Category: វប្បធម៌

  • «សកេរ» របាំសហសម័យថ្មីមួយ បង្កើតឡើងដោយសិល្បករខ្មែរ

    «សកេរ» របាំសហសម័យថ្មីមួយ បង្កើតឡើងដោយសិល្បករខ្មែរ

    ភ្នំពេញ៖របាំ​សហ​សម័យ​ត្រូវ​បាន​បង្កើតឡើង​នៅ​ពាក់កណ្តាល​សតវត្ស​ទី​២០ ហើយរបាំ​រាំ​មួយ​ប្រភេទ​នេះ​គឺជា​កា​រច្របាច់បញ្ចូលគ្នា​រវាង​របាំ​ប្រពៃណីជាតិ​នូវ​ជំនាញ​បច្ចេកទេស​ថ្មី​ក្នុង​សិល្បៈ ​និង​ជំនាញ​បច្ចេកទេស​ក្នុង​ទ​ម្រ​ង់​បុរាណ​។ របាំសហសម័យ ​ជា​របាំ​​ដែល​កើតចេញពី​គំនិត​ច្នៃប្រឌិត​របស់​អ្នកសិល្បៈ​ ហើយរបាំសហសម័យ​តែង​ត្រូ​វ​បានសិល្បករ បង្កើតថ្មីជាបន្តបន្ទាប់ដើម្បី​បង្ហាញ​ពី​កង្វល់ ​ឬបញ្ហាផ្សេងៗ​នៅក្នុង​សង្គម​​។​ ជាក់ស្តែងស្នាដៃសិល្បៈ «សកេរ» ជាស្នាដៃបង្កើតថ្មីពីសិល្បករខ្មែរក្នុងឆ្នាំ២០២២ ​ដោយការយកទម្រង់​រ​បាំ​​បុ​រាណរឿងរាមកេរ្តិ៍មកបូកផ្សំ និងសិល្ប:សហសម័យ រួមទាំងការប្រើបច្ចេកទេសសម័យទំនើប ធ្វើ​ឱ្យ​ស្នាដៃ​នេះក្លាយជាស្នាដៃបែបឌីជីថល ដ៏ពិសេសដែលអ្នកទស្សនាពុំដែលធ្លាប់បានឃើញពីមុន​មក។​ លោក ង៉ែត រ៉ាឌី ជាអ្នកដំឡើងស្នាដៃ «សកេរ» និងជាមន្ត្រីនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានប្រាប់​ឱ្យដឹងថា ស្នា​ដៃបែបសហសម័យថ្មីនេះ ត្រូវបានបង្កើតក្នុងឆ្នាំ២០២២ ដោយ​ការផ្សាភ្ជាប់​ទៅនឹងប្រ​ធា​នបទ «ទង្វើថ្ងៃនេះ ផលតបស្នងថ្ងៃស្អែក» ហើយស្នាដៃនេះ​ក៏ទទួល​បានជ័យលាភីក្នុងកម្មវិធីរដូវវប្បធម៌​​ឆ្នាំ២០​២​២ ដែលរៀបចំដោយអង្គការសិល្បៈខ្មែរអម្រឹតៈផងដែរ​។​ លោក ង៉ែត រ៉ាឌី បានរៀបរាប់ឱ្យដឹងពីអត្ថន័យនៃពាក្យ «សកេរ» ថា៖ «ពាក្យ ស​ និងកេរ គឺជាពាក្យបូកផ្សំ ស=សក្ការៈ រីឯ កេរ=កេររបស់ព្រះមហាក្សត្រ ជាបុព្វបុរសរបស់ខ្មែរ»។​ កំពុងហាត់សមផង និងឆ្លៀតផ្តល់បទសម្ភាសន៍ផង លោក រ៉ាឌី បង្ហាញការ​យល់ឃើញ​ថាស្នាដៃ​ថ្មីសន្លាងមួយនេះនឹង​ក្លាយ​ជា​ចំណងដៃ​ដល់យុវជន​ជំនាន់ក្រោយឱ្យមាន​ឱកាស​សិក្សា បន្ថែមលើជំនាញរបស់ខ្លួន និ​ងការវិភាគឱ្យការតែស៊ីជម្រៅផងដែរ។ ​ លោក ង៉ែត រ៉ាឌី…

  • ក្រុមរថយន្ត Super Car កម្ពុជាបានធ្វើដំណើរមកពីភ្នំពេញ ចូលរួមផ្សព្វផ្សាយពីគោលដៅទេសចរណ៍នានា នៅក្នុងខេត្តសៀមរាប

    ក្រុមរថយន្ត Super Car កម្ពុជាបានធ្វើដំណើរមកពីភ្នំពេញ ចូលរួមផ្សព្វផ្សាយពីគោលដៅទេសចរណ៍នានា នៅក្នុងខេត្តសៀមរាប

    សៀមរាប៖ នាពេលថ្មីៗនេះ ក្បួនរថយន្តវប្បធម៌មួយក្រុមនៅភ្នំពេញ បានធ្វើដំណើរមកកាន់ខេត្តសៀមរាប ក្នុងគោលបំណងចូលរួមផ្សព្វផ្សាយពីគោលដៅទេសចរណ៍នានា នៅក្នុងទឹកដីអច្ឆរិយ ដែលដឹកនាំដោយឯកឧត្តម ទៀ ស្យាម ប្រធានក្រុមរថយន្តវប្បធម៌ (Cambodia Car Cultures) បានសហការជាមួយអាជ្ញាធរខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា ដែលជាក្រុមរថយន្ត Super Car កម្ពុជា បានរៀបចំកម្មវិធីដោយ Cambodia Car Culture។ ប្រធានក្រុមក្បួនរថយន្តវប្បធម៌ ឯកឧត្តម ទៀ ស្យាម បានបង្ហាញថា ក្រុមការងាររបស់យើងបានរៀបចំថតកម្មវិធីក្បួនរថយន្ត Super Cars កម្ពុជា នៅបរិវេណ Pub-Street និងបរិវេណទីធ្លាប្រាសាទអង្គរវត្ត ក្នុងគោលដៅ ដើម្បីផ្សព្វផ្សាយពីសេវាកម្មទេសចរណ៍កន្លងមកក្នុងខេត្តសៀមរាប។ នេះបើយោងតាមការបញ្ជាក់ពីឯកឧត្តម ទៀ ស្យាម ប្រធានក្រុមរថយន្តវប្បធម៌ (Cambodia Car Cultures) ដែលបានរៀបចំក្បួនរថយន្ត Super Cars កម្ពុជា បានធ្វើដំណើរទៅតាមតំបន់ទេសចរណ៍គោលដៅនានាក្នុងខេត្តសៀមរាប ដើម្បីចូលរួមផ្សព្វផ្សាយពីផលិតផលនៃសេវាកម្មទេសចរណ៍ក្នុងខេត្តសៀមរាប ឲ្យមានភាពទាក់ទាញ តាមេយ:ក្រុមរថយន្តវប្បធម៌ (Cambodia Car Cultures)…

  • ឯកឧត្តម ឈិន កេតនា បើកកិច្ចប្រជុំ ត្រៀមរៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រ គម្រប់ព្រះជន្ម ៧០ យាងចូល ៧១ ព្រះវស្សា

    ឯកឧត្តម ឈិន កេតនា បើកកិច្ចប្រជុំ ត្រៀមរៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រ គម្រប់ព្រះជន្ម ៧០ យាងចូល ៧១ ព្រះវស្សា

    ភ្នំពេញ៖ ឯកឧត្តម ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បើកកិច្ចប្រជុំដើម្បីពិភាក្សាអំពីភារកិច្ចត្រូវត្រៀមលក្ខណៈរៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាគម្រប់ព្រះជន្ម ៧០ យាងចូល ៧១ ព្រះវស្សាដែលប្រព្រឹត្តិទៅនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ អោយស្របតាមព្រះរាជបវេណីដ៏ថ្កើនថ្កាន។ កិច្ចប្រជុំនេះធ្វើឡើងនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ នាទីស្នាក់ការគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ដោយមានការចូលរួមពី តំណាងក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន រដ្ឋបាលរាជធានីភ្នំពេញ ពាក់ព័ន្ធជាច្រើនរូប។ មានប្រសាសន៍លើកឡើងនៅក្នុងអង្គប្រជុំនេះ ឯកឧត្តម ឈិន កេតនា បានលើកឡើងពីភារកិច្ច តួនាទី ទទួលខុសត្រូវ ទៅលើការដាក់តាំង នូវព្រះឆាយាលក្ខណ៍ និងព្រះរាជសកម្មភាពរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានដាក់តាំង នៅតាមទីសាធារណៈ និងមហាវិថីសំខាន់ៗ ព្រមទាំងតាមក្រសួង-ស្ថាប័ននានា ជាពិសេសនៅមុខព្រះបរមរាជវាំង ដើម្បីអបអរព្រះរាជពិធីចម្រើនព្រះជន្មរបស់ព្រះអង្គ គម្រប់…

  • សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ ឧបដ្ឋានសាលា និងសមិទ្ធផលនានា នៅវត្តលក្ខរាជា ខេត្តស្វាយរៀង កសាងក្នុងតម្លៃជាង ១លានដុល្លារ ត្រូវបានសម្ពោធឆ្លង ជាផ្លូវការ

    សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ ឧបដ្ឋានសាលា និងសមិទ្ធផលនានា នៅវត្តលក្ខរាជា ខេត្តស្វាយរៀង កសាងក្នុងតម្លៃជាង ១លានដុល្លារ ត្រូវបានសម្ពោធឆ្លង ជាផ្លូវការ

    ខេត្តស្វាយរៀង ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញសម្ពោធ ឧបដ្ឋានសាលា និងសមិទ្ធផលនានា នៅវត្តលក្ខរាជា ស្ថិតនៅ ស្ថិតនៅ ឃុំកំពងចក ស្រុករំដួល ខេត្តស្វាយរៀង ដែលមានអ្នកចូលរួមប្រមាណជាង ១.៥០០នាក់ នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ ។ សម្តេចកិត្តិសង្គហបណ្ឌិតក៏បាន បានថ្លែងនូវការផ្ដាំផ្ញើសួរសុខទុក្ខនិងក្ដីនឹករលឹកពី សម្ដេចតេជោនាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅឃុំកំពង់ចក ក៏ដូចជានៅទូទាំងស្រុករំដួល។ សម្តេចកិត្តិសង្គហបណ្ឌិត បានលើកឡើងថា សមិទ្ធផលដែលកើតឡើងនៅទីវត្តលក្ខរាជានេះ គឺមិនមែនកើតឡើងដោយចៃដន្យនោះទេ នេះក៏ព្រោះតែស្ថានភាពនៃប្រទេសជាតិរបស់យើងទទួលផលពីផ្លែផ្កានៃសុខសន្តិភាព និង ការអភិវឌ្ឍជាតិលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ។ សម្តេចបានបន្តទៀតថា កត្តាសុខសន្តិភាព និង ការអភិវឌ្ឍជាតិនេះហើយ ដែលបានផ្ដល់ឲ្យប្រជាពលរដ្ឋយើងមានជីវភាពធូរធារឡើងពីមួយថ្ងៃ ទៅមួយថ្ងៃ នឹងមានលទ្ធភាពកាន់តែខ្ពស់នៅក្នុងការចូលរួម ចំណែកកសាងសមិទ្ធផលនានាទាំងក្នុងវិស័យពុទ្ធចក្រ និងអាណាចក្រ និងបានធ្វើឲ្យមានសុខុដុមនីយកម្មសាសនា ជាក់ស្ដែងសមិទ្ធផល ដែលបានសម្ពោធដាក់ឲ្យប្រើប្រាស់ក្នុងថ្ងៃនេះរួមមាន ៖ ឧបដ្ឋានសាលា…

  • រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមនៅក្នុងពិធីបុណ្យវិសាខបូជា ប្រារព្ធនៅសាលាបុណ្យជើងភ្នំព្រះរាជទ្រព្យ ស្ថិតនៅឃុំផ្សាដែក ស្រុកពញាឮ ខេត្តកណ្ដាល

    រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមនៅក្នុងពិធីបុណ្យវិសាខបូជា ប្រារព្ធនៅសាលាបុណ្យជើងភ្នំព្រះរាជទ្រព្យ ស្ថិតនៅឃុំផ្សាដែក ស្រុកពញាឮ ខេត្តកណ្ដាល

    ខេត្តកណ្ដាល ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបុណ្យវិសាខបូជា ប្រារព្ធនៅសាលាបុណ្យជើងភ្នំព្រះរាជទ្រព្យ ស្ថិតនៅឃុំផ្សាដែក ស្រុកពញាឭ ខេត្តកណ្ដាល នាថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣។ ពិធីបុណ្យវិសាខបូជានាឱកាសនេះ បានប្រាព្ធឡើងដោយមានការយាង និងអញ្ជើញចូលរួមពី សម្ដេចព្រះអភិសិរី សុគន្ធា មហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្ដេចព្រះមហាសង្ឃរាជ នៃគណធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចព្រះមន្រ្តីសង្ឃ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ថ្នាក់ដឹកនាំក្រសួងស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងពុទ្ធបរិស័ទជាច្រើនរូបទៀត។ ពិធីបុណ្យវិសាខបូជា គឺការរម្លឹកដល់ព្រឹត្តិការណ៍ដ៏ពិសេសចំនួន ៣ ទាក់ទងនឹងព្រះសមា្មសម្ពុទ្ធ។ ព្រឹត្តិការណ៍ទាំងនោះរួមមាន ការប្រសូត ការត្រាស់ដឹង និងការចូលបរិនិព្វាន។ ព្រះពុទ្ធ មានព្រះនាមដើមថា សិទ្ធត្ថ ជាព្រះរាជបុត្រារបស់ព្រះនាង សិរិមហាមាយា និងព្រះបាទ សុទ្ធោទនៈ។ ព្រះអង្គ ត្រូវបានគេហៅព្រះនាមជាច្រើនទៀត ដូចជា ព្រះសម្មាសម្ពុទ្ធ, ព្រះសមណគោតម, ព្រះជិនស្រី,…

  • ឯកឧត្តម ទុយ រី ៖ ព្រឹត្តិការណ៍ពិព័រណ៍កម្ពុជាឆ្នាំ២០២៣ នៅប្រទេសជប៉ុន គឺផ្សព្វផ្សាយវប្បធម៌ និងប្រពៃណីខ្មែរ តាមរយៈការសម្តែងសិល្បៈចម្រុះ និងជាផ្នែកមួយនៃគោលនយោបាយការទូតសេដ្ឋកិច្ច កម្ពុជា-ជប៉ុន

    ឯកឧត្តម ទុយ រី ៖ ព្រឹត្តិការណ៍ពិព័រណ៍កម្ពុជាឆ្នាំ២០២៣ នៅប្រទេសជប៉ុន គឺផ្សព្វផ្សាយវប្បធម៌ និងប្រពៃណីខ្មែរ តាមរយៈការសម្តែងសិល្បៈចម្រុះ និងជាផ្នែកមួយនៃគោលនយោបាយការទូតសេដ្ឋកិច្ច កម្ពុជា-ជប៉ុន

    ជប៉ុន ៖ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន មានប្រសាសន៍ថា ព្រឹត្តិការណ៍ពិព័រណ៍កម្ពុជា ឆ្នាំ២០២៣ នៅប្រទេសជប៉ុន គឺផ្សព្វផ្សាយវប្បធម៌ និងប្រពៃណីខ្មែរតាមរយៈការសម្តែងសិល្បៈចម្រុះ និងជាផ្នែកមួយនៃគោលនយោបាយការទូតសេដ្ឋកិច្ច កម្ពុជា-ជប៉ុន ។ នេះការលើកឡើងនាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបើកព្រឹត្តិការណ៍ពិព័រណ៍កម្ពុជា ឆ្នាំ២០២៣ ដែលរៀបចំឡើងដោយ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន សហការជាមួយគណៈកម្មាធិការពិព័រណ៍កម្ពុជា២០២៣ សហគមន៍ខ្មែរ និងសមាគមន៍និស្សិតខ្មែរ នៅបរិវេណឧទ្យាន យ៉ូយ៉ូហ្កិ ផាក (Yoyogi Park) ក្រុងតូក្យូ ឯកឧត្តម IMAMURA Masahiro សមាជិកសភា និងជាប្រធានសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា ឯកឧត្តម TAKAGI Kei អនុរដ្ឋមន្រ្តី្កក្រសួងការបរេទសជប៉ុន ឯកឧត្តម ឈួន ដារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា និងលោកស្រី Mina Mino Yoko ទូតសុឆន្ទៈសម្រាប់ខួបទី៧០ នៃទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លោកជំទាវ…

  • អាជ្ញាធរជាតិអប្សរាប្រកាសបិទចរាចរ និងបង្វែរទិសដៅទស្សនានៅទីតាំងមួយចំនួនក្នុងតំបន់អង្គរដើម្បីរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម

    អាជ្ញាធរជាតិអប្សរាប្រកាសបិទចរាចរ និងបង្វែរទិសដៅទស្សនានៅទីតាំងមួយចំនួនក្នុងតំបន់អង្គរដើម្បីរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម

    សៀមរាប៖ អាជ្ញាធរជាតិអប្សរា ប្រកាសការបិទចរាចរ និងបង្វែរទិសដៅទស្សនា នៅតាមបណ្តាទីតាំងសំខាន់ៗមួយចំនួននៅរមណីយដ្ឋានអង្គរ ដើម្បីរៀបចំព្រឹត្តិការណ៍ប្រកួតស៊ីហ្គេមនិងប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះឆ្នាំ២០២៣ នេះ ខណៈអាជ្ញាធរអះអាងថា ការផ្អាកបណ្តាគោលដៅទេសចរណ៍មួយចំនួននេះមិនប៉ះពាល់ដល់អាជីវករនៅតំបន់អង្គរឡើយ ហើយការចូលទស្សនានៅប្រព្រឹត្តទៅជាជាធម្មតា។ ការប្រកាសបិទនេះ ធ្វើឡើងតាមរយៈសេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរានៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ ដែលជម្រាបជូនដល់សាធារណជន គ្រប់ក្រសួង មន្ទីរស្ថាប័នជាតិ អន្តរជាតិ សមាគមទីភ្នាក់ងារទេសចរណ៍ ម្ចាស់សណ្ឋាគារ ភ្ញៀវទេសចរជាតិ-អន្តរជាតិ ជ្រាបជាដំណឹង។ អាជ្ញាធរជាតិអប្សរា គូសបញ្ជាក់តាមរយៈសេចក្តីជូនដំណឹងដូច្នេះថា៖« ព្រះរាជាណាចក្រកម្ពុជាមានកិត្តិយសដ៏ធំធេងក្នុងការធ្វើជាម្ចាស់ផ្ទះ រៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួន ក្នុងនោះរួមបញ្ចូលផងដែររមណីយដ្ឋានអង្គរ»។ សេចក្តីជូនដំណឹងបន្តថា ដើម្បីឱ្យការរៀបចំព្រឹត្តិការណ៍នេះបានរលូន អាជ្ញាធរសូមណែនាំដល់សាធារណជនឱ្យបានជ្រាបពីការបិទចរាចរ និងការបង្វែរទិសដៅទស្សនា នៅតាមបណ្តាទីតាំងសំខាន់ៗមួយចំនួនដែលត្រូវរៀបចំការប្រកួតកីឡា។ ទី១ ការបិទការចេញចូលបរិវេណមុខប្រាសាទអង្គរវត្ត រហូតដល់ខ្លោងទ្វារដៃឆ្នាំង សម្រាប់ការប្រកួតកីឡារត់ម៉ារ៉ាតុង និងដើរប្រណាំង នៅថ្ងៃទី០៦ ខែឧសភា ចាប់ពីម៉ោង ៥៖៣០ នាទីព្រឹក ដល់ម៉ោង ១៨៖០០ នាទីល្ងាច។ ទី២ បិទការចូលទស្សនាប្រាសាទអង្គរវត្តតាមច្រកខាងលិច និងបិទការឆ្លងកាត់ទៅទស្សនាតំបន់អង្គរធំនៅថ្ងៃទី១១ ខែឧសភា ដើម្បីរៀបចំវិញ្ញាសាទោចក្រយានបុរស…

  • ពិធីដង្ហែបុណ្យវិសាខបូជា ប្រទក្សិណជុំវិញក្រុងសៀមរាប ដើម្បីរំលឹកដល់ថ្ងៃដែលព្រះអង្គ ទ្រង់ប្រសូត្រ ទ្រង់ត្រាស់ដឹង និងទ្រង់បរិនិព្វាន

    ពិធីដង្ហែបុណ្យវិសាខបូជា ប្រទក្សិណជុំវិញក្រុងសៀមរាប ដើម្បីរំលឹកដល់ថ្ងៃដែលព្រះអង្គ ទ្រង់ប្រសូត្រ ទ្រង់ត្រាស់ដឹង និងទ្រង់បរិនិព្វាន

    សៀមរាប៖ នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣នេះ ព្រះសង្ឃក្នុងក្រុងសៀមរាប ដែលដឹកនាំដោយព្រះវិជ័យរង្សី ព្រះរាជាគណកិត្តិយស និងជាព្រះគ្រូ ប្រាសារង្សី អនុគណក្រុងសៀមរាប បានរៀបចំពិធីដង្ហែបុណ្យវិសាខបូជា ប្រទក្សិណជុំវិញក្រុងសៀមរាប ដើម្បីរំលឹកដល់ថ្ងៃដែលព្រះអង្គ ទ្រង់ប្រសូត ទ្រង់ត្រាស់ដឹង និងទ្រង់បរិនិព្វានជាដើម ដែលមានន័យថាការបូជានៅក្នុងថ្ងៃពេញបូណ៌ខែពិសាខ។ ការប្រារព្ធធ្វើបុណ្យវិសាខបូជានេះ មិនមែនធ្វើតែក្នុងប្រទេសកម្ពុជាយើងនោះឡើយ ប្រទេសជាច្រើននៅលើពិភពលោកក៏ប្រារព្ធធ្វើបុណ្យវិសាខបូជានេះដូចគ្នាផងដែរ ឲ្យតែប្រទេសដែលគោរព និងកាន់ព្រះពុទ្ទសាសនា គេបានចាត់ទុកបុណ្យវិសាខបូជានេះជាបុណ្យដ៏សំខាន់បំផុតក្នុងព្រះពុទ្ទសាសនា។ ការប្រារព្ធនូវបុណ្យវិសាខបូជាមានគោលសំខាន់ដោយពិស្តារ ៧យ៉ាងគឺ ៖ ១.ថ្ងៃព្រះសុមេធបណ្ឌិតបានទទួលព្យាករណ៍ ២.ថ្ងៃដែលទ្រង់ប្រសូត ៣.ថ្ងៃកំណើតរបស់ពោធិ៍ព្រឹក្ស ៤.ថ្ងៃព្រះពុទ្ធត្រាស់ដឹង ៥.ថ្ងៃព្រះអង្គទ្រង់បរិនិព្វាន ៦.ថ្ងៃប្រល័យព្រះធាតុ ៧.ថ្ងៃព្រះអង្គទ្រង់ផ្ចាញ់មារហើយបានត្រាស់។ ហេតុដ៏អស្ចារ្យទាំងប្រាំពីរខាងលើនេះ បានកើតឡើងនៅក្នុងថ្ងៃពេញបូរមីណ៌ខែពិសាខដូចគ្នាទាំងអស់។ ហើយបើពោលមកដោយសង្ខេបខ្លីគឺមានហេតុ ៣យ៉ាងសំខាន់ៗក្នុងការប្រារព្ធពិធីបុណ្យវិសាខបូជានេះឡើងគឺ៖១.ថ្ងៃព្រះអង្គប្រសូត្រ ២.ថ្ងៃព្រះអង្គត្រាស់ដឹង ៣.និងថ្ងៃដែលព្រះអង្គយាងចូលបរិពាន្វ។ សាធុសប្បុរសទាំងឡាយ! សូមអ្នកទាំងឡាយបង្អោនចិត្តគិតរឮកដល់ព្រះគុណរបស់ព្រះសម្មាសម្ពុទ្ធនៃយើងក្នុងថ្ងៃដែលព្រះអង្គទ្រង់ប្រសូតឡើង ។ ព្រះសម្មាសម្ពុទ្ធនៃយើងទ្រង់បានប្រសូតនៅថ្ងៃសុក្រ ទី១៥កើត ខែពិសាខ ឆ្នាំច មុនពុទ្ធសករាជ៨០ឆ្នាំ នៅឯឧទ្យានលុម្ពិនីដែលស្ថិតនៅចន្លោះព្រំប្រទល់នគរកបិលភស្ត និងនគរទេវទហៈ។ នៅក្នុងឧទ្យាននេះទៀតសោតមានផ្ការីកស្គុះស្គាយយ៉ាងល្អ និងមានហ្វូងបក្សី៥ពណ៌ល្អល្អះនៅទីនោះផងដែរ។ ការប្រសូតរបស់ព្រះអង្គអស្ចារ្យខ្លាំងណាស់ អស្ចារ្យរហូតដល់រកបុគ្គលណាមួយក្នុងលោកមកប្រៀបប្រដូចពុំមានឡើយ។ ពេលដែលទ្រង់ប្រសូតមកភ្លាម ទ្រង់…

  • អភិបាលខេត្ត ជំរុញឱ្យវត្តអារាម និងវិហារសាសនាផ្សេងៗ ជាមជ្ឈមណ្ឌលអប់រំពលរដ្ឋឱ្យមានទឹកចិត្ត ធម៌

    អភិបាលខេត្ត ជំរុញឱ្យវត្តអារាម និងវិហារសាសនាផ្សេងៗ ជាមជ្ឈមណ្ឌលអប់រំពលរដ្ឋឱ្យមានទឹកចិត្ត ធម៌

    ព្រះសីហនុ៖ អភិបាល​ខេត្តព្រះសីហនុឯកឧត្តម គួច ចំរើន បានជំរុញនិងលើកទឹកចិត្តឱ្យវត្តអារាម និងវិហារសាសនាផ្សេ​ង​ៗ ធ្វើជាមជ្ឈមណ្ឌលអប់រំប្រជាពលរដ្ឋឱ្យមានស្មារតី និងទឹកចិត្តប្រកបដោយធម៌ ដើម្បីបញ្ចៀសអំពើហិ​ង្សានានា សំដៅជំរុញអភិវឌ្ឍសង្គមជាតិលើគ្រប់វិស័យ។ ​ឯកឧត្តមមានប្រសាសន៍ដូចនេះកាលពី​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០២៣ក្នុង​ពិធី​សម្ពោធឆ្លងសមិទ្ធផលនានាក្នុងវត្តមុនីសាលព្រឹក្ស ស្ថិតនៅ​ឃុំអណ្តូងថ្ម ស្រុកព្រៃនប់​ ។ ឯកឧត្តមបាន​បន្តថា កម្ពុជាបានផ្តល់តម្លៃខ្ពស់លើការអភិវឌ្ឍវិស័យសាសនា ក្នុងនោះមានការគោរពសេរីភាពខា​ងជំនឿសាសនា ការលើកស្ទួយព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងគាំទ្រការគោរពប្រតិបត្តិសាសនាដទៃទៀត ដើម្បីសាមគ្គីភាព និងសុខដុមរមនានៃសង្គមជាតិ។ ជាមួយគ្នានេះ លោក ក៏បានជំរុញឱ្យវត្តអារាម និងវិហារសាសនាផ្សេងៗ ជាមជ្ឈមណ្ឌលអប់រំពលរដ្ឋឱ្យមានទឹកចិត្តប្រកបដោយធម៌។ តាមរយៈរដ្ឋបាលខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន បានបញ្ជាក់​ថា ៖ «ក្នុងនាមរដ្ឋបាលខេត្ត សូមលើកទឹកចិត្តឱ្យវត្តអារាម និងវិហារសាសនាផ្សេងៗទៀត ជាមជ្ឈមណ្ឌលអប់រំប្រជាពលរដ្ឋឱ្យមានស្មារតី និងទឹកចិត្តប្រកបដោយធម៌ មិនប្រកាន់អំពើហិង្សា មិនរើសអើងពណ៌សម្បុរ មានស្មារតីសាមគ្គីរាប់អានគ្នាយ៉ាងទូលំទូលាយក្នុងសង្គម មានសកម្មភាពយ៉ាងសកម្មចូលរួមអភិរក្ស និងអភិវឌ្ឍសង្គមជាតិលើគ្រប់វិស័យ»។​ ឆ្លៀតឱកាសនោះដែរលោកក៏បានធ្វើការអំពាវនាវឱ្យ​ប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបា​នគ្រប់គ្នា ដើម្បីទបស្កាត់ និងបញ្ចៀសបញ្ហាគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងខេត្តព្រះសីហនុផងដែរ។​  លោក អ៊ី ធារិន អភិបាលស្រុកព្រៃនប់បានប្រាប់ឱ្យដឹងនៅថ្ងៃទី​៣ខែឧសភាថា សមិទ្ធផលនានាក្នុងវត្តមុនីសាលព្រឹក ដែលមានអាយុកាល…

  • អភិបាលខេត្តកំពង់ធំ៖ វត្តអារាម នៅតែដើរតួនាទីសំខាន់ក្នុងវិស័យអប់រំ

    អភិបាលខេត្តកំពង់ធំ៖ វត្តអារាម នៅតែដើរតួនាទីសំខាន់ក្នុងវិស័យអប់រំ

    កំពង់ធំ៖ អភិបាលខេត្តកំពង់ធំ បានលើកឡើងថា វត្តអារាម នៅតែដើរតួនាទីសំខាន់ក្នុងវិស័យអប់រំ។ ឯកឧត្តមអភិបាលខេត្ត ងួន រតនៈ បានថ្លែងដូច្នេះក្នុងពិធីបុណ្យសម្ភោធ សាលាពុទ្ធិកបឋមសិក្សា វត្តទេពនិម្មិត នៅក្នុងវត្តទេនិម្មិត ភូមិកំពង់រទេះ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅថ្ងៃទី២៦ មេសា ដោយមានការនិមន្តចូលរួមពី ព្រះមេគណខេត្ត, ព្រះវិន័យធរគណខេត្ត, ព្រះអនុគណក្រុងស្ទឹងសែន ជាព្រះចៅអធិការវត្តទេពនិមិត្ត (ហៅវត្តធម្មយុទ្ធ) ចាស់ព្រឹទ្ឋាចារ្យ តាជី យាយជី ព្រមទាំងលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ផងដែរ ។ ឯកឧត្តម ងួន រតនៈ បានលើកឡើងថា ជាការពិតណាស់ វត្តអារាម គឺជាទីស្នាក់អាស្រ័យ និងសិក្សារៀនសូត្ររបស់កូនខ្មែរ ស្ទើរគ្រប់សម័យកាលពីបុរាណ នៅពេលដែលកូនមានអាយុ ៨ទៅ១០ឆ្នាំ មាតាបិតា តែងនាំទៅវត្ត ដើម្បីអប់រំផង និងសិក្សារៀនសូត្រវិជ្ជាផ្សេងៗផង ។ លុះមកដល់បច្ចុប្បន្ន ប្រទេសមានសុខសន្តិភាពពេញលេញ ជាពិសេស ក្រោមគោលនយោបាយបង្កៀកសាលា ឲ្យនៅជិតផ្ទះ និងគោលនយោបាយឃុំមួយ អនុវិទ្យាល័យមួយ…