-
អបអរសាទរខួប ៤ឆ្នាំ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
អបអរសាទរខួប ៤ឆ្នាំ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៨ កក្កដា ២០១៧ – ៨ កក្កដា ២០២១)
-
សម្ដេចតេជោ អបអរសាទរខួប៤ឆ្នាំ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសអបអរសាទរខួប៤ឆ្នាំ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ។ សម្ដេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសអបអរតាមរយៈទំព័រហ្វេសប៊ុកផ្លូវការ នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ ដូច្នេះថា៖អបអរសាទរខួប៤ឆ្នាំ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ។ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១នេះ ជាខួប៤ឆ្នាំហើយនៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក (៨ កក្កដា ២០១៧-៨ កក្កដា ២០២១)។ សម្ដេច បញ្ជាក់ថា ការដាក់សម្បត្តិវប្បធម៌ និងប្រាសាទបុរាណទាំងនេះ មិនត្រឹមតែទទួលបានការគាំពារជាអន្តរជាតិនោះទេ តែក៏បានជួយផ្សព្វផ្សាយសម្បត្តិវប្បធម៌ និងប្រាសាទបុរាណរបស់ខ្មែរទៅកាន់ឆាកអន្តរជាតិផងដែរ។ សម្ដេចតេជោ បន្តថា ក្រោយចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌ ពិភពលោក ប្រាសាទសំបូរព្រៃគុក បានក្លាយជាតំបន់ទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រដ៏ទាក់ទាញមួយផងដែរ។ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏សូមឱ្យចូលរួមថែរក្សាការពារប្រាសាទបូរាណទាំងអស់នៅទូទាំងប្រទេសឲ្យបានគង់វង្ស ដើម្បីកូនចៅខ្មែរគ្រប់ៗជំនាន់៕ ដោយ វណ្ណលុក
-
អបអរសាទរខួបលើកទី១៣ នៃការចុះបញ្ជីប្រាសាទព្រះវិហារ ជាបេតិកភ័ណ្ឌពិភពលោក (វីដេអូ)
អបអរសាទរខួបលើកទី១៣ នៃការចុះបញ្ជីប្រាសាទព្រះវិហារ ជាបេតិកភ័ណ្ឌពិភពលោក ( ៧ កក្កដា ២០០៨ - ៧ កក្កដា ២០២១ )៖
-
ក្រសួងវប្បធម៌ចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីការសាងសង់ប្រាសាទថ្មីមួយ នៅខេត្តបុរីរាំ ប្រទេសថៃ ដែលគេចោទថាយកលំនៅតាមប្រាសាទអង្គរវត្ត
ក្រសួងវប្បធម៌នៅថ្ងៃទី ៧កក្កដាឆ្នាំ២០២១ បានឲ្យដឹងថា តាមរយៈបណ្ដាញសង្គមជាពិសេសប្រពន្ធ័ហ្វេសប៊ុក ពាក់ពន្ធ័នឹងការសាងសង់ប្រាសាទថ្មមួយនៅខេត្តបុរីរាំ ក្នុងប្រទេសថៃ នារយៈពេលប៉ុន្មានថ្ងៃ ក្រសួងមកនេះ ក្រសួងវប្បធម៌ បានទំនាក់ទំនង និងសហការយ៉ាងជិតស្និទ្ធជាមួយស្ថាន ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ ដើម្បីស្រាវជ្រាវប្រមូលព័ត៌មានបន្ថែម។ ក្រសួងវប្បធម៌ បានបញ្ជាក់ថា ស្ថានឯកអគ្គរាជទូតកម្ពុជា បានចុះធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងប្រមូល ព័ត៌មានជាបឋមមួយចំនួន គឺ៖ ទី១ សំណង់ប្រាសាទនោះជាសំណង់មួយ ក្នុងចំណោមសំណង់ប្រាសាទថ្មដទៃៗទៀតមានភាពចម្រុះគ្នា ជាទីប្រតិស្ថាននៃ ព្រះពុទ្ធរូបសម្រាប់បូជា ស្ថិតក្នុងវត្តពុទ្ធបាទសិលាភូម៉ានហ្វា នៃភូមិណងបូឡាយ ឃុំបានស៊ិង ស្រុកណារ៉ង ខេត្តបុរីរាំ ប្រទេសថៃ។ សំណង់នោះធ្វើពីថ្មភក់នៅផ្នែកខាងក្រៅ និងចាក់បេតុង បង្កប់ដែកពីខាងក្នុង។ ទី២ តាមរយៈការបំភ្លឺ និងបង្ហាញឯកសារ ប្លង់ សំណង់នានា ព្រះចៅអធិការវត្តបានបញ្ជាក់ថា ការកសាងសង់ប្រាសាទនោះមិនបានលួចចម្លងប្លង់ ឬសាងសង់តាមរចនាបថស្ថាបត្យកម្មដូចគ្នានឹងប្រាសាទអង្គរវត្ត ឬប្រាសាទបុរាណណាមួយ នៅក្នុងប្រទេសកម្ពុជានោះឡើយ ពោលគឺសាងសង់តាមគំនូសប្លង់ដោយខ្លួនឯង និងរចនាតាមស្ថាបត្យកម្មប្រាសាទមួយចំនួនដែលមាននៅក្នុងតំបន់របស់ខ្លួន។ ទី៣ តំណាងអ្នកសម្របសម្រួល នៃគញម្រោងស្ថាបត្យកម្មប្រាសាទក៏ស្វាគមន៍ក្នុងការទទួលស្នើឲ្យ មន្ត្រីជំនាញផ្នែកស្ថាបត្យកម្មកម្ពុជាចុះពិនិត្យដោយផ្ទាល់បានក្នុងករណីមានការមន្ទិលសង្ស័យ។ ក្រសួងវប្បធម៌បានបញ្ជាក់ថា ក្រសួងនឹងធ្វើការ ហើយតាមដានការងារនឡ ជាបន្តដោយយកចិត្តទុកដាក់៕
-
សម្ដេចតេជោ ៖ អបអរសាទរខួបលើកទី១៣ នៃការចុះបញ្ជីប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក
ភ្នំពេញ៖ យោងតាមទំព័រហ្វេសប៊ុកផ្លូវការនៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសអបអរសាទរខួបលើកទី១៣ នៃការចុះបញ្ជីប្រាសាទព្រះវិហារ ជាបេតិកភ័ណ្ឌពិភពលោក ។ សម្ដេចតេជោ បន្តថា ថ្ងៃនេះ គឺជាខួបលើកទី១៣ នៃការចុះបញ្ជី “ប្រាសាទព្រះវិហារ”ជាបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២១)។ សម្ដេចបញ្ជាក់ថា ព្រឹត្តិការណ៍ដែលកើតឡើងកាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ ត្រូវបានចាត់ទុកជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយ បើគិតចាប់តាំងពីកម្ពុជា ទទួលបានប្រាសាទដ៏ពិសិដ្ឋមួយនេះ ក្រោយឈ្នះក្តីលើប្រទេសថៃនៅតុលាការអន្តរជាតិក្រុងឡាអេ នាថ្ងៃទី១៥ខែមិថុនា ឆ្នាំ១៩៦២។ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានលើកឡើងទៀតថា ប្រាសាទព្រះវិហារ ជាប្រាសាទដ៏ពិសិដ្ឋរបស់កម្ពុជា ដែលស្ថិតនៅលើភ្នំដងរែក ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកនាកិច្ចប្រជុំទី៣២របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ (UNESCO) កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ នៅទីក្រុងកេបិច ប្រទេសកាណាដា។ សម្ដេចតេជោ ហ៊ុន សែន ក៏សូមឱ្យចូលរួម ថែរក្សាការពារប្រាសាទបូរាណទាំងអស់នៅទូទាំងប្រទេស ឲ្យបានគង់វង្ស ដើម្បីកូនចៅខ្មែរគ្រប់ជំនាន់ ៕ ដោយ…
-
អបអរសាទរខួបលើកទី១៣ នៃការចុះបញ្ជីប្រាសាទព្រះវិហារ ជាបេតិកភ័ណ្ឌពិភពលោក
អបអរសាទរខួបលើកទី១៣ នៃការចុះបញ្ជីប្រាសាទព្រះវិហារ ជាបេតិកភ័ណ្ឌពិភពលោក(៧ កក្កដា ២០០៨- ៧ កក្កដា ២០២១) ប្រាសាទព្រះវិហារ ~ បេតិកភណ្ឌពិភពលោក🇰🇭ដងព្រលឹងជាតិខ្មែរ រះខ្ពស់ត្រដែតលើជួរភ្នំដងរែក។ រូបថតដោយ៖ Suong Mardy, MP Maxx, Paik Lim #Cambodia Amazing Trip Planner
-
បទ ៖ ជោគជ័យនៃព្រះបាទព្រះវិហារខ្មែរ ដោយស្នាដៃ សម្តេចតេជោ
បទ ៖ ជោគជ័យនៃប្រាសាទព្រះវិហារខ្មែរ ដោយស្នាដៃ សម្តេចតេជោ ច្រៀងដោយ ៖ ខេម និពន្ធទំនុកច្រៀង ៖ ឯកឧត្តម ទូច លាង និពន្ធបទភ្លេងថ្មី ៖ លោក រ៉ុង សេរីវណ្ណ ដឹកនាំថតនិងចងក្រងឯកសារ ៖ លោក ហុង ប៊ុនណា កាត់តវីដេអូ ៖ លោក ឃិន គីមសេង (Yuth) ដឹកនាំផលិតនិងគ្រប់គ្រងខ្លឹមសារ ៖ ឯកឧត្តម អេង កេងឈុន ផលិតដោយ ៖ នាយកដ្ឋានផលិតកម្មវិធីវិទ្យុ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នៃក្រសួងព័ត៌មាន៖
-
អបអរសាទរខួប ៤ឆ្នាំ នៃការចុះបញ្ជីតំបន់ប្រាសាទ សំបូរព្រៃគុក ជាបេតិកភ័ណ្ឌពិភពលោក (វីដេអូ)
អបអរសាទរខួប 4ឆ្នាំ នៃការចុះបញ្ជីតំបន់ប្រាសាទ សំបូរព្រៃគុក ជាបេតិកភ័ណ្ឌពិភពលោក (៨ កក្កដា ២០១៧- ៨ កក្កដា ២០២១)៖
-
អបអរសាទរខួប៤ឆ្នាំ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក
-
អបអរសាទរខួបលើកទី១៣ នៃការចុះបញ្ជីប្រាសាទព្រះវិហារ ជាបេតិកភ័ណ្ឌពិភពលោក (វីដេអូ)
អបអរសាទរខួបលើកទី១៣ នៃការចុះបញ្ជីប្រាសាទព្រះវិហារ ជាបេតិកភ័ណ្ឌពិភពលោក (៧ កក្កដា ២០០៨- ៧ កក្កដា ២០២១)៖