Category: វប្បធម៌

  • វត្តកែវ ខេត្តបាត់ដំបង ឆ្នាំ១៩៧១ នឹង បច្ចុប្បន្ន

    វត្តកែវ ខេត្តបាត់ដំបង ឆ្នាំ១៩៧១ នឹង បច្ចុប្បន្ន

    ប្រភព៖ Battambanger – អ្នកបាត់ដំបង

  • អាជ្ញាធរជាតិអប្សរាបញ្ចប់គម្រោងជួសជុលបណ្ណាល័យខាងត្បូងប្រាសាទព្រះខ័ន

    អាជ្ញាធរជាតិអប្សរាបញ្ចប់គម្រោងជួសជុលបណ្ណាល័យខាងត្បូងប្រាសាទព្រះខ័ន

    បណ្ណាល័យខាងត្បូងនៃប្រាសាទព្រះខ័ន បានបញ្ចប់ការជួសជុលនៅក្នុងខែឧសភា ឆ្នាំ២០២១។ លោក ជា សារិទ្ធ បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ និងជាប្រធានគម្រោងបានឱ្យដឹងថា បណ្ណាល័យនេះមានសភាពទ្រុឌទ្រោម ហើយទ្រេតខ្លាំងទៅជ្រុងខាងត្បូងដោយសារគ្រឹះចុះខ្សោយ និងដើមស្ពង់ធំដុះពីលើដំបូលធ្វើឱ្យប្រេះស្រាំបើកចំហរធំចាប់ពីផ្នែកដំបូលរហូតដល់ខឿនដែលអាចប្រឈមនឹងការដួលរលំ។ បុរាណវិទូរូបនេះបញ្ជាក់ថា ចាប់តាំងពីខែសីហា ឆ្នាំ២០២០ រហូតដល់ខែឧសភា ឆ្នាំ២០២១នេះ អាជ្ញាធរជាតិអប្សរាបានសហការជាមួយអង្គការមូលនិធិប្រាសាទពិភពលោក World Monuments Fund (WMF) ធ្វើសម្រង់ប្លង់និងសិក្សាយ៉ាងម៉ត់ចត់ពីស្ថានភាពគ្រោះថ្នាក់ រួមទាំងការធ្វើកំណាយបុរាណវិទ្យា ដើម្បីពិនិត្យស្ថានភាពគ្រឹះរបស់ប្រាសាទ។ គម្រោង នេះប្រើរយៈពេលប្រហែល១៥ខែ ត្រូវរុះរើថ្ម ជួសជុលពង្រឹងគ្រឹះ និងរៀបផ្គុំតាមផ្នែកដែលខូចខាតឡើងវិញ។ ក្រោយពេលបញ្ចប់ការជួសជុលបណ្ណាល័យខាងត្បូងនៃប្រាសាទព្រះខ័នរួចរាល់ អាជ្ញាធរជាតិអប្សរា មានផែនការជួសជុលខ្លោងទ្វារខាងកើតនៃអាគារព្រះឥសូរ និងជួសជុលកំពង់ទឹកនៅខាងកើតព្រះខ័ន។ ក្រៅពីនោះអាជ្ញាធរជាតិអប្សរាសហការជាមួយអង្គការមូលនិធិប្រាសាទពិភពលោកលើគម្រោងធ្វើផែនទីហានិភ័យ ដើម្បីកំណត់ទីតាំងដែលប្រឈមនឹងគ្រោះថ្នាក់ និងកំណត់គោលដៅជួសជុលនៅកន្លែងអាទិភាព៕

  • សហរដ្ឋអាមេរិក ប្រគល់វត្ថុបុរាណសម័យអង្គរចំនួន២៧រូប ដែលត្រូវបានជួញដូរមកឲ្យកម្ពុជាវិញ

    សហរដ្ឋអាមេរិក ប្រគល់វត្ថុបុរាណសម័យអង្គរចំនួន២៧រូប ដែលត្រូវបានជួញដូរមកឲ្យកម្ពុជាវិញ
  • សូមទស្សនាទេសភាព នៃប្រាសាទព្រះខ័ន

    សូមទស្សនាទេសភាព នៃប្រាសាទព្រះខ័ន

    សូមទស្សនាទេសភាព នៃប្រាសាទព្រះខ័ន៖

  • អាជ្ញាធរជាតិអប្សរាបានត្រៀម និងកំពុងរៀបចំជាបន្តបន្ទាប់ ដើម្បីទទួលភ្ញៀវទេសចរ ចូលមកទស្សនាតំបន់រមណីយដ្ឋានអង្គរ ព្រមទាំងប្រាសាទនានា

    អាជ្ញាធរជាតិអប្សរាបានត្រៀម និងកំពុងរៀបចំជាបន្តបន្ទាប់ ដើម្បីទទួលភ្ញៀវទេសចរ ចូលមកទស្សនាតំបន់រមណីយដ្ឋានអង្គរ ព្រមទាំងប្រាសាទនានា

    សៀមរាប ៖ នៅក្នុងបរិបទកូវីដ.១៩នេះ អាជ្ញាធរជាតិអប្សរាបានត្រៀមនឹងកំពុងរៀបចំជាបន្តបន្ទាប់ ដើម្បីទទួលភ្ញៀវទេសចរជាតិ និង អន្តរជាតិចូលមកទស្សនាតំបន់រមណីយដ្ឋានអង្គរ ព្រមទាំងប្រាសាទនានា ដូចជាការកែលម្អសួននៅបរិវេណអង្គរវត្ត ការរៀបចំរចនាសម្ព័ន្ធផ្លូវ និងប្រពន្ធលូបង្ហូរទឹកនៅទីលាននៃទីក្រុងអង្គរធំ ។ ជាក់ស្តែង តំបន់រមណីយដ្ឋានអង្គរ និងតំបន់ប្រាង្គប្រាសាទនានា បច្ចុប្បន្នយើងសង្គេតឃើញថា មានភ្ញៀវទេសចរជាតិ និង អន្តរជាតិកំពុងតែមានវត្តមានចូលមកទស្សនាកំសាន្តជាបន្តបន្ទាប់ ក្រោយពេលបើកអោយចូលទស្សនា អស់រយ:ពេលជាង ១ខែប៉ុណ្ណោះ ។ ភ្ញៀវទាំងនោះ ភាគច្រើនជាភ្ញៀវជាតិ ដែលមកពីបណ្តាខេត្តផ្សេងៗ នៃព្រះរាជាណាចក្រកម្ពុជា និង ភ្ញៀវក្នុងស្រុកនៃខេត្តសៀមរាបផងដែរ ។ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា តាមការស្រង់ទិនន័យ គិតត្រឹមថ្ងៃទី១ ខែឧសភា មកទល់ព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១នេះ ភ្ញៀវមានចំនួនសរុប ៧៩,១៨៧នាក់ ក្នុងនោះភ្ញៀវជាតិ ចំនួន ៧៥,៣៤៣នាក់ ភ្ញៀវបរទេសចំនួន ៣,១៣៧នាក់ និងព្រះសង្ឃចំនួន ៦១៦អង្គ ។ លោក បានបង្ហាញថា នេះជាចំនួនភ្ញៀវកើនឡើងគួរឲ្យគត់សម្គាល់ ក្នុងបរិបទជំងឺកូវីដ.១៩…

  • ចំណេះដឹងទូទៅ៖ បុគ្គលល្បីៗលើពិភពលោក ដែលបានមកទស្សនាប្រាសាទអង្គរវត្ត

    ចំណេះដឹងទូទៅ៖ បុគ្គលល្បីៗលើពិភពលោក ដែលបានមកទស្សនាប្រាសាទអង្គរវត្ត

    ភ្នំពេញ៖ ប្រាសាទអង្គរវត្ត ក៏ដូចជារមណីយដ្ឋានអង្គរទាំងមូល គឺទទួលបានភាពល្បីល្បាញយ៉ាងខ្លាំងទូទាំងសកលលោក ដោយមិនត្រឹមតែបានទាក់ទាញភ្ញៀវទេសចរទូទៅប៉ុណ្ណោះទេ គោលដៅទេសចរណ៍នៅប្រទេសកម្ពុជាមួយនេះ ក៏បានអន្ទងចិត្តបុគ្គលល្បីៗនៅជុំវិញពិភពលោកឱ្យមកទស្សនាជាបន្តបន្ទាប់ផងដែរ។ សូមបង្ហាញឈ្មោះបុគ្គលល្បីៗលើពិភពលោក ដែលបានមកទស្សនាប្រាសាទអង្គរវត្ត និងតំបន់អង្គរ៖ ១៖ តាសាក់ឡូ ឬ ឆាលី ឆាព្លីន (Charlie Chaplin) តារាកំប្លែងអង់គ្លេសដ៏ល្បីល្បាញនាសតវត្សទី២០ បានមកទស្សនានៅអំលុងឆ្នាំ១៩៣៦។ ២៖ លោកស្រី ចាកខ្វលីន ខេណ្ឌី (Jacqueline Kennedy) អតីតស្ត្រីទីមួយរបស់សហរដ្ឋអាមេរិក ដោយលោកស្រីគឺជាភរិយារបស់ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៥ លោក ចន អេហ្វ ខេណ្ឌី (John F. Kennedy)។ លោកស្រីធ្លាប់បានមកទស្សនាអង្គរកាលពីឆ្នាំ១៩៦៧ ក្នុងពេលមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា តាមការអញ្ជើញរបស់សម្ដេច នរោត្តម សីហនុ ព្រះប្រមុខរដ្ឋសង្គមរាស្ត្រនិយម។ ៣៖ លោកស្រី អេនជេលីណា ជូលី (Angelina Jolie) តារាសម្តែង និងជាអ្នកផលិតខ្សែភាពយន្តអាមេរិក។ លោកស្រីធ្លាប់បានមកប្រទេសកម្ពុជា ក៏ដូចជាបានចូលទស្សនាប្រាសាទអង្គរវត្ត និងតំបន់រមណីយដ្ឋានអង្គរទាំងមូលច្រើនលើកដែរ ប៉ុន្តែពេលដែលលោកស្រីមកទស្សនាអង្គរដំបូងបង្អស់នោះ គឺនៅអំលុងឆ្នាំ២០០០។ ៤៖ ព្រះមហាក្សត្រជប៉ុន…

  • អង្គរវត្តកាន់តែស្រស់ស្អាតជាមួយស្មៅបៃតងខ្ចី និងបរិស្ថានល្អ

    អង្គរវត្តកាន់តែស្រស់ស្អាតជាមួយស្មៅបៃតងខ្ចី និងបរិស្ថានល្អ

    អង្គរវត្តកាន់តែស្រស់ស្អាតជាមួយស្មៅបៃតងខ្ចី និងបរិស្ថានល្អ

  • ក្រុមការងារអាជ្ញាធរជាតិអប្សរា បានបញ្ចប់ការងារជួសជុលប្រាសាទផ្ទី

    ក្រុមការងារអាជ្ញាធរជាតិអប្សរា បានបញ្ចប់ការងារជួសជុលប្រាសាទផ្ទី

    ក្រុមការងារនៃនាយកដ្ឋានអភិរក្សប្រាសាទក្រៅនិងក្នុងឧទ្យានអង្គរ នៃអាជ្ញាធរជាតិអប្សរា បានបញ្ចប់ការងារជួសជុលប្រាសាទផ្ទី ដែលស្ថិតនៅកណ្ដាលបារាយណ៍នៃប្រាសាទបេងមាលា។ គម្រោងជួសជុលនេះ គឺធ្វើឡើងដោយមានការចូលរួមពីវិស័យឯកជន។ ឯកឧត្តម គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរាមានប្រសាសន៍ថា គម្រោងជួសជុលប្រាសាទផ្ទីបានសម្រេចរួចរាល់ហើយនៅចុងខែ ឧសភា នេះ បន្ទាប់ពីចាប់ផ្តើមដំណើរការនៅដើមខែ មេសា។ នៅដើមខែ មីនា ការធ្វើកំណាយពិនិត្យរចនាសម្ពន្ធប្រាសាទនេះបានចាប់ផ្តើម និងឈានដល់ការជួសជុលលើកតម្លៃឡើងវិញ ក្រោមការចូលរួមពីវិស័យឯកជន គឺលោកជំទាវហេមចិត្តាមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ក្នុងបំណងដើម្បីចូលរួមអភិរក្សមរតកសម្បត្តិបេតិកភណ្ឌជាតិ។ បើតាមការបញ្ជាក់ពីឯកឧត្តម គឹម សុធិន គម្រោងជួសជុលនេះមានការលំបាកបន្ដិចដែរ ព្រោះការដ្ឋានស្ថិតនៅកណ្ដាលបារាយណ៍ ក្នុងព្រៃ ហើយផ្លូវធ្វើដំណើរមានភាពតូចបន្ដិច ដែលពិបាកក្នុងការដឹកជញ្ជូនថ្មតាមរថយន្តធុនធ្ងន់។ យ៉ាងណា ឯកឧត្តម គឹម សុធិន បានបង្ហាញសុទិដ្ឋិនិយម និងអារម្មណ៍រីករាយជាខ្លាំងជាមួយសមិទ្ធផលថ្មីមួយបន្ថែមទៀតនេះ ពិសេសប្រាសាទដែលបានដួលរលំឃើញតែគំនរដុំថ្មហើយបានខិតខំរកផ្គុំឱ្យមានរូបរាងឡើងវិញ។ ប្រាសាទផ្ទីដែលស្ថិតនៅចំកណ្តាលបារាយណ៍ប្រាសាទបេងមាលា មានទីតាំងស្ថិតនៅភូមិបេងមាលា ឃុំបេងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។ ប្រាសាទនេះមានលក្ខណៈជាសំណង់ថ្មបាយក្រៀម រាងការេ ប្រវែង១៥ម៉ែត្របួនជ្រុង និងមានជញ្ជាំងព័ទ្ធជុំវិញកម្ពស់១ម៉ែត្រ ។ នៅចំកណ្តាល គេតម្កល់រូបព្រះពុទ្ធប្រក់នាគសរុបទាំងខឿនកម្ពស់ ៦,៥ម៉ែត្រ អំពីថ្មភក់…

  • ទិដ្ឋភាពផ្លូវវង់ធំ អមដោយទេសភាពដ៏ស្រស់ត្រកាលកំពុងបញ្ចេញសម្រស់ទាក់ទាញភ្ញៀវទេសចរនារដូវវស្សា

    ទិដ្ឋភាពផ្លូវវង់ធំ អមដោយទេសភាពដ៏ស្រស់ត្រកាលកំពុងបញ្ចេញសម្រស់ទាក់ទាញភ្ញៀវទេសចរនារដូវវស្សា

    ក្រោមការខិតខំប្រឹងប្រែងរបស់អាជ្ញាធរជាតិអប្សរា ក្នុងការកែលម្អផ្លូវវង់ធំ រហូតទទួលបានការកោតសរសើរ និងទាក់ទាញភ្ញៀវទេសចរ ដែលកំពុងធ្វើចរាចរកម្សាន្តលើដងផ្លូវជាលក្ខណៈគ្រួសារ ជាពិសេសគឺ ភ្ញៀវទេសចរជិះកង់កម្សាន្តនាពេលល្ងាចក្នុងរមណីយដ្ឋានអង្គរ។ ផ្លូវនេះទៀតសោត គឺអមដោយដើមឈើតូចធំដែលមានពណ៌ខៀវដ៏ស្រស់ត្រកាលគ្របដណ្តប់លើដងផ្លូវ លាយឡំដោយសំឡេងសត្វយំពីរោះរណ្តំ ធ្វើឱ្យភ្ញៀវទេសចររំសាយភាពតានតឹងក្នុងចិត្ត និងទុក្ខកង្វល់ទៀតផង៕

  • ទិដ្ឋភាពប្រាសាទនាគព័ន្ធ ទេសភាពវប្បធម៌នាសតវត្សរ៍ទី១២ រំលេចជាថ្មីនៅសតវត្សរ៍ទី២១

    ទិដ្ឋភាពប្រាសាទនាគព័ន្ធ ទេសភាពវប្បធម៌នាសតវត្សរ៍ទី១២ រំលេចជាថ្មីនៅសតវត្សរ៍ទី២១

    នៅឆ្នាំ២០០៧ បារាយណ៍ជ័យតាដាក (បារាយណ៍ខាងជើង) ត្រូវបានអាជ្ញាធរជាតិអប្សរាលើកតម្លៃនិងបន្តតួនាទីដើមរបស់ខ្លួនឡើងវិញតាមរយៈការជួសជុលប្រព័ន្ធបង្ហូរទឹកបុរាណឡើងវិញ ហើយអាងទឹកទាំងប្រាំនៃប្រាសាទនាគព័ន្ធអាចរក្សាទឹកបានខួបប្រាំងខួបវស្សា។ កិច្ចការនេះ ត្រូវបានចាប់ផ្តើមបន្ទាប់ពីអ្នកជំនាញទឹកនៃអាជ្ញាធរជាតិអប្សរា បានរកឃើញប្រព័ន្ធបង្ហូរទឹកបុរាណកាលពីឆ្នាំ២០០៥។ ការណ៍នេះធ្វើឱ្យបារាយណ៍មានទេសភាពនាដើមរដូវវស្សា ដែលភ្លៀងចាប់ផ្តើមធ្លាក់មក រុក្ខជាតិជុំវិញ ចាប់ផ្តើមបញ្ចេញពណ៌បៃតងខៀវខ្ចី ដ៏ស្រស់បំព្រង គួរជាទីគយគន់ ដែលអាចអន្ទងអារម្មណ៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ នៅពេលដែលបានទៅទស្សនាប្រាសាទនាគព័ន្ធ។ គួររំឭកថា បារាយណ៍ជ័យតាដាក (បារាយណ៍ខាងជើង) ស្ថាបនាឡើងក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ អស់រយៈកាលជិតមួយពាន់ឆ្នាំមកហើយ និងមានបណ្តោយ៣៦០០ម ទទឹង៩៣០ម។ បច្ចុប្បន្ន បារាយណ៍នេះកំពុងដើរតួយ៉ាងសំខាន់ដើម្បីទ្រទ្រង់កិច្ចការអភិរក្សក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ៕