Category: វប្បធម៌

  • រដ្ឋបាលស្រុកតាំងគោក រៀបចំពិធី ទូងស្គរ ដើម្បីអបអរការចុះបញ្ជី «រមណីយដ្ឋានប្រាសាទកោះកេរ» ជាសម្បត្តិបេតិកភណ្ឌពិភពលោក

    រដ្ឋបាលស្រុកតាំងគោក រៀបចំពិធី ទូងស្គរ ដើម្បីអបអរការចុះបញ្ជី «រមណីយដ្ឋានប្រាសាទកោះកេរ» ជាសម្បត្តិបេតិកភណ្ឌពិភពលោក

    កំពង់ធំ៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ បានដឹកនាំមន្ត្រីក្រោមឱវាទប្រារព្ធពិធីទូងស្គរ ដើម្បីសម្ដែងការអបអរសាទរ ក្នុងឱកាសគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ ក្នុងសម័យប្រជុំលើកទី៤៥ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត បានសម្រេចបញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ របស់ខ្មែរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក។ តាមការអំពាវនាវរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅម៉ោង៧៖០០នាទី ព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅគ្រប់ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិគ្រប់រាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ និងគ្រប់ឃុំ-សង្កាត់ ក៏ដូចជាទីវត្តអារាម ជនរួមជាតិកម្ពុជា បានរួមគ្នាវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោកយ៉ាងខ្ញៀវខ្ញារ ដើម្បីអបអរសាទរព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែល «រមណីយដ្ឋានប្រាសាទកោះកេរ» ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ។ គួរបញ្ជាក់ថា រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានចុះបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកជាផ្លូវការរបស់អង្គការយូណេស្កូ នាល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត ។ ដោយបូករួមទាំងរមណីយដ្ឋានប្រាសាទកោះកេរនេះ កម្ពុជាមានតំបន់បេតិកភណ្ឌពិភពលោកចំនួន៤ហើយ ក្នុងនោះរួមមាន៖ តំបន់អង្គរ ត្រូវបានចុះបញ្ជីនៅឆ្នាំ១៩៩២ ទំហំ…

  • មន្ត្រីរាជការ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អបអរសាទរ ការដាក់បញ្ចូល «រមណីយដ្ឋានប្រាសាទកោះកេរ» ជាសម្បត្តិបេតិកភណ្ឌពិភពលោក

    មន្ត្រីរាជការ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អបអរសាទរ ការដាក់បញ្ចូល «រមណីយដ្ឋានប្រាសាទកោះកេរ» ជាសម្បត្តិបេតិកភណ្ឌពិភពលោក

    ភ្នំពេញ៖ អនុវត្តន៍តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃពុធ ទី២០ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ៧:០០នាទីព្រឹកនេះ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ចូលរួមប្រារព្ធពិធីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រប្រកបដោយមោទនភាពជាតិដ៏ខ្ពង់ខ្ពស់បំផុតដែលគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ ក្នុងសម័យប្រជុំលើកទី៤៥ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត បានសម្រេចបញ្ចូលរមណីយដ្ឋានប្រាសាទ កោះកេរ របស់កម្ពុជា ជាសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។ ទន្ទឹមនឹងនេះ គ្រប់អង្គភាពចំណុះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅគ្រប់រាជធានី-ខេត្ត ក៏បានប្រារព្ធពិធីអបអរសាទរនេះ ផងដែរ ។ រមណីយដ្ឋានប្រាសាទកោះកេរ ជាអតីតរាជធានីរបស់ខ្មែរ ដែលស្ថិតក្នុងរាជព្រះបាទជ័យវរ្ម័នទី៤ ក្នុងកំឡុងស.វ.ទី១០ ក្នុងឆ្នាំ៩២៨ រហូតដល់ឆ្នាំ៩៤១ នៃគ.ស.។ ការចុះរមណីយដ្ឋានប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ជាមោទភាពថ្មីមួយទៀត សម្រាប់ប្រទេស និងប្រជាជនកម្ពុជាដែលសម្បត្តិបេតិកភណ្ឌជាតិដ៏ថ្លៃថ្លា ត្រូវបានទទួលស្គាល់តម្លៃលេចធ្លោជាសាកល និងបានក្នុងចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក បន្ទាប់ពីតំបន់រមណីយដ្ឋានប្រាសាទអង្គរចុះបញ្ជីនាឆ្នាំ១៩៩២ ប្រាសាទព្រះវិហារ ចុះបញ្ជីនៅឆ្នាំ២០០៨ និងតំបន់ប្រាសាទសំបូរព្រៃគុកចុះបញ្ជីនៅឆ្នាំ២០១៧…

  • ឯកឧត្តម វង្សី វិស្សុត ដឹកនាំមន្រ្តីរាជការ រៀបចំពិធីទូងស្គរអបអរសាទរ ការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

    ឯកឧត្តម វង្សី វិស្សុត ដឹកនាំមន្រ្តីរាជការ រៀបចំពិធីទូងស្គរអបអរសាទរ ការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

    ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅខាងមុខបរិវេណទីស្តីការគណៈរដ្ឋមន្រ្តី មានរៀបចំពិធីទូងស្គរអបអរសាទរ ការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ នាសម័យប្រជុំលើកទី៤៥ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។ ពិធីនេះស្ថិតក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់របស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់ជាន់ថ្នាក់នៃទីស្តីការគណៈរដ្ឋមន្រ្តី ជាច្រើនកុះករផងដែរ ។ សូមបញ្ជាក់ថា ការប្រារព្ធពិធីទូងស្គរអបអរសាទរនេះ ក៏មានធ្វើនៅតាមក្រសួង-ស្ថាប័ន និងអង្គភាព គ្រប់សាលារាជធានី-ខេត្ត គ្រប់សាលាក្រុង-ស្រុក-ខណ្ឌ គ្រប់សាលាឃុំ-សង្កាត់ វត្តអារាម និងសាលាបុណ្យ ព្រមទាំងគ្រប់ទីប្រជុំជនសហគមន៍នានានៅទូទាំងប្រទេស ដើម្បីអបអរសាទរការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកប្រកបដោយទឹកចិត្តមោទក និងសប្បាយរីករាយចំពោះព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ។ ជោគជ័យនៃការចុះបញ្ជីរមណីយដ្ឋានប្រាសាទកោះកេរ ដែលជាមរតកវប្បធម៌អតីតរាជធានីខ្មែរបុរាណ ឆោកគគ៌រ្យ ឬលិង្គបុរ បច្ចុប្បន្នហៅថា «កោះកេរ» នេះ គឺជាសក្ខីភាពឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ បិតាស្ថាបនិកសន្តិភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលនីតិកាលទី៦នៃរដ្ឋសភា និងការបន្តដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា…

  • រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងឲ្យមានការចូលរួម អបអរ សាទរ រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

    រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងឲ្យមានការចូលរួម អបអរ សាទរ រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

    (ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ ២០២៣នេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដី ជូនដំណឹងឲ្យពលរដ្ឋ និងអាជ្ញាធរខណ្ឌ សង្កាត់ មន្ទីរ និងគ្រឹះស្ថានឯកជនទាំងអស់ត្រូវចូលរួមធ្វើការវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក តាមគ្រប់ធ្យោបាយ នៅម៉ោង០៧:០០ព្រឹក នៅថ្ងៃពុធទី២០ ខែកញ្ញា ឆ្នាំ២០២៣ខាងមុខ ។ ការអនុវត្តន៍នេះ តាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដ៏សំខាន់ មួយរបស់ជាតិ និងប្រជាជនកម្ពុជាទាំងមូល នាឱកាស “រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានគណៈកម្មាធិការ បេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ បានសម្រេចចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នោះ៖ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដូចខាងក្រោម៖ ១គ្រប់ស្ថាប័នរដ្ឋ ឯកជន រដ្ឋបាលខណ្ឌ-សង្កាត់ មន្ទីរ-អង្គភាពជុំវិញរដ្ឋបាលរាជធានីភ្នំពេញ រោងចក សហគ្រាស ក្រុមហ៊ុន សាលារៀន មន្ទីរពេទ្យ វត្តអារាម វិហារសាសនា និងប្រជាពលរដ្ឋទាំងអស់ក្នុង រាជធានីភ្នំពេញ…

  • អាមេរិក​ជួយកម្ពុជា នាំយក​វត្ថុបុរាណខ្មែរ​ចំនួន​៣៣ ត្រឡប់មកកាន់ប្រទេសកំណើតវិញ

    អាមេរិក​ជួយកម្ពុជា នាំយក​វត្ថុបុរាណខ្មែរ​ចំនួន​៣៣ ត្រឡប់មកកាន់ប្រទេសកំណើតវិញ

    ភ្នំពេញ៖ កម្ពុជានឹងទទួល​ត្រឡប់មកវិញ​នូវសមុច្ច័​យវត្ថុបុរាណខ្មែរដ៏ល្អឯកចំនួន​៣៣​ បន្ទាប់​ពី​មានការព្រមព្រៀង​ប្រ​គល់មកប្រទេសកំណើតវិញ​ពីសំណាក់គ្រួសារ​មួយនៅ​សហរដ្ឋអាមេរិក។ក្រសួងវប្បធម៌បានបញ្ជាក់ថា នេះ​ជាលទ្ធផល​នៃកិច្ចសហប្រតិបត្តិការជាច្រើនឆ្នាំរវាងក្រុមការងារកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក។ យោងតាម​សេចក្តី​​ជូនព័ត៌មាន​របស់​​ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ​នៅថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០២៣ បាន​ឱ្យដឹងថា​ ​សមុច្ច័​យ វត្ថុបុរាណខ្មែរដ៏ល្អឯកមួយចំនួនទៀតនឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ។  ​​ព្រឹត្តិការណ៍ដ៏សំខាន់នេះ គឺជាលទ្ធផល នៃកិច្ចសហប្រតិបត្តិការជាច្រើនឆ្នាំរវាងក្រុមការងារកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ដោយអនុលោមតាម អនុស្សារណៈនៃការយោគយល់​គ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានបន្តសុពលភាពកាលខែសីហា​ ឆ្នាំ២០២៣ថ្មីៗនេះ។ សេចក្តីជូនព័ត៌មានបន្តថា រដ្ឋាភិបាលសហរដ្ឋអាមេរិកតាមរយៈការិយាល័យរដ្ឋអាជ្ញាប្រចាំសង្កាត់ភាគខាងត្បូងនៃក្រុងញូវយ៉ក  (USAO-SDNY និងការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិ  (HSI) បានឈានដល់កិច្ច ព្រមព្រៀងជាមួយអ្នកកាន់កាប់សមុច្ច័យឯកជន គឺគ្រួសារ Lindemann ទាក់ទងនឹងវត្ថុបុរាណខ្មែរចំនួន ៣៣។ ការិយាល័យ HSI សហការជាមួយ USAO-SDNY បានដកហូតរូបចម្លាក់ទាំងនេះពីគ្រួសារខាងលើ។ វត្ថុបុរាណទាំងនោះរួមមាន៖ បដិមាព្រះវិស្ណុផ្ទុំ និងបដិមាអឌ្ឍនារីស្វរ/អធ៌នារីស្វរ (មួយចំហៀងជាភេទប្រុស និងមួយចំហៀងជាភេទស្រី) ដែលគេជឿជាក់ថា មានប្រភពមកពីប្រាសាទក្រចាប់ ស្ថិតក្នុងអតីតរាជធានី កោះកេរ។ យោងតាមសាក្សីបានឱ្យដឹងថា រូបចម្លាក់ទាំងនេះត្រូវបានលួចយកចេញក្នុងទសវត្សរ៍១៩៩០ ជាប្រាសា​ទតែមួយ ដែលតម្កល់បដិមាព្រះឥសូរនិងព្រះស្កន្ទ និងបដិមាព្រះស្កន្ទគង់លើក្ងោក។ ក្នុងចំណោមវត្ថុដែល ប្រគល់មកវិញនេះ ក៏មានចម្លាក់ទេពមួយអង្គ ដែលគេជឿថាជាបដិមា ព្រះធ្ឬស្ថទ្យុមន៍…

  • រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជាអញ្ជើញចូលរួមក្នុងពិធីកាត់ខ្សែបូសម្ពោធពិព័រណ៍អន្តរជាតិលើកទី១៧ក្រោមមូលបទ «ការតភ្ជាប់ កំណើន និងចីរភាព»

    រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជាអញ្ជើញចូលរួមក្នុងពិធីកាត់ខ្សែបូសម្ពោធពិព័រណ៍អន្តរជាតិលើកទី១៧ក្រោមមូលបទ «ការតភ្ជាប់ កំណើន និងចីរភាព»

    ភ្នំពេញ៖ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បាន អញ្ជើញចូលរួមពិធីកាត់ខ្សែបូបើកសម្ពោធពិព័រណ៍អន្តរជាតិលើកទី១៧ (ITE-HCMC 2023)ក្រោមមូលបទ «ការតភ្ជាប់ កំណើន និងចីរភាព» ។ពិធីនេះបានប្រព្រឹត្តិទៅកាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣។ ប្រភពក្រសួងទេសចរណ៍បានឱ្យដឹងថា បន្ទាប់មកពីពិធីកាត់ខ្សែបូ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា បានចូលរួមទស្សនាស្តង់ ពិព័រណ៍ ជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ នៃបណ្តា ប្រទេសជាច្រើន ។ ទន្ទឹមនឹងនេះនៅពន្លាពិព័រណ៍របស់កម្ពុជា មានការសម្តែងរបាំជូនពរ ស្វាគមន៍ និងសិល្បៈវប្បធម៌ប្រពៃណី ដើម្បីបង្ហាញ ពីទេសចរណ៍ វប្បធម៌ធម្មជាតិដ៏ល្អផូរផង់របស់កម្ពុជា ព្រមទាំង មានការផ្តល់ជូននូវវត្ថុ អនុស្សាវរីយ៍ដល់ប្រតិភូជាន់ខ្ពស់ទាំងអស់ផងដែរ។ ដោយឡែកសម្រាប់ផ្នែកឯកជន ដែលមានចំនួន ១១ក្រុមហ៊ុនក៏មាន ការណាត់ជួបរវាងដៃគូធុរកិច្ចទេសចរណ៍ លក់ផលិតផល និងកញ្ចប់ ទេសចរណ៍ផ្សេងៗ ដើម្បីជំរុញ ការមកទស្សនានៅកម្ពុជាផងដែរ។ ក្រោយពីបញ្ចប់ការទស្សនាតាមស្តង់ពិព័រណ៍ឯកឧត្តមរដ្ឋមន្រ្តី បាន អញ្ជើញចូលរួម និងថ្លែងសុន្ទរកថាគន្លឹះស្ដីពី “ការយល់ដឹងអំពី បរិវត្តកម្ម ឌីជីថលក្នុងការជំរុញការអភិវឌ្ឍន៍ទេសចរណ៍អន្តរជាតិ” ក្នុងវេទិកា ទេសចរណ៍ កម្រិតថ្នាក់ដឹកនាំជាន់ខ្ពស់។ នៅក្នុងវេទិកាទេសចរណ៍ដ៏មានសារៈសំខាន់នេះ ក៏មានការចូលរួមពី សំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមដែលរួមមាន…

  • ថ្នាក់ដឹកនាំក្រសួងបរិស្ថាន ប្រារព្ធពិធីសូត្រមន្ត ប្រោះព្រំ លើករាសី តាមប្រពៃណីជាតិខ្មែរ នៅទីស្តីការក្រសួង

    ថ្នាក់ដឹកនាំក្រសួងបរិស្ថាន ប្រារព្ធពិធីសូត្រមន្ត ប្រោះព្រំ លើករាសី តាមប្រពៃណីជាតិខ្មែរ នៅទីស្តីការក្រសួង

    (ភ្នំពេញ)៖ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងលោកជំទាវ បានអញ្ជើញចូលរួមជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ប្រារព្ធពិធីសូត្រមន្ត ប្រោះព្រំ លើករាសី តាមប្រពៃណីជាតិខ្មែរ នៅទីស្តីការក្រសួងបរិស្ថាន នារសៀលថ្ងៃសៅរ៍ ១០កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ បញ្ចស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ ២០២៣ ។ នៅក្នុងពិធីនេះ មាននិមន្តព្រះសង្ឃសូត្រធម៌ប្រោះព្រំ សព្វសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរ ជូនចំពោះ ឯកឧត្តមរដ្ឋមន្រ្តី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទទាំងអស់ ទទួលបានសេចក្តីសុខចម្រើន សេចក្តីសុខសប្បាយគ្រប់ទីកន្លែង និងឧទ្ទិសបុណ្យកុសល ជូនចំពោះវិញ្ញាណក្ខន្ធបុព្វការីជន និងជនស្នេហាជាតិទាំងអស់ ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូមិផងដែរ ។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានជួបសំណេះសំណាល សួរសុខទុក្ខ និងថតរូបអនុស្សាវរីយ៍ ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ៕ ដោយ /…

  • លោកតាឃ្លាំងមឿង នៅតែជាទីកន្លែងជំនឿ និង ពលរដ្ឋចេញចូលបន់ស្រន់ឥតសូវដាច់

    លោកតាឃ្លាំងមឿង នៅតែជាទីកន្លែងជំនឿ និង ពលរដ្ឋចេញចូលបន់ស្រន់ឥតសូវដាច់

    (ខេត្តពោធិ៍សាត់)៖ បូជនីយដ្ឋាន ប្រវត្តិសាស្ត្រ លោកឧកញ៉ា ឃ្លាំង មឿង និងលោកជំទាវ ខាន់ ខៀវនៅតែស្ថិតក្នុងការគោរបូជា និងការជឿជាក់លើអប្បិយជំនឿក្នុងស្រទាប់ពលរដ្ឋកម្ពុជា។ទីកន្លែងមួយនេះបានក្លាយជាកន្លែងប្រតិបត្តិ និងក្រុមមនុស្សចាស់ក្មេងរាប់សិបនាក់រៀងរាល់ថ្ងៃតែងចូលបន់ស្រន់សុំសេខក្តីសុខ សេចក្តីចម្រើននៅពេលឆ្លងកាត់។ បូជនីយដ្ឋានលោកឧកញ៉ា ឃ្លាំង មឿង មានទីតាំងស្ថិតនៅ ភូមិជំរំ សៀម ឃុំ ស្នាមព្រះ ស្រុក បានកាន ខេត្តពោធិ៍សាត់។ជំនឿដែលនៅតែស្ថិតក្នុងដួងចិត្តពលរដ្ឋខ្មែរ អស់កាលដ៏យូរលង់មកហើយនេះដែរ ដោយសារថា អ្នកតាឃ្លាំងមឿងជាមេទ័ពកំពូលម្នាក់ដែលមានមហិទ្ធិឫទ្ធិ ខ្លាំងពូកែកាលពីសម័យដើម ហ៊ានហក់ចូលក្នុងរណ្ដៅចម្រូងពលីជីវិត រួចហើយបានកេណ្ឌទ័ពខ្មោចទៅប្រយុទ្ធជាមួយទ័ពសៀម រហូតដណ្ដើមបានទឹកដីមកវិញ។ លោក ប៊ុន តូ ដែលជាអ្នកមើលខុសត្រូវមួយរូបប្រចាំនៅបូជនីយដ្ឋានអ្នកតាឃ្លាំងមឿងបានបញ្ជាក់ប្រាប់ថាទីសក្ការៈបូជា និង ជាទីកន្លែងជំនឿមួយនេះបានក្លាយជារមណីយដ្ឋានប្រវត្តិសាស្ត្រមួយដ៏សំខាន់ ដែលអ្នកដំណើរឆ្លងកាត់ពីទីជិតឆ្ងាយ ក៏ដូចប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ ចេញចូលដើម្បីបន់ស្រន់ ពុំសូវខានសោះឡើយ។ អ្វីដែលល្បីរន្ទឺនោះគឺត្រូវបានគេដឹងថាមនុស្សភាគច្រើនបានសមដូចក្តីប៉ងប្រាថ្នាផង។ លោកថា៖”មនុស្សចាស់ក្មេងតែងចូលមកបន់ស្រន់តាមជំនឿរៀងៗខ្លួន ហើយតែងនិយាយថាសក្តិសិទ្ធណាស់។ក្រុមពលរដ្ឋចូលមកកាន់ទីកន្លែងនេះចាប់តាំងតែពីព្រឹករហូតដល់ល្ងាចមិនថាថ្ងៃណាជាថ្ងៃណានោះឡើយ”។ គួរបញ្ជាក់ថា ឧកញ៉ា ឃ្លាំង មឿងឬអ្នកតាឃ្លាំងមឿង ត្រូវបានកត់ត្រាទុកប្រវត្តិដ៏អស្ចារ្យ និងអច្ឆរិយ ដែលជាវីរៈជនក្លាហានក្នុងប្រវត្តិសាស្ត្រខ្មែរជំនាន់មុ។ ក្រៅពីជាទីតាំងជំនឿ និង ទីតាំង ប្រវត្តិសាស្ត្រ បូជនីយដ្ឋាន…

  • សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញអុជធូបថ្វាយគ្រឿងសក្ការៈ និងបួងសួង សុំសេចក្តីសុខ សេចក្តីចម្រើននៅស្ពានទ័ព និងប្រាសាទព្រហ្មកិល

    សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញអុជធូបថ្វាយគ្រឿងសក្ការៈ និងបួងសួង សុំសេចក្តីសុខ សេចក្តីចម្រើននៅស្ពានទ័ព និងប្រាសាទព្រហ្មកិល

    (ឧត្តរមានជ័យ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្រ្តីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញអុជធូបថ្វាយគ្រឿងសក្ការៈ និងបួងសួងនៅស្ពានទ័ព និងប្រាសាទព្រហ្មកិល ស្ថិតភូមិជើងទៀន ឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ ។ ក្នុងពិធីនោះផងដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តឧត្តរមានជ័យ ក្រុមការងាររបស់ក្រសួងវប្បធម៌វិចិត្រសិល្បៈ មន្រ្តីរាជការជុំវិញខេត្តឧត្តរមានជ័យយ៉ាងច្រើនកុះករ ។ សម្តេចកិត្តិសង្គហបណ្ឌិត បានបួងសួងថ្វាយព្រះពរជ័យថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្រី ជាសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនីនាថ សីហនុ និង ប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និង ជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងតំណែងនាយករដ្ឋមន្ត្រីកម្ពុជា ថ្នាក់ដឹកនាំ…

  • បណ្ឌិត ហ៊ុន ម៉ាណែត ៖ វត្តបូព៌ ជាទីកន្លែងដែលស័ក្តិសមមួយក្នុងការទាក់ទាញប្រភេទអ្នកទេសចរធ្វើធម្មយាត្រា

    បណ្ឌិត ហ៊ុន ម៉ាណែត ៖ វត្តបូព៌ ជាទីកន្លែងដែលស័ក្តិសមមួយក្នុងការទាក់ទាញប្រភេទអ្នកទេសចរធ្វើធម្មយាត្រា

    ភ្នំពេញ៖ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា វត្តបូព៌ ជាទីកន្លែងដែលស័ក្តិសមមួយក្នុងការទាក់ទាញប្រភេទអ្នកទេសចរធ្វើធម្មយាត្រា ដែលមានទីតាំងស្ថិតនៅក្នុង ភូមិវត្តបូព៌ ក្រុងសៀមរាប ខេត្តសៀមរាប។ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីតែងតាំង នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងដូច្នេះ នៅលើបណ្ដាញសង្គមនាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ ។ សូមជម្រាបថា វត្តបូព៌ ជាបូជនីយដ្ឋាន និងបុរាណដ្ឋានដ៏ល្បីមួយនៅក្នុងខេត្តសៀមរាប ដែលបានកសាងឡើងក្នុងរវាងឆ្នាំ១៦៥០ បើគិតមកដល់ពេលនេះមានអាយុកាលជាង ៤០០ឆ្នាំ។ វត្តរាជបូណ៌ មានទីតាំងស្ថិតនៅភូមិវត្តបូព៌ ឃុំសាលាកំរើក ស្រុកសៀមរាប ខេត្តសៀមរាប ។ វត្តបូព៌ ជាវត្តដែលសម្បូរទៅដោយអ្នកប្រាជ្ញ និងមន្រ្តីសង្ឈ ដែលមានឋានានុក្រមខ្ពស់ៗគង់នៅដូចជា៖ ព្រះមហាវិមលធម្ម ពិន សែម ព្រះរាជាគណៈថ្នាក់ទោ, ព្រះពុទ្ធឃោសាចារ្យ ខៀវ ណឺយ (លោកតាណឺយ) ព្រះរាជាគណៈថ្នាក់ទោជាដើម។ វត្តនេះក៏ជាវត្តកំណើតរបស់សម្តេចព្រះអគ្គមហាសង្ឃរាជ ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គសាងព្រះផ្នួសនៅវត្តនេះតាំងពីសាមណេរតមក…