-
ឯកឧត្តម សាយ សំអាល់ អញ្ជើញប្រគេនទៀនចំណាំព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន ៤១វត្ត ក្នុងខេត្តព្រះសីហនុ
(ព្រះសីហនុ)៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានអញ្ជើញប្រគេនទៀនចំណាំព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន ៤១វត្ត ក្នុងខេត្តព្រះសីហនុ នាបរិវេណមជ្ឈមណ្ឌលវិបស្សនាធុរៈ គិរីនាគវ័ន ស្ថិតក្នុងឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាព្រឹកថៃ្ងព្រហស្បតិ៍ ១០កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ ។ ពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួង ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត អាជ្ញាធរខេត្ត និងមន្រ្តីរាជការក្នុងខេត្តយ៉ាងច្រើនកុះករ ។ សូមជម្រាបថា ៖ ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យមួយ ដែលមានសារៈសំខាន់ ក្នុងព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់ សម្រាប់ភិក្ខុសង្ឃ និងសាមណេរ បានរៀនធម៌ និងវិន័យយ៉ាងខ្ជាប់ខ្ជួន តាមពុទ្ធឱវាទ រយៈពេល ០៣ខែ ចាប់ផ្តើមពីថ្ងៃ០១រោច ខែអាសាឍ ដល់ថ្ងៃ១៥កើត ខែអស្សុជ ។ ការប្រគេនទៀនព្រះវស្សាព្រមទាំងគ្រឿងឧបភោគ បរិភោគ និងបច្ច័យយកមកវេរប្រគេនព្រះសង្ឃនាពេលនេះ ដើម្បីព្រះសង្ឃយកទៅដុតបំភ្លឺបូជាថ្វាយព្រះ និងសិក្សារៀនសូត្រនូវគម្ពីរធម៌…
-
ជំនួយការសម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ព្រះសង្ឃ និងប្រជាពលរដ្ឋ ត្រូវត្រៀមខ្លួន និងឯកសារឱ្យបានគ្រប់គ្រាន់ ទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ទាំងអស់គ្នា
(ភ្នំពេញ)៖ ជំនួយការសម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ព្រះសង្ឃ លោកតា លោកយាយ និងប្រជាពលរដ្ឋ ត្រូវត្រៀមខ្លួន និងឯកសារឱ្យបានគ្រប់គ្រាន់ ដូចជា៖ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬអត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត ទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កុំបីខាន ដើម្បីជ្រើសរើសថ្នាក់ដឹកនាំប្រទេស ដែលអាចរក្សានូវសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនថែមទៀត ។ នេះជាការលើកឡើងរបស់ ឯកឧត្តម ស៊ិន ស៊ន និងឯកឧត្តម យិនច័ន្ទធួន ជំនួយការសម្តេចតេជោ និងលោកជំទាវ តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុឧទ្ទកាលយ័សម្តេចតេជោ និងលោកជំទាវ ប៉ែន ចន្នី នាំយកទៀនវស្សា និងគ្រឿងឧបភោគបរិភោគ ប្រេងកាត ប្រគេនព្រះសង្ឃនៅវត្តចំនួន៣ ក្នុងស្រុកស្វាយទាប ខេត្តស្វាយរៀង មានវត្តទួលសីម៉ា, វត្តនិគ្រោធការ៉ាម និងវត្តសុវណ្ណរង្សី នៅថ្ងៃទី១៨ ខែកក្តដា ឆ្នាំ២០២៣ ។ ឯកឧត្តម យិន…
-
រដ្ឋមន្រ្តីក្រសួងការងារ៖ធនធានមនុស្សផែ្នកតន្រ្តីករ សិល្បករ គ្រប់ ទម្រង់ ទាំងភ្លេង របាំ ល្ខោន និងចម្រៀង បានរួមចំណែកលើក ស្ទួយ វប្បធម៌ អភិវឌ្ឍន៍សង្គម និងជាមរតកសម្រាប់មនុស្សជំនាន់ក្រោយ
ភ្នំពេញ៖ ធនធានមនុស្សផែ្នកតន្រ្តីករ សិល្បករ គ្រប់ទម្រង់ ទាំងភ្លេង របាំ ល្ខោន និងចម្រៀង សុទ្ធតែបានរួមចំណែកដល់ការលើកស្ទួយ វប្បធម៌ អភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចជាតិ និងសម្រាប់ជាមរតកសម្រាប់ មនុស្សជំនាន់ក្រោយ។ ការបញ្ជាក់នេះធ្វើឡើងក្នុងពេលឯកឧត្តមបណ្ឌិត អ៊ិត សំហេង ទទួល កប្រតិភូសមាគមអ្នកភ្លេង ដឹកនាំដោយលោក ម៉ិញ សុធីវណ្ណ ប្រធាន ប្រតិបត្តិសមាគម ចូលសម្ដែងការគួរសមកាលពីព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងការងារ។ នាឱកាសនោះ លោក ម៉ិញ សុធីវណ្ណ បានឱ្យដឹងថា សមាគមអ្នកភ្លេង ទើប បង្កើតតាមប្រកាសលេខ ២៥៣១ ប្រក ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ។ ចក្ខុវិស័យ និងគោលបំណង របស់ សមាគមអ្នកភ្លេង គឺការអភិរក្ស និងអភិវឌ្ឍន៍សិល្បៈវប្បធម៌ខ្មែរ ប្រមូល ធនធានមនុស្ស ដោយឈរលើស្មារតីរួបរួមគ្នា បើកចិត្តឱ្យទូលាយ សាមគ្គីគ្នា ជួយគ្នាដោយឈរលើគោលការណ៍បីយ៉ាងគឺ ជួយគិត…
-
ឯកឧត្តម រដ្ឋមន្រ្តី ព្រុំ សុខា ធ្វើពិធីបុណ្យផ្ការស្មីសាមគ្គី ប្រមូលបច្ច័យ កសាងអគារសិក្សា១ខ្នងចំនួន៥បន្ទប់ នៅសាលាបឋមសិក្សាល្អ ក្នុងខេត្តក្រចេះ
(ភ្នំពេញ)៖ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ រួមជាមួយនិងមន្រ្តីរាជការ ក្រោមឱវាទ និរដ្ឋបាលខេត្តក្រចេះ ពុទ្ធបរិស័ទ ទីជិតឆ្ងាយនៅរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣នេះបានរៀបចំពិធីបុណ្យផ្ការស្មីសាមគ្គី ដើម្បីប្រមូលបច្ច័យកសាងអគារសិក្សា ១ខ្នងចំនួន ៥បន្ទប់ នៅសាលាបឋមសិក្សាល្អ ស្ថិតនៅក្នុងភូមិល្អ ឃុំចង្រ្កង់ ស្រុកចិត្របរី ខេត្តក្រចេះ ។ពិធីបុណ្យផ្ការស្មីសាមគ្គីនេះប្រាព្ធធ្វើឡើងទៅតាមប្រពៃណី ដោយបាន ជួបជុំពុទ្ធបរិស័ទជិតឆ្ងាយ នមស្សការព្រះរតនត្រ័យ និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត នៅទីស្តីការក្រសួងមុខងារសារធារណៈ ស្ថិតនៅផ្លូវវត្តអង្គតាមិញ ភូមិចំបក់ សង្កាត់ចោមចៅទី១ ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ គួរបញ្ជាក់ថា នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ ស្អែកនេះ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ រួមជាមួយ មន្រ្តីរាជការ ក្រោមឱវាទ និរដ្ឋបាលខេត្តក្រចេះ ពុទ្ធបរិស័ទ ទីជិតឆ្ងាយ និងរៀបចំពិធីដង្ហែរផ្កាប្រាក់ដែលជាកម្លាំងសទ្ធាពីគ្រប់ទឹសទី ដើម្បីយកទៅកសាងអគារសិក្សា១ខ្នងចំនួន៥បន្ទប់ នៅសាលាបឋមសិក្សាល្អ ស្ថិតនៅក្នុងភូមិល្អ ឃុំចង្រ្កង់ ស្រុកចិត្របរី ខេត្តក្រចេះ៕ អត្ថបទ ង៉ាន់…
-
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រៀបចំពិធីបុណ្យឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក
(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងក្រុមគ្រួសារ អញ្ជើញរៀបចំពិធី បុណ្យគម្រប់ខួប ១០ឆ្នាំ និងខួបកំណើត ១០០ឆ្នាំ ឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងបុណ្យគម្រប់ខួប ២៥ឆ្នាំ ឧទ្ទិស កុសលជូនដល់វិញ្ញាណក្ខន្ធ មហាឧបាសិកា ឌី ប៉ុក ដែលពិធីបុណ្យត្រូវ នេះបានរៀបចំ នៅវត្តព្រះបារមីវង្កតបុរី ស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាព្រឹក ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣។ សូមជម្រាបថា ឪពុកបង្កើតសម្ដេចតេជោ ហ៊ុន សែន អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង បានទទួលអនិច្ចកម្មនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៣ ក្នុងជន្មាយុ ៩០ឆ្នាំ ដោយជរាពាធ។ ជានិច្ចជាកាល សម្ដេចតេជោ…
-
ពិធីរំកិលព្រះបដិមាមួយព្រះអង្គ ឡើងគង់លើបល្ល័ង្ក នៅក្នុងស្រុកសន្ទុក សម្រាប់ជាទីសក្ការៈគោរពបូជា ក្រោមដំបូលសុខសន្តិភាព
(កំពង់ធំ)៖ ព្រះបដិមាមួយព្រះអង្គ កសាងពីថ្មពួកភ្នំព្រះវិហារ មានព្រះភ្នែន ២ម៉ែត្រកន្លះ កម្ពស់ ២ម៉ែត្រកន្លះ បានប្រារព្វពិធីតាមប្រពៃណីព្រះពុទ្ធសាសនា ដើម្បីលើករំកិលឡើងគង់លើបល្ល័ង្ក នៅបរិវេណផ្លូវបំបែក ស្របកំណាត់ផ្លូវជាតិលេខ៦ ទីរួមស្រុកសន្ទុក ជាទីសក្ការៈគោរពបូជា និងតំណាងនៃសេចក្ដីសុខរបស់ប្រជាជាតិ មាតុភូមិ ក្រោមដំបូលសុខសន្តិភាព។ ពិធីនេះរៀបចំឡើងដោយមានការអញ្ជើញចូលរួមពីលោជំទាវ ខៀវ ស៊ីណា ជា ចាន់តូ អនុធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ ដោយមានការនិមន្ត និងអញ្ជើញចូលរួមពី ព្រះសង្ឃ ប្រជាពុទ្ធបរិស័ទ និងសិស្សានុសិស្សផងដែរ ។ លោក ឯក ប្រុស អ្នកទទួលលើកការរៀបចំ និងលោកអភិបាលស្រុកសន្ទុក បានឲ្យដឹងថា ព្រះបដិមាមួយព្រះអង្គនេះ គឺកើតចេញពីទឹកចិត្តដ៏សប្បុរសរបស់លោកជំទាវ ខៀវ ស៊ីណា ជា ចាន់តូ ដែលបានបរិចាកថវិកា ជាវនាំមកតម្កល់នៅទីសាធារណៈដ៏សមរម្យមួយនេះ លើផ្ទៃដីទំហំប្រមាណ ៣ពាន់ម៉ែត្រការ៉េ មានតម្លៃសរុប ២ម៉ឺន ៥ពាន់ដុល្លារអាមេរិក ។ មានប្រសាសន៍សំណេះសំណាល ក្នុងឱកាសនោះ លោកជំទាវ ខៀវ…
-
ឯកឧត្តម សៅ សារឿន ៖ សុខសន្តិភាព និងសមិទ្ធផលទាំងអស់ ដែលកើតមានឡើងនៅក្នុង ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន
(ខេត្តសៀមរាប)៖ ឯកឧត្តម សៅ សារឿន បានមានប្រសាសន៍ថា «សុខសន្តិភាព និងសមិទ្ធផលទាំងអស់ ដែលកើតមានឡើងនៅក្នុងប្រទេសកម្ពុជា ជាពិសេសតំបន់ភ្នំគូលែន មិនមែនកើតឡើង ដោយចៃដន្យនោះទេ គឺកើតឡើង ដោយការតាំងចិត្ត ការប្តេជ្ញាចិត្តខ្ពស់របស់ថ្នាក់ដឹក នាំកំពូលៗ ក៏ដូចជា អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់របស់គណបក្សប្រជាជនកម្ពុជា ដូច្នេះយើងទាំងអស់គ្នា ត្រូវនាំគ្នាថែរក្សាឱ្យបានគង់វង្ស ដោយត្រូវគាំទ្រគណបក្សប្រជាជនកម្ពុជា គាំទ្រសម្តេចតេជោ ហ៊ុន សែន ក៏ដូចជាគាំទ្របេក្ខភាព ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ដ្រីនាថ្ងៃអនាគត»។ ឯកឧត្តម បន្តថា ក្រោមដំបូលសន្តិភាព សមិទ្ធផលថ្មីៗជាច្រើន រួមមាន៖ ផ្លូវ ស្ពាន ប្រព័ន្ធធារាសាស្ត្រ បណ្ដាញទឹកស្អាត អណ្តូងទឹក ភ្លើងអគ្គិសនី ប្រព័ន្ធព័ត៌មាន រោងចក្រ កសិដ្ឋាន សំណង់តូចធំ មណ្ឌលពាណិជ្ជកម្ម សាលារៀន មន្ទីរពេទ្យ វត្តអារាម ជាដើម ត្រូវបានកសាងឡើងទាំងនៅទីក្រុង ទាំងនៅជនបទ និងតំបន់ព្រំដែន ។ ឯកឧត្តម ក៏បាន ទូលប្រគេនព្រះសង្ឃ…
-
មន្រ្តី និងកម្មករជំនាញចំនួនជិត ៤០នាក់ បានទទួលវគ្គបណ្តុះបណ្តាលស្តីពី «ជំនាញស្រាវជ្រាវបុរាណវិទ្យា»
ភ្នំពេញ៖ អាជ្ញាធរជាតិអប្សរាបានបើកវគ្គបណ្តុះបណ្តាលស្តីពី«ជំនាញស្រាវជ្រាវបុរាណវិទ្យា»ដល់មន្រ្តី-បុគ្គលិក និងកម្មករចំនួន ៣៧នាក់ ក្នុងគោលបំណងពង្រឹងសមត្ថភាពន្ថែមលើការស្រាវជ្រាវវិធីសាស្រ្តក្នុងការរៀប ចំទុកដាក់ភស្តុតាងបានពីកំណាយប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព។ វគ្គបណ្ដុះបណ្ដាលនេះត្រូវបានរៀបចំឡើងរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែមិថុនា សម្រាប់មន្រ្តី-បុគ្គលិក និងកម្មករជំនាញ ដោយផ្តោតលើមាតិកាសំខាន់ៗផងដែរ។ មាតិកាទាំងនោះរួមមាន៖ សារសំខាន់បុរាណវិទ្យាចំពោះការស្វែងយល់ពីប្រវត្តិសាស្រ្ត, វិធីមើលស្រទាប់ដីក្នុងការសិក្សាបុរាណវិទ្យា, សារសំខាន់ស្រទាប់ដីក្នុងការសិក្សាបុរាណវិទ្យា, ចុះសិក្សាផ្ទាល់នៅការដ្ឋានកំ ណាយសំខាន់ៗនៅក្នុងតំបន់អង្គរ វិធីធ្វើកំណាយ របៀបកត់ត្រាស្រទាប់ដី និងថតរូប និងសារសំខាន់នៃកំណាយបុរាណវិទ្យា និងបុរាណវត្ថុដែលប្រទះឃើញ។ តាមរយៈអាជ្ញាធរជាតិអប្សរា ថ្ងៃទី២៦ ខែមិថុនា លោក អ៊ឹម សុខរិទ្ធី បុរាណវិទូ និងជាប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ បានលើកឡើថា បើទោះបីវគ្គបណ្តុះបណ្តាលនេះមានរយៈពេលខ្លី តែនឹងផ្តល់ជាគន្លឹះយ៉ាងសំខាន់បន្ថែមទៀតសម្រាប់មន្រ្តី-បុគ្គលិកផ្នែកបុរាណវិទ្យា និងកម្មករជំនាញដែលធ្វើការផ្ទាល់នៅតាមការដ្ឋាន និងបានសិក្សានូវទ្រឹស្តីបន្ថែមដើម្បីបំពេញការងារកាន់តែមានប្រសិទ្ធភាពត្រឹមត្រូវតាមស្តង់ដារតែមួយ។ លោកបានថ្លែងថា ៖ «ដូច្នេះ វគ្គបណ្តុះបណ្តាលនាពេលនេះ ប្រៀបបានការបន្ថែមចំណេះដឹងឱ្យបានដឹងពីសញ្ញាណទូទៅនៃបុរាណវិទ្យា និងសញ្ញាណទូទៅនៃប្រវត្តិសាស្រ្ត»។ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សារា បានប្រាប់ឱ្យដឹងនៅថ្ងៃទី២៧ ខែមិថុនាថា ការបណ្ដុះបណ្ដាលស្ដីពី «ជំនាញស្រាវជ្រាវបុរាណវិទ្យា» នេះដើម្បីឱ្យមន្ត្រី បុគ្គលិកជំនាញរបស់អាជ្ញាធរជាតិអប្សរា…
-
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ ពុទ្ធចក្រ និងអាណាចក្រមានការរីកចម្រើន ព្រមៗគ្នា ខណ:ដែលប្រទេសជាតិមានសុខសន្តិភាពពេញលេញ
ស្វាយរៀង៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងថា ពុទ្ធចក្រ និង អាណាចក្រ មានការរីកចម្រើនព្រមៗគ្នា ខណ:ដែលប្រទសជាតិមានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ។ សម្តេចកិត្តិសង្គហបណ្ឌិត ថ្លែងបែបនេះ ក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ និងឆ្លងសមិទ្ធិផលនានា ក្នុងវត្តអណ្តូងពោធិ៍ ស្ថិតនៅភូមិត្រពាំងបុស្ស ឃុំអណ្តូងពោធិ៍ ស្រុករមាសហែក ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ ។ សម្តេចកិត្តិសង្គហបណ្ឌិត បានមានប្រសាសនថា សមិទ្ធផលដែលដាក់សម្ពោធឲ្យប្រើប្រាស់ក្នុងថ្ងៃនេះគឺជាទឹកចិត្តសទ្ធាជ្រះថ្លារបស់ ឯកឧត្តម មាស សារិន និងលោកជំទាវ សុខ ផល្លី, ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា និងលោកជំទាវ ឯកឧត្តម ម៉ែន វិបុល និងលោកជំទាវ ឯកឧត្តម ព្រាប គារ៉ាត់ និងក្រុមការងារ ដែលបានចំណាយថវិកាសាងសង់អស់ជាង ៦៣០លានរៀល ។…
-
និស្សិតផ្នែកស្ថាបត្យកម្មជាង ២០០ នាក់ ចុះទស្សនកិច្ចសិក្សានៅសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី
ភ្នំពេញ៖ និស្សិតផ្នែកស្ថាបត្យកម្ម និងនគរូបនីយវិទ្យាឆ្នាំទី៤នៃសាកលវិទ្យាល័យន័រតុន ចំនួន២៣០នាក់ បានចុះទស្សនកិច្ចសិក្សានៅសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី កាលពីថ្ងៃទី២៣ខែមិថុនាឆ្នាំ២០២៣ ដើម្បីស្វែងយល់ពីការរៀបចំពិព័រណ៍ផលិតផលសូត្រមកពីបណ្ដាប្រទេសនៅតាមដងទន្លេមេគង្គ រួមមាន ឥណ្ឌា កម្ពុជា ថៃ ឡាវ ភូមា និងវៀតណាម។ នេះបើតាមការចុះផ្សាយរបស់អាជ្ញាធរជាតិអប្សរា។ លោក គាត តូប៊ី មកពីសាកលវិទ្យាល័យន័រតុន ផ្នែកស្ថាបត្យកម្ម និងនគរូបនីយវិទ្យា ដែលបានចូលរួមដឹកនាំនិស្សិតមកធ្វើទស្សនកិច្ចសិក្សា បានឱ្យដឹងថា ការមកធ្វើទស្សនកិច្ចនៅសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីនេះ គឺពាក់ព័ន្ធជាមួយនឹងផ្នែកស្ថាបត្យកម្ម លើការសិក្សាគម្រោងប្លង់ទូទៅ។ លោកបន្តថា ៖« ផ្នែកស្ថាបត្យកម្ម លើការសិក្សាគម្រោងប្លង់ មានដូចជាសារមន្ទីរ អគារសាធារណៈជាដើម ជាពិសេស ទីតាំងនេះជាសារមន្ទីរមួយដែលបានដាក់តាំងនូវសម្លៀកបំពាក់សមុច្ច័យមកពីប្រទេសចំនួនប្រាំមួយផ្សេងគ្នា ដែលបានធ្វើឱ្យលោកចាប់អារម្មណ៍ពាក់ព័ន្ធនឹងសម្លៀកបំពាក់ប្រពៃណីរបស់ប្រទេសនីមួយៗតាមដងទន្លេមេគង្គ»។លោក គាត តូប៊ី ដែលជាសាស្ត្រចារ្យ បន្តទៀតថា និស្សិតស្ថាបត្យកម្ម ត្រូវសិក្សាស្វែងយល់ឱ្យបានទូលំទូលាយគ្រប់ទម្រង់ ព្រោះពេលនិស្សិតសិក្សាគម្រោងត្រូវយល់ដឹងឱ្យបានច្រើនពីសារមន្ទីរ ដែលទាក់ទងនិងវប្បធម៌ ទាក់ទងនិងសម្លៀកបំពាក់ហើយក៏ត្រូវយល់ដឹងពីចរិតលក្ខណៈនៃការដាក់តាំងដែរ។ លោកថា៖«និស្សិតគួរយល់ដឹងពីមុខងារនៃលំហរនៃការតាំង យល់ពីគំនិតនៃបង្កើតសារមន្ទីរ បុព្វហេតុនៃការកកើតសារមន្ទីរ»។ល។ កញ្ញា ឃាង ហ៊ុយសៀង និស្សិតសាកលវិទ្យាល័យន័រតុនឆ្នាំទី៤ សិក្សាផ្នែកស្ថាបត្យកម្ម និងនគរូបនីយវិទ្យា បានឱ្យដឹងក្រោយពីបានសិក្សាស្វែងយល់អំពីការពិព័រណ៍ផលិតផលសូត្រ និងសម្ភារតម្បាញទាំងប្រាំមួយប្រទេសរួចមកថា…