-
សមាគមអ្នកភ្លេងកម្ពុជា ប្តេជ្ញាប្រមូលធនធានមនុស្សបន្ថែម ដើម្បីអភិរក្ស និងអភិវឌ្ឍន៍សិល្បៈវប្បធម៌ខ្មែរ
ភ្នំពេញ៖ សមាគមអ្នកភ្លេងកម្ពុជាបានបង្ហាញការប្តេជ្ញាចិត្តរបស់ខ្លួន ដើម្បីរួមចំណែកអភិរក្ស និងអភិវឌ្ឍន៍សិល្បៈវប្បធម៌ខ្មែរឱ្យកាន់តែរីកចំរើន បន្ទាប់ពីមានការព្រួយបារម្ភទាក់ទងនឹងបរិបទសង្គមផ្សេងៗព្រមទាំងការវិវត្តនៃបច្ចេកវិទ្យាទំនើបនានាពេលបច្ចុប្បន្ន។ ការបង្ហាញតាំងចិត្តនេះ ធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសមជាមួយ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្ប: ជាមួយលោក ម៉ិញ សុធីវណ្ណ ប្រធានសមាគមអ្នកភ្លេង និងជាសាស្ត្រាចារ្យតូរ្យតន្ត្រី ឯកទេសហ្គីតាសូឡូប្រាំជំនាន់ ដែលបានធ្វើរបាយការណ៍ជម្រាបពីចក្ខុវិស័យ និងគោលបំណងរបស់សមាគម គឺការអភិរក្ស និងអភិវឌ្ឍន៍សិល្បៈវប្បធម៌ខ្មែរ បន្ទាប់ពីមានការព្រួយបារម្ភទាក់ទងនឹងបរិបទសង្គមផ្សេងៗព្រមទាំងការវិវត្តន៍នៃបច្ចេកវិទ្យាទំនើបកាលទី២១ ខែមិថុនា ឆ្នាំ២០២៣។នេះបើយោងតាមប្រភពក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ។ នាឱកាសនោះ លោក ម៉ិញ សុធីវណ្ណ បានបញ្ជាក់ថា សមាគមអ្នកភ្លេងមានទិសដៅ ប្រមូលធនធានមនុស្សវប្បធម៌បន្ថែមទៀត ដើម្បីបង្កើនស្មារតីរួបរួមគ្នា សាមគ្គីគ្នា ជួយគ្នា ជួយគិត ជួយធ្វើ និងរួមគ្នាទទួលខុសត្រូវ ដើម្បីចូលរួមធ្វើសកម្មភាពលើកតម្កើងវិស័យសិល្បៈតន្រ្តីឱ្យកាន់តែល្បី និងមានការគាំទ្រច្រើនបន្ថែមទៀត សំដៅរួមចំណែកជួយអភិរក្ស និងអភិវឌ្ឍន៍សិល្បៈវប្បធម៌ខ្មែរ។ បន្ថែមពីនេះ លោក ភោគ សំអុន អគ្គលេខាធិការសមាគមអ្នកភ្លេងកម្ពុជា ក៏បានលើកឡើងទៀតថា ដើម្បីធានានិរន្តភាពកិច្ចការអភិរក្ស និងអភិវឌ្ឍន៍វិស័យសិល្បៈវប្បធម៌ សមាគមអ្នកភ្លេងត្រូវឈរលើស្មារតី ការងារជាក្រុម ដោយប្រកាន់យកគោលការណ៍នវានុវត្តន៍ប្រកបដោយបរិយាបន្ន។ លោកបន្តថាភារកិច្ចរបស់សមាគមអ្នកភ្លេង…
-
ពិធីបុណ្យសមុទ្រទឹកសាបកម្ពុជាបឹងទន្លេសាប រៀបចំឡើងក្នុងគោលបំណង គាស់រំលើងប្រពៃណីអ្នកកំពង់ភ្លុក និងចូលរួមចណែកកាត់បន្ថយកាកសំណល់បរិស្ថាន
(ខេត្តសៀមរាប)៖ ពិធីបុណ្យសមុទ្រទឹកសាបកម្ពុជាបឹងទន្លេសាប ដែលជាពិធីបុណ្យប្រពៃណីមួយ អ្នកឃុំកំពង់ភ្លុកតែងតែរៀបចំជារៀងរាល់ឆ្នាំ ដើម្បីរំលឹកដល់គុណបឹងទន្លេសាប ដឹងគុណដល់ហ្វូងមច្ឆជាតិ និងធនធានជីវៈចម្រុះគ្រប់ប្រភេទ ត្រូវបានរៀបចំឡើងវិញ ក្រោយអាក់ខានចំនួន ១៥ឆ្នាំ ។ លោក សុខប្លង់ មេឃុំកំពង់ភ្លុក បានថ្លែងលើកឡើងថា បុណ្យសមុទ្រទឹកសាបកម្ពុជា បឹងទន្លេសាប ដែលអ្នកឃុំកំពង់ភ្លុករៀបចំឡើងវិញ ក្នុងឱកាសឆ្លងសាលាឆទាន និងស្ពានមាត់ទន្លេ ជាមួយនិងការអបអរសាទរទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា និងអបអរសាទរទិវាមហាសមុទ្រពិភពលោក ៨មិថុនា មានរយៈពេល ២ថ្ងៃចាប់ពីទី១៧ ដល់ ថ្ងៃទី១៨ ស្ថិតនៅក្នុង ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានរៀបចំឡើង ក្នុងគោលបំងគាស់រំលើងនូវប្រពៃណី ដែលអ្នកកំពង់ភ្លុក ធ្លាប់រៀបចំកន្លងមក ព្រោះត្រូវបានបោះបង់ចោលអស់រយៈពេល ១៥ឆ្នាំ ពិសេស ចង់ផ្សព្វផ្សាយឲ្យប្រជាពលនៅក្នុងឃុំកំពង់ភ្លុកទាំងមូលឲ្យចេះស្រលាញ់បរិស្ថាន និងរួមគ្នាសំអាតបរិស្ថាន ផ្តោតទៅលើការចេះទុកដាក់សំរាម ដើម្បីទទួលទេសចរណ៍ ខណៈឃុំកំពង់ភ្លុក ជាឃុំមួយសម្បូរដោយសក្កានុពលទេសចរណ៍ មានព្រៃលិចទឹក ប្រជាពលរដ្ឋរស់នៅទីនេះមានរបៀបរបបរស់នៅជារបៀបបុរាណ ទាំងមុខរបរនេសាទ និងមុខរបរផ្សេង ជាពិសេស បឹងទន្លេសាបដែលមានថ្ងៃលិចស្អាតនៅរដូវវស្សា ។ លោក មេឃុំ…
-
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុប្រគេនសម្តេចសង្ឃ-ព្រះសង្ឃគង់នៅវត្តចំពុះក្អែក និងវត្តក្រពើហា
ខេត្តកណ្តាល ៖ ជារៀងរាល់ឆ្នាំ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែគិតគូរយកចិត្តទុកដាក់ចំពោះព្រះសង្ឃ សាមណសង្ឃ ដែលកំពុងបំពេញវិជ្ជានៅពុទ្ធិកបឋមសិក្សា ប៊ុន ស៊ាងលី ចំពុះក្អែក ស្ថិតក្នុងវត្តមុនីសុវណ្ណ (ហៅចំពុះក្អែក) និងពុទ្ធិកវិទ្យាល័យប៊ុន រ៉ានី ហ៊ុនសែន ក្រពើហា ដែលស្ថិតក្នុងវត្តប្រជុំនទី (ហៅក្រពើហា) ហើយដែលបច្ចុប្បន្ននេះ សាមណសង្ឃ ដែលកំពុងបំពេញវិជ្ជានៅពុទ្ធិកបឋមសិក្សា ប៊ុន ស៊ាងលី មាន ២៣៥អង្គ និងនៅពុទ្ធិកវិទ្យាល័យប៊ុន រ៉ានី ហ៊ុនសែន ក្រពើហា មាន ២៣១អង្គ។ ជាក់ស្តែងដើម្បីព្រះសង្ឃ និងសាមណសង្ឃ មានចង្ហាន់គ្រប់គ្រាន់ និងក្នុងឱកាសចូលព្រះវស្សាឆាប់ៗខាងមុខផងនោះ នៅថ្ងៃអាទិត្យ ទី ១១ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិក កាកបាទក្រហមកម្ពុជា ជាតំណាងដ៏ខ្ពង់ខ្ពស់…
-
កម្ពុជា-ចិន សម្តែងសិល្បៈរួមគ្នានៅពហុកីឡដ្ឋានមរតកតេជោ អបអរខួប ៦៥ឆ្នាំនៃការបង្កើតចំណងការទូត
ភ្នំពេញ ៖ កម្ពុជា-ចិន សម្តែងសិល្បៈរួមគ្នា នៅពហុកីឡដ្ឋានជាតិមរតកតេជោ អបអរសាទរខួបគម្រប់១០ឆ្នាំ នៃការដាក់ចេញនូវគំនិតផ្ដួចផ្ដើម «ខ្សែក្រវាត់និងផ្លូវ» និងខួបគម្រប់៦៥ឆ្នាំ នៃការបង្កើតចំណងការទូត។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ បានសហការជាមួយវិទ្យុមិត្តភាពកម្ពុជាចិន នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានរៀបចំការសម្តែង Flash Mob ដើម្បីអបអរសាទរខួបគម្រប់១០ឆ្នាំ នៃការដាក់ចេញនូវគំនិតផ្ដួចផ្ដើម «ខ្សែ ក្រវាត់និងផ្លូវ» និងខួបគម្រប់៦៥ឆ្នាំ នៃការបង្កើតចំណងការទូតកម្ពុជាចិន នៅបរិវេណពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ។ អ្នកសម្ដែងក្នុងកម្មវិធីនេះមកពីវិស័យសិល្បៈនៃប្រទេសទាំងពីរ កម្ពុជានិងចិន បានសម្ដែងតាមបែបបទ ហ្វ្លាស់ ម៉ប (Flash Mob) ប្រកបដោយបរិយាកាសសប្បាយរីករាយជូនទស្សនិកជនកម្ពុជា បានទស្សនាជាមួយនឹងកម្រងទស្សនីយភាពដ៏វិសេសវិសាល តាមបែបប្រពៃណីខ្មែរនិងចិន។ អ្នកសម្ដែងភាគីចិន ច្រៀងចម្រៀងចិនដែលល្បីពេញនិយមនៅក្នុងប្រទេសកម្ពុជា ដូចជាបទ ម៉ូលី ហោ «Mo Li Hua» និងបទ ឌឹ មូន រីប្រេសិន ម៉ាយ ហាត «The Moon…
-
ព្រះគ្រូចៅអធិការចំនួន២៤វត្តនៅក្នុងខណ្ឌច្បារអំពៅឧបត្ថម្ភថវិកានិងទេយ្យទាន ទេយ្យវត្ថុ ដល់អាជ្ញាធរខណ្ឌ
ភ្នំពេញ៖ ដើម្បីចូលរួមចំណែកក្នុងកិច្ចការងារមនុស្សធម៍ជាមួយអាជ្ញាធរខណ្ឌច្បារអំពៅ ព្រះគ្រូចៅអធិការចំនួន២៤វត្ត បានឧបត្ថម្ភទេយ្យទាន ទេយ្យវត្ថុ និង ថវិកា ដល់អាជ្ញាធរខណ្ឌសំរាប់ទ្រទ្រង់ការងារមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ប្រជាពលដ្ឋរងគ្រោះដោយអគ្គិភ័យឆេះផ្ទះ ចាស់ជរាគ្មានទីពឹង ប្រជាពលរដ្ឋគ្រោះដោយគ្រោះធម្មជាតិ ។ពិធីប្រគល់-ទទួល ទេយ្យទាន ទេយ្យវត្ថុ និង ថវិកា នេះបានធ្វើឡើងនៅរសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ នៅវត្តកំសាន្ត ក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ក្រោមអធិបតីយភាពលោកចេង មុនីរ៉ា អភិបាលខណ្ឌ និងព្រះអធិបតីយភាពព្រះគ្រូចៅអធិការវត្តកំសាន្ត ព្រះនាម សៅរ៍ មុនី ជាព្រះអនុគណខណ្ឌច្បារអំពៅ ។បន្ទាប់ពីទទួលបានទេយ្យទាន ទេយ្យវត្ថុ និង ថវិកា លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅបានថ្លែងអំណអរគុណដល់ទឹកព្រះទ័យរបស់ព្រះគ្រូចៅអធិការវត្តទាំង២៤ដែលជានិច្ចកាលតែងតែចូលរួមចំណែកកិច្ចការងារមនុស្សធម៍ជួយឧបត្ថម្ភទេយ្យទាន ទេយ្យវត្ថុ និង ថវិកា ដល់អាជ្ញាធរខណ្ឌសំរាប់យកទៅចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត ប្រជាពលដ្ឋរងគ្រោះដោយអគ្គីភ័យឆេះផ្ទះ ចាស់ជរាគ្មានទីពឹង ប្រជាពលរដ្ឋគ្រោះដោយគ្រោះធម្មជាតិ ។ ជាមួយគ្នានេះដែរលោកអភិបាលខណ្ឌបានសន្យាថានិងប្រើប្រាស់ជំនួយរបស់ព្រះគ្រូចៅអធិការវត្តអោយចំទិសដៅ ដោយនាំយកជំនួយទាំងអស់នេះបែងចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ដោយផ្ទាល់ ដោយមិនប្រកាន់និន្នាការនយោបាយ ជាតិសាសន៍ ឬសាសនាអ្វីឡើយ ពោលគឺអនុវត្តតាមគោលការណែនាំរបស់កាកបាទប្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន…
-
មន្រ្តីវប្បធម៌៖សុខភាពផ្លូវកាយ និងផ្លូវចិត្តរឹងមាំ នឹងរួមចំណែកអភិវឌ្ឍន៍វិស័យវប្បធម៌ដ៏ផូរផង់
ភ្នំពេញ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានរៀបចំវគ្គបណ្ដុះបណ្ដាលមួយស្ដីពី «សុខភាពជាចម្បង ដើម្បីរក្សាសន្តិភាព និងអភិវឌ្ឍន៍វប្បធម៌ក្នុងយុគសម័យ ឌីជីថល ខណៈអ្នកតាមដានសង្គមយល់ឃើញថា សុខភាពគឺជាកត្តាសំខាន់សម្រាប់បន្តការអភិវឌ្ឍវប្បធម៌របស់កម្ពុជា។ វគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងកាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ ក្នុងគោលបំណងពង្រឹងសុខភាពដោយមានការចូលរួមពីថ្នាក់ដឹកនាំ ប្រធាននាយកដ្ឋាន ប្រធានមន្ទីរវប្បធម៌ រាជធានី-ខេត្ត និងមន្រ្តីទទួលបន្ទុកការងារយេនឌ័រតាមអង្គភាពមន្ទីរសរុបប្រមាណ១៣០នាក់។ នេះបើតាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ លោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងចិត្រសិល្បៈ បានលើកឡើងថាការយល់ដឹងអំពីសុខភាពជាផ្នែកមួយ តែអ្វីដែលជាកិច្ចការចំពោះមុខដែលត្រូវបំពេញ គឺការចូលរួមប្រកបដោយថាមពលក្នុងការការពារ អភិរក្ស ថែរក្សា និងអភិវឌ្ឍន៍វប្បធម៌ ឱ្យមានការរីកចម្រើនប្រកបដោយការច្នៃប្រឌិត ដោយឈរលើ ចំណេះដឹង ប្រពៃណី វប្បធម៌ ក្នុងការការពារទៅផលិត បង្កើតស្នាដៃ ការច្នៃប្រឌិត ស្តែងចេញពីចំណេះដឹងពីដូនតា ដែលជាមរតកមិនអាចកាត់ថ្លៃបាន។ លោកជំទាវបានបន្ថែមថា ៖ «ដើម្បីរក្សាបាននូវសុខសន្តិភាពនេះ យើងត្រូវពង្រឹងខ្លួនយើងឱ្យបានរឹងមាំ ទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ត ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យវប្បធម៌ដ៏ល្អផូរផង់របស់ដូនតាយើង នៅក្នុងយុគសម័យនៃរាជរដ្ឋាភិបាលឌីជីថល»។ ជាមួយគ្នានេះ លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព យល់ថា សុខភាពគឺជារឿងដ៏សំខាន់ ដែលឈានទៅដល់ការអភិវឌ្ឍវប្បធម៌នៅក្នុងយុគ្គសម័យឌីជីថលក៏ដូចជាយុគ្គសម័យផ្សេងៗទៀត។…
-
ឯកឧត្តម សុខ សូកាន បានថែ្លងថា សំណង់ព្រះវិហារដ៏ធំស្កឹមស្កៃនិងថ្មីស្រឡាងនេះគឺជាមរតកនៃសន្តិភាពក្រោមការដឹកនាំដ៍ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុនសែន
ខេត្តតាកែវ ៖ ឯកឧត្តម សុខ សូកាន រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់និងប្រធាន ក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកគិរីវង់ និងឯកឧត្តមបណ្ឌិត ជីវ កេង ប្រធានកិត្តិយសក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកគិរីវង់ បានអញ្ជើញចូលរួមពិធីកាត់ឫសសីមា និងសម្ពោធឆ្លងសមិទ្ធផលនានា នៅវត្តគិរីគង្គារ (ហៅវត្តបួរ) ភូមិបួរ ឃុំព្រៃរំដេង ស្រុកគិរីវង់ ខេត្តតាកែវ នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ ។ វត្តគិរីគង្គា ហៅវត្តបួរ មានទីតាំងលើកំពូលភ្នំបួរ គឺជាវត្តមួយក្នុងចំណោមវត្តទាំង៤៩ ក្នុងស្រុកគិរីវង់ ត្រូវបានកសាងឡើងតាំងពីឆ្នាំ១៧៧៧ មកម៉្លេះ។ នៅក្នុងកំលុងឆ្នាំ២០០៨ ក្រោយពីបានមើលឃើញទីអារាមនេះមានព្រះវិហារចាស់តូចមួយ មានសភាពចាស់ទ្រុឌទ្រោមខ្លាំង សម្ដេចវិបុលបញ្ញា សុខ អាន បានចាត់ឱ្យ ឯកឧត្ដម លី ប្រុស ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំព្រៃរំដេង, លោកឧកញ៉ា វង្ស ឈាន និង លោកជំទាវ សុខ ណៃ ដឹកនាំលោកអាចារ្យគណៈកម្មការវត្ត ពុទ្ធបរិស័ទចំណុះជើងវត្តចំនួនពីរ គឺ…
-
ឯកឧត្តម ជា វ៉ាន់ដេត ៖ វត្តអារាម មកជាទីសក្ការៈបូជា សំរាប់ប្រជាពុទ្ធបរិស័ទគ្រប់ទឹសទីឡើងវិញ បន្ទាប់ពីថ្ងៃរំដោះ៧មករា
ខេត្តតាកែវ៖ ឯកឧត្តម ជា វ៉ាន់ដេត បានលើកឡើងថា វត្តអារាម នៅក្នុងសម័យសង្រ្គាម គឺជាទីកន្លែងដាក់ឃុំ ឃាំង ធ្វើទុក្ខ បុកម្នេញ កាប់សម្លាប់ ប្រជាពលរដ្ឋស្លូតត្រង់ នៅក្នុងរបបកម្ពុជា ប្រជាធិបតេយ្យ ឬហៅថាប៉ុលពត ត្រូវរស់រាន ប្រែក្លាយជាទៅកន្លែងទីសក្ការៈបូជា គោរពប្រតិបត្តិ របស់ប្រជាពលរដ្ឋមកពីគ្រប់ទឹសទី នៅក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩ ។ ឯកឧត្តម បន្តថា ក្រោយថ្ងៃរំដោះ៧មករា រដ្ឋ និងប្រជាពលរដ្ឋ បានចូលរួមចំណែកនៅក្នុងការកសាងឡើងវិញជាបន្តបន្ទាប់ ដែលរហូតដល់បច្ចុប្បន្ននេះ មានវត្តប្រហែលជា៥ពាន់វត្តនៅទូទាំងប្រទេស ខណៈដែលវត្តប្រមានជា៧០០ ដែលមានអាយុកាលមិនក្រោម៨០០ឆ្នាំនោះទេ។ ឯកឧត្តម ជា វ៉ាន់ដេត សមាជិកគណៈកម្មការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបាទី បានលើកឡើងបែបនេះ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីកាតើឬស្សសីមាវត្តក្រាំពង្រ ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ ។ ឯកឧត្តម បន្តថា បច្ចុប្បន្ននេះ នៅក្នុងវិស័យព្រះពុទ្ធសាសនា ដែលជាសាសនា របស់រដ្ឋ មានព្រះសង្ឃ…
-
សម្តេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ៖ បន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជន គឺជំរុល្បឿនអភិវឌ្ឍទាំងពុទ្ធចក្រ និងអាណាចក្រ
ខេត្តក្រចេះ ៖ សម្តេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ថ្លែងក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធិផលនានានៅវត្តមហាកំពែងរាជកំពូលពេជ្រ ស្ថិតនៅ ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣។ សមិទ្ធិផលដែលត្រូវឆ្លងនាឱកាសនេះរួមមាន៖ ព្រះវិហារ, ឧបដ្ឋានសាលា, សាឡុំ, ក្លោងទ្វារមុខ ក្រោយ,ដងទង់, កុដ្ឋ, បន្ទប់ទឹក រូបសំណាក, ប្រាសាទ, ផ្លូវចូលវត្ត ដោយចំណាយទឹកប្រាក់ចំនួន ១.០១៨.៩១១ដុល្លារ ដែលជាសទ្ធាជ្រះថ្លារបស់ ព្រះគូធម្មតេជោ សាំង គឹមសាន្ត ,លោក សៀក ឡេង និងភរិយា និងពុទ្ធសាសនិកជាច្រើនទៀត ។ សម្តេចកិត្តិសង្គហបណ្ឌិត មានប្រសាសន៍ថា រាល់សមិទ្ធផលទាំងឡាយដែលបានអភិវឌ្ឍន៍ គឺដោយសារប្រទេសមានសុខសន្តិភាព ដែលយើងទាំងអស់គ្នាទទួលបានដោយសារការខិតខំប្រឹងប្រែង របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានអនុវត្តទៅលើនយោបាយ ឈ្នះ ឈ្នះ ។ សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា…
-
រដ្ឋមន្រ្តីក្រសួងធម្មការ៖ ក្នុងនាមជាអ្នកដឹកនាំកម្មវិធីអាចារ្យត្រូវធើ្វទៅតាមក្បួនច្បាប់ពីបុរាណ
ភ្នំពេញ៖ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថា ក្នុងនាមជាអ្នកដឹកនាំពិធីកម្មផ្សេងៗ អាចារ្យត្រូវធើ្វយ៉ាងណាឱ្យបានត្រឹមត្រូវតាមក្បួនច្បាប់ពីបុរាណ ដែលដូនតាយើងបានបន្សល់ទុកឱ្យ ហើយការអនុវត្តនោះ ត្រូវឱ្យស្របគ្នាពីតំបន់មួយទៅតំបន់មួយ ចៀសវាងការអនុវត្តផ្ទុយគ្នា ដែលបណ្តាលមកពីការអនុវត្តខុសពីក្បួនច្បាប់ពីបុរាណ និងធ្វើឱ្យមានការចម្លងអនុវត្តខុសតៗគ្នាទៀត។ ការលើឡើងរបស់ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ធ្វើឡើងកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី៤១ នៅទីស្ដីការក្រសួង។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី ចូលរួមអបអរសាទរ និងសូមសម្តែងនូវការកោតសរសើរដោយស្មោះចំពោះការខិតខំប្រឹងប្រែងតស៊ូសិក្សារៀនសូត្រ ក្រេបជញ្ជក់នូវរាល់មុខវិជ្ជាទាំងឡាយ ដើម្បីបំពេញបន្ថែមនូវចំណេះដឹងអស់រយៈពេល៥ថ្ងៃរបស់ព្រះសិក្ខាកាម សិក្ខាកាមអាចារ្យ អាចារិនី រហូតសិក្សាបញ្ចប់វគ្គបណ្តុះបណ្តាលតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី៤១ ដោយជោគជ័យ៕ ដោយ ង៉ាន់ ទិត្យ