-
សារមន្ទីរជាតិទទួលបានហូលពិដាន និងផ្ទាំងកំណាត់សូត្រជាលើកទី២ ជាង៤០ផ្ទាំងពីក្រុមការងារពិដានជនជាតិជប៉ុន
ភ្នំពេញ៖ សារមន្ទីរជាតិតាមរយៈរយៈក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទទួលនូវហូលពិដាន និងផ្ទាំងកំណាត់សូត្រជាលើកទី២ ជាង៤០ផ្ទាំងបន្ថែមទៀត ពីក្រុមការងារពិដានជនជាតិជប៉ុន ដែលការប្រគល់ ទទួលនេះបានធ្វើឡើងកាលពីថ្ងៃទី៨ ខែសីហា ក្រោមអធិបតីភាពនៃថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈផ្ទាល់។ ការប្រគល់នូវហូលពិដាន និងផ្ទាំងកំណាត់សូត្រនេះដោយក្រុមការងារពិដានជនជាតិជប៉ុន ដែលដឹកនាំដោយលោកស្រី YONEKURA Yukiko និងលោកស្រី MIYAMOTO Kazuko ដែលទទួលការអនុញ្ញាតចូលរួមសម្តែងការគួរសមជាមួយនឹងលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅទីស្តីការក្រសួង។ តាមរយៈសារមន្ទីរជាតិបានឱ្យដឹងថា ក្នុងជំនួបនោះ ក្រុមការងារជប៉ុន បានប្រគល់ហូលពិដាន និងផ្ទាំងកំណាត់សូត្រលើកទី២ សរុបចំនួន ៤១ផ្ទាំង ជូនក្រសួង ដើម្បីរក្សាទុកជាសម្បត្តិរដ្ឋនៅសារមន្ទីរជាតិកម្ពុជា។ សារមន្ទីរជាតិបានលើកឡើងថា ៖ «កាលពីកំឡុងទសវត្សរ៍ឆ្នាំ២០០០ ក្រុមការងារពិដាននេះ បានប្រគល់ផ្ទាំងកំណាត់សូត្រចំនួន២៥ផ្ទាំងរួចម្តងមកហើយ។ សមុច្ច័យទាំង៤១ផ្ទាំងនេះ ជាបណ្តុំសមុច្ច័យដ៏សំខាន់ដែលបានឆ្លុះបញ្ចាំងពីភាពសំបូរបែបនៃការបន្តមរតកបេតិកភណ្ឌអរូបីនៃវិស័យតម្បាញខ្មែរ នារយៈពេលជាងមួយសតវត្សរ៍កន្លងមកនេះ»។ សារមន្ទីរជាតិ ក៏បានបញ្ជាក់ដែរថា គោលបំណងចម្បងនៃការប្រគល់នេះ ដើម្បីធានាបាននូវនិរន្តរភាពនៃការអភិរក្ស ថែរក្សា និងផ្សព្វផ្សាយពីភាពប្រណិត និងល្អឯក នៃមរតកតម្បាញសូត្រខ្មែរ។ ក្បាច់លម្អ ដែលមាននៅលើផ្ទាំងសូត្របាន រម្លេចពីទិដ្ឋភាពទូទៅនៃជីវភាពប្រចាំថ្ងៃ និងជំនឿនានា…
-
ផលិតករកម្ពុជា និងចិន កំពុងពិភាក្សាពីឱកាសសហការផលិតភាពយន្តរួមគ្នានៅលើទឹកដីកម្ពុជា
ភ្នំពេញ៖ គណៈប្រតិភូកម្ពុជាដែលមកពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ផលិតករ និងសិល្បៈខ្មែរមួយចំនួន នឹងទៅចូលរួមមហោស្រពភាពយន្តអន្តរជាតិវិថីសូត្រឆ្នាំ២០២៣ នៅខែកញ្ញា ខាងមុខនេះ នៅប្រទេសចិន។ផលិតករទាំងពីរកំពុងពិភាក្សាពីឱកាសសហការផលិតភាពយន្តរួមគ្នានៅលើទឹកដីកម្ពុជាផងដេរ។ រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈលោកជំទាវ ភឿង សកុណា កាលពីថ្ងៃទី ៨ ខែសីហានេះ បានអនុញ្ញាតឱ្យលោកស្រី លូ ជីង (LU JING) សមាជិកាអចិន្រ្តៃយ៍គណៈកម្មាធិការបក្សទីក្រុងហ្វូចៀន ខេត្តហ្វូចូវ នៃសាធារណរដ្ឋប្រជាមាននិតចិនព្រមទាំងគណៈប្រតិភូចូលជួបសម្តែងការគួរសម ក្នុងឱកាសដែលបានអញ្ជើញមកបំពេញទស្សនកិច្ច និងចូលរួមក្នុងកម្មវិធីសប្តាហ៍ផ្លាស់ប្តូរវប្បធម៌ និងភាពយន្តកម្ពុជា-ចិន ឆ្នាំ២០២៣ ។ ក្នុងឱកាសនោះ ភាគីចិនក៏បានអញ្ជើញលោកជំទាវ ភឿង សកុណា រួមនឹងគណៈប្រតិភូ ផលិតករ និងសិល្បករកម្ពុជា ដើម្បីទៅចូលរួមមហោស្រពភាពយន្តអន្តរជាតិវិថីសូត្រឆ្នាំ២០២៣ ដែលគ្រោងនឹងរៀបចំនៅពាក់កណ្តាលខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងហ្វូចូវ ខេត្តខេត្តហ្វូជៀន។ តាមរយៈក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវ ភឿង សកុណា បានថ្លែងថា ឈរលើមូលដ្ឋាននៃទំនាក់ទំនងជាប្រវត្តិសាស្រ្តនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានរួមគ្នាប្រឹងប្រែងពូនជ្រំចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំថែមទៀតជាលំដាប់ រហូតឈានដល់ភាពជាដៃគូយុទ្ធសា ស្ត្រគ្រប់ជ្រុងជ្រោយ។ លោកជំទាវមានប្រសាសន៍ថា…
-
អាជ្ញាធរជាតិព្រះវិហារ បានរៀបចំសិក្ខាសាលាស្តីពី ការអភិរក្ស និងជួសជុលរមណីយដ្ឋានប្រាសាទកោះកេរ
ភ្នំពេញ៖ អាជ្ញាធរជាតិព្រះវិហារបានរៀបចំសិក្ខាសាលាស្តីពីការងារអភិរក្ស និងបច្ចេកទេសជួសជុលថ្ម នៅរមណីយដ្ឋានប្រាសាទកោះកេរ ដើម្បីប្រមូលធាតុចូលពីអ្នកជំនាញជាតិ និងអន្តរជាតិ លើវិធីសាស្រ្តក្នុងការងារអភិរក្ស ជួសជុលប្រាសាទទាំងនោះនាពេលខាងមុខ។ សិក្ខាសាលានេះ បានរៀបចំឡើងរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី៣ ដល់ ថ្ងៃទី៤ ខែសីហា ក្រោមអធិបតីលោក ហែម ស៊ីណាត អគ្គនាយករងអាជ្ញាធរជាតិព្រះវិហារ, លោកសាស្ត្រាចារ្យ Dr. Hans Leisen, លោក គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា ព្រមទាំងអ្នកជំនាញជាតិ អន្តរជាតិមកពីអាជ្ញាធរជាតិសំបូរព្រៃគុក សារមន្ទីរជាតិភ្នំពេញ អភិរក្សដ្ឋានអង្គរ ស្ថាប័ន World Monument Fund និងស្ថាប័ន GIZ។ យោងតាមអាជ្ញាធរជាតិព្រះវិហារ បានឱ្យដឹងនៅថ្ងៃទី៥ ខែសីហា ថា ការរៀបចំនេះក្នុងគោលបំណងដើម្បីប្រមូលធាតុចូល ពីអ្នកជំនាញជាតិ និងអន្តរជាតិ លើវិធីសាស្រ្តក្នុងការងារអភិរក្ស ជួសជុល និងការប្រើប្រាស់សម្ភារសម្រាប់អនុវត្តនៅប្រាសាទបល្ល័ង្កត្បូង និងប្រាសាទនានាក្នុងរមណីយដ្ឋានប្រាសាទកោះកេរនាពេលខាងមុខ។ លោក គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ បានថ្លែងប្រាប់ឱ្យដឹងនៅថ្ងៃទី៦ ខែសីហា ថា ទាក់ទងនឹងការអភិរក្ស…
-
រាជរដ្ឋាភិបាលចេញអនុក្រឹត្យបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ និងការកំណត់ទីតាំងបេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្រ្ត នគរភ្នំឈើកាច់បាភ្នំ
(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី ៣ ខែ សីហា ឆ្នាំ ២០២៣ បានចេញអនុក្រិត្យមួយស្តីពីការបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ និងការកំណត់ទីតាំងបេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្រ្ត នគរភ្នំឈើកាច់បាភ្នំស្ថិតនៅក្នុងភូមិសាស្រ្តខេត្តព្រៃវែង។ បើយោងតាមអនុក្រិត្យនេះបានបញ្ជាក់ថា៖រាជរដ្ឋាភិបាលសម្រេចបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ នគរភ្នំឈើកាច់បាភ្នំ ដែលមានផ្ទៃដីទំហំសរុប១២៥,២៧៧៥ ហិកតា(មួយរយម្ភៃប្រាំហិកតាម្ភៃប្រាំពីរអាចិតសិបប្រាំសង់ទីអា) និងកំណត់ទីតាំងបេតិកភណ្ឌវប្បធម៌ ប្រវត្តិសាស្ត្រក្នុងតំបន់បេតិកភណ្ឌធម្មជាតិ នគរភ្នំឈើកាច់បាភ្នំ ដែលមានចំនួន៩ទីតាំង ស្ថិតក្នុងភូមិសាស្ត្រ ឃុំជើងភ្នំ ឃុំឈើកាច់ និងឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង ដូចមាននិយាមកា(Datum:WGS1984)ភ្ជាប់ក្នុង ឧបសម្ព័ន្ធ១និងផែនទីភ្ជាប់ក្នុងឧបសម្ព័ន្ធ២នៃអនុក្រឹត្យនេះ។ សម្រាប់ទីតាំង៩កន្លែងខាងលើនេះ មានឈ្មោះនិងទំហំផ្ទៃដី ដូចខាងក្រោម៖ ១- ភ្នំបាភ្នំ មានផ្ទៃដីទំហំ១០១,៤១១៩ហិកតា(មួយរយមួយហិកតាសែសិបមួយអាដប់ប្រាំបួនសង់ទីអា)។២- ប្រាសាទអង្គច័ន្ទ មានផ្ទៃដីទំហំ០,៦៣៨៥ហិកតា(ហុកសិបបីអាប៉ែតសិបប្រាំសង់ទីអា)។ ៣- វត្តវិហារគុហ៍ មានផ្ទៃដីទំហំ១,៣៦៤២ហិកតា(មួយហិកតាសាមសិបប្រាំមួយអាសែសិបពីរ សង់ទីអា)។៤- វត្តវិហារធំ មានផ្ទៃដីទំហំ៣,១៤៥១ហិកតា(ហិកតាដប់បួនអាហាសិបមួយសង់ទីអា)។៥- ស្រះបិទបាយ មានផ្ទៃដីទំហំ៨,០៦០៧ហិកតា(ប្រាំបីហិកតាប្រាំមួយអាប្រាំពីរសង់ទីអា)។ ៦- អ្នកតាមេសរ មានផ្ទៃដីទំហំ០,៧៨១២ហិកតា(ចិតសិបប្រាំបីអាដប់ពីរសង់ទីអា)។ ៧- ស្រះស្រង់ មានផ្ទៃដីទំហំ១,៥៨១៦ហិកតា(មួយហិកតាហាសិបប្រាំបីអាដប់ប្រាំមួយសង់ទីអា)។៨- ភ្នំវត្តកំពូលភ្នំឈើកាច់ មានផ្ទៃដីទំហំ២,៥២៦៤ហិកតា(ពីរហិកតាហាសិបពីរអាហុកសិបបួន សង់ទីអា)។៩-…
-
មន្រ្តី៖ យើងមានតារាហានិភ័យ ឬផែនទីហានិភ័យ ដែលបញ្ជាក់ពីទីតាំងដែលត្រូវធ្វើកិច្ចការសង្គ្រោះ
សៀមរាប៖ ក្រុមការងារបច្ចេកទេសជួសជុលនៃនាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យា កំពុងធ្វើការជួសជុលខឿនជណ្ដើរនៃខ្លោងទ្វារខាងកើតប្រាសាទអង្គរវត្ត ដែលរងការខូចខាតដោយសារអាយុកាល និងធម្មជាតិដែលធ្វើឱ្យរលុះរចនាសម្ពន្ធគ្រឹះខូចរូបរាង។ ប្រភពអាជ្ញាធជាតិអប្សរា បុរាណវិទូលោកស្រី ភិន វិជ្ជាសច្ចរ៉ា បាននិយាយថា ការជួសជុលពង្រឹងខឿនជណ្ដើរនៃខ្លោងទ្វារខាងកើតប្រាសាទអង្គរវត្តនេះ គឺក្នុងបំណងដើម្បីពង្រឹងខឿនជណ្ដើរឱ្យរឹងមាំឡើងវិញ ដោយសារតែស្ថានភាពកម្រាលថ្មភក់ខឿនជណ្តើរនៃខ្លោងទ្វារខាងកើតប្រាសាទអង្គរវត្តនេះ មានការហែកញែកចេញពីគ្នា សសរទ្រេត ថ្មខ្លះបានធ្លាក់ចុះ និងខ្លះទៀតក៏បម្រុងនឹងធ្លាក់ផងដែរ។ លោកស្រីថា ក្រុមការងារនឹងរៀបចំរុញថ្មទាំងនោះឱ្យទៅចូលទីតាំងដើមវិញ ក្នុងន័យពង្រឹងខឿនឱ្យមានភាពរឹងមាំ គង់វង្សតទៅមុខទៀត។ លោកស្រី វិជ្ជាសច្ចរ៉ា បញ្ជាក់ថា កត្តាដែលបណ្ដាលឱ្យខឿនជណ្ដើរនេះរងការខូចខាត គឺដោយសារអាយុកាល និងធម្មជាតិដែលធ្វើឱ្យរលុះរចនាសម្ពន្ធគ្រឹះខូចរូបរាង ហើយក្រុមការងារបានចាប់ផ្ដើមកិច្ចការដំបូង គឺសិក្សាទៅលើសម្រង់ប្លង់ ចុះបញ្ជីលេខ ស្វែងរកថ្ម ការផ្គុំថ្ម ថាតើថ្មចេញពីប្រភពណាជាដើម ។ លោកស្រីបន្តទៀតថា បន្ទាប់ពីផ្គុំចេញរូបរាងរួចហើយ ទើបក្រុមការងារសិក្សាទៅលើគ្រឹះ ថាតើគួរជុសជុស ឬគួររើ គួរពង្រឹងដើម្បីយកទៅដាក់កន្លែងដើមវិញឬក៏យ៉ាងណា ហើយក្រៅពីនេះក្រុមការងារបានធ្វើការទល់ទ្រដំបូលកណ្ដាលកុំឱ្យរលុះធ្លាក់ថែមទៀតផង។ អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល បានប្រាប់ឱ្យដឹងនៅថ្ងៃទី១ ខែសីហាថា ការងារជួសជុលប្រាសាទនេះ គឺជាកិច្ចការងារប្រចំាថ្ងៃរបស់ក្រុមការងារអាជ្ញាធរជាតិអប្សរា ប៉ុន្តែអ្វីដែលសំខាន់ គឺអាជ្ញាធរជាតិអប្សរា មានផែនការអនុវត្តកិច្ចការងារច្បាស់លាស់ទៅលើការជួសជុល ការថែទាំ និងសម្អាត។ …
-
វត្តចំនួន ៦៤វត្ត ស្ថិតក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ ទទួលបានទៀនព្រះវស្សា ទេយ្យវត្ថុ និងព្រមទាំងបច្ច័យ ក្នុងពិធីចូលវស្សា ឆ្នាំ២០២៣
(កំពង់ធំ)៖ វត្តចំនួន ៦៤វត្តស្ថិតក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ ត្រូវបានលោកជំទាវ ខៀវ ស៊ីណា ជាចាន់តូ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ រួមនឹងក្រុមការងារ នាំយកទៀនព្រះវស្សា ទេយ្យវត្ថុ និងព្រមទាំងបច្ច័យ ទៅប្រគេនព្រះសង្ឃ ក្នុងពិធីចូលវស្សា នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ ដែលចាប់ផ្ដើមចូលជាផ្លូវការនៅថ្ងៃពុធ ១រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែសីហាឆ្នាំ២០២៣ ខណៈពិធីបុណ្យនេះ ត្រូវបានប្រជាជនកម្ពុជា គោរពប្រតិបត្តិជារៀងរាល់ឆ្នាំ តាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា។ លោកជំទាវ ខៀវ ស៊ីណា ជា ចាន់តូ បានគោរពស្នើសុំដល់ព្រះសង្ឃតាមវត្តនីមួយៗ សូមបន្តគ្រប់គ្រងព្រះសង្ឃ និងវត្តអារាមឲ្យបានល្អ ដើម្បីឲ្យវិស័យព្រះពុទ្ធសាសនា ស្ថិតស្ថេរគង់វង្ស និងជាស្រែបុណ្យរបស់ប្រជាពុទ្ធបរិស័ទជានិច្ចនិរន្ត។ ដូចនេះ ព្រះសង្ឃ ត្រូវតែប្រតិបត្តិធ៌មវិន័យ និងគោរពតួនាទីជាសង្ឃឲ្យបានខ្ជាប់ខ្ជួនសក្តិសមស្របទៅនឹងការលើកស្ទួយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចាត់ទុកព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ។ លោកជំទាវក៏បានស្នើដល់បណ្ដាវត្តទាំងអស់ ត្រូវមានការរៀបចំវត្តអារាម ឲ្យមានរបៀបរៀបរយ ក្នុងនោះ រួមទាំងការធ្វើអនាម័យផងដែរ ព្រោះវាជាចំណែកធ្វើឲ្យវត្តមានបរិស្ថានល្អ…
-
ឯកឧត្តម អ៊ាង សុផល្លែត បានអញ្ជើញប្រគេនទៀនចំណាំព្រះវស្សា ទេយ្យទាននិងបច្ច័យដល់ព្រះសង្ឃចំនួន ០២វត្ត ក្នុងស្រុកអូររាំងឪ
(ខេត្តត្បូងឃ្មុំ)៖ ឯកឧត្តម អ៊ាង សុផល្លែត សមាជិកគណ:កម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃសៅរ៍ ១២កេីត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ នេះ បានអញ្ជើញនាំយកទៀនចំណាំព្រះវស្សា ទេយ្យទាន និងគ្រឿងឧបភោគបរិភោគ ប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅវត្តព្រះធាតុបាស្រី ស្ថិតក្នុងឃុំព្រះធាតុ និងវត្តសេតហត្ថី ស្ថិតក្នុងឃុំដំរិល ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។ ឯកឧត្ដម អ៊ាង សុផល្លែត បានថ្លែងអំណរគុណដល់ព្រះសង្ឃនិងប្រជាពលរដ្ឋដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ធ្វើឱ្យគណបក្សប្រជាជនកម្ពុជាទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដីផងដែរ ដែលសបញ្ជាក់ពីស្មារតីស្រឡាញ់សុខសន្តិភាព ការអភិវឌ្ឍ និងការចូលរួមធានារក្សារបបប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា។ សូមបញ្ជាក់ផងដែរ ជារៀងរាល់ពិធីបុណ្យចូលព្រះវស្សារាល់ឆ្នាំ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪក្រោមការដឹកនាំរបស់ឯកឧត្តមប្រធាន តែងតែនាំយកទៀនចំណាំព្រះវស្សា ទេយ្យទាន និងបច្ច័យប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាគ្រប់វត្តទូទាំងស្រុកអូររាំងឪ។ ទេយ្យទានដែលឯកឧត្តមប្រធានប្រគេនដល់ព្រះសង្ឃចំនួន០២វត្តខាងលេីរួមមានទឹកសុទ្ធ, ទឹកផ្លែឈើ, ទឹកក្រូច តែ ខ្ទឹមស ខ្ទឹមក្រហម ត្រីខ ស្កសរ ទឹកស៊ីអីវ ទឹកត្រី ទឹកដោះគោ ប៊ីចេង ទៀនចំណាំព្រះវស្សា មី អង្ករ…
-
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អរគុណ ព្រះសង្ឃ ប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ ក៏ដូចជានៅទូទាំងប្រទេស ដែលបានបោះឆ្នោត គាំទ្រគណបក្សប្រជាជនកម្ពុជាដ៏ច្រើនលើសលប់
(ត្បូងឃ្មុំ)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានក្រុមការងារចុះជួយខេត្តត្បូងឃ្មុំ និងសម្តេចធម្មវិសុទ្ធ វង្សា សៅទី ហេង សំរិន ព្រមទាំងបុត្រា បុត្រី បុត្រប្រសារ និងចៅៗ ព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ នេះ បាននាំយកទៀនចំណាំព្រះវស្សាទៅប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាក្នុងព័ទ្ធសីមាចំនួន ៧០វត្ត ក្នុងនោះស្រុកពញាក្រែក ខេត្តត្បូងឃ្មុំចំនួន ៥២វត្ត ស្រុកកំចាយមារ ខេត្តព្រៃវែងចំនួន ៩វត្ត និងស្រុក រមាសហែក ខេត្តស្វាយរៀងចំនួន ៩វត្ត ដែលពិធីប្រគេនទៀនព្រះវស្សានេះបានប្រារព្ធធ្វើរួមគ្នានៅក្នុង វត្តគីរីសុវណ្ណរាម ហៅវត្តថ្កូវ ស្ថិតក្នុងឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បញ្ជាក់ថា៖ ការចូលព្រះវស្សានេះ ប្រជាពលរដ្ឋដែលជាអ្នកកាន់ព្រះពុទ្ធសាសនាតែងបានជ្រះថ្លារៀបចំគ្រឿងសក្ការៈ និងគ្រឿងឧបភោគបរិភោគផ្សេងៗសម្រាប់ប្រគេនដល់ភិក្ខុសង្ឃឆាន់ និងប្រើប្រាស់ក្នុងរដូវកាលចូលកាន់ព្រះវស្សា។ បុណ្យចូលកាន់ព្រះវស្សា គឺជាបុណ្យមានមកតាមផ្លូវព្រះពុទ្ធសាសនា ដែលសាវ័កផ្នែកបុព្វជិតតែងចូលវស្សាតាមពុទ្ធានុញ្ញាតអស់រយៈពេល ៣ខែ គឺមួយត្រៃមាសក្នុងវស្សានរដូវ ហើយត្រូវចាំវស្សាដោយត្រឹមត្រូវមិនឲ្យដាច់វស្សា។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសម្តែងនូវអំណរគុណយ៉ាងជ្រាល…
-
ឯកឧត្តមបណ្ឌិត កែវ បេងវឌ្ឍន៍ ៖ វិស័យពុទ្ធចក្រ និងអាណាចក្រ មានភាពរីកចម្រើនខ្លាំង ក្រោមការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន
(ខេត្តកណ្តាល)៖ ឯកឧត្តមបណ្ឌិត កែវ បេងវឌ្ឍន៍ បានលើកឡើងពីភាពរីកចម្រើនលើវិស័យពុទ្ធចក្រ និងអាណាចក្រ ដែលវិស័យទាំងពីរនេះចាំបាច់ត្រូវដើរទន្ទឹមគ្នា ពីព្រោះព្រះពុទ្ធសាសនាបានចាក់ឫសយ៉ាងជ្រៅទៅក្នុងផ្នត់គំនិត និងទំនៀមទំលាប់ប្រពៃណីរបស់ប្រជាជនខ្មែរយើង ដែលប្រជាជនកម្ពុជាមានជំនឿជឿជាក់ និងគោរពប្រតិបត្តិ និងបានដើរតួនាទីយ៉ាងសំខាន់ សំរាប់ការឯកភាពជាតិ ការសិក្សាអប់រំផ្លូវចិត្ត ឲ្យបុគ្គលគ្រប់រូប ដើរតាមផ្លូវល្អជាដើម ។ ឯកឧត្តម បន្តថា កម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត, ភាពឈ្លាសវៃ និងប៉ិនប្រសប់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេលជិតបួនទសវត្សរ៍កន្លងមក, ការសម្រេចបាននូវសុខសន្តិភាពពេញលេញ, បូរណភាពទឹកដី, សាមគ្គីភាពជាតិ និងស្ថិរភាពនយោបាយ ជាសមិទ្ធផលដ៏ធំធេងសម្រាប់ប្រទេសជាតិ និងប្រជាជាតិកម្ពុជាទាំងមូល, ហើយជាមូលដ្ឋានមិនអាចខ្វះបានក្នុងការពន្លឿនកិច្ចអភិវឌ្ឍជាតិប្រកបដោយនិរន្តភាព ។ ឯកឧត្តមបណ្ឌិត កែវ បេងវឌ្ឍន៍ទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សមូលដ្ឋានសង្កាត់ព្រែកអំពិល និងសង្កាត់ព្រែកលួង តំណាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី ប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល និងជាប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្ស ចុះជួយស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម ស្រុកគៀនស្វាយនិងក្រុងអរិយក្សត្របានលើកឡើងបែបនេះ ខណៈនាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យ ទៅប្រគេនដល់ព្រះសង្ឃ…
-
ឯកឧត្តម កែវ ពិសិដ្ឋ ប្រគេនទៀនចំណាំព្រះវស្សាដល់វត្តចំនួន៣ ក្នុងឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
(ត្បូងឃ្មុំ)៖ ឯកឧត្តម កែវ ពិសិដ្ឋអនុប្រធានក្រុមការងារចុះជួយស្រុកពញាក្រែក ប្រធានក្រុមការងារចុះជួយឃុំពពេល ព្រឹកថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២៣នេះ បាននាំយកទៀនចំណាំព្រះវស្សាទៅប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា ក្នុងព័ទ្ធសីមានៃវត្តចំនួន៣ ស្ថិតក្នុងឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ រួមមាន វត្តស្ទឹងជ័យ វត្តស្រះ និងវត្តពពេល ដែលពិធីនេះបានប្រារព្ធធ្វើរួមគ្នានៅក្នុងវត្តពពេល ។ ចំពោះទេយ្យវត្ថុដែល ឯកឧត្តម និងលោកជំទាវ ត្រូវប្រគេនដល់វត្តទាំង ៣ខាងលើ ក្នុង ១វត្តៗ ទទួលបានទៀនព្រះវស្សា ១គូ អង្ករ ទឹកបរិសុទ្ធ ទឹកដោះគោ តែ កាហ្វេ មី ទឹកត្រី ទឹកសុីអុីវ ប្រេងឆា ប៊ីចេង អំបិល ស្ករស និងបច្ច័យ ៥០ម៉ឺនរៀល ព្រមទាំងបានប្រគេនដល់ព្រះសង្ឃចំនួន ៧អង្គ ក្នុង ១អង្គ សាដក១ បច្ច័យ ៥ម៉ឺនរៀល ចែកជូនប្រជាពលរដ្ឋដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីចំនួន ១៤០នាក់ ក្នុងម្នាក់ៗថវិកា ១ម៉ឺនរៀលផងដែរ ៕…