៍ក្នុងខេត្តសៀមរាប ឲ្យមានភាពទាក់ទាញ តាមេយ:ក្រុមរថយន្តវប្បធម៌ (Cambodia Car Cultures) […]
-
ឯកឧត្តម ឈិន កេតនា បើកកិច្ចប្រជុំ ត្រៀមរៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រ គម្រប់ព្រះជន្ម ៧០ យាងចូល ៧១ ព្រះវស្សា
ភ្នំពេញ៖ ឯកឧត្តម ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បើកកិច្ចប្រជុំដើម្បីពិភាក្សាអំពីភារកិច្ចត្រូវត្រៀមលក្ខណៈរៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាគម្រប់ព្រះជន្ម ៧០ យាងចូល ៧១ ព្រះវស្សាដែលប្រព្រឹត្តិទៅនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ អោយស្របតាមព្រះរាជបវេណីដ៏ថ្កើនថ្កាន។ កិច្ចប្រជុំនេះធ្វើឡើងនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ នាទីស្នាក់ការគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ដោយមានការចូលរួមពី តំណាងក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន រដ្ឋបាលរាជធានីភ្នំពេញ ពាក់ព័ន្ធជាច្រើនរូប។ មានប្រសាសន៍លើកឡើងនៅក្នុងអង្គប្រជុំនេះ ឯកឧត្តម ឈិន កេតនា បានលើកឡើងពីភារកិច្ច តួនាទី ទទួលខុសត្រូវ ទៅលើការដាក់តាំង នូវព្រះឆាយាលក្ខណ៍ និងព្រះរាជសកម្មភាពរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានដាក់តាំង នៅតាមទីសាធារណៈ និងមហាវិថីសំខាន់ៗ ព្រមទាំងតាមក្រសួង-ស្ថាប័ននានា ជាពិសេសនៅមុខព្រះបរមរាជវាំង ដើម្បីអបអរព្រះរាជពិធីចម្រើនព្រះជន្មរបស់ព្រះអង្គ គម្រប់ […]
-
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ ឧបដ្ឋានសាលា និងសមិទ្ធផលនានា នៅវត្តលក្ខរាជា ខេត្តស្វាយរៀង កសាងក្នុងតម្លៃជាង ១លានដុល្លារ ត្រូវបានសម្ពោធឆ្លង ជាផ្លូវការ
ខេត្តស្វាយរៀង ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញសម្ពោធ ឧបដ្ឋានសាលា និងសមិទ្ធផលនានា នៅវត្តលក្ខរាជា ស្ថិតនៅ ស្ថិតនៅ ឃុំកំពងចក ស្រុករំដួល ខេត្តស្វាយរៀង ដែលមានអ្នកចូលរួមប្រមាណជាង ១.៥០០នាក់ នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ ។ សម្តេចកិត្តិសង្គហបណ្ឌិតក៏បាន បានថ្លែងនូវការផ្ដាំផ្ញើសួរសុខទុក្ខនិងក្ដីនឹករលឹកពី សម្ដេចតេជោនាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅឃុំកំពង់ចក ក៏ដូចជានៅទូទាំងស្រុករំដួល។ សម្តេចកិត្តិសង្គហបណ្ឌិត បានលើកឡើងថា សមិទ្ធផលដែលកើតឡើងនៅទីវត្តលក្ខរាជានេះ គឺមិនមែនកើតឡើងដោយចៃដន្យនោះទេ នេះក៏ព្រោះតែស្ថានភាពនៃប្រទេសជាតិរបស់យើងទទួលផលពីផ្លែផ្កានៃសុខសន្តិភាព និង ការអភិវឌ្ឍជាតិលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ។ សម្តេចបានបន្តទៀតថា កត្តាសុខសន្តិភាព និង ការអភិវឌ្ឍជាតិនេះហើយ ដែលបានផ្ដល់ឲ្យប្រជាពលរដ្ឋយើងមានជីវភាពធូរធារឡើងពីមួយថ្ងៃ ទៅមួយថ្ងៃ នឹងមានលទ្ធភាពកាន់តែខ្ពស់នៅក្នុងការចូលរួម ចំណែកកសាងសមិទ្ធផលនានាទាំងក្នុងវិស័យពុទ្ធចក្រ និងអាណាចក្រ និងបានធ្វើឲ្យមានសុខុដុមនីយកម្មសាសនា ជាក់ស្ដែងសមិទ្ធផល ដែលបានសម្ពោធដាក់ឲ្យប្រើប្រាស់ក្នុងថ្ងៃនេះរួមមាន ៖ ឧបដ្ឋានសាលា […]
-
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមនៅក្នុងពិធីបុណ្យវិសាខបូជា ប្រារព្ធនៅសាលាបុណ្យជើងភ្នំព្រះរាជទ្រព្យ ស្ថិតនៅឃុំផ្សាដែក ស្រុកពញាឮ ខេត្តកណ្ដាល
ខេត្តកណ្ដាល ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបុណ្យវិសាខបូជា ប្រារព្ធនៅសាលាបុណ្យជើងភ្នំព្រះរាជទ្រព្យ ស្ថិតនៅឃុំផ្សាដែក ស្រុកពញាឭ ខេត្តកណ្ដាល នាថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣។ ពិធីបុណ្យវិសាខបូជានាឱកាសនេះ បានប្រាព្ធឡើងដោយមានការយាង និងអញ្ជើញចូលរួមពី សម្ដេចព្រះអភិសិរី សុគន្ធា មហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្ដេចព្រះមហាសង្ឃរាជ នៃគណធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចព្រះមន្រ្តីសង្ឃ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ថ្នាក់ដឹកនាំក្រសួងស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងពុទ្ធបរិស័ទជាច្រើនរូបទៀត។ ពិធីបុណ្យវិសាខបូជា គឺការរម្លឹកដល់ព្រឹត្តិការណ៍ដ៏ពិសេសចំនួន ៣ ទាក់ទងនឹងព្រះសមា្មសម្ពុទ្ធ។ ព្រឹត្តិការណ៍ទាំងនោះរួមមាន ការប្រសូត ការត្រាស់ដឹង និងការចូលបរិនិព្វាន។ ព្រះពុទ្ធ មានព្រះនាមដើមថា សិទ្ធត្ថ ជាព្រះរាជបុត្រារបស់ព្រះនាង សិរិមហាមាយា និងព្រះបាទ សុទ្ធោទនៈ។ ព្រះអង្គ ត្រូវបានគេហៅព្រះនាមជាច្រើនទៀត ដូចជា ព្រះសម្មាសម្ពុទ្ធ, ព្រះសមណគោតម, ព្រះជិនស្រី, […]
-
ឯកឧត្តម ទុយ រី ៖ ព្រឹត្តិការណ៍ពិព័រណ៍កម្ពុជាឆ្នាំ២០២៣ នៅប្រទេសជប៉ុន គឺផ្សព្វផ្សាយវប្បធម៌ និងប្រពៃណីខ្មែរ តាមរយៈការសម្តែងសិល្បៈចម្រុះ និងជាផ្នែកមួយនៃគោលនយោបាយការទូតសេដ្ឋកិច្ច កម្ពុជា-ជប៉ុន
ជប៉ុន ៖ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន មានប្រសាសន៍ថា ព្រឹត្តិការណ៍ពិព័រណ៍កម្ពុជា ឆ្នាំ២០២៣ នៅប្រទេសជប៉ុន គឺផ្សព្វផ្សាយវប្បធម៌ និងប្រពៃណីខ្មែរតាមរយៈការសម្តែងសិល្បៈចម្រុះ និងជាផ្នែកមួយនៃគោលនយោបាយការទូតសេដ្ឋកិច្ច កម្ពុជា-ជប៉ុន ។ នេះការលើកឡើងនាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបើកព្រឹត្តិការណ៍ពិព័រណ៍កម្ពុជា ឆ្នាំ២០២៣ ដែលរៀបចំឡើងដោយ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន សហការជាមួយគណៈកម្មាធិការពិព័រណ៍កម្ពុជា២០២៣ សហគមន៍ខ្មែរ និងសមាគមន៍និស្សិតខ្មែរ នៅបរិវេណឧទ្យាន យ៉ូយ៉ូហ្កិ ផាក (Yoyogi Park) ក្រុងតូក្យូ ឯកឧត្តម IMAMURA Masahiro សមាជិកសភា និងជាប្រធានសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា ឯកឧត្តម TAKAGI Kei អនុរដ្ឋមន្រ្តី្កក្រសួងការបរេទសជប៉ុន ឯកឧត្តម ឈួន ដារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា និងលោកស្រី Mina Mino Yoko ទូតសុឆន្ទៈសម្រាប់ខួបទី៧០ នៃទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លោកជំទាវ […]
-
អាជ្ញាធរជាតិអប្សរាប្រកាសបិទចរាចរ និងបង្វែរទិសដៅទស្សនានៅទីតាំងមួយចំនួនក្នុងតំបន់អង្គរដើម្បីរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម
សៀមរាប៖ អាជ្ញាធរជាតិអប្សរា ប្រកាសការបិទចរាចរ និងបង្វែរទិសដៅទស្សនា នៅតាមបណ្តាទីតាំងសំខាន់ៗមួយចំនួននៅរមណីយដ្ឋានអង្គរ ដើម្បីរៀបចំព្រឹត្តិការណ៍ប្រកួតស៊ីហ្គេមនិងប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះឆ្នាំ២០២៣ នេះ ខណៈអាជ្ញាធរអះអាងថា ការផ្អាកបណ្តាគោលដៅទេសចរណ៍មួយចំនួននេះមិនប៉ះពាល់ដល់អាជីវករនៅតំបន់អង្គរឡើយ ហើយការចូលទស្សនានៅប្រព្រឹត្តទៅជាជាធម្មតា។ ការប្រកាសបិទនេះ ធ្វើឡើងតាមរយៈសេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរានៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ ដែលជម្រាបជូនដល់សាធារណជន គ្រប់ក្រសួង មន្ទីរស្ថាប័នជាតិ អន្តរជាតិ សមាគមទីភ្នាក់ងារទេសចរណ៍ ម្ចាស់សណ្ឋាគារ ភ្ញៀវទេសចរជាតិ-អន្តរជាតិ ជ្រាបជាដំណឹង។ អាជ្ញាធរជាតិអប្សរា គូសបញ្ជាក់តាមរយៈសេចក្តីជូនដំណឹងដូច្នេះថា៖« ព្រះរាជាណាចក្រកម្ពុជាមានកិត្តិយសដ៏ធំធេងក្នុងការធ្វើជាម្ចាស់ផ្ទះ រៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួន ក្នុងនោះរួមបញ្ចូលផងដែររមណីយដ្ឋានអង្គរ»។ សេចក្តីជូនដំណឹងបន្តថា ដើម្បីឱ្យការរៀបចំព្រឹត្តិការណ៍នេះបានរលូន អាជ្ញាធរសូមណែនាំដល់សាធារណជនឱ្យបានជ្រាបពីការបិទចរាចរ និងការបង្វែរទិសដៅទស្សនា នៅតាមបណ្តាទីតាំងសំខាន់ៗមួយចំនួនដែលត្រូវរៀបចំការប្រកួតកីឡា។ ទី១ ការបិទការចេញចូលបរិវេណមុខប្រាសាទអង្គរវត្ត រហូតដល់ខ្លោងទ្វារដៃឆ្នាំង សម្រាប់ការប្រកួតកីឡារត់ម៉ារ៉ាតុង និងដើរប្រណាំង នៅថ្ងៃទី០៦ ខែឧសភា ចាប់ពីម៉ោង ៥៖៣០ នាទីព្រឹក ដល់ម៉ោង ១៨៖០០ នាទីល្ងាច។ ទី២ បិទការចូលទស្សនាប្រាសាទអង្គរវត្តតាមច្រកខាងលិច និងបិទការឆ្លងកាត់ទៅទស្សនាតំបន់អង្គរធំនៅថ្ងៃទី១១ ខែឧសភា ដើម្បីរៀបចំវិញ្ញាសាទោចក្រយានបុរស […]