-
បើកកិច្ចប្រជុំពេញអង្គលើកទី២៩ នៃគណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក
ភ្នំពេញ៖ ក្រុមមន្រ្តីពាក់ព័ន្ធសម័យប្រជុំពេញអង្គលើកទី២៩ នៃគណៈកម្មធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារ និង អភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក (ICC Angkor / Sambor Prei Kuk)។ ពិធីនេះបានប្រព្រឹត្តិទៅដោយមានការចូលរួមពីសំណាក់ លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន ព្រមទាំងសហប្រធាននៃកិច្ចប្រជុំ ឯកឧត្តម MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុន និង ឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា។ ក្រសួងបរិស្ថានបានឱ្យដឹងថា៖កិច្ចប្រជុំពេញអង្គលើកទី២៩ នៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរនេះដែរបានពិនិត្យ ពិភាក្សាទៅលើរបាយការណ៍សកម្មភាពនានារបស់អាជ្ញាធរជាតិអប្សរា និងអាជ្ញាធរជាតិសំបូរព្រៃគុក ការអភិរក្សជួសជុល ការស្រាវជ្រាវបុរាណវិទ្យា និងការបណ្ដុះបណ្ដាលធនធានមនុស្ស និងការងារសង្គ្រោះបន្ទាន់ទៅលើប្រាសាទ និងបុរាណដ្ឋាននានាជាដើម។ ក្នុងនោះដែរ ក៏មានការចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាចំនួន២៖ ១.រវាងអាជ្ញាធរជាតិអប្សរា និងសហជីពអង្គរ សង្កាត់គ្រប់គ្រងទឹកនៃជ្រលងប៊ីយ៉ែវ្រ SIAVB (បារាំង) ២. អាជ្ញាធរជាតិអប្សរា និង ស្ថាប័នJASA ជប៉ុន។…
-
«គុនល្បុក្កតោ» ត្រូវបានដាក់បញ្ចូល ក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា
ភ្នំពេញ៖ ប្រមុខដឹកនាំ មន្រ្តីជាន់ខ្ពស់នៅតាមស្ថាប័ននានា រួមទាំងប្រជាពលរដ្ឋទូទៅស្ទើរតែទូទាំងប្រទេសបានអបអរសាទរចំពោះការចុះ «គុនល្បុក្កតោ» ក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នាទីក្រុងរ៉ាបាត ប្រទេសម៉ារ៉ុក។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាក៏បានសាទរ និងអបអរភ្លាមៗចំពោះការចុះ «គុនល្បុក្កតោ» ក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិនេះ បន្ទាប់ពីសម្ដេចបានទទួលព័ត៌មានពីលោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ពីទីក្រុងរ៉ាបាត។ តាមរយៈសារខ្លីដែលរំលេចឱ្យឃើញនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នារាត្រីថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០២២ សម្ដេចតេជោបង្ហាញថា លោកជំទាវ ភឿង សកុណា បានឱ្យដឹងថា ៖ «នាងខ្ញុំសូមជម្រាបជូនសម្តេចថា ក្នុងកិច្ចប្រជុំលើកទី ១៧ គណៈកម្មាធិការអន្តររដ្ឋាភិបាលដើម្បីការការពារបេតិកភណ្ឌអរូបី នៃអង្គការយូណេស្កូ បានគោះញញួរសម្រេចចុះបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិ គុនល្បុក្កតោ នៅថ្ងៃទី ២៩ ខែ វិច្ឆិកាឆ្នាំ ២០២២ វេលាម៉ោង ១៦:៣១នាទីម៉ោងនៅទីក្រុងរ៉ាបាត ប្រទេសម៉ារ៉ុក ត្រូវគ្នានឹងម៉ោង ២២:៣១នាទី នៅប្រទេសកម្ពុជាយើង»។ បើតាមក្រសួងវប្បធម៌និងវិចិត្រសិល្បៈ គុនល្បុក្កតោ ជាក្បាច់គុនបុរាណខ្មែរដែលចាក់ឫស ចាក់គល់…
-
លោក ម៉ៃ វឌ្ឍនា កវីជនបទ ប្ដេជ្ញានិពន្ធចម្រៀងដែលមានព្រលឹងជាតិ
ភ្នំពេញ៖ កវី ជនបទ ជានាមប៉ាកកា របស់លោក ម៉ៃ វឌ្ឍនា។ លោកកើតនៅថ្ងៃទី៧ ខែមេសា ឆ្នាំ១៩៧៦ នៅភូមិស្ដីក្រោម ឃុំព្រែកលួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ លោកបានផ្លាស់មករស់នៅរាជាធានីភ្នំពេញពេលដែលលោកបានចូលរៀនមហាវិទ្យាល័យច្បាប់ ហើយបច្ចុប្បន្នលោកមានទីលំនៅ នៅសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ ក្រោយពេលបញ្ចប់ការសិក្សាបរិញ្ញាបត្រក្នុងឆ្នាំ២០១០ លោកបានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងកញ្ញាកូនអ្នកភូមិពាមជីកង ស្រុកកងមាស ខែត្រកំពង់ចាម និងមានកូនជាចំណងដៃចំនួនបីនាក់។ ក្រៅពីការនិពន្ធ លោកមានតួនាទីជាជំនួយការអង្គការក្រៅរាជរដ្ឋាភិបាលផ្នែលច្បាប់។ កវី ជនបទ រូបនេះមានចំណូលចិត្តសរសេរបទចម្រៀង កំណាព្យកាព្យឃ្លោង បទអត្ថាធិប្បាយ ប្រលោមលោក តាំងពីលោករៀននៅវិទ្យាល័យមកម្ល៉េះ។ ជាឧបនិស្ស័យតាំងពីក្មេង លោកតែងតែស្ដាប់បទមនោសញ្ចេតនា បណ្ដាលឱ្យលោកកើតគំនិតនិពន្ធចម្រៀងបែបជាតិនិយម។ លោកបានឱ្យដឹងថា៖ «ខ្ញុំចូលចិត្តសរសេរចម្រៀង កំណាព្យកាព្យឃ្លោង និងប្រលោមលោកតាំងពីក្មេង។ ចម្រៀងដែលខ្ញុំចូលចិត្តតែងក្នុងពេលបច្ចុប្បន្នហើយមានអាជីពជាអ្នកនិពន្ធផង គឺចម្រៀងដែលមានពណ៌សម្បុរជាតិ ព្រលឹងជាតិ មនោសញ្ចេតនាបែបខ្មែរ ដោយសារតែពីមុនមកស្ដាប់ចម្រៀងមនោសញ្ចេតនាខ្មែរច្រើន អានប្រលោមលោក និងមើលភាពយន្តសម័យដើមច្រើន»។ ដោយការជាប់ចិត្ត និងមានមនោសញ្ចេតនាកប់ជ្រៅក្នុងចិត្តផងនោះ លោក ម៉ៃ វឌ្ឍនា ក៏ចាប់ផ្ដើមនិពន្ធចម្រៀងរសខ្មែរនិយមក្នុងឆ្នាំ២០១៥ ហើយលោកបានកំណត់ផែនការនិពន្ធយ៉ាងជាក់ច្បាស់ថែមទៀតផង។ កវីរូបនេះបានបញ្ជាក់ថា៖ «ខ្ញុំចូលប្រឡូកក្នុងវិស័យនិពន្ធចម្រៀងដំបូង…
-
ខេត្តកំពតទទួលបានភ្ញៀវទេសចរជាង ២២ម៉ឺននាក់ ក្នុងព្រឹក្តិការណ៍បុណ្យអុំទូក រយៈពេលថ្ងៃទី២
ខេត្តកំពត ៖ លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានឲ្យដឹងនៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២ថា ក្នុងថ្ងៃទី២ នៃពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ នៅខេត្តកំពត ទទួលបានភ្ញៀវទេសចរសរុប ២២០.៩៦២នាក់ ក្នុងនោះភ្ញៀវទេសចរជាតិចំនួន ២១៩.៧០៥នាក់ និងភ្ញៀវអន្តរជាតិចំនួន ១.២៥៧នាក់។ លោក សយ ស៊ីណុល បានបន្តថា ពិធីបុណ្យឆ្នាំនេះបានប្រព្រឹត្តឡើងយ៉ាងគគ្រឹកគគ្រេងប្រកបដោយភាពសប្បាយរីករាយ ប្រជាពលរដ្ឋក្នុងខេត្ត និងភ្ញៀវទេសចរ បានមកចូលរួមទស្សនាការប្រណាំងទូកប្រពៃណី ក៏ដូចជាការដើរកម្សាន្តនៅតាមរមណីយដ្ឋាននានាដ៏ច្រើនកុះករ ចំណែកសន្តិសុខសណ្តាប់ធ្នាប់ផ្សេងៗ មិនមានអ្វីកើតឡើងគួរឱ្យកត់សម្គាល់ឡើយ។ សូមបញ្ជាក់ថា ពិធីបុណ្យអុំទូកនៅខេត្តកំពត មានកម្មវិធីកម្សាន្តជាច្រើន ដូចជាការប្រណាំងទូកង ការប្រកួត និងបង្ហាញក្បាច់គុនល្បុក្កតោ សមិទ្ធផលភូមិមួយផលិតផលមួយ ស្តង់លក់ផលិតផល ការសម្ដែងសិល្បៈតន្ត្រីខ្នាតធំជាច្រើនទីតាំង ការជិះម៉ូតូហោះ សកម្មភាពបាញ់កាំជ្រួច បណ្ដែតប្រទីប បង្ហោះគោមជាដើម។សូមរំលឹកផងដែរថា ក្នុងថ្ងៃទី១ នៃពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែអកអំបុកនៅខេត្តកំពត ដែលបានប្រព្រឹត្តនារសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២២ មានភ្ញៀវទេសចរទៅទស្សនាខេត្តកំពតចំនួន២០៧,២៤៥នាក់ ក្នុងនោះ ភ្ញៀវទេសចរជាតិ ២០៥,៥២២នាក់…
-
ខ្លោងទ្វារ ប្រាសាទ តាកាវ បាន ជួសជុល ហើយ ៩៧ ភាគរយ ដោយ មាន ជំនួយ ពីស្ថាប័ន ឯកជន
ភ្នំពេញ:នៅខេត្ត សៀមរាប គិត ត្រឹម ពេល នេះ ការជួសជុលខ្លោងទ្វារតាកាវនៃក្រុងអង្គរធំ សម្រេចបាន ៩៧ភាគរយ ហើយ។ នេះ បើ តាម ការ គូស បញ្ជាក់ ពី លោក ឡុង កុសល អ្នក នាំ ពាក្យ អាជ្ញាធរ ជាតិ អប្សរា នៅ ថ្ងៃ ចន្ទ ទី ០៧ ខែ វិច្ឆិកា ឆ្នាំ ២០២២ ។ បើ តាម លោក ឡុង កុសល អាជ្ញាធរ ជាតិ អប្សរា បាន សហការ ជាមួយ វិស័យឯកជន ចាប់ ផ្ដើ ម ជួស ជុល ខ្លោង ទ្វារនេះ…
-
អាជ្ញាធរជាតិអប្សរាយកចម្លាក់តោចំនួន១ទៅដាក់នៅស្ពានហាលមុខប្រាសាទអង្គរវត្តវិញក្រោយជួសជុលចប់ជាស្ថាពរ
រួបចម្លាក់តោថ្មចំនួន២ ដែលយកពីកំពង់ទឹករបស់ស្ពានហាលចូលប្រាសាទអង្គរវត្ត តាំងពីឆ្នាំ១៩៩៧ ត្រូវបានយកទៅដាក់នៅទីតាំងដើមវិញហើយ កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅ បន្ទាប់ពីការជួសជុលត្រូវបានបិទបញ្ចប់ជាស្ថាពរ។ នេះបើតាមការឱ្យដឹងពីអាជ្ញាធរជាតិអប្សរា។ បើតាមអាជ្ញាធរជាតិអប្សរា ចម្លាក់តោដែលមានកម្ពស់ជាង២ម៉ែត្រ និងមានទម្ងន់ជិត៣តោន ត្រូវបានយកទៅរក្សាទុកនៅអភិរក្សដ្ឋានអង្គរដើម្បីជួសជុល។ លោក ឡុង ណារី ប្រធានក្រុមការងារអភិរក្សថ្មនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា មានប្រសាសន៍ថា ក្រុមការងាររបស់លោកចាប់ផ្តើមជួសជុលចម្លាក់ទាំងនេះ ពីខែមេសា ឆ្នាំ២០២២ រហូតដល់ពេលនេះរយៈពេល៦ខែ។ ដំបូង ក្រុមការងារបានរៀបចំធ្វើឯកសារ និងប្រមូលបំណែកតូចធំរបស់ចម្លាក់ដើមមកផ្គុំគ្នា។ មកដល់ពេលនេះ ចម្លាក់តោទាំងគូ មានភាពរឹងមាំឡើងវិញហើយ ដោយបានបំពេញនូវកន្លែងខូចខាតនឹងបានបង់ថ្មមួយចំនួនដូចជា ជើងទម្រ ជើង ដងខ្លួន និងផ្នែកផ្សេងៗរបស់តោដែលចាំបាច់សម្រាប់ធានាភាពយូរអង្វែងរបស់តោ ជៀសវាងការខូចខាតបន្តទៀត។ លោក ឡុង ណារី បានលើកឡើងថា ចម្លាក់តោថ្មនេះ មុនការជួសជុលមានសភាពទ្រុឌទ្រោម បែកបាក់រូបរាងជាអន្លើរ នៅផ្នែកជើងទម្រ ជើង ទ្រូង និងផ្នែកខាងក្រោយជាដើម។ នៅសម័យបារាំង ចម្លាក់តោនេះ ត្រូវបានជួសជុលដោយប្រើស៊ីម៉ង់ត៍ និងដែកបិទភ្ជាប់ដើម្បីឱ្យមានលំនឹងអាចឈរបានប៉ុណ្ណោះ ប៉ុន្តែក្រោយមក វាក៏បានបែកបាក់ ជាបន្តបន្ទាប់តាមអាយុកាលស៊ីម៉ងត៍។ លោកបញ្ជាក់ថា ក្នុងការជួសជុល…
-
សារមន្ទីរជាតិនិងសារមន្ទីរទួលស្លែង នឹងបើកការចូលទស្សនានាពេលថ្ងៃត្រង់ឡើងវិញ ចាប់ពីថ្ងៃទី១៤វិច្ឆិកាតទៅ
សារមន្ទីរជាតិកម្ពុជា និងសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង នឹងបើកឱ្យមានការចូលទស្សនានាពេលថ្ងៃត្រង់ឡើងវិញ ចាប់ពីថ្ងៃទី១៤ ខែវិច្ឆិកាខាងមុខតទៅ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចុះថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២។ ការទស្សនានាពេលថ្ងៃត្រង់ ចាប់ផ្ដើមពីចន្លោះពីម៉ោង១១និង៣០នាទីព្រឹក ដល់ម៉ោង១និង៣០នាទីរសៀល។ បើតាមក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ការបើកឱ្យចូលទស្សនានាពេលថ្ងៃត្រង់ឡើងវិញនេះ ធ្វើឡើងបន្ទាប់ពីសារមន្ទីរសង្កេតឃើញថា ចំនួនភ្ញៀវទេសចរណ៍ជាតិ-អន្ដរជាតិ មានការកើនឡើងជាបន្តបន្ទាប់ក្នុងរយៈពេលកន្លងមកនេះ។ សូមរំឭកថា តាមរយៈការថយចុះនៃចំនួនភ្ញៀវទេសចរ ជាពិសេសទេសចរបរទេសដែលចូលមកទស្សនានៅកម្ពុជា ក្នុងអំឡុងពេលជំងឺកូវីដ-១៩ អុកឡុកប្រទេសកម្ពុជា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានសម្រេចបិទការចូលទស្សនាសារមន្ទីរជាតិ និងផ្អាកដំណើរការរោងភាពយន្តនៅទូទាំងប្រទេស កាលពីខែវិច្ឆិកាឆ្នាំ២០២០។ គឺរហូតទាល់តែស្ថានភាពរាតត្បាតនៃជំងឺកូវីដ១៩បានធូរស្រាល ទើបក្រសួងវប្បធម៌សម្រេចអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ នូវការចូលទស្សនាសារមន្ទីរ រោងភាពយន្ត និងរោងសម្ដែងសិល្បៈ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នៅថ្ងៃទី៣០ តុលា ឆ្នាំ២០២១។ ចំណែកការចូលទស្សនាសារមន្ទីរ រោងភាពយន្ត និង រោងសម្ដែងសិល្បៈ នៅតាមបណ្ដាខេត្តនានា នៅទូទាំងកម្ពុជា បានចាប់ដំណើរការឡើងវិញ ចាប់ពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១តទៅ។ យ៉ាងណាក៏ដោយ នៅក្នុងអំឡុងពេលនៃការបិទដំណើរការជាបណ្ដោះអាសន្នអស់មួយរយៈនាពេលកន្លងមកនេះ ក្រុមការងារនៃសារមន្ទីរជាតិ ក៏ដូចជាសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង នៅតែបន្តសកម្មភាពកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងបំពេញបន្ថែមនូវព័ត៌មានទាក់ទងនឹងប្រវត្តិសារមន្ទីរជាប់ជាប្រចាំ៕ កែវ កិរិយា
-
ខ្សែភាពយន្ត «អូណូដា-មួយម៉ឺនរាត្រីនៅក្នុងព្រៃ» ដែលថតនៅស្រុកខ្មែរ នឹងមានចាក់បញ្ចាំងចាប់ពីថ្ងៃទី២៥តុលាតទៅ នៅរោងភាពយន្តក្នុងប្រទេសកម្ពុជា
ភ្នំពេញ៖ «អូណូដា – មួយម៉ឺនរាត្រីនៅក្នុងព្រៃ» ជាខ្សែភាពយន្តអំពីជីវិតពិតរបស់ទាហានជនជាតិជប៉ុនម្នាក់ ក្នុងសង្គ្រាមលោកលើកទី២ ដែលថតនៅក្នុងប្រទេសកម្ពុជា ដោយក្រុមការងារខ្មែរជាង៦០នាក់ នឹងមានចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ តទៅ។ ដឹកនាំដោយលោក Arthur Harari ខ្សែភាពយន្តនេះ បានថតនៅក្នុងប្រទេសកម្ពុជាកាលពីចុងឆ្នាំ២០១៨ នៅតាមតំបន់មួយចំនួនក្នុងខេត្តកំពត ខេត្តកែប និងខេត្តព្រះសីហនុ ដោយមានក្រុមការងារខ្មែរដែលមានជំនាញនិងទេពកោសល្យជាង៦០នាក់ ចូលរួមធ្វើការជាមួយក្រុមការងារដទៃទៀត មកពីប្រទេសជប៉ុន បារាំង ប៊ែលហ្សិក ថៃ និងហ្វីលីពីន។ ខ្សែភាពយន្តខ្នាតធំរឿង «អូណូដា- មួយម៉ឺនរាត្រីនៅក្នុងព្រៃ» ជាខ្សែភាពយន្តដែលផ្អែកទៅលើរឿងពិត របស់ទាហានជនជាតិជប៉ុនម្នាក់ឈ្មោះ ហ៊ីរ៉ូ អូណូដា កំឡុងពេលសង្គ្រាមលោកលើកទី២ ដែលបានលាក់ខ្លួននៅក្នុងព្រៃនៅលើកោះមួយក្នុងប្រទេសហ្វីលីពីន អស់ពេលជាង៣០ឆ្នាំ ដោយមិនដឹងថា សង្គ្រាមបានបិទបញ្ចប់នោះឡើយ។ ខ្សែភាពយន្តនេះអាចផលិតទៅបានជោគជ័យដោយមានការគាំទ្រយ៉ាងពេញទំហឹងពីរាជរដ្ឋាភិបាលកម្ពុជា រួមមាន ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ ក្រសួងបរិស្ថាន នាយកដ្ឋានសិល្បៈភាពយន្តនិងផ្សព្វផ្សាយវប្បធម៌នៃក្រសួងវប្បធម៌និងវិចិត្រសិល្ប: (Cambodia Cinema Department) មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញ និងទទួលការថតភាពយន្តនៅកម្ពុជា (Film Commission)…
-
កាណាដា បរិច្ចាគថវិកាជួយជួសជុលចម្លាក់ទេវតាទាញព្រ័ត្រតួទី៨ នៅខ្លោងទ្វារតាកាវ
ពលរដ្ឋខ្មែរមួយគ្រួសារដែលកំពុងរស់នៅឯប្រទេសកាណាដា បានស្ម័គ្រចិត្តរួមគ្នាបរិច្ចាគថវិកាមួយចំនួន ដើម្បីជួយដល់ដំណើរការជួសជុលរូបចម្លាក់ថ្មទេវតាទាញព្រ័ត្រចំនួនមួយនៅខ្លោងទ្វារតាកាវនៃក្រុងអង្គរធំ ជាមួយអាជ្ញាធរជាតិអប្សរា ដោយសារតែទឹកចិត្តស្រឡាញ់ មានបំណងចង់ចូលរួមអភិរក្សប្រាង្គប្រាសាទបុរាណ និងជាសម្បត្តិបេតិកភណ្ឌដែលជាស្នាដៃដ៏មានតម្លៃរបស់បុព្វបុរសខ្មែរឱ្យស្ថិតនៅគង់វង្សជាបន្តទៀតសម្រាប់កូនខ្មែរជំនាន់ក្រោយ។ ស្ថាបត្យករ និងជាក្រុមការងារបច្ចេកទេសជួសជុលខ្លោងទ្វារតាកាវ កញ្ញា ម៉េង សុវណ្ណលីលីន បានសម្តែងការត្រេកអរ និងថ្លែងអំណរគុណ ចំពោះពលរដ្ឋខ្មែរ ដែលកំពុងរស់នៅប្រទេសកាណាដា បានជួយឧបត្ថម្ភចំពោះដំណើរការជួសជុល អភិរក្សនៅខ្លោងទ្វារតាកាវនេះ។ បច្ចុប្បន្ន ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា កំពុងបន្តជួសជុលរូបចម្លាក់ទេវតាទាញព្រ័ត្រតួទី៨តាមរយៈជំនួយថវិកាពីសប្បុរសជនខ្មែរ នៅប្រទេសកាណាដានេះ។ ប៉ុន្តែការងារជួសជុលរូបទេវតាទាញព្រ័ត្រនេះ មិនអាចធ្វើបន្តត្រឹមតែតួទី៨ប៉ុណ្ណោះទេ គឺចាំបាច់ទាមទារឱ្យមានការជួសជុលតួទី៩ ស្របពេលជាមួយគ្នា ពីព្រោះតែរចនាសម្ពន្ធខ្លួននាគទី៨ និងទី៩មានទំនាក់ទំនងនិងគ្នា។ គម្រោងជួសជុលខ្លោងទ្វារតាកាវមានពីរផ្នែក គឺដំណាក់កាលទី១ ក្រុមការងារបានជួសជុលពង្រឹងតួខ្លោងទ្វារ និងដំណាក់កាលទី២ គឺជួសជុលចម្លាក់ទេវតានិងចម្លាក់អសុរាទាញព្រ័ត្រនៅអមសងខាងស្ពានហាលបានចំនួន៧តួរួចហើយ។ សូមជម្រាបថា ស្ពានហាលខ្លោងទ្វារតាកាវ របស់ក្រុងអង្គរធំ មានអាយុកាលច្រើនរយឆ្នាំមកហើយ មកដល់សព្វថ្ងៃទទួលរងការគំរាមកំហែងពីអាកាសធាតុ សង្គ្រាម កង្វះការថែទាំ និងការដុះដាលនៃដើមឈើធំៗ បណ្តាលឱ្យរូបចម្លាក់បង្កាន់ដៃយក្ស និងទេវតាជាច្រើនបានដួលរលំ។ ដោយសារភាពទ្រុឌទ្រោមខ្លាំងនេះ បច្ចុប្បន្នខ្លោងទ្វារតាកាវ បានបិទជាបណ្ដោះអាសន្ន មិនឱ្យអ្នកដំណើរឆ្លងកាត់ទេ ទីមួយគឺដើម្បីសុវត្ថិភាពអ្នកដំណើរ និងទី២ដោយសារតែក្រុមអ្នកជំនាញកំពុងបន្តអនុវត្តដំណើរការជួសជុលឱ្យប្រសើរឡើងវិញ៕ ចាន់ វិចិត្រ
-
សិស្សានុសិស្សចំនួន ១៨២នាក់ នៃសាលាបឋមសិក្សាក្របីរៀល បានមកទស្សនកិច្ចសិក្សានៅប្រាសាទអង្គរវត្ត
សិស្សានុសិស្សចំនួន១៨២នាក់ ក្នុងនោះមានសិស្សថ្នាក់ទី៥ ចំនួន២ថ្នាក់ និងសិស្សថ្នាក់ទី៦ ចំនួន២ថ្នាក់ នៃសាលាបឋមសិក្សាក្របីរៀល ស្ថិតក្នុងសង្កាត់ក្របីរៀល ក្រុងសៀមរាប បានមកទស្សនកិច្ចសិក្សា អំពីកិច្ចការងារអភិរក្សប្រាសាទអង្គរវត្ត។ នេះជាលើកទី១ហើយ ដែលសិស្សានុសិស្ស មកពីសាលាបឋមសិក្សាក្របីរៀល បានចូលមកទស្សនកិច្ចសិក្សានៅតំបន់រមណីយដ្ឋានអង្គរ បន្ទាប់ពីអាជ្ញាធរជាតិអប្សរា សហការណ៍ជាមួយអាជ្ញាធរក្នុងតំបន់ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី អប់រំបេតិកភណ្ឌ កាលពីខែឧសភា ឆ្នាំ២០២២នេះ។ សូមជម្រាបផងដែរថា ដើម្បីបណ្តុះគំនិតយុវជនជំនាន់ក្រោយ ឱ្យបានយល់ដឹងអំពី ការថែរក្សាបេតិកភណ្ឌ ចាប់តាំងពីឆ្នាំ២០០៧មក ក៏មានវគ្គបណ្តុះបណ្តាលមួយ ដល់សិស្សានុសិស្សរស់នៅតំបន់បេតិកភណ្ឌ មានក្នុងខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ សៀមរាប ព្រះវិហារ និងខេត្តកំពង់ធំ៕ ចាន់ វិចិត្រ