-
អភិបាលរាជធានីភ្នំពេញសូត្រមន្តរាប់បាត្រព្រះសង្ឃ៧៥អង្គ អបអរសាទរទេវតា ឆ្នាំថ្មីដែលនឹងចូលមកដល់នៅល្ងាចថ្ងៃទី១៤មេសានេះ
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃ៨រោជខែចេត្រឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ មេសាឆ្នាំ២០២៣នេះ បានរៀបចំពិធីសូត្រមន្តរាប់បាត្រព្រះសង្ឃចំនួន ៧៥អង្គ ក្នុងន័យចូលរួមអបអរសាទរទេវតាឆ្នាំថ្មីព្រះនាម កិមិរាទេវីជាបុត្រីទី៦ របស់កបិលមហាព្រហ្ម ដែលនឹងចុះមកគ្រប់គ្រងភពផែនដី ជំនួសទេវតាឆ្នាំចាស់នៅល្ងាចថ្ងៃទី១៤ មេសាដដែរនេះ ។ ពិធីនេះបានធ្វើឡើងក្រោមវត្តមាន ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកជំទាវ នៅសាលារាជធានីភ្នំពេញ។ ពិធីនេះក៏បានបង្ហាញឲ្យឃើញពីការគោរពប្រតិបត្តិប្រពៃណីទំនៀមទំលាប់ ជាតិពិសេសក្នុងឧិកាសទទួលទេវតាឆ្នាំថ្មី ដើម្បីបណ្តេញគ្រោះចង្រៃអ៊ុបទ្រុបផងទាំងពួង ដែលកើតមានកាលពីឆ្នាំចាស់ នឹងសុំពរជ័យពីទេវតាឆ្នាំថ្មី ក៏ដូចជារួមចំណែកថែរក្សាប្រពៃណីទំនៀមទំលាប់ និងវប្បធម៏ជាតិដ៏ល្អផូរផង់របស់ខ្មែរយើង ។ នេះជាឆ្នាំទី២នៃការប្រារព្វពិធីសូត្រមន្តរាប់បាត្ររបស់រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចស្ថាប័ននានានិងបងប្អូនប្រជាពលរដ្ឋក្រោយពីអាក់ខានមិនបានរៀបចំពិធីនេះអស់រយៈពេល២ឆ្នាំដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ។ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ត្រូវបានរាជរដ្ឋា ភិបាលអនុញ្ញាតិឧិ្យធ្វើពិធី និងមានការជួបជុំកំសាន្តសប្បាយជាធម្មតាឡើងវិញ។ ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះដែរ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសជូនដំណឹងពីការប្រារព្វកម្មវិធីសង្ក្រាន្តវត្តភ្នំ នៅរមណីដ្ឋានវប្បធម៏ប្រវត្តិសាស្ត្រវត្តភ្នំរយៈពេល៣ថ្ងៃក្នុងឧិកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ជាតិនេះដែរ។ ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានជូនដំណឹងពីការហាមឃាត់ មិនអនុញ្ញាតិឲ្យលេងល្បែងដែលមិនមែនជាប្រពៃណីវប្បធម៏ជាតិ ប្រកាន់ខ្ជាប់សេចក្តីថ្លៃថ្នូរ ចូលរួមទប់ស្កាត់រាល់បទល្មើសផ្សេងៗដែលអាចកើតមានឡើងក្នុងឧិកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ។ ចូលរួមទប់ស្កាត់ពីគ្រោះអគ្គីភ័យ…
-
សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា អាជ្ញាធរ កងកម្លាំងគ្រប់រាជធានី-ខេត្ត នឹងថែរក្សាការពារសន្ដិសុខ ជូនពលរដ្ឋ ក្នុងរយៈពេលចូលឆ្នាំថ្មីនេះ
សៀមរាប ៖ ថ្លែងក្នុងពិធីបើកអង្គរសង្ក្រាន្ត នាព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ នៅប្រាសាទបាយ័ន ខេត្តសៀមរាប សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា សង្ឃឹមថា អាជ្ញាធររាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់ថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ចាប់ថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៣។ សម្ដេចតេជោ បានលើកឡើងថា សង្ក្រាន្តថ្នាក់ជាតិ បានកើតឡើងគ្រប់ទីកន្លែងទាំងអស់ ក្នុងប្រទេសកម្ពុជា។ សម្ដេច បន្ដថា ប្រជាជនខ្មែរ ពិតជាសប្បាយរីករាយជាខ្លាំង ទោះបីជួបផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច បណ្ដាលមកពីកូវីដ-១៩ និងផលវិបត្តិពីខាងក្រៅមួយចំនួនផងដែរ។ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានសង្កេតឃើញថា ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស បាននិងកំពុងរៀបចំគ្រប់ទីកន្លែង ដើម្បីទទួលទេវតាឆ្នាំថ្មី ហេតុនេះ សម្ដេច បានណែនាំដល់សមត្ថកិច្ច ខិតខំតែរក្សាសន្ដិសុខសណ្ដាប់ធ្នាប់ ឱ្យបានល្អ សម្រាប់ប្រជាពលរដ្ឋ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនាពេលនេះ ៕ អត្ថបទ៖ ស៊ូ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត…
-
សម្ដេចតេជោ ហ៊ុន សែន៖ កត្តាចំនួន ៦ ដែលធ្វើឱ្យប្រជាជនរីករាយក្នុងការអបអរពិធីចូលឆ្នាំថ្មី
សៀមរាប ៖ ថ្លែងក្នុងពិធីបើកអង្គរសង្ក្រាន្ត នាព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ នៅប្រាសាទបាយ័ន ខេត្តសៀមរាប សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងពីកត្តាចំនួន៦ ដែលធ្វើឱ្យប្រជាជនប្រារព្ធពិធីចូលឆ្នាំខ្មែរ បានដោយសប្បាយរីករាយក្នុងឆ្នាំ២០២៣នេះ ។ សម្ដេចតេជោ បានបន្តថា កត្តាទាំង៦នោះ មានដូចជា៖ សុខសន្ដិភាព, ការគ្រប់គ្រងកូវីដបានល្អ , ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធបានពេញផ្ទៃប្រទេស, មធ្យោបាយធ្វើដំណើរកាន់តែងាយស្រួល, ប្រជាពលរដ្ឋមានចំណូលគ្រប់គ្រាន់ និងការរៀបចំបានល្អរបស់រាជរដ្ឋាភិបាល និងសហភាពសហព័ន្ធយុវជនកម្ពុជា ។ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា៖ វាមិនមែនជាការចៃដន្យទេ ដែលធ្វើព្រឹត្តិការណ៍ធំមួយនេះបាន ។ សូមជម្រាបថា ពិធីចូលឆ្នាំប្រពៃណីជាតិខ្មែរ គឺជាឱកាសដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសអបអរសាទរ និងជួបជុំក្រុមគ្រួសារ។ ក្រោមដំបូលសន្ដិភាពដែលកម្ពុជាមានបច្ចុប្បន្ន បានធ្វើឱ្យប្រជាពលរដ្ឋ ចូលរួមរៀបចំពិធីជាតិដ៏ធំនេះបានដោយសេរី និងភាពរីករាយ ៕ អត្ថបទ៖ ស៊ូ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ
-
សម្ដេចតេជោ ហ៊ុន សែន៖ កត្តាចំនួន ៦ ដែលធ្វើឱ្យប្រជាជនរីករាយក្នុងការអបអរពិធីចូលឆ្នាំថ្មី
សៀមរាប ៖ ថ្លែងក្នុងពិធីបើកអង្គរសង្ក្រាន្ត នាព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ នៅប្រាសាទបាយ័ន ខេត្តសៀមរាប សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងពីកត្តាចំនួន៦ ដែលធ្វើឱ្យប្រជាជនប្រារព្ធពិធីចូលឆ្នាំខ្មែរ បានដោយសប្បាយរីករាយក្នុងឆ្នាំ២០២៣នេះ ។ សម្ដេចតេជោ បានបន្តថា កត្តាទាំង៦នោះ មានដូចជា៖ សុខសន្ដិភាព, ការគ្រប់គ្រងកូវីដបានល្អ , ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធបានពេញផ្ទៃប្រទេស, មធ្យោបាយធ្វើដំណើរកាន់តែងាយស្រួល, ប្រជាពលរដ្ឋមានចំណូលគ្រប់គ្រាន់ និងការរៀបចំបានល្អរបស់រាជរដ្ឋាភិបាល និងសហភាពសហព័ន្ធយុវជនកម្ពុជា ។ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា៖ វាមិនមែនជាការចៃដន្យទេ ដែលធ្វើព្រឹត្តិការណ៍ធំមួយនេះបាន ។ សូមជម្រាបថា ពិធីចូលឆ្នាំប្រពៃណីជាតិខ្មែរ គឺជាឱកាសដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសអបអរសាទរ និងជួបជុំក្រុមគ្រួសារ។ ក្រោមដំបូលសន្ដិភាពដែលកម្ពុជាមានបច្ចុប្បន្ន បានធ្វើឱ្យប្រជាពលរដ្ឋ ចូលរួមរៀបចំពិធីជាតិដ៏ធំនេះបានដោយសេរី និងភាពរីករាយ ៕ អត្ថបទ៖ ស៊ូ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ
-
ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក្រៅពីជំនួបរវាងមនុស្សជាមួយវប្បធម៌រូបបិយ និងអរូបិយ ក៏នៅមានជំនួបរវាងបុរស និងស្រ្តី ដែលអាចក្លាយទៅជាគូភរិយាស្វាមីនាពេលខាងមុខ
សៀមរាប ៖ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក្រៅពីជំនួបរវាងមនុស្សជាមួយវប្បធម៌រូបបិយ និងអរូបិយ ក៏នូវមានជំនួបរវាងបុរស និងស្រ្តី ដែលអាចក្លាយទៅជាគូភរិយាស្វាមីនាពេលខាងមុខ។ នេះជាការបញ្ជាក់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្ត លើកទី១០ ឆ្នាំ២០២៣ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ ។ សម្តេចតេជោ ហ៊ុន សែន បានអបអរសាទរដល់កីឡាល្បុក្កតោ ដែលបានចូលជាបេតិកភណ្ឌភិភពលោកនាពេលថ្មីៗកន្លងទៅនេះ ហើយក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តនេះ ល្បុក្កតោ នឹងមានសម្ដែងបង្ហាញនូវទស្សនីយភាពជាច្រើនផងដែរ។ សម្តេច បញ្ជាក់ថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក្រៅពីជំនួបត្រីកោណរវាងមនុស្សជាមួយវប្បធម៌រូបបិយ និងអរូបិយ ក៏នៅមានជំនួបទី៤ទៀត គឺជំនួបរវាងស្រ្ដីនិងបុរសដែលអាចចាប់ផ្ដើមនៅទីនេះ នឹងអាចក្លាយជាអនាគតភរិយា និងស្វាមីនាពេលខាងមុខ។ សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរ ចំពោះការជួបគ្នារវាងបុរស និងស្រ្តីនៅក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត នៅឆ្នាំ២០២៣នេះ សូមឲ្យក្លាយទៅជាប្តីប្រពន្ធស្រលាញ់គ្នារហូតតទៅ ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ
-
សម្ដេចតេជោ ហ៊ុន សែន៖ អង្គរសង្រ្កាន្ត បានបង្កើតឱកាសសម្រាប់មនុស្សគ្រប់វ័យទាំងអស់
សៀមរាប៖ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា អង្គរសង្រ្កាន្ត បានបង្កើតឱកាសសម្រាប់មនុស្សគ្រប់វ័យទាំងអស់។ សម្ដេចតេជោនាយករដ្ឋមន្ត្រីកម្ពុជាបានលើកឡើងដូច្នេះតាមរយៈបណ្ដាញសង្គមតេឡេក្រាមនៅយប់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣។ សម្ដេចតេជោហ៊ុនសែនបានបង្ហាញរូបភាពអមជាមួយខ្លឹមសារដូច្នេះថា៖ យាយៗក្នុងឆ្នាំខ្លា មុនពេលឆ្លងចូលឆ្នាំទន្សាយ។ សម្ដេចបញ្ជាក់ថា អង្គរសង្រ្កាន្ត បង្កើតឱកាសមិនគ្រាន់តែសម្រាប់យុវជនទេ តែសម្រាប់មនុស្សគ្រប់វ័យទាំងអស់ ។ ព្រឹត្តិការណ៍អង្គរសង្ក្រាន្តដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ក្រោមប្រធានបទ «ក្តីស្រមៃ និងក្តីសង្ឃឹម» នឹងផ្តល់ឱកាសដល់ប្រជាជនកម្ពុជាទាំងអស់ ក៏ដូចជាមិត្តភ័ក្តិអន្តរជាតិទាំងអស់បានជួបជុំគ្នារីករាយ និងទទួលបានបទពិសោធន៍មិនអាចបំភ្លេចបាន ក្នុងឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ពិធីបើកព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៣នេះ នឹងធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ ៕ ដោយ វណ្ណលុក
-
ស.ស.យ.ក ខេត្តបាត់ដំបង បង្កើតនូវព្រឹត្តិការណ៍”សង្រ្កាន្តបាត់ដំបង” ក្នុងលក្ខណៈទ្រង់ទ្រាយធំ ដើម្បីទាក់ទាញដល់ការកម្សាន្ត ជាងឆ្នាំមុន ៗ
ខេត្តបាត់ដំបង ៖ ដោយសារតែប្រទេសជាតិមានសុខសន្តិភាពពេញលេញ និងបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាធ្វើការគ្រប់គ្រងជំងឺកូវីដ19បានដោយជោគជ័យ បានផ្ដល់ឱកាសឱ្យប្រជាជននៅទូទាំងប្រទេស មានការជួបជុំបានដើរលេងកម្សាន្តសប្បាយឡើងវិញ នៅគ្រប់ទីកន្លែង ។ ជាក់ស្ដែង ស,ស,យ,ក ខេត្តបាត់ដំបង បង្កើតនូវព្រឹត្តិការណ៍”សង្រ្កាន្តបាត់ដំបង” ក្នុងលក្ខណៈទ្រង់ទ្រាយធំ ដើម្បីទាក់ទាញដល់ការកម្សាន្ត ជាងឆ្នាំមុន ៗ ក្នុងឱកាស នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរមកដល់ឆាប់ៗនេះ ។ ឯកឧត្តម ស រដ្ឋា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង ឱ្យដឹងថា៖សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានសហការជាមួយរដ្ឋបាលខេត្តបាត់ដំបង ក្នុងការរៀបចំឲ្យមានព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបងចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៦ ខែមេសាឆ្នាំ២០២៣ នៅក្នុងបរិវេណវិទ្យាល័យ នេត យ៉ង់ ទីប្រជុំជនខេត្តបាត់ដំបង នៅជិតរង្វង់មូលលោកតាដំបងក្រញូង។ ឯកឧត្តម ស រដ្ឋា ក៏បានបង្ហាញនូវក្ដីសង្ឃឹមយ៉ាងមុតមាំថា ព្រឹត្តិការណ៍សង្ក្រាន្ត នៅក្នុងខេត្តបាត់ដំបង អាចនឹងមានប្រជាពលរដ្ឋ និងយុវជនចូលរួមយ៉ាងច្រើនកុះករដើម្បីមកចូលរួមលេងកម្សាន្តសប្បាយនូវក្នុងព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបងនាឆ្នាំនេះ ខណៈដែលព្រឹត្តិការណ៍សង្រ្កានកាលពីឆ្នាំ២០១៩ មុនការរាតត្បាតពីជំងឺកូវីដ-19ទទួលបានភ្ញៀវទេសចរប្រមាណជិត១លាននាក់ផងដែនោះ។ សូមបញ្ជាក់ថា៖ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ មានកម្មវិធីការរាំលេងកំសាន្តតាមបទភ្លេងចង្វាក់ប្រពៃណីខ្មែរ តំបន់ត្រជាក់ចិត្ត លេងល្បែងប្រជាប្រិយខ្មែរ ដែលជាកេរតំណែលដ៏ល្អផូរផង់បន្សល់ពីដូនតា ។ មានការសម្តែងសិល្បៈចម្រុះគ្រប់ទម្រង់ និងជួបជាមួយតារាចម្រៀងល្បីៗ ប្រចាំព្រះរាជាណាចក្រកម្ពុជា…
-
សង្ក្រាន្ត វត្តភ្នំ បានត្រៀមរួចរាល់ហើយ ដើម្បីទទួលប្រជាពលរដ្ឋ រយៈពេល ៣ថ្ងៃ ក្នុងអំឡុង ពេលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ២០២៣នេះ
ភ្នំពេញ៖ ការតុបតែងរៀបចំសង្ក្រាន្តវត្តភ្នំ បានត្រៀមរួចរាល់ហើយ ដើម្បីទទួលប្រជាពលរដ្ឋ រយៈពេល ៣ថ្ងៃ ក្នុងអំឡុង ពេលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ នាថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៣ ។ ដោយមានការណែនាំពី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្រុមការងារជំនាញ បានរៀបចំតុបតែង នៅក្នុងបរិវេណ រមណីយដ្ឋាន វប្បធម៌ ប្រវត្តិសាស្ត្រ វត្តភ្នំ ដើម្បីទទួលប្រជាពលរដ្ឋចូលរួមសង្ក្រាន្ត វត្តភ្នំ ក្នុងអំឡុងពេលចូលឆ្នាំថ្មី ប្រពៃណីជាតិ ។ សង្ក្រាន្តវត្តភ្នំ ឆ្នាំនេះ ប្រព្រឹត្តិទៅនៅថ្ងៃទី ១៤.១៥.១៦ ខែមេសា។ សង្ក្រាន្តវត្តភ្នំ នៅឆ្នាំនេះ មានរៀបចំ «ភូមិ ខ្ញុំ» ឬ «ភូមិខ្មែរយើង» ដែលរៀបចំជាផ្នែកៗ ក្នុងនោះមានការតាំង បង្ហាញ ភូមិមួយ ផលិតផលមួយ ជារបស់ខ្មែរយើង រៀបចំកន្លែងប្រគុំតន្ត្រីសម័យ កន្លែងរាំវង់ កន្លែងស្រង់ព្រះ និងពូនភ្នំខ្សាច់ ជាដើម ៕ ដោយ…
-
ឯកឧត្តម ហ៊ុន ម៉ានី៖ ស្មារតីអង្គរសង្ក្រាន្ត គឺជាការលើកស្ទួយវប្បធម៌ប្រពៃណីខ្មែរដ៏រុងរឿង
សៀមរាប៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានបង្ហាញថា ការផ្តួចផ្តើមឲ្យមានព្រឹត្តិការណ៍អង្គរសង្ក្រាន្ត គឺជាការគាស់រំលើងនូវប្រពៃណី វប្បធម៌ខ្មែរ ឲ្យរស់រវើកឡើងវិញ។ ថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពការសាងសង់សំណង់នានាសម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត កាលពីព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣នេះ ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា ចាប់តាំងពីមានការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តកាលពីឆ្នាំ២០១៣មក ក៏ដូចជាឆ្នាំ២០២៣នេះ ស្មារតីជារួមរបស់អង្គរសង្ក្រាន្ត គឺលើកស្ទួយប្រពៃណីវប្បធម៌ខ្មែរឲ្យរុងរឿងឡើងវិញ ក្នុងនោះការសាងសង់សំណង់នានាក៏ត្រូវគោរពតាមរចនាបទខ្មែរដែរ។ ឯកឧត្តម បានបញ្ជាក់ថា “ព្រឹត្តិការណ៍អង្គរសង្ក្រាន្តពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៨ នឹងមកងល់បច្ចុប្បន្នឆ្នាំ២០២៣ ជាស្មារតីរួម គឺការលើកស្ទួយ វប្បធម៌ប្រពៃណីខ្មែរ ហើយរចនាបទខ្មែរក៏ដូចគ្នាដែរ អីចឹងហើយនៅទិដ្ឋភាព នៅទីតាំងនីមួយៗយើងតែងតែធ្វើការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកគ្រូអ្នកគ្រូនៃសាលាវិចិត្រសិល្បៈដែលគ្រប់រចនាបទរបស់យើងដូចជាទីតាំងដែលយើងកំពុងឈរនៅទីនេះ គឺភូមិខ្ញុំ ក្នុងទីលានជល់ដំរី មុខប្រាសាទបាយ័ន គឺយើងគិតគូរថាសម័យកាលណា ហើយយើងសម្លៀកបំពាក់បែបណា ដំបូលរបៀបម៉េច? ពេលខ្លះយើងមានសម័យកាលតែមួយឬលើសពីមួយទាំងអស់នេះ គឺយើងតែងតែឆ្លងយោបល់សួរនាំ និងតែងមានការណែនាំពិគ្រោះយោបល់ពីលោកគ្រូអ្នកគ្រូសាលាវិចិត្រសិល្បៈជាមុនសិន មុននឹងយើងសម្រេចការសាងសង់ជារចនាបទឲ្យស្របទៅនឹងដំណាក់កាល ដោយសារជាព្រឹត្តិការមួយដែលលើកស្ទួយរបៀបរបបប្រពៃណីវប្បធម៌ យើងត្រូវធ្វើទៅតាមរចនាបទស្ទើរតែទាំងស្រុងក្នុងការយកគំរូតាមអ្វីៗដែលជារចនាបទខ្មែរ។ ប៉ុន្តែកន្លែងខ្លះក៏មានច្នៃប្រឌិតដែរ ឧទាហរណ៍ដូចជានៅត្រពាំងសេស ដែលមានតំបន់តោះៗលេងទឹកឬក៏អ្វី ដែលវាជាកន្លែងកម្សាន្ត មិនអាចទាំងស្រុងដូចរចនាបទខ្មែរទេ“ ។សូមបញ្ជាក់ថា សម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣…
-
អភិបាលរាជធានី បង្ហូតទង់ថ្មី នៅរមណីយដ្ឋានវត្តភ្នំ ដើម្បីសុំសេចក្តីសុខ សិរីសួស្តី ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ
ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកជំទាវ ជា ស៊ីណាឃួង ស្រេង នាព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣នេះ បានអញ្ជើញ ក្នុងពិធីបង្ហូតទង់ថ្មី នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តវត្តភ្នំ ដើម្បីសុំសេចក្តីសុខ សិរីសួស្តី ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ថ្ងៃសុក្រ ៩ រោចរនោច ខែចេត្រ ត្រូវនឹងថ្ងៃទី ១៤ ខែមេសា គ្រិស្តសករាជ ២០២៣ខាងមុខនេះ។ ពិធីសូត្រមន្តតាមបែបសាសនានេះធ្វើឡើង នៅក្នុងវិហារធំលើកំពូលវត្តភ្នំ រួចបន្តហែរ ទង់ព្រះពុទ្ធសាសនា (ទង់ជ័យឆព្វណ្ណរង្សី)មកខាងមុខព្រះវិហារ និងបានបង្ហូតទង់ទាំង២ឡើង។ ការប្រារព្ធឱ្យមានពិធីនេះឡើង គឺដើម្បីឧទ្ទិសដល់ចល្លាមុនីចេតីយ៍ រំលឹកគុណដល់បុព្វកាលរីជន អ្នកកសាងវត្តភ្នំ កសាងរាជធានីភ្នំពេញ និងសុំឱ្យបុព្វកាលរីជនទាំងនោះជួយថែរក្សា ប្រជាពលរដ្ឋទាំងអស់ ពិសេសប្រជាពលរដ្ឋ រស់នៅរាជធានីភ្នំពេញ ឱ្យជួបតែសេចក្តីសុខចំរើន មានសិរីសួស្តី ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ឆ្នាំ ២០២៣ ខាងមុខនេះ។ ទង់ជ័យឆព្វណ្ណរង្សីដែលបានបង្ហូតឡើងនេះ តំណាងអោយជាតិសាសន៍ ឬ ព្រះពុទ្ធសានានៅលើពិភពលោក…