Category: វប្បធម៌

  • អាជ្ញាធរជាតិព្រះវិហារ នឹងរៀបចំពិធីបួងសួងកម្រិតថ្នាក់ជាតិ នៅរមណីយដ្ឋានប្រាសាទកោះកេរ

    អាជ្ញាធរជាតិព្រះវិហារ នឹងរៀបចំពិធីបួងសួងកម្រិតថ្នាក់ជាតិ នៅរមណីយដ្ឋានប្រាសាទកោះកេរ

    ភ្នំពេញ៖ អាជ្ញាធរជាតិព្រះវិហារ ប្រកាសផ្អាកការ​ចូលទស្សនារមណីយដ្ឋានប្រា​សាទកោះកេរនៅថ្ងៃទី២៩ ខែកញ្ញា ចាប់ពីម៉ោង ៧ព្រឹកដល់ម៉ោង​ ១២ថ្ងៃត្រង់ថ្ងៃដដែល​ ដើម្បីរៀបចំពិធីបួងសួងកម្រិតថ្នាក់ជាតិ ក្នុងឱកាសនៃការចុះបញ្ជីរមណីយដ្ឋានប្រា​សាទកោះកេរ ជាសម្បត្តិ បេតិកភណ្ឌពិភពលោក។ ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកនៃអាជ្ញាធរជាតិព្រះវិហារ បានប្រាប់ឱ្យដឹងនៅថ្ងៃទី​២៦ ខែកញ្ញាថា អាជ្ញាធរជាតិ​ព្រះវិហារ​ចេ​ញសេចក្តីជូនដំណឹងនេះ មិនមែនហាមមិនឱ្យភ្ញៀវទេសចរចូលទស្សនានោះទេ គឺគ្រាន់តែផ្អាកមួយរយៈពេលខ្លី ត្រឹមតែមួ​យ​ព្រឹក​នៅថ្ងៃទី ២៩ ខែកញ្ញា​ដែលជាថ្ងៃប្រារព្វកម្មវិធីបួងសួងប៉ុណ្ណោះ​។ កម្មវិធីបួងសួងនេះ ធ្វើឡើងក្នុងគោលបំណងរំលឹកគុណដល់បុព្វបុរស និង​ព្រះមហាក្សត្រដែល បានកសា​ងប្រាសាទនេះ ដើម្បីរក្សាទុកដល់កូនខ្មែរជំនាក់ក្រោយ រហូតដល់បានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក ហើ​យ​​​កម្មវិធីបួងសួងនេះ ស្ថិតនៅក្នុងកម្រិតរាជរដ្ឋាភិបាល​ដោយមានការចូលរួមពីថ្នាក់ដឹកនាំកំពូលៗ របស់ប្រទេស ដែល​តា​ម​​ការគ្រោងទុកនឹងមានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ ​លោក គង់ ពុទ្ធិការ បានថ្លែង​ឱ្យដឹងទៀតថា មុនពេលចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកនេះ​ ភ្ញៀវទេសចរជាតិ និងអ​ន្តរជាតិ ​ទៅទស្សនាជាហូរហែ ប៉ុន្តែនៅក្រោយពេលដែលត្រូវបានចុះបញ្ជី​ចាប់ពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ រហូតមកទ​ល់បច្ចុប្បន្ននេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិបានចាប់អារម្មណ៍ និងមកទស្សនា មានចំនួនច្រើនគួរឱ្យកត់សម្គាល់។ ​ សូមរម្លឹកដែរថា ​​កាលពី​​ថ្ងៃទី២០…

  • អាជ្ញាធរខេត្តមួយចំនួន កំពុង ត្រៀមរៀបចំកម្មវិធីកម្សាន្តនានាក្នុងពិធីប្រណាំងទូកនៅតាមខេត្តរបស់ខ្លួន

    អាជ្ញាធរខេត្តមួយចំនួន កំពុង ត្រៀមរៀបចំកម្មវិធីកម្សាន្តនានាក្នុងពិធីប្រណាំងទូកនៅតាមខេត្តរបស់ខ្លួន

    ភ្នំពេញ៖​ លោក ម៉ែន គង់ អ្នកនាំពាក្យរដ្ឋបា​លខេត្តស្ទឹងត្រែង បានប្រាប់​ឱ្យដឹងថា ដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យអុំ​ទូ​ក បណ្តែតប្រទីប និង សំពះខែ​ អកអំបុក ក្នុងឆ្នាំ២០២៣នេះ​ អាជ្ញាធរខេត្តបានសម្រេចធ្វើពិធីប្រណាំងទូកក្នុ​ងខេត្តស្ទឹងត្រែង ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ខាងមុខនេះ ​ពោលគឺ​មុនពិធីអុំ​ទូកថ្នាក់ជាតិចូលមកដល់​​មួយសប្តាហ៍។ លោកបានប្រាប់​ឱ្យដឹងនៅថ្ងៃទី​២៥ ខែកញ្ញាថា ​គណៈកម្មការរៀបចំ​ពិធីប្រណាំងទូកក្នុង​ខេត្តស្ទឹងត្រែង បា​នត្រៀមផែនការរួចរាល់ហើយ ដោយពីដំបូងអាជ្ញាធរខេត្តបានរៀបចំកែលម្អសោភ័ណភាព អនាម័យ បរិ​ស្ថា​ននៅក្នុងក្រុង និងការរៀបចំពិនិត្យមើលទៅលើការចុះបញ្ជីទូកងនៅទូទាំងខេត្តដែលនឹង​ចូលរួមប្រកួត​។ ក្រៅពីនេះទៀត នៅក្នុងពិធីប្រណាំងទូកខាងមុខនេះ អាជ្ញាធរខេត្តស្ទឹងត្រែង​ក៏មានរៀបចំកម្មវិធីមួយចំនួនដែ​លពាក់ព័ន្ធនឹងវប្បធម៌ ប្រពៃណីទំនៀមទម្លាប់របស់ជនជាតិដើមភាគតិច និងការតម្តែង​សិល្បៈផងដែរ​ ហើយនិងមានកម្មវិធីតាំងពិព័រណ៍ផលិតផលរបស់ប្រជាពលរដ្ឋ ការបាញ់កាំជ្រួច និងការប្រគំ​តន្រ្តីសម័យកម្សាន្ត នៅក្នុងពិធីបុណ្យនេះផងដែរ។ លោក ម៉ែន គង់ បាន​ថ្លែងថា ៖ «ឆ្នាំនេះ យើងរំពឹងទុកថានឹងមានការចូលរួមច្រើនពីបងប្អូនប្រជាពលរដ្ឋ រួ​មទាំងភ្ញៀវទេសចរក្នុងស្រុក និងភ្ញៀវទេសចរមកពីបណ្ដាខេត្តផ្សេងៗ ក៏ដូចជាភ្ញៀវទេសចរអន្តរជាតិមួយចំ​នួនដែរ»។ លោកបន្ថែមថា សម្រាប់ឆ្នាំ២០២៣នេះ ខេត្តស្ទឹងត្រែង ក៏បានត្រៀមលក្ខណៈរួចរាល់ ក្នុងការយកទូក «ង​» ដែលមានឈ្មោះ «សេកុងសែនជ័យ បារមីព្រះអង្គធំ»…

  • ឯកឧត្តម ឈិន កេតនា បើកកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យភ្ជុំបិណ្ឌ កឋិន និងពិធីគោរពព្រះវិញ្ញាគក្ខន្ធ ព្រះករុណា «ព្រះបរមរតកោដ្ឋ» គម្រប់ខួប ១១ឆ្នាំ

    ឯកឧត្តម ឈិន កេតនា បើកកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យភ្ជុំបិណ្ឌ កឋិន និងពិធីគោរពព្រះវិញ្ញាគក្ខន្ធ ព្រះករុណា «ព្រះបរមរតកោដ្ឋ» គម្រប់ខួប ១១ឆ្នាំ

    (ភ្នំពេញ)៖ ឯកឧត្តម ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិនៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំ ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីពិភាក្សាការត្រៀមលក្ខណៈរៀបចំពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងកឋិនទាន ឆ្នាំ២០២៣ និងពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប១១ឆ្នាំ។ មានប្រសាសន៍លើកឡើងនៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ឈិន កេតនា បានលើកឡើងពិធីបុណ្យជាតិសំខាន់ៗនៅកម្ពុជា ដែលបានបន្សល់ពីសម័យបុរាណកាលមក ជាការបង្ហាញពីវប្បធម៌សាសនា ដ៏ល្អផូរផងនៅកម្ពុជា ជារៀងដ៏រាបតរៀងមក។ ឯកឧត្តម ប្រធានអង្គប្រជុំលើកឡើងបន្តថា ពិធីបុណ្យជាតិ បុណ្យសាសនា នីមួយៗបានបង្កប់នូវអត្ថន័យ ជាទំនៀមទំលាប ប្រពៃណី ដ៏ល្អផូរផងនៃយើង ហេតុដូច្នេះ ក្នុងនាមក្រសួង ស្ថាប័ន អាជ្ញាធរ ពាក់ព័ន្ធត្រូវធ្វើយ៉ាងណា រក្សានូវកេរ្ត៍មរតកនេះឱ្យបានល្អ ជាពិសេសក្រសួងព័ត៌មាន ត្រូវធ្វើការណែនាំដល់ ប្រព័ន្ធផ្សព្វផ្សាយគ្រប់ប្រភេទ ទាំងរដ្ឋ និងឯកជន ដើម្បីផ្សព្វផ្សាយបង្ហាញនូវអ្វីដែលប្រជាពលរដ្ឋ ក្មេង ចាស់ប្រុស ស្រី ត្រូវធ្វើ…

  • អ្នកជំនាញ៖ ព្រឹត្តិការណ៍សមរាត្រីនៅប្រាសាទអង្គរ ផ្តល់ផលចំណេញច្រើនដល់វិស័យទេសចរណ៍កម្ពុជា

    អ្នកជំនាញ៖ ព្រឹត្តិការណ៍សមរាត្រីនៅប្រាសាទអង្គរ ផ្តល់ផលចំណេញច្រើនដល់វិស័យទេសចរណ៍កម្ពុជា

    ភ្នំពេញ៖ ក្រសួងទេសចរណ៍បានឱ្យដឹងថា ព្រឹត្តិការណ៍សមរាត្រីនៅប្រាសាទអង្គរ(Equinox Angkor)ដែលជាព្រឹត្តិការណ៍ព្រះអាទិត្យរះនៅចំកំពូលកណ្ដាលប្រាសាទអង្គរវត្ត ត្រូវបានរំពឹងថា អាចនឹងកើតមានឡើងនៅក្នុងខែកញ្ញានេះ ខណៈ អ្នកជំនាញដែលធ្វើការក្នុងវិស័យទេសចរណ៍យល់ថា ព្រឹត្តិការណ៍នេះ ពិតជាបានផ្តល់ផលចំណេញច្រើនដល់វិស័យទេសចរណ៍កម្ពុជា។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា ព្រឹត្តិការណ៍សមរាត្រីនៅប្រាសាទអង្គរ-Equinox Angkor គឺនឹងកើតមាននៅថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ ចន្លោះពីម៉ោង ៥ នាទី ដល់ម៉ោង ៧ នាទីព្រឹក។ ក្រសួងបន្តថា៖« ព្រឹត្តិការណ៍ព្រះអាទិត្យរះនៅចំកំពូលកណ្ដាលប្រាសាទអង្គរវត្ត នារដូវវស្សានេះ នឹងកើតទ្បើងចំថ្ងៃទី២១​-២២-២៣ ខែកញ្ញា ហើយព្រឹត្តិការណ៍នេះ​ គឺជាសមរាត្រីរដូវវស្សា ដែលវេលាពេលថ្ងៃ និងរយៈពេលយប់មានស្មើគ្នា ដែលជាព្រឹត្តិការណ៍កើតឡើង២ដងតែប៉ុណ្ណោះក្នុងមួយឆ្នាំ គឺនៅក្នុងខែកញ្ញា និងខែមីនា»។ ជាមួយគ្នានេះ ក្រសួងទេសចរណ៍ ក៏បានប្រកាសជូនដំណឹងដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ និងសាធារណជន ឱ្យបានជ្រាបថា ព្រឹត្តិការណ៍សមរាត្រីនៅប្រាសាទអង្គរ ដែលត្រូវបានគេស្គាល់ថាជាបាតុភូត ព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរ គឺជាការស្ដែងឱ្យឃើញពីអច្ឆរិយភាពនៃផ្នែកតារាសាស្ត្រ និងសំណង់ ស្ថាបត្យកម្មបុរាណរបស់បុព្វបុរសខ្មែរផងដែរ។ ជុំវិញព្រឹត្តិការណ៍នេះដែរ  លោក តុប សុភ័ក្រ្ត…

  • រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃកម្ពុជា កំពុងរៀបចំឯកសារដើម្បីស្នើដាក់បញ្ចូលក្រមាខ្មែរ ជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី

    រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃកម្ពុជា កំពុងរៀបចំឯកសារដើម្បីស្នើដាក់បញ្ចូលក្រមាខ្មែរ ជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី

    ភ្នំពេញ៖ សន្និសីទសារព័ត៌មាននៅក្នុងអាកាសយានដ្ឋានអន្តរជាតិកាលពី នាល្ងាចថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ លោក គង់ ពុទ្ធិកា បានបង្ហើបឱ្យដឹងថា “លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កំពុងរៀបចំឯកសារ ដើម្បីស្នើសុំចុះបញ្ជីក្រមា ទៅក្នុងសម្បត្តិបេតិកភណ្ឌពិភពលោកវប្បធម៌អរូបី”។ ពាក់ព័ន្ធ ដំណើរការ នៃការស្នើដាក់បញ្ចូលក្រមាជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់កម្ពុជានេះ ភាគីថៃដែលមានក្រមាដូចនឹងកម្ពុជានោះ ក៏នឹងគ្រោងស្នើទៅអង្គការយូណេស្កូ ដើម្បីដាក់ក្រមាថៃចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីដែរ។ តាមរយះសារព័ត៌មានរបស់ថៃឈ្មោះថា The Nation Thailand កាលពីថ្ងៃទី២១ខែឧសភា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ បានចុះផ្សាយថា “ថៃគ្រោងនឹងស្នើអង្គការយូណេស្កូ ចុះបញ្ជីក្រមាថៃ ជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី ដើម្បីផ្សព្វផ្សាយវប្បធម៌ថៃទៅកាន់ពិភពលោក”។ ស្ថិតក្នុងបញ្ហាប្រឈមគ្នារវាងភាគីកម្ពុជា-ថៃ ពាក់ព័ន្ធនឹងការចុះបញ្ជីក្រមាចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនេះ លោក គង់ ពុទ្ធិកា បានឆ្លើយតបជាមួយសារព័ត៌មានថា “ នេះជាបញ្ហាប្រឈមមួយរបស់យើង(របស់កម្ពុជា) ដែលយើងត្រូវតែខិតប្រឹងប្រែងគៀងគនូវមិត្តភក្ដិអន្តរជាតិ ដើម្បីគាំទ្រយើងនូវក្នុងការចុះបញ្ជីក្រមានេះ”៕ ដោយ ៖ ភារ៉ា និងប៊ុនធី

  • ក្រសួងទេសចរណ៍ បានរៀបចំពិធីទូងស្គរអបអរសាទរ ការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

    ក្រសួងទេសចរណ៍ បានរៀបចំពិធីទូងស្គរអបអរសាទរ ការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

    ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានរៀបចំពិធីទូងស្គរអបអរសាទរ ការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ នាសម័យប្រជុំលើកទី៤៥ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ។ ពិធីនេះស្ថិតក្រោមអធិតីភាព ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់ជាន់ថ្នាក់ នៃក្រសួងទេសចរណ៍ ជាច្រើនកុះករផងដែរ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ។ សូមបញ្ជាក់ថា ការប្រារព្ធពិធីទូងស្គរអបអរសាទរនេះ ក៏មានធ្វើនៅតាមក្រសួង-ស្ថាប័ន និងអង្គភាព គ្រប់សាលារាជធានី-ខេត្ត គ្រប់សាលាក្រុង-ស្រុក-ខណ្ឌ គ្រប់សាលាឃុំ-សង្កាត់ វត្តអារាម និងសាលាបុណ្យ ព្រមទាំងគ្រប់ទីប្រជុំជនសហគមន៍នានានៅទូទាំងប្រទេស ដើម្បីអបអរសាទរការដាក់បញ្ចូលរមណីយដ្ឋាន ប្រាសាទកោះកេរ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកប្រកបដោយទឹកចិត្តមោទក និងសប្បាយរីករាយចំពោះព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ។ គួររំលឹកថា ជោគជ័យនៃការចុះបញ្ជីរមណីយដ្ឋានប្រាសាទកោះកេរ ដែលជាមរតកវប្បធម៌អតីតរាជធានីខ្មែរបុរាណ ឆោកគគ៌រ្យ ឬលិង្គបុរ បច្ចុប្បន្នហៅថា «កោះកេរ» គឺជាសក្ខីភាពឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ បិតាស្ថាបនិកសន្តិភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា និងការបន្តដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី…

  • ក្រសួងអធិការកិច្ច រៀបចំពិធី អបអរសាទរ «រមណីយដ្ឋានប្រាសាទកោះកេរ» ដែលត្រូវបានបញ្ជូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

    ក្រសួងអធិការកិច្ច រៀបចំពិធី អបអរសាទរ «រមណីយដ្ឋានប្រាសាទកោះកេរ» ដែលត្រូវបានបញ្ជូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

    ភ្នំពេញ៖ ព្រឹកថ្ងៃពុធ ទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅបរិវេណទីស្តីការក្រសួងអធិការកិច្ច បានរៀបចំប្រារម្ភពិធីទូងស្គរយ៉ាងអធិកអធម ដើម្បីអបអរសាទរ «រមណីយដ្ឋានប្រាសាទកោះកេរ» ក្នុងឱកាសដែលគណៈកម្មាធិការបេតិកភណ្ឌពិភពលោក បញ្ជូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ (UNESCO) កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប់ប៊ីសាអ៊ូឌីត ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីរាជការយ៉ាងច្រើនកុះករ ប្រកបដោយទឹកចិត្តមោទនៈ និងសប្បាយរីករាយចំពោះព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ។ ព្រឹត្តិការណ៍ថ្មីនេះ គឺជាមោទកភាពមួយទៀត សម្រាប់ប្រជាពលរដ្ឋ និងព្រះរាជាណាចក្រកម្ពុជាយើង ដែលកេរមរតកវប្បធម៌អតីតរាជធានីខ្មែរបុរាណ ឆោកគគ៌រ្យ ឬ លិង្គបុរ ហើយបច្ចុប្បន្នហៅថា កោះកេរ កសាងក្នុងសតវត្សទី១០ (៩២៨-៩៤៤) ដោយព្រះបាទជ័យវរ្ម័នទី៤ និងបុព្វបុរសខ្មែរ ត្រូវបានក្រុមប្រឹក្សាអន្តរជាតិស្តីពីប្រាង្គប្រាសាទ និងរមណីយដ្ឋាន (ICOMOS) ទទួលស្គាល់ថាជាកំពូលស្នាដៃដ៏មហស្ចារ្យនៃស្ថាបត្យកម្មខ្មែរ និងមានតំលៃលេចធ្លោជាសកល ដែលចាំបាច់ត្រូវក្នុងចុះបញ្ជីបេតិកភណ្ឌពិភពលោក សម្រាប់ជាសម្បត្តិមនុស្សជាតិទាំងមូល និងការពង្រឹងមោទកភាពជាតិ។ មហាសមិទ្ធផលនេះ គឺជាកិត្យានុភាពដ៏ខ្ពស់ត្រដែតថ្មីមួយទៀតរបស់ជាតិយើងក្នុងឆាកអន្តរជាតិ ដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងប្រកបដោយវីរភាពជាប់មិនដាច់ និងឥតរាថយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមម្លប់នៃសុខសន្តិភាព ដែលជាលទ្ធផលនៃនយោបាយឈ្នះឈ្នះរបស់…

  • ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អបអរសាទរបញ្ចូលរមណីយដ្ឋានប្រាសាទ ”កោះកេរ” របស់ខ្មែរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក

    ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អបអរសាទរបញ្ចូលរមណីយដ្ឋានប្រាសាទ ”កោះកេរ” របស់ខ្មែរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក

    ភ្នំពេញ៖ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចូលរួមអបអរសាទរយ៉ាងក្រៃលែងជាទីបំផុត ក្នុងឱកាសគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ ក្នុងសម័យប្រជុំលើកទី៤៥ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត សម្រេចបញ្ចូលរមណីយដ្ឋានប្រាសាទ ”កោះកេរ” របស់ខ្មែរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅវេលាម៉ោង ១២:២៨នាទី នៅទីក្រុងរីយ៉ាដ ត្រូវនឹងម៉ោង ៤:២៨នាទីរសៀល នៅរាជធានីភ្នំពេញ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។ ការប្រារព្ធពិធីទូងស្គរអបអរសាទរនេះ ក៏មានធ្វើនៅតាមក្រសួង-ស្ថាប័ន និងអង្គភាព គ្រប់សាលារាជធានី-ខេត្ត គ្រប់សាលាក្រុង-ស្រុក-ខណ្ឌ គ្រប់សាលាឃុំ-សង្កាត់ វត្តអារាម និងសាលាបុណ្យ ព្រមទាំងគ្រប់ទីប្រជុំជនសហគមន៍នានានៅទូទាំងប្រទេស ដើម្បីអបអរសាទរការដាក់បញ្ចូលរមណីយដ្ឋាន ប្រាសាទកោះកេរ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកប្រកបដោយទឹកចិត្តមោទក និងសប្បាយរីករាយចំពោះព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ។ នៅល្ងាចថ្ងៃពុធទី២០ ខែកញ្ញា ឆ្នាំ២០២៣ ក៏មានការរៀបចំពិធីអបអរសាទររមណីយដ្ឋានប្រាសាទកោះកេរ ដែលត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅ ពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមអធិបតី ភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដោយមានការចូលរួមពីប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។ គួរបញ្ជាក់ផងដែរថា រមណីយដ្ឋានប្រាសាទកោះកេរ ជាអតីតរាជធានីរបស់ខ្មែរ ដែលស្ថិតក្នុងរាជព្រះបាទជ័យវរ្ម័នទី៤ ក្នុងកំឡុងស.វ.ទី១០…

  • ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងព័ត៌មាន អបអរសាទរការចុះបញ្ជី រមណីយដ្ឋានប្រាសាទកោះកេរ ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក

    ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងព័ត៌មាន អបអរសាទរការចុះបញ្ជី រមណីយដ្ឋានប្រាសាទកោះកេរ ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក

    ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញជាអធិបតី ពិធីអបអរសាទរការចុះបញ្ជី រមណីយដ្ឋានប្រាសាទកោះកេរ ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលរៀបចំឡើងនៅក្រសួងព័ត៌មាន រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ដោយ មានថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃក្រសួងព័ត៌មានចូលរួមយ៉ាងច្រើនកុះករ។ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា ថ្នាក់ដឹកនាំនិងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់នៃក្រសួងព័ត៌មានបានចូលរួមជាមួយប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសអបអរសាទររមណីយដ្ឋានប្រាសាទកោះកេរដែលត្រូវគណៈកម្មាធិការបេតិកភណ្ឌពិភពបានសម្រេចជាឯកច្ឆ័ន្ទចុះបញ្ជីបេកតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ និងគូសបញ្ជាក់ថានេះគឺជាមោទកភាពជាតិដ៏ធំធេងថ្មីមួយទៀតរបស់ព្រះរាជាណាចក្រកម្ពុជា។ គួរបញ្ជាក់ផងដែរថា រមណីយដ្ឋានប្រាសាទកោះកេរ ជាអតីតរាជធានីរបស់ខ្មែរ ដែលស្ថិតក្នុងរាជព្រះបាទជ័យវរ្ម័នទី៤ ក្នុងកំឡុងស.វ.ទី១០ ក្នុងឆ្នាំ៩២៨ រហូតដល់ឆ្នាំ៩៤១ នៃគ.ស.។ ការចុះរមណីយដ្ឋានប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ជាមោទភាពថ្មីមួយទៀត សម្រាប់ប្រទេស និងប្រជាជនកម្ពុជាដែលសម្បត្តិបេតិកភណ្ឌជាតិដ៏ថ្លៃថ្លា ត្រូវបានទទួលស្គាល់តម្លៃលេចធ្លោជាសាកល និងបានក្នុងចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក បន្ទាប់ពីតំបន់រមណីយដ្ឋានប្រាសាទអង្គរចុះបញ្ជីនាឆ្នាំ១៩៩២ ប្រាសាទព្រះវិហារ ចុះបញ្ជីនៅឆ្នាំ២០០៨ និងតំបន់ប្រាសាទសំបូរព្រៃគុកចុះបញ្ជីនៅឆ្នាំ២០១៧ ៕ ដោយ ង៉ាន់ ទិត្យ រូបភាព រិន រចនា

  • រដ្ឋបាលរាជធានីភ្នំពេញ ប្រារព្ធពិធីអបអរសាទរ ការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ដាក់បញ្ចូនក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

    រដ្ឋបាលរាជធានីភ្នំពេញ ប្រារព្ធពិធីអបអរសាទរ ការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ដាក់បញ្ចូនក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

    ភ្នំពេញ៖ នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០២៣នេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំ ពិធីទូងស្គរអបអរសាទរ ការដាក់បញ្ចូលរមណីយ ដ្ឋានប្រាសាទកោះកេរ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ នាសម័យប្រជុំលើកទី៤៥ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅថ្មីៗ ។ ក្នុងពិធីនេះរៀបចំដឹកនាំដោយលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់ជាន់ថ្នាក់ នៃសាលារាជធានីភ្នំពេញជាច្រើនកុះករផងដែរ។ ជោគជ័យនៃការចុះបញ្ជីរមណីយដ្ឋានប្រាសាទកោះកេរ ដែលជាមរតកវប្បធម៌អតីតរាជធានីខ្មែរបុរាណ ឆោកគគ៌រ្យ ឬលិង្គបុរ បច្ចុប្បន្នហៅថា កោះកេរ នេះ គឺជាសក្ខីភាពឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ បិតាស្ថាបនិកសន្តិភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលនីតិកាលទី៦នៃរដ្ឋសភា និងការបន្តដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា ដែលបានបំពេញភារកិច្ចក្នុងការលើកស្ទួយតម្លៃវប្បធម៌ជាតិអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ក្នុងការរក្សាសន្តិភាព ស្ថិរភាព អភិវឌ្ឍជាតិមាតុភូមិ និងការថែរក្សាការពារសម្បត្តិបេតិកភណ្ឌជាតិ…