-
កម្ពុជាបង្ហាញសម្លៀកបំពាក់ប្រពពៃណីខ្មែរ ឈុតព្រះថោងតោងស្បៃនាងនាគ ជូនប្រទេសជាង១០០ក្នុងពិភពលោកទសស្សនាក្នុងព្រឹត្តិការណ៍វិថីសូត្រថៃ លើកទី១០
លោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងលោកស្រី នៅយប់ថ្ងៃទី៦ធ្នូឆ្នាំ២០២០ បាននាំយកឈុត «ព្រះថោងតោងស្បៃនាងនាគ» បង្ហាញជូនពិភពលោកក្នុងព្រឹត្តិការណ៍វិថីសូត្រថៃ លើកទី១០ ដែលរៀបចំឡើងនៅសាលប្រជុំកងទ័ពជើងទឹក ក្រោមអធិបតីភាព លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីនៃប្រទេសថៃ។ គោលបំណងនៃការចូលរួមព្រឹត្តិការណ៍ខាងលើ គឺដើម្បីចូលរួមជំរុញការទូតសេដ្ឋកិច្ច និងបង្ហាញពីអារ្យធម៌ដ៏ចំណាស់របស់ប្រជាជនខ្មែរ ដល់បណ្តាភ្ញៀវកិត្តិយសថៃ និងអន្តរជាតិប្រមាណជាង ១០០០នាក់ តំណាងឱ្យប្រទេសចំនួន១០០ ដែលបានភ្ជាប់ទំនាក់ទំនងការទូតជាមួយប្រទេសថៃ។ សូមជម្រាបថា ព្រឹត្តិការណ៍ Thai Silk Road to the World ត្រូវបានផ្តួចផ្តើមបង្កើតឡើងកាលពីឆ្នាំ២០១០ ដើម្បីជំរុញផលិតផលសូត្រតាមបែបការទូត (Silk Diplomacy) តាមរយៈការរឹតចំណងមិត្តភាព និងផ្លាស់ប្តូរវប្បធម៌រវាងប្រទេសថៃ ជាមួយស្ថានទូតនៃបណ្តាប្រទេសជាមិត្ត។ រៀងរាល់ឆ្នាំ ព្រឹត្តិការណ៍នោះ បានផ្តល់ឱកាសជូនអង្គទូតតំណាងប្រទេសនានា ធ្វើការដើរបង្ហាញឈុតសម្លៀកបំពាក់ផលិតចេញពីសូត្រថៃ ដល់មហាជននៅក្នុងកម្មវិធីរាត្រីស្រមោល-ស៕ដោយ៖ កឹម ទៀង
-
អាជ្ញាធរជាតិអប្សរាបានចេញផ្សាយទស្សនាវដ្តីឈ្មោះថា «ព្រះនគរ»
អាជ្ញាធរជាតិអប្សរាបានចេញផ្សាយនូវទស្សនាវដ្តី «ព្រះនគរ» ដែលអត្ថបទទាំងអស់កើតចេញពីការស្រាវស្រាវនៅក្នុងតំបន់ឧទ្យានអង្គរ។ ខ្លឹមសារនៃអត្ថបទទាំងអស់ ត្រូវអាជ្ញាធរអប្សរាបញ្ជាក់ថា ពុំស្ថិតនៅក្នុងប្រភេទសំណេរឃោសនាឡើយ ដោយគោលបំណងធំ គឺនិយាយពីអតីតរាជធានីយសោធរ ពោលគឺព្រះនគររបស់ខ្មែរតែប៉ុណ្ណោះ។ យោងតាមបុព្វបទសំណេររបស់លោកបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា ទស្សនាវដ្ដី «ព្រះនគរ» Journal Of Angkor Studies ផ្ដោតសំខាន់ទៅលើបុរាណវត្ថុរកឃើញថ្មីៗនៅអង្គរ ការអភិរក្សជួសជុលប៉មឥដ្ឋលេខ៨នៅប្រាសាទបាគង ពិធីឡើងអ្នកតាខែពិសាខនៅវត្តអធ្វា ប្រព័ន្ធធារាសាស្រ្តនៃឧទ្យានអង្គរ និងប្រព័ន្ធធារាសាស្រ្តនៃប្រាសាទព្រះវិហារ។ អត្ថបទទាំងអស់សរសេរដោយអ្នកស្រាវជ្រាវជាតិ និងអន្តរជាតិ។ រីឯប្រភេទប្រធានបទវិញក៏មានច្រើនបែបដូចជា អត្ថបទពិចារណាទូទៅលើការអភិវឌ្ឍរាជធានីអង្គរ អត្ថបទលក្ខណៈបច្ចេកទេសដូចជា ការលម្អិតផែនទីបុរាណស្ថានដោយយោងតាមទិន្នន័យថ្មីៗនៃបច្ចេកវិទ្យាLiDAR ការសិក្សាពិនិត្យសមាសធាតុនៃថ្មដែលខ្មែរបុរាណយកមកសាងប្រាសាទ និងរោងជាងសិតសំរិទ្ធនៅព្រះរាជវាំងអង្គរធំ។ ជាមួយគ្នានោះ ក៏មានអត្ថបទបច្ចេកទេសដែរ ដែលទាក់ទងនឹងការថែទាំ ព្រមទាំងការជួសជុលដូចជា ការថែទាំចម្លាក់ថ្មភក់និងចម្លាក់បាយអរកុំឱ្យរិចរិលតាមរយៈបទពិសោធន៍ជាច្រើនឆ្នាំនៅអង្គរ ការជួសជុលសំណង់ធ្វើពីឥដ្ឋ។ អត្ថបទខ្លះទៀតក៏បង្ហាញឱ្យអ្នកអានជ្រាបអំពីវត្ថុបុរាណច្រើនប្រភេទ ដែលអាជ្ញាធរជាតិអប្សរាបានប្រទះឃើញនៅទីនានា ហើយយកមករៀបចំទុកដាក់កត់ត្រាចុះបញ្ជីសារពើភណ្ឌ។ អត្ថបទក្នុងពពួកនរវិទ្យាក៏មាននិយាយអំពីបុណ្យទាក់ទងនឹងស្រូវដែលអ្នកស្រុកប្រារព្ធនៅក្នុងបុរាណស្ថានជាទីសក្ការៈរបស់ពួកគាត់។ ឯក្នុងវិស័យធារាសាស្រ្តវិញមានការសិក្សាស្តីអំពីតំបន់អង្គរ និងទាក់ទងនឹងប្រាសាទព្រះវិហារ។ អាជ្ញាធរជាតិអប្សរាបានបង្ហាញការសង្ឃឹមថា ទស្សនាវដ្តីនោះនឹងក្លាយជាប្រភពនៃចំណេះដឹងថ្មីៗបន្ថែមទៀតដល់កូនខ្មែរគ្រប់រូបដែលចង់សិក្សាពីអង្គរ។ ទស្សនាវដ្ដីព្រះនគរនោះ គេអាចរកបាននៅបណ្ណាល័យអាជ្ញាធរជាតិអប្សរា៕
-
សម្ដេចតេជោ ហ៊ុន សែន អបអរសាទរ ខួបទី១៥ឆ្នាំ ដែលល្ខោនស្រមោលស្បែកធំរបស់កម្ពុជា ត្រូវបានចុះក្នុងបញ្ជី បេតិកភណ្ឌ ពិភពលោក
ភ្នំពេញ៖ យោងតាមទំព័រហ្វេសប៊ុកផ្លូវការ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសអបអរសាទរ ខួបទី១៥ឆ្នាំ ដែល ល្ខោន ស្រមោល ស្បែក ធំរបស់កម្ពុជា ត្រូវបាន ចុះ ក្នុង បញ្ជី បេតិកភណ្ឌ ពិភពលោក ។ សម្ដេចតេជោ បានសរសេលើទំព័រហ្វេសប៊ុកផ្លូវការបន្តថា នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ គឺជាខួបទី១៥ឆ្នាំ ដែលល្ខោនស្រមោលស្បែកធំរបស់កម្ពុជា ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥ របស់អង្គការយូណេស្កូ។ សិល្បៈល្ខោនស្បែកធំ មានប្រវត្តិ និងអាយុកាលជាយូរលង់ណាស់មកហើយលើទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានសកលលោកទទួលស្គាល់ និងឲ្យតម្លៃថា ជាសម្បត្តិមនុស្សជាតិដ៏អស្ចារ្យ និងបានដាក់បញ្ចូលជាបេតិកភណ្ឌពិភពលោក ខាងបេតិកភណ្ឌបញ្ចេញសំឡេង និងអរូបីយ៍របស់មនុស្សជាតិ ក្នុងឆ្នាំ២០០៥ របស់អង្គការយូណេស្កូ ទៀតផង ដែលនេះ ជាមោទនភាពជាតិមួយ ដ៏ត្រចះត្រចង់មិនអាចកាត់ថ្លៃបាន។ ល្ខោនស្បែកធំ អាចត្រូវបានគេហៅឈ្មោះម្យ៉ាងទៀតថា «ណាំងស្បែកធំ»…
-
ប្រវត្តិប្រាសាទព្រះធាតុ ឬ វត្តព្រះធាតុទឹកឆា !!
ប្រាសាទព្រះធាតុទឹកឆាសាងសង់ក្នុងរាជព្រះបាទសូរ្យវរ្ម័នទី១ (គ.ស.១០២៥) ដែលមានទីតាំងស្ថិតនៅចន្លោះភូមិពីរជាប់គ្នាគឺភូមិថ្មដា ឃុំបឹងណាយ និងភូមិថ្មី ឃុំក្រូច ស្រុកព្រៃឈរ មានចម្ងាយ៣៩គ.ម ពីទីរួមខេត្តកំពង់ចាម ចូលពីផ្លូវជាតិ១៣គ.ម ត្រង់ភូមិក្រូច ត្រូវបែកចេញពីផ្លូវខេត្តបត់ទៅស្តាំតាមផ្លូវសសៀរបណ្តោយប្រឡាយទឹក៥គ.ម.ទៀត ទើបដល់ប្រាសាទព្រះធាតុទឹកឆានេះ
-
ស្ពាននាគនៅអង្គរធំឆ្លុះបញ្ចាំងអត្ថន័យតាមឯកសារបុរាណ
នៅប្រាសាទអង្គរវត្ដ និងអង្គរធំ ក៏ដូចនៅប្រាសាទដទៃៗទៀតដែរ ក្នុងចក្រភពខ្មែរបុរាណ ដូចជា ប្រាសាទព្រះខ័ន ប្រាសាទវត្ដភូ នៅក្នុងប្រទេសឡាវ និងប្រាសាទភ្នំរុង នៅក្នុងប្រទេសសៀម បច្ចុប្បន្នជាដើម គេតែងឃើញមាន ស្ពានបង្កាន់ដៃ ជារូបភាពដងខ្លួន សត្វនាគ ដែលក្បូរក្បាច់ ជួនកាលមានក្បាល ៥ ជួនកាលក្បាល ៧ ។ មកដល់សម័យបច្ចុប្បន្ននេះ គេឆ្ងល់ថា ស្ពាននាគ ដ៏សង្ហានេះ មានអត្ថន័យ យ៉ាងណា ? លោកបណ្ឌិត មីសែល ត្រាណេ អ្នកឯកទេសខាងវប្បធម៌ខ្មែរ បានអធិប្បាយឱ្យដឹងថា ទីក្រុងអង្គរធំ ដែលមាន ប្រាសាទបាយ័ន ជាស្នូលកណ្ដាល គឺជារូបភាពបំព្រួញ ដ៏តូចមួយ នៃសកលលោកយើងនេះ ។ ទីក្រុងអង្គរធំ មានហ៊ុមព័ទ្ធជុំវិញ ដោយកសិណទឹកដ៏ធំអស្ចារ្យ ដែលគេអាចប្រៀបផ្ទឹមបាន ទៅនឹងមហាសាគរ និងកំពែងដូចភ្នំ ដែលព័ទ្ធជុំវិញ ព្រះធរណីដ៏ធំមហិមាដូច្នោះដែរ ។ ចំពោះនិមិត្ដរូបនិយម នៃទីក្រុងអង្គរធំនេះ សិលាចារឹក ក្នុងរជ្ជកាល ព្រះបាទជ័យវរ្ម័នទី…
-
ប្រាសាទព្រះខ័នកសាងដើម្បីឧទ្ទិសចំពោះលទ្ធិព្រះពុទ្ធសាសនាមហាយាន!!
ប្រាសាទព្រះខ័នមានទីតាំងស្ថិតនៅក្នុងក្រុម ប្រាសាទវង់ធំក្នុងទឹកដីនៃខេត្ដសៀមរាប មានចម្ងាយ៣គម ពីប្រាសាទបាយ័ន និង១,៥គម ពីទ្វារដីឆ្នាំង(ទ្វារអង្គរធំទិសខាងជើង) ។ ឈ្មោះនៃប្រាសាទនេះមានន័យថា “ដាវ” ។ តាមការស្រាវជ្រាវនៅសម័យបច្ចុប្បន្នគេយល់ថា កាលពីអតីតកាលសំណង់នៃប្រាសាទព្រះខ័ន គឺជាកន្លែងដាក់គ្រឿងសឹកសង្គ្រាម ។ ដូច្នេះព្រះខ័នជាឈ្មោះសម័យទំនើបនៅរក្សាឈ្មោះទីក្រុងពីបុរាណ ដែលមានឈ្មោះថា “ជ័យស្រី” មានន័យថា“ព្រះខ័ន” និងមានន័យម្យ៉ាងទៀតថា “ម្លូ” ។
-
តោះទៅលេងភ្នំជីសូរ
ភ្នំនេះជាភ្នំប្រវត្តិសាស្ត្រដែលមានតម្លៃមហាសាលមិនអាចកាត់ថ្លៃបានសម្រាប់ពលរដ្ឋកម្ពុជាគ្រប់រូប។ នៅមានរូបរាងប្រសាទបុរាណដ៏ស្រស់ស្អាតនៅលើកំពូលភ្នំនេះ។ សម្រាប់អ្នកដែលបានមកដល់ទីនេះគឺ ពិតជាស្ងើចសរសើរ និងដឹងគុណដល់បុព្វការីជនខ្មែរដែលបានកសាងប្រាសាទនៅលើកំពូលភ្នំដ៏ខ្ពស់។ ភ្នំជីសូរនៅរក្សាបានរូបរាងប្រាសាទសម្រាប់មនុស្សគ្រប់ជំនាន់មើល ហើយនៅជាប់នឹងប្រាសាទមានសង់វត្ត និងព្រះវិហារពុទ្ធសាសនា។ ពិតជាកម្រណាស់ព្រោះមានភ្នំមួយចំនួន តួប្រាសាទ (ព្រាហ្មញ្ញសាសនា)ត្រូវបានគេកាយឲ្យរលំដើម្បីរកវត្ថុបុរាណ ហើយសង់ព្រះវិហារ (ពុទ្ធសាសនា)នៅចំពីលើគ្រឹះប្រាសាទនោះតែម្តង។ កូនចៅកម្ពុជាគ្រប់រូបពិតជាជឿជាក់លើបារមីម្ចាស់ទឹក ដី ព្រៃ ភ្នំក្រំថ្មថែរក្សាខេត្តតាកែវ និងបុព្វការីជន ព្រមទាំងអ្នកពាក់ព័ន្ធទាំងអស់ ដែលរក្សាការពារបាននូវប្រាសាទដ៏អស្ចារ្យមួយនេះ។ ភ្នំជីសូរស្ថិតនៅខេត្តតាកែវ ត្រង់ចំណុចដែលមានរយៈទទឹង(១១° ១១’ ៣.៤៩៧៩៩៩៩៩”) និងរយៈបណ្តោយ(១០៤° ៤៩’ ៣០.៣៩៣១២០០០”)។ ធ្វើដំណើរតាមផ្លូវជាតិលេខ២ ពីរាជធានីភ្នំពេញ ប្រមាណ៥០គីឡូម៉ែត្រ (ផ្លូវនៅពិបាកបន្តិច) តែផ្លូវឡានឡើងទៅដល់លើកំពូលភ្នំតែម្តងនឹងត្រូវកសាងដោយចាក់បេតុងនៅពេលក្រោយបុណ្យភ្ជំបិណ្យ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤។ ជាទំព័រប្រវត្តិសាស្ត្រដ៏ថ្មីមួយសម្រាប់ភ្នំនេះ នៅពេលផ្លូវបេតុងត្រូវបានសង់ចប់។ សូមបារមីទឹកដីខេត្តតាកែវជូនបុណ្យមហាកុសល្យដល់អ្នកកសាងផ្លូវបេតុងនេះឲ្យជួបតែសុខភាពល្អ និងសុភមង្គល ព្រមទាំងសម្រេចគ្រប់ភារកិច្ច។ ក្រុមការងារបានមកផ្តិតយករូបភាពខ្លះៗនៃភ្នំជីសូរនៅខែកញ្ញា ឆ្នាំ២០២០នេះ និងសូមបួងសួងវត្ថុស័ក្តិសិទ្ធិក្នុងលោកនេះឲ្យប្រទេសកម្ពុជាជួបតែសុខសន្តិភាព និងមានការរីកចម្រើនទៅមុខកុំបីឃ្លៀងឃ្លាត៕ ប្រភព៖ ទំព័រហ្វេសប៊ុក Heritages Diary ‐ បេតិកភណ្ឌប្រចាំថ្ងៃ