-
សហគមន៍ចាប៉ីអមតៈ ចុះផ្សព្វផ្សាយបង្រៀនដោយផ្ទាល់ និងដោយចល័តពីចាប៉ីដងវែង
ភ្នំពេញ៖ លោក ពេជ្រ សារ៉ាត ជាមនុស្សតែម្នាក់ក្នុងចំណោម សិស្សចាប៉ីដង វែង ទាំងប្រាំនាក់ របស់ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ដែលបានក្លាយ ជា គ្រូបន្តវេនអាជីពមួយនេះ។ លោកបានបង្កើតសហគមន៍ចាប៉ីអមតៈ សម្រាប់បង្រៀនដល់យុវជនមួយក្រុម ដែលស្រឡាញ់ចាប៉ីដងវែង។ សហគមន៍ចាប៉ីអមតៈ បានបង្កើតឡើងក្នុងឆ្នាំ២០១៣ ។ មុនពេលចាប់ ផ្ដើមបង្កើតសហគមន៍នេះឡើង គឺក្នុងឆ្នាំ២០០៣ លោក ពេជ្រ សារ៉ាត គឺជាសិស្សរបស់ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ រហូតដល់ឆ្នាំ ២០១២។ មូលហេតុដែលបង្កឱ្យកើតមានជាសហគមន៍ នេះឡើង លោក ពេជ្រ សារ៉ាត ដែលជាស្ថាបនិក និងជាប្រធានរបស់សហគមន៍ចាប៉ីអមតៈនេះ បានប្រាប់ថា ៖ «ខ្ញុំ និងសិស្សផ្សេងទៀត នឹកឃើញថា ចាប៉ីយើងមិនទាន់មានក្រុម មិនទាន់មានព័ត៌មានអ្វីដែលផ្ដល់ជូនអ្នកចូលចិត្តចាប៉ី ហើយក៏មិនទាន់ បានពង្រឹងសិល្បករ ក៏ដូចជាអ្នកស្នេហ៍វិស័យចាប៉ីដងវែងនេះដែរ»។ លោកបន្តថា ដូច្នេះលោកក៏មានគំនិតផ្ដួចផ្ដើមដោយខ្លួនលោកផ្ទាល់ ហើយក៏ទទួលបានការជ្រោមជ្រែងពីអង្គការសិល្បៈខ្មែរអមតៈ យើងក៏បាន បង្កើតក្រុមមួយដែលមានឈ្មោះថា សហគមន៍ចាប៉ីអមតៈនេះឡើងតែម្តង»។ លោក…
-
វិស័យពុទ្ធសាសនា និងសង្គម មានការអភិវឌ្ឍរីកចម្រើន ទៅបានដោយសារប្រទេសជាតិមានសុខសន្តិភាព
បន្ទាយមានជ័យ ៖ ក្នុងពិធីសម្ពោធឆ្លងកុដិសាងសង់អំពីថ្មមួយខ្នងទំហំ២០ម៉ែត្រគុណនឹង៧ម៉ែត្រ កម្ពស់ពីរជាន់ ចំណាយថវិកាអស់ចំនួន ៨៥៥០០ដុល្លារអាមេរិក ស្ថិតនៅក្នុងវត្តប្រាសាទពង្រតាផូ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យនាថ្ងៃទី២២ មីនាឆ្នាំ២០២៣ លោក ប៊ុន សាប់ មេឃុំ តាផូ បានលើកឡើងថា អតីតកាលទឹកដីឃុំតាផូ ជាទីលានសមរភូមិ បានធ្វើឲ្យកើតមានឡើងនូវ វិនាសកម្ម លើគ្រប់វិស័យ ។ លោក មេឃុំ បន្តថា ពេលនេះក្នុងក្របខ័ណ្ឌទូទាំងប្រទេស និងដោយឡែកខេត្តបន្ទាយមានជ័យ ក្នុងនោះឃុំតាផូ ស្រុកស្វាយចេក បានកំពុងកសាងនូវហេដ្ឋារចនាសម្ព័ន្ធទាំងវិស័យ ពុទ្ធចក្រ និង អាណាចក្រ ឬសង្គមជាតិ មានការរីកចម្រើន ជាបន្តបន្ទាប់ក៏ព្រោះតែប្រទេសកម្ពុជា មានសុខសន្តិភាពផងដែរ ។ ព្រះគ្រូចៅអធិការវត្តព្រះនាមវរឃោសោ មួង ឆាង មានសង្ឃដីកាថា ៖ សមិទ្ធផលជាច្រើននៅក្នុងបរិវេណវត្ត គឺបានមកពីកម្លាំងមហាសាមគ្គីសប្បុរសជនជិតឆ្ងាយ បានផ្ដួចផ្ដើមកសាងអាចកើតមានឡើងសម្រាប់ព្រះសង្ឃ បានប្រើប្រាស់និងជាកន្លែងសម្រាប់គោរពបូជា។ ជាក់ស្ដែងកុដិមួយខ្នងពីរជាន់នេះដែល បានចំណាយថវិការហូតដល់ជិតដប់ម៉ឺនដុល្លារអាមេរិក ។ ឯកឧត្តម ឈើយ ចាន់ណា សមាជិកព្រឹទ្ធសភា បានជំរុញឲ្យអាជ្ញាធរ…
-
ឯកឧត្តម ចៅតុល ៖ សម្តេចតេជោហ៊ុនសែនបាននាំមកនូវសុខសន្តិភាព ដែលធ្វើឱ្យប្រជាជននៅទូទាំងប្រទេសអាចគោរពប្រតិបត្តិជំនឿសាសនារៀងៗខ្លួន
កណ្តាល ៖ ឯកឧត្តម ចៅ តុល អនុប្រធានអចិន្ត្រៃយ៍ក្រុមការងារថ្នាក់ជាតិស្រុកកោះធំ ចុះជួយឃុំព្រែកថ្មី បញ្ជាក់ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្តូរផ្តាច់យ៉ាងលំបាកនាំមកនូវសុខសន្តិភាព ដែលធ្វើឱ្យប្រជាជននៅទូទាំងប្រទេសអាចគោរពប្រតិបត្តិជំនឿសាសនារៀងៗខ្លួន ។ ឯកឧត្តម លើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញចុះពិនិត្យវិហារឥស្លាមមួយកន្លែង ស្ថិតនៅភូមិចាមក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ។ ឯកឧត្តម ចៅ តុល បន្តថា ក្រោមម្លប់នៃសុខសន្តិភាពប្រជាជននៅគ្រប់ស្រទាប់វណ្ណៈ គ្រប់និន្នាការនយោបាយ និងគ្រប់សាសនាទាំងអស់ បានរស់នៅក្នុងភាពសុខដុមរមនា ក្នុងនោះប្រជាជនខ្មែរឥស្លាមមានសិទ្ធសេរីភាពស្មើរគ្នា និងទទួលបានការយកចិត្តទុកដាក់ផងដែរ ។ សូមបញ្ជាក់ថា ៖ វិហារឥស្លាមដែលកំពុងសាងសង់មានទីតាំងស្ថិតនៅភូមិចាមក្រោម ឃុំព្រែកថ្មីស្រុកកោះធំ ខេត្តកណ្ដាល មានទំហំ 20×40 កំពស់២ជាន់ ចំណាយថវិកាអស់ប្រមាណជា ៨០ម៉ឺនដុល្លារ ដែលជាថវិកាបដិភាគ ៧០ភាគរយ របស់រាជរដ្ឋាភិបាលម៉ាឡេស៊ី និង ៣០ភាគរយទៀត ជារបស់ក្រុមការងារថ្នាក់ជាតិចុះជួយឃុំព្រែកថ្មី ។…
-
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រគល់វត្ថុបុរាណចំនួន ១៦មុខ ទៅមន្ទីរវប្បធម៌វិចិត្រសិល្បៈខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ៖ វត្ថុបុរាណចំនួន ១៦មុខ ត្រូវបានមន្ត្រី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រគល់ឱ្យមន្ទីរវប្បធម៌វិចិត្រសិល្បៈខេត្តបន្ទាយមានជ័យ យកទៅរក្សាទុកក្នុងសារមន្ទីរខេត្ត កាលពីរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ ។ លោក គូ វ៉ិត ប្រធាន នាយកដ្ឋានគាំពារ និងអភរក្សសំណង់បុរាណ នៃក្រត្រសួងវប្បធម៌វិចិត្រសិល្បៈ ថ្លែងថា វត្ថុបុរាណទាំងអស់សរុបមាន ១៦ មុខ ស្មើនឹង ១២៧សម្ភារៈ ឬវត្ថុ ក្នុងនោះមាន កុលភាជន៍ លោហៈធាតុ ដៃទេវរូប ក្បាល ឬ ព្រះកេសទេវរូប ជាដើម ត្រូវបានរកឃើញ កំលុងពេលជួសជុស រោងទោងទី៣ នៃប្រាសាទបន្ទាយឆ្មារ នៅស្រុកថ្មពួកខេត្តបន្ទាយមានជ័យ ។ លោកប្រធាន នាយកដ្ឋានគាំពារ និងអភិរក្សសំណង់បុរាណ បន្តថា វត្ថុបុរាណ ដែលបានរកឃើញនេះ វាបានបង្ហាញ ភស្តុតាង យ៉ាងច្បាស់ពី សម្ភារប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងវត្ថុសម្រាប់សាសង់ សំណង់ស្ថាបត្យកម្ម ក្នុងសម័យបុរាណ រួមទាំងបានបង្ហាញការគោរពបូជា សាសនា…
-
បុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំ ទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិចូលទស្សនាជាង ១លាននាក់
ខេត្តកំពង់ធំ ៖ ពិធីបុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំ ក្រោមប្រធានបទ ទន្លេរបស់យើង ដើម្បីបច្ចុប្បន្ននិងអនាគ ដែលខេត្ត កំពង់ធំ ទទួលរៀបចំជាលើកទី១ បានទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិមកចូលរួមជាង ១លាននាក់ ដែលពិធីដ៏ធំនេះត្រូវបានប្រារព្ធពិធីបើក ក្រោមអធិបតីភាព សម្តេច អគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជណាចក្រកម្ពុជា នាយប់ថ្ងៃទី៩ ខែមិនា ឆ្នាំ២០២៣។ ពិធីបុណ្យដ៏ធំមួយនេះ មានទស្សនីយ៍ភាពជាច្រើន ក្នុងនោះមានទាំងសិល្បៈវប្បធម៍បែបបុរាណ្យ សិល្បៈបែបសម័យ ការប្រកួតកីឡា ការតាំងពិព័រណ៍ដែលមានស្តង់ចូលរួមចំនួន៣០០ស្តង់និងផលិតខ្មែរជាង ៥០០មុខ ។ ឯកឧត្តម ថោង រដ្ឋមន្រ្តី ក្រសួងទេសចរណ៍ មានប្រសាសន៍ថា ទោះបីការត្រៀមខ្លួនសម្រាប់រៀបចំពិធីបុណ្យទន្លេលើកទី៧នេះមានរយៈខ្លីជាងពិធីបុណ្យទន្លេនៅខេត្តផ្សេងៗ ដោយសារតែជំងឺកូវីដ១៩យ៉ាងណាក្តី ក៏ការរៀបចំបានប្រព្រឹត្តិទៅយ៉ាងល្អ និងទទួលបានជោគជ័យខ្លាំងលើសការរំពឹងទុក។ ឯកឧត្តម បញ្ជាក់ទៀតថា ពិធីបុណ្យទន្លេលើកទី៧នេះ មានលក្ខណៈល្អ និងប្លែកជាងបុណ្យទន្លេ នៅខេត្តផ្សេងៗ គឺមានស្តង់ពិព័រណ៍ចូលរួមមិនច្រើន ប៉ុន្តែអ្នកដែលចូលរួមគឺសុទ្ធតែនាំមកនូវផលិតផលក្នុងស្រុកមកដាក់តាំងបង្ហាញ ហើយផលិតនីមួយមានគុណភាពល្អ តម្លៃសមរម្យ ដែលអាចឲ្យអ្នកចូលរួមទទួលយកបាន។ទាំងអស់នេះវាបានឆ្លើតតបនឹងគោលដៅដែលយើងចង់បាន គឺប្រើឲ្យអស់ពីលទ្ធភាពនៃវិស័យទេសចរណ៍ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ដល់វិស័យកសិកម្ម ការអភិវឌ្ឍន៍វប្បធម៌…
-
រដ្ឋមន្ត្រី ថោង ខុន និងថ្នាក់នាំខេត្តកំពង់ធំ ប្រារព្ធពិធីក្រុងពាលីសុំសេចក្ដីសុខក្នុងការរៀបចំពិធីបុណ្យទន្លេលើកទី៧
កំពង់ធំ៖ ពិធីក្រុងពាលីសុំសេចក្ដីសុខក្នុងការរៀបចំពិធីបុណ្យទន្លេលើកទី៧ ត្រូវបានប្រារព្ធឡើងនារសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ នៅតាមដងបណ្ដោយស្ទឹងសែន ខេត្តកំពង់ធំ ក្រោមវត្តមានរបស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ លិក ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងលោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។ គួរជម្រាបថា ពិធីបុណ្យទន្លេលើកទី៧ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨-១០ ខែមីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ៖ ទន្លេរបស់យើង ដើម្បីបច្ចុប្បន្ន និងអនាគត (Our River for Now and Next)។ ខាងក្រោមនេះជាកម្មវិធីសំខាន់ៗនៃពិធីបុណ្យទន្លេលើកទី៧ ទាំងរយៈពេល៣ថ្ងៃ៖ ថ្ងៃទី១ ត្រូវនឹងថ្ងៃទី៨ ខែមីនា៖ ថ្ងៃទី២ ត្រូវនឹងថ្ងៃទី៩ ខែមីនា៖ ថ្ងៃទី៣ ត្រូវនឹងថ្ងៃទី១០ ខែមីនា៖ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានសង្កត់ធ្ងន់ថា ពិធីបុណ្យទន្លេលើកទី៧នេះ…
-
ប្រមុខរាជរដ្ឋាភិបាល៖ ការបង្ហាញពីវប្បធម៌មិនបានត្រឹមត្រូវ តាម ក្បូន ខ្នាត នោះគឺវាស្មើនឹងការបំផ្លាញនូវវប្បធម៌ខ្មែរ
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាមានប្រសាសន៍ថា ការបង្ហាញ វប្បធម៌ សិល្បៈខ្មែរទៅដល់ប្រជាពលរដ្ឋដែលរស់នៅបច្ចុប្បន្ន និង សម្រាប់ក្មេងជំនាន់ក្រោយ និងតៗជំនាន់គឺជារឿងល្អ ប៉ុន្តែបើការ បង្ហាញ នោះមិនបានត្រឹមត្រូវតាមក្បូនខ្នាត នោះគឺវាស្មើនឹងការបំផ្លាញ នូវវប្បធម៌ខ្មែរ។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានថ្លែងនាថ្ងៃទី៨ ខែមីនា តាមរយៈសារសំឡេងពិសេសរបស់សម្ដេចបន្ទាប់ពីមានកា រ មិនយល់គ្នាលើបញ្ហាពាក់ព័ន្ធជាមួយនឹងគោលបំណងរបស់លោកស្រី ទ្រី ដាណា ដែលត្រូវបានគេស្គាល់តាមរយៈបណ្តាញសង្គម ជាមួយ នឹង ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ក្នុងសារជាសំឡេង សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា សម្ដេចមានការសប្បាយរីករាយនៅពេលដែលប្រជាពលរដ្ឋ ជា ពិសេសលោកស្រី ទ្រី ដាណាដែលមានបំណងបង្ហាញវប្បធម៌ខ្មែរ ជូនប្រជាពលរដ្ឋកម្ពុជា ប៉ុន្តែលោករួមជាមួយនឹងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈក៏បង្ហាញពីកង្វល់ទាក់ទងនឹងការបង្ហាញវប្បធម៌ សិល្បៈខ្មែរនេះផងដែរ។សម្ដេចតេជោបន្តថា ៖ «ការបង្ហាញវប្បធម៌ សិល្បៈខ្មែរ ទៅដល់ ប្រជាពល រដ្ឋដែលរស់នៅបច្ចុប្បន្ន និងសម្រាប់ក្មេងៗជំនាន់ក្រោយ គឺជារឿងល្អ ប៉ុន្តែប្រសិនបើការបង្ហាញនោះមិនបានត្រឹមត្រូវតាម ក្បួនខ្នាត គឺវាស្មើនឹងការបំផ្លាញវប្បធម៌ខ្មែរទៅវិញ»។ សម្ដេចតជោបានបញ្ជាក់ថា ៖…
-
ឯកឧត្តម ជា សុផារ៉ា៖ សម្តេចតេជោហ៊ុនសែន តែងតែបានខិតខំបំពេញតាមបំណងប្រាថ្នា របស់ប្រជាពលរដ្ឋលើគ្រប់វិស័យ ទាំងវិស័យអាណាចក្រ និងពុទ្ធចក្រ
ខេត្តត្បូងឃ្មុំ៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានលើកឡើងថា សម្តេចតេជោហ៊ុនសែនតែងតែបានខិតខំបំពេញតាមបំណងប្រាថ្នារបស់ប្រជាពលរដ្ឋលើគ្រប់វិស័យទាំងវិស័យអាណាចក្រនិងពុទ្ធចក្រ និងបានដោះស្រាយបញ្ហាប្រឈមនានា សំដៅធ្វើយ៉ាងណាឱ្យពួកគាត់មានសេចក្តីសុខសុភមង្គលរីកចម្រើនទៅមុខទៀតដល់កូនចៅជំនាន់ក្រោយ និងបានជួយលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋឱ្យប្រសើរឡើង មានលទ្ធភាពធនធានគ្រប់គ្រាន់ ក្នុងការធ្វើបុណ្យទាននិងកសាងសមិទ្ធិផលផ្សេងៗសំដៅចូលរួមលើកស្ទួយវិស័យព្រះពុទ្ធសាសនាឱ្យរីកចម្រើនបាន។ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានថ្លែងឡើងបែបនេះ កាលពីថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងពិធីសម្ពោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនានា ដែលចំណាយថវិកាប្រមាណជាង ៤០ម៉ឺនដុល្លារអាមេរិក ដែលទទួលបានការឧបត្ថម្ភពី ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ រួមនិងសប្បុរសជនទាំងក្នុងនិងក្រៅប្រទេសព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត ខេមឃោសារាម ហៅវត្តទួលទ្រាជើង ស្ថិតនៅឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ក៏បានចាត់ទុកឧបដ្ឋានសាលា និងសមិទ្ធិផលក្នុងវត្តខេមឃោសារាម ហៅវត្តទួលទ្រាជើង ជាសមិទ្ធិផលដ៏ធំស្កឹមស្កៃមួយ ដែលពុទ្ធសាសនិកជន រួមគ្នាកសាងឡើងដើម្បីឱ្យវត្តនេះក្លាយជាទីវត្តអារាមមួយ ដែលមានគ្រប់រចនាសម្ព័ន្ធសំរាប់បម្រើឱ្យវិស័យព្រះពុទ្ធសាសនា និងសាកសមជាទីសក្ការបូជារបស់ពុទ្ធបរិស័ទគ្រប់ទិសទី។…
-
សិក្ខាកាមជំនាញការការពារបុរាណដ្ឋាន បានចុះអនុវត្តផ្ទាល់លើតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រ នៅស្រុកព្រំដែនកម្ពុជា ថៃ នៃខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ សិក្ខាកាមវគ្គបណ្ដុះបណ្ដាលលើកិច្ចការពារបុរាណដ្ឋាន ខូចខ្ទេចខ្ទាំដោយការលួចបំផ្លាញ បានចុះអនុវត្តផ្ទាល់ លើតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រ នៅស្រុកថ្មួកព្រំដែនកម្ពុជាថៃ នៃខេត្តបន្ទាយមានជ័យ ។ លោក ហេង កំសាន្ត អគ្គនាយករងបេតិក្កភណ្ឌនៃក្រសួងវប្បធម៌វិចិត្រសិល្បៈ បានឲ្យដឹងពីសិក្ខាកាមវគ្គបណ្ដុះបណ្ដាលជំនាញត្រួតពិនិត្យបំណែកវត្ថុបុរាណ និងកិច្ចការពារបុរាណដ្ឋាន រួមមាន វត្ថុបុរាណ ប្រាសាទ ទួលសពបុរាណជាដើម ។ សិក្ខាសាលានេះក៏បានជួយឲ្យពួកគាត់ មានចំណេះដឹងបន្ថែមលើផលប៉ះពាល់ខ្ទេចខ្ទាំ វត្ថុបុរាណ និងការអង្កេតស្រាវជ្រាវយ៉ាងលំអិតច្បាស់លាស់ចងក្រងឯកសារដើម្បីដាក់បន្ទុកផ្លូវច្បាប់ដល់ជនលួចបំផ្លាញ វត្ថុបុរាណពោល គឺបុរាណដ្ឋានដែលជាសម្បត្តិបេតិក្កភណ្ឌជាតិ ។ លោកអគ្គនាយករងបេតិក្កភណ្ឌ បានឲ្យដឹងទៀតថា សិក្ខាកាមវគ្គបណ្ដុះបណ្ដាលនេះមកពី២៥ រាជធានី ខេត្ត ដែលជាមន្ត្រីបេតិក្កភ័ណ្ឌ អាជ្ញាធរអប្សរា ខាងបរិស្ថាន អង្គភាពសាខាគយនិងរដ្ឋាករ នគរបាលការពារបេត្តិកភ័ណ ។ ហើយសិក្ខាសាលាប្រព្រឹត្តទៅរយៈពេល ៧ថ្ងៃ ចាប់ពីថ្ងៃទី ៧ដល់ថ្ងៃទី១៣ ខែ កុម្ភៈ ឆ្នាំ២០២៣ បានធ្វើឡើងនៅរាជធានីភ្នំពេញ ដោយសិក្សាទ្រឹស្តី រួចចុះអនុវត្តជាក់ស្ដែង នៅតំបន់បុរាណដ្ឋាន ។ ក្នុងនោះសម្រាប់វគ្គបណ្ដុះបណ្ដាលលើកនេះបានយកទីតាំងរមណីយដ្ឋានប្រវត្តិសាស្ត្រប្រាសាទបន្ទាយឆ្មារ ក្នុងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ព្រំដែនកម្ពុជាថៃ នាខេត្តបន្ទាយមានជ័យ។…
-
ថ្នាក់ដឹកនាំខេត្តរតនគិរី និងមន្ត្រីរាជការ ពុទ្ធបរិស័ទ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យមាឃបូជា នៅវត្តឥសាន្តរតនារាម(វត្តភ្នំស្វាយ)
រតនគិរី ៖ នៅថ្ងៃអាទិត្យ ១៥កើត ខែមាឃ ឆ្នាំខាលចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ ២០២៣ ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការពុទ្ធបរិស័ទ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យមាឃបូជាដែលបានប្រារព្ធធ្វើឡើងនៅវត្តឥសាន្តរតនារាមហៅវត្តភ្នំស្វាយ ស្ថិតក្នុងភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង។ នៅក្នុងឱកាសនេះឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំមន្រ្តីរាជកា រនិងពុទ្ធបរិស័ទទាំងអស់បានអញ្ជើញមរាប់បាត្រព្រះសង្ឃចំនួន ៥០អង្គ និងមានប្រគេន គ្រឿងឧបភោគបរិភោគ រួមមាន៖អង្ករ៤បេ,ទឹកត្រី៥យួ,ទឹកសុីអុីវ៥យួ,មី២កេសធំ,ប្រេងឆា៥លីត្រ, ភេសជ្ជៈកូកាកូឡា ២កេស,ទឹកសុទ្ធ ៤កេសនិងបច្ច័យ ៤,៩០០.០០០រៀល។ សូមរំលឹកថា បុណ្យមាឃបូជាប្រារព្ធឡើង ដើម្បីរំលឹកដល់ថៃ្ង ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើង ក្នុងលោកនាប្រទេសឥណ្ឌា កាលពី៥៨៨ឆ្នាំមុនគ្រិស្តសករាជ នាថៃ្ងទី១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន៩ខែគត់។ការបង្កើតព្រះពុទ្ធសាសនា ក្នុងឋានៈជាអង្គការសាសនាមួយនេះ ធ្វើឡើងនៅក្នុង ចំណោម ព្រះសង្ឃចំនួន ១,២៥០អង្គ ជាសមាជិកក្នុងអង្គ មហាសន្និបាតមួយ ដែលបាននិមន្តមកពីគ្រប់ស្រទាប់វណ្ណៈទាំងអស់។នៅក្នុងមហាសន្និបាតនោះ ព្រះសម្មាសម្ពុទ្ធ ទ្រង់បានប្រកាសនៅគោលការណ៍មួយចំនួន១១សម្រាប់ឲ្យសមាជិកសន្និបាតទាំងអស់កាន់យកជាវិថីជីវិត និងសម្រាប់យកទៅផ្សព្វផ្សាយដល់ជនដទៃទៀតឲ្យបានយល់ពីពុទ្ធសាសនា។…