Category: វប្បធម៌

  • សូមទស្សនាវីដេអូ ដែលបង្ហាញអំពីសោភណ្ឌភាព នៃរមណីយដ្ឋានប្រវត្តិសាស្រ្ត ភ្នំបូក

    សូមទស្សនាវីដេអូ ដែលបង្ហាញអំពីសោភណ្ឌភាព នៃរមណីយដ្ឋានប្រវត្តិសាស្រ្ត ភ្នំបូក

    សូមទស្សនាវីដេអូ ដែលបង្ហាញអំពីសោភណ្ឌភាព នៃរមណីយដ្ឋានប្រវត្តិសាស្រ្ត ភ្នំបូក៖

  • ប្រាង្គប្រាសាទរបស់យើង សម្បត្តិបេតិកភណ្ឌ ពិភពលោក សម្បត្តិមនុស្សជាតិ មោទនភាពជាតិ

    ប្រាង្គប្រាសាទរបស់យើង សម្បត្តិបេតិកភណ្ឌ ពិភពលោក សម្បត្តិមនុស្សជាតិ មោទនភាពជាតិ

    ប្រាង្គប្រាសាទរបស់យើង សម្បត្តិបេតិកភណ្ឌ ពិភពលោក សម្បត្តិមនុស្សជាតិ មោទនភាពជាតិ៖

  • អ្នកជំនាញរកឃើញទបង្ហូរទឹកបុរាណ នៅព្រះលានជលដំរី ក្នុងបរិវេណនៃប្រសាទអង្គរធំ

    អ្នកជំនាញរកឃើញទបង្ហូរទឹកបុរាណ នៅព្រះលានជលដំរី ក្នុងបរិវេណនៃប្រសាទអង្គរធំ

    ក្រុមបុរាណវិទូបានរកឃើញទបង្ហូរ (លូបង្ហូរទឹក) បុរាណមួយបន្ថែមទៀត នៅខាងជើងផ្លូវចុះកណ្តាលនៃខឿនព្រះលានជល់ដំរីបន្តិច ដែលបុព្វបុរសស្ថាបនាឆ្លងកាត់ផ្លូវទទឹងថ្ងៃ (ផ្លូវចេញពីប្រាសាទបាយ័នទៅខ្លោងទ្វារដីឆ្នាំង) នៃក្រុងអង្គរធំ។ នេះបើតាមអាជ្ញាធរជាតិអប្សរា ស្ថាប័នគ្រប់គ្រងនិងអភិរក្សតំបន់អង្គរ ដែលបានផ្សព្វផ្សាយពីការរកឃើញថ្មីនេះនៅថ្ងៃពុធ ទី១២ ខែឧសភា ឆ្នាំ២០២១ ក្នុងអំឡុងពេលអនុវត្តគម្រោងកែលម្អផ្លូវដើរ ដាំស្មៅ និងប្រព័ន្ធរំដោះទឹកនៅបរិវេណព្រះលានជល់ដំរីក្នុងក្រុងអង្គរធំ។ លោក ខៀវ ច័ន្ទ បុរាណវិទូនិងជាអ្នកទទួលខុសត្រូវការដ្ឋានកំណាយបានសន្និដ្ឋានថា ទបង្ហូរទឹក(លូបង្ហូរទឹក)បុរាណដែលទើបរកឃើញថ្មីនេះ បានស្ថាបនាឡើងដោយយកថ្មបាយក្រៀមធ្វើជាជញ្ជាំងសងខាង និងថ្មភក់ធ្វើជាគម្របពីលើ មានកម្ពស់ជិតកន្លះម៉ែត្រនិងទទឹងមុខសម្រាប់ទឹកហូ០,២ម៉ែត្រនិងមានបណ្តោយ៦ម៉ែត្រ។ បុរាណវិទូរូបនេះបានឱ្យដឹងបន្ថែមថា ដើម្បីរំដោះទឹកចេញពីមុខព្រះបរមរាជវាំង ចូលទៅក្នុងប្រព័ន្ធប្រឡាយធំខាងកើតដែលនៅរ៉បផ្លូវទៅខ្លោងទ្វារជ័យ ហើយហូចូលទៅបឹងធំដែលស្ថិតនៅទិសនិរតី និងធ្លាក់ទៅក្នុងសិន្ធុអង្គរធំតាមរន្ធត្រដេវ។ បើផ្អែកលើសមុច្ច័យដែលបានរកឃើញនៅក្នុងស្រទាប់ដីនិមួយៗ គេអាចសន្និដ្ឋានជាបឋមបានថា ទបង្ហូរទឹកបុរាណនេះអាចស្ថាបនាឡើងនៅក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ ក្នុងពេលដែលព្រះអង្គបានរៀបចំក្រុងអង្គរធំឲ្យមានប្រព័ន្ធផ្លូវនិងប្រព័ន្ធប្រឡាយទឹកខ្វាត់ខ្វែងជាក្រឡាចត្រង្គពាសពេញក្រុង។ លោក ខៀវ ច័ន្ទ បញ្ជាក់ដែរថា ដោយមានរន្ធត្រដេវនៅទិសឥ្ឍសាន្តសម្រាប់បញ្ជូលទឹកមកក្នុងក្រុង និងរន្ធត្រដេវនូទិសនិរតីសម្រាប់បង្ហូទឹកចេញពីក្រុងទៅសិន្ធុខាងក្រៅធ្លាក់ទៅបឹងទន្លេសាប។ ក្រៅពីនេព្រះអង្គក៏បានស្ថាបនាកំពែងថ្មបាយក្រៀមព័ទ្ធជុំវិញក្រុងដែលមានទំហំ៣គីឡូម៉ែត្របួនជ្រុងផងដែរ។ លោក ខៀវ ច័ន្ទ បុរាណវិទូនិងជាអ្នកទទួលខុសត្រូវការដ្ឋានកំណាយបានសន្និដ្ឋានថា ទបង្ហូរទឹក(លូបង្ហូរទឹក)បុរាណដែលទើបរកឃើញថ្មីនេះ បានស្ថាបនាឡើងដោយយកថ្មបាយក្រៀមធ្វើជាជញ្ជាំងសងខាង និងថ្មភក់ធ្វើជាគម្របពីលើ មានកម្ពស់ជិតកន្លះម៉ែត្រនិងទទឹងមុខសម្រាប់ទឹកហូ០,២ម៉ែត្រនិងមានបណ្តោយ៦ម៉ែត្រ។ បុរាណវិទូរូបនេះបានឱ្យដឹងបន្ថែមថា ដើម្បីរំដោះទឹកចេញពីមុខព្រះបរមរាជវាំង ចូលទៅក្នុងប្រព័ន្ធប្រឡាយធំខាងកើតដែលនៅរ៉បផ្លូវទៅខ្លោងទ្វារជ័យ ហើយហូចូលទៅបឹងធំដែលស្ថិតនៅទិសនិរតី និងធ្លាក់ទៅក្នុងសិន្ធុអង្គរធំតាមរន្ធត្រដេវ។ បើផ្អែកលើសមុច្ច័យដែលបានរកឃើញនៅក្នុងស្រទាប់ដីនិមួយៗ គេអាចសន្និដ្ឋានជាបឋមបានថា…

  • អាជ្ញាធរជាតិអប្សរា កំពុងបង្កើនសកម្មភាពថែទាំ តំបន់រមណីយដ្ឋានអង្គរ ដើម្បីត្រៀមទទួលភ្ញៀវសាជាថ្មី

    អាជ្ញាធរជាតិអប្សរា កំពុងបង្កើនសកម្មភាពថែទាំ តំបន់រមណីយដ្ឋានអង្គរ ដើម្បីត្រៀមទទួលភ្ញៀវសាជាថ្មី

    ដើម្បីត្រៀមទទួលរួចជាស្រេចក្នុងការស្វាគមន៍ភ្ញៀវទេសចរសាជាថ្មីម្ដងទៀត ក្រុមការងារភ្នាក់ងារទេសចរណ៍នៃអាជ្ញាធរជាតិអប្សរា កំពុងតែមមាញឹកក្នុងការរៀបចំសណ្តាប់ធ្នាប់ ការស្តារហេដ្ឋារចនាសម្ពន្ធ ដាំសួន ដាំកូនឈើ ការសម្អាតបរិស្ថាន គឺជាសកម្មភាពដែលមានជាប្រចាំនៅអង្គរ ដើម្បីត្រៀមបើកទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិនាពេលខាងមុខ។ ដោយឡែក ក្រុមការងារភ្នាក់ងារទេសចរណ៍ដែលនៅប្រចាំការតាមប្រាសាទក្នុងការណែនាំភ្ញៀវ សម្របសម្រួលបញ្ហាផ្សេងៗនៅបន្តបំពេញការងាររបស់ខ្លួនតាមប្រក្រតី។ ក្រៅពីភារកិច្ចរបស់ខ្លួនជាមួយភ្ញៀវទេសចរ ភ្នាក់ងារក៏បានចូលរួមយ៉ាងសកម្មក្នុងការងារផ្សេងៗជាមួយផ្នែកពាក់ព័ន្ធដទៃទៀតក្នុងតំបន់អង្គរ ដូចជា ការចូលរួមសម្អាតបរិស្ថាន ការតាមដានស្ថានភាពហានិភ័យនៃថ្មប្រាសាទ រនាំងថ្មបាំងទ្រូងផ្លូវ និងស្លាកសញ្ញាផ្សេងៗជាច្រើនកន្លែងទៀតក្នុងតំបន់អង្គរ ក្នុងគោលបំណង ដើម្បីលើកកម្ពស់សោភ័ណភាព អនាម័យ បរិស្ថាន និងសុខុមាលភាពរបស់ភ្ញៀវទេសចរដែលមកកម្សាន្ត។ សកម្មភាពជាប្រចាំនេះហើយ ដែលធ្វើឱ្យរមណីយ ដ្ឋានអង្គរ នៅតែរក្សាបាននូវភាពស្អាត គង់វង្សយូរអង្វែង។ ជាពិសេស តាមរយៈការស្តារហេដ្ឋារចនាសម្ពន្ធ និងការរៀបចំសួនជាដើម កាន់តែបន្ថែមសម្រស់ដល់រមណីយដ្ឋានអង្គរ៕

  • ស្នាមញញឹមនៃប្រាសាទបាយ័ន្ត

    ស្នាមញញឹមនៃប្រាសាទបាយ័ន្ត

    ប្រភព៖ អាជ្ញាធរជាតិអប្សរា Apsara National Authority

  • រូបភាពប្រចាំថ្ងៃ៖ ស្នាមញញឹមនៃប្រាសាទបាយ័ន្ត

    រូបភាពប្រចាំថ្ងៃ៖ ស្នាមញញឹមនៃប្រាសាទបាយ័ន្ត

    អតីតរាជធានីអង្គរធំ មានទំហំ៩គីឡូម៉ែត្រក្រឡាដែលស្ថាបនាឡើងជាបន្តបន្ទាប់ក្នុងរាជ្យនៃព្រះមហាក្សត្រជាច្រើនតំណ និងបន្តរហូតដល់ព្រះបាទជ័យវរ្ម័នទី៧។ អតីតរាជធានីនេះមានកំពែងបួនជ្រុងព័ទ្ធជុំវិញ ដែលជ្រុងនីមួយៗមានប្រវែង៣គីឡូម៉ែត្រ។ កំពែងទាំងបួនជ្រុងក៏មានខ្លោងទ្វារសំខាន់ៗចំនួន៥ បែរទៅរកទិសធំៗចម្បងទាំងបួនដូចជា ខាងកើតមានខ្លោងទ្វារជ័យ និងខ្លោងទ្វារខ្មោច ខាងលិចមានខ្លោងទ្វារតាកាវ ខាងត្បូងមានខ្លោងទ្វារទន្លេអុំ និងខាងជើងមានខ្លោងទ្វារដីឆ្នាំង។ បន្ទាប់ពីកំពែង ផ្នែកខាងក្រៅបន្ទាប់ទៀតនោះគឺកសិន្ធុទឹកព័ទ្ធជុំវិញផងដែរ។ នៅចំកណ្ដាលនៃអតីតរាជធានីអង្គរធំ មានប្រាសាទបាយ័ន្ត ដ៏ល្អឯក កសាងឡើងដោយព្រះបាទជ័យវរ្ម័នទី៧។ កំពូលប្រាសាទបាយ័ន្តមានចម្លាក់ព្រហ្មមុខបួនបែរព្រះភក្រ្តទៅទិសធំៗចម្បងទាំងបួន និង បានបង្ហាញស្នាមញញឹមមិនចេះរីងស្ងួតទៅកាន់អ្នកទេសចរគ្រប់ជាតិសាសន៍ ព្រមទាំងបានលើកតម្លៃវប្បធម៌ជាតិឱ្យកាន់តែវិសេសវិសាលជានិរន្តតរៀងទៅ៕ប្រភព: អាជ្ញាធរជាតិអប្សរារូបភាព៖ អេង បញ្ញាវុទ្ធី

  • កម្រងរូបភាព មាលា ពីបុរាណកាល

    កម្រងរូបភាព មាលា ពីបុរាណកាល

    ប្រភព៖ Yen Sina

  • កម្រងរូបភាព ពីអតីតកាល នៃកម្ពុជា

    កម្រងរូបភាព ពីអតីតកាល នៃកម្ពុជា

    ប្រភព៖ Sang Bota

  • រូបថតដ៏កម្ររបស់កម្ពុជានាសម័យកាលអាណានិគមបារាំង

    រូបថតដ៏កម្ររបស់កម្ពុជានាសម័យកាលអាណានិគមបារាំង

    ប្រភព៖ VP Store

  • ការរៀបចំកម្រាលថ្មស្ពានហាលប្រាសាទអង្គរវត្តនឹងបញ្ចប់នាពេលឆាប់ៗខាងមុខ

    ការរៀបចំកម្រាលថ្មស្ពានហាលប្រាសាទអង្គរវត្តនឹងបញ្ចប់នាពេលឆាប់ៗខាងមុខ

    កម្រាលថ្មភក់ប្រវែង ៩០ម៉ែត្ រដែលជាស្រទាប់ខាងលើ នៃស្ពានហាលប្រាសាទអង្គរវត្ត សម្រាប់ដើរនឹងរៀបរួចរាល់នាពេលខាងមុខដ៏ខ្លី។ លោក សយ ច័ន្ទនោឫទ្ធិ ស្ថាបត្យករ បានលើកឡើងថា មកដល់បច្ចុប្បន្ននេះ ការងារពង្រឹងគ្រឹះសម្រេចបានស្ទើរ១០០ភាគរយ។ រីឯការងាររៀបចំកម្រាលផ្លូវដើរទៅភ្ជាប់នឹងកម្រាលដែលខាងសាកលវិទ្យាល័យសូហ្វីយ៉ាជួសជុលរួចរាល់នោះបានសម្រេចបាន៩០ភាគរយហើយ។ ក្រៅពីនេះ ក្រុមការងារកំពុងបន្តការងារពង្រឹងគ្រឹះផ្នែកខាងក្នុង និងខាងក្រៅ នៃស្ពានហាល និងកំពុងបន្តស្រាវជ្រាវនៅផ្នែកកំពង់ទឹក។ គួរបញ្ជាក់ថា ស្ពានហាលខាងលិចអង្គរវត្ត បានចាប់ផ្តើមដំណើរការជួសជុលនៅពាក់កណ្ដាលឆ្នាំ២០១៦ ស្ថិតក្នុងជំហានទី២នៃកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរានិងសាកលវិទ្យាល័យសូហ្វីយ៉ា ប្រទេសជប៉ុន។ កន្លងមក ស្ពានហាលប្រាសាទអង្គរវត្ត ត្រូវបានជួសជុលបានប្រវែង១០០ម៉ែត្រ ដែលអនុវត្តក្នុងជំហានទី១នៅឆ្នាំ១៩៩៦ រហូតដល់ឆ្នាំ២០០៧៕ ដោយ ស៊ាន សុផាត