Category: វប្បធម៌

  • កិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ីលើកទី២ ស្តីពី «ការលើកកម្ពស់វប្បធម៌ និងនវានុវត្តន៍សម្រាប់វិបុលភាពរួមក្នុងអំឡុងពេល និងក្រោយកូវីដ-១៩»

    កិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ីលើកទី២ ស្តីពី «ការលើកកម្ពស់វប្បធម៌ និងនវានុវត្តន៍សម្រាប់វិបុលភាពរួមក្នុងអំឡុងពេល និងក្រោយកូវីដ-១៩»

    សេចក្តីប្រកាសព័ត៌មាន ស្តីពីការរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ីលើកទី២ ក្រោមប្រធានបទស្តីពី «ការលើកកម្ពស់វប្បធម៌ និងនវានុវត្តន៍សម្រាប់វិបុលភាពរួមក្នុងអំឡុងពេល និងក្រោយកូវីដ-១៩» តាមប្រព័ន្ធអ៊ីនធើណែត នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១។

  • កម្ពុជាអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៣ ឆ្នាំ២០២១

    កម្ពុជាអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៣ ឆ្នាំ២០២១

    រាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃនេះ ថ្ងៃទី០៣ មីនា ជារៀងរាល់ឆ្នាំប្រារព្ធពិធីអបអរសាទរទិវាវប្បធម៌ជាតិ។ នៅឆ្នាំ២០២១នេះ ទិវាវប្បធម៌ជាតិ ៣មីនា បានរៀបចំឡើងជាលើកទី២៣ ឆ្នាំ២០២១នេះ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ»។ ក្នុងសារលិខិត អបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៣ ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ទិវាវប្បធម៌នេះ ត្រូវបានប្រារព្វឡើង នៅថ្ងៃទី៣ ខែមីនា ជារៀងរាល់ឆ្នាំ ប៉ុន្តែដោយសារឆ្នាំ២០២១នេះ មិនអាចរៀបចំការជួបជុំដូចសព្វមួយដង ដោយសារតែការរីករាលដាលជាសកល នៃជំងឺកូវីដ១៩ ដែលកំពុងគំរាមកំហែងដល់សុខភាពសាធារណៈ សេចក្តីសុខ និងអាយុជីវិតរបស់ប្រជាជនកម្ពុជា ក៏ដូចជាប្រជាជននានាទូទាំងសកលលោក។ ជាមួយគ្នានេះ សម្តេចតេជោ នាយករដ្ឋមន្រ្តីមានប្រសាសន៍ថា ទៅបីការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែជាបញ្ហាប្រឈមចម្បងយ៉ាងនាក្តី ក៏រាជរដ្ឋាភិបាលនៅតែបង្ហាញឆន្ទះដ៏រឹងមាំក្នុងការបន្តរៀបចំតាមបែបបទនៃការរស់នៅបែបថ្មីនៃ«ទិវាវប្បធម៌ជាតិ» ដែលជាព្រឹត្តិការណ៍វប្បធម៌ប្រចាំឆ្នាំដ៏ធំ ហើយក៏ត្រូវបានរៀបចំឡើង២២លើករួចមកហើយចាប់តាំងពីឆ្នាំ១៩៩៩មក។ ស្របតាមការរស់នៅក្នុងគន្លងបែបថ្មី ការជួបជុំមនុស្សដោយផ្ទាល់ក្នុងចំនួនច្រើន ត្រូវជំនួសមកវិញនូវការរៀបចំកម្មវិធីសិល្បះអបអរសាទរផ្សេងៗ តាមប្រព័ន្ធអនឡាញ ដែលមិនបង្កហានិភ័យដល់សុខុមាលភាពរបស់ប្រជាជន។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបន្ថែមថា សម្រាប់ឆ្នាំ២០២១នេះ ប្រធានបទ«យុវជនដើម្បីវប្បធម៌ជាតិ» ក្នុងទិវា«វប្បធម៌ជាតិ៣មីនា លើកទី២៣»…

  • អបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៣ ឆ្នាំ ២០២១ សូមទស្សនារបាំបុរាណ«នារីសន្តិភាព»

    អបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៣ ឆ្នាំ ២០២១ សូមទស្សនារបាំបុរាណ«នារីសន្តិភាព»

    អបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៣ ឆ្នាំ ២០២១ សូមទស្សនារបាំបុរាណ«នារីសន្តិភាព»។

  • ក្រុមការងារបញ្ចាំងខ្សែភាពយន្តកម្ពុជា-ចិន នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ចប់សកម្មភាពចុះបញ្ចាំងខ្សែភាពយន្ត នៅខេត្តកំពង់ចាមចុងក្រោយគេ ក្នុងចំណោម៦ខេត្ត

    ក្រុមការងារបញ្ចាំងខ្សែភាពយន្តកម្ពុជា-ចិន នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ចប់សកម្មភាពចុះបញ្ចាំងខ្សែភាពយន្ត នៅខេត្តកំពង់ចាមចុងក្រោយគេ ក្នុងចំណោម៦ខេត្ត

    ក្រុមការងារបញ្ចាំងខ្សែភាពយន្តកម្ពុជា-ចិន នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ចប់សកម្មភាពចុះបញ្ចាំងខ្សែភាពយន្ត ក្នុងចំណោម៦ខេត្ត មានដូចជា ខេត្តកំពត កំពង់ស្ពឺ ស្វាយរៀង ព្រៃវែង ត្បូងឃ្មុំ និងខេត្តកំពង់ចាមចុងក្រោយគេ ក្នុងឆ្នាំ២០២១នេះ ជាមួយនឹងការទទួលបានការគាំទ្រខ្លាំងពីបងប្អូនប្រជាពលរដ្ឋ និងមន្រ្តីមូលដ្ឋាន ។ លោក ស៊ុន រតនៈ អនុប្រធានការិយាល័យ នៃនាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអោយដឹងថា ស្រុកចំនួន៤ នៅខេត្តកំពង់ចាម បានគាំទ្រសកម្មភាពចុះបញ្ចាំងខ្សែភាពយន្ត កម្ពុជា-ចិន របស់ក្រុមការងារក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលចុះបញ្ចាំងខ្សែភាពយន្តចល័តកម្ពុជា-ចិន ដ៏ឆ្នើមលើកទី៥ ទៅកាន់មូលដ្ឋានរបស់ពួកគាត់ រយៈពេល៣ថ្ងៃ ដោយមានការចូលរួមពី អភិបាលស្រុក អភិបាលរងស្រុក ទាំង៤ រួមទាំងមន្រ្តីមូលដ្ឋានពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋជាច្រើនរូបទៀតផងដែរ ។ លោក ស៊ុន រតនៈ បន្តទៀតថា សកម្មភាពចុះបញ្ចាំងភាពយន្តនៅខេត្តកំពង់ចាមនេះ គឺចាប់ផ្តើមតាំងពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ ទើបបញ្ចប់ការចាក់បញ្ចាំង ។ ខ្សែភាពយន្តចល័តកម្ពុជា-ចិន លើកទី៥នេះ…

  • វត្ថុបុរាណខ្មែរជាង១០០រូប ធ្វើពីថ្ម និងសំរឹទ្ធ រួមទាំងសម្បត្តិវប្បធម៌ខ្មែរជាច្រើនទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញជាបន្តបន្ទាប់

    វត្ថុបុរាណខ្មែរជាង១០០រូប ធ្វើពីថ្ម និងសំរឹទ្ធ រួមទាំងសម្បត្តិវប្បធម៌ខ្មែរជាច្រើនទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញជាបន្តបន្ទាប់

    ភ្នំពេញ៖ បន្ទាប់ពីដំណើរការចរចារអស់ជាង៥ឆ្នាំមក ក្រុមគ្រួសាររបស់ លោក ឌូគ្លាស ឡាចហ្វដ (Dowplaw Lahthord) ព្រមព្រៀងបញ្ជូនវត្ថុបុរាណខ្មែរទាំងអស់ដែលបានកាន់កាប់រក្សាទុក មកប្រគល់ជូនកម្ពុជាវិញ។ វត្ថុបុរាណខ្មែរ ចំនួនជាង១០០រូប ធ្វើពីថ្ម និងសំរឹទ្ធ រួមទាំងសម្បត្តិវប្បធម៌ខ្មែរជាច្រើនទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញជាបន្តបន្ទាប់ ។ ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ស្ដីពីការបញ្ជូនត្រឡប់មកវិញនៃសម្បត្តិវប្បធម៌ ខ្មែរ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០។ ស្នាដៃពិចិត្រ មានអាយុកាលតាំងពីសតវត្សទី២ រហូតដល់សម័យក្រោយអង្គរ រួមទាំងរតនៈវត្ថុដ៏ល្អឯក ពីអតីតរាជធាវីកោះកេរ្តិ៍ និងតំបន់អង្គរ ដែលនឹងត្រូវដាក់តាំងបង្ហាញសារមីរជាតិភ្នំពេញ ពេលខាងមុខ។ ក្នុងដំណាក់កាល ដំបូង វត្ថុបុរាណខ្មែរចំនួន៥រូប មានបដិមាព្រះឥសូរ និងព្រះស្កន្ទ (សិវស្កន្ទ) ធ្វើពីថ្មភក់ មកពីរមនីយដ្ឋានកោះកេរ្តិ៍ ខាងកទុកធ្វើពីសំរឹទ្ធ នឹងត្រូវបញ្ជូនមកដល់មាតុភូមិកម្ពុជាក្នុងពេល ឆាប់ៗ។ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គូសបញ្ជាក់ថា សុខសន្តិភាព និងស្ថិរភាពនយោបាយ នាពេលបច្ចុប្បន្ន តាមរយៈពេលនយោបាយឈ្នះ-ឈ្នះរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺជាមូលដ្ឋានចម្បងក្នុងការវិល ត្រឡប់នៃព្រលឹងបុព្វបុរសខ្មែរ ដែលបានរសាត់ឆ្ងាយពីតុភូមិ…

  • គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ (ICC Angkor) ចាត់ទុកការថែរក្សាអភិរក្សរមណីយដ្ឋានអង្គរជាកាតព្វកិច្ចរួមរបស់កម្ពុជានិងសហគមន៍អន្តរជាតិ

    គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ (ICC Angkor) ចាត់ទុកការថែរក្សាអភិរក្សរមណីយដ្ឋានអង្គរជាកាតព្វកិច្ចរួមរបស់កម្ពុជានិងសហគមន៍អន្តរជាតិ

    យោងតាមសេចក្តីប្រកាសព័ត៌មានរបស់លេខាធិការដ្ឋានគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ អំពីកិច្ចប្រជុំបច្ចេកទេសលើកទី៣៤ និងកិច្ចប្រជុំពេញអង្គលើកទី២៧ នាថ្ងៃទី២៦និង២៧ មករា ឆ្នាំ២០២១ ប្រព្រឹត្តទៅនៅខេត្តសៀមរាប បានឱ្យដឹងថា ការអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពរមណីយដ្ឋានអង្គរដែលជាសម្បត្តិបេតិកភណ្ឌនៃមនុស្សជាតិរបស់អង្គការយូណេស្កូ រយៈពេល២៥ឆ្នាំមកនេះ គឺមិនមែនជាកាតព្វកិច្ចរបស់កម្ពុជាតែឯងប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកាតព្វកិច្ចរបស់អន្តរជាតិផងដែរ។ ក្នុងន័យនោះ ទោះបីជាក្នុងឆ្នាំ២០២០កន្លងមក ពិភពលោកមានការប្រឈមនឹងការរីករាលដាលជំងឺកូវីដ-១៩ ក៏ក្រុមការងារជំនាញជាតិ និងអន្តរជាតិបន្តអនុវត្តបានយ៉ាងមានប្រសិទ្ធភាពនូវរាល់គម្រោងអភិរក្ស ជួសជុល និងអភិវឌ្ឍន៍ប្រកបដោយចីរភាពរមណីយដ្ឋានអង្គរ។ ទាំងអ្នកជំនាញជាតិ និងអន្តរជាតិបានជួយសហការអនុវត្ត និងដោះស្រាយបញ្ហាលំបាកជាមួយគ្នា។ ជាលទ្ធផល តម្លៃលេចធ្លោរជាសកលនៃរមណីយដ្ឋានអង្គរ ព្រមទាំងការរក្សាបាននូវសភាពដើមនៃប្រាសាទ ក៏ដូចជាតំបន់ការពាររមណីយដ្ឋានអង្គរទាំងមូលត្រូវបានលើកតម្កើងដែលជាគោលបំណងចម្បងបំផុតក្នុងការរក្សាតំបន់រមណីយដ្ឋានអង្គរឱ្យយស្ថិតក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ។ គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ បានបន្តថា រាល់សមិទ្ធផលសម្រេចបានពីការជួសជុលប្រាសាទ ការស្រាវជ្រាវ ការបណ្តុះបណ្តាលធនធានអ្នកជំនាញនៅអាជ្ញាធរជាតិអប្សរា និងក្រៅប្រទេស គឺសុទ្ធតែបង្ហាញយ៉ាងប្រាកដពីការប្រកៀកស្មាគ្នាយ៉ាងជិតស្និទ្ធរវាងកម្ពុជា និងដៃគូអន្តរជាតិក្នុងក្របខណ្ឌគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ និងអង្គការយូណេស្កូ៕កឹម ទៀង

  • អាជ្ញាធរ កងកម្លាំងប្រដាប់ និងប្រជាពលរដ្ឋ អុជធូបបួងសួងនៅមុខរូបសំណាកលោកតាឌី

    អាជ្ញាធរ កងកម្លាំងប្រដាប់ និងប្រជាពលរដ្ឋ អុជធូបបួងសួងនៅមុខរូបសំណាកលោកតាឌី

    ព្រះវិហារ៖ អាជ្ញាធរខេត្តព្រះវិហារ ថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ រៀបចំពិធីអុជធូបបួងសួង នៅមុខរូបសំណាកលោកតាឌី ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន ជូនដល់បងប្អូនប្រជាពលរដ្ឋ ពិសេសបួងសួងសុំកុំឲ្យជំងឺកូវីដ-១៩ បន្តកើតឡើងនៅក្នុងប្រទេសកម្ពុជា។ ធ្វើឡើងស្ថិតក្រោមវត្តមានលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ តាមបណ្តាមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋជាច្រើនរូប ស្ថិតនៅមុខបរិវេណរូប សំណាកលោកតាឌី ក្នុងភូមិហ្មសែត សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ ការប្រគុំថ្វាយនូវភ្លេងពិណពាទ្យ និងរៀបចំគ្រឿងសក្ការៈបូជាជាច្រើនមុខ ដើម្បីឧទ្ទិសថ្វាយដល់ទស្សន៍បារមីលោកតាឌី ដែលជាអតីតមេទ័ពដ៏ខ្លាំងពូកែ ដែលប្រជាពលរដ្ឋខ្មែរ ពិសេសប្រជាពលរដ្ឋនៅក្នុងខេត្តព្រះវិហារ តែងតែទៅបន់ស្រន់ ដើម្បីសុំសេចក្តីសុខសេចក្តីចម្រើន មិនចេះលោះថ្ងៃ៕

  • អ្នកជំនាញបុរាណវិទ្យាថា រូបតោថ្មដែលគេបានធ្វើកំណាយរកឃើញនោះមានអាយុកាលប្រាំបីរយឆ្នាំមកហើយ

    អ្នកជំនាញបុរាណវិទ្យាថា រូបតោថ្មដែលគេបានធ្វើកំណាយរកឃើញនោះមានអាយុកាលប្រាំបីរយឆ្នាំមកហើយ

    ខេត្តបន្ទាយមានជ័យ៖ អ្នកជំនាញបុរាណវិទ្យាថា រូបតោថ្មដែលគេបានធ្វើកំណាយរកឃើញនោះមានអាយុកាលប្រាំបីរយឆ្នាំមកហើយ ។ លោក ចាន់ អឿន មន្ត្រីបេតិភ័ណ្ឌនៃមន្ទីរវប្បធម៌ និងវិចិត្តសិល្បះខេត្តុបានឲ្យអ្នកយកព័ត៌មានដឹងក្នុងពិធីក្រុងពាលីលើករូប សំណាក តោទាំងនោះ យក មកតាំងនៅលើទីលានកំពង់ទឹកបុរាណមួយកន្លែងស្ថិតនៅ បារាយណ៍ប្រាសាទមេបុណ្យ ក្នុងឃុំបន្ទាយឆ្មារ ស្រុកថ្មពួកខេត្តបន្ទាយមានជ័យ។ លោក ចាន់ អឿន បានឲ្យដឹងទៀតពីការអំណះអំអំណាងពីអាយុកាលរូបតោថ្មបុរាណដោយផ្អែកលើរចនាបទ នៃសម័យកាល និងថ្មនោះពោលគឺយោងតាមឯកសារក៏ដូចជាបំណែកវត្ថុកំណាយនៅទីតាំងប្រវត្តិសាស្ត្រនោះ។ លោកម៉ៅស៊ី ប្រធានសហគន៍ទេសចរណ៍តំបន់ប្រាសាទបន្ទាយឆ្មារបានបញ្ជាក់ផងដែរខណៈក្រុមការងារនាយកដ្ឋានគាំពារ និងអភរក្សសំណង់បុរាណនៃក្រសួងវប្បធម៌វិចិត្រសិល្បះបានធ្វើកំណាយនៅតំបន់ប្រសាទបារាយណ៍មេបុណ្យបានរកឃើញទឺតាំងកំពង់ទឹកបុរាណមួយនៅ តំបន់ប្រាសាទមួយនេះហើយជាមួយគ្នាហ្នឹងក៏រកឃើញបំណែករូបនាគ និងផ្ទាំងរូចម្លាក់ផ្សេងៗទៀតនៃកំពង់ទឹកបុរាណហើយពិសេសទៀតនោះរូបតោថ្ម៤រូបក្នុងនោះ មានតោមួយមានរូបល្អជាងគេ។ លោកម៉ៅស៊ីបានបញ្ជាក់ទៀតថា ការដ្ឋានកំណាយកំពង់ទឹកបុរាណបុរាណជាមួយតោថ្មនេះគិតចាប់ពីធ្វើកំណាយមកដល់ខែធ្នូឆ្នាំ២០២០ ដំណើការបាន៩០ភាគរយហើយ។ លោកជំទាវឧកញ៉ា ម៉ៅ ម៉ាល័យ កែគឹមយ៉ានដែជាអ្នកជួយឧបត្ថម្ភគាំទ្រការធ្វើកំណាយ និងការៀបចំកំពង់ទឹកបុរាណនេះ បានអំពាវនាវឲ្យយុវជនតាំងចិត្តបន្តការថែទាំលើកស្ទួយសម្បត្តិតិកភ័ណ្ឌវប្បជាតិរបស់ខ្លួនឲ្យគង់វង់ស្ថិតស្ថេរតរៀងដល់អ្នកជំនាន់ក្រោយ៕ ដោយ៖ គៀន ច័ន្ទហ៊ីន

  • ផេកសម្ដេចតេជោ ហ៊ុន សែន៖ អបអរសាទរ ខួបលើកទី២៨ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ

    ផេកសម្ដេចតេជោ ហ៊ុន សែន៖ អបអរសាទរ ខួបលើកទី២៨ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ

    ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០នេះ គឺជាខួបលើកទី២៨ឆ្នាំ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ (១៤ ធ្នូ ១៩៩២ – ១៤ ធ្នូ ២០២០)។ នេះគឺជាការរំឭកស្មារតីកូនខ្មែរគ្រប់រូបឲ្យចេះស្រឡាញ់ និងចូលរួមថែរក្សាបេតិកភណ្ឌ ជាពិសេសគឺសម្តែងនូវការដឹងគុណដ៏ជ្រាលជ្រៅដល់បុព្វបុរសខ្មែរ ដែលបានពលិកម្មដើម្បីបុព្វហេតុអារ្យធម៌ដ៏រុងរឿងរបស់ខ្មែរនាសម័យអតីតកាល និងការតស៊ូជាបន្តបន្ទាប់របស់ថ្នាក់ដឹកនាំប្រទេសក្នុងការជម្នះរាល់ឧបសគ្គទាំងឡាយ ការពារឲ្យបាននូវសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃរបស់ជាតិ និងពិភពលោកទាំងមូល ។ រដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាចិត្តយ៉ាងមុតមំាក្នុងការអភិរក្សបេតិកភណ្ឌមួយដ៏អស្ចារ្យនេះ ។ បច្ចុប្បន្នអង្គរវត្តបានក្លាយជាគោលដៅទេសចរណ៍លេខ១នៅលើពិភពលោក ដោយបានទាក់ទាញភ្ញៀវទេសចរអន្តរជាតិរាប់លាននាក់ មកទស្សនា និងបានស្គាល់ពីសម្បតិ្តវប្បធម៌ប្រទេសកម្ពុជា ។ កិច្ចការពារសម្បត្តិបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប៕

  • អបអរសាទរ ខួបលើកទី២៨ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ

    អបអរសាទរ ខួបលើកទី២៨ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ

    អបអរសាទរ ខួបលើកទី២៨ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ។